-
ផ្ទុះបាតុកម្មប្រឆាំងរបបយោធាមីយ៉ាន់ម៉ា នៅក្នុងរាជធានីរបស់ប្រទេសថៃ

នៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិ ស្ថិតក្នុងរាជធានីបាងកក នៃប្រទេសថៃ មានមនុស្សរាប់រយនាក់បានតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ខណៈដែលវិបត្តិនៅមីយ៉ាន់ម៉ានៅក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ បានមានអាយុកាល ៤ឆ្នាំហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍។ យ៉ាងណាមិញ ពួករបបសឹកនៅមីយ៉ាន់ម៉ាក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ខ្លួន ជាមួយនឹងក្រុមបះបោរចម្រុះនៃក្រុមជនជាតិភាគតិចប្រដាប់អាវុធ ដែលកំពុងទទួលបានកាន់កាប់ នៅភាគខាងជើង។ ជាការប្រឈមនិងបារម្ភខ្លាំងមិនធ្លាប់មាន សម្រាប់ពួកយោធា ចាប់តាំងពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជីន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ កាលពីថ្ងៃព្រហស្បតិ៍ អំឡុងបាតុកម្ម នៅទីក្រុងបាងកក ក្រុមបាតុករបានស្រែកតវ៉ា និងលើកបដា មានខ្លឹមសារថា «ត្រូវតែស្តារប្រជាធិបតេយ្យឡើងវិញ» និងខ្លឹមសារមួយទៀត «សូមជួយសង្គ្រោះមីយ៉ាន់ម៉ាផង»។ បាតុករម្នាក់ ឈ្មោះ Tum Tum អតីតគ្រូបង្រៀន នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរៀបរាប់ថា «ពួកយើងមកទីនេះ ដើម្បីតវ៉ា ពីព្រោះយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សជាច្រើននាក់»។ បាតុករម្នាក់ទៀត ឈ្មោះថា Kove បានរៀបរាប់ថា «ពួកយើងមិនចុះចាញ់ទេ …ខ្ញុំគ្មានផ្ទះសម្បែរទេ ដោយសារតែភ្លើងឆេះអស់ហើយ យន្តហោះបានទម្លាក់គ្រាប់បែក មកលើពួកយើង ដែលជាប្រជាជន នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ កាលពីថ្ងៃទី១ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក…
-
លោក គីម ជុងអ៊ុន ចុះទស្សនកិច្ចនាវាចម្បាំង ខណៈកូរ៉េខាងជើងត្រៀមខ្លួនធ្វើសង្គ្រាម

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃសុក្រនេះ បានចុះត្រួតពិនិត្យនាវាចម្បាំង នៅឯកន្លែងផលិតនាវា Nampho មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងព្យុងយ៉ាង ដែលនេះជាការជំរុញថ្មី ក្នុងការពង្រឹងកម្លាំងទ័ពជើងទឹក ខណៈប្រទេសរបស់លោកបង្កើនការត្រៀមខ្លួនធ្វើសង្គ្រាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក គីម ជុងអ៊ុន បាននិយាយនៅឯកំពង់ផែ Nampho ថា ការពង្រឹងកម្លាំងកងទ័ពជើងទឹក ជាអាទិភាពសំខាន់បំផុត ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្រ និងបង្កើនការត្រៀមខ្លួនធ្វើសង្រ្គាមនាពេលបច្ចុប្បន្ន។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ បានស្ថិតនៅក្នុងបញ្ជីអាវុធយុទ្ធសាស្ត្ររបស់លោក គីម ដែលបានដាក់ចេញក្នុងសមាជបក្សដ៏សំខាន់មួយក្នុងឆ្នាំ២០២១ រួមជាមួយនឹងក្បាលគ្រាប់មានល្បឿនលឿនជាងសំឡេង ផ្កាយរណបចារកម្ម និងមីស៊ីលផ្លោងអន្តរទ្វីប។ សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក គីម ប្រកាសថា កូរ៉េខាងត្បូងជា “សត្រូវចម្បង” របស់ប្រទេសលោក ហើយបានគំរាមធ្វើសង្រ្គាម បើសិនទីក្រុងសេអ៊ូលហ៊ានរំលោភទឹកដី សូម្បីតែ១មីលីម៉ែត្រ។ បន្ថែមលើនេះ លោក គីម ក៏បានសាទរដល់ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រថ្មី ចេញពីនាវាមុជទឹក ដោយបានហៅវាថា ជាពេលវេលាដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កម្លាំងកងទ័ពជើងទឹករបស់កូរ៉េខាងជើង។ កាលពីឆ្នាំមុន កូរ៉េខាងជើងបានចាប់ផ្តើមអភិវឌ្ឍន៍នូវអ្វីដែលខ្លួនហៅថា នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូងរបស់ខ្លួន៕…
-
៤២% នៃចំនួនមហាសេដ្ឋីសរុបជិត ៦០ លាននាក់ក្នុងពិភពលោក

