Category: ព័ត៌មានអន្តរជាតិ

  • លំហូរការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ទៅកាន់ចិន ធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២៣

    លំហូរការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ទៅកាន់ចិន ធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២៣

    ជាពិសេសកំឡុងពេលដែលភាពតានតឹងរវាងអាមេរិក និងចិនកាន់តែកើនឡើង។ ជាក់ស្ដែង លំហូរ FDI ក្នុងឆ្នាំ ២០២៣ មានត្រឹមតែ ១៥ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណ ៩១% បើធៀបនឹងឆ្នាំ ២០២២ ដែលមានជាង ១៨០ ពាន់លានដុល្លារ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននេះ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងតំបន់ ជាពិសេសសម្រាប់សេដ្ឋកិច្ចរបស់ជប៉ុន កូរ៉េខាងត្បូង និងថៃ ដោយវិស័យនាំចេញនៃប្រទេសទាំងនេះ ពឹងផ្អែកយ៉ាងខ្លាំងទៅលើតម្រូវការនៃទីផ្សាររបស់ចិន – China’s SAFE via Visual Capitalist #ams1minute

  • ប្រមុខការទូតអាមេរិកទៅមជ្ឈិមបូព៌ាជាថ្មី ដើម្បីជំរុញឱ្យដោះលែងចំណាប់ខ្មាំង

    ប្រមុខការទូតអាមេរិកទៅមជ្ឈិមបូព៌ាជាថ្មី ដើម្បីជំរុញឱ្យដោះលែងចំណាប់ខ្មាំង

    វ៉ាស៊ីនតោន : រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានធ្វើដំណើរសាជាថ្មីទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងព្យាយាមបញ្ឈប់ជម្លោះដ៏ដ៏បំផ្លិចបំផ្លាញ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ កំលុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក ប្លីងគែន នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល អេហ្ស៊ីប និងកាតា។ លោក ប្លីងគែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីកាតាថា មានក្តីសង្ឃឹមពិតប្រាកដ ដើម្បីទទួលជោគជ័យ ព្រោះជាសំណើល្អ និងរឹងមាំ។ ជាមួយគ្នានេះ ភាគីកាតាក៏បានសម្តែងសុទិដ្ឋិនិយមផងដែរ បើទោះបីជាក្រុមហាម៉ាស់និយាយថា មិនទាន់មានកិច្ចព្រមព្រៀងទេ។ សំណើដែលលោក ប្លីងគែន បាននិយាយខាងលើនេះ បានព្រាងឡើងកំលុងកិច្ចពិភាក្សាកាលពីមួយសប្តាហ៍មុននៅទីក្រុងប៉ារីស ដែលពាក់ព័ន្ធនឹងប្រធានទីភ្នាក់ងារ CIA និងមន្ត្រីអ៊ីស្រាអែល កាតា និងអេហ្ស៊ីប។ សំណើនោះ អំពាវនាវឱ្យផ្អាកការប្រយុទ្ធគ្នារយៈពេល ៦សប្តាហ៍ដំបូង ហើយក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង ដែលពួកគេបានចាប់កាលពីថ្ងៃទី៧ ខែតុលា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ ពាក់ព័ន្ធសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះដែរ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងទីក្រុង Tel Aviv ដើម្បីទាមទារឱ្យមានវិធានការជាបន្ទាន់ ដើម្បីដោះលែងចំណាប់ខ្មាំង ក៏ដូចជាការបោះឆ្នោតមុនកាលកំណត់ ខណៈដែលពួកគេបានថ្កោលទោសចំពោះអសមត្ថភាព នៃដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល…

  • ផ្ទុះបាតុកម្មនៅអង់គ្លេស ទាមទារឱ្យដោះលែងស្រ្តីដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង

    ផ្ទុះបាតុកម្មនៅអង់គ្លេស ទាមទារឱ្យដោះលែងស្រ្តីដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង

