Category: ព័ត៌មានអន្តរជាតិ

  • អស់ពីក្តៅខ្លាំង! ថៃប្រឈមទឹកជំនន់ ២៦ខេត្ត

    អស់ពីក្តៅខ្លាំង! ថៃប្រឈមទឹកជំនន់ ២៦ខេត្ត

    បាងកក៖ បន្ទាប់ពីរលកម្តៅ ស្លាប់មនុស្សជាង៦០នាក់នៅប្រទេសថៃ មួយរយៈចុងក្រោយនេះ អាជ្ញាធរជំនាញបានព្យាករណ៍ថា នឹងមានទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តចំនួន២៦ ទូទាំងប្រទេស ចាប់ពីចុងសប្តាហ៍នេះទៅ នេះបើតាម The Nation។ កាសែតថៃមួយនេះបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានដកស្រង់ប្រភពពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តភាគខាងជើង ចំនួន១១, ខេត្តស្ថិតក្នុងតំបន់កណ្តាល ចំនួន ៤ខេត្ត និងខេត្តភាគខាងត្បូង ចំនួន ១១ខេត្ត គួរតែត្រៀមខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលអាចកើតមាន ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដល់ថ្ងៃទី២៥ ខែឧសភា។ នាយកដ្ឋានបានឲ្យដឹងទៀតថា សម្ពាធទាបខ្លាំង នៅសមុទ្រ នៃប្រជុំកោះ Andaman នឹងមានឥទ្ធិពលលើខ្យល់មូសុងនិរតី ឱ្យកាន់តែមានកម្លាំងខ្លាំង ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង កណ្តាល និងខាងត្បូង ក្នុងអំឡុងពេលនេះ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានអះអាងថា ខ្លួនបានសម្របសម្រួលជាមួយរដ្ឋបាលខេត្តទាំង២៦ ដើម្បីតាមដានស្ថានភាពអាកាសធាតុ និងរៀបចំក្រុមសង្គ្រោះបន្ទាន់ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ប្រែសម្រួល៖ សារ៉ាត

  • ជនភៀសខ្លួនទូទាំងពិភពលោក កើនជិត ៧៦លាននាក់ គិតត្រឹមចុងឆ្នាំ ២០២៣

    ជនភៀសខ្លួនទូទាំងពិភពលោក កើនជិត ៧៦លាននាក់ គិតត្រឹមចុងឆ្នាំ ២០២៣

    ហ្គាហ្សា៖ ជម្លោះក្នុងប្រទេសស៊ូដង់ និងហ្គាហ្សាបានជំរុញឱ្យចំនួនជនភៀសខ្លួននៅទូទាំងពិភពលោកកើនឡើងដល់ ៧៥.៩លាននាក់ គិតត្រឹមចុងឆ្នាំ២០២៣។ មជ្ឈមណ្ឌលត្រួតពិនិត្យការផ្លាស់ទីលំនៅ (IDMC) បាននិយាយថា តួលេខជនភៀសខ្លួនជិត ៧៦លាននាក់នេះ គឺជាកម្រិតខ្ពស់ថ្មីមួយគិតត្រឹមចុងឆ្នាំ២០២៣ ក្នុងនោះចំនួនមនុស្សផ្លាស់ទីលំនៅនៅតាមព្រំដែនបានកើនឡើងជាង ៥០ភាគរយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ តួលេខនេះបានកើនឡើងពី ៧១.១លាននាក់ ដែលបានកត់ត្រាកាលពីចុងឆ្នាំ២០២២។ នាយក IDMC លោកស្រី Alexandra Bilak បាននិយាយថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានឃើញកម្រិតថ្មីនៃការប្រកាសអាសន្ននៃមនុស្សដែលត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែជម្លោះ និងអំពើហិង្សា។ លោកស្រីបន្ថែមថា ជម្លោះ និងការបំផ្លិចបំផ្លាញកំពុងតែរារាំងមនុស្សរាប់លាននាក់ ពីការកសាងជីវិតរបស់ពួកគេឡើងវិញ។ នៅក្នុងរបាយការណ៍សកលប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការផ្លាស់ទីលំនៅ មជ្ឈមណ្ឌល IDMC បានបញ្ជាក់ថា មនុស្សចំនួន ៦៨.៣លាននាក់នៅទូទាំងពិភពលោក បានផ្លាស់ទីលំនៅដោយសារជម្លោះ និងអំពើហិង្សា ហើយ ៧.៧លាននាក់ទៀតដោយសារគ្រោះមហន្តរាយ។ ជារួម ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនជនភៀសខ្លួនដែលបណ្តាលមកពីជម្លោះបានកើនឡើងចំនួន ២២.៦លាននាក់ ជាការកើនឡើងដ៏ធំបំផុតនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ជំងឺសរសៃឈាមបេះដូងសម្លាប់ប្រជាជនអឺរ៉ុប ១ម៉ឺននាក់ក្នុងមួយថ្ងៃ ឬ ៤លាននាក់ក្នុងមួយឆ្នាំ

