Category: ព័ត៌មានអន្តរជាតិ

  • ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ បាត់ខ្លួន

    ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ បាត់ខ្លួន

    តេហេរ៉ង់៖ ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក Ebrahim Raisi បានបាត់ខ្លួន នៅតំបន់ភ្នំ កាលពីថ្ងៃអាទិត្យ។ ក្រុមស្វែងរក និងជួយសង្គ្រោះបានទៅរុករក នៅតំបន់ភ្នំដែលមានអ័ព្ទ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានពិពណ៌នាឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ជួបគ្រោះថ្នាក់ ក្រោយពេលបាត់ដានទំនាក់ទំនង ។ នៅលើឧទ្ធម្ភាគចក្រ ក៏មានវត្តមានរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian និងមន្ត្រីផ្សេងៗទៀតផងដែរ។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិថា «យើងសង្ឃឹមថា ព្រះដ៏មានមហិទ្ធិឫទ្ធិនឹងនាំប្រធានាធិបតីជាទីស្រឡាញ់របស់យើង និងអ្នកផ្សេងទៀតត្រឡប់មកវិញ»។ លោក Raisi ត្រូវបានរាយការណ៍ថា បានធ្វើដំណើរទៅកាន់ខេត្តភាគពាយ័ព្យ ដើម្បីសម្ពោធគម្រោងទំនប់ទឹករួមគ្នាជាមួយប្រធានាធិបតីប្រទេសអាហ្សៃប៊ៃសង់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ស្វីសប្រើមនុស្សយន្តហោះបង្រៀនក្មេងៗ

    ស្វីសប្រើមនុស្សយន្តហោះបង្រៀនក្មេងៗ

    ហ្សឺណែវ៖ សាលាមត្តេយ្យមួយនៅប្រទេសស្វីស បានប្រើប្រាស់មនុស្សយន្ត ដើម្បីលេង ជជែក និងឆ្លើយសំណួរនានារបស់ក្មេងៗដែលមានអាយុក្រោម ៥ឆ្នាំ ដែលនេះជាការនាំយកបច្ចេកវិទ្យាខិតទៅជិតមនុស្សជំនាន់ក្រោយ ចាប់តាំងពីវ័យកុមារភាព។ អ្នកជំនាញជឿថា នៅពេលដែលកុមារទាំងនេះក្លាយជាមនុស្សពេញវ័យ ការប្រាស្រ័យទាក់ទងជាមួយមនុស្សយន្តប្រហែលក្លាយជាជារឿងធម្មតា ដូចការប្រើប្រាស់ស្មាតហ្វូនដែរ។ យោងតាមប្រភពពីគេហទំព័រ robotsguide បានឱ្យដឹងថា Nao គឺជាមនុស្សយន្តតូចមួយ មានកម្ពស់ត្រឹមតែ ៥៨សង់ទីម៉ែត្រ ត្រូវបានរចនាឡើងដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់វ័យ។ មនុស្សយន្តនេះផ្ទុកទៅដោយឧបករណ៍ចាប់សញ្ញា និងតួអក្សរ ហើយវាអាចដើរ រាំ និយាយ និងស្គាល់មុខ និងវត្ថុ។ មនុស្សយន្តនេះ ត្រូវបានគេប្រើនៅក្នុងការងារស្រាវជ្រាវ ការអប់រំ និងការថែទាំសុខភាពទូទាំងពិភពលោក។ ប្រភពដដែលបន្តថា មនុស្សយន្ត Nao ត្រូវបានគេចែកចាយ និងប្រើប្រាស់ជាង ១៣,០០០គ្រឿងហើយនៅក្នុងប្រទេសច្រើនជាង ៧០ ទូទាំងពិភពលោក។សូមរម្លឹកថា មនុស្សយន្ត Nao ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយសហគ្រិនជនជាតិបារាំង លោក Bruno Maisonnier ដែលបានធ្វើឱ្យក្រុមហ៊ុន Aldebaran Robotics ក្លាយជាក្រុមហ៊ុនឈានមុខគេមួយរបស់ពិភពលោក ក្នុងការធ្វើពាណិជ្ជកម្មមនុស្សយន្ត។ ក្រុមហ៊ុន Aldebaran បានបើកការិយាល័យនៅប្រទេសបារាំង…