រស់នៅតំបន់អាមេរិកខាងជើង។ UBS ព្យាករថានៅឆ្នាំ ២០២៧ ចំនួនមហាសេដ្ឋីលើពិភពលោកនឹងកើនដល់ ៨៥ លាននាក់ ដោយក្នុងនោះអ្នករស់នៅតំបន់អាមេរិកមានចំនួន ២២,៧ លាននាក់ ខណៈចិនមានត្រឹម ៦,២ លាននាក់។ បារាំង និងជប៉ុនមានមហាសេដ្ឋី ២,៨ លាននាក់ ចំណែកឯអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនឹងមាន ២,៦ លាននាក់ – UBS Global Wealth via Voronoi #ams1minute
-
សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះដ្រូនទំនើបបំផុត តម្លៃ ៤ពាន់លានដុល្លារ ឱ្យឥណ្ឌា

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តលើការលក់យន្តហោះគ្មានមនុស្សបើកដ៏ទំនើបបំផុត ឬហៅថា ដ្រូន ក្នុងតម្លៃប្រមាណ ៤ពាន់លានដុល្លារទៅឱ្យឥណ្ឌា ខណៈដែលប្រទេសនេះកំពុងប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន។ បន្ទាប់ពីសមាជិកសភាអាមេរិក និងឥណ្ឌាប្រើពេលរាប់ខែចរចាគ្នា នៅទីបំផុតក្រសួងការបរទេសអាមេរិកបានជូនដំណឹងជាផ្លូវការ អំពីការលក់យន្តហោះដ្រូន ក្នុងតម្លៃ ៤ពាន់លានដុល្លារទៅឱ្យឥណ្ឌា។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលទាំងយន្តហោះដ្រូនដ៏ទំនើបបំផុតធុន MQ-9B Sky Guardians ចំនួន ៣១គ្រឿងផងដែរ ក្នុងចំណោមយន្តហោះគ្មានមនុស្សបើក Predator ដែលផលិតដោយក្រុមហ៊ុន General Atomics។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក យន្តហោះដ្រូនដ៏ទំនើបទាំងនេះ នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសឥណ្ឌា ទប់ទល់នឹងការគំរាមកំហែងនានា ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ យន្តហោះដ្រូននេះទៀតសោត នឹងដើរតួនាទីជាអ្នកឃ្លាំមើល និងឈ្លបយកការណ៍តាមផ្លូវសមុទ្រ ដោយពួកវាអាចហោះបានរយៈពេល ៣៥ម៉ោង និងប្រើប្រាស់មីស៊ីល Hellfire ដើម្បីវាយប្រហារសត្រូវ រួមជាមួយសមត្ថភាពផ្ទុកគ្រាប់បែកមានទម្ងន់រហូតដល់ ៤៥០គីឡូក្រាម។ បច្ចុប្បន្ន កងទ័ពជើងទឹកឥណ្ឌាបាននឹងកំពុងធ្វើប្រតិបត្តិការយន្តហោះដ្រូនអាមេរិក Predator ចំនួនពីរគ្រឿងរួចមកហើយ ប៉ុន្តែជាការជួល ដែលតាមរយៈនោះ ឥណ្ឌាបានត្រួតពិនិត្យដែនសមុទ្រអារ៉ាប់ ដើម្បីការពារនាវាពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី និងចោរសមុទ្រសូម៉ាលីរបស់យេម៉ែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
មេដឹកនាំអឺរ៉ុប៖ ការបញ្ជូនជំនួយជាង ៥៤ពាន់លានដុល្លារឱ្យអ៊ុយក្រែន ជាសារដ៏មានឥទ្ធិពលទៅកាន់លោក ពូទីន

