-
អឺរ៉ុបទទួលរងរលកកំដៅក្តៅខ្លាំងបំផុតក្នុងឆ្នាំ២០២១

ហ្សឺណែវ៖ អង្គការឧតុនិយមពិភពលោក (WMO) នៅថ្ងៃអង្គារសប្តាហ៍នេះនិយាយថា ក្នុងឆ្នាំ២០២១ ទ្វីបអឺរ៉ុបបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ ៤៨.៨អង្សាសេ ហើយព្រមានថា នឹងកើនឡើងខ្លាំងសាជាថ្មី។ អង្គការឧតុនិយមពិភពលោក (WMO) និយាយថា រលកកំដៅកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានកើនឡើងជិត ៤៩អង្សាសេ ខ្ពស់ជាងកំណត់ត្រាពីមុនត្រឹម ៤៨អង្សាសេ ដែលបានចុះបញ្ជីកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៧ នៅទីក្រុងអាថែន និងទីក្រុងអេលហ្វស៊ីណា របស់ប្រទេសក្រិក។ ប៉ុន្តែកំណត់ត្រាសីតុណ្ហភាពកាលពីឆ្នាំ១៩៧៧ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យពីអង្គការ WMO ទេ។ សាស្ត្រាចារ្យ Randall Cerveny អ្នករាយការណ៍អំពីឧតុនិយម និងអាកាសធាតុរបស់អង្គការ WMO និយាយថា វាពិតជាអាចទៅរួច ដែលរលកកំដៅកាន់តែក្តៅខ្លាំង នឹងកើតឡើងនៅទូទាំងទ្វីបអឺរ៉ុបនាពេលអនាគត។ ជាមួយនឹងការបំភាយឧស្ម័នបង្កឡើងដោយមនុស្ស ប៉ះពាល់ដល់កំដៅផែនដីនោះ ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងសីតុណ្ហភាពកើនឡើងពីរដង លឿនជាងមធ្យមភាគពិភពលោក គឺ ២.២អង្សាសេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បើធៀបនឹងសម័យមុនឧស្សាហកម្ម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សេដ្ឋកិច្ចបារាំងកើនឡើង ០.៩ភាគរយ ក្នុងឆ្នាំ២០២៣

ប៉ារីស៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា តួលេខកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរ នៃតំបន់ចាយប្រាក់អឺរ៉ូនេះ កើនឡើង ០.៩ភាគរយ ក្នុងឆ្នាំ២០២៣ តួលេខនេះនៅទ្រឹង ក្នុងរយៈពេលពីរត្រីមាសចុងក្រោយ។ សេដ្ឋកិច្ចរបស់ប្រទេសបារាំង ស្ថិតនៅក្រោមការព្យាករណ៍របស់រដ្ឋាភិបាលចំនួន ១ភាគរយ និងធ្លាក់ចុះពី ២.៥ភាគរយក្នុងឆ្នាំ២០២២។ ទីភ្នាក់ងារស្ថិតិជាតិបារាំង INSEE បានឱ្យដឹងថា ប្រទេសបារាំងបានកត់ត្រាកំណើនសូន្យស្ទើរតែគ្រប់ត្រីមាសនៃឆ្នាំ២០២៣ លើកលែងតែក្នុងត្រីមាសទី២ ជាពេលដែលសេដ្ឋកិច្ចកើនឡើង ០.៧ភាគរយ។ កំណើននៃការប្រើប្រាស់ក្នុងគ្រួសារ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច ធ្លាក់ចុះមកត្រឹម ០.៧ភាគរយក្នុងឆ្នាំ២០២៣ តួលេខនេះធ្លាក់ចុះបន្តិចប៉ុណ្ណោះ ក្នុងរយៈពេលបីខែចុងក្រោយនេះ។ ទោះបីជាយ៉ាងណា សេដ្ឋកិច្ចបារាំងដំណើរការល្អជាងអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់ចាយប្រាក់អឺរ៉ូ ដែលត្រូវបានគេរំពឹងថា នឹងបន្តស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។ យ៉ាងណាមិញ រដ្ឋាភិបាលបារាំងរំពឹងខ្ពស់ថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួននឹងកើនឡើងនៅឆ្នាំ២០២៤នេះ ជាមួយនឹងការព្យាករណ៍ក្នុងកំណើន ១.៤ភាគរយ។ ប៉ុន្តែទេសាភិបាលធនាគារកណ្តាលបារាំង លោក Francois Villeroy de Galhau បានប្រាប់កាសែត La Tribune ថា សេដ្ឋកិច្ចបារាំងនឹងកើនឡើង ០.៩ភាគរយម្តងទៀតនៅក្នុងឆ្នាំ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ចំណែកទីផ្សាររបស់ក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធកុំព្យួទ័រក្លោដ (Cloud) ធំៗ លើកពិភពលោក

