Category: ព័ត៌មានអន្តរជាតិ

  • ស្លាប់ទារក ៦នាក់ អំឡុងអគ្គិភ័យឆេះមន្ទីរពេទ្យ ឥណ្ឌា

    ស្លាប់ទារក ៦នាក់ អំឡុងអគ្គិភ័យឆេះមន្ទីរពេទ្យ ឥណ្ឌា

    ញូវ ដេល្លី ៖ ប៉ូលីសបាននិយាយ កាលពីថ្ងៃអាទិត្យថា ទារកទើបតែបានកើត ចំនួន ៦នាក់បានស្លាប់ បន្ទាប់ពីគ្រោះអគ្គីភ័យបានឆាបឆេះ នៅឯមន្ទីរពេទ្យកុមារមួយកន្លែង ស្ថិតក្នុងទីក្រុង ញូវ ដេល្លី នៃប្រទេសឥណ្ឌា។ ក្រសួងសុខាភិបាលនិយាយថា ទារកចំនួន១២នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ក្រោយមក ទារកចំនួន ៦នាក់បានស្លាប់ ដោយសារតែការថប់ដង្ហើម។ ក្រសួងបានអះអាងថា មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែ បានគូសបញ្ជាក់ថា អ្នកណាក៏ដោយ ឲ្យតែរកឃើញថា មានកំហុស លើការធ្វេសប្រហែស នាំឲ្យកើតមានរឿងនេះ នឹងមិនរួចខ្លួន នោះឡើយ។ នៅក្នុងការបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាត់ទុកគ្រោះអគ្គិភ័យ និងការស្លាប់ទារកថា ជាទុក្ខសោក ដ៏ធំធេង។ លោក Modi ក៏បានចូលរួមរំលែកទុក្ខ ដល់អ្នកដែលបានបាត់បង់ទារក ជាទីស្រលាញ់ ផងដែរ។ គួរបញ្ជាក់ថា គ្រោះអគ្គិភ័យបានកើតមាន ជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារតែការសាងសង់សំណង់…

  • រថភ្លើងបុកឡានក្រុង ប៉េរូ ស្លាប់និងរបួស ៤០នាក់

    រថភ្លើងបុកឡានក្រុង ប៉េរូ ស្លាប់និងរបួស ៤០នាក់

    លីម៉ា៖ មនុស្សយ៉ាងតិច ចំនួន៤នាក់បានស្លាប់ និង៣៦នាក់ផ្សេងទៀត បានរងរងរបួស នៅក្នុងគ្រោះថ្នាក់រថភ្លើងដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរបុកគ្នា នៅប្រទេសប៉េរូ កាលពីថ្ងៃអាទិត្យ។ យោងតាមអាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅឯចំណុចផ្លូវដែកកាត់ទទឹងផ្លូវជាតិមួយកន្លែង នាភាគខាងកើត នៃរដ្ឋធានីលីម៉ា។ នគរបាលបានប្រាប់ថា តំបន់នោះ មានការកំណត់ល្បឿន និងដាក់សញ្ញាថា ជាផ្លូវមានរថភ្លើងឆ្លងកាត់។ រថយន្តក្រុងបានចេញដំណើរ ពីទីក្រុង Lima ប៉ុនប៉ងធ្វើដំណើរ ទៅកាន់ទីក្រុង Huancayo។ ក្រសួងដឹកជញ្ជូន និងគមនាគមន៍ បានអះអាងថា មូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែបានបញ្ជាក់ថា ទំាំងរថភ្លើង និងឡានក្រុង គឺជាកម្មសិទ្ធិឯកជន ហើយសុទ្ធតែមានច្បាប់អនុញ្ញាត ទាំងអស់។ ជាទូទៅ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានញឹកញាប់ នៅប្រទេសប៉េរូ មានដូចជា ការបើកបរហួសល្បឿនកំណត់, ផ្លូវមិនល្អ, ខ្វះផ្លាកសញ្ញាចរាចរណ៍ ជាដើម។ ៧០ភាគរយនៃគ្រោះថ្នាក់ គឺដោយសារតែកត្តាមនុស្ស ដូចជា អសមត្ថភាពរបស់អ្នកបើកបរ ឬ អស់កម្លាំងពេលបើកបរ។ កាលពីចុងសប្តាហ៍ កន្លងទៅមួយ មានមនុស្ស…

