Category: ព័ត៌មានអន្តរជាតិ

  • កណ្តុរងាប់ក្នុងនំបុ័ងជប៉ុន Pasco ក្រុមហ៊ុនប្រមូល ១០ម៉ឺនកញ្ចប់មកវិញ

    កណ្តុរងាប់ក្នុងនំបុ័ងជប៉ុន Pasco ក្រុមហ៊ុនប្រមូល ១០ម៉ឺនកញ្ចប់មកវិញ

    នំប៉័ងចំនួន១០ម៉ឺនកញ្ចប់ របស់ក្រុមហ៊ុនជប៉ុន Pasco Shikishima ត្រូវបានប្រកាសប្រមូលមកវិញបន្ទាប់ពីរកឃើញបំណែកខ្មោចសត្វកណ្ដុរនៅក្នុងកញ្ចប់នំបុ័ង។ សាជីវកម្មនេះ បានអះអាងថា គិតមកដល់ថ្ងៃពុធ មិនទាន់មានព័ត៌មានអំពីមនុស្សធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគនំបុ័ងពណ៌ស ប្រភេទ Chojuku នៅឡើយទេ។ នំប៉័ងប្រភេទនេះជាអាហារពេលព្រឹករបស់ជប៉ុន ជាយូរមកហើយ។ ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ សូមអភ័យទោស ចំពោះការបង្កបញ្ហាដល់អតិថិជន បែបនេះ ហើយអះអាងថា រោងចក្រមួយ ក្នុងទីក្រុងតូក្យូ ត្រូវបានផ្អាក ដោយរង់ចាំការស៊ើបអង្កេត ហើយបានបន្ថែមថា ក្រុមហ៊ុននឹងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព ដើម្បីធានាថា នឹងមិនឲ្យមានការកើតឡើង រឿងបែបនេះ ម្តងទៀតនោះទេ។ ការប្រមូលអាហារមកវិញ បែបនេះ គឺកម្រកើតមានណាស់ នៅក្នុងប្រទេសជប៉ុន ព្រោះ ជប៉ុនល្បីជាយូរមកហើយថា ជាប្រទេសមានស្តង់ដារ អនាម័យខ្ពស់។ កាលពីឆ្នាំ២០២៣ គេឃើញមានសត្វកន្លាតក្នុងអាហារដែលលក់នៅផ្សារទំនើប 7-Eleven នៅជប៉ុន។ រឿងអាស្រូវបំភ័យសុខភាពចុងក្រោយបង្អស់ នៅប្រទេសជប៉ុន គឺបញ្ហាអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនឱសថ Kobayashi ដែលបណ្តាលឲ្យអ្នកប្រើប្រាស់មួយចំនួន ស្លាប់ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • តាក់ស៊ីហោះរបស់ចិន ទម្ងន់ ២តោនចេញទៅបរទេសលើកដំបូង

    តាក់ស៊ីហោះរបស់ចិន ទម្ងន់ ២តោនចេញទៅបរទេសលើកដំបូង

    តាក់ស៊ីហោះប្រភេទ eVTOL ទម្ងន់ ២តោន ផលិតដោយក្រុមហ៊ុនចិន AutoFlight ម៉ូដែល CarryAll បានទទួលជោគជ័យ ក្នុងការហោះចេញទៅបរទេស ជាលើកដំបូង ដោយបានចុះចត នៅប្រទេស អេមីរ៉ាត់ អារ៉ាប់រួម មុនគេ។ CarryAll ទទួលបានវិញ្ញាបនប័ត្រ ប្រភេទ (TC) ពីរដ្ឋបាលអាកាសចរណ៍ស៊ីវិល នៃប្រទេសចិន ហៅកាត់ CAAC កាលពីខែមីនា រួមមានទាំងការអនុញ្ញាតឲ្យហោះបានចម្ងាយ ជាង១០០០គីឡូម៉ែត្រ ហើយក៏ជាការទទួលសម្គាល់ដំបូងបង្អស់ មិនធ្លាប់ ក្នុងពិភពលោក សម្រាប់តាក់ស៊ីប្រភេទ eVTOL ដែលមានទម្ងន់ លើសពីមួយតោន។ ក្រុមហ៊ុន AutoFlight ធ្លាប់បានអះអាងថា CarryAll ជាមធ្យោបាយដឹកជញ្ជូន ទំនិញចាំបាច់ នៅក្នុងតំបន់ភ្នំ នៃប្រទេសចិន។ ការហោះហើរប្រកបដោយជោគជ័យ នៅប្រទេសអារ៉ាប់ កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីសុវត្ថិភាព និងភាពជឿជាក់ នៃបច្ចេកវិទ្យា eVTOL បំពាក់ដោយប្រព័ន្ធជំរុញអគ្គិសនីពេញលេញ នៅក្នុងបរិយាកាស វាលខ្សាច់ក្តៅ។ តំបន់មជ្ឈិមបូព៌ាគឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន AutoFlight…

