-
អង្ករឡើងថ្លៃ ឥណ្ឌូនេស៊ីបន្តចែកអង្ករឲ្យប្រជាជន ២០លាននាក់

ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃចន្ទនេះ បានថ្លែងថា ប្រទេសឥណ្ឌូនេស៊ីអាចនឹងបន្តកម្មវិធីចែកអង្កររបស់ខ្លួនបន្ថែមទៀតក្នុងរយៈពេល ៦ខែ ពោលគឺរហូតដល់ខែធ្នូចុងឆ្នាំ បើទោះបីជាមានការបន្ធូរបន្ថយតម្លៃអង្ករក៏ដោយ។ ប្រធានាធិបតីឥណ្ឌូនេស៊ីផុតអាណត្តិ លោក ចូកូ វីដូដូ បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភអង្ករទទួលបានជោគជ័យខ្លាំង ក្នុងការទប់ស្កាត់ការឡើងថ្លៃអង្ករក្នុងស្រុក ដែលជាអាហារចម្បងសម្រាប់ប្រជាជនជាង ២៧០លាននាក់របស់ប្រទេសឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បាននឹងកំពុងឧបត្ថម្ភអង្ករចំនួន ១០គីឡូក្រាមក្នុងមួយខែដល់គ្រួសារដែលមានប្រាក់ចំណូលទាបជាង ២០លាននាក់ ចាប់តាំងពីខែមីនា ឆ្នាំ២០២៣ ដើម្បីជួយពួកគេទប់ទល់នឹងតម្លៃស្រូវដែលមានតម្លៃខ្ពស់ ខណៈដែលបាតុភូតអាកាសធាតុ El Nino បានបង្កជាគ្រោះរាំងស្ងួតប៉ះពាល់ដល់ទិន្នផលដាំដុះស្រូវ។ កម្មវិធីចែកអង្ករដែលបានចាប់ផ្តើមនៅខែមីនា ដល់ខែមិថុនាឆ្នាំមុន នឹងត្រូវបញ្ចប់ក្នុងខែមិថុនា បន្ទាប់ពីការពន្យារពេលច្រើនដង។ Bulog ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងរបស់ប្រទេសឥណ្ឌូនេស៊ី បានទិញអង្ករចំនួន ៤៧២,២៧៩តោនពីការប្រមូលផលក្នុងស្រុក គិតត្រឹមថ្ងៃទី៨ ខែឧសភា ខណៈដែលស្តុកមានចំនួន ១.៨លានតោន នេះបើតាមមន្ត្រីក្រុមហ៊ុនបានប្រាប់កិច្ចប្រជុំអតិផរណាប្រចាំសប្តាហ៍។ មន្ត្រីការិយាល័យស្ថិតិបានប្រាប់កិច្ចប្រជុំអតិផរណាថា តម្លៃអង្ករបានធូរស្រាល ដោយសារស្តុកមានការកើនឡើងក្នុងរដូវប្រមូលផល។ ក្រុមហ៊ុន Bulog ក៏បានបញ្ជាក់កាលពីចុងខែមុនដែរថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន ១.២លានតោនក្នុងឆ្នាំនេះ ហើយពាណិជ្ជករអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា Bulog…
-
រថភ្លើងល្បឿនលឿនបំផុតបស់ជប៉ុន រត់បាន ៥០០គីឡូម៉ែត្រក្នុង១ម៉ោង

