-
ប្រធានក្រុម Azora បានចាត់ទុក ពានរង្វាន់បាល់ទាត់ហ្វូតសាល វិទ្យាស្ថាន ខេមអេដ ជាការផ្តល់ឪកាសអោយនិស្សិត រិតចំណងមិត្តភាព សាមគ្គីភាព និងកាត់បន្ថយភាពតានតឹង ក្នុងពេលសិក្សា
ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ បានរៀបចំកម្មវិធីចាប់ឆ្នោតចែកពូល និងពន្យល់ពីរូបមន្តការប្រកួត សម្រាប់ក្រុមចូលរួមសរុបចំនួន១៩ក្រុម ដោយបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថាន ខេមអេដ រាជធានីភ្នំពេញ។
-
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំ ៣ព្រឹត្តិការណ៍ នាខេត្តគោលដៅទេសចរណ៍
លោក ព្រុំ រស្មី អ្នកជំនាញរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD នៅកម្ពុជា និងជាប្រធានក្លិប ខេមបូ 4×4 បានបង្ហើបប្រាប់ទូរស្សន៍អប្សរាថា ក្នុងឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ឬរថយន្តកង់ធំ ដែលបានផ្អាកសកម្មភាពប្រណាំងអស់រយៈពេលជាង២ឆ្នាំ ដោយសារតែកូវីដ-១៩ គ្រោងនឹងរៀបចំចំនួន៣ព្រឹត្តិការណ៍ ដើម្បីបំផុសវិស័យកីឡាប្រណាំងយានយន្ត ផ្សព្វផ្សាយពីបរិស្ថាន និងតំបន់សក្តានុពលទេសចរណ៍ ។
-
អគ្គលេខាធិការកីឡាគុនខ្មែរ បានលើកឡើថា អាជ្ញាកណ្តាលកាត់សេចក្តី ត្រូវមានកាយសម្បទាល្អជាពិសេសទម្ងន់ បើលើស ត្រូវដកសិទ្ធមិនអោយធ្វើអាជ្ញាកណ្តាល នៅស៊ីហ្គេម ឆ្នាំ២០២៣
អគ្គលេខាធិការ សហព័ន្ធកីឡាគុនខ្មែរ លោក ហេង សុខឃន បានប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរាអំឡុងបើកការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងថ្នាក់ជាតិ ឆ្នាំ២០២១ កាលពីពេលថ្មីនេះថា ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធ បានប្រកាសប្រាប់ទៅកាន់អាជ្ញាកណ្តាលទាំងអស់ ចាប់ផ្តើមរៀបចំខ្លួនឲ្យមានកាយសម្បទាល្អ ជាពិសេសទម្ងន់អោយស័ក្កសមជាអាជ្ញាកណ្តាលអន្តរជាតិ ព្រោះការធ្វើអាជ្ញាកណ្តាល ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាកិត្តិយសមុខមាត់ប្រទេសជាតិយើង ។
-
ឯកឧត្តម ស សុខា ជំរុញឲ្យគ្រូជម្រើសជាតិរឹតបន្តឹងវិន័យ និងការហ្វឹកហាត់របស់អត្តពលិកឲ្យប្រសើរ ត្រៀមស៊ីហ្គេម ២០២២
ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឲ្យគ្រូបង្វឹកជម្រើសជាតិនានារឹតបន្តឹងវិន័យ ក្រមសីលធម៌ និងការហ្វឹកហាត់របស់កីឡាករ
-
អបអរសាទរ ! ក្រុមគោព្រៃអាយុ២៣ឆ្នាំ កម្ពុជា បានយកឈ្នះ ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ហ្វីលីពីន ១ទល់០
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំរបស់ម្ចាស់ផ្ទះកម្ពុជា (U23) ប្រចាំពូល A នៅពេលយកឈ្នះ U23 ហ្វីលីពីន ១-០ នៅពានរង្វាន់ជើងឯកអាស៊ាន AFF U23 Championship 2022 លើកទី៣ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ និងបានឈ្នះកៅអីទៅវគ្គ
-
កុមារ និងយុវជនចំនួន១៨០នាក់ចូលរួមការប្រកួតប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ នៅខេត្តកំពត
អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia សហការគ្នារៀបចំបើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២នៅក្រុងកំពត ខេត្តកំពត ដើម្បីចំរាញ់យកក្រុមយកខ្លាំងឡើងទៅប្រជែងជាមួយក្រុមបណ្តាខេត្តផ្សេងទៀត ក្នុងវគ្គផ្តាច់ព្រ័ត្រ នាខែសីហា ឆ្នាំ២០២២។ លោក យិន សាម៉ីឌី ប្រធានគ្រប់គ្រងកម្មវីធីបាល់ទាត់អង្គការ បានឲ្យដឹងថា នេះជាឆ្នាំទី៥ហើយ ដែលក្រុមហ៊ុន AIA Cambodia បានជួយឧបត្ថម្ភគាំទ្រ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន ដ៏ធំនៅកម្ពុជា ។
-
កីឡាករវាយកូនគោលឆ្នើម៤រូប បានក្លាយជាបេក្ខភាព ត្រៀមចូលរួមប្រកួត ស៊ីហ្គេម នៅវៀតណាម ក្នុងចំណោម៨រូប
សហព័ន្ធកីឡាវាយកូនហ្គូលកម្ពុជា បានរកឃើញកកីឡាករឆ្នើម៤រូប ក្នុងចំណោមកីឡាករ៨រូប តំណាងឲ្យកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាអំឡុងខែឧសភា ឆ្នាំ២០២២ខាងមុខ បន្ទាប់ពីធ្វើប្រកួតចំរាញ់រយៈពេល៣ថ្ងៃ នៅទីលានកីឡាវាយកូនគោល Garden City ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
ក្រុមគោព្រៃកម្ពុជា បន្ដជួប ហ្វីលីពីន ប្រកួតទី២ ម៉ោង៧យប់នេះ ពានរង្វាន់ AFF U23 Championship 2022 ពូល A
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម U23 ហ្វីលីពីន នាវេលាម៉ោង ៧យប់នេះនៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងប្រកួតទី២ ពានរង្វាន់ AFF U23 Championship 2022 ពូល A ។
-
លីគ២មាន១២ក្រុមប្រជែងជើងឯក រដូវកាល ២០២២
ខេមបូឌានព្រឺមៀរលីគបានរៀបចំចាប់ឆ្នោតការប្រកួតផ្លូវការ លីគលំដាប់ទី២ កាលពីថ្ងៃទី១៥ កុម្ភ: ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ដោយមាន១២ក្រុមចូលរួមប្រជែងជើងឯក រដូវកាល ២០២២។
-
បឹងកេត ឡើងប្រជែងជើងឯកជាមួយ ណាហ្គាវើលដ៍ ក្រោយឈ្នះ អង្គរថាយហ្គឺរ ៣-១ Cambodia Airways Cup
ក្រុមម្ចាស់ផ្ទះ បឹងកេត បានឡើងទៅប្រជែងម្ចាស់ជើងឯកព្រឹត្តិការណ៍ Cambodia Airways Cup លើកទី២ រដូវកាល ២០២២ ជាមួយក្រុមណាហ្គាវើលដ៍ នាថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២២ ក្រោយពីបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផលបច្ចេកទេស ៣ទល់១ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈនេះ នៅកីឡដ្ឋាន Cambodia Airways។