-
អ៊ីរ៉ង់ផ្តើមចុះឈ្មោះបេក្ខជនប្រធានាធិបតី ក្រោយការស្លាប់លោក Raisi ១០ថ្ងៃ

តេហេរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមដំណើការចុះឈ្មោះបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៨ ខែមិថុនា ក្រោយមរណភាពរបស់ លោក Ebrahim Raisi បាន១១ថ្ងៃ។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Vahidi បានបញ្ជាក់ថា ដំណើរការចុះឈ្មោះមានរយៈពេល៥ថ្ងៃ ហើយក្រុមប្រឹក្សាធម្មនុញ្ញអ៉ីរ៉ង់ នឹងបិទផ្សាយឈ្មោះបេក្ខជនប្រធានាធិបតីផ្លូវ នៅថ្ងៃទី១១ ខែមិថុនា មុនពេលដែលបេក្ខជនដែលមានសិទ្ធិនឹងធ្វើយុទ្ធនាការឃោសនា។ ការបោះឆ្នោតនេះ ដំបូងឡើយ ត្រូវបានកំណត់ថា នឹងរៀបចំ នៅឆ្នាំ២០២៥ ប៉ុន្តែត្រូវបានប្តូរ មកធ្វើនៅខែក្រោយវិញ បន្ទាប់ពីការស្លាប់អតីតប្រធានាធិបតី Raisi ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។ គួរកត់សម្គាល់ថា អតីតសមាជិកកងឆ្មាំបដិវត្តន៍, អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ ក៏ស្ថិតក្នុងចំណោមបេក្ខជនចុះឈ្មោះប្រមាណ ៣០នាក់ផងដែរ។ សមាជិកសភាកំណែទម្រង់ លោក Mostafa Kavakebian និងសមាជិកសភាអភិរក្សនិយម លោក Mohammad Reza Sabaghian ក៏បានដាក់ពាក្យឈរឈ្មោះ នៅក្រសួងមហាផ្ទៃ ក្នុងទីក្រុង Tehran ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អ៊ីរ៉ង់-ស៊ីរីឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ

តេហេរ៉ង់៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានជួបពិភាក្សាគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានឯកភាពរួមគ្នាថា ប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ។ លោក Bashar al-Assad បានទៅដល់នៅទីក្រុង Tehran ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតី Ebrahim Raisi នេះបើយោងតាមបណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ SNN។ លោក Raisi ដែលបានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១៩ ខែឧសភា។ ក្នុងជាជំនួបលើកដំបូង តាំងពី២០២២ នាពេលនោះ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យមានទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ។ ពួកគេបានរំលឹកឡើងវិញពីភាពរឹងមាំ នៃទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីស៊ីរី។ គួរបញ្ជាក់ថា អ៊ីស្រាអែលដែលកំពុងធ្វើសង្គ្រាមជាមួយពួកហាម៉ាស បានចាត់ទុកប្រទេសស៊ីរី ដែលកំពុងមានវិបត្តិសង្គ្រាមស៊ីវិល ជាទីតាំងដាក់ពង្រាយ ក្រុមហេសបូឡា, លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ។ ថ្មីៗនេះ អ៊ីស្រាអែល ត្រូវបានចោទថា វាយប្រហារអគារស្ថានទូតអ៊ីរ៉ង់ នៅស៊ីរី ទៀតផង ហើយអ៊ីរ៉ង់ក៏បានសងសឹកវិញ៕…
-
នាយកប្រតិបត្តិ OpenAI គ្រោងបរិច្ចាគទ្រព្យភាគច្រើនសម្រាប់សប្បុរសធម៌

នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI លោក Sam Altman បានក្លាយជាមហាសេដ្ឋីចុងក្រោយបំផុត ដែលបានចុះហត្ថលេខា បរិច្ចាគទ្រព្យសម្បត្តិ ជាមួយនឹងអង្គការសប្បុរសធម៌ Giving Pledge។ លោក Altman សន្យាថា នឹងបរិច្ចាគភាគច្រើន នៃទ្រព្យសម្បត្តិសរុប ប្រមាណ២ពាន់លានដុល្លារអាមេរិក របស់ខ្លួន។ លោក Altman បាននិយាយ កាលពីថ្ងៃអង្គារថា លោកកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង លើកិច្ចការសប្បុរសធម៌ និងការលះបង់ ដើម្បីកែលម្អពិភពលោក ដោយលោកចាត់ទុកថា នេះគឺជាភាពវៃឆ្លាត។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុប ជាង២ពាន់លានដុល្លារ របស់លោក Altman បានមកពីការវិនិយោគ លើការចាប់ផ្តើមអាជីវកម្ម ឬ Start Up រួមទាំង ការវិនិយោគដ៏ច្រើន នៅក្នុងវេទិកាសង្គម Reddit ។ លោកគឺជា CEO របស់ OpenAI ប៉ុន្តែ លោកអះអាងថា លោកគ្មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា…
-
ស្តេច អេមីរ៉ាត់ អារ៉ាប់រួម យាងដល់ទីក្រុងប៉េកាំង

