Category: ព័ត៌មានអន្តរជាតិ

  • ក្រុមហ៊ុន Nvidia កើនប្រាក់ចំណេញ៧ដង ដល់ជិត១៥ពាន់លានដុល្លារ

    ក្រុមហ៊ុន Nvidia កើនប្រាក់ចំណេញ៧ដង ដល់ជិត១៥ពាន់លានដុល្លារ

    ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណេញសុទ្ធ ប្រចាំត្រីមាសដំបូង ឆ្នាំ២០២៤ របស់ខ្លួន មានចំនួនជិត ១៥ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន ៧ដង បើធៀបនឹងប្រាក់ចំណេញ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣។ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅរដ្ឋ កាលីហ្វ័រញ៉ា មួយនេះ បានប្រាប់ថា តម្រូវការសម្រាប់បន្ទះឈីប ដើម្បីផ្តល់ថាមពលដល់បញ្ញាសិប្បនិម្មិត នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ជាកត្តាដ៏សំខាន់ ជំរុញប្រាក់ចំណេញសុទ្ធ ចំនួន ១៤.៩ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ខ្លួន មានចំនួន ២៦ពាន់លានដុល្លារ កើនជិត បួនដង បើធៀបនឹងក្នុងត្រីមាសសារពើពន្ធ ដូចគ្នា កាលពីឆ្នាំមុន។ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយថា ក្រុមហ៊ុន និងបណ្តាប្រទេសនានា កំពុងចាប់ដៃគូជាមួយ NVIDIA ដើម្បីផ្លាស់ប្តូរមជ្ឈមណ្ឌលទិន្នន័យបែបប្រពៃណី ទៅជាមជ្ឈមណ្ឌលទិន្នន័យប្រភេទថ្មី គឺ រោងចក្របញ្ញាសិប្បនិម្មិត ឬ AI ដើម្បីផលិតទំនិញថ្មីៗ។ យោងតាមលោក Huang បានឱ្យដឹងថា GPUs…

  • Tesla សង់រោងចក្រផលិតអាគុយ EV ខ្នាតធំ នៅចិន

    Tesla សង់រោងចក្រផលិតអាគុយ EV ខ្នាតធំ នៅចិន

    កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផលិតឡានអគ្គិសនីអាមេរិក Tesla បានបើកការដ្ឋានសាងសង់រោងចក្រ ក្នុងទីក្រុងសៀងហៃ ដើម្បីផលិតអាគុយសម្រាប់ EV ប្រភេទ Megapacks ដែលជាផលិតផលផ្ទុកថាមពលថ្ម លីចូមអ៊ីយ៉ុង អាចសាកថាមពលបាន ក្នុងទ្រង់ទ្រាយធំ។ រោងចក្រថ្មីនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ ២០ម៉ឺន ម៉ែត្រការ៉េ ជាមួយនឹងការវិនិយោគសរុប ជាង២០០លានដុល្លារ។ នេះបើយោងតាមរដ្ឋបាល នៃតំបន់ពិសេស Lin-gang របស់ប្រទេសចិន ឬ Shanghai Pilot Free Trade Zone នៅសៀងហៃ។ រោងចក្រ Megapacks គឺជារោងចក្រដំបូងគេ ដែលសាងសង់ដោយក្រុមហ៊ុន Tesla នៅខាងក្រៅដីសហរដ្ឋអាមេរិក និងជារោងចក្រទីពីររបស់ក្រុមហ៊ុន នៅទីក្រុងសៀងហៃ ពោលគឺបន្ទាប់ពីបានសម្ពោធរោងចក្រ Tesla ទី១ នៅទីនោះ កាលពីឆ្នាំ២០១៩។ តំណាងក្រុមហ៊ុនសាងសង់បានប្រាប់ Xinhua ក្នុងបទសម្ភាសន៍ផ្តាច់មុខថា រោងចក្រ Megapack នឹងផ្គត់ផ្គង់ទីផ្សារពិភពលោក ជាមួយនឹងថ្មផ្ទុកថាមពលខ្នាតធំ ដែលផលិតនៅក្នុងប្រទេសចិន៕ ប្រែសម្រួល៖ សារ៉ាត

