-
វៀតណាមរឹតបន្តឹងការជួញដូរសាច់ឆ្កែ និងឆ្មា

ហាណូយ៖ ក្នុងគោលបំណងចាត់វិធានការការពារសុខភាពសាធារណៈ និងលើកកម្ពស់ការអនុវត្តសីលធម៌បន្ថែមទៀត អាជ្ញាធរក្រុងហាណូយបានចេញសេចក្តីណែនាំមួយ ដើម្បីឈានទៅរកការលុបបំបាត់ការជួញដូរសាច់ឆ្កែ និងឆ្មាទូទាំងទីក្រុងរបស់ប្រទេសវៀតណាមមួយនេះ។ សេចក្តីណែនាំរបស់អនុនាយកដ្ឋានបសុព្យាបាល ជលផល និងបសុព្យាបាល នៃទីក្រុងហាណូយ បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រពហុភាគី ដែលពាក់ព័ន្ធនឹងការអនុវត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងតឹងរឹងនៅទូទាំងភ្នាក់ងាររដ្ឋាភិបាលជាច្រើន និងក្រុមអធិការកិច្ចចល័ត ដើម្បីហាមឃាត់ការជួញដូរសាច់ឆ្កែ និងឆ្មា។ ដោយលើកឡើងពីហានិភ័យធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារការផ្ទុះជំងឺឆ្កែឆ្កួតនាពេលថ្មីៗនេះនៅទូទាំងប្រទេសវៀតណាម សេចក្តីណែនាំនេះសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ក្នុងការទប់ស្កាត់វិបត្តិសុខភាពសាធារណៈនៅទីក្រុងហាណូយ។ គិតមកទល់ពេលនេះ មានករណីផ្ទុះជំងឺឆ្កែឆ្កួតរហូតដល់ ១០២ករណីនៅក្នុងខេត្ត-ក្រុងចំនួន២៩។ ការផ្តោតសំខាន់នៃសារាចរណែនាំនេះដែរ គឺដើម្បីបង្កើនអត្រានៃការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដល់ជាង ៩០ភាគរយ ក្នុងចំណោមសត្វឆ្កែចិញ្ចឹម និងសត្វឆ្មា តាមរយៈការជំរុញរួមគ្នាដោយអាជ្ញាធរបសុពេទ្យ។ សេចក្តីណែនាំនេះទៀតសោត ក៏អំពាវនាវឱ្យមានយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈយ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជន ដើម្បីអប់រំប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃជំងឺឆ្កែឆ្កួត, តម្រូវការគ្រប់គ្រងសត្វចិញ្ចឹមប្រកបដោយការទទួលខុសត្រូវ និងដើម្បីលុបបំបាត់ការកើនឡើងការបរិភោគសាច់ឆ្កែ និងឆ្មា៕ ប្រភព៖ Vietnam News ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ថៃចាប់មនុស្សជាង ១ម៉ឺននាក់ ជុំវិញករណីឆបោកតាមអ៊ីនធឺណិត

បាងកក៖ នៅក្នុងការបង្រ្កាបដ៏ធំមួយពាក់ព័ន្ធនឹងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិតក្នុងរយៈពេល៧ខែមកនេះ ប៉ូលីសថៃបានចាប់ខ្លួនជនសង្ស័យជាង ១៤,០០០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមរយៈទូរស័ព្ទ, ផែនការវិនិយោគក្លែងក្លាយ និងគេហទំព័រល្បែងអនឡាញជាដើម។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ ក៏បាននាំទៅដល់ការបង្កកទ្រព្យសម្បត្តិរហូតដល់ជាង ១២៣លានដុល្លារ ហើយការពិភាក្សាកំពុងដំណើរការជាមួយការិយាល័យប្រឆាំងនឹងការលាងលុយកខ្វក់ (Amlo) អំពីរបៀបដែលលុយទាំងនេះ អាចត្រូវបានបែងចែកក្នុងចំណោមជនរងគ្រោះ។ អ្នកនាំពាក្យរងប៉ូលិសថៃ លោក Siriwat Depor បាននិយាយថ្មីៗនេះថា បន្ទាប់ពីមានការណែនាំពីនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងអគ្គស្នងការនគរបាលជាតិស្តីទី លោក Kittirat Panpet អាជ្ញាធរថៃកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ បានផ្តល់លទ្ធផលយ៉ាងច្រើននៅក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងនោះរួមមានការបង្ក្រាបឧក្រិដ្ឋជន, ការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរុះរើបណ្តាញហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។ អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យប្រមាណ ១៤,៨២៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ហើយនៅចន្លោះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរថៃបានបង្កកដោយជោគជ័យនូវទឹកប្រាក់ជាង ១២៣លានដុល្លារ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖…
-
ម៉ាឡេស៊ីដាក់គោលដៅស្រូបទាញភ្ញៀវទេសចរក្នុងស្រុក ២២០លាននាក់