-
សេតវិមានអះអាងថា «អាមេរិកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ»

វ៉ាស៊ីងតោន ឌីស៊ី៖ សេតវិមានបាននិយាយ កាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកមិនចង់ឲ្យមានសង្រ្គាម ជាមួយប្រទេសអ៊ីរ៉ង់ទេ។ ប៉ុន្តែខ្លួនអះអាងថា ត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលកើនឡើង នៅក្នុងប្រទេសហ្ស៊កដានី ហើយ ថ្មីៗនេះ ការវាយប្រហារនេះ បានធ្វើឲ្យស្លាប់ទាហានអាមេរិកបីនាក់ ទៀតផង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា «យើងមិនស្វែងរកការធ្វើសង្រ្គាម ជាមួយអ៊ីរ៉ង់ទេ»។ លោកបានបន្ថែមទៀតថា «យ៉ាងណាមិញ ការវាយប្រហារ កាន់តែកើនឡើង ទាមទារឱ្យមានការឆ្លើយតប។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទាហានអាមេរិកបីនាក់ត្រូវបានសម្លាប់ និង ២៥ នាក់ទៀត រងរបួស នៅឯមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្ស៊កដានី ក្បែរព្រំដែនប្រទេសស៊ីរី។ ភ្លាមៗ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោននឹង «ឆ្លើយតប» ចំពោះរឿងនេះ។ លោក Biden បានស្តីបន្ទោសកងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ ជាអ្នកដែលបានវាយប្រហារសម្លាប់ទាហានរបស់សហរដ្ឋអាមេរិក ទាំងនោះ។ គួរបញ្ជាក់ដែរថា កងជីវពលនេះបានវាយប្រហារជាច្រើនខែមកហើយ…
-
កូរ៉េខាងជើងទើបបាញ់ម៉ីស៊ីលឆ្លងទ្វីប (Cruise) កាលពីព្រឹកមិញនេះ

យោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងទើបតែបាញ់ម៉ីស៊ីលឆ្លងទ្វីប (Cruise) ជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃអង្គារនេះ។ យោធាទីក្រុងសេអ៊ូលបានអះអាងថា មីស៊ីលឆ្លងទ្វីបទាំងនេះ ត្រូវបានបាញ់ចូល ទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិច របស់កូរ៉េខាងជើង។ ការបាញ់នេះត្រូវបានដឹងថា ជាការសាកល្បងមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២៤នេះ។ ម៉ីស៊ីល គ្រូស (Cruise) គឺជាប្រភេទម៉ីស៊ីលដែលប្រើក្នុងប្រតិបត្តិការយោធា ដែលត្រូវបានរចនាឡើង ដើម្បីបញ្ជូនក្បាលគ្រាប់ដ៏ធំក្នុងរយៈចម្ងាយឆ្ងាយ ជាមួយនឹងភាពជាក់លាក់ខ្ពស់។ ម៉ីស៊ីល គ្រូស (Cruise) ទំនើប មានសមត្ថភាពធ្វើដំណើរក្នុងល្បឿនដ៏លឿន អាចរុករកកម្មវុត្ថុដោយខ្លួនឯង ហើយអាចហោះលើគន្លង ដែលមានរយៈកម្ពស់ទាបបំផុតផងដែរ។ តាមរយៈសេចក្តីថ្លែងការណ៍ កាលពីព្រឹកថ្ងៃទី៣០ ខែមករា អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា«យោធារបស់ប្រទេសកូរ៉េខាងត្បូងទើបបានរកឃើញម៉ីស៊ីលឆ្លងទ្វីប (Cruise) ជាច្រើនគ្រាប់ ដែលបានបាញ់ចូលទៅក្នុងសមុទ្រខាងលិច នៃប្រទេសកូរ៉េខាងជើង នៅម៉ោងប្រមាណ ៧ព្រឹក»។ ការបាញ់បង្ហោះជាថ្មីនេះត្រូវបានធ្វើឡើង នៅក្រោយពេល ២ថ្ងៃ ដែលកូរ៉េខាងជើងទើបបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ផងដែរ ឆ្ពោះទៅសមុទ្រលឿង។ ពេលនោះដែរ កូរ៉េខាងជើងបានអះអាងថា គឺជាការសាកល្បង លើកដំបូង នៃម៉ីស៊ីល គ្រូស (Cruise) ជំនាន់ថ្មី៕ ប្រភពពី AFP ប្រែសម្រួល៖…
-
នៅឆ្នាំ២០២២ ថាមពលអគ្គិសនីប្រមាណ ២៩ តេរ៉ាវ៉ាត់ម៉ោង (TWh) ត្រូវបានផលិតឡើងនៅជុំវិញពិភពលោក ដែលកើនឡើង ២,៣ % ធៀបនឹងឆ្នាំ២០២១

ធ្យូងថ្មនៅតែជាប្រភពនាំមុខគេក្នុងការផលិតថាមពលអគ្គិសនី ដោយផលិតបាន ៣៥,៤% នៃថាមពលអគ្គិសនីសកល។ ប្រភពក្រៅពីនេះ រួមមានឧស្ម័នធម្មជាតិ ២២,៧% វារីអគ្គិសនី ១៤,៩៩% និងនុយក្លេអ៊ែរ ៩,២% ខ្យល់ ៧,២% និងថាមពលព្រះអាទិត្យ(សូឡា)៤,៥%។ ជាង ៣/៤នៃថាមពលអគ្គិសនីសរុបដែលផលិតដោយធ្យូងថ្ម ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួនបី ក្នុងនោះចិន ប្រើប្រាស់ជាង ៥៣,៣% ឥណ្ឌា ១៣,៦% និង អាមេរិក ៨,៩ % – Visual Capitalist #ams1minute
-
ប្រមុខអង្គការសហប្រជាជាតិអង្វរប្រទេសម្ចាស់ជំនួយ បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA នៅហ្គាហ្សា

ហ្គាហ្សា៖ អគ្គលេខាអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស កាលពីថ្ងៃអាទិត្យ សន្យាថា នឹងស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យជាបន្ទាន់ ជុំវិញរឿងបុគ្គលិកទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) ជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា។ ប៉ុន្តែលោកបានអង្វរករដល់ប្រទេសម្ចាស់ជំនួយ បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ ដើម្បីជួយប្រជាជនដែលត្រូវការជំនួយជាចំាំបាច់។ ប្រទេសម្ចាស់ជំនួយធំៗជាច្រើននិយាយថា ពួកគេនឹងផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះ ជាប់ទាក់ទិននឹងការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី០៧ ខែតុលា។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) សម្រេចបណ្តេញបុគ្គលិករបស់ខ្លួនជាច្រើននាក់ ហើយសន្យានឹងបើកការស៊ើបអង្កេតហ្មត់ចត់ ជុំវិញការចោទប្រកាន់ថា បុគ្គលិកខ្លួនមួយចំនួន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ទាក់ទិននឹងបញ្ហានេះដែរ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស្វីស និងហ្វាំងឡង់ ក្នុងថ្ងៃសៅរ៍សប្តាហ៍មុន បានចូលរួមជាមួយសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ផ្អាកផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA ដែលជាប្រភពដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។ ប្រធានទីភ្នាក់ងារ UNRWA លោក Philippe Lazzarini ប្តេជ្ញាថា នឹងទទួលខុសត្រូវចំពោះរឿងនេះ…
-
លោក បៃដិន សន្យាសងសឹក បន្ទាប់ពីទាហានអាមេរិក ៣នាក់ត្រូវសម្លាប់នៅហ្ស៊កដានី