  • ឡានហោះធ្វើតេស្តហោះហើរលើកដំបូងនៅជប៉ុន

    ឡានហោះធ្វើតេស្តហោះហើរលើកដំបូងនៅជប៉ុន

    តូក្យូ៖ នៅប្រទេសជប៉ុន “ឡានហោះ” ឬ “Flying Car” ត្រូវបានមនុស្សបញ្ជាឱ្យហោះហើរសាកល្បងជាលើកដំបូងនៅក្នុងទីក្រុងតូក្យូ នៅសប្តាហ៍នេះ ក្នុងអំឡុងពេលព្រឹត្តិការណ៍អន្តរជាតិមួយ ដែលបង្ហាញពីបច្ចេកវិទ្យាទំនើប។ អ្នកទស្សនាប្រហែល ៥០០នាក់បានទះដៃអបអរសាទរ នៅពេលដែលឡានហោះបានហោះផុតពីដីក្នុងកម្ពស់ប្រហែល ១០ម៉ែត្រ នៅឯចំណតរថយន្តនៅខាងក្រៅមជ្ឈមណ្ឌលសន្និបាត Tokyo Big Sight ក្នុងអំឡុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំ SusHi Tech Tokyo 2024។ រដ្ឋាភិបាលទីក្រុងតូក្យូ និងអ្នករៀបចំកម្មវិធីបាននិយាយថា ឡានអាចហោះហើរនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយនៃការដឹកជញ្ជូនមនុស្សជំនាន់ក្រោយ ហើយវានឹងមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការចែកចាយជំនួយទៅកាន់តំបន់រងគ្រោះមហន្តរាយ ដែលពិបាកធ្វើដំណើរតាមផ្លូវគោក។ អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានបញ្ជាក់ថា ខ្ញុំចង់ឱ្យមនុស្សកាន់តែច្រើនទទួលយកបទពិសោធន៍នៃបច្ចេកវិទ្យាដ៏ទំនើបនេះ។ ខ្ញុំទន្ទឹងរង់ចាំឡានហោះក្លាយជាមធ្យោបាយដឹកជញ្ជូនទូទៅដែរ។ អ្នករៀបចំកម្មវិធីក៏បានអះអាងដែរថា ឡានហោះនេះ នឹងធ្វើការហោះហើរសាកល្បងម្តងទៀត ដោយហោះហើរពីរដងក្នុងមួយថ្ងៃ មានរយៈពេលប្រហែល ១៥នាទីក្នុងមួយលើកៗ គឺនៅថ្ងៃសៅរ៍ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ការចូលទស្សនាការធ្វើតេស្តហោះហើរនេះគឺមិនគិតលុយទេ។ សូមបញ្ជាក់ថា ឡានហោះនេះ ត្រូវបានគេដាក់ឈ្មោះថា Hexa ផលិតដោយក្រុមហ៊ុនអាមេរិក Lift…