  • ព្យុះស៊ីក្លូន Remal វាយប្រហារបង់ក្លាដេស មនុស្សជិតមួយលាននាក់រត់រកជំរកសុវត្ថិភាព

    ព្យុះស៊ីក្លូន Remal វាយប្រហារបង់ក្លាដេស មនុស្សជិតមួយលាននាក់រត់រកជំរកសុវត្ថិភាព

    ដាក្កា៖ ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់មកដល់ឆ្នេរសមុទ្រនៃប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ នាំឱ្យមនុស្សជិតមួយលាននាក់រត់ភៀសខ្លួនជាបន្ទាន់ ឆ្ពោះទៅកាន់ជម្រកមានសុវត្ថិភាព។ ប្រធាននាយកដ្ឋានឧតុនិយមបង់ក្លាដែស លោក Azizur Rahman បានប្រាប់កាសែតបារាំង AFP ថា ព្យុះស៊ីក្លូន Remal ដ៏ខ្លាំងក្លាបានចាប់ផ្តើមបោកបក់ឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ហើយថា ព្យុះដ៏កំណាចនេះ ទំនងជាបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតយ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។ លោកបន្ថែមថា រហូតមកដល់ពេលនេះ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងបន្ថែមទៀត។ ក្រុមអ្នកព្យាករណ៍បានព្យាករណ៍ថា ព្យុះស៊ីក្លូននេះដែរ ក៏នឹងបង្កជាខ្យល់កន្ត្រាក់ក្នុងល្បឿនរហូតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង វាយប្រហារលើប្រទេសជិតខាងឥណ្ឌាផងដែរ ខណៈអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។ មន្ត្រីឧតុនិយមជាន់ខ្ពស់បង់ក្លាដែស លោក Muhammad Abul Kalam Mallik បានប្រាប់កាសែត AFP ថា ព្យុះស៊ីក្លូន Remal នេះ អាចនឹងបង្កជារលកសមុទ្រមានកម្ពស់រហូតដល់ ៤ម៉ែត្រ និងខ្យល់បក់បោកខ្លាំងបំផ្លិចបំផ្លាញភូមិនានា។ ជាមួយគ្នានេះ ប្រជាជនបង់ក្លាដែសប្រហែល ៨០០,០០០នាក់បានភៀសខ្លួនចេញពីភូមិឆ្នេរសមុទ្ររបស់ពួកគេ ខណៈដែលមនុស្សជាង ៥០,០០០នាក់នៅក្នុងប្រទេសឥណ្ឌាក៏បានភៀសខ្លួនចេញពីតំបន់ព្រៃកោងកាង Sundarbans ដ៏ធំផងដែរ។ គួរបញ្ជាក់ថា…

