Category: ព័ត៌មានអន្តរជាតិ

  • ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ពិភពលោក ត្រូវបានគ្រប់គ្រងដោយចិន

    ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ពិភពលោក ត្រូវបានគ្រប់គ្រងដោយចិន

    ចិនរកចំណូលបានពីការលក់រាយតាមអនឡាញ រហូតដល់ជិត ២,២ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣។ អាមេរិករកចំណូលបានពីទីផ្សារនេះចំនួន ៩៨១ពាន់លានដុល្លារ ខណៈអង់គ្លេស រកបានត្រឹម ១៥៧ពាន់លានដុល្លារ – Statista #ams1minute

  • ចិនបើកដំណើរការតាក់ស៊ីគ្មានមនុស្សបើក

    ចិនបើកដំណើរការតាក់ស៊ីគ្មានមនុស្សបើក

    តាក់ស៊ីគ្មានមនុស្សបើកបានចាប់ផ្តើមដំណើរការ នៅក្នុងទីក្រុងចំនួន១២ របស់ប្រទេសចិន រួមមានទាំងរដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ ដោយអតិថិជនអាចកម្ម៉ង់សេវាកម្មនេះបាន តាមរយៈកម្មវិធី App ដែលមាននៅលើទូរស័ព្ទឆ្លាតវៃ។ នេះបើតាមការចេញផ្សាយរបស់ CGTN។ ទីភ្នាក់ងារសារព័ត៌មានចិនមួយនេះ បានដកស្រង់របាយការណ៍ផ្លូវការរបស់រដ្ឋាភិបាល បានបង្ហាញថា សេវាកម្មតាក់ស៊ីគ្មានមនុស្សបើកនឹងត្រូវបង្កើនឲ្យមានដល់ចំនួន ៦៤ទីក្រុង នៅត្រឹមឆ្នាំ ២០២៥ ហើយគ្រោងនឹងកើនដល់ ១០០ទីក្រុង នៅឆ្នាំ២០៣០។ មជ្ឈមណ្ឌលនវានុវត្តន៍ទីក្រុងប៉េកាំង សម្រាប់ការចល័តឆ្លាតវៃ បានបង្ហាញថា ប៉េកាំង បានកំណត់ផ្លូវជាង ៣០កន្លែង សម្រាប់ដំណើរការសាកល្បង តាក់ស៊ីស្វ័យបើកបរ នេះបើតាម CGTN ដដែល។ ភ្ញៀវទេសចរបរទេសដែលបានជិះតាក់ស៊ីគ្មានមនុស្សបើក នៅប៉េកាំង បានប្រាប់ CGTN កាលពីសប្តាហ៍មុនថា ពួកគេពេញចិត្តនឹងតាក់ស៊ីស្វ័យបើកបរនេះ ព្រោះវាមានផាសុកភាព សុវត្ថិភាព និងរលូនល្អ។ ទេសចរម្នាក់ទៀត បានប្រាប់ថា តាក់ស៊ីស្វ័យបើកបរ យកចិត្តទុកដាក់ ជាងតាក់ស៊ីដែលមានអ្នកបើកបរ ព្រោះថា អ្នកបើកបរតាក់ស៊ី ពេលខ្លះ អាចមើលទូរស័ព្ទ ឬ ប្រើប្រាស់ប្រពន្ធទូរស័ព្ទ បង្កការរំខាន និងគ្រោះថ្នាក់។ ភ្ញៀវទេសចរបរទេស ម្នាក់ទៀតថា ល្បឿនអាចបានដល់ ជាង៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង…

  • ១ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair ចំណេញជិត ២ពាន់លានដុល្លារ

    ១ឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ Ryanair ចំណេញជិត ២ពាន់លានដុល្លារ