    ជំងឺសរសៃឈាមបេះដូងសម្លាប់ប្រជាជនអឺរ៉ុប ១ម៉ឺននាក់ក្នុងមួយថ្ងៃ ឬ ៤លាននាក់ក្នុងមួយឆ្នាំ

    ព្រុចសែល៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ជំងឺសរសៃឈាមបេះដូងបានរ៉ាប់រងការស្លាប់រហូតដល់ ៤០ភាគរយនៅអឺរ៉ុប ដែលស្មើនឹងជាង ១០,០០០នាក់ក្នុងមួយថ្ងៃ ឬ៤លាននាក់ក្នុងមួយឆ្នាំ ជំរុញឱ្យប្រជាជនអឺរ៉ុបកាត់បន្ថយការទទួលទានអំបិល។ លោក Hans Kluge ដែលជានាយកសាខាប្រចាំតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្តគោលនយោបាយ ដើម្បីកាត់បន្ថយការទទួលទានអំបិលចំនួន ២៥ភាគរយ អាចជួយសង្គ្រោះជីវិតមនុស្សប្រហែល ៩០០,០០០នាក់ពីជំងឺសរសៃឈាមបេះដូងនៅឆ្នាំ២០៣០។ នៅទ្វីបអឺរ៉ុប មនុស្សពេញវ័យម្នាក់ក្នុងចំណោមបីនាក់ដែលមានអាយុចន្លោះពី ៣០ ទៅ ៧៩ឆ្នាំ ទទួលរងការគំរាមកំហែងពីជំងឺលើសឈាម ដែលជារឿយៗដោយសារតែការទទួលទានអំបិល។ ប្រជាជនប្រទេសចំនួន៥១ ក្នុងចំនោមប្រទេសចំនួន៥៣ នៅក្នុងទ្វីបអឺរ៉ុប ដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក បានទទួលទានអំបិលប្រចាំថ្ងៃជាមធ្យមលើសពីចំនួនអតិបរមា ដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក ត្រឹមចំនួន ៥ក្រាម ឬមួយស្លាបព្រាកាហ្វេ ការប្រើលើសកម្រិតនេះភាគច្រើនលើអាហារកែច្នៃ និងអាហារសម្រន់។ WHO បានបញ្ជាក់ថា ការទទួលទានអំបិលខ្ពស់បានបង្កើនសម្ពាធឈាម ដែលជាកត្តាហានិភ័យឈានមុខគេ បង្កជាជំងឺសរសៃឈាមបេះដូង មានដូចជាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ អឺរ៉ុបមានអត្រាប្រេវ៉ាឡង់សម្ពាធឈាមខ្ពស់បំផុតក្នុងពិភពលោក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានឱ្យដឹងថា ការស្លាប់របស់បុរសដោយសារជំងឺសរសៃឈាមបេះដូងច្រើនជាងស្ត្រីស្ទើរតែ ២.៥ដង។ រីឯការស្លាប់ក្នុងអាយុចាប់ពី ៣០ ទៅ…

  • គិតត្រឹមឆ្នាំ២០២៣ ពិភពលោកមានចំនួនប្រជាជនសរុបជាង ៨ ពាន់លាននាក់ ដោយក្នុងនោះតំបន់អាស៊ីមានប្រជាជនរស់នៅច្រើនជាងគេរហូតដល់ ៤,៧ ពាន់លាននាក់

    គិតត្រឹមឆ្នាំ២០២៣ ពិភពលោកមានចំនួនប្រជាជនសរុបជាង ៨ ពាន់លាននាក់ ដោយក្នុងនោះតំបន់អាស៊ីមានប្រជាជនរស់នៅច្រើនជាងគេរហូតដល់ ៤,៧ ពាន់លាននាក់