  • ម៉ិកស៊ិកជួបប្រទះរលកកំដៅក្តៅខ្លាំងមិនធ្លាប់មាន

    ម៉ិកស៊ិកជួបប្រទះរលកកំដៅក្តៅខ្លាំងមិនធ្លាប់មាន

    ម៉ិកស៊ីកូ៖ រដ្ឋធានីម៉ិកស៊ីកូ របស់ប្រទេសម៉ិកស៊ិក បានជួបប្រទះរលកកំដៅក្តៅខ្លាំងមិនធ្លាប់មានក្នុងកំណត់ត្រាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលសីតុណ្ហភាពហក់ឡើងដល់ ៣៤.៧អង្សាសេ នេះបើយោងតាមសេវាឧតុនិយមជាតិម៉ិកស៊ិក (SMN)។ សេវាឧតុនិយមជាតិម៉ិកស៊ិក (SMN) បាននិយាយថា កំណត់ត្រាសីតុណ្ហភាពខ្ពស់ត្រូវបានកត់ត្រាកាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន នៅឯកន្លែងសង្កេតការណ៍សីតុណ្ហភាព Tacubaya បន្ទាប់ពីទែម៉ូម៉ែត្រវ៉ាស់កំដៅនៅក្នុងរដ្ឋធានីម៉ិកស៊ីកូ បានឈានដល់កំណត់ត្រាពីមុន គឺ ៣៤.៣អង្សាសេកាលពីថ្ងៃទី៩ ខែឧសភា។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក បានព្រមានកាលពីថ្ងៃពុធសប្តាហ៍មុនថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀតនេះ រលកកំដៅកាន់តែក្តៅខ្លាំង ដែលទំនងជាធ្វើឱ្យសីតុណ្ហភាពថ្មីត្រូវបានកត់ត្រាសម្រាប់ទីក្រុងម៉ិកស៊ីកូ។ រដ្ឋាភិបាលម៉ិកស៊ិកក៏បានឱ្យដឹងកាលពីថ្ងៃសុក្រដែរថា ប្រទេសរបស់ខ្លួនបានកត់ត្រាអ្នកស្លាប់ចំនួន ៤៨នាក់ ដោយសារតែរលកកំដៅក្តៅខ្លាំងបានវាយប្រហារប្រទេសខ្លួនចាប់តាំងពីខែមីនាមក។ រដ្ឋជាប់មាត់សមុទ្រភាគខាងកើតនៃរដ្ឋ Veracruz បានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតដល់ទៅ ១៤នាក់ បន្ទាប់មកគឺ Tabasco, San Luis Potosi និង Tamaulipas ដែលមានចំនួន ៨នាក់។ កាលពីឆ្នាំមុន ប្រទេសម៉ិកស៊ិកបានរាយការណ៍ពីការស្លាប់ទាក់ទងនឹងរលកកំដៅចំនួន៤១៩នាក់នៅក្នុងរដូវក្តៅ ដែលចាប់ផ្តើមពីខែមីនា ដល់ខែតុលា នៅក្នុងប្រទេសដែលមានប្រជាជនសរុប ១២៩លាននាក់នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លោក ហ្សេលេនស្គី អញ្ជើញលោក បៃដិន និងលោក ស៊ី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន

    លោក ហ្សេលេនស្គី អញ្ជើញលោក បៃដិន និងលោក ស៊ី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន

    កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យមេដឹកនាំអាមេរិក លោក ចូ បៃដិន និងមេដឹកនាំចិន លោក ស៊ី ជីនពីង ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីសនាខែក្រោយនេះ។ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានធ្វើសំណើបែបនេះជាភាសាអង់គ្លេសក្នុងឃ្លីបវីដេអូដ៏រំជួលចិត្តមួយ ដែលបង្ហាញរូបលោកឈរនៅពីមុខប្រាសាទនានាក្នុងទីក្រុង Kharkiv ភាគខាងកើត ដែលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមអំពាវនាវដល់មេដឹកនាំពិភពលោក ដែលស្ថិតនៅក្រៅកិច្ចខិតខំប្រឹងប្រែងជាសកល នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ជាពិសេសចំពោះប្រធានាធិបតីអាមេរិក លោក បៃដិន និងចំពោះប្រធានាធិបតីចិន លោក ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា សូមគាំទ្រជំនួបកំពូលសន្តិភាពនេះ ជាមួយនឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់អ្នកផ្ទាល់ ហើយថា មេដឹកនាំនានាគួរតែចូលរួម ពីព្រោះកិច្ចខិតខំប្រឹងប្រែងជាសកល គឺជាការធានាដ៏ល្អបំផុត។ គួរបញ្ជាក់ថា សន្និសិទស្តីពីសង្រ្គាមអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅរមណីយដ្ឋានប្រណិតមួយនៅជិតទីក្រុង Lucerne ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា។ រដ្ឋាភិបាលស្វីសកំពុងរៀបចំព្រឹត្តិការណ៍នេះ តបតាមសំណើរបស់អ៊ុយក្រែន។ ប្រទេសស្វីសនិយាយថា…

  • បំណាក់ដីដ៏ធំនៅប៉ាពូអាស៊ីនូវែលហ្គីណេ មនុស្សជាង ៦៧០នាក់ប្រឈមការស្លាប់

    បំណាក់ដីដ៏ធំនៅប៉ាពូអាស៊ីនូវែលហ្គីណេ មនុស្សជាង ៦៧០នាក់ប្រឈមការស្លាប់

    ព័រម៉ូរេសប៊ី៖ មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានប្រាប់សារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យថា មនុស្សជាង ៦៧០នាក់ ត្រូវបានគេជឿថា ប្រហែលជាបានស្លាប់ បន្ទាប់ពីការរអិលបាក់ដីដ៏ធំនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ ការរអិលបាក់នេះ កើតឡើងនៅភូមិ Yambali ខេត្ត Enga កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដោយវាបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងបានកប់ជនរងគ្រោះជាច្រើននាក់នៅក្រោមគំនរបាក់បែក។ ក្រុមអ្នកសង្គ្រោះកំពុងប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកអ្នកនៅរស់រានមានជីវិត ប៉ុន្តែប្រតិបត្តិការនេះជួបការលំបាក ដោយសារដីនៅតែបន្តរអិល និងមានថ្មធ្លាក់។ តំណាងទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ លោក Serhan Aktoprak បាននិយាយថា មានការប៉ាន់ស្មានថា គិតមកទល់ពេលនេះ មានលំនៅដ្ឋានជាង ១៥០ខ្នងបានកប់ក្រោមល្បាប់ភក់ និងថា មនុស្សច្រើនជាង ៦៧០នាក់ ត្រូវបានគេជឿថា ប្រហែលជាបានស្លាប់។ លោក Aktoprak ដែលមើលការខុសត្រូវក្រុមបុគ្គលិកសង្គ្រោះបន្ទាន់មកពីទីក្រុងព័រម៉ូរេសប៊ី បានបន្ថែមថា ស្ថានភាពពិតជាអាក្រក់ ដោយសារដីនៅតែរអិល… ទឹកក៏បន្តហូរ… ការនេះកំពុងបង្កើតហានិភ័យដ៏ធំសម្រាប់អ្នកពាក់ព័ន្ធក្នុងកិច្ចសង្គ្រោះ។ បន្ថែមលើនេះ ភ្លៀងធ្លាក់ឥតឈប់ឈរ, ផ្លូវថ្នល់រងការបំផ្លិចបំផ្លាញ និងការផ្ទុះឡើងអំពើហិង្សាកុលសម្ព័ន្ធនៅក្បែរនោះ ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងនាំយកជំនួយទៅកាន់តំបន់រងគ្រោះមហន្តរាយផងដែរ។ ប៉ាពូអាស៊ី នូវែលហ្គីណេ ជាប្រទេសមានអាកាសធាតុសើមបំផុតមួយក្នុងពិភពលោក ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបំផុត ដែលប្រមូលផ្តុំនៅតំបន់ខ្ពង់រាបរបស់ប្រទេសនេះ នេះបើតាមការបញ្ជាក់ពីធនាគារពិភពលោក។…