គូឡាឡាំពួរ៖ វិស័យទេសចរណ៍ម៉ាឡេស៊ីកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការធ្វើដំណើរក្នុងស្រុក ដើម្បីសម្រេចឱ្យបាន២៥ភាគរយ នៃគោលដៅភ្ញៀវទេសចរប្រមាណ ២២០លាននាក់នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់អគ្គនាយកនៃក្រសួងទេសចរណ៍ម៉ាឡេស៊ី លោក Manoharan Periasamy។ លោក Periasamy បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២២០លាននាក់ ដោយចំណាយថវិកាសរុបប្រហែល ១ពាន់លានដុល្លារ។ លោកបន្តថា ដើម្បីធានាថា យើងអាចសម្រេចបាននូវគោលដៅនេះ យើងនឹងពង្រឹងសកម្មភាពផ្សព្វផ្សាយ ក្នុងគោលបំណងឈានទៅដល់គ្រប់ផ្នែកនៃសង្គម។ លោកបន្ថែមថា ក្រសួងទេសចរណ៍ម៉ាឡេស៊ីកំពុងចាត់វិធានការស្របតាមទិសដៅយុទ្ធសាស្ត្រ នៃវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើនការមកដល់នៃភ្ញៀវទេសចរក្នុងស្រុក, ជំរុញការធ្វើដំណើរអន្តររដ្ឋ និងលើកទឹកចិត្តសម្រាប់ផែនការធ្វើដំណើរកំសាន្តក្នុងឱកាសវិស្សមកាល។ ហើយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ យើងរំពឹងថា នឹងឈានដល់ជិត២៥ភាគរយ នៃគោលដៅរបស់យើង ហើយយើងក៏កំពុងមើលឃើញនិន្នាការរបស់ប្រជាពលរដ្ឋក្នុងស្រុកទៅទស្សនាតំបន់ទេសចរណ៍នៅទូទាំងប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមគ្នា យើងក៏សង្ឃឹមផងដែរថា នឹងអាចសម្រេចបាននូវគោលដៅស្រូបទាញភ្ញៀវទេសចរក្នុងស្រុកចំនួន ២២០លាននាក់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
នូវែលសេឡង់នឹងបញ្ចប់ការហាមឃាត់រុករកប្រេង និងឧស្ម័ន