  • ប៉ូឡូញចាយ ២.៥ពាន់លានដុល្លារពង្រឹងព្រំដែនភាគខាងកើតជាប់រុស្ស៊ី និងបេឡារុស

    ប៉ូឡូញចាយ ២.៥ពាន់លានដុល្លារពង្រឹងព្រំដែនភាគខាងកើតជាប់រុស្ស៊ី និងបេឡារុស

    វ៉ាសូវី៖ ប្រទេសប៉ូឡូញត្រៀមបញ្ចេញថវិកាចំនួន ២.៥៥ពាន់លានដុល្លារទៅក្នុងកម្មវិធីមួយ ដើម្បីបង្កើនការការពារ និងធានាសន្តិសុខដល់ព្រំដែនភាគខាងកើតប្រទេសរបស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៉ី និងបេឡារុស។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះថា យើងសម្រេចចិត្តចំណាយថវិកាប្រហែល ២.៥៥ពាន់លានដុល្លារ ក្នុងការធានាសន្តិសុខរបស់យើង ជាពិសេសធ្វើឱ្យព្រំដែនភាគខាងកើតមានសុវត្ថិភាព ដែលលោកហៅថា “កំពែងភាគខាងកើត”។ ព្រំដែនភាគខាងកើតនៃប្រទេសប៉ូឡូញ ស្ថិតនៅក្បែរប្រទេសបេឡារុស អ៊ុយក្រែន និងតំបន់ Kaliningrad របស់រុស្ស៊ី។ លោក Tusk បានអះអាងទៀតថា ការពង្រឹងសន្តិសុខព្រំដែនប្រវែង ៤០០គីឡូម៉ែត្រ នៃព្រំដែនជាប់ជាមួយរុស្ស៊ី និងបេឡារុស នឹងក្លាយជាយុទ្ធសាស្ត្រមួយ ដើម្បីរុញច្រានសង្រ្គាមចេញពីព្រំដែនរបស់យើង។ សូមជម្រាបថា ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ប៉ូឡូញបានគាំទ្រយ៉ាងខ្លាំងក្លាដល់ទីក្រុងកៀវ និងជាផ្លូវឆ្លងកាត់សម្រាប់ដឹកជញ្ជូនសព្វាវុធដែលត្រូវបានផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិចទៅកាន់អ៊ុយក្រែន។ បន្ថែមលើនេះ ប៉ូឡូញថែមទាំងបានធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន និងបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ផងដែរ ដែលនេះជាចំនួនខ្ពស់បំផុតមួយនៅក្នុងសហភាពអឺរ៉ុប។ លើសពីនេះ ប៉ូឡូញក៏ទទួលបានសម្ភារៈយោធាមានតម្លៃរាប់ពាន់លានដុល្លារផងដែរ ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អង្គការសហប្រជាជាតិត្អូញត្អែរខ្វះថវិកាជួយស៊ូដង់ដែលរងសង្គ្រាម

    អង្គការសហប្រជាជាតិត្អូញត្អែរខ្វះថវិកាជួយស៊ូដង់ដែលរងសង្គ្រាម

    ហ្សឺណែវ: អង្គការសហប្រជាជាតិបានព្រមានក្នុងសប្តាហ៍នេះថា ខ្លួនបានទទួលត្រឹមតែ ១២ភាគរយប៉ុណ្ណោះ នៃទឹកប្រាក់ចំនួន ២.៧ពាន់លានដុល្លារដែលកំពុងស្វែងរកដើម្បីប្រទេសស៊ូដង់ ដេឮឺលហែកហួរដោយគ្រោះសង្គ្រាម និងទុរ្ភិក្ស។ អ្នកនាំពាក្យការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) លោក Jens Laerke បានប្រាប់អ្នកយកព័ត៌មានថា បើ គ្មាន ធនធាន បន្ថែម ទៀត មក កាន់ តែ លឿន ទេ អង្គការមនុស្សធម៌នឹងមិនអាចពង្រីកជំនួយ បាន ទាន់ ពេល វេលា ដើម្បីទប់ទល់នឹងគ្រោះទុរ្ភិក្ស និនិននិនិងការពារការស្រែកឃ្លានបន្ថែមទៀតបានទេ។ លោកបានសង្កត់ធ្ងន់ថា នៅស៊ូដង់ ពាក់កណ្តាលនៃចំនួនប្រជាជន ២៥លាននាក់ ត្រូវការជំនួយមនុស្សធម៌បន្ទាន់ ខណៈទុរ្ភិក្ស និងជម្ងឺកំពុងខិតចូលមកជិតជនស៊ីវិល ជាពិសេសនៅតំបន់Darfur។ រីឯលោកស្រី Shible Sahbani តំណាងអង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ ក៏បាននិយាយដែរថា ភ្លើងសង្គ្រាម១៣ខែនៅស៊ូដង់ ធ្វើឱ្យមនុស្ស ៩លាននាក់ផ្លាស់ទីលំនៅ ដែលតំណាងឱ្យប្រហែល ១៧ភាគរយនៃចំនួនប្រជាជនសរុប និងវិបត្តិការផ្លាស់ទីលំនៅក្នុងប្រទេសដ៏ធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ បើតាមលោកស្រី Sahbani ជម្លោះនេះបានបំផ្លាញប្រព័ន្ធសុខាភិបាល ដែលស្ទើរតែដួលរលំនាបច្ចុប្បន្ន។ មនុស្សជិត…

  • អង្គការសហប្រជាជាតិ ៖ មនុស្សប្រមាណ ៨០ម៉ឺននាក់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាយ៉ាងសាហាវនៅទីក្រុងរ៉ាហ្វា

    អង្គការសហប្រជាជាតិ ៖ មនុស្សប្រមាណ ៨០ម៉ឺននាក់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាយ៉ាងសាហាវនៅទីក្រុងរ៉ាហ្វា