វ៉ាស៊ីនតោន៖ នេះជាលើកដំបូងហើយ ដែលបុគ្គលិកយោធាអាមេរិកត្រូវសម្លាប់ដោយភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចាប់ផ្តើម។ ការវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានទ័ពមួយកន្លែងក្នុងប្រទេសហ្ស៊កដានី បានសម្លាប់ទាហានអាមេរិក ៣នាក់ នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចោទលើក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ហើយប្តេជ្ញាថា នឹងសងសឹកវិញ។ ការវាយប្រហារនេះ នឹងបង្កើនភាពតានតឹងក្នុងតំបន់ ក៏ដូចជាជំរុញឱ្យមានការភ័យខ្លាច ជម្លោះកាន់តែរីកធំ រហូតអូសទាញអ៊ីរ៉ង់ជាប់ពាក់ព័ន្ធដោយផ្ទាល់។ លោក បៃដិន បាននិយាយនៅពេលធ្វើដំណើរទៅកាន់រដ្ឋ South Carolina ថា ទោះបីជាយើងកំពុងស៊ើបអង្កេតស្វែងរកការពិតក៏ដោយ តែយើងដឹងថា ការវាយប្រហារនេះ ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងធ្វើប្រតិបត្តិការនៅស៊ីរី និងអ៊ីរ៉ាក់។ ដូច្នេះយើងនឹងចាត់វិធានការសងសឹកវិញ។ បើតាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក្រៅពីបុគ្គលិកយោធាអាមេរិកស្លាប់ ក៏មានកងទ័ព ២៥នាក់ផ្សេងទៀតរងរបួសផងដែរ។ គួរបញ្ជាក់ថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្តៅ បង្កជាបញ្ហាប្រឈមដល់លោក បៃដិន ក្នុងអំឡុងការបោះឆ្នោតនៅឆ្នាំនេះ។ ជាក់ស្តែង អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋជាច្រើន កំពុងប្រើប្រាស់ការវាយប្រហារចុងក្រោយនេះ ដើម្បីស្វែងរកផលចំណេញផ្នែកនយោបាយ រួមទាំងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា រឿងនេះបង្ហាញពីភាពខ្សោយរបស់លោក ចូ…
-
អ៊ីរ៉ង់បញ្ជូនផ្កាយរណប ៣គ្រឿង ទៅកាន់ទីអវកាសដោយជោគជ័យ