វែលីងតោន៖ រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនគ្រោងនឹងលុបចោលការហាមឃាត់រយៈពេល ៥ឆ្នាំ ទៅលើការរុករកប្រេង និងឧស្ម័នថ្មី ខណៈការប្រកាសនេះ បានដុតបញ្ឆេះប្រតិកម្មពីសំណាក់អ្នក នយោបាយ និងក្រុមបរិស្ថាន។ ច្បាប់ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៤នេះ នឹងបិទបញ្ចប់ការហាមប្រាមកន្លងមកនេះ ដែលនឹងអនុញ្ញាតឱ្យមានការរុករកប្រេង និងឧស្ម័នថ្មីនៅលើដីគោកមួយចំនួននៅលើកោះភាគខាងជើងរបស់ប្រទេសនូវែលសេឡង់។ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនូវែលសេឡង់ លោក Shane Jones បានគូសបញ្ជាក់ថា ការហាមប្រាមលើការរុករកប្រេង និងឧស្ម័នថ្មីកន្លងមកនេះ បានរារាំងដល់ការវិនិយោគអន្តរជាតិ និងធ្វើឱ្យសន្តិសុខថាមពលរបស់ប្រទេសជួបការលំបាក។ លោក Jones បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្ម័នធម្មជាតិមានសារៈសំខាន់ណាស់ ដើម្បីរក្សាការបំភ្លឺភ្លើងរបស់យើង និងដំណើរការសេដ្ឋកិច្ចរបស់យើង ជាពិសេសក្នុងអំឡុងពេលតម្រូវការអគ្គិសនីហក់ឡើងខ្ពស់បំផុត។ បើតាមលោក Jones វិស័យប្រេង និងរ៉ែបានរួមចំណែកថវិកា ១.២ពាន់លានដុល្លារ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនូវែលសេឡង់ក្នុងឆ្នាំ ២០២០-២០២១។ ទោះបីជាយ៉ាងណា មេដឹកនាំក្រុមបរិស្ថានបាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់ប្រេង និងឧស្ម័ន ចាក់ទៅលើភ្លើងវិបត្តិអាកាសធាតុ។ យើងអាចបង្កើតសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពជាងមុន ដោយផ្តល់អាទិភាពដល់ថាមពលស្អាត ដែលធ្វើការជាមួយបរិស្ថាន មិនមែនប្រឆាំងនឹងវាទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
បន្តជានាយករដ្ឋមន្ត្រីឥណ្ឌា បីអាណត្តិជាប់គ្នា! លោក Modi ប្តេជ្ញាភក្តីភាពចំពោះរដ្ឋធម្មនុញ្ញ

ញូវដែល្លី៖ លោក Narendra Modi ដែលទើបឈ្នះការបោះឆ្នោត បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា សម្រាប់អាណត្តិទី៣ កាលពីថ្ងៃអាទិត្យ ដោយសន្យាថា លោកនឹងបន្តរក្សាភក្តីភាពពិតប្រាកដ ចំពោះរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី Modi ក្នុងវ័យ៧៣ឆ្នាំ មិនទាន់ប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅឡើយ ក្រោយមការឃ្លាមមើលពីសមាសភាពទាំងនេះ។ អំឡុងការបោះឆ្នោតសភាឥណ្ឌា ជាច្រើនសប្តាហ៍ កន្លងមកនេះ បើទោះបីជាឈ្នះមែនក៏ពិតមែន ប៉ុន្តែ គណបក្សសមាជជាតិ និយមហិណ្ឌូ របស់លោក Modi បានបាត់បង់សំឡេងភាគច្រើន ក្នុងសភា ជាលើកដំបូង ពុំធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍ នេះបើយោងតាម គណៈកម្មាធិការបោះឆ្នោត ដែលបានបង្ហាញលទ្ធផល កាលពីសប្តាហ៍មុន។ លោកត្រូវមានសម្ព័ន្ធភាពជាមួយភាគីផ្សេងៗ ក្នុងការបន្តអាណត្តិទី៣ ដែលមានរយៈពេល៥ឆ្នាំ របស់លោក។ លោក Modi បាននិយាយពេលស្បថចូលកាន់តំណែងថា «នេះជារដ្ឋាភិបាលចម្រុះខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្រ ក្នុងចំណោមការបង្កើតរដ្ឋាភិបាលចម្រុះ នៅប្រទេសឥណ្ឌា»។យ៉ាងណាមិញ អង្គការ Freedom House ដែលជាបណ្តុំបញ្ញវន្ត របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា គណបក្ស BJP របស់លោក…
-
ទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី ជាទីក្រុងដែលមានទេសចរច្រើនជាងគេលើពិភពលោក

ទីក្រុងនេះ ទទួលបានភ្ញៀវទេសចររហូតដល់ ២០លាននាក់ ក្នុងឆ្នាំ២០២៣ ខណៈទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ឈរនៅលេខរៀងទី២ ដោយទទួលបានភ្ញៀវទេសចរសរុប ១៨,៨លាននាក់។ ឌូប៉ៃ ឈរនៅលេខ៣ ដោយទទួលបាន ១៦,៨លាននាក់។ ទីក្រុងបាងកក នៃប្រទេសថៃ ទទួលបាន ១២,២លាននាក់ ខណៈទីក្រុងញ៉ូយ៉ក នៃសហរដ្ឋអាមេរិក ទទួលបានភ្ញៀវទេសចរ ១១,៧លាននាក់ – Statista #ams1minute
-
សម្ព័ន្ធយោធាអន្តរជាតិ NATO គ្មានផែនការ ដាក់ពង្រាយទ័ព ទៅអ៊ុយក្រែន

