-
សាកលវិទ្យាល័យជប៉ុនផ្តើមបណ្ដុះបណ្ដាលអ្នកជំនាញបន្ទះឈីបជំនាន់ថ្មី

តូក្យូ៖ មហាវិទ្យាល័យ និងសាកលវិទ្យាល័យនានាទូទាំងប្រទេសជប៉ុន ចាប់ផ្តើមបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងវិស្វករឯកទេស ដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីប។ ចំនួនបុគ្គលិកនៅក្នុងឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កំពូលក្នុងឆ្នាំ ២០០០ បន្ទាប់មកបានចាប់ផ្តើមធ្លាក់ចុះនៅពាក់កណ្តាលឆ្នាំ ២០១០។ វាបានកើនឡើងម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារមានការប្រកួតប្រជែងពីក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) និង Rapidus។ យោងតាមសមាគមឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានជប៉ុន បានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់ជប៉ុន នឹងត្រូវការអ្នកជំនាញបន្ថែមយ៉ាងហោចណាស់ ៤០,០០០នាក់ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀតនេះ។ សាកលវិទ្យាល័យ Kumamoto ដែលមានទីតាំងនៅក្នុងខេត្ត Kumamoto ជាកន្លែងដែល ក្រុមហ៊ុនតៃវ៉ាន់ TSMC កំពុងសាងសង់ទីតាំងផលិតបន្ទះឈីបរបស់ខ្លួន បានបង្កើតកម្មវិធីសិក្សាឧបករណ៍បន្ទះឈីប នៅក្នុងសារពើពន្ធឆ្នាំ ២០២៤។ និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Kumamoto ជិត ៥០នាក់នាពេលបច្ចុប្បន្ន បានស្វែងរកការងារនៅក្នុងឧស្សាហកម្មបន្ទះឈីប ហើយតួលេខនេះរំពឹងថា នឹងឈានដល់ ១០០នាក់ នៅក្នុងសារពើពន្ធឆ្នាំ២០២៧។ TSMC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយសន្យាថា នឹងផ្តល់ជូននិស្សិតសាកលវិទ្យាល័យ Kumamoto ទទួលបានកម្មសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅតៃវ៉ាន់ ក៏ដូចជាអាហារូបករណ៍ផងដែរ។ រីឯសាកលវិទ្យាល័យ Hokkaido ក៏គ្រោងនឹងបញ្ជូននិស្សិតជាង…
-
តំបន់នានាក្នុងពិភពលោកដែលមានអាងស្ដុកប្រេងបម្រុងធំបំផុត៖