  • ចិនបង្ហាញកប៉ាល់អគ្គិសនីធំបំផុត ធ្វើដំណើរពីទន្លេទៅសមុទ្រ

    ចិនបង្ហាញកប៉ាល់អគ្គិសនីធំបំផុត ធ្វើដំណើរពីទន្លេទៅសមុទ្រ

    ក្រុមហ៊ុន COSCO Shipping ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានបង្ហាញកប៉ាល់ដឹកកុងតឺន័រ ដើរដោយថាមពលអគ្គិសនីដែលកំពុងធ្វើដំណើរពីទន្លេទៅកាន់សមុទ្រ។ កប៉ាល់អគ្គិសនី ធំបំផុតមិនធ្លាប់មានក្នុងពិភពលោកនេះ មានឈ្មោះថា Green Water 01។ នេះបើតាមការចេញផ្សាយរបស់ Technology Innovation។ ប្រភពដដែលបានឲ្យដឹងក្នុងសប្តាហ៍នេះថា កប៉ាល់នេះមានទម្ងន់ជាង ១ម៉ឺនតោន មានប្រវែង ជិត១២០ម៉ែត្រ, ទទឹងជាង ២៣ម៉ែត្រ និងជម្រៅទឹក ៩ម៉ែត្រ ហើយមានល្បឿនជាអតិបរមា ជាង១៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ កប៉ាល់នេះប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដែលមានសមត្ថភាពផ្ទុកថ្មសាក លើសពី ៥ម៉ឺនគីឡូវ៉ាត់ម៉ោង។ ប្រសិនបើត្រូវធ្វើដំណើរផ្លូវឆ្ងាយ គេអាចបន្ថែមថ្មីរហូតដល់២០ឈុតទៀតដើម្បីអាចឲ្យកប៉ាល់នេះធ្វើដំណើការបានកាន់តែឆ្ងាយ។ មេបញ្ជាការកប៉ាល់ លោក Wang Jun បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CCTV ថា នៅពេលដែល Green Water 01 ត្រូវបានបំពាក់ដោយអាគុយសាកថ្ម ចំនួន ២៤ឈុត ដែលស្មើនឹងថាមពល៨ម៉ឺនគីឡូវ៉ាត់ម៉ោង។ នេះគឺស្មើនឹងបរិមាណថាមពលដែលផលិតដោយការដុតឥន្ធនៈ 15 តោននៅក្នុងកប៉ាល់កុងតឺន័រធម្មតា។ COSCO Shipping ឲ្យដឹងថា Green…

