-
ក្រុមហ៊ុនទឹកអប់ Chanel បំបែកកំណត់ត្រាលក់ ជិត២០ពាន់លាន

ក្រុមហ៊ុនទឹកអប់ប្រណិតរបស់បារាំងម៉ាក Chanel បានឲ្យដឹងថា ការលក់របស់ខ្លួនបានកើនឡើងបំបែកកំណត់ត្រា ពោលគឺមានកំណើនទ្វេដងដល់ជិត២០ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៣។ ការលក់ជាគ្រឿងក្រអូប និងគ្រឿងអលង្ការ របស់ Chanel បានកើនឡើង ១៤.៦ ភាគរយ ខណៈប្រាក់ចំណេញសុទ្ធបានកើនឡើង ៣ភាគរយ ពោលគឺកើនដល់ជិត ៥ពាន់លានដុល្លារ ប៉ុន្តែ បើធៀបនឹងឆ្នាំមុន ប្រាក់ចំណេញបានធ្លាក់ចុះ ជាង ១៤ភាគរយ។ នាយកប្រតិបត្តិ Chanel លោកស្រី Leena Nair បាននិយាយថា ក្រុមហ៊ុនរបស់លោកស្រី បានផ្តោតការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ពង្រីកបណ្តាញចែកចាយ លក់រាយរបស់ខ្លួន និងបន្ថែមបុគ្គលិក ដើម្បីឱ្យមានកំណើនបន្ថែមទៀត។ យ៉ាងណាមិញ ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៣មក វិស័យគ្រឿងក្រអូប និងគ្រឿងអលង្ការប្រណីត ត្រូវបានមើលឃើញថា មានកំណើនយឺត នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលធ្លាប់តែជាទីផ្សារ សំខាន់ ដែលការណ៍នេះ នាំឲ្យប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយ មានការខកចិត្តផងដែរ។ Chanel បានឃើញការលក់របស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កើនឡើង ១៧.៧ភាគរយ…
-
យន្តហោះឥណ្ឌា បុកកុក កវែង Flamingos ងាប់រាប់សិបក្បាល

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ពេលហោះមកដល់រដ្ឋធានី បុមបៃ របស់ប្រទេសឥណ្ឌា បានបុកនឹងហ្វូងសត្វកុកករវែង Flamingos បណ្តាលឲ្យងាប់ រាប់សិបក្បាល។ នេះបើតាមសេចក្តីរាយការណ៍ ពីអ្នកជំនាញសត្វព្រៃ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃអង្គារ។ កាសែត Hindustan Times បានរាយការណ៍ថា យ៉ាងហោចណាស់ សត្វស្លាបចំណាកស្រុកប្រភេទនេះ ចំនួន៣៦ ក្បាល បានងាប់ ប៉ុន្តែ អ្នកជំនាញសត្វព្រៃ បារម្ភថា ចំនួនដែលបានងាប់ អាចមានច្រើនជាងនេះ។ បើតាម លោក Pawan Sharma មន្ត្រីអង្គការក្រៅរដ្ឋាភិបាល Resqink ដែលផ្តោតលើការកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ បានប្រាប់ថា អង្គការរបស់លោកបានទទួលការហៅទូរស័ព្ទ ជាច្រើនដង កាលពីល្ងាចថ្ងៃចន្ទ ខណៈដែលគ្រោងឆ្អឹងរបស់សត្វស្លាបនេះ បានជ្រុះពេញដី។ យន្តហោះជួបហេតុការណ៍ ជាប្រភេទ Boeing 777 របស់ក្រុមហ៊ុន Emirates។ យ៉ាងណាមិញ យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយអ្នកដំណើរ និងបុគ្គលិកលើយន្តហោះ មានសុវត្ថិភាព ប៉ុន្តែ នឹងមានការការស៊ើបអង្កេតបន្ថែមទៀត។ នេះបើតាមគេហទំព័រ Times…