១. តំបន់មជ្ឈិមបូព៌ា មានអាងស្ដុកប្រេងបម្រុង ទំហំ ៨១៧,៦១ពាន់លានបារ៉ែល ២. តំបន់អាមេរិកឡាទីន មានអាងស្ដុកទំហំ ៣៣១,២៧ពាន់លានបារ៉ែល ៣. តំបន់អាហ្វ្រិក មានអាងស្ដុកទំហំ ១១៩,០៥ពាន់លានបារ៉ែល ៤. រុស្ស៊ី មានអាងស្ដុកទំហំ ៨០ពាន់លានបារ៉ែល ៥. តំបន់អាមេរិក (OECD) មានអាងស្ដុកទំហំ ៦៥,៥៩ពាន់លានបារ៉ែល ៦. តំបន់អាស៊ីកណ្ដាល តំបន់កូកាហ្ស៍ និងអឺរ៉ុបខាងកើត មានអាងស្ដុកសរុបទំហំ ៣៨,៨៧ពាន់លានបារ៉ែល ៧. ចិន មានអាងស្ដុកសរុបទំហំ ២៧ពាន់លានបារ៉ែល – OPEC via Statista #ams1minute
-
លោក ពូទីន អំពាវនាវឲ្យរុស្ស៊ី បង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានអំពាវនាវឱ្យទីក្រុងមូស្គូ “កសាង” ទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់ ខណៈដែលគណៈប្រតិភូតាលីបង់មួយក្រុមបានធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី។ លោក ពូទីន បាននិយាយជាមួយសារព័ត៌មានបរទេស នៅក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg ថា «យើងតែងជឿជាក់ថា យើងត្រូវមានដំណោះស្រាយ បង្ហាញពីការពិត..ពួកតាលីបង់កំពុងកាន់អំណាចនៅអាហ្វហ្គានីស្ថាន… យើងត្រូវកសាងទំនាក់ទំនង ជាមួយរដ្ឋាភិបាលតាលីបង់»។ ក្រុមតាលីបង់ត្រូវបានចាត់ទុកជា អង្គការភេរវករ នៅក្នុងប្រទេសរុស្ស៊ី តាំងពីឆ្នាំ ២០០៣។ ប៉ុន្តែ រុស្ស៊ីត្រូវបានគេដឹងថា បានពង្រឹងទំនាក់ទំនងជាមួយក្រុមតាលីបង់ អស់រយៈពេលជាច្រើនឆ្នាំ។ ប្រមុខកងកម្លាំងអាមេរិក នៅអាហ្វហ្គានីស្ថានបានអះអាង ក្នុងឆ្នាំ២០១៨ ថា ទីក្រុងមូស្គូបានផ្តល់អាវុធដល់ក្រុមនេះ ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានក្រុងម៉ូស្គូបានបដិសេធ នៅពេលនោះ។ គណៈប្រតិភូតាលីបង់បានទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅប្រទេសរុស្ស៊ី បន្ទាប់ពីមានការប្រកាសរបស់រុស្ស៊ីថា ខ្លួននឹងដកក្រុមនេះ ចេញពីបញ្ជីអង្គការភេរវកររបស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ ជុំវិញស្ថានភាពសង្គ្រាមជាមួយក្រុងគៀវវិញ លោក ពូទីន បានគម្រាមថា រុស្ស៊ីអាចនឹងផ្តល់អាវុធដល់ប្រទេសនានា វាយប្រហារផលប្រយោជន៍របស់លោកខាងលិច ដើម្បីឆ្លើយតបទៅនឹងការបំពាក់អាវុធរបស់ពួកលោកខាងលិច ដល់អ៊ុយក្រែន៕…
-
UNESCO ព្រមានពីការឡើងកម្តៅមហាសមុទ្រខ្លាំង ពុំធ្លាប់មានក្នុងពេល២០ឆ្នាំ

របាយការណ៍ថ្មីរបស់ទីភ្នាក់ងារ UNESCO នៃអង្គការសហប្រជាជាតិ បានព្រមានពីការឡើងកំដៅមហាសមុទ្រក្នុងអត្រាទ្វេដង ហើយជាការឡើងកម្តៅខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល២០ឆ្នាំ។ ប្រភពបញ្ជាក់ថា និន្នាការនេះ គួរឱ្យព្រួយបារម្ភខ្ពស់ ចំពោះសុខភាពមហាសមុទ្រ។ របាយការណ៍ «ស្ថានភាពមហាសមុទ្រ ឆ្នាំ២០២៤» ដែលគាំទ្រដោយប្រទេសអ៊ីស្លង់ និងចងក្រងដោយអ្នកវិទ្យាសាស្ត្រជាង ១០០នាក់ មកពីជិត៣០ប្រទេស បានចេញផ្សាយ កាលពីថ្ងៃចន្ទ។ របាយការណ៍នេះ បង្ហាញពីបញ្ហាប្រឈមធំៗ រួមមាន ទាំងការកើនឡើងកម្រិតទឹកសមុទ្រទ្វេដងពុំធ្លាប់មាន ក្នុងពេល៣០ឆ្នាំ ទៀតផង ពោលគឺឡើងកម្ពស់ ៩សង់ទីម៉ែត្រ។ ខណៈដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលបំណងរក្សាការឡើងកំដៅផែនដី នៅក្រោម 2°C លើកម្រិតមុនឧស្សាហកម្ម សីតុណ្ហភាពក្នុងមហាសមុទ្រ បានកើនឡើង ជាមធ្យម ១.៤៥°C រួចទៅហើយ។ លោកស្រី Audrey Azoulay អគ្គនាយកអង្គការ UNESCO បានសង្កត់ធ្ងន់ថារបាយការណ៍នេះបង្ហាញថា ការប្រែប្រួលអាកាសធាតុ កំពុងប៉ះពាល់កាន់តែខ្លាំងឡើង ទៅលើស្ថានភាពនៃមហាសមុទ្រ។ លោកស្រីបន្តថា នៅក្នុងមហាសមុទ្រ ក៏មានការបំពុលទឹក, ការបន្សាបអុកស៊ីហ្សែន, កាបូនពណ៌ខៀវ និងការបាត់បង់ជីវចម្រុះ ដែលគួរឲ្យព្រួយបារម្ភផងដែរ។ យោងតាមអង្គការ…
-
ក្រាហ្វិកបង្ហាញពីអត្រាពន្ធចាស់ និងថ្មីរបស់ក្រុងវ៉ាស៊ីនតោន ដែលបានកំណត់លើការនាំចូលទំនិញរបស់ចិន