    នៅអាស៊ី ប្រទេសដែលមានប្រជាជនច្រើនជាងគេ គឺចិន មានប្រជាជនសរុបរហូតដល់ ១,៤៥ពាន់លាននាក់ ខណៈឥណ្ឌាតាមប្រកៀកប្រកិតពីក្រោយ មានចំនួនប្រជាជន ១,៤១ពាន់លាននាក់់។ ក្នុងអាស៊ាន ឥណ្ឌូណេស៊ី មានប្រជាជនច្រើនជាងគេពោលគឺរហូតដល់ ២៨០លាននាក់ – UN Population Division via Visual Capitalist #ams1minute

  • ប្រមុខកាទូអាមេរិកទៅដល់អ៊ុយក្រែន មិនប្រាប់មុន

    ប្រមុខកាទូអាមេរិកទៅដល់អ៊ុយក្រែន មិនប្រាប់មុន

    គៀវ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបំពេញទស្សនកិច្ច នៅប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងផ្លូវការជាមុន ដោយពេលនោះ ប្រមុខកាទូតរូបនេះបានគូសបញ្ជាក់ថា រុស្ស៊ីត្រូវតែសងការខូចខាតដ៏ធ្ងន់ធ្ងរ របស់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តជួយដល់អ៊ុយក្រែន។ ក្នុងពេលថ្លែងសុន្ទរកថា នៅឯទីក្រុង Kyiv កាលពីថ្ងៃអង្គារ លោក Antony Blinken មានប្រសាសន៍ថា សហគមន៍អន្តរជាតិត្រូវតែដាក់សំពាធឱ្យរុស្ស៊ី សងការបំផ្លិចបំផ្លាញ ដែលខ្លួនបានធ្វើ មកលើអ៊ុយក្រែន តាមរយៈសង្រ្គាម ជាងពីរឆ្នាំមកនេះ។ លោកថែមទាំងបានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនឹងគាំទ្រអ៊ុយក្រែន រហូតដល់សន្តិសុខរបស់ប្រទេសមួយនេះ ត្រូវបានធានា។ ក្នុងពេលជួប ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky , លោក Antony Blinken បានប្រាប់ថា ជំនួយយោធាអាមេរិក ឥឡូវនេះ កំពុងដំណើរការហើយ។ លោកបានបញ្ជាក់ថា ទស្សនកិច្ចនេះធ្វើឡើង ដើម្បីធានាដល់អ៊ុយក្រែន នូវការបន្តគាំទ្ររបស់អាមេរិក និងលំហូរនៃអាវុធ បំពេញតម្រូវការដល់អ៊ុយក្រែន។ ទស្សនកិច្ចនេះធ្វើឡើង ខណៈដែលរុស្ស៊ីកំពុងបន្តការវាយលុកថ្មីរបស់ខ្លួន នៅក្នុងតំបន់ Kharkiv ភាគឦសាន៕ ប្រភពពី AFP…

  • ស្លាប់មនុស្ស ១៣នាក់ រថយន្តក្រុងធ្លាក់ចូលជ្រលងភ្នំ នៅប៉េរូ

    ស្លាប់មនុស្ស ១៣នាក់ រថយន្តក្រុងធ្លាក់ចូលជ្រលងភ្នំ នៅប៉េរូ

    បរទេស៖ អាជ្ញាធរនៃប្រទេសប៉េរូបាននិយាយថា មនុស្សយ៉ាងតិចណាស់ ១៣នាក់បានស្លាប់ ហើយមនុស្ស១២នាក់ផ្សេងទៀត រងរបួស ក្នុងពេលដែលរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំ មួយកន្លែង កាលពីថ្ងៃអង្គារ។ បើតាមអាជ្ញាធរបានឲ្យដឹងថា ឡានក្រុងមួយគ្រឿងនេះបានដឹកអ្នកដំណើរជាង ៤០នាក់ ហើយបានជួបគ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរនៅលើផ្លូវហាយវេ Libertadores ដោយបានចាកចេញរដ្ឋធានី Lima ប៉ុនប៉ង់ធ្វើដំណើរ ទៅកាន់ទីក្រុង Ayacucho ។ គ្រោះថ្នាក់បែបនេះ បានកើតមានឡើង ជាញឹកញាប់ នៅលើដងផ្លូវរបស់ប្រទេសប៉េរូ ដោយសារតែអ្នកបើកបរបើកក្នុងល្បឿនលឿនលើសពីការកំណត់, ផ្លូវស្ថិតក្នុងស្ថានភាពមិនល្អ និងខ្វះផ្លាកសញ្ញា ព្រមទាំងមូលហេតុបញ្ហាផ្សេងៗទៀត។ កាលពីថ្ងៃទី ៣០ ខែមេសា មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយបានធ្លាក់ចូលទៅក្នុងជ្រោះ នៅតំបន់ Cajamarca ។ ប្រទេសប៉េរូមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាង៣ពាន់នាក់ កាលពីឆ្នាំ២០២៣ នេះបើយោងតាមក្រសួងដឹកជញ្ជូន។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ៧០ ភាគរយនៃគ្រោះថ្នាក់ គឺដោយសារតែកត្តាមនុស្ស ដូចជា អសមត្ថភាពរបស់អ្នកបើកបរ ឬ អស់កម្លាំង ជាដើម៕ ប្រភពពី AFP…