    ឡុងដ៍ ៖ មនុស្សរាប់សិបនាក់ប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីទាមទារការយកចិត្តទុកដាក់ ចំពោះស្ត្រីដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ហើយមិនទាន់ដោះលែង ក៏ដូចជាបញ្ហានៃអំពើហិង្សាផ្លូវភេទលើស្រ្តី។ ក្រុមអ្នកតវ៉ារាប់សិបនាក់បានដើរដង្ហែក្បួននៅជិតការិយាល័យរបស់ស្ថានីយ៍ទូរទស្សន៍ BBC ដោយក្នុងដៃពួកគេបានកាន់បដា ដែលសរសេរថា “ការរំលោភមិនមែនជាការតស៊ូ”។ អ្នកតវ៉ាខ្លះទៀត ពាក់អាវយឺត និងស្លៀកខោមានស្នាមប្រឡាក់ពណ៌ក្រហម ដែលតំណាងឱ្យឈាម នៅចន្លោះជើងរបស់ពួកគេ។ អ្នកដឹកនាំបាតុកម្មនេះជឿជាក់ថា មានការលាក់បាំងអំពីអំពើហិង្សាផ្លូវភេទ។ របាយការណ៍នៃការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ ត្រូវបានគេរាយការណ៍ថា បានកើនឡើងចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ អភិបាលរងក្រុងយេរូសាឡឹម លោកស្រី Fleur Hassan-Nahoum និយាយថា ស្ត្រី និងកុមារីចន្លោះពី ១៧ ទៅ ២០នាក់ នៅតែជាចំណាប់ខ្មាំងរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា នៅលើទឹកដីអ៊ីស្រាអែល។ ជាមួយគ្នានេះ លោកស្រីព្រួយបារម្ភថា ស្រ្តី និងកុមារទាំងនោះ អាចនឹងត្រូវក្រុមសកម្មប្រយុទ្ធចាប់រំលោភ នៅពេលមុនពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។ កាលពីដើមខែធ្នូឆ្នាំមុន ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan និយាយថា ក្រុមហាម៉ាសបានប្រើការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទជាអាវុធនៃសង្គ្រាម…

  • ក្រុមហ៊ូទីប្តេជ្ញាសងសឹកអាមេរិក និងអង់គ្លេសវិញ

    ក្រុមហ៊ូទីប្តេជ្ញាសងសឹកអាមេរិក និងអង់គ្លេសវិញ

    សាណា៖ ក្រុមហ៊ូទីនៅយេម៉ែន នៅថ្ងៃអាទិត្យសប្តាហ៍មុន និយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក-អង់គ្លេស នឹងមិនអាចរារាំងពួកគេបានឡើយ ហើយបានប្តេជ្ញាសងសឹកវិញ។ អ្នកនាំពាក្យយោធានៃក្រុមហ៊ូទី លោក Yahya Saree និយាយថា រដ្ឋធានីសាណា ប្រទេសយេម៉ែន និងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្សេងទៀតបានក្លាយជាគោលដៅវាយប្រហាររបស់អាមេរិក និងអង់គ្លេស។ លោក Saree បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសសរុបចំនួន ៤៨លើក ហើយបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារទាំងនេះ នឹងមិនអាចរារាំងពួកគេ ពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានឡើយ។ អ្នកនាំពាក្យក្រុមហ៊ូទីរូបនេះ បានសង្កត់ធ្ងន់ថា ការវាយប្រហារចុងក្រោយនេះ នឹងមិនអាចគេចផុតពីការសងសឹក និងការដាក់ទោសវិញនោះទេ។ ការព្រមានរបស់ក្រុមហ៊ូទីខាងលើនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និង អង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបន្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅក្រុមហ៊ូទីសរុបចំនួន ៣៦គោលដៅនៅប្រទេសយេម៉ែន។ ស្ថានការណ៍វិវត្តន៍ទាំងនេះ គឺជាសញ្ញាថ្មីចុងក្រោយ នៃការីករាលដាលជម្លោះនៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការផ្ទុះឡើងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អេហ្ស៊ីបបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ ការជួសជុលប្រាសាទពីរ៉ាមីត

    អេហ្ស៊ីបបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ ការជួសជុលប្រាសាទពីរ៉ាមីត

