Category: ព័ត៌មានអន្តរជាតិ

  • របបសឹកមីយ៉ាន់ម៉ាប្រារព្ធទិវា «សហភាពភូមា» នៅ២ថ្ងៃក្រោយប្រកាសឲ្យយុវជនចូលធ្វើទ័ព

    របបសឹកមីយ៉ាន់ម៉ាប្រារព្ធទិវា «សហភាពភូមា» នៅ២ថ្ងៃក្រោយប្រកាសឲ្យយុវជនចូលធ្វើទ័ព

    ណៃពិដោ៖ របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានប្រារព្ធទិវា «សហភាពភូមា»លើកទី៧៧ នៅក្នុងរដ្ឋធានីណៃពិដោ។ ជាការប្រារព្ធ ក្រោយ២ថ្ងៃ ដែលរបបបនេះប្រកាសឲ្យយុវជនចូលបម្រើកងទ័ព ប្រឆាំងនឹងពួកបះបោរ។ ថ្ងៃ១២ ខែកុម្ភៈ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ រំលឹកដល់កិច្ចព្រមព្រៀង រវាងឥស្សរជនឯករាជ្យ គឺលោក Aung San និងក្រុមជនជាតិមួយចំនួន ដើម្បីបង្កើតសហភាពភូមាឯករាជ្យ ពីការគ្រប់គ្រងរបស់អង់គ្លេស។ បន្ទាប់ពីបាត់បង់សមរភូមិ ធ្លាក់ក្នុងការគ្រប់គ្រងរបស់ក្រុមបះបោរ មួយរយៈចុងក្រោយនេះ ស្រាប់តែ កាលពីចុងសប្តាហ៍ របបសឹកបានប្រកាសអនុវត្ត «ច្បាប់សេវាកម្មយោធា» ដែលជាការអនុញ្ញាតឲ្យយោធាកោះហៅទាំងបុរស ទាំងស្ត្រី ឲ្យចូលបម្រើទ័ព។ ផ្អែកតាមច្បាប់នេះ បុរសត្រូវមានអាយុចន្លោះ ពី១៨ ទៅ៣៥ឆ្នាំ ខណៈដែលនារី មានអាយុ ចាប់ពី១៨ ដល់ ២៧ ឆ្នាំ ដោយត្រូវចូលបម្រើយោធា យ៉ាងតិច ២ឆ្នាំ។ គួររម្លឹកថា របបយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដណ្តើមការគ្រប់គ្រងប្រទេស កាលពីឆ្នាំ២០២១។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ក៏បានស្ថិតក្នុងភាពចលាចល ស្របពេលដែលមានការតវ៉ាទ្រង់ទ្រាយធំ ជាមួយនឹងការបង្ក្រាបវិញ យ៉ាងចាស់ដៃ។ យ៉ាងណាមិញ មួយរយៈចុងក្រោយ…

  • ជិត ៨៤% នៃការនាំចេញគ្រាប់កាហ្វេរបស់ពិភពលោក គឺមកពីប្រទេសចំនួន ១០ ប៉ុណ្ណោះ ក្នុងនោះប្រេស៊ីលនាំចេញច្រើនជាងគេ

    ជិត ៨៤% នៃការនាំចេញគ្រាប់កាហ្វេរបស់ពិភពលោក គឺមកពីប្រទេសចំនួន ១០ ប៉ុណ្ណោះ ក្នុងនោះប្រេស៊ីលនាំចេញច្រើនជាងគេ

    រហូតដល់ ២,២លានតោនក្នុងមួយឆ្នាំ ឬជិត ២៩%នៃការនាំចេញសរុប ខណៈវៀតណាម នាំចេញគ្រាប់កាហ្វេ ១,៤៤លានតោន ឬជិត ១៩%។ ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានមួយទៀតដែលស្ថិតក្នុងកំពូលតារាងទាំង១០ ដោយបាននាំចេញ ៣៤ម៉ឺនតោន ខណៈឥណ្ឌាឈរនៅលេខរៀងទី៩ ដោយបាននាំចេញ ២៣ម៉ឺនតោន។ ដោយឡែក ប្រទេសនាំចូលគ្រាប់កាហ្វេធំជាងគេគឺអាមេរិក អាល្លឺម៉ង់ និងអ៊ីតាលី ដោយបូកបញ្ចូលគ្នាមានជាង ៣លានតោនក្នុងមួយឆ្នាំ – resourcetrade.earth via Visual Capitalist #ams1minute