ព្រុចសែល ៖ មេដឹកនាំអឺរ៉ុបថ្លែងថា កិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប លើការផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ ឬជាង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ជាការផ្ញើសារដ៏មានឥទ្ធិពលមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ តំណាងប្រទេសចំនួន ២៧ នៅសហភាពអ៊ឺរ៉ុប បានជួបជុំគ្នានៅទីក្រុងព្រុចសែល ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបោះឆ្នោតផ្ដល់ជំនួយដល់អ៊ុយក្រែន ខណ:ដែលប្រទេសនេះកំពុងអស់អាវុធទប់ទល់ជាមួយរុស្ស៊ី។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រាប់សន្និសីទកាសែតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលថា កញ្ចប់ជំនួយជាង ៥៤ពាន់លានដុល្លារសម្រាប់រយៈពេល ៤ឆ្នាំនេះ ជាការផ្ញើសារដ៏មានឥទ្ធិពល និងរឹងមាំទៅកាន់លោក ពូទីន នៅមុនខួប ២ឆ្នាំ នៃការលុកលុយរបស់មេដឹកនាំរុស្ស៊ីរូបនេះលើអ៊ុយក្រែន។ រីឯប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល បានសរសេរសារនៅលើបណ្តាញសង្គម X ថា មេដឹកនាំទាំង ២៧ប្រទេស បានយល់ព្រមលើកញ្ចប់ជំនួយបន្ថែមជាង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននីស ស្មីហែល ក៏បានសរសេរសារនៅលើបណ្តាញសង្គម X ដែរថា…
-
ធនាគារអាល្លឺម៉ង់ Deutsche Bank កាត់បន្ថយបុគ្គលិក ៣,៥០០នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណេញក្នុងឆ្នាំ២០២៣

ប៊ែរឡាំង ៖ ធនាគារ Deutsche Bank ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រកាសពីផែនការជម្រុះបុគ្គលិកចំនួន ៣,៥០០នាក់ ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយជាចាំបាច់ ក្រោយប្រាក់ចំណេញសុទ្ធធ្លាក់ចុះក្នុងឆ្នាំ២០២៣។ ធនាគារ Deutsche Bank បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធ ដែលជាកម្មសិទ្ធិរបស់ភាគទុនិកចំនួន ៤.២ពាន់លានអឺរ៉ូ ឬប្រមាណ ៤.៥ពាន់លានដុល្លារ ធ្លាក់ចុះ ១៦ភាគរយនៅក្នុងឆ្នាំ២០២៣។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារ Deutsche Bank បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រហែល ៣,៥០០នាក់ ក្នុងរយៈពេល ២ឆ្នាំខាងមុខ នៅក្នុងប្រទេស ឬតំបន់ដែលមិនសូវសម្បូរអតិថិជន។ គិតក្នុងឆ្នាំ២០២២ កន្លងទៅ ធនាគារដ៏ធំបំផុតរបស់អាល្លឺម៉ង់មួយនេះ មានបុគ្គលិកប្រហែល ៨៥,០០០នាក់នៅទូទាំងពិភពលោក។ យ៉ាងណាមិញ នាយកប្រតិបត្តិធនាគារ Deutsche Bank លោក Christian Sewing បានសរសើរដល់ដំណើរការរបស់ធនាគារ នៅក្នុងបរិយាកាសមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ខណៈដែលធនាគារទទួលបានប្រាក់ចំណេញមុនការបង់ពន្ធជិត ៥.៧ពាន់លានអឺរ៉ូ ឬប្រហែល ៦.១ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១៦ឆ្នាំ។ ក្រៅពីការប្រកាសកាត់បន្ថយបុគ្គលិក ធនាគារ Deutsche…
-
Shell រកប្រាក់ចំណេញប្រចាំឆ្នាំបាន ១៩.៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះច្រើនជាងពាក់កណ្តាល

ឡូងដ៍៖ ក្រុមហ៊ុន Shell ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និយាយថា ប្រាក់ចំណេញរបស់ខ្លួន ធ្លាក់ចុះច្រើនជាងពាក់កណ្តាលក្នុងឆ្នាំ២០២៣ ដោយសារតម្លៃប្រេង និងឧស្ម័នធ្លាក់ចុះទាបវិញ បន្ទាប់ពីបានកើនឡើងដល់កម្រិតកំណត់ត្រាកាលពីឆ្នាំមុន ព្រោះតែសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ ប្រាក់ចំណេញក្រោយទូទាត់ពន្ធរបស់ក្រុមហ៊ុន Shell ធ្លាក់ចុះមកត្រឹម ១៩.៤ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៤២.៣ពាន់លានដុល្លារ នៅពេលដែលក្រុមហ៊ុនផលិតថាមពលសំខាន់ៗតម្លើងថ្លៃ ដោយសារការលុកលុយរបស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែន។ ក្រុមហ៊ុនថាមពលអង់គ្លេសនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលពេញមួយឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះតម្លៃប្រេង និងឧស្ម័ន រួមទាំងបរិមាណ និងកម្រិតនៃការចម្រាញ់ប្រេងឆៅ។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Wael Sawan បាននិយាយនៅពេលចេញផ្សាយរបាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំថា Shell បានរក្សាលទ្ធផលដ៏រឹងមាំក្នុងត្រីមាសនីមួយៗ ជារួម ក្នុងពេលពេញមួយឆ្នាំ២០២៣ យើងបានដំណើរការយ៉ាងល្អ។ លោកនាយកប្រតិបត្តិបន្ថែមថា នៅពេលយើងចូលដល់ឆ្នាំ២០២៤ យើងកំពុងបន្តធ្វើឱ្យក្រុមហ៊ុនរបស់យើងមានដំណើរការជាប្រក្រតី ដោយផ្តោតសំខាន់លើការកាត់បន្ថយការបំភាយឧស្ម័នកាន់តែតិចជាងមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រទេសអេហ្ស៊ីបប្រឈមមុខនឹងវិបត្តិប្រាក់ដុល្លារ ខណៈបំណុលផ្ទុះឡើង