    គែរ៖ ក្រសួងបុរាណវិទ្យាអេហ្ស៊ីប នៅថ្ងៃអាទិត្យនិយាយថា ខ្លួនកំពុងបង្កើតគណៈកម្មាធិការមួយ ដើម្បីត្រួតពិនិត្យមើលការជួសជុលប្រាសាទពីរ៉ាមីត Menkaure នៃទីក្រុង Giza បន្ទាប់ពីមានការតវ៉ាជាសាធារណៈជុំវិញគម្រោងនេះ។ យោងតាមវីដេអូមួយដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីសកម្មភាពក្រុមកម្មកររាប់សិបនាក់កំពុងរើដុំថ្មក្រានីតធំៗ និងជួសជុលតួខាងក្រៅរបស់ប្រាសាទពីរ៉ាមីត ឱ្យដូចទៅនឹងសភាពដើមរបស់វា ដែលត្រូវបានសាងសង់ឡើងដំបូង។ ប៉ុន្តែគម្រោងអភិវឌ្ឈប្រាសាទពីរ៉ាមីត Menkaure នេះ បានទទួលរងព្យុះនៃការរិះគន់ខ្លាំង ពីអ្នកជំនាញអេហ្ស៊ីប និងអ្នកនិយមលេងបណ្តាញសង្គម ដែលព្រួយបារម្ភថា ការជួសជុលឡើងវិញនេះ នឹងប៉ះពាល់ដល់រូបរាងដើម នៃប្រាសាទដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ។ ឆ្លើយតបនឹងការរិះគន់នេះ ក្រសួងបុរាណវិទ្យាអេហ្ស៊ីបប្រកាសថា ខ្លួនបានបង្កើតគណៈកម្មាធិការវិទ្យាសាស្ត្រមួយ ដឹកនាំដោយលោក Zahi Hawass ដែលជាអ្នកបុរាណវិទូជនជាតិអេហ្ស៊ីបដ៏ល្បីម្នាក់ ដើម្បីពិនិត្យមើលគម្រោងនេះ។ គណៈកម្មាធិការ ដែលរួមមានទាំងអ្នកជំនាញផ្នែកវិស្វកម្ម និងបុរាណវិទ្យា មកពីប្រទេសឆេក អាល្លឺម៉ង់ សហរដ្ឋអាមេរិក រួមទាំងអេហ្ស៊ីបផ្ទាល់ នឹងធ្វើការរួមគ្នា ស្ថិតក្រោមការសម្របសម្រួល ជាមួយទីភ្នាក់ងារបេតិកភណ្ឌអង្គការសហប្រជាជាតិ (UNESCO)។ គួរបញ្ជាក់ថា ប្រាសាទពីរ៉ាមីតមានអាយុកាលតាំងពី ៤,៥០០ឆ្នាំមុនមកម្ល៉េះ ហើយជាផ្នូររបស់ស្តេច Pharaoh Menkaure ដែលគ្រប់គ្រងរាជវង្សទី៤ នៃប្រទេសអេហ្ស៊ីប។…

  • លោក បៃដិន បញ្ជាវាយប្រហារសងសឹកលើគោលដៅចំនួន ៨៥ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់

    លោក បៃដិន បញ្ជាវាយប្រហារសងសឹកលើគោលដៅចំនួន ៨៥ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់