បរទេស៖ អគ្គលេខាធិការ នៃសម្ព័ន្ធយោធាណាតូ (NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ មិនមានគម្រោងដាក់ពង្រាយកងកម្លាំង ទៅកាន់ប្រទេស អ៊ុយក្រែន នោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីនៃប្រទេសហ្វាំងឡង់ លោក Alexander Stubb ក្នុងដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ នៅទីនោះ លោក Stoltenberg បាននិយាយថា «យើងកំពុងផ្តោតលើរបៀបដែលយើងអាចបង្កើតក្របខ័ណ្ឌដ៏រឹងមាំ សម្រាប់ការគាំទ្ររបស់យើង ចំពោះអ៊ុយក្រែន។ ប៉ុន្តែ មិនមែនជាផែនការដាក់ពង្រាយទ័ព ទៅប្រទេសមួយនេះ ទេ»។ ជាមួយគ្នានេះ លោក Stubb ប្រធានាធិបតីហ្វាំងឡង់ ក៏បាននិយាយផងដែរថា ប្រទេសរបស់លោកក៏មិនមានគម្រោងបញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែននោះដែរ ដោយបន្ថែមទៀតថា ហ្វាំងឡង់ កំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអំពីជម្រើសផ្សេងៗ សម្រាប់គាំទ្រដល់អ៊ុយក្រែន។ លោក Stoltenberg ក៏បានកត់សម្គាល់ដែរថា ពុំទាន់ឃើញមានសញ្ញាមួយ ដែលថា រុស្ស៊ីត្រូវបន្តវាយប្រហារសម្ព័ន្ធមិត្តណាតូណាមួយ នោះទេ។ លោកបានអះអាងថា ទំនិតដែលចង់បង្កើតឲ្យមានសង្គ្រាមថ្មីទៀត គឺជាការគិតខុស៕ ប្រភពពី Xinhua ប្រែសម្រួល៖…
-
កុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៤៤០លាននាក់ កំពុងខ្វះអាហារ

ទីភ្នាក់ងារ UNICEF នៃអង្គការសហប្រជាជាតិបានព្រមានថា កុមារចំនួន ៤៤០លាននាក់ អាយុក្រោម ៥ ឆ្នាំ ដែលកំពុងរស់នៅក្នុងប្រទេសមានចំណូលទាប និងមធ្យម ប្រហែល ១០០ប្រទេស កំពុងខ្វះអាហារចាំបាច់ ក្នុងនោះ កុមារចំនួន១៨១លាននាក់ ស្ថិតក្នុងស្ថានធ្ងន់ធ្ងរបំផុត។ UNICEF បញ្ជាក់នៅថ្ងៃពុធថា ក្នុងចំណោមកុមារ អាយុក្រោម៥ឆ្នាំ ចំនួន៤នាក់ មានកុមារយ៉ាងហោចណាស់ម្នាក់ ខ្វះអាហារធ្ងន់ធ្ងរបំផុត។ កុមារទាំងនោះប្រឈមនឹងហានិភ័យ នៃផលប៉ះពាល់អវិជ្ជមាន លើការលូតលាស់ និងការអភិវឌ្ឍ បញ្ញា ស្មារតី។ កង្វះអាហារូបត្ថម្ភ អាចនាំឱ្យកុមារមានសភាពស្គម ខុសធម្មតា ដែលអាចបណ្ដាល ឱ្យស្លាប់ ក៏មាន។ UNICEF បានផ្តល់អនុសាសន៍ថា កុមារតូចៗ គួរតែបានបរិភោគក្រុមអាហារចាំបាច់ ដែលមានដូចជា គ្រាប់ធញ្ញជាតិ, ទឹកដោះគោ, សាច់, ស៊ុត, ផ្លែឈើ និងបន្លែ សម្បូរវីតាមីន A ; ព្រមទាំង ផ្លែឈើ និងបន្លែផ្សេងៗទៀត ជាដើម។ លោកស្រី Catherine…
-
Nvidia វ៉ា Apple ក្លាយជាក្រុមហ៊ុនមានបំផុតទី២