  • បន្ទះឈីបអាមេរិក Neuralink បញ្ជូលក្នុងខួរក្បាលមនុស្សលើកដំបូង

    បន្ទះឈីបអាមេរិក Neuralink បញ្ជូលក្នុងខួរក្បាលមនុស្សលើកដំបូង

    លោក Noland Arbaugh បានក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានវះកាត់ បញ្ជូលបន្ទះ Chip ខួរក្បាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ញ៉ូ រ៉លលីង (Neuralink)។ បន្ទះឈីបនេះជាកម្មសិទ្ធិរបស់មហាសេដ្ឋីពិភពលោក លោក Elon Musk។ នេះបើទីភ្នាក់ងារសារព័ត៌មាន The Project ចេញផ្សាយ នាពេលថ្មីៗនេះ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក សង្ឃឹមថា បន្ទះឈីបនេះនឹងអាចព្យាបាលជំងឺសរសៃប្រសាទ ប្រកបដោយប្រសិទ្ធិភាព។ សារព័ត៌មាន The Project បានផ្សាយថា ក្រោយពេលបញ្ចូលទៅក្នុងខួរក្បាលរួចរាល់ លោក Nolandដែលជាអ្នកជំងឺខ្វិន ឬ ពិការអវយវៈ ក្វូ ដ្រូត ភ្លី ចា (Quadriplegia) បានប្រាប់ថា លោកពេញចិត្តនឹងការសាកល្បងនេះ ដើម្បីអនាគតនៃបច្ចេកវិទ្យា ហើយលោកជឿថា នៅមានអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងបច្ចេកវិទ្យា។ លោកនឹងស្វែងយល់ថា តើវានឹងប៉ះពាល់ ដូចជា ឈឺចុកចាប់លើក្បាល ឬយ៉ាងណា ដើម្បីឲ្យច្បាស់ថា អ្នកដែលចង់សាកល្បងប្រើប្រាស់បន្ទះឈីបខួបក្បាលនេះ លើកក្រោយ បានដឹងច្បាស់ពីកំហុសបច្ចេកទេសណាមួយ។ ប៉ុន្តែ…

  • ការបំភាយឧស្ម័នផ្ទះកញ្ចក់បារាំងធ្លាក់ចុះ ៥.៨ភាគរយក្នុងឆ្នាំ ២០២៣

    ការបំភាយឧស្ម័នផ្ទះកញ្ចក់បារាំងធ្លាក់ចុះ ៥.៨ភាគរយក្នុងឆ្នាំ ២០២៣

    ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal សប្ដាហ៍នេះ ថ្លែងថា ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់បារាំង បានធ្លាក់ចុះលើសពីការរំពឹងទុក គឺ ៥.៨ភាគរយ ក្នុងឆ្នាំ ២០២៣។ សមាគមឃ្លាំមើលការប្រែប្រួលអាកាសធាតុរបស់ប្រទេសបារាំង Citepa បានព្យាករណ៍កាលពីខែមីនាថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ នឹងធ្លាក់ចុះប្រចាំឆ្នាំរហូតដល់ ៤.៨ភាគរយ។ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយថា យើងមានតួលេខការបំភាយឧស្ម័នឆ្នាំ ២០២៣ យ៉ាងច្បាស់លាស់ពី Citepa។ តួលេខពិតបានធ្លាក់ចុះនៅក្នុងប្រទេសបារាំង គឺចំនួន ៥.៨ភាគរយ ក្នុងឆ្នាំ ២០២៣។ ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់បានធ្លាក់ចុះ ២.៧ភាគរយរួចហើយក្នុងឆ្នាំ ២០២២។ គួរបញ្ជាក់ថា ប្រទេសបារាំងបានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ៥០ភាគរយនៅឆ្នាំ ២០៣០ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់អឺរ៉ុប។ ទីក្រុងប៉ារីសក៏មានគោលបំណងឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មនុស្សជាង ១ម៉ឺននាក់ទៀតភៀសខ្លួនពីសង្រ្គាមអ៊ុយក្រែន