  • កូរ៉េខាងជើងធ្វើតេស្តប្រព័ន្ធបាញ់បង្ហោះរ៉ុក្តែតថ្មី

    កូរ៉េខាងជើងធ្វើតេស្តប្រព័ន្ធបាញ់បង្ហោះរ៉ុក្តែតថ្មី

    កូរ៉េខាងជើង ក្នុងថ្ងៃចន្ទនេះ អះអាងថា ខ្លួនទើបតែបានអភិវឌ្ឍប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្តែតចម្រុះថ្មីមួយ ដែលវានឹងជួយបង្កើនសមត្ថភាពការពារជាតិប្រទេសរបស់ខ្លួនបានមួយកម្រិតទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគទំហំ ២៤០មីលីម៉ែត្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្តែតចម្រុះថ្មី ដែលខ្លួនទើបអភិវឌ្ឍន៍។ បច្ចុប្បន្ន ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែតថ្មីនេះ កំពុងស្ថិតក្រោមការវាយតម្លៃឡើងវិញ នៅមុនពេលបញ្ជូនវាទៅកាន់សមរភូមិ។ កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ នៅឆ្នាំនេះ បានប្រកាសចាត់ទុកកូរ៉េខាងត្បូង ជា “សត្រូវចម្បង” របស់ខ្លួន និងបានគំរាមកំហែងធ្វើសង្គ្រាម បើសិនទីក្រុងសេអ៊ូលហ៊ានរំលោភបំពានទឹកដីប្រទេសខ្លួន សូម្បីតែ ០.០០១មីលីម៉ែត្រ។ បន្ថែមលើនេះ លោក គីម ជុងអ៊ុន ក៏បានព្រមានដែរថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការកម្ទេចកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូលហ៊ានប្រើកម្លាំង។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល វិញ ក៏បានប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាផងដែរ ប្រសិនបើកូរ៉េខាងជើងហ៊ានបើកការវាយប្រហារណាមួយ និងបានអំពាវនាវឱ្យយោធារបស់គាត់ “ធ្វើសកម្មភាពមុន… រាយការណ៍តាមក្រោយ” ប្រសិនបើមានការបង្កហេតុកើតឡើង។ ទន្ទឹមគ្នា លោក យូន ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយអាមេរិក និងជប៉ុន ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២២…

  • អតីតនាយករដ្ឋមន្ត្រី ជាប់ឆ្នោតជាប្រធានាធិបតីប្រទេសហ្វាំឡង់ ចំពេលតានតឹងជាមួយរុស្ស៊ី

    អតីតនាយករដ្ឋមន្ត្រី ជាប់ឆ្នោតជាប្រធានាធិបតីប្រទេសហ្វាំឡង់ ចំពេលតានតឹងជាមួយរុស្ស៊ី

    ហែលស៊ិនគី៖ លទ្ធផលបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានបង្ហាញថា លោក Alexander Stubb ដែលជាអតីតនាយករដ្ឋមន្ត្រី បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃប្រទេសហ្វាំងឡង់។ ហ្វាំងឡង់មានប្រធានាធិបតីថ្មី ស្របពេលដែលសមាជិកសម្ព័ន្ធយោធា ណាតូ មួយនេះកំពុងមិនបញ្ហា ជាមួយប្រទេសរុស្ស៊ី ដែលជាអ្នកជិតខាត ត្បិតអី ហ្វាំងឡង់ ទើបក្លាយជាសមាជិកណាតូ មិនទាន់បានមួយឆ្នាំផង។ ដៃគូប្រកួតប្រជែងស្វិតស្វាញ ដែលជាអតីតរដ្ឋមន្ត្រីការបរទេស គឺលោក Pekka Haavisto បានប្រកាសទទួលស្គាល់ជ័យជំនេះរបស់លោក Stubb ហើយក៏សូមអបអរសាទរចំពោះប្រធានាធិបតី ទី ១៣ របស់ប្រទេសហ្វាំងឡង់រូបនេះ។ លោក Stubb ដែលបានហៅការឈ្នះនេះថា ជាកិត្តិយសដ៏អស្ចារ្យបំផុត ក្នុងជីវិតរបស់លោក ហើយថា លោកគ្រោងនឹងចូលកាន់តំណែង នៅថ្ងៃទី ១ ខែមីនា។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសហ្វាំងឡង់ និងប្រទេសរុស្ស៊ី ត្រូវបានកត់សម្គាល់ថា កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ការណ៍នេះហើយ ដែលជំរុញឱ្យប្រទេសហ្វាំងឡង់ ដែលធ្លាប់តែទម្លាក់ចោលការមិនចូលបក្សសម្ព័ន្ធយោធា ជាច្រើនទសវត្សរ៍ បែរជាមកចូលរួមជាមួយណាតូ ក្នុងខែមេសា…