    រ៉ាហ្វា៖ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងការទម្លាក់គ្រាប់បែករវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឱ្យកក្រើកទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ ខណៈអង្គការសហប្រជាជាតិបាននិយាយថា មនុស្សប្រហែល ៨០០,០០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីទីនោះ។ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសបានវាយលុកលើគោលដៅជាង ៧០ទីតាំងនៅទូទាំងតំបន់ហ្គាហ្សា ខណៈដែលកងទ័ពជើងគោកបានធ្វើការវាយឆ្មក់គោលដៅនៅភាគខាងកើតទីក្រុងរ៉ាហ្វា ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ៥០នាក់។ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនេះ ប្រធានទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បាននិយាយថា មនុស្សប្រហែល ៨០០,០០០នាក់កំពុងដើរនៅលើផ្លូវដែលត្រូវបានបង្ខំឱ្យភៀសខ្លួន ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងទីក្រុងរ៉ាហ្វា កាលពីថ្ងៃទី៦ ខែឧសភា។ លោក Lazzarini បន្ថែមថា ប្រជាជនទាំងនោះកំពុងភៀសខ្លួនទៅកាន់តំបន់ដែលគ្មានការផ្គត់ផ្គង់ទឹក ឬអនាម័យគ្រប់គ្រាន់។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាបានឆាបឆេះឡើង បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានរបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១,១៧០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ហើយជាការសងសឹកវិញនោះ អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥,៣៨៦នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយក្រសួងសុខាភិបាល នៃដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រុមហ៊ុនអាមេរិកចំនួន ៣ ឈរនៅលំដាប់កំពូលក្នុងតារាងនៃក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុតពីការផលិតគ្រឿងសព្វាវុធក្នុងឆ្នាំ២០២២

    ក្រុមហ៊ុនអាមេរិកចំនួន ៣ ឈរនៅលំដាប់កំពូលក្នុងតារាងនៃក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុតពីការផលិតគ្រឿងសព្វាវុធក្នុងឆ្នាំ២០២២

    ក្រុមហ៊ុន Lockheed Martin រកចំណូលបានច្រើនបំផុត រហូតដល់ជាង ៦៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលផលិតយន្តហោះចម្បាំង F-35។ ក្រុមហ៊ុនអាមេរិក RTX Corp ស្ថិតក្នុងលំដាប់លេខ២ ជាមួយនឹងចំណូល ៣៩,៦ពាន់លានដុល្លារ និងជាអ្នកផលិតមីស៊ីលប្រឆាំងរថក្រោះ Javelin ខណៈក្រុមហ៊ុន Northrop Grumman ស្ថិតក្នុងលំដាប់លេខ៣ រកបានចំណូល ៣២,៤ពាន់លានដុល្លារ និងមានភាពល្បីល្បាញចំពោះការផលិតយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit – DefenseNews via Visual Capitalist #ams1minute

  • Singapore Airlines បំបែកកំណត់ត្រាចំណេញ ជិត២ពាន់លាន

    Singapore Airlines បំបែកកំណត់ត្រាចំណេញ ជិត២ពាន់លាន

    ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសសិង្ហបុរី Singapore Airlines បានប្រកាសពីប្រាក់ចំណេញសុទ្ធ ប្រចាំឆ្នាំ ជិត២ពាន់លានដុល្លារអាមេរិក ដែលជាចំនួនដ៏ច្រើន ពុំធ្លាប់មាន។ ក្រុមហ៊ុនបានបញ្ជាក់ កាលពីថ្ងៃពុធថា បើធៀបនឹងឆ្នាំ មុន ក្រុមហ៊ុន Singapore Airlines ចំណេញបានត្រឹមតែ ប្រមាណ ១ពាន់ ៦រយលានដុល្លារ តែប៉ុណ្ណោះ។ ក្រុមហ៊ុនបានលើកឡើងថា ការបំបែកកំណត់ត្រាចំណេញនេះ បានកើតមានឡើង ស្របពេលដែលមានកំណើនរឹងមាំ នៃការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាស ព្រោះព្រួយបារម្ភអំពីសុវត្ថិភាព តាមផ្លូវទឹក នៅក្នុងតំបន់សមុទ្រក្រហម។ ប្រភពបន្តថា កំណើនេះក៏បានឆ្លុះបញ្ចាំង អំពីតម្រូវការធ្វើដំណើរដ៏ច្រើន នៅក្នុងតំបន់អាស៊ីខាងជើងផងដែរ។ ក្រុមហ៊ុន Singapore Airlines បានជាប់ចំណាត់ថ្នាក់ទី២៩ ជាក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលបានការកោតសរសើរថាល្អបំផុត ក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី។ នេះបើតាមបញ្ជីទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិក Fortune ដែលបានប្រកាស កាលពីដើមឆ្នាំ២០២៤។ យ៉ាងណាមិញ Singapore Airlines ឲ្យដឹងថាឧស្សាហកម្មអាកាសចរណ៍នៅតែបន្តប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ, បរិយាកាសម៉ាក្រូសេដ្ឋកិច្ចមិនច្បាស់លាស់, ឧបសគ្គខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណាខ្ពស់នៅក្នុងតំបន់ ក៏ដូចជា ពិភពលោក៕…