  • ឥណ្ឌូនេស៊ីចាត់ទុកខែមេសា ជាខែក្តៅបំផុត មិនធ្លាប់មានក្នុងពេល ៤ទសវត្សរ៍

    ឥណ្ឌូនេស៊ីចាត់ទុកខែមេសា ជាខែក្តៅបំផុត មិនធ្លាប់មានក្នុងពេល ៤ទសវត្សរ៍

    ហ្ស៊ាការតា៖ មន្ត្រីទីភ្នាក់ងារឧតុនិយមជាន់ខ្ពស់ពីររូបបាននិយាយនៅថ្ងៃពុធនេះថា ឥណ្ឌូនេស៊ីបានជួបប្រទះខែមេសា ជាខែក្តៅបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ទសវត្សរ៍ ដែលបណ្តាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន សិស្ស និងកសិករ ព្រមទាំងដំណាំរាប់រយហិកតា។ រលកកំដៅក្តៅខ្លាំងបានបង្កការបំផ្លិចបំផ្លាញនៅតំបន់អាស៊ី ចាប់ពីប្រទេសឥណ្ឌាដល់ហ្វីលីពីនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ការបិទសាលារៀន និងការអធិស្ឋានសុំទឹកភ្លៀងជាដើម។ ប្រធានមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុ នៃទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ (BMKG) ឥណ្ឌូនេស៊ី លោក Achmad Fachri Radjab បាននិយាយថា សីតុណ្ហភាពខ្យល់ជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ គឺខ្ពស់បំផុត បើធៀបនឹងខែមេសា កាលពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០២៣ ការឡើងកម្តៅនេះបានបង្កបញ្ហាជាច្រើននៅទូទាំងតំបន់អាស៊ី។ តួយ៉ាង សីតុណ្ហភាពក្តៅខ្លាំងបានបំផ្លិចបំផ្លាញតំបន់អាស៊ី ចាប់ពីប្រទេសឥណ្ឌាដល់ហ្វីលីពីនក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ធ្វើឱ្យមានអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងការបិទសាលារៀន។ប្រជាជននៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គិតចាប់ពីមីយ៉ាន់ម៉ា រហូតដល់ហ្វីលីពីន បានទទួលរងការវាយប្រហារពីរលកកំដៅដ៏ក្តៅកាលពីខែមុន។ ការកត់ត្រាការកើនឡើងសីតុណ្ហភាពជាង ១០០លើក ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសវៀតណាមនៅក្នុងខែមេសាឆ្នាំនេះ ខណៈដែលប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ាក៏បានជួបប្រទះនូវកំណត់ត្រាអាកាសធាតុក្តៅខ្លាំងនៅក្នុងខែមេសាដូចគ្នាផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ជនភៀសខ្លួននៅមីយ៉ាន់ម៉ា កើនដល់ ៣លាននាក់

    ជនភៀសខ្លួននៅមីយ៉ាន់ម៉ា កើនដល់ ៣លាននាក់

    ណៃពិដោ៖ អង្គការសហប្រជាជាតិបានឱ្យដឹងថ្មីៗនេះថា ចំនួនមនុស្សផ្លាស់ទីលំនៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣លាននាក់ ដែលភាគច្រើនត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារជម្លោះដែលបានកើតឡើងដោយរដ្ឋប្រហារឆ្នាំ២០២១ របស់យោធា។ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍ថា មីយ៉ាន់ម៉ាបានឈរនៅមាត់ជ្រោះក្នុងឆ្នាំ២០២៤ ជាមួយនឹងវិបត្តិមនុស្សធម៌កាន់តែដុនដាប។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រហែលមួយភាគបីនៃអ្នកផ្លាស់ទីលំនៅទាំងនោះ គឺជាកុមារ ហើយប្រហែលពាក់កណ្តាលនៃមនុស្សចំនួន ៣លាននាក់ បានផ្លាស់ទីលំនៅចាប់តាំងពីចុងឆ្នាំមុន នៅពេលដែលសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បានចាប់ផ្តើមការវាយលុកប្រឆាំងយោធារដ្ឋាភិបាលនៅទូទាំងរដ្ឋសាន ភាគខាងជើង។ អង្គការសហប្រជាជាតិបាននិយាយថា ការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដល់ការផ្តល់ជំនួយរបស់ខ្លួន ជាពិសេសនៅមុនរដូវព្យុះស៊ីក្លូននាខែឧសភា ដល់ខែមិថុនា។ កាលពីឆ្នាំមុន ព្យុះស៊ីក្លូន ម៉ូកា បានបោកបក់ចូលរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៨នាក់។ អង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា មនុស្សជាង ៣៥៥,០០០នាក់បច្ចុប្បន្នកំពុងភៀសខ្លួននៅក្នុងរដ្ឋរ៉ាក់ឃីន ភាគខាងលិច ចាប់តាំងពីខែវិច្ឆិកា ដោយការប៉ះទង្គិចគ្នារវាងកងទ័ព Arakan (AA) និងយោធាមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា ប្រជាជនប្រហែល ២.៧លាននាក់បានភៀសខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អោង សានស៊ូជី។ រដ្ឋប្រហារនេះដែរ ក៏បានបង្កឱ្យមានការប៉ះទង្គិចជាថ្មីជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានបង្កើតកងកម្លាំងការពារប្រជាជនថ្មីរាប់ពាន់នាក់ ហើយជាលទ្ធផលនោះ យោធាមីយ៉ាន់ម៉ាបានបរាជ័យក្នុងការបង្ក្រាប៕ ប្រភព៖ AFP…