  • លោក Elon Musk ៖ AI នឹងយកការងារមនុស្ស ទាំងអស់

    លោក Elon Musk ៖ AI នឹងយកការងារមនុស្ស ទាំងអស់

    បរទេស៖ លោក Elon Musk មហាសេដ្ឋីពិភពលោក បាននិយាយថា បញ្ញាសិប្បនិម្មិត ឬ AI នឹងទទួលយកការងារទាំងអស់ របស់មនុស្ស ប៉ុន្តែ អ្នកជំនាញអះអាងថា មានការងារជាច្រើន ដែល AI មិនអាចជំនួសមនុស្សបានទេ។ អំឡុងពេលចូលរួម តាមរយៈ webcam ក្នុងសន្និសីទបច្ចេកវិទ្យា VivaTech 2024 នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ម្ចាស់ក្រុមហ៊ុន SpaceX និងTesla លោក Elon Musk និយាយថា «ប្រហែលជាគ្មាននរណាម្នាក់ ក្នុងចំណោមពួកយើង នឹងមានការងារធ្វើនោះទេ» ។ លោក Musk បាននិយាយទៀតថា « ប្រសិនបើអ្នកចង់ធ្វើការងារ តាមចំណង់ចំណូលចិត្ត អ្នកអាចធ្វើការងារបាន ប៉ុន្តែ បើមិនដូច្នេះទេ ទៅថ្ងៃអនាគត បញ្ញាសិប្បនិម្មិត ឬ AI ព្រមទាំង មនុស្សយន្ត នឹងផ្តល់ទំនិញ និងសេវាកម្មណាមួយ ដែលអ្នកចង់បាន»។ ជាការកត់សម្គាល់…

  • វៀតណាមជាគោលដៅទាក់ទាញភ្ញៀវទេសចរអឺរ៉ុបបំផុតទីបីរបស់អាស៊ី

    វៀតណាមជាគោលដៅទាក់ទាញភ្ញៀវទេសចរអឺរ៉ុបបំផុតទីបីរបស់អាស៊ី

    ហាណូយ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Agoda បានឱ្យដឹងថ្មីៗនេះថា វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីម៉ាឡេស៊ី និងជប៉ុន នៅក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ី ដែលទាក់ទាញភ្ញៀវទេសចរអឺរ៉ុបជាងគេទីបី ដោយផ្អែកលើទិន្នន័យនៃការស្វែងរកកន្លែងស្នាក់នៅ។ ក្នុងខែមេសា ឆ្នាំ២០២៤ ម៉ាឡេស៊ីបានចាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានចំនួនមនុស្សស្វែងរកទៅទស្សនាកើនឡើង ៨៩ភាគរយ។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី២ មានអត្រាកំណើន ៧១ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី៣ មានការកើនឡើង ៦៦ភាគរយ។ លោក Vu Ngoc Lam នាយកប្រចាំប្រទេសវៀតណាមនៃក្រុមហ៊ុន Agoda បានឱ្យដឹងថា ការកើនឡើងនៃការស្វែងយល់អំពីទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤ បង្ហាញពីការកើនឡើងការទាក់ទាញរបស់វៀតណាម ចំពោះភ្ញៀវទេសចរអឺរ៉ុប។ ជាពិសេស ភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនកំពុងជ្រើសរើសប្រទេសវៀតណាម ជាគោលដៅវិស្សមកាលរដូវក្តៅរបស់ពួកគេ។ ប្រទេសមួយចំនួននៅអឺរ៉ុប ដែលមានចំនួនអ្នកស្វែងយល់អំពីទេសចរណ៍វៀតណាមច្រើនជាងគេក្នុងខែមេសា រួមមានប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងអេស្ប៉ាញ។ ក្នុងនោះ គោលដៅទេសចរណ៍ទាំងបីនៅប្រទេសវៀតណាម ដែលភ្ញៀវទេសចរអឺរ៉ុបស្វែងរកច្រើនជាងគេ គឺទីក្រុងហូជីមិញ ទីក្រុងហួយអាន និងទីក្រុងញ៉ាត្រាង។ គោលដៅទេសចរណ៍ទាំងបីនេះ ក៏ជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលចង់មានវិស្សមកាលរដូវក្តៅក្នុងរយៈពេលវែងនៅក្នុងប្រទេសវៀតណាមផងដែរ។ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរណ៍សរុបចំនួន ១៩៣,៨៣១នាក់មកពីអឺរ៉ុបកាលពីខែមេសា កើនឡើង ១៤១.៣ភាគរយ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលជាតិទេសចរណ៍វៀតណាម៕…