  • អាកាសចរណ៍ Emirates Group ចំណេញ៨ពាន់លានដុល្លារ ក្រោយចប់កូវីដ

    អាកាសចរណ៍ Emirates Group ចំណេញ៨ពាន់លានដុល្លារ ក្រោយចប់កូវីដ

    ក្រុមហ៊ុនអាកាសចរណ៍ Emirates Group របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ចំណេញ ជាង៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ក្រោយបញ្ចប់ឆ្នាំជំងឺរាត្បាតកូវីដ១៩។ Emirates Group បានប្រកាសនៅថ្ងៃច័ន្ទថា កាលពីឆ្នាំ២០២៣ ខ្លួនចំណេញបានជាង ៥ពាន់លានដុល្លារ កើនឡើង ៧១ភាគរយ ហើយ ចំណេញ៣ពាន់លានដុល្លារនៅឆ្នាំ២០២២។ នេះជាការចំណេញមិនធ្លាប់មានតាំងពីវិបត្តិវីដ១៩មក។ ក្រុមហ៊ុននេះបានអះអាងថា នៅឆ្នាំ២០២១ ខ្លួនខាតជាង ១ពាន់លានដុល្លារ ហើយថែមមានទាំងបានបញ្ឈប់បុគ្គលិកទៀតផង។ កាលពីខែមុន Emirates Group ប្រកាសពីការសាងសង់ចំណតអាកាសយានដ្ឋានថ្មី តម្លៃជិត ៣៥ពាន់លានដុល្លារ នៅជាយក្រុងឌុយបៃ ហើយវានឹងនឹងក្លាយជាព្រលានធំបំផុតរបស់ពិភពលោកដោយទទួលអ្នកដំណើរបាន ២៦០លាននាក់ ក្នុងមួយឆ្នាំ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • វៀតណាមត្រូវការ ១២ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធឡាន EV

    វៀតណាមត្រូវការ ១២ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធឡាន EV

    ធនាគារនៅចក្រភពអង់គ្លេស HSBC បានចេញរបាយការណ៍នាពេលថ្មីៗនេះ ដោយបង្ហាញថា ប្រទេសវៀតណាមនឹងត្រូវចំណាយប្រហែល ១២.៣ ពាន់លានដុល្លារអាមេរិកសម្រាប់វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី។ នៅពេលនេះបញ្ហាប្រឈមក្នុងឧស្សាហកម្មឡានអគ្គិសនីនៅវៀតណាមគឺ ស្ថានីយ៍សាកថ្មមិនមានច្រើន, ថ្មមានតម្លៃថ្លៃ និងតម្លៃរថយន្តខ្ពស់ ជាដើម។ នេះបើតាម VNexpress ។ យោងតាមក្រុមហ៊ុនថាមពលរដ្ឋដ៏ធំជាងគេ របស់វៀតណាម Electricity Vietnam បានឲ្យដឹងថា គ្រឿងបរិក្ខារសាកថ្មឡាន EV មានប្រហែល ១៥ម៉ឺនកន្លែង ភាគច្រើន នៅក្នុងអគារផ្ទះល្វែង, ផ្សារទំនើប ចំណតរថយន្ត និងស្ថានីយ៍ប្រេងឥន្ធនៈ។ របាយការណ៍របស់ធនាគារ HSBC ឲ្យដឹងថា ស្ថានីយ៍សាកថ្មនៅលើផ្លូវហាយវេ មានតិចតួច និងនៅឆ្ងាយ ហើយដូច្នេះ ការវិនិយោគលើស្ថានីយ៍ បន្ថែមទៀត នឹងជំរុញឱ្យអ្នកប្រើប្រាស់ កាន់តែច្រើន ខណៈដែលជម្រើសរថយន្ត EV នឹងក្លាយជាមធ្យោបាយធ្វើដំណើរចម្បង របស់ជនជាតិវៀតណាម។ ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្ត EV រដ្ឋាភិបាលវៀតណាមកំពុង ឧបត្ថម្ភធន កាត់បន្ថយពន្ធនាំចូល និងមិនគិតថ្លៃ លើការចុះបញ្ជីរថយន្ត ថ្លៃសម្រាប់អ្នកប្រើប្រាស់ ជាដើម។ ក្រុមហ៊ុន VinFast…