  • ប្រមុខកាទូតអាមេរិកឆ្លៀតចូលបា នៅអ៊ុយក្រែន

    ប្រមុខកាទូតអាមេរិកឆ្លៀតចូលបា នៅអ៊ុយក្រែន

    គៀវ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឆ្លៀតចូលបា អំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងផ្លូវការ ជាមុន កាលពីពេលថ្មីៗនេះ។ ក្នុងពេលកម្សាន្ត នៅក្នុងបាមួយកន្លែង ស្ថិតក្នុងរដ្ឋធានីគៀវ លោក Blinken បាននិយាយថា «ពិភពលោកសេរី គឺនៅជាមួយអ្នកគ្រប់គ្នា ប្រជាជនអ៊ុយក្រែន»។ លោក Antony Blinken ថែមទាំងបានលេង ហ្គីតា ជាមួយតារាល្បី កាណាដាកាត់អាមេរិក Neil Young ក្នុងពេលសម្តែងបទចម្រៀង មានចំណងជើងថា “Rockin’ in the Free World” ដ៏ល្បីល្បាញ ដោយមានទស្សនិកជនទះដៃយ៉ាងច្រើន ទៀតផង។ គួរបញ្ជាក់ថា ប្រមុខកាទូតអាមេរិករូបនេះ បានទៅដល់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ ដោយពេលនោះ លោកគូសបញ្ជាក់ថា រុស្ស៊ីត្រូវតែសងការខូចខាតដ៏ធ្ងន់ធ្ងរ របស់អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តជួយដល់អ៊ុយក្រែន។ លោក Antony Blinken បានប្រាប់ថា ទស្សនកិច្ចនេះធ្វើឡើង ដើម្បីធានាដល់អ៊ុយក្រែន នូវការបន្តគាំទ្ររបស់អាមេរិក…

  • ឆេះម៉ាស៊ីនយន្តហោះឥណ្ឌូនេស៊ី ផ្ទុកអ្នកដំណើរ ៤០០នាក់

    ឆេះម៉ាស៊ីនយន្តហោះឥណ្ឌូនេស៊ី ផ្ទុកអ្នកដំណើរ ៤០០នាក់

    យន្តហោះដឹកអ្នកដំណើរ ជាង៤០០នាក់ មួយគ្រឿង បានចុះចតជាបន្ទាន់ នៅក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីម៉ាស៊ីនយន្តហោះ ត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃពុធ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Garuda Indonesia បានឲ្យដឹងថា យន្តហោះ Boeing 747-400 មួយគ្រឿងនេះ ប៉ុនប៉ងធ្វើដំណើរទៅកាន់ ប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីចូលរួមពិធីបុណ្យ hajj ដែលជាធម្មយាត្រា មូស្លីម។ យ៉ាងណាក៏ដោយ អ្នកដំណើរ ៤៥០នាក់ និង បុគ្គលិក ១៨នាក់ អំឡុងជើងហោះហើរ Garuda-1105 លើកនេះ មិនមានរងរបួសនោះទេ និង ត្រូវបានផ្លាស់ប្តូរយន្តហោះ ដើម្បីបានបន្តដំណើរ ជាធម្មតា។ ប្រទេស ប្រជុំកោះរាប់ពាន់ ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាស ប៉ុន្តែ បានទទួលរងនូវឧប្បត្តិហេតុយន្តហោះយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំថ្មីៗនេះ។ កំណត់ត្រា អាកាសចរណ៍ដ៏អាក្រក់របស់ឥណ្ឌូនេស៊ី គឺនៅឆ្នាំ២០២១ ដោយពេលនោះ មានធ្លាក់យន្តហោះ Boeing របស់ក្រុមហ៊ុន…