  • ត្រឹម៣ខែ អត្រាគ្មានការងារធ្វើនៅហ្វីលីពីន ហក់ឡើងជិត ៤ភាគរយ

    ត្រឹម៣ខែ អត្រាគ្មានការងារធ្វើនៅហ្វីលីពីន ហក់ឡើងជិត ៤ភាគរយ

    ម៉ានីល៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានរាយការណ៍នៅថ្ងៃពុធនេះថា អត្រាគ្មានការងារធ្វើរបស់ប្រទេសហ្វីលីពីន បានកើនឡើងចំនួន ៣.៩ភាគរយនៅក្នុងខែមីនា ហើយនៅក្នុងខែកុម្ភៈមានចំនួន ៣.៥ភាគរយ។ យោងតាមលទ្ធផលនៃការស្ទង់មតិទូទាំងប្រទេស ពីប្រជាជនចំនួន ១១,១១៤គ្រួសារ បានបង្ហាញថា មានប្រជាជនហ្វីលីពីនចំនួនពីរលាននាក់ ដែលគ្មានការងារធ្វើ ឬឈប់ធ្វើអាជីវកម្មនៅក្នុងខែមីនា ឆ្នាំ២០២៤នេះ កើនឡើងពី ១.៨លាននាក់កាលពីខែកុម្ភៈ។ ការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើ កើតឡើងស្របពេលកើនឡើងចំនួនកម្លាំងពលកម្មនៅក្នុងប្រទេសហ្វីលីពីន ដល់ ៥១.៥លាននាក់ បើធៀបនឹងពីមុន មានត្រឹម ៥០.៧៥លាននាក់។ តួលេខនេះនាំឱ្យអត្រានៃកម្លាំងពលកម្មនៅទូទាំងប្រទេសហ្វីលីពីន កើនដល់ ៦៥.៣ភាគរយក្នុងខែមីនា បើធៀបនឹងខែកុម្ភៈមានត្រឹម ៦៤.៨ភាគរយ។ កំណើនកម្លាំងពលកម្មខាងលើនេះ នឹងជួយបង្កើនគុណភាពការងារបានប្រសើរឡើង បន្ទាប់ពីអត្រាការងារមិនគ្រប់គ្រាន់សម្រាប់បុគ្គលិក បានថយចុះមកត្រឹម ១១ភាគរយក្នុងខែមីនា ធ្លាក់ចុះធៀបនឹងខែកុម្ភៈមានចំនួន ១២.៤ភាគរយ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លោក បៃដិន គំរាមឈប់បញ្ជូនសព្វាវុធ បើសិនអ៊ីស្រាអែល លុកលុយទីក្រុង Rafah

    លោក បៃដិន គំរាមឈប់បញ្ជូនសព្វាវុធ បើសិនអ៊ីស្រាអែល លុកលុយទីក្រុង Rafah

    វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ប្រសិនបើប្រទេសនេះវាយប្រហារទីក្រុង Rafah នៅភាគខាងត្បូង តំបន់ Gaza ដែលនេះជាការព្រមានដោយផ្ទាល់លើកដំបូងរបស់គាត់។ ការព្រមានបែបនេះរបស់លោក បៃដិន កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានបញ្ឈប់ការដឹកជញ្ជូនគ្រាប់បែកអាមេរិកដ៏ធំទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលទីក្រុងហ៊្សេរុយសាឡឹមហាក់ដូចជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តការវាយប្រហារដ៏ធំមួយលើទីក្រុង Rafah ដែលជាទីក្រុងប្រមូលផ្តុំដោយជនស៊ីវិលប៉ាឡេស្ទីនដែលស្នាក់នៅក្បែរព្រំដែនអេហ្ស៊ីប។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក បៃដិន ប្រសិនបើអ៊ីស្រាអែលលុកលុយចូលទៅក្នុងទីក្រុង Rafah ខ្ញុំនឹងមិនផ្គត់ផ្គង់សព្វាវុធទៀតទេ… យើង នឹង មិន ផ្គត់ផ្គង់ អាវុធ និង កាំភ្លើង ធំ ដែល ត្រូវ បាន គេ ប្រើ នោះ ទេ ។ លោក បៃដិន បានសង្កត់ធ្ងន់ថា ជន ស៊ីវិល ត្រូវ បាន សម្លាប់ នៅ តំបន់ Gaza…

  • យានយន្តល្មើសចំនួន ៣៥៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែឧសភា

    យានយន្តល្មើសចំនួន ៣៥៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨០គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៥៤គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១០៣គ្រឿង ម៉ូតូ ៣៤១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៥៧គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៧៤គ្រឿង និងម៉ូតូចំនួន ២៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • ជប៉ុន អាមេរិកជួយអង់គ្លេស អភិវឌ្ឍន៍ AI លើរថយន្តស្វ័យបើកបរ