ប៉េកាំង៖ ប្រធានាធិបតីនៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al-Nahyan បានយាងទៅមកដល់ទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១០ នៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់។ បើតាមកាសែតចិន CGTN បានចេញផ្សាយថា សន្និសីទដែលរៀបចំឡើង នៅថ្ងៃព្រហស្បតិ៍នេះក៏ស្របពេលជាមួយនឹងខួបលើកទី២០ នៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៤ ហើយវាក៏ជាសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកដំបូង បន្ទាប់ពីកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ លើកទីមួយ បានធ្វើឡើង ក្នុងឆ្នាំ២០២២។ ប្រភពបានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ ប្រទេសចិនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋអារ៉ាប់ ចំនួន១៤ ។ ក្រៅពីនេះ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រដ្ឋអារ៉ាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយពាណិជ្ជកម្មទ្វេភាគី រវាងភាគីទាំងពីរ បានកើនឡើង ពី៣៦,៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០០៤ ដល់ ៣៩៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះបើតាមមន្ត្រីក្រសួងការបរទេសចិន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
វៀតណាមដេញថ្លៃដុំមាស ជិត៥ម៉ឺនតម្លឹង ក្នុងពេលជាង១ខែ

កាសែត VNexpress បានចេញផ្សាយថា ក្នុងមួយពេល១ខែ ធនាគារកណ្តាលវៀតណាម បានដាក់ដេញថ្លៃដុំមាស ចំនួន៤៨០០០តម្លឹងហើយគិតចាប់តាំងពីថ្ងៃទី២២ ខែមេសាមក ចំពេលដែលតម្លៃមាសសកលឡើងថ្លៃខ្លាំង។ កាលពីថ្ងៃចន្ទ ធនាគាររដ្ឋវៀតណាមួយនេះ បានសម្រេចបញ្ឈប់ការដេញថ្លៃដុំមាសទៀតហើយ បន្ទាប់ពីបានដេញថ្លៃ ចំនួន៦ដង រួចមក ប៉ុន្តែ មិនបានធ្វើឲ្យមាសចុះថ្លៃច្រើននោះទេ។ ក្នុងប្រទេសវៀតណាម មាសហក់ឡើងដល់ជាង៣៦០០ដុល្លារ ក្នុងមួយតម្លឹង កាលពីខែមុន។ ពេលនេះតម្លៃមាសនៅប្រទេសវៀតណាម គឺប្រហែល ៣៥០០ដុល្លារក្នុងមួយតម្លឹង ដែលថ្លៃជាងទីផ្សាសកលដែលមួយតម្លឹងមាសមិនទាន់ហក់ឡើងដល់ ៣០០០ដុល្លារនៅឡើយ គិតត្រឹមថ្ងៃពុធនេះ។ សមាជិកសភាមួយចំនួនបាននិយាយថា ការដេញថ្លៃមិនបានជោគជ័យ ក្នុងការរក្សាស្ថិរភាពទីផ្សារនោះទេ។ ក្នុងនោះ លោក Tran Van Lam សមាជិកនៃគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា នៃរដ្ឋសភា បាននិយាយថា មាសរបស់ធនាគារកណ្តាលវៀតណាម មានតម្លៃខ្ពស់ ក្នុងការដេញថ្លៃ ហើយអ្នកដែលមានមាស បានលក់ ដើម្បីបានចំណេញ ធ្វើឲ្យតម្លៃទីផ្សារ មិនអាចធ្លាក់ចុះ នោះទេ។ អ្នកវិភាគមួយចំនួន បាននិយាយថា នៅទីបំផុត ធនាគារកណ្តាលត្រូវតែបោះបង់ចោល នូវវេទិកាដេញថ្លៃដុំមាស នេះ។ ក្រោយបរាជ័យ…
-
ជប៉ុនច្នៃផ្កាយរណបធ្វើពីឈើ ដំបូងគេ លើពិភពលោក

ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន បានច្នៃផ្កាយរណប ធ្វើពីឈើ ដំបូងគេក្នុងពិភពលោក ដែល គ្រោងនឹងត្រូវបាញ់បង្ហោះ តាមរយៈរ៉ុក្កែត SpaceX ចេញពីមជ្ឈមណ្ឌលអវកាសអាមេរិក Kennedy ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ ISS នៅខែកញ្ញា ខាងមុខនេះ។ ផ្កាយរណបឈើនេះត្រូវគេឲ្យឈ្មោះថា LignoSat ត្រូវបានច្នៃឡើង ដោយអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Kyoto ដោយសហការពីក្រុមហ៊ុនកែច្នៃឈើ ជប៉ុន Sumitomo Forestry ។ គំរូផ្កាយរណបនេះ មានរូបរាង ជាគូបតូច កម្ពស់១០សង់ទីម៉ែត្រ។ លោក Takao អវកាសយានិក និងជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Kyoto បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា ក្នុងករណីជួបហេតុការណ៍ឆាបឆេះ នៅលើបរិយាកាស ផ្កាយរណបផលិតពីឈើ មិនប៉ះពាល់ដល់បរិស្ថាន ដូចផ្កាយរណបធ្វើពីលោហៈធាតុនោះទេ។ តាមគម្រោង អ្នកអភិវឌ្ឍន៍ផ្កាយរណប គ្រោងនឹងប្រគល់ LignoSat ឲ្យទីភ្នាក់ងាររុករកអវកាសជាតិជប៉ុន ហៅកាត់ JAXA នៅសប្តាហ៍ក្រោយ។ បន្ទាប់មក ផ្កាយរណបនេះនឹងត្រូវពិសោធន៍ សាកល្បងកម្លាំង និងភាពធន់របស់វា។…
-
ឡានហោះចិន XPeng អាចបញ្ជាទិញបាន ចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន XPeng គ្រោងនឹងដាក់លក់ ជាផ្លូវការ នូវឡានហោះ ឬ Land Aircraft Carrier នៅឆ្នាំ ២០២៦។ គេបញ្ជាទិញឡានប្រភេទនេះបាននៅចុងឆ្នាំ២០២៤។ នេះបើយោងតាមសហប្រធានក្រុមហ៊ុន គឺលោក Brian Gu។ ក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីសប្តាហ៍មុន លោក Brian Gu បាននិយាយថា ក្រុមហ៊ុន XPeng មានទំនុកចិត្តលើការរចនារថយន្តហោះ របស់ខ្លួន ដែលមានបំណងផ្តោតតំបន់ជនបទ ជាជាងតំបន់មជ្ឈមណ្ឌលទីក្រុង ដ៏មមាញឹក។ លោក Gu បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ទៀតថា «យើងនឹងធ្វើការជាមួយអាជ្ញាធរ បង្កើតឧទ្យានហោះហើរ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការហោះហើរ»។ ជុំវិញផ្លូវច្បាប់អនុញ្ញាតលើការបើកបរ ត្រូវបានលោក Gu បាននិយាយថា អ្នកបើកបរ ប្រហែលជាមិនត្រូវការអាជ្ញាប័ណ្ណពិសេស សម្រាប់យានយន្តអាចហោះបាន ប្រភេទនេះទេ ដោយក្រុមហ៊ុនឹងជជែកលម្អិតអំពីបទបញ្ញត្តិផ្សេងៗ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់លម្អិត អំពីហានិភ័យនៃការបើកឡានហោះ នៅលើអាកាស របស់ក្រុមហ៊ុន XPeng នៅឡើយទេ។…
-
រុស្ស៊ីនឹងលក់ឧស្ម័នឲ្យអ៊ូសបេគីស្ថាន កើនដល់ ១១ពាន់លានម៉ែត្រគូប

មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ នឹងបង្កើនការចែកចាយឧស្ម័ន ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន រហូតដល់ ១១ពាន់លានម៉ែត្រគូប នៅឆ្នាំក្រោយ។ អំឡុងដំណើរទស្សនកិច្ច ទៅកាន់អតីតសាធារណរដ្ឋសូវៀត មួយនេះ លោក ពូទីន បានប្រាប់ លោក Shavkat Mirziyoyev ប្រធានាធិបតីនៃប្រទេសអ៊ូសបេគីស្ថានថា ការងារបង្កើនបរិមាណឧស្ម័ននាំចេញ កំពុងតែដំណើរការហើយ។ លោក ពូទីន បន្ថែមទៀតថា រុស្ស៊ី និងអ៊ូសបេគីស្ថាន បានចុះហត្ថលេខាលើពិធីសារ ដែលអនុញ្ញាតឱ្យមានការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរកម្រិតទាប នៅប្រទេសអ៊ូសបេគីស្ថាន ដោយមានការចូលរួមពីក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom ទៀតផង ។ រុស្ស៊ី ដែលជាប្រទេសផលិតឥន្ធនៈហ្វូស៊ីលដ៏សំខាន់ មានគម្រោងថាមពលសំខាន់ៗ ជាមួយប្រទេសជិតខាងក្នុងតំបន់ ខណៈដែលពួកគេប្រឈមនឹងការខ្វះខាតថាមពល ទោះបីជាមានធនធានឧស្ម័ន និងប្រេងផ្ទាល់ខ្លួន ក៏ដោយ។ ក្នុងពេលរងទណ្ឌកម្ម ពីសំណាក់លោកខាងលិច ទីក្រុងម៉ូស្គូ ត្រូវស្វែងរកអាជីវកម្មថ្មីៗ សម្រាប់ប្រេង និងឧស្ម័នរបស់ខ្លួន។ លោក ពូទីន…
-
អាមេរិកបង្ហាញបច្ចេកវិទ្យាវះកាត់ ប្តូរក្បាល លើកដំបូង

ក្រុមហ៊ុន Start Up អាមេរិក BrainBridge បានបង្ហាញពីបច្ចេកវិទ្យាវះកាត់ ប្តូរក្បាល ដំបូងគេ នៅក្នុងពិភពលោក ដោយបានដាក់ក្តីសង្ឃឹមថា សេវាកម្មសម្រាប់អ្នកជំងឺ មួយនេះ នឹងចាប់ផ្តើមដំណើរការ ក្នុងរយៈពេលប្រាំបីឆ្នាំទៀត។ នេះបើតាមកាសែតអង់គ្លេស Metro ចេញផ្សាយ ថ្មីៗនេះ។ ក្រុមហ៊ុន Start Up មួយនេះ បានអះអាងថា អ្នកជំងឺដែលទទួលបានរាងកាយពីអ្នកបរិច្ចាគ អាចរស់បានល្អ លើសពីអាយុ ជាមធ្យម ប្រសិនបើរាងកាយនោះ នៅមានវ័យក្មេង ព្រោះថា ខួរក្បាលមនុស្ស មានសមត្ថភាពយូរអង្វែង រាប់រយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានប្រាប់ថា គំនិតនេះជារឿងកំប្លែងដ៏អាក្រក់ និង ជារឿងប្រឌិត។ នេះបើតាមកាសែត Dailymail។ បើតាមកាសែតអង់គ្លេស Metro តាមរយៈវីដេអូ រយៈពេលប្រាំបីនាទី ដ៏រន្ធត់ ម៉ាស៊ីនបង្កើតវិស្វកម្មប្រសាទ និងជីវវេជ្ជសាស្ត្រ របស់ BrainBridge បានបង្ហាញពី មនុស្សយន្តបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវបានដកយកក្បាល ដើម្បីផ្ទេរខួរក្បាល និងខួរឆ្អឹងខ្នង។…
-
អាមេរិក មានជនអន្តោប្រវេសន៍ជាង ៤៦លាននាក់ ស្មើនឹងប្រមាណ ១៤% នៃចំនួនប្រជាជនសរុបរបស់ខ្លួន

ជនជាតិម៉ិកស៊ិក ជាជនជាតិដែលធ្វើចំណាកស្រុកទៅរស់នៅ និងធ្វើការនៅអាមេរិកច្រើនជាងគេ រហូតដល់ជាង ១០,៧លាននាក់។ ឈរនៅលេខ២ គឺជនជាតិឥណ្ឌា ដែលមានសរុបជាង ២,៨លាននាក់ ខណៈចិនមានសរុបជាង ២,២លាននាក់។ នៅអាស៊ាន ហ្វីលីពីន មានប្រជាជនចំណាកស្រុកទៅរស់នៅ និងធ្វើការនៅអាមេរិកច្រើនជាងគេ ដោយមានសរុប ២លាននាក់ ហើយវៀតណាមមានសរុបជាង ១,៣លាននាក់។ កូរ៉េខាងត្បូងមានប្រជាជនជាង ១លាននាក់ដែលទៅរស់នៅអាមេរិក – Visual Capitalist #ams1minute