-
ខ្មាន់កាំភ្លើងជិះម៉ូតូបាញ់រះ ស្លាប់មនុស្ស ៤០នាក់ នៅនីហ្សេរីយ៉ា

អាប៊ូហ្សា៖ ក្រុមមន្ត្រី និងអ្នកស្រុកបាននិយាយ កាលពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើងបានជិះម៉ូតូ បាញ់រះ សម្លាប់មនុស្ស ចំនួន៤០នាក់ របួសមួយចំនួនទៀត ក្នុងភូមិជីករ៉ែមួយកន្លែង នៅតំបន់ Plateau ភាគកណ្តាល ប្រទេសនីហ្សេរីយ៉ា។ នគរបាលបានប្រាប់ថា ក្រុមប្រដាប់អាវុធបានលុកលុយសហគមន៍ជីករ៉ែ Zurak កាលពីល្ងាចថ្ងៃចន្ទ ដោយបានបាញ់ប្រហារជាបន្តបន្ទាប់ ទៅលើអ្នកស្រុក និងដុតផ្ទះសម្បែង របស់អ្នកភូមិទៀតផង។ ប្រភពបានបន្តថា ក្រុមអ្នកវាយប្រហារកំពុងរត់គេចខ្លួន ខណៈដែលកងកម្លាំងសន្តិសុខប្រឆាំងនឹង “ក្រុមចោរ” កំពុងធ្វើប្រតិបត្តិការស្វែងរក ដោយជឿជាក់ថា ព្រៃ Bangalala ជាកន្លែងលាក់ខ្លួន របស់ពួកគេ។ យ៉ាងណាមិញ ប៉ូលិសបាននិយាយថា ខ្មាញ់កាំភ្លើង ចំនួន៩នាក់ ត្រូវបានសម្លាប់។ អ្នកស្រុកបានរាយការណ៍មកថា ការវាយប្រហារនេះ ចំពេលដែលប្រជាពលរដ្ឋរៀបចំរដូវធ្វើស្រែចម្ការ។ ផ្នែកខ្លះនៃភាគខាងជើង និងកណ្តាល ប្រទេសនីហ្សេរីយ៉ា ត្រូវបានភេរវករ ដែលជាក្រុមក្មេងទំនើងប្រដាប់អាវុធតែងធ្វើសកម្មភាពលួច និងធ្វើការចាប់ជំរិត ជាញឹកញាប់។ អាជ្ញាធរបានអះអាងថា តំបន់ Plateau ធ្លាប់មានហេតុការបាញ់ប្រហារ ស្លាប់មនុស្សប្រមាណ ២០០នាក់ កាលពីខែធ្នូ ឆ្នាំ២០២៣…
-
ទូរគមនាគមន៍អូស្ត្រាលី Telstra កាត់បន្ថយបុគ្គលិកជិត ៣០០០នាក់

ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសអូស្ត្រាលី Telstra បានប្រកាស នៅថ្ងៃអង្គារនេះថា ខ្លួននឹងកាត់បន្ថយបុគ្គលិករហូតដល់ ២៨០០នាក់ ស្មើនឹង ៩ភាគរយនៃកម្លាំងការងារសរុប។ នាយកប្រតិបត្តិ Telstra លោកស្រី Vicki Brady បាននិយាយថា ការកាត់បន្ថយការងារនេះ នឹងជួយសង្គ្រោះក្រុមហ៊ុនបានប្រហែល ២៣០លានដុល្លារអាមេរិក ក្នុងពេលដែលក្រុមហ៊ុនប្រឈមនឹងសម្ពាធអតិផរណា។ លោកស្រី បានបន្តថា ក្រុមហ៊ុនទូរគមនាគមន៍ជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរឧស្សាហកម្ម ជាមួយនឹងការកើនឡើង នៃបញ្ញាសិប្បនិមិត្ត ឬ AI ស្របពេលដែលការផ្គត់ផ្គង់សេវាកម្ម បែបប្រពៃណី ដូចជា ទូរស័ព្ទលើតុ ជាដើម បានក្លាយទៅជារបស់ហួសសម័យហើយ។ កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុន Telstra ដែលមានបុគ្គលិកប្រហែល ៣ម៉ឺន នាក់បានប្រកាសពីផែនការពង្រីកការប្រើប្រាស់ឧបករណ៍ AI របស់ខ្លួន នៅក្នុងសេវាកម្មអតិថិជន ដើម្បីឲ្យទាន់តម្រូវការ និងស្របតាមយុគសម័យបច្ចេកវិទ្យាជឿនលឿនខ្លាំង៕ ប្រភពព AFP ប្រែសម្រួល ៖ សារ៉ាត