ថ្មីៗនេះ អាមេរិកបានប្រកាសដំឡើងពន្ធច្រើនមុខលើការនាំចូលរបស់ចិន ដែលមានទំហំទឹកប្រាក់ជាង ១៨ពាន់លានដុល្លារ។ អាមេរិក បានដំឡើងពន្ធថ្មីរបស់ខ្លួនជាច្រើនលើឧស្សាហកម្មយានយន្តអគ្គិសនី(EV) របស់ចិន ពី២៥%ទៅដល់ ១០០%ក្នុងឆ្នាំ២០២៤ និងមានទំនិញផ្សេងៗទៀតដូចជាSemiconductors ថ្ម Lithium-ion និងគ្រឿងបន្លាស់ថ្ម – Visual Capitalist #ams1minute
-
លោក Modi អបអរជ័យជម្នះ ក្នុងការបោះឆ្នោតនៅឥណ្ឌា ប៉ុន្តែបាត់បង់សម្លេងដ៏ច្រើន

ញូវដេល្លី៖ សម្ព័ន្ធភាពនយោបាយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានឈ្នះការបោះឆ្នោតសកល ដែលចាយពេលជាច្រើនសប្តាហ៍ ប៉ុន្តែ ក្រុមប្រឆាំងបាននិយាយថា អ្នកបោះឆ្នោតបានផ្ញើសារយ៉ាងច្បាស់ បន្ទាប់ពីគណបក្សជាតិនិយមហិណ្ឌូរបស់លោក Modi បានបាត់បង់សំឡេងភាគច្រើន ក្នុងសភា ជាលើកដំបូង ពុំធ្លាប់មាន ក្នុងរយៈពេលមួយទសវត្សរ៍។ ក្នុងពេលប្រកាសពីជ័យជំនះ កាលពីថ្ងៃអង្គារ លោក Modi បានមានប្រសាន៍ថា «អាណត្តិទីបី របស់យើង នឹងក្លាយជាការសម្រេចចិត្តដ៏ធំមួយ ហើយប្រទេសនេះ នឹងបង្ហាញជំពូកថ្មី នៃការអភិវឌ្ឍន៍»។ សម្ព័ន្ធភាពដែលដឹកនាំដោយគណបក្ស Bharatiya Janata ហៅកាត់ថា BJP របស់ លោក Modi បានឈ្នះសំឡេងភាគច្រើន នៅក្នុងសភា នេះបើតាមលទ្ធផល នៅលើគេហទំព័ររបស់គណៈកម្មាធិការបោះឆ្នោត ដែលបានបង្ហាញ កាលពីល្ងាចថ្ងៃអង្គារ។ ប៉ុន្តែ បក្ស BJP អាចទទួលបានតែ ២៤០ អាសនៈប៉ុណ្ណោះ ពោលគឺធ្លាក់ចុះអសនៈ ប្រមាណ ៣០០អសនៈ ធៀបនឹងអាណត្តិមុន ដែលមានន័យថា នឹងត្រូវពឹងផ្អែកលើដៃគូសម្ព័ន្ធភាពរបស់ខ្លួន ដើម្បីអនុម័តច្បាប់នានា។…
-
អ្នកដំណើរអាមេរិកបានសំណង ៩០០លានដុល្លារ ពីអាកាសចរណ៍បរទេស

ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានអះអាង កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបីប្រទេស នឹងផ្តល់សំណង ចំនួន ៩០០លានដុល្លារអាមេរិក ដល់អ្នកដំណើរ ដោយសារតែការផ្លាស់ប្តូរភ្លាមៗ ឬលុបចោលជើងហោះហើរ អំឡុងពេលមានជំងឺរាតត្បាត កូវីដ១៩ កាលពីពេលកន្លងទៅ។ ប្រភពបានបញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់ Lufthansa ត្រូវបានបង្គាប់ឲ្យសង ៧៧៥លានដុល្លាអាមេរិក ខណៈដែលក្រុមហ៊ុនហូឡង់ KLM ត្រូវបានបង្គាប់ឲ្យសង ១១៣.៣លានដុល្លារអាមេរិក ហើយក្រុមហ៊ុនអាហ្វ្រិកខាងត្បូង South African Airways ត្រូវសង ១៥.២លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Pete Buttigieg បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា «នៅពេលដែលជើងហោះហើរមួយត្រូវបានលុបចោល ឬផ្លាស់ប្តូរ អ្នកមិនគួរមានជម្លោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទារប្រាក់មកវិញទេ ខណៈដែលយើងមានវិធីសាស្ត្រ ដោះស្រាយ សម្រាប់អ្នកដំណើរគ្រប់គ្នា»។ ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកក៏កំពុងគ្រោងផាកពិន័យចំនួន ២.៥ លានដុល្លារ ប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ទាំងបី ដោយសារតែការពន្យារពេលច្រើន ក្នុងការផ្តល់សំណង ទៀតផង។ អ្នកនាំពាក្យក្រុមហ៊ុន Lufthansa បានប្រាប់ AFP ថា ក្រុមហ៊ុនបានទាក់ទងជាយូរមកហើយ…
-
ប្រធាន IAEA ព្រមានថា ការដាក់ទណ្ឌកម្មឧស្សាហកម្មនុយក្លេអ៊ែររុស្ស៊ី នឹងបង្កការឈឺចាប់ដល់អឺរ៉ុប