  • ក្តៅ ភ្លៀងផង! ស្រូវសាលី ស៊ីរី ធ្លាក់ចុះខ្លាំង

    ក្តៅ ភ្លៀងផង! ស្រូវសាលី ស៊ីរី ធ្លាក់ចុះខ្លាំង

    ដាម៉ាស៖ ប្រជាកសិករស៊ីរីបានឲ្យដឹងថា ទិន្នផលស្រូវសាលី នៅក្នុងប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលដែលមានរលកកម្តៅខ្លាំង ហើយពេលខ្លះ ក៏មានភ្លៀងធ្លាក់ច្រើនដែរ។ នៅចុងសប្តាហ៍នេះ ប្រជាកសិករនៃប្រទេសស៊ីរី កំពុងប្រញាប់ប្រញាល់ ប្រមូលផលដំណាំរបស់ខ្លួន ដើម្បីកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយសារតែបញ្ហាសីតុណ្ហភាពក្តៅខ្លាំង ហើយក៏មានភ្លៀងធ្លាក់ខ្លាំង បោកបក់កាត់ខេត្តដំណាំស្រូវសាលី Al-Hasakah នាភាគឦសាន នៃប្រទេសស៊ីរី។ កសិករស្រូវសាលី លោក Majdal Abdulkarim បានប្រាប់ថា «ទិន្នផលដំណាំ នៅឆ្នាំនេះបានធ្លាក់ចុះ ៦០% ដែលនាំឱ្យមានការខាតបង់ច្រើន។ លោកប្រាប់បន្ថែមថា ដើមស្រូវសាលីភាគច្រើន មិនសូវល្អ ហើយគ្រាប់ធញ្ញជាតិ ក៏ធ្លាក់ចុះគុណភាព ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។ មុនពេលជួបសង្គ្រាមស៊ីវិល ស៊ីរី ដែលជាប្រទេសស្ថិតនៅតំបន់អាស៊ីខាងលិច ធ្លាប់ប្រមូលប្រមូលផលស្រូវសាលី ជាមធ្យម ជាង៤លានតោន។ ក៏ប៉ុន្តែដោយសារតែវិបត្តិ ស៊ីរី ដែលធ្លាប់មានស្រូវសាលីគ្រប់គ្រាន់ ពេលនេះ ត្រូវនាំចូលស្រូវសាលី ពីបរទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក សម្រាប់ប្រទេសដែលមានប្រជាជនសរុប ប្រមាណ ២២លាននាក់មួយនេះ។ នាយករដ្ឋមន្ត្រីស៊ីរី លោក Hussein Arnous ធ្លាប់បាននិយាយថា…

  • អាហ្សង់ទីនជំពាក់បំណុល IMF ជាង ៣២ពាន់លានដុល្លារ ពោលគឺស្មើនឹង ៥,៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ខ្លួន

    អាហ្សង់ទីនជំពាក់បំណុល IMF ជាង ៣២ពាន់លានដុល្លារ ពោលគឺស្មើនឹង ៥,៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ខ្លួន

    ប្រទេសចំនួន ៥ ក្នុងចំណោមប្រទេសចំនួន ១០ ដែលជំពាក់បំណុល IMF ច្រើនជាងគេគឺស្ថិតនៅទ្វីបអាហ្វ្រិក ខណៈប្រទេសចំនួន ៣ នៅអាមេរិកខាងត្បូង។ ប្រទេសអ៊ឺរ៉ុបតែមួយគត់ដែលស្ថិតក្នុងបញ្ជីបំណុលនេះ គឺអ៊ុយក្រែន ដែលជំពាក់ IMF សរុប ៩ពាន់លានដុល្លារ ព្រោះជម្លោះជាមួយរុស្ស៊ី – Visual Capitalist #ams1minute