-
អង់គ្លេសដាក់ទុន ១.៥ពាន់លាន ផលិតថ្នាំមហារីក នៅសិង្ហបុរី

ក្រុមហ៊ុនអង់គ្លេស AstraZeneca បានសម្រេចបោះទុនវិនិយោគ ១.៥ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឱសថព្យាបាលជំងឺមហារីកជំនាន់ថ្មី ជំនួសការព្យាបាលដោយគីមី នៅក្នុងប្រទេសសិង្ហបុរី។ AstraZeneca បានឲ្យដឹងថា រោងចក្រផលិតថ្នាំមហារីកជំនាន់ក្រោយមួយនេះ នឹងត្រូវសាងសង់រួចរាល់ នៅត្រឹមឆ្នាំ២០២៩ ដោយនឹងផលិតអង់ទីករ-ថ្នាំផ្សំ ហៅកាត់ ADCs ដែលជាប្រភេទនៃការព្យាបាលដ៏ជោគជ័យ ក្នុងការកំចាត់កោសិកាមហារីក។ លោក Cheong Boon ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានលើកឡើងថា គម្រោងនេះមានការលើកទឹកចិត្តពីរដ្ឋាភិបាល ប៉ុន្តែមិនបង្ហាញព័ត៌មានលម្អិតនោះទេ។ លោកបន្ថែម ថាវានឹងក្លាយជារោងចក្រផលិតឱសថមហារីកជំនាន់ថ្មីបំផុត របស់ AstraZeneca។ នាយកប្រតិបត្តិ AstraZeneca លោក Pascal Soriot បាននិយាយថា អង់ទីករ-ថ្នាំផ្សំ ADCs បានបង្ហាញពីសក្តានុពលដ៏ធំសម្បើមក្នុងការជំនួសការព្យាបាលដោយគីមីសម្រាប់អ្នកជំងឺ។ ក្រុមហ៊ុន AstraZeneca ក៏បាននិយាយផងដែរថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាល និងដៃគូផ្សេងទៀត ដើម្បីធ្វើឱ្យរោងចក្រនេះដំណើរការដោយគិតគូរពីបរិស្ថានដើម្បីចូលរួមសម្រេចបាននូវគោលដៅ កាបូន សូន្យ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សិង្ហបុរីសន្យាជួយអ្នកដំណើរ និងក្រុមគ្រួសារ ករណីខ្យល់គួចយន្តហោះ

សិង្ហបុរី៖ រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសសិង្ហបុរី លោក Chee Hong Tat បានអះអាងថា រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ជំនួយដល់អ្នកដំណើរ និងក្រុមគ្រួសារ ដែលរងគ្រោះ ក្នុងហេតុការណ៍ ខ្យល់គួចយន្តហោះ ឬ ភាសាអង់គ្លេស «Clear Air Turbulence»។ លោក Chee Hong Tat បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយថា លោកពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុ ជើងហោះហើរ SQ321 លើកនេះ។ យ៉ាងណាមិញ លោកមិនបានបង្ហាញលម្អិត ពីការជួយ តាមរបៀបណា នៅឡើយទេ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានបង្ហោះសារថា « យើងទាំងអស់គ្នាមានការសោកស្ដាយ និងតក់ស្លុតចំពោះអ្វីដែលបានកើតឡើង។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់នៃសព»។ លោក នាយករដ្ឋមន្រ្តីបាននិយាយថា «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ និងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីជួយអន្តរាគមន៍» ។ គួររម្លឹកថា កាលពីថ្ងៃអង្គារ យន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍…