    វ៉ាស៊ីនតោន៖ យោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាស សងសឹកប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់ និងក្រុមជីវពលដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លើយតបរបស់យើងបានចាប់ផ្តើមហើយនៅថ្ងៃនេះ… វានឹងបន្តទៅតាមពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស។ លោក បៃដិន បន្ថែមថា សហរដ្ឋអាមេរិកមិនស្វែងរកការបង្កជម្លោះនៅមជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតក្នុងពិភពលោកនោះទេ ប៉ុន្តែសូមឱ្យអស់អ្នកដែលចង់ធ្វើបង្កបញ្ហាជាមួយយើងដឹងរឿងនេះថា បើសិនអ្នកធ្វើបាបជនជាតិអាមេរិក នោះយើងនឹងសងសឹកវិញ។ ប្រតិបត្តិការនេះ វាយប្រហារលើគោលដៅជាច្រើន មានដូចជាមជ្ឈមណ្ឌលបញ្ជាការ ឃ្លាំងរ៉ុក្តែត មីស៊ីល និងយន្តហោះដ្រូន ក៏ដូចជាទីតាំងដឹកជញ្ជូន និងបណ្តាញផ្គត់ផ្គង់គ្រាប់បែក ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី ដែលជាកម្មសិទ្ធិរបស់កងជីវពល និងកងកម្លាំងអ៊ីរ៉ង់ ដែលជួយសម្របសម្រួលការវាយប្រហារប្រឆាំងនឹងអាមេរិក និងកងកម្លាំងចម្រុះ។ នេះជាដំណាក់កាលដំបូង នៃប្រតិបត្តិការសងសឹករបស់អាមេរិក ដើម្បីឆ្លើយតបនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលយន្តហោះដ្រូនរបស់អ៊ីរ៉ង់ បាញ់សម្លាប់ទាហានអាមេរិក ៣នាក់ និងរបួសជាង ៤០នាក់ នៅមូលដ្ឋានទ័ព Tower 22 ក្នុងប្រទេសហ្ស៊កដានី។ ការវាយប្រហារសងសឹកនេះទៀតសោត កំពុងបង្កការព្រួយបារម្ភថា នឹងបង្កើនភាពតានតឹងកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលអូសបន្លាយពេលជាង៣ខែមកហើយ៕…

  • UN អំពាវនាវរកថវិកា ៤ពាន់លានដុល្លារជួយដល់ប្រទេសយេម៉ែន

    UN អំពាវនាវរកថវិកា ៤ពាន់លានដុល្លារជួយដល់ប្រទេសយេម៉ែន

    ឌូបៃ៖ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន សប្តាហ៍នេះចាប់ផ្តើមការអំពាវនាវស្វែងរកជំនួយរហូតដល់ ៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ ដើម្បីជួយដល់យេម៉ែន ជាប្រទេសរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងជម្លោះជិតមួយទសវត្សរ៍។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការឆ្លើយតបកិច្ចការមនុស្សធម៌ក្នុងឆ្នាំ២០២៤របស់ខ្លួន គឺត្រូវការប្រាក់រហូតដល់ ២.៧ពាន់លានដុល្លារសម្រាប់សេវាការពារ និងជំនួយសង្គ្រោះជីវិត ខណៈ១.៣ពាន់លានដុល្លារទៀត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិនិយាយថា ការគាំទ្របន្ទាន់គឺជារឿងចាំបាច់ ក្នុងការជួយដល់ជនស៊ីវិលជាង ១៨.២លាននាក់ក្នុងប្រទេសយេម៉ែន ដែលប្រឈមមុខនឹងទុក្ខលំបាកជាទម្ងន់ស្ទើររៀងរាល់ថ្ងៃ អស់រយៈពេលជាង ៩ឆ្នាំ ដោយសារជម្លោះ, ការធ្លាក់ចុះសេដ្ឋកិច្ច, ការប៉ះពាល់ខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាកម្ម ព្រមទាំងការប្រែប្រួលអាកាសធាតុ។ ការិយាល័យ OCHA និយាយថា យេម៉ែនកំពុងជួបប្រទះកង្វះអាហារូបត្ថម្ភខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ហើយស្ថានភាពបច្ចុប្បន្ន នៅតែបន្តកាន់តែអាក្រក់ទៅៗ។ បើតាមការិយាល័យ OCHA មនុស្ស ១៧.៦លាននាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនូវអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរក្នុងឆ្នាំ២០២៤នេះ។ គួរបញ្ជាក់ថា យេមែនដែលជាប្រទេសក្រីក្របំផុតជាងគេនៅឧបទ្វីបអារ៉ាប់ បានធ្លាក់ជ្រៅទៅក្នុងជម្លោះ ចាប់តាំងពីក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក វាយលុករដ្ឋធានីសាណា នៅឆ្នាំ២០១៤ ធ្វើឱ្យមានការអន្តរាគមន៍យោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីគាំទ្ររដ្ឋាភិបាលនៅឆ្នាំបន្ទាប់។ មនុស្សរាប់សែននាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នានេះ ឬពីមូលហេតុដោយប្រយោល ដូចជាកង្វះស្បៀងអាហារ ជាអ្វីដែលអង្គការសហប្រជាជាតិហៅថា…