  • លោក ត្រាំ គំរាមជំរុញទឹកចិត្តដល់រុស្ស៊ី វាយប្រហារសមាជិក «ណាតូ» ណា ដែលមិនចំណាយ

    លោក ត្រាំ គំរាមជំរុញទឹកចិត្តដល់រុស្ស៊ី វាយប្រហារសមាជិក «ណាតូ» ណា ដែលមិនចំណាយ

    វ៉ាស៊ីងតោន ឌីស៊ី៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើពាក្យសម្តីវាយប្រហារចំៗ លើសមាជិកនៃសម្ព័ន្ធយោធាអន្តរជាតិ ណាតូ ដែលមិនចង់ចំណាយ ក្នុងការទប់ទល់នឹងរុស្ស៊ីដែលកំពុងធ្វើសង្គ្រាម ជាមួយអ៊ុយក្រែន បែរជាទម្លាក់បន្ទុកមកលើសហរដ្ឋអាមេរិក ទៅវិញ។ លោកបានគំរាមថា លោកអាចនឹងលើកទឹកចិត្តឲ្យ មានការវាយប្រហារសមាជិក «ណាតូ» ណាមួយ ដែលមិនហ៊ានចំណាយ លើរឿងនេះ។ ការលើកឡើងរបស់លោក ត្រាំ បែបនេះ បានកើតមានឡើង ស្របពេលដែលសមាជិកសភាអាមេរិកកំពុងប្រជុំជជែកពិភាក្សាយ៉ាងតានតឹង អំពីជំនួយថ្មី សម្រាប់អ៊ុយក្រែន។ បេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ រូបនេះ បានគំរាមដូច្នេះ នៅក្នុងពេលជួបជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន កាលពីចុងសប្តាហ៍។ លោក ត្រាំ បានអះអាងថា លោកគិតគូរជាយូរមកហើយ ចំពោះរឿងនេះ ដែលកើតមានឡើង ក្នុងសម្ព័ន្ធមិត្តយោធាអន្តរជាតិ ណាតូ។ លោកថា វាមិនយុត្តិធម៌ទេ ដែលអាមេរិកប្តេជ្ញាចិត្តតែឯង ក្នុងការការពារប្រទេសជាសមាជិក ៣០ ផ្សេងទៀត របស់ណាតូ។ លោក ត្រាំ បានលើកទាំងសំណួរ និងចម្លើយ ដែលមានខ្លឹមសារថា បើប្រទេសណាមួយមិនចំណាយ…

  • ក្នុងឆ្នាំ២០២២ ជាង ៧២,១% នៃផ្ទៃដីសរុបរបស់ប្រ៊ុយណេ គ្រប់ដណ្ដប់ដោយព្រៃឈើដែលជាទិន្នន័យខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន

    ក្នុងឆ្នាំ២០២២ ជាង ៧២,១% នៃផ្ទៃដីសរុបរបស់ប្រ៊ុយណេ គ្រប់ដណ្ដប់ដោយព្រៃឈើដែលជាទិន្នន័យខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន

    សមិទ្ធផលនេះស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការការពារ ការស្ដារឡើងវិញ និងការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីលើដីប្រកបដោយនិរន្តរភាព។ ដោយឡែក កម្ពុជាមានផ្ទៃដីជាគម្របព្រៃឈើ ៤៨,២% ខណៈឡាវ មាន ៦២% ម៉ាឡេស៊ី ៥៥,៣% ឥណ្ឌូណេស៊ី ៥០,៨% មីយ៉ាន់ម៉ា ៤២,២% ថៃ ៣១,៦% ហ្វីលីពីន២៤,១% និងសិង្ហបុរីមាន ២០,៨% – ASEAN Key Figures 2023 via Seasia Stats #ams1minute