-
ក្តៅខ្លាំងពេក ឥណ្ឌាបញ្ជាឱ្យបិទសាលារៀន

ញូដេលី៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃអង្គារ បានបញ្ជាឱ្យបិទសាលារៀន មុនថ្ងៃឈប់សម្រាករដូវក្តៅ បន្ទាប់ពីសីតុណ្ហភាពបានហក់ដល់ ៤៧,៤អង្សាសេ ដោយទីក្រុងដេលី រងឥទ្ធិពលពីរលកកម្តៅធ្ងន់ធ្ងរជាងគេ។ ការិយាល័យឧតុនិយមរបស់ប្រទេសឥណ្ឌា បានព្រមានអំពី “រលកកំដៅធ្ងន់ធ្ងរ” នៅសប្តាហ៍នេះ ដោយបារតវាស់សីតុណ្ហភាពស្ទុះដល់ ៤៧.៤អង្សាសេ នៅតំបន់ជាយក្រុង Najafgarh នៃទីក្រុងដេលី កាលពីថ្ងៃចន្ទ ដែលជាសីតុណ្ហភាពក្តៅបំផុតទូទាំងប្រទេស។ អាជ្ញាធរនៅក្នុងរដ្ឋផ្សេងទៀត ក្នុងនោះរួមមានទាំងរដ្ឋ Haryana, Madhya Pradesh, Punjab និង Rajasthan ក៏បានបញ្ជាឱ្យបិទសាលារៀនទាំងអស់ផងដែរ។ សម្រាប់ប្រទេសឥណ្ឌា ការកើនឡើងសីតុណ្ហភាពក្តៅខ្លាំង មិនមែនជារឿងចម្លែកក្នុងរដូវក្តៅនោះទេ។ ប៉ុន្តែការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រជាច្រើនឆ្នាំ បានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅកើតឡើងកាន់តែយូរ ញឹកញាប់ និងកាន់តែក្តៅខ្លាំង។ តួយ៉ាង នៅក្នុងខែឧសភា ឆ្នាំ២០២២ ផ្នែកខ្លះនៃទីក្រុងដេលី សីតុណ្ហភាពបានឡើងដល់ ៤៩.២អង្សាសេ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍នៅពេលនោះ។ ជុំវិញបញ្ហានេះដែរ នាយកដ្ឋានឧតុនិយមឥណ្ឌាក៏បានព្រមានផងដែរ អំពីផលប៉ះពាល់នៃរលកកំដៅទៅលើសុខភាពមនុស្ស ជាពិសេសចំពោះទារក ជនចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រមុខការទូតអាល្លឺម៉ង់ ៖ អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមជាបន្ទាន់

ប៊ែរឡាំង៖ អ្នកការទូតកំពូលរបស់ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនត្រូវការជំរុញការការពារដែនអាកាសរបស់ខ្លួនជាបន្ទាន់ ដើម្បីប្រឈមមុខនឹងការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា ប៊ែរបក់ បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនជាងមុន ចំពេលមានការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការវាយលុករបស់រុស្ស៊ីយ៉ាងព្រៃផ្សៃនៅក្នុងតំបន់ Kharkiv។ ប្រមុខការទូតអាល្លឺម៉ង់បានអះអាងបែបនេះ នៅពេលលោកស្រីធ្វើដំណើរមកដល់ទីក្រុងកៀវតាមរថភ្លើង ដែលនេះជាដំណើរទស្សនកិច្ចលើកទី៨ ទៅកាន់ប្រទេសអ៊ុយក្រែន។ ចាប់តាំងពីរុស្ស៊ីបានលុកលុយពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ប៊ែរបក់ បាននិយាយថា ដើម្បីការពារខ្លួនពីការវាយប្រហារនៃយន្តហោះដ្រូន និងមីស៊ីលរុស្ស៊ី អ៊ុយក្រែនត្រូវការការជំរុញជាបន្ទាន់ នូវការការពារដែនអាកាសរបស់ខ្លួន។ លោកស្រី ប៊ែរបក់ បន្ថែមថា ការគាំទ្ររបស់យើង គឺផ្អែកលើការជឿជាក់យ៉ាងមុតមាំថា អ៊ុយក្រែននឹងឈ្នះសង្រ្គាមនេះ ហើយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជឿជាក់ថា អ៊ុយក្រែន និងសម្ព័ន្ធមិត្ត ក្នុងពេលណាមួយ នឹងអស់លទ្ធភាព ប៉ុន្តែយើងមានសមត្ថភាពទប់ទល់បាន។ គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានកាលពីសប្តាហ៍មុនថា ការវាយលុកផ្លូវគោករបស់រុស្ស៊ីដែលបានចាប់ផ្តើមក្នុងខែឧសភានេះ នៅក្នុងតំបន់ Kharkiv ភាគខាងកើត ប្រហែលគ្រាន់តែជា…
-
អាមេរិកជំរុញ G7 ឱ្យប្រើទ្រព្យសម្បតិ្តរុស្ស៊ីជួយអ៊ុយក្រែន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលេន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សន្ទរកថាចេញផ្សាយថា វាគឺជារឿង “សំខាន់ និងបន្ទាន់” សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការស្វែងរកវិធីមួយ ដើម្បីបង្វែរទ្រព្យសម្បត្តិរុស្ស៊ីដែលជាប់គាំងទៅជួយអ៊ុយក្រែន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលេន បាននិយាយថា ខ្ញុំជឿថា វាជារឿងសំខាន់ និងបន្ទាន់ដែលយើងរួមគ្នារកវិធីឆ្ពោះទៅមុខ ដើម្បីប្រើប្រាសទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីដែលជាប់គាំង នៅក្នុងយុត្តាធិការរបស់យើង សម្រាប់ជាប្រយោជន៍ដល់អ៊ុយក្រែន។ លោកស្រី យេលេន បន្ថែមថា ប្រការនេះនឹងក្លាយជាប្រធានបទសំខាន់ នៃការសន្ទនាក្នុងអំឡុងកិច្ចប្រជុំ G7 នៅសប្តាហ៍នេះ។ សម្រង់សុន្ទរកថារបស់លោកស្រី យេលេន ដែលនឹងត្រូវឡើងថ្លែងក្នុងទីក្រុង ហ្វ្រែងហ្វឺត នៅថ្ងៃអង្គារនេះ ត្រូវបានចេញផ្សាយ ចំពេលដែលមេដឹកនាំផ្នែកហិរញ្ញវត្ថុនៃក្រុមប្រទេស G7 គ្រោងនឹងជួបជុំគ្នានៅចុងសប្តាហ៍នេះ។ កាសែត ហ្វាយណិនសល ថាមស៍ បានរាយការណ៍កាលពីថ្ងៃចន្ទថា សម្ព័ន្ធមិត្ត G7 កំពុងបង្ហាញការគាំទ្រចំពោះផែនការរបស់សហរដ្ឋអាមេរិក ដែលរៃអង្គាសប្រាក់បានប្រហែល ៥០ពាន់លានដុល្លារដើម្បីជួយដល់អ៊ុយក្រែន។ ផែនការនេះដែរ ក៏ពាក់ព័ន្ធនឹងប្រាក់កម្ចីរបស់ G7 ដែលគាំទ្រដោយប្រាក់ចំណេញនាពេលអនាគត ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីប្រហែល ៣៥០ពាន់លានដុល្លារ…
-
ជើងហោះហើររបស់សិង្ហបុរី នៅថ្ងៃទី២១ ឧសភា ២០២៤នេះ ជួបបញ្ហាបច្ចេកទេសធ្វើឱ្យមានមនុស្សម្នាក់ស្លាប់