តម្លៃទីផ្សាក្រុមហ៊ុន Nvidia បានកើនឡើងលើស ៣លានលានដុល្លារអាមេរិក ជាហេតុនាំឲ្យក្រុមហ៊ុនផលិតបន្ទះ Chip មួយនេះ បាននាំមុខក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្លាយជាក្រុមហ៊ុនដែលមានទ្រព្យច្រើនបំផុតលំដាប់ទីពីរ នៅក្នុងពិភពលោក។ តម្លៃភាគហ៊ុនរបស់ Nvidia បានកើនឡើង ជាង៥% កាលពីថ្ងៃពុធ ពោលគឺកើនដល់ ជាង១២២០ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ Nvidia ដែលមានលោក Jensen Huang ជា CEO មួយនេះ បានពង្រីកខ្លួន យ៉ាងឆាប់រហ័ស គួរឱ្យភ្ញាក់ផ្អើល កាលពីឆ្នាំមុន លើការវិនិយោគបន្ទះឈីប នៅក្នុងបញ្ញាសិប្បនិម្មិត ឬ AI។ ក្នុងពេលបីខែ ដោយគិតត្រឹមចុងខែមេសា ការលក់របស់ក្រុមហ៊ុនកើនឡើងយ៉ាងខ្លាំង ពោលគឺបានចំណូល រហូតដល់ ២៦ពាន់លានដុល្លារអាមេរិក កើនឡើង បីដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ដោយត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៣ ក្រុមហ៊ុន Nvidia ត្រូវបានគេស្គាល់ថា ដំបូងបំផុត លើការផលិតបន្ទះឈីប សម្រាប់កុំព្យូទ័រ ដែលដំណើរការក្រាហ្វិក ជាពិសេស សម្រាប់ហ្គេមកុំព្យូទ័រ។…
-
អាល្លឺម៉ង់ចាយជាង ២ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងបន្ថែម ២០គ្រឿង

ប៊ែរឡាំង៖ មេដឹកនាំអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿងបន្ថែមទៀត ដែលនេះជាវិធានការមួយ មានគោលបំណងពង្រឹងជំហរការពារជាតិរបស់ប្រទេស និងលើកកម្ពស់ឧស្សាហកម្មអវកាស។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានប្រកាសកាលពីថ្ងៃពុធ នៅឯពិធីបើកការតាំងពិព័រណ៍អាកាស (ILA) នៅខាងក្រៅទីក្រុងប៊ែរឡាំងថា រូបលោកមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សា និងពង្រីកសមត្ថភាពផលិតសព្វាវុធរបស់ប្រទេសអាល្លឺម៉ង់។ តួយ៉ាង អាល្លឺម៉ង់នឹងបញ្ជាទិញយន្តហោះ Eurofighter ចំនួន ២០គ្រឿងបន្ថែមពីលើយន្តហោះ ៣៨គ្រឿងដែលបានបញ្ជាទិញរួចហើយ។ លោក សូលស៍ បន្ថែមថា ការបញ្ជាទិញនេះ នឹងផ្តល់ភាពរីកចម្រើន និងផលចំណេញដល់ក្រុមហ៊ុន Airbus និងអ្នកផ្គត់ផ្គង់របស់ខ្លួន។ ការបញ្ជាទិញយន្តហោះចម្បាំង Eurofighter បន្ថែមនេះដែរ កើតឡើងស្របពេលដែលកងទ័ពអាកាសអាល្លឺម៉ង់ចង់យកពួកវាមកជំនួសយន្តហោះចម្បាំង Tornado ដែលមានវ័យចាស់ទៅហើយ។ គិតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់មានយន្តហោះចម្បាំង Eurofighter ចំនួន ១៣៨គ្រឿងដែលកំពុងបម្រើការក្នុងជួរកងទ័ព៕ ប្រភព៖ defensenews ប្រែសម្រួលដោយ៖ ឈឹម ទីណា