រថភ្លើងល្បឿនលឿនបំផុតរបស់ជប៉ុន Yamanashi Meglev អាចធ្វើដំណើរបាន៥០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឬជាង១គីឡូម៉ែត្រ ក្នុងពេលតែ៧វិនាទីប៉ុណ្ណោះ។ នេះបើតាមលទ្ធផល នៃដំណាក់កាលសាកល្បង ដែលត្រូវបានផ្សព្វផ្សាយ នាពេលថ្មីៗនេះ។ បើតាមផេក Top Daily Story បានចេញផ្សាយ កាលពីសប្តាហ៍មុនថា រថភ្លើង Yamanashi Maglev ជារថភ្លើងលឿនបំផុតក្នុងពិភពលោក ដែលដំណើរការដោយបច្ចេកវិទ្យា Magnetic Levitation ជាបច្ចេកវិទ្យាជំរុញឲ្យរថភ្លើងរត់បានលឿន។ លោក Yukio Takashashi អ្នកគ្រប់គ្រងទូទៅនៅមជ្ឈមណ្ឌលសាកល្បងរថភ្លើង បានបញ្ជាក់ថា ល្បឿនខ្ពស់បំផុតរបស់វាអាចដល់ ៦០០គីម៉ែត្រ។ អ្នកផលិតមាតិកា លោក Tom Scott ដែលបានសាកល្បងជិះរថភ្លើងមួយគ្រឿងនេះ បាននិយាយថា លោកគិតថា នេះគឺជារថភ្លើងលឿនបំផុត មិនធ្លាប់មាន ហើយសម្លេងវា លឺខ្លាំងជាងរថភ្លើងធម្មតា ដោយមានសម្លេងលឺតិចជាងយន្តហោះបន្តិចបន្តួចប៉ុណ្ណោះ។ ក្រុមហ៊ុន Central Japan Railway Co. បាននិយាយថា ខ្លួនគ្រោងបើកដំណើរការរថភ្លើង Maglev រវាងទីក្រុង Tokyo និង…
-
រថយន្ត Honda លក់នៅវៀតណាមមានបញ្ហាបូមសាំង

ក្រុមហ៊ុនជប៉ុន Honda បានប្រកាសប្រមូលរថយន្តដែលកំពុងដាក់លក់នៅប្រទេសវៀតណាម ចំនួន ១៤០០០គ្រឿង មកវិញ ដោយសារតែឡានទាំងនោះ មានបញ្ហាបូមសាំង។ នេះបើតាមការចេញផ្សាយរបស់ VNexpress ។ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមមួយនេះ ក្រុមហ៊ុន Honda បានបញ្ជាក់ថា បូមសាំងដែលមានបញ្ហាត្រូវបានផលិតនៅក្នុងចន្លោះ ពីឆ្នាំ ២០១៧ ដល់ ២០១៩ ហើយម៉ូដែលដែលមានបញ្ហា មានដូចជា Honda Jazz, Civic, CR-V, Accord, និង City។ ក្រុមហ៊ុននេះបន្ថែមថា ម៉ូឌុលបូមប្រេង មិនដំណើរការ ម៉ាស៊ីនអាចនឹងមិនដំណើរការ ឬ អាចឈប់នៅពេលបើកបរ ដែលអាចបង្កគ្រោះថ្នាក់។ យ៉ាងណាមិញ មិនទាន់មានការរាយការណ៍អំពីករណីអ្នកប្រើប្រាស់ មានបញ្ហាគ្រោះថ្នាក់ ដោយសារតែបញ្ហានេះ នៅឡើយទេ គិតត្រឹមថ្ងៃសៅរ៍ ចុងសប្តាហ៍៕ ប្រែសម្រួល៖ សារ៉ាត
-
ក្នុងឆ្នាំ២០២១ ចិន និងឥណ្ឌា មានចំនួនសិស្សកំពុងសិក្សានៅបរទេសច្រើនជាងគេ ដោយចិនមានចំនួនជាង ១លាននាក់ ខណៈឥណ្ឌាមានជាង ៥០ម៉ឺននាក់

ក្នុងតំបន់អាស៊ាន វៀតណាមជាប្រទេសដែលមានសិស្សចេញទៅសិក្សានៅបរទេសច្រើនជាងគេ ដោយមានជាង ១៣ម៉ឺននាក់។ អាមេរិក គឺជាប្រទេសគោលដៅធំបំផុតសម្រាប់សិស្សដែលចង់ទៅសិក្សានៅបរទេស បន្ទាប់មកគឺអង់គ្លេស អូស្ដ្រាលី អាល្លឺម៉ង់ និងកាណាដា។ ចំនួនសិស្សានុសិស្សចេញទៅសិក្សានៅបរទេសបានកើនឡើងពី ២,២លាននាក់ក្នុងឆ្នាំ២០០១ មក ៦,៣៩លាននាក់ក្នុងឆ្នាំ២០២១ – Statista #ams1minute
-
ឥណ្ឌូនេស៊ី៖ ស្លាប់មនុស្ស ៣៤នាក់ ព្រោះទឹកជំនន់ និងលំហូកម្អែរភ្នំភ្លើង