ព្រុចសែល៖ ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានថា ការដាក់ទណ្ឌកម្មលើឧស្សាហកម្មនុយក្លេអ៊ែររុស្ស៊ី នឹងធ្វើឱ្យ ប៉ះពាល់ដល់សហភាពអឺរ៉ុបវិញតែប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Austrian Der Standard ដែលចេញផ្សាយកាលពីថ្ងៃចន្ទ លោក Grossi បានគូសបញ្ជាក់ពីការពឹងផ្អែករបស់អឺរ៉ុបទៅលើសារធាតុអ៊ុយរ៉ាញ៉ូម និងឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ី ដោយកត់សម្គាល់ថា ប្រទេសមួយចំនួននៅក្នុងប្លុកនេះ គឺមានរហូតដល់ ៤០ភាគរយ ដែលអាស្រ័យផលលើការផ្គត់ផ្គង់របស់ទីក្រុងមូស្គូ។ លោក Grossi បានព្រមានថា មិនដូចទៅនឹងការចែកចាយធ្យូងថ្ម និងឧស្ម័នទេ វាមិនមានមធ្យោបាយលឿនក្នុងការផ្លាស់ប្តូរឆ្ងាយពីឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីនោះទេ ហើយថា ការផ្តាច់ទំនាក់ទំនងឆាប់ពេក នឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក។ ការថ្លែងបែបនេះរបស់លោក Grossi ធ្វើឡើងចំពេលដែលសហភាពអឺរ៉ុប មានបំណងអនុម័តកញ្ចប់ទណ្ឌកម្មទី១៤ ប្រឆាំងនឹងរុស្ស៊ីមុនខែកក្កដា។ បន្ថែមលើនេះ សហភាពអឺរ៉ុបក៏កំពុងពិចារណាដាក់ពន្ធរហូតដល់ ៤៦ពាន់លានដុល្លារ លើការនាំចូលពីប្រទេសរុស្ស៊ី រួមទាំងឥន្ធនៈនុយក្លេអ៊ែរផងដែរ។ កាលពីដើមឆ្នាំនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា ការផលិតថាមពលនុយក្លេអ៊ែរសកលនឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៥ ដោយសារប្រទេសកាន់តែច្រើនងាកទៅរកបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយការបំភាយឧស្ម័ន។ អង់គ្លេស ស៊ុយអែត និងស្វីស ស្ថិតក្នុងចំណោមប្រទេសដែលស្ថិតនៅលើផ្លូវ…
-
កូរ៉េខាងត្បូងផ្តល់ជំនួយ និងវិនិយោគ ២៤ពាន់លានដុល្លារ សម្រាប់អាហ្វ្រិក

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃអង្គារ បានប្រកាសផ្តល់ជំនួយថ្មី និងផ្តល់ការវិនិយោគ សរុប២៤ពាន់លានដុល្លារអាមេរិក សម្រាប់ទ្វីបអាហ្រ្វិក ខណៈដែលរដ្ឋបាលក្រុងសេអ៊ូលស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ជាមួយទ្វីបមួយនេះ។ ថ្លែងក្នុងពេលប្រកាសបើកកិច្ចប្រជុំកំពូលកូរ៉េ-អាហ្វ្រិក ឆ្នាំ២០២៤ ដែលមានវត្តមានថ្នាក់ដឹកនាំ និងតំណាងប្រទេស នៃប្លុកអាហ្វ្រិក ជិត៥០ប្រទេស ហើយ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនោះ លោក Yoon បានសន្យាថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើនការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ទ្វេដង ដល់ទ្វីបអាហ្រ្វិក ពោលគឺរហូតដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ហើយនឹងផ្តល់ហិរញ្ញប្បទាន ចំនួន ១៤ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងទ្វីបអាហ្វ្រិក។ លោក Yoon បាននិយាយថា «យើងក៏នឹងរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ របស់ទ្វីបអាហ្រ្វិក តាមរយៈតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក ហៅកាត់ AfCFTA ដែលត្រូវបានដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០១៩។ មុនពេលប្រកាសបើកកិច្ចប្រជុំកំពូលនេះ លោក Yoon បានប្រាប់ AFP ថា…
-
ផលិតកម្មថ្នាំជក់ជាឧស្សហកម្មធំសម្បើម

ក្នុងឆ្នាំ២០២២ ថ្នាំជក់ប្រមាណ ៥,៨លានតោន ត្រូវបានផលិតនៅទូទាំងពិភពលោក ក្នុងនោះចិន ជាអ្នកផលិតថ្នាំជក់ធំបំផុត ដោយផលិតបានសរុប ២,១៨លានតោន។ ឥណ្ឌា ជាអ្នកផលិតថ្នាំជក់ធំទី២ ដោយផលិតបានសរុបជាង ៧៧ម៉ឺនតោន ខណៈប្រេស៊ីលផលិតបានសរុប ៦៦ម៉ឺនតោន។ ក្នុងអាស៊ាន ឥណ្ឌូណេស៊ី ជាប់លេខ៤ ជាមួយផលិតកម្មថ្នាំជក់សរុបជាង ២២ម៉ឺនតោន – Statista #ams1minute