    មនុស្សជាង ១ម៉ឺននាក់ទៀតភៀសខ្លួនពីសង្រ្គាមអ៊ុយក្រែន

    កៀវ៖ មនុស្សជិត ១១,០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារផ្លូកគោកនៅទីនោះ កាលពីថ្ងៃទី១០ ខែឧសភា។ អភិបាលក្រុង Kharkiv លោក Oleg Synegubov បានបង្ហោះសារនៅលើ Telegram ថា មនុស្សសរុបចំនួន ១០,៩៨០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលកងកម្លាំងរុស្ស៊ីបានឆ្ពោះទៅកាន់ភូមិព្រំដែន រួមទាំងទីក្រុង Lyptsi និងទីក្រុង Vovchansk។ មេបញ្ជាការអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងទីក្រុង Vovchansk ដែលមានចម្ងាយតែ ៥គីឡូម៉ែត្រពីព្រំដែន។ អ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ និងទាហានយ៉ាងធ្ងន់ធ្ងរ បានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីមានប្រៀបនៅសមរភូមិភាគខាងកើត និងខាងជើង។ តួយ៉ាង រុស្ស៊ីបានរឹបអូសយកទឹកដីអ៊ុយក្រែនប្រហែល ២៧៨គីឡូម៉ែត្រការ៉េ នៅចន្លោះថ្ងៃទី៩ និងទី១៥ ខែឧសភា នេះបើយោងតាមការគណនារបស់ កាសែតបារាំង AFP ដោយផ្អែកលើទិន្នន័យពីវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ន័រវេសបិទព្រំដែនលែងទទួលអ្នកទេសចររុស្ស៊ី

    ន័រវេសបិទព្រំដែនលែងទទួលអ្នកទេសចររុស្ស៊ី

    អូស្លូ៖ ក្រសួងយុត្តិធម៌ន័រវេស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសន័រវេសនឹងបិទខ្ទប់ព្រំដែនទប់ស្កាត់ការហូរចូលនៃអ្នកទេសចររុស្ស៊ី ដើម្បីឆ្លើយតបនឹងសង្គ្រាមរុស្ស៊ី ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដោយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែឧសភាតទៅ។ ប្រទេសន័រវេសជាសមាជិកអង្គការណាតូ ដែលមានព្រំដែនជាប់នឹងរុស្ស៊ីនៅតំបន់អាកទិក មានចម្ងាយជិត ២០០គីឡូម៉ែត្រ បានដាក់កម្រិតដំបូងលើទិដ្ឋាការអ្នកទេសចរណ៍រុស្ស៊ីនៅឆ្នាំ ២០២២ ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញប្រឆាំងអ៊ុយក្រែន។ រដ្ឋមន្ត្រីយុត្តិធម៌ន័រវេស លោកស្រី Emilie Enger Mehl បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តដែលនឹងរឹតបន្តឹងច្បាប់ចូលទៅក្នុងប្រទេសន័រវេស គឺស្របតាមវិធីសាស្រ្តរបស់ន័រវេស ក្នុងការចាប់ដៃជាមួយសម្ព័ន្ធមិត្ត និងដៃគូ ឆ្លើយតបនឹងសង្គ្រាមឈ្លានពានខុសច្បាប់របស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ពលរដ្ឋរុស្ស៊ីណាដែលមានគោលបំណងធ្វើដំណើរទេសចរណ៍ និងធ្វើដំណើរមិនសំខាន់ នឹងត្រូវបញ្ជូនត្រឡប់ទៅព្រំដែនវិញ។ បើតាមក្រសួងយុត្តិធម៌ន័រវេស ការលើកលែងអាចត្រូវបានផ្តល់ នៅក្នុងករណីដូចជាការទៅសួរសុខទុក្ខគ្រួសារជិតស្និទ្ធដែលរស់នៅក្នុងប្រទេសន័រវេសប៉ុណ្ណោះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ទង្វើបែបនេះរបស់ន័រវេស “មិនអាចគ្មានការឆ្លើយតបទេ”។លោកបន្ថែមថា ពិតណាស់ ការសម្រេចចិត្តនេះ គឺជាការរើសអើងសុទ្ធសាធ… យើងមិនទទួលយកការសម្រេចចិត្តបែបនេះទេ… យើងសោកស្ដាយដែលថ្នាក់ដឹកនាំន័រវេសជ្រើសរើសវិធីនេះ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែអាក្រក់ទៅៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ចិន ផលិតអំបិលប្រមាណ២០% ឬស្មើជាង ៥៣លានតោននៃបរិមាណអំបិលសរុបទូទាំងពិភពលោក ក្នុងឆ្នាំ២០២៣