គែរ៖ វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអេហ្ស៊ីបកំពុងរុញច្រានឲ្យម៉ាកយីហោល្បី ៗ ដូចជា Starbucks និង The Body Shop ធ្លាក់ចុះ ខណៈដែលអ្នកជំនាញសួរថា តើប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅប្លុកអារ៉ាប់មួយនេះ នឹងសងបំណុល ដែលចេះតែកើនឡើង យ៉ាងដូចម្តេច។ ចំពេលដែលមានវិបត្តិរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ ប្រាក់ដុល្លារអាមេរិកបានក្លាយទៅជាការលំបាក ក្នុងការចូលមកប្រទេសមួយនេះ ខណៈដែលប្រាក់ ផោន របស់អេហ្ស៊ីបកំពុងធ្លាក់ចុះ ហើយអតិផរណាកំពុងកើនឡើង ដល់កម្រិត ៣៥ភាគរយ។ នៅលើទីផ្សារងងឹត ប្រាក់ដុល្លារកំពុងជួញដូរ ស្មើនឹងតម្លៃ ៧០ផោន របស់អេហ្ស៊ីប ច្រើនជាងទ្វេដង នៃអត្រាប្តូរប្រាក់ផ្លូវការ ដែលមានត្រឹម ៣១ផោន ក្នុង១ដុល្លារនោះ។ ធនាគារភាគច្រើន បដិសេធមិនផ្តល់ប្រាក់ដុល្លារ ដល់អតិថិជនរបស់ពួកគេនោះទេ។ បំណុលបរទេសរបស់អេហ្ស៊ីបបានផ្ទុះឡើងដល់ ១៦៤.៧ ពាន់លានដុល្លារ។ រីឯការចំណាយលើសេវាបំណុល នៅឆ្នាំនេះ នឹងមានចំនួន ៤២ ពាន់លានដុល្លារ។ គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់អេហ្ស៊ីប ដែលពឹងផ្អែកខ្លាំងលើការនាំចូលនោះ ត្រូវបានគ្របដណ្តប់ដោយសហគ្រាស ដែលភ្ជាប់ទំនាក់ទំនងជាមួយយោធា ហើយបច្ចុប្បន្ននេះ ពួកគេពេញចិត្តចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ប៉ុន្តែ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ…
-
ប្រមុខការពារជាតិអាមេរិក និងអង់គ្លេស ពិភាក្សាពីការគំរាមកំហែងផ្នែកសន្តិសុខនៅមជ្ឈិមបព៌ា

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ក្នុងថ្ងៃពុធសប្តាហ៍នេះ បានជួបជាមួយសមភាគីអង់គ្លេស លោក ហ្គ្រែន សាបស៍ នៅឯមន្ទីរបញ្ចកោណ ដើម្បីពិភាក្សាគ្នាស្តីពីការគំរាមកំហែងផ្នែកសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខការពារជាតិអាមេរិក និងអង់គ្លេស បានជជែកគ្នាពាក់ព័ន្ធនឹងបញ្ហាមួយចំនួន។ ក្នុងនោះមានដូចជាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ លើកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា និងការវាយប្រហារខុសច្បាប់របស់ក្រុមហ៊ូទី លើនាវាដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌នៅហ្គាហ្សា និងការគាំទ្រអ៊ុយក្រែន។ កិច្ចពិភាក្សារវាងប្រមុខការពារជាតិទាំងពីរ ធ្វើឡើងបន្ទាប់ពីយន្តហោះដ្រូន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានវាយប្រហារមូលដ្ឋានយោធានៅភាគឦសានប្រទេសហ្ស៊កដានី ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់ និងរបួសជាង ៤០នាក់។ នេះជាការស្លាប់យោធាអាមេរិកលើកដំបូង ក្នុងការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីដើមខែតុលាឆ្នាំមុន។ ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