ហ្សាកាតា៖ ទឹកជំនន់ភ្លាមៗ ឬ Flash Flood និងលំហូកម្អែរត្រជាក់ ចេញពីភ្នំភ្លើង បានវាយប្រហារខេត្តស៊ូម៉ាត្រាខាងលិច បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៣៤នាក់ ហើយមនុស្ស ជិត២០នាក់ផ្សេងទៀត រងរបួស ព្រមទាំង ជាង១០នាក់ ផ្សេងទៀត បាត់ខ្លួន កាលពីចុងសប្តាហ៍។ អាជ្ញាធរបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង បានបណ្តាលឱ្យមានទឹកជំនន់ នៅក្នុងស្រុក Agam និង Tanah Datar នៃខេត្តស៊ូម៉ាត្រាខាងលិច កាលពីល្ងាចថ្ងៃសៅរ៍ ហើយក៏មានការសាយភាយផេះ និងថ្មធំៗ និងកម្អែ ចេញពីភ្នំភ្លើង Marapi ដែលជាភ្នំភ្លើងសកម្មបំផុត នៅលើខេត្តប្រជុំកោះស៊ូម៉ាត្រា ហើយបានបំផ្លិចបំផ្លាញផ្ទះ ផ្លូវថ្នល់ និង វិហារអ៊ីស្លាម ជាច្រើនកន្លែង គំរាមកំហែងដល់មនុស្សរាប់ពាន់នាក់។ ស្ត្រីមេផ្ទះ ឈ្មោះ Rina Devina បានប្រាប់ AFP ថា «ខ្ញុំបានឮសំឡេងផ្គរលាន់ និងសំឡេងស្រដៀងនឹងទឹកពុះ វាគឺជាសំឡេង នៃដុំថ្មធំ ៗ ដែលធ្លាក់ចុះមក»។ ឥណ្ឌូណេស៊ីជាប្រទេសដែលងាយនឹងមានការបាក់ដី…
-
TikTok នឹងដាក់ស្លាកវីដេអូទាំងឡាយ ដែលបង្កើតឡើងពី AI ដោយស្វ័យប្រវត្តិ

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន TikTok បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាប់ផ្តើមដាក់ស្លាកមាតិកា ឬវីដេអូទាំងឡាយណា ដែលបង្កើតពីបញ្ញាសិប្បនិមិ្មត (AI) ដោយស្វ័យប្រវត្តិ ទៅលើវេទិកាមួយចំនួន រួមទាំង Dall-E របស់ក្រុមហ៊ុន OpenAI។ ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ បានក្លាយជាក្តីកង្វល់ដ៏ធំមួយ សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិ្មត (AI) ដោយអាជ្ញាធរមានការព្រួយបារម្ភ អំពីការរីកសាយភាយមាតិការក្លែងក្លាយ ដែលអាចរំខានដល់សង្គម។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់ក្រុមហ៊ុន TikTok លោក Adam Presser បាននិយាយថា ខ្លឹមសារដែលបង្កើតពី AI គឺជាកន្លែងច្នៃប្រឌិតដ៏អស្ចារ្យមួយ ប៉ុន្តែតម្លាភាពសម្រាប់អ្នកមើល គឺមានសារៈសំខាន់។ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance បានប្រាប់កាសែត Financial Times ថា ការដាក់ស្លាកនេះដែរ ក៏នឹងរួមបញ្ចូលមាតិកាទាំងឡាយណា ដែលផលិតដោយប្រើឧបករណ៍ Firefly របស់ Adobe, ឧបករណ៍បង្កើតរូបភាព AI ផ្ទាល់របស់ TikTok និង Dall-E របស់ OpenAI។…
-
ជប៉ុនចាប់ផ្តើមការនេសាទត្រីបាឡែនពាណិជ្ជកម្មខ្នាតធំ

តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុននឹងបន្ថែមត្រីបាឡែនហ្វីន (ត្រីបាឡែនខ្នាតធំ) ទៅក្នុងបញ្ជីប្រភេទត្រីបាឡែនពាណិជ្ជកម្មរបស់ខ្លួន ខណៈកន្លងមក ការនេសាទត្រីបាឡែនតូចៗមានចំនួន៣ប្រភេទប៉ុណ្ណោះ។ ប្រទេសជប៉ុនបានបន្តការនេសាទត្រីបាឡែនពាណិជ្ជកម្មនៅក្នុងដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅឆ្នាំ២០១៩ បន្ទាប់ពីការដកខ្លួនចេញពីគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) កាលពី ៥ឆ្នាំមុន។ លោក Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលជប៉ុននឹងបន្តលើកកម្ពស់ការនេសាទត្រីបាឡែន និងចាត់វិធានការការទូតចាំបាច់។ លោក Hayashi បន្តថា ត្រីបាឡែនគឺជាធនធានអាហារដ៏សំខាន់ ហើយគួរតែត្រូវបានប្រើប្រាស់ប្រកបដោយនិរន្តរភាព ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការទទួលមរតកវប្បធម៌អាហារប្រពៃណីនៅក្នុងប្រទេសជប៉ុន។ ទីភ្នាក់ងារជលផលជប៉ុននិយាយថា ប្រទេសជប៉ុនចាប់បានត្រីបាឡែនប្រភេទ minke សរុបចំនួន ២៩៤ក្បាល ក្នុងនោះក៏រួមមានត្រីបាឡែន Bryde និងត្រីបាឡែន Sei កាលពីឆ្នាំមុន។ ការនេសាទត្រីបាឡែននៅក្នុងប្រទេសជប៉ុន បានឈានដល់កម្រិតកំពូលនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០។ ប្រទេសជប៉ុនបានទាក់ទាញការរិះគន់ពីក្រុមបរិស្ថាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវិទ្យាសាស្ត្រត្រីបាឡែនក្នុងឆ្នាំ១៩៨៧ ដោយធ្វើតាមបទប្បញ្ញត្តិរបស់ IWC ដែលហាមឃាត់ការបរបាញ់ត្រីបាឡែនពាណិជ្ជកម្ម។ អូស្ត្រាលី និងនូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសដែលសម្តែងការខកចិត្ត នៅពេលដែលជប៉ុនបានប្រកាសថា ខ្លួននឹងដកខ្លួនចេញពី IWC នៅក្នុងឆ្នាំ២០១៨៕…
-
សិង្ហបុរីផ្អាកហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 បន្ទាប់ពីមានករណីធ្លាក់យន្តហោះនេះ

សិង្ហបុរី៖ ក្រសួងការពារជាតិសិង្ហបុរីប្រកាសផ្អាកការហ្វឹកហ្វឺនបញ្ជាយន្តហោះចម្បាំង F-16 ទាំងអស់ជាបណ្តោះអាសន្ន បន្ទាប់ពីយន្តហោះនេះមួយគ្រឿង ទើបតែបានធ្លាក់អំឡុងការហោះហើរហ្វឹកហាត់ជាប្រចាំមួយ នៅថ្ងៃពុធសប្តាហ៍នេះ។ យន្តហោះចម្បាំង F-16 មួយគ្រឿង នៅថ្ងៃពុធនេះ បានធ្លាក់នៅមូលដ្ឋានទ័ព Tengah ដែលនេះគឺជាករណីកម្របំផុតមិនធ្លាប់មាន ក្នុងរយៈពេល ២០ឆ្នាំកន្លងមក។ ជាសំណាងល្អ អាកាយានិកបានផ្តាច់កៅអីចេញពីយន្តហោះដោយសុវត្ថិភាព មុនពេល F-16 មួយគ្រឿង បានធ្លាក់ទៅបុកដី នៅឯមូលដ្ឋានទ័ពអាកាស Tengah ហើយអាកាសយានិកម្នាក់នោះ ស្ថិតក្នុងស្ថានភាពនឹងនរ និងដឹងខ្លួនធម្មតា។ ក្រោយកើតមានហេតុការណ៍នេះ កងកម្លាំងអាកាសសិង្ហបុរី (RSAF) បានប្រកាសផ្អាកជាបណ្ដោះអាសន្ន នូវការហ្វឹកហ្វឺនដែនអាកាសរបស់យន្តហោះ F-16 ខណៈការផ្អាកនេះ គឺជាវិធានការសុវត្ថិភាព ដែលនឹងបន្តអនុវត្តរហូតទាល់តែការស៉ើបអង្កេតបង្ហាញថា វាមានសុវត្ថិភាពក្នុងការបន្ត ការហ្វឹកហ្វឺនឡើងវិញ។ បើតាមសម្តីរបស់អាកាសយានិកបញ្ជាយន្តហោះ រូបគេ បានជួបបញ្ហាពាក់ព័ន្ធប្រព័ន្ធគ្រប់គ្រងការហោះហើរ អំឡុងពេលហោះឡើងចេញពីមូលដ្ឋាន Tengah ដើម្បីធ្វើការហ្វឹកហ្វឺនជាប្រចាំ។ យន្តហោះចម្បាំង F-16 នៅសិង្ហបុរី បានដាក់ដំណើរការតាំងតែពីឆ្នាំ១៩៩៨មកម៉្លេះ ហើយ កាលពីពេលថ្មីៗកន្លងទៅ សិង្ហបុរីមានគម្រោងធ្វើទំនើបកម្មយន្តហោះទាំងនោះ ដោយនឹងដាក់ឲ្យពួកវាចូលនិវត្តន៍នៅពាក់កណ្ដាលឆ្នាំ២០៣០។ សិង្ហបុរីនឹងជំនួសយន្តហោះ F-16 ដោយការទិញយន្តហោះចម្បាំង…
-
លោក បេនចាមីន៖ អ៊ីស្រាអែលនឹងប្រយុទ្ធតែម្នាក់ឯង បន្ទាប់ពីអាមេរិកព្រមានឈប់បញ្ជូនសព្វាវុធ

ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីតស៊ូប្រយុទ្ធតែម្នាក់ឯង នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានបញ្ឈប់ការផ្គត់ផ្គង់អាវុធមួយចំនួន ប្រសិនបើអ៊ីស្រាអែលវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើយើងត្រូវតែតស៊ូតែម្នាក់ឯង នោះយើងនឹងតស៊ូប្រយុទ្ធតែម្នាក់ឯង។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយយ៉ាងដូច្នេះថា យើងនឹងរួបរួមគ្នាដើម្បីកម្ចាត់សត្រូវរបស់យើង និងអ្នកដែលចង់បំផ្លាញយើង… ជាមួយនឹងជំនួយពីព្រះ… យើងនឹងឈ្នះជាមួយគ្នា។ ការអត្ថាធិប្បាយបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនទៅឱ្យអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលបន្តការវាយលុកទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១.៤លាននាក់កំពុងជ្រកកោន។ គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមឡើង ជាមួយនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១,១៧០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ក្រុមសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ផងដែរ ក្នុងនោះ ៣៦នាក់ មន្រ្តីអ៊ីស្រាអែលនិយាយថា ត្រូវបានសម្លាប់។ ការវាយលុកសងសឹករបស់អ៊ីស្រាអែលវិញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤,៩០៤នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៃដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភព៖…
-
ប្រេស៊ីល៖ មនុស្សស្លាប់ដោយសារទឹកជំនន់កើនដល់១០៧នាក់

ប្រាស៊ីលីយ៉ា៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ នៅប្រទេសប្រេស៊ីល បានកើនដល់១០៧នាក់ រងរបួស រាប់រយនាក់ ព្រមទាំង បាត់ខ្លួន១៣៦នាក់ទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ នេះបើតាមអាជ្ញាធរ។ ទឹកជំនន់បានវាយប្រហាររដ្ឋ Rio Grande do Sul ភាគខាងត្បូង កាលពីប្រមាណ ១សប្តាហ៍មុន ជន់លិចក្រុងប្រហែល ៤០០ កន្លែង។ មនុស្សជាង១៦ម៉ឺននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ក្នុងក្រុងដ៏សំខាន់ Porto Alegre ដែលមានមនុស្សរស់នៅ ១.៤លាននាក់។ មនុស្សជាច្រើននៅក្នុងតំបន់មិនអាចទទួលបានទឹកទទួលទាន ឬ អគ្គិសនីប្រើប្រាស់ ឬ សូម្បីតែមធ្យោបាយ ដើម្បីហៅរកជំនួយ ក៏ពិបាក ដោយសារសេវាទូរស័ព្ទ និងអ៊ីនធឺណិត យ៉ាប់យ៉ឺនខ្លាំង។ ផ្ទះជាង ៦ម៉ឺនខ្នង និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មនានា ត្រូវបានបំផ្លិចបំផ្លាញ។ រដ្ឋាភិបាលប្រកាសថា ត្រូវការថវិកា ១០ពាន់លានដុល្លារអាមេរិក ដើម្បីស្តារតំបន់រងផលប៉ះពាល់ ដោយសារទឹកជំនន់ដ៏អាក្រក់ ពុំធ្លាប់មាន ជាប្រវត្ថិសាស្ត្រ នៅប្រទេសប្រេស៊ីល។ អ្នកនាំពាក្យកម្លាំងស៊ីវិលប្រេស៊ីលបានប្រាប់ថា ភ្លៀងអាចនឹងបន្តធ្លាក់ នៅថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ។ លោកស្រី…