    ចិន ផលិតអំបិលប្រមាណ២០% ឬស្មើជាង ៥៣លានតោននៃបរិមាណអំបិលសរុបទូទាំងពិភពលោក ក្នុងឆ្នាំ២០២៣

    អាមេរិក ជាប្រទេសបន្ទាប់ ដែលផលិតអំបិលបាន ៤២លានតោន ឬប្រមាណ១៥% នៃបរិមាណអំបិលសរុប។ ទិន្នផលអំបិលសរុបក្នុងពិភពលោក គឺស្មើនឹង ២៧៤លានតោន។ ទីផ្សារអំបិលពិភពលោក មានតម្លៃ ៣២,៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ គេព្យាករថា តម្លៃទីផ្សារនេះនឹងកើនឡើងពី ៣៤,១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ មក ៤៨,៦ ពាន់លានដុល្លារនៅឆ្នាំ២០៣០ – Visual Capitalist #ams1minute

  • Vietjet បញ្ចុះតម្លៃសំបុត្រយន្ដហោះ ៥០% សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា

    Vietjet បញ្ចុះតម្លៃសំបុត្រយន្ដហោះ ៥០% សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា

    ភ្នំពេញ៖ ក្រុមហ៊ុន Vietjet ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ផ្តល់ជូនអ្នកដំណើរនូវប្រូម៉ូសិនដ៏ទាក់ទាញជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ភាគរយ (*) ទៅមកដោយផ្ទាល់រវាងប្រទេសវៀតណាម និងឥណ្ឌា។ ឥឡូវនេះ អ្នកធ្វើដំណើរពីខេត្ដសៀមរាបរបស់កម្ពុជាទៅកាន់ទីក្រុងហាណូយ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសដ៏ពិសេសនេះ សម្រាប់ការធ្វើដំណើរបន្តតាមជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា។ អាស្រ័យហេតុនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បាននិងកំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ (*) រាប់ពាន់សំបុត្រ ចំពោះប្រភេទ Business, SkyBoss, Deluxe និង Eco សម្រាប់ការហោះហើរត្រង់រវាងទីក្រុងហាណូយ ក្រុងហូជីមិញ និងទីក្រុងញូវដែលី ទីក្រុងបុមបៃ ទីក្រុងកូជី ទីក្រុងអាមេដាបាដ ជាមួយនឹងពេលវេលាហោះហើរដែលអាចបត់បែនបានចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air App។ ក្នុងរដូវក្តៅនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ឧសភា ឆ្នាំ…

  • គ្រោះមហន្តរាយធម្មជាតិប៉ះពាល់ដល់ហិរញ្ញវត្ថុពលរដ្ឋអាមេរិក

    គ្រោះមហន្តរាយធម្មជាតិប៉ះពាល់ដល់ហិរញ្ញវត្ថុពលរដ្ឋអាមេរិក

    វ៉ាស៊ីនតោន៖ ធនាគារកណ្តាលអាមេរិក បានឱ្យដឹងថ្មីៗនេះថា ១៩ភាគរយនៃមនុស្សពេញវ័យនៅក្នុងសហរដ្ឋអាមេរិក បានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដោយសារគ្រោះមហន្តរាយធម្មជាតិកាលពីឆ្នាំ២០២៣ កើនជិត ៥០ភាគរយ ធៀបនឹងឆ្នាំ២០២២។ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារកណ្តាលអាមេរិក ស្តីពីសុខុមាលភាពសេដ្ឋកិច្ចនៃគ្រួសារអាមេរិកបានរកឃើញថា ១៩ភាគរយនៃមនុស្សពេញវ័យបានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារគ្រោះមហន្តរាយធម្មជាតិ ឬព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ ដូចជាទឹកជំនន់ និងភ្លើងឆេះព្រៃក្នុងរយៈពេល ១២ខែចុងក្រោយនេះ។ ធនាគារកណ្តាលអាមេរិកបាននិយាយថា អតិផរណានៅតែជាកង្វល់ផ្នែកហិរញ្ញវត្ថុកំពូលរបស់ពលរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ បើទោះជាអត្រាអតិផរណាធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំ២០២២ នៅពេលដែលវាឈានដល់កម្រិតខ្ពស់ជាច្រើនទសវត្សរ៍ក៏ដោយ។ តួយ៉ាង ជាងមួយភាគបីនៃជនជាតិអាមេរិកបានរាយការណ៍ពីអតិផរណាថា ជាបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដោយមានអ្នកឆ្លើយសំណួរជាច្រើនបានលើកឡើងពីការកើនឡើងតម្លៃម្ហូបអាហារ និងគ្រឿងទេស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រទេសអឺរ៉ុបចំនួន៣ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

    ប្រទេសអឺរ៉ុបចំនួន៣ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

    ម៉ាឌ្រីដ៖ ន័រវេស អៀរឡង់ និងអេស្ប៉ាញបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈដែលប្រកាសនេះនាំឱ្យអ៊ីស្រាអែលកោះហៅបេសកជនរបស់ខ្លួនប្រចាំប្រទេសអឺរ៉ុបទាំងបីមកសួរនាំភ្លាមៗ។ មេដឹកនាំអៀរឡង់បាននិយាយថា ប្រជាជាតិរបស់ខ្លួននឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ ប៉ុន្តែមិនបានបញ្ជាក់អំពីពេលវេលានោះទេ ខណៈដែលមេដឹកនាំន័រវេស និងអេស្ប៉ាញក៏បានអះអាងដែរថា ប្រទេសរបស់ខ្លួនក៏នឹងធ្វើដូច្នេះដែរ នៅថ្ងៃទី២៨ ខែឧសភាខាងមុខ។ នាយករដ្ឋមន្រ្តីន័រវេស លោក ចូណាស់ ហ្គា ស្ត័រ បានធ្វើសេចក្តីប្រកាសបែបនេះពីទីក្រុងអូស្លូ, នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស ពីទីក្រុងម៉ាឌ្រីដ និងនាយករដ្ឋមន្ត្រីអៀរឡង់ លោក ស៊ីម៉ុន ហារីស ពីទីក្រុងឌីប្លីន។ ភ្លាមៗ អ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងកោះហៅបេសកជនរបស់ខ្លួនប្រចាំប្រទេសអៀរឡង់ និងន័រវែសត្រឡប់មកកាន់ប្រទេសវិញ ដើម្បីពិគ្រោះយោបល់ជាបន្ទាន់។ ក្រសួងការបរទេសអ៊ីស្រាអែល បានបង្ហោះសារវីដេអូមួយផ្ញើទៅកាន់ប្រទេសអៀរឡង់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយព្រមានថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងធ្វើឱ្យអៀរឡង់ក្លាយជាកូនអុកនៅក្នុងដៃរបស់អ៊ីរ៉ង់ និងក្រុមហាម៉ាស់ ហើយថា ទង្វើនេះ គឺគ្រាន់តែជាការដុតបញ្ឆេះភាពជ្រុលនិយម និង អស្ថិរភាពប៉ុណ្ណោះ។ អ៊ីស្រាអែលបានសង្កត់ធ្ងន់ទៀតថា ផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងបង្កើតជារង្វាន់សម្រាប់អំពើភេរវកម្ម ហើយកាត់បន្ថយឱកាសស្វែងរកដំណោះស្រាយបញ្ចប់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ដែលបានឆាបឆេះកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយលុកចូលភាគខាងត្បូងអ៊ីស្រាអែល។…