  • ប្រជាជនប៉ាគីស្ថានរាប់លាននាក់ចេញទៅបោះឆ្នោតសភា ខណៈប្រព័ន្ធទូរស័ព្ទត្រូវបានបិទ

    ប្រជាជនប៉ាគីស្ថានរាប់លាននាក់ចេញទៅបោះឆ្នោតសភា ខណៈប្រព័ន្ធទូរស័ព្ទត្រូវបានបិទ

    អ៊ីស្លាម៉ាបាត៖ ក្រសួងមហាផ្ទៃនៃប្រទេសប៉ាគីស្ថានបានសម្រេចផ្អាកសេវាទូរស័ព្ទ សម្រាប់ថ្ងៃបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃព្រហស្បតិ៍។ ជាការផ្អាក ដោយលើកហេតុផលថា ដើម្បីរក្សាស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍ថា ប្រទេសប៉ាគីស្ថានបានផ្អាកសេវាទូរស័ព្ទចល័តទូទាំងប្រទេស សម្រាប់ថ្ងៃបោះឆ្នោត ៨ ខែកុម្ភៈ ដោយបានលើកឡើងថា គោលបំណងនៃការផ្អាកនេះគឺជាតម្រូវការដើម្បី ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងធានាថា ច្បាប់ត្រូវតែអនុវត្ត ដែលមានន័យថា ប៉ូលីស ឬកងទ័ពត្រូវបានដាក់ពង្រាយ។ អ្នកនាំពាក្យបាននិយាយទៀតថា «ជីវិតដ៏មានតម្លៃត្រូវបានបាត់បង់» នៅក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ នាពេលថ្មីៗនេះ នៅក្នុងប្រទេសប៉ាគីស្ថាន ហើយ «វិធានការសន្តិសុខគឺចាំបាច់ ដើម្បីរក្សាស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់ និងដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែង ដែលអាចកើតមាន»។ គួររម្លឹកថា យ៉ាងហោចណាស់មនុស្ស ២៨ នាក់ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកពីរដង នៅភាគនិរតីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ដោយពួករដ្ឋឥស្លាមបានប្រកាសថា ជាស្នាដៃរបស់ពួកគេ។ សម្រាប់ការបោះឆ្នោតជាតិរបស់ប៉ាគីស្ថាន មានការិយាល័យបោះឆ្នោតចំនួន ៩ម៉ឺនកន្លែងត្រូវ ខណៈដែលមនុស្សប្រហែល ១២៨ លាននាក់មានសិទ្ធិបោះឆ្នោត យោងតាមបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។ គួរបញ្ជាក់ថា ប៉ាគីស្ថានបានរៀបចំការបោះឆ្នោត ក្នុងពេលដែឡអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសមួយនេះ គឺលោក Imran Khan…

  • អ៊ីស្រាអែលទាត់ចោលបទឈប់បាញ់ ដាក់គោលដៅវាយប្រហារបន្ថែម ក្រោយអាមេរិកបដិសេធផ្តល់ជំនួយ

    អ៊ីស្រាអែលទាត់ចោលបទឈប់បាញ់ ដាក់គោលដៅវាយប្រហារបន្ថែម ក្រោយអាមេរិកបដិសេធផ្តល់ជំនួយ

    តែល អាវីវ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបដិសេធសំណើសុំឲ្យមានបទឈប់បាញ់ ជាមួយពួកហាម៉ាស់ នៅតំបន់ហ្គាហ្សា។ ជាការបដិសេធ ក្រោយពេលដែលស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិក ទើបបានបដិសេធ មិនអនុម័តកញ្ចប់ជំនួយ សម្រាប់ប្រទេសអ៊ីស្រាអែល។ ជំនួបនេះបានធ្វើឡើង នៅក្នុងរដ្ឋធានី តែល អាវីវ របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ពោលគឺស្របពេលដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បំពេញទស្សកិច្ចនៅតំបន់មជ្ឈិម ដោយដាក់ក្តីសង្ឃឹមថា នឹងនាំឲ្យមានបទឈប់បាញ់ ជាថ្នូរ នឹងការដោះលែងចំណាប់ខ្មាំង ត្បិតអី ហាម៉ាស់ ទើបបានផ្តល់តម្រុយថា ខ្លួនព្រមចរចាឲ្យមានបទឈប់បាញ់ ដោយមានប្រទេសកាតា ជាអ្នកសម្រួបសម្រួល ហើយ លោក Blinken គិតថា យកដំណឹងល្អនេះ មកជជែកជាមួយ អ៊ីស្រាអែល។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលសំណើនេះ។ លោក Benjamin Netanyahu ក៏បានប្តេជ្ញាថា នឹងធ្វើសកម្មភាពយោធា នៅតំបន់រ៉ាហ្វាដ (Rafah) ដែលជាច្រកដឹកជញ្ជូនស្បៀងដ៏សំខាន់ ទៅក្នុងតំបន់ហ្គាហ្សា តាមរយៈប្រទេសអេហ្ស៊ីប ទៀតផង។ ការទាត់ចោលនេះ…

  • ប្រមុខអង្គការសហប្រជាជាតិព្រមានថា ពិភពលោកកំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល

    ប្រមុខអង្គការសហប្រជាជាតិព្រមានថា ពិភពលោកកំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល

    ញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះថ្លែងថា ពិភពលោកកំពុងធ្លាក់ចូលក្នុង «យុគសម័យនៃភាពចលាចល» ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខដែលពោរពេញដោយការបែកបាក់ មិនអាចដោះស្រាយបញ្ហាសំខាន់ៗ ដូចជាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ អំឡុងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Guterres បានគូសបញ្ជាក់ថា នេះជាពេលវេលាសម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ។ លោក Guterres បានសង្កត់ធ្ងន់ថា ពិភពលោករបស់យើងកំពុងធ្លាក់ចូលក្នុងយុគសម័យភាពចលាចល និងពោរពេញដោយគ្រោះថ្នាក់ ហើយមិនអាចព្យាករទុកជាមុនបាន។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានព្រមានថា បើសិនកងទ័ពអ៊ីស្រាអែលពិតជាបង្កើនការវាយប្រហារលើទីក្រុងរ៉ាហ្វា នោះវានឹងធ្វើឱ្យវិបត្តិមនុស្សធម៌ ដែលកំពុងតែអាក្រក់ស្រាប់ទៅហើយនោះ កាន់តែយ៉ាប់យ៉ឺន ដែលអាចនឹងបង្កផលវិបាកដល់តំបន់ទំាងមូល។ ការព្រមានបែបនេះរបស់លោក Guterres ធ្វើឡើងចំពេលមានជម្លោះបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ស៊ូដង់ មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត ដែលមានមនុស្សរាប់លាននាក់ ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីការប្រយុទ្ធគ្នា ហើយកំពុងត្រូវការជំនួយជាចាំបាច់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អេស្ប៉ាញជួបរលកកំដៅក្តៅខ្លាំងបំផុតក្នុងខែមករាដើមឆ្នាំនេះ

    អេស្ប៉ាញជួបរលកកំដៅក្តៅខ្លាំងបំផុតក្នុងខែមករាដើមឆ្នាំនេះ

    ម៉ាឌ្រីដ៖ ការិយាល័យឧតុនិយមជាតិអេស្ប៉ាញ (Aemet) នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ប្រទេសអេស្បាញទើបជួបប្រទះរលកកំដៅក្តៅខ្លាំងបំផុតកាលពីខែមករា ចាប់តាំងពីកំណត់ត្រាបច្ចុប្បន្នបានចាប់ផ្តើមនៅឆ្នាំ ១៩៦១ បន្ទាប់ពីសីតុណ្ហភាពកើនជិត ៣០អង្សាសេ នៅក្នុងតំបន់មួយចំនួន។ ការិយាល័យឧតុនិយមជាតិអេស្ប៉ាញ (Aemet) និយាយថា សីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសអេស្ប៉ាញដីគោក ក្នុងខែមករា ឆ្នាំ ២០២៤ គឺខ្ពស់ជាងមធ្យមភាគ ២.៤អង្សាសេ និងកើនឡើង ០.៤អង្សាសេ លើសពីកំណត់ត្រាមុនដែលបានកំណត់ក្នុងឆ្នាំ ២០១៦។ នៅស្ថានីយឧតុនិយមជិត ៤០០កន្លែង ឬជិតពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេសអេស្ប៉ាញ បានជួបប្រទះសីតុណ្ហភាពកើនឡើងដល់ ឬលើសពី ២០អង្សាសេកាលពីខែមុន។ តួយ៉ាង សីតុណ្ហភាពបានកើនឡើងដល់ ២៩.៥អង្សាសេនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុងវ៉ាលែនសៀ និង ២៨.៥អង្សាសេនៅទីក្រុងម៊ូសៀ នៅភាគអាគ្នេយ៍ និង ២៧.៨អង្សាសេ នៅជិតទីក្រុងម៉ាឡាហ្កា នៅភាគខាងត្បូង ខណៈដែលកម្រិតជាធម្មតាគឺនៅក្នុងខែមិថុនា។ ប្រទេសអេស្បាញបានឆ្លងកាត់ឆ្នាំមានអាកាសធាតុក្តៅបំផុតរបស់ខ្លួនក្នុងឆ្នាំ ២០២២ ចាប់តាំងពីកំណត់ត្រាប្រចាំឆ្នាំរបស់ការិយាល័យឧតុនិយមជាតិ (Aemet) បានចាប់ផ្តើម ជាមួយនឹងសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមជិត ១៥.៥អង្សាសេ។ នេះជាលើកដំបូងហើយ ដែលសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមកើនឡើងលើសពី ១៥អង្សាសេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…