    ឡុងដ៍៖ ក្រុមហ៊ុនអាកាសចរណ៍អៀរឡង់ រីយ៉ានអ៊ែរ បានប្រកាសនៅថ្ងៃចន្ទថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងមួយភាគបីដល់ជិត ២ពាន់លានដុល្លារក្នុងឆ្នាំហិរញ្ញវត្ថុរបស់ខ្លួន។ ក្រុមហ៊ុន រីយ៉ានអ៊ែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណេញបន្ទាប់ពីកាត់ពន្ធរបស់ខ្លួនបានកើនឡើង ៣៤ភាគរយស្មើនឹងជាង ២ពាន់លានដុល្លារ ក្នុងរយៈពេល ១២ខែគិតមកដល់ចុងខែមីនា។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌីប្លីននេះបន្ថែមថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ៩ភាគរយ ជាមួយនឹងអ្នកដំណើរជិត ១៨៤លាននាក់។ ទន្ទឹមគ្នា ប្រាក់ចំណូលសរុបរបស់ រីយ៉ានអ៊ែរ ក៏បានកើនឡើងមួយភាគបួនដល់ជាង ១៤ពាន់លានដុល្លារ។ ក្រុមហ៊ុន រីយ៉ានអ៊ែរ ក៏បានព្យាករដែរថា ខ្លួនអាចនឹងទទួលបានអ្នកដំណើររហូតដល់ ២០០លាននាក់នៅក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ដោយសារតែវិស័យអាកាសចរណ៍នៅតែបន្តងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីពិភពលោកបានរើបចេញពីការបិទខ្ទប់ការពារជំងឺកូវីដ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អាហ្វ្រិកខាងត្បូងដាក់គោលដៅបង្កើនចំនួនសត្វរមាសដល់ ២ពាន់ក្បាល

    អាហ្វ្រិកខាងត្បូងដាក់គោលដៅបង្កើនចំនួនសត្វរមាសដល់ ២ពាន់ក្បាល

    ចូហេនណេស្បឺគ៖ អង្គការឧទ្យានអាហ្វ្រិកខាងត្បូងបាននិយាយថា សត្វរមាសរាប់សិបក្បាលត្រូវបានដោះលែងទៅកាន់ព្រៃនៅអាហ្វ្រិកខាងត្បូង ដែលនេះជាជំហានដំបូង នៃគំនិតផ្តួចផ្តើមមួយ ដើម្បីចិញ្ចឹម និងដោះលែងសត្វរមាសចំនួន ២,០០០ក្បាលចូលទៅក្នុងតំបន់អភិរក្សនៅទូទាំងទ្វីប។ រមាសសភាគខាងត្បូងត្រូវបានគេប្រមាញ់រហូតជិតផុតពូជនៅចុងសតវត្សទី១៩ ប៉ុន្តែពួកវាបានកើនឡើងវិញ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងការពារ និងបង្កាត់ពូជអស់រយៈពេលរាប់ទសវត្សរ៍។ អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុង Johannesburg បាននិយាយថ្មីៗនេះថា ផែនការប្រកបដោយមហិច្ឆតា ក្នុងការដោះលែងសត្វរមាសភាគខាងត្បូងចំនួន ២,០០០ក្បាលចូលទៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព នឹងកើតឡើងក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ សត្វរមាស ៤០ក្បាលដំបូងត្រូវបានបរិច្ចាគទៅឱ្យ សហគមន៍ Munywana Conservancy ក្នុងខេត្ត KwaZulu-Natal ដើម្បីបង្កើនចំនួនសត្វរមាសនៅក្នុងគម្រោង ដែលមានឈ្មោះថា “Rhino Rewild”។ រដ្ឋមន្ត្រីបរិស្ថានអាហ្វ្រិកខាងត្បូង លោកស្រី Barbara Creecy បាននិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងគាំទ្ងយ៉ាងខ្លាំង នៃគំនិតផ្តួចផ្តើមនេះ។ កាលពីខែកញ្ញា ឧទ្យានអាហ្វ្រិក ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលផ្តល់មូលនិធិដោយម្ចាស់ជំនួយរួមមានអឺរ៉ុប ទីភ្នាក់ងារ USAID និងមូលនិធិអន្តរជាតិឯករាជ្យបានទិញកសិដ្ឋានចិញ្ចឹមរមាសអាហ្វ្រិកខាងត្បូងមានផ្ទៃដីទំហំ ៧,៨០០ហិចតា ដែលជាកសិដ្ឋានធំជាងគេបំផុតនៅលើពិភពលោក។ វានឹងក្លាយជាផ្ទះរបស់សត្វរមាសចំនួន ២,០០០ក្បាល។ អាហ្រ្វិកខាងត្បូងដែលជាដែនជម្រករបស់សត្វរមាសជិត ៨០ភាគរយនៃពិភពលោក គឺជាកន្លែងប្រម៉ាញ់ដែលជំរុញដោយតម្រូវការពីអាស៊ី ដែលយកស្នែងរមាសប្រើធ្វើជាឱសថបុរាណ សម្រាប់ការព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព៕ ប្រភព៖…