  • ស្ពានផ្លូវដែកថ្មីភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី ធ្វើដំណើរត្រឹម ៦នាទី

    ស្ពានផ្លូវដែកថ្មីភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី ធ្វើដំណើរត្រឹម ៦នាទី

    ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានប្រកាសពីគម្រោងសាងសង់ស្ពានផ្លូវដែកល្បឿនលឿនថ្មី ប្រវែង៤គីឡូម៉ែត្រ តម្លៃជិត៣ពាន់លានដុល្លារអាមេរិក ដែលនឹងកាត់បន្ថយការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរមកត្រឹមតែរយៈពេល ៦នាទី ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The News នាពេលថ្មីៗនេះ។ បច្ចុប្បន្ន ការធ្វើដំណើរពីសិង្ហបុរី ទៅព្រំប្រទល់ ចូហូ របស់ប្រទេសម៉ាឡេស៊ី ត្រូវចំណាយពេលជាងកន្លះម៉ោង។ ពេលសាងសង់រួចរាល់ ផ្លូវដែកនេះអាចឲ្យរថភ្លើងរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រឹមរយៈពេលមួយម៉ោង រថភ្លើងអាចដឹកជញ្ជូនអ្នកដំណើររហុដល់១ម៉ឺននាក់។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ផ្លូវដែក។ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានឲ្យដឹងថា ការសាងសង់ស្ពានផ្លូវដែកនេះនឹងត្រូវបញ្ចប់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី លោក Chee Hong Tat បាននិយាយថា ផ្លូវដែកល្បឿនលឿនថ្មីនេះ គឺជាប្រព័ន្ធដឹកជញ្ជូនលឿនឆ្លងដែនអន្តរជាតិ ហៅកាត់ RTS Link ទីបី ហើយវានឹងធ្វើឱ្យការធ្វើដំណើររវាងប្រទេសទាំងពីរ កាន់តែងាយស្រួល និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕ ប្រែសម្រួល៖ សារ៉ាត

  • Apple ចាប់ដៃ OpenAI ដាក់ ChatGPT នៅលើទូរស័ព្ទ iPhone

    Apple ចាប់ដៃ OpenAI ដាក់ ChatGPT នៅលើទូរស័ព្ទ iPhone

    សាន់ ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Apple Inc បានខិតកាន់តែជិតកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន OpenAI ដើម្បីប្រើប្រាស់បច្ចេកវិទ្យា ChatGPT នៅលើទូរស័ព្ទ iPhone។ ដែលនេះជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយ ក្នុងការនាំយកមុខងារបញ្ញាសិប្បនិម្មិត AI ទៅកាន់ឧបករណ៍របស់Apple។ ភាគីទាំងពីរ ក្រុមហ៊ុន Apple និងក្រុមហ៊ុន OpenAI របស់ Microsoft បានបញ្ចប់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងមួយ ដើម្បីដាក់ឱ្យប្រើប្រាស់មុខងារ ChatGPT នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 18 របស់ Apple ដែលជាប្រព័ន្ធប្រតិបត្តិការបំពាក់នៅលើទូរស័ព្ទ iPhone ជំនាន់ក្រោយ។ ទន្ទឹមគ្នា ក្រុមហ៊ុន Apple ក៏បាននឹងកំពុងពិភាក្សាជាមួយក្រុមហ៊ុន Alphabet Inc របស់ Google អំពីការផ្ដល់អាជ្ញាប័ណ្ណសម្រាប់កម្មវិធី Gemini chatbot ផងដែរ។ ប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា ការពិភាក្សាទាំងនេះ នៅពុំទាន់ឈានដល់កិច្ចព្រមព្រៀងទេ ប៉ុន្តែកំពុងបន្តដំណើរការ។ ក្រុមហ៊ុន Apple គ្រោងនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភពបញ្ញាសិប្បនិម្មិត AI នៅក្នុងខែមិថុនាខាងមុខ…