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ បាញ់បង្ហោះផ្កាយរណបចំនួន ៣គ្រឿងទៅកាន់ទីអវកាសដោយជោគជ័យ ពោលជិតមួយសប្តាហ៍បន្ទាប់ពីទើបបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវដោយឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលនាំឱ្យមានការរិះគន់ពីលោកខាងលិច។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ចេញផ្សាយថា ផ្កាយរណបចំនួន ៣គ្រឿងរបស់ប្រទេសនេះ បានបាញ់បង្ហោះក្នុងពេលដំណាលគ្នា ឡើងទៅកាន់ទីអវកាសដោយជោគជ័យជាលើកដំបូង។ ការបាញ់បង្ហោះផ្កាយរណបទាំងនោះ បានប្រើប្រាស់រ៉ុក្កែត Simorgh របស់អ៊ីរ៉ង់ ដែលធ្លាប់បរាជ័យជាច្រើនលើកកន្លងមក។ កាលពីសប្តាហ៍មុន ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក៏បានបញ្ជូនផ្កាយរណប Soraya ទៅកាន់ទីអវកាសផងដែរ ដោយធ្វើឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្រកាសថ្កោលទោសការបាញ់បង្ហោះផ្កាយរណបនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលអ៊ីរ៉ង់ច្រានចោល។ រដ្ឋាភិបាលលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ង់ម្តងហើយម្តងទៀត ប្រឆាំងនឹងការបាញ់បង្ហោះបែបនេះ ដោយនិយាយថា បច្ចេកវិទ្យាដូចគ្នានេះ អាចត្រូវបានប្រើសម្រាប់អភិវឌ្ឍន៍មីស៊ីលផ្លោង រួមទាំងឧបករណ៍ដែលរចនាឡើងដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែអ៊ីរ៉ង់បានទាត់ចោលការចោទប្រកាន់នេះ ហើយនិយាយថា ខ្លួនមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរទេ ហើយការបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែតរបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិល ឬការពារខ្លួនតែប៉ុណ្ណោះ។គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានបរាជ័យជាច្រើនលើក ក្នុងការបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់ទីអវកាស។ ទោះបីជាយ៉ាងណា ការបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួន មានឈ្មោះថា Nour-1 ដោយជោគជ័យ ទៅកាន់គន្លងតារាវិថីក្នុងខែមេសា ឆ្នាំ២០២០ បានរងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
បាក់រលំអណ្តូងរ៉ែមាស ស្លាប់មនុស្សជាង ៧០នាក់ នៅប្រទេសម៉ាលី

បាម៉ាកូ៖ មានមនុស្សជាង៧០នាក់បានស្លាប់ ក្នុងហេតុការណ៍ដួលរលំអណ្តូងរ៉ែមាសមួយកន្លែង នៅក្នុងប្រទេសម៉ាលី។ ម៉ាលី ដែលស្គាល់ថា ជាប្រទេសដែលក្របំផុតមួយ នៅក្នុងពិភពលោក។ ប្រភពក្នុងតំបន់បានប្រាប់ AFP កាលពីថ្ងៃពុធថា រូងក្រោមដីបានដួលរំលំ នៅកន្លែងជីករ៉ែមាស ក្នុងប្រទេសម៉ាលី ហើយវាត្រូវបានចាត់ទុកថា ជាគ្រោះមហន្តរាយចុងក្រោយបង្អស់ នៅក្នុងតំបន់ដែលងាយនឹងមានគ្រោះថ្នាក់ ក្នុងពេលជីកយករ៉ែ។ ម៉ាលី ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត របស់ពិភពលោក ត្រូវបានគេដឹងថា ជាប្រទេសផលិតមាសឈានមុខគេមួយ ក្នុងទ្វីបអាហ្វ្រិក។ ទីតាំងជីកយករ៉ែមាសតែងតែជាកន្លែងកើតហេតុ បាក់ដីគួរឲ្យរន្ធត់ ហើយអាជ្ញាធរបានប្រឹងប្រែងក្នុងការគ្រប់គ្រងស្ថានការណ៍ ដោយគេដឹងថា ជាការជីកយករ៉ែលោហធាតុ ដ៏មានតម្លៃ។ លោក Oumar Sidibe មន្ត្រីទទួលបន្ទុកកម្មកររ៉ែមាស នៅភាគនិរតី នៃទីក្រុង Kangaba បានប្រាប់ AFP ដោយរៀបរាប់ថា «ពេលបាក់រំលំ ចាប់ផ្តើមមានសម្លេងរំខាន ហើយ នៅលើដីបានចាប់ផ្តើមញ័រ»។ ដោយគេដឹងថា ឧបទ្ទវហេតុមួយនេះបានកើតឡើង កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ លោកបានបន្តថា ក្នុងពេលនោះ មានអ្នកជីករ៉ែមាស ជាង២០០នាក់ ប៉ុន្តែ រកឃើញសាកសព បានចំនួន៧៣នាក់…