  • តួកម៉េនីស្ថានសង់រូបសំណាកធ្វើពីសំរិទ្ធខ្ពស់ជាងគេលើពិភពលោក

    តួកម៉េនីស្ថានសង់រូបសំណាកធ្វើពីសំរិទ្ធខ្ពស់ជាងគេលើពិភពលោក

    អាសហ្គាបាត៖ ថ្មីៗនេះ តួកម៉េនីស្ថានដែលជាប្រទេសនៅអាស៊ីកណ្តាលដ៏ឯកោ បានដាក់បង្ហាញរូបសំណាកសំរិទ្ធកម្ពស់ ៨០ម៉ែត្រ ដែលជារូបសំណាកធ្វើពីសំរិទ្ធខ្ពស់ជាងគេក្នុងពិភពលោក ដើម្បីជាការផ្តល់កិត្តិយសដល់កវីជាតិដ៏ល្បីល្បាញបំផុតរបស់ខ្លួន។ ប្រទេសសម្បូរប្រេង និងឧស្ម័នមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានសាងសង់វិមាន អគារ និងរូបសំណាកជាច្រើន ដើម្បីគោរពដល់វីរបុរសជាតិ និងគ្រួសារអ្នកកាន់អំណាច។ ប្រធានាធិបតីតួកម៉េនីស្ថាន លោក Serdar Berdymukhamedov បានធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធរូបសំណាក Magtymguly Pyragy ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីអាសហ្គាបាត។ កើតកាលពី ៣០០ឆ្នាំមុន រូបសំណាក Pyragy នេះ ត្រូវបានគេមើលឃើញថា ជាឥស្សរជនដ៏សំខាន់បំផុតមួយរូបនៅក្នុងអក្សរសិល្ប៍តួកម៉េនីស្ថាន។ ជាងចម្លាក់ឈ្មោះ Saragt Babayev បានប្រាប់កាសែត AFP ថា ខ្ញុំចង់បង្ហាញពីភាពអស្ចារ្យនៃអំពើមនុស្សធម៌ និងកវីដែលមានឈ្មោះ ក្នុងចំនោមអ្នកនិពន្ធដ៏ល្បីល្បាញនៅតំបន់បូព៌ា។ គួរបញ្ជាក់ថា រូបសំណាកកវីនេះ មានកម្ពស់ ៨០ម៉ែត្រ ខ្ពស់ជាងពីរដងនៃរូបសំណាក Christ the Reedemer របស់ប្រទេសប្រេស៊ីល និងខ្ពស់ជាង ១៣ម៉ែត្រនៃរូបសំណាកសេរីភាព និងជើងទម្ររបស់វានៅកំពង់ផែញូវយ៉ក។ រូបសំណាក Pyragy ត្រូវបានហ៊ុព័ទ្ធដោយរូបសំណាកសំរិទ្ធតូចៗចំនួន ២៤ ដែលបង្ហាញពីអ្នកនិពន្ធបរទេស…

  • រូបភាពចុងក្រោយរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Raisi ចូលរួមក្នុងពិធីសម្ពោធទំនប់ទឹក Qiz Qalasi Dam

    រូបភាពចុងក្រោយរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក Raisi ចូលរួមក្នុងពិធីសម្ពោធទំនប់ទឹក Qiz Qalasi Dam

    មុនពេលកើតឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅពេលហោះឆ្លងកាត់តំបន់ភ្នំ ក្បែរព្រំដែនប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៩ ខែឧសភានេះ។ មនុស្ស ៩នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនេះ។ ក្រៅពីប្រធានាធិបតីអ៉ីរ៉ង់ លោក Raisi និងរដ្ឋមន្ដ្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian ក្នុងនោះរួមមានអភិបាលខេត្ត East Azerbaijan ប្រធានសេវាសន្ដិសុខ អ្នកបើកឧទ្ធម្ភាគចក្រ និងជំនួយការអ្នកបើកម្នាក់ដែរ – the Guardian #ams1minute