    ជប៉ុន អាមេរិកជួយអង់គ្លេស អភិវឌ្ឍន៍ AI លើរថយន្តស្វ័យបើកបរ

    ធនាគារជប៉ុន SoftBank និងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អាមេរិក ចំនួនពីរ គឺ Microsoft និង Nvidia បានរួមគ្នាបង្កើតមូលនិធិ តម្លៃជាង ១ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ក្រុមហ៊ុន Start Up របស់ អង់គ្លេស ឈ្មោះ វ៉ែវ (Wayve) អភិវឌ្ឍន៍បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មត សម្រាប់យានយន្តបើកបរដោយខ្លួនឯង ឬ ស្វ័យបើកបរ។ ធនាគារ SoftBank ដែលនាយកប្រតិបត្តិរបស់ខ្លួន ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Wayve ដែរនោះ គឺជាអ្នកដឹកនាំមូលនិធិ សម្រាប់ជួយដល់ក្រុមហ៊ុនអង់គ្លេស ដែលទើបចាប់ផ្តើមបច្ចេកវិទ្យា ឬ Start Up។ ក្រុមហ៊ុន Wayve បានប្រកាសថាមូលនិធិនេះបង្កើនលទ្ធភាពប្រើប្រាស់ និងសុវត្ថិភាព នៃប្រព័ន្ធបើកបរស្វ័យភាព ដែលជាជំនួយដ៏សំខាន់ សម្រាប់អ្នកបើកបរ និងគិតគូរខ្ពស់ លើបរិស្ថាន។ វេទិកាទិន្នន័យសកលសម្រាប់ភាពវៃឆ្លាតលើការចាប់ផ្ដើមអាជីវកម្មDealroom ចាត់ទុក កិច្ចព្រមព្រៀងនេះ គឺជាការរៃអង្គាសថវិកាដ៏ធំបំផុតក្នុងចំណោមក្រុមហ៊ុន Start Up នៅអឺរ៉ុប លើការអភិវឌ្ឍន៍…

  • យន្តហោះចុះចតបន្ទាន់នៅតួកគី ប្រព័ន្ធ Landing Gear មិនដំណើរការ

    យន្តហោះចុះចតបន្ទាន់នៅតួកគី ប្រព័ន្ធ Landing Gear មិនដំណើរការ

    អង់ការ៉ា៖ យន្តហោះដឹកទំនិញមួយគ្រឿង បានចុះចត ជាបន្ទាន់ នៅឯអាកាសយានដ្ឋាន អ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដោយសារតែ Landing Gear ឬ ប្រព័ន្ធចុះចតរបស់យន្តហោះ មានបញ្ហា មិនដំណើរការ។ AFP បានចេញផ្សាយថា យន្តហោះមួយគ្រឿងនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកទំនិញអាមេរិក FedEx Airlines។ ដោយសារតែបញ្ហា Landing Gear អ្នកបើកយន្តហោះ ត្រូវចុះចតភ្លាមៗ ដោយពឹងផ្នែកនៅលើតួរបស់យន្តហោះ ខណៈដែលក្រុមរថយន្តឆ្លើយតបបានប្រញាប់ប្រញាល់ ទៅទប់ស្កាត់កុំឲ្យឆាបឆេះធ្ងន់ធ្ងរ លើយន្តហោះដែលមានចេញផ្កាភ្លើង។ ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្ស រងរបួសនោះឡើយ។ បើតាម New York Post បានឲ្យដឹងថា វាគឺជាប្រភេទយន្តហោះ Boeing 763 ដោយបានចាកចេញពីទីក្រុងប៉ារីស ប្រទេសបារាំង នេះបើយោងតាមមន្ត្រីក្រសួងដឹកជញ្ជូនតួកគី។ New York Post បានបន្តថា អាកាសយានដ្ឋានអ៊ីស្តង់ប៊ុល ត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈដែលយន្តហោះដែលមានអាយុកាល ជិត១០ឆ្នាំ ដែលរងការខូចខាតមួយនេះ ត្រូវបានអូសចេញពីផ្លូវរត់។ ក្រសួងមិនបានបញ្ជាក់ពីមូលហេតុលម្អិតនៃបញ្ហាប្រព័ន្ធចុះចតរបស់យន្តហោះ នៅឡើយទេ ដោយត្រូវរងចាំការស៊ើបអង្កេតបន្ត៕ ប្រភពពី…