  • ប្រាក់ចំណូល Apple កើនលើសការរំពឹងទុក តែការលក់នៅចិនធ្លាក់ចុះ

    ប្រាក់ចំណូល Apple កើនលើសការរំពឹងទុក តែការលក់នៅចិនធ្លាក់ចុះ

    សាន់ ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានរាយការណ៍ពីការលក់កើនឡើងជាលើកដំបូងនៅក្នុងត្រីមាសថ្មីៗនេះ ជាមួយនឹងប្រាក់ចំណូលកើនឡើងបន្តិចកាលពីឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញកើនលើសពីការរំពឹងទុក។ ក្រុមហ៊ុន Apple បានកត់ត្រាការលក់មានទឹកប្រាក់ ១១៩.៦ពាន់លានដុល្លារសម្រាប់ត្រីមាសចុងក្រោយបំផុតរបស់ខ្លួន កើនឡើង ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការលក់នៅក្នុងទីផ្សារប្រទេសចិនបែរជាបានធ្លាក់ចុះ ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ចំពេលមានការព្រួយបារម្ភអំពីការប្រកួតប្រជែងក្នុងប្រទេស ជាគោលដៅទីផ្សារសំខាន់ៗរបស់ខ្លួន។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ Apple កំពុងរាយការណ៍ពីកំណើនប្រាក់ចំណូលសម្រាប់ត្រីមាសខែធ្នូ ដែលជំរុញដោយការលក់ទូរស័ព្ទ iPhone និងកំណត់ត្រាប្រាក់ចំណូលនៅក្នុងផ្នែកសេវាកម្ម។ ការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple កើនឡើងដល់ ៦៩.៧ពាន់លានដុល្លារ តួលេខនេះល្អប្រសើរឡើងជាងមុន បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០២២។ ប៉ុន្តែការព្រួយបារម្ភជុំវិញទីផ្សារប្រទេសចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើល។ ក្រុមហ៊ុន Apple និយាយថា ការលក់សុទ្ធរបស់ខ្លួននៅក្នុងតំបន់ Greater China រួមទាំងចិនដីគោក ហុងកុង និងតៃវ៉ាន់ បានធ្លាក់ចុះកាលពីមួយឆ្នាំមុន មានទឹកប្រាក់ត្រឹម ២០.៨ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនេះ។ ទិន្នន័យរបស់ Counterpoint…

  • មនុស្សស្លាប់ និងរបួសជាង ២៧០នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាសបង្កជាអគ្គិភ័យដ៏ធំលេបត្របាក់រដ្ឋធានីកេនយ៉ា

    មនុស្សស្លាប់ និងរបួសជាង ២៧០នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាសបង្កជាអគ្គិភ័យដ៏ធំលេបត្របាក់រដ្ឋធានីកេនយ៉ា

    ណៃរ៉ូប៊ី៖ ប៉ូលិសកេនយ៉ា នៅថ្ងៃសុក្រនេះនិយាយថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និងច្រើនជាង ២៧០នាក់ផ្សេងទៀតរងរបួស នៅក្នុង អគ្គិសនីដ៏ធំសម្បើមមួយ នៅពេលដែលរថយន្តដឹកទំនិញផ្ទុកហ្គាសមួយគ្រឿងបានផ្ទុះឡើងនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី។ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកពន្លត់អគ្គីភ័យគ្រប់គ្រងភ្លើងឆេះបានទាំងស្រុងហើយ ពោលគឺជាង ៩ម៉ោងបន្ទាប់ពីវាបានកើតឡើង។ ប៉ុន្តែជាអកុសលនោះ យ៉ាងហោចណាស់មនុស្ស ៣នាក់បានបាត់បង់ជីវិត និង ២៧១នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗជុំវិញទីក្រុងណៃរ៉ូប៊ី។ អ្នកនាំពាក្យរដ្ឋាភិបាលកេនយ៉ា លោក Isaac Maigua Mwaura បានបង្ហោះសារនៅលើវេទិកាបណ្តាញសង្គម X ថា អគ្គិភ័យដ៏ធំនេះ បានឆាបឆេះបំផ្លាញរថយន្ត អគារពាណិជ្ជកម្ម និងលំនៅដ្ឋានមួយចំនួន រួមទាំងផ្ទះអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើនផងដែរ។ សូមរម្លឹកថា កាលពីឆ្នាំ២០១៨ អគ្គីភ័យមួយបានលេបត្របាក់ផ្សារ Gikomba ក្នុងទីក្រុងណៃរ៉ូប៊ី បានសម្លាប់មនុស្ស ១៥នាក់ និងយ៉ាងហោចណាស់ ៧០នាក់រងរបួស។ អ្នកស្លាប់ ៩នាក់ស្ថិតនៅក្នុងប្លុកផ្ទះល្វែងមួយកន្លែងស្ថិតនៅជាប់ផ្សារ ខណៈដែល ៦នាក់ទៀត រួមទាំងកុមារ ៤នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អង្គការ WHO៖ ជំងឺមហារីកនឹងកើនឡើងយ៉ាងខ្លាំង ខណៈដែលសាច់ក្រហម គ្រឿងស្រវឹង គឺជាដើមហេតុ

    អង្គការ WHO៖ ជំងឺមហារីកនឹងកើនឡើងយ៉ាងខ្លាំង ខណៈដែលសាច់ក្រហម គ្រឿងស្រវឹង គឺជាដើមហេតុ

    បរទេស៖ ទីភ្នាក់ងារជំងឺមហារីករបស់អង្គការសុខាភិបាលពិភពលោក ហៅកាត់ WHO បានព្រមានថា របៀបរបបនៃការរស់នៅ ខាងប៉ែកបស្ចិមប្រទេស មានដូចជា កំណើននៃការទទួលទានសាច់ក្រហម និងគ្រឿងស្រវឹង ជាដើម កំពុងរួមចំណែក ដល់ការកើនឡើង នៃជំងឺមហារី។ មន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់ WHO លោកវេជ្ជបណ្ឌិត Andre Ilbawi បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រព័ន្ធសុខភាពនៅប្រទេសខ្លះ ត្រូវបានរៀបចំតិចតួចបំផុត សម្រាប់ដោះស្រាយបញ្ហាកំណើនទ្វេដង នៃជំងឺមហារី» ដោយលោកចង់សំដៅលើមន្ទីរពេទ្យ សេវាកម្មព្យាបាល និងសម្ភារម៉ាស៊ីនទំនើបៗ សម្រាប់ព្យាបាលជំងឺ សុទ្ធតែត្រូវបង្កើនទ្វេដងដែរ ទើបអាចឆ្លើយតបបាន ក៏ប៉ុន្តែ លោកបន្ថែមទៀតថា ការចំណាយទៅលើរឿងនេះ ក៏កាន់តែច្រើនដែរ។ លោកបានប្រាប់អ្នកសារព័ត៌មាន អំពីការព្រមានបែបនេះ ស្របពេលដែលទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក ហៅកាត់ IARC របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី១ ខែកុម្ភៈ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា ចំនួនករណីមហារីកថ្មីៗ នឹងកើនឡើងដល់ជាង ៣៥លាននាក់ នៅឆ្នាំ២០៥០ ដែលនឹងមានកំណើន ៧៧ភាគរយ បើធៀបនឹងករណីសរុបនៅឆ្នាំ២០២២។ ប្រភពបានបន្តថា កត្តាធំៗ ដែលនាំឲ្យមានកំណើននេះ ត្រូវបានស្តីបន្ទោសលើបញ្ហាគ្រឿងស្រវឹង…