  • យោងតាមមាត្រា ១៣១ នៃរដ្ឋធម្មនុញ្ញអ៉ីរ៉ង់

    យោងតាមមាត្រា ១៣១ នៃរដ្ឋធម្មនុញ្ញអ៉ីរ៉ង់

    ក្នុងករណីប្រធានាធិបតីទទួលមរណភាព អំណាចប្រធានាធិបតីទាំងអស់នឹងត្រូវបានផ្ទេរទៅអនុប្រធានាធិបតី ដែលតំណែងនេះត្រូវបានគ្រប់គ្រងដោយលោក Mohammad Mokhber តាំងពីឆ្នាំ២០២១។ 📸 DDGeopolitics #ams1minite

  • ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក ត្រូវបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

    ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក ត្រូវបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

    ក្រោយក្រុមសង្គ្រោះបានរកឃើញបំណែកឧទ្ទម្ភាគចក្រ នៅតំបន់ភាគខាងកើត Azerbaijan – Reuters #ams1minute

  • អាមេរិក ជាប្រទេសមហាអំណាចយោធាដែលមាននាវាផ្ទុកយន្តហោះច្រើនជាងគេលើពិភពលោក ពោលគឺមានសរុប ១១គ្រឿង

    អាមេរិក ជាប្រទេសមហាអំណាចយោធាដែលមាននាវាផ្ទុកយន្តហោះច្រើនជាងគេលើពិភពលោក ពោលគឺមានសរុប ១១គ្រឿង

    នាវាផ្ទុកយន្តហោះអាមេរិកមួយចំនួន អាចដឹកយន្តហោះចម្បាំងរហូតដល់ ៨០គ្រឿង។ ឈរនៅលំដាប់ទី២ គឺ ប្រទេសចិន ដែលមាននាវាផ្ទុកយន្តហោះ ៣គ្រឿង។ ឥណ្ឌា មាននាវាផ្ទុកយន្តហោះអាមេរិក ២គ្រឿង។ អ៊ីតាលី មាននាវាផ្ទុកយន្តហោះ ២គ្រឿង ខណៈជប៉ុន និង អង់គ្លេស ក៏មាន ២គ្រឿងដូចគ្នា។ ថៃជាប្រទេសអាស៊ានតែមួយគត់ដែលមាននាវាផ្ទុកយន្តហោះ – Visual Capitalist #ams1minute

  • ប្រធានាធិបតីតៃវ៉ាន់ថ្មីស្បថចូលកាន់តំណែង ចំពេលចិនបង្កើនសម្ពាធ

    ប្រធានាធិបតីតៃវ៉ាន់ថ្មីស្បថចូលកាន់តំណែង ចំពេលចិនបង្កើនសម្ពាធ

    តៃប៉ិ៖ លោក Lai Ching-te នៅថ្ងៃចន្ទនេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ ដែលពិធីនេះមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់ ខណៈដែលកោះប្រជាធិបតេយ្យនេះ ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីយោធាចិន។ ក្នុងអំឡុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក Lai Ching-te បានសន្យាថា លោកនឹងបន្តដើរតាមគោលនយោបាយរបស់លោកស្រី Tsai ដឹកនាំតៃវ៉ាន់ដោយឯករាជ្យ ហើយក៏នឹងមិនបង្ករឿង ជាមួយចិននោះដែរ។ប៉ុន្តែប្រទេសចិនដែលទាមទារកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានដាក់ឈ្មោះលោក Lai អាយុ ៦៤ឆ្នាំថា ជា “អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់” ដែលអាចបង្កឱ្យមានសង្រ្គាមដល់កោះនេះ។ លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈដែលលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីតៃវ៉ាន់ផងដែរ។ ដោយដើរតាមគន្លងរបស់លោកស្រី Tsai លោក Lai ត្រូវបានគេរំពឹងថា នឹងជំរុញការចំណាយលើវិស័យការពារជាតិ ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រជាធិបតេយ្យ ជាពិសេសសហរដ្ឋអាមេរិក ដែលជាដៃគូដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធរបស់តៃវ៉ាន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា