Category: ព័ត៌មានអន្តរជាតិ

  • សប្តាហ៍នេះ បារាំង-អ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងសន្តិសុខ

    សប្តាហ៍នេះ បារាំង-អ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងសន្តិសុខ

    ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅវិមានអេលីហ្សេ (Elysee) ។ ការិយាល័យរបស់លោក ម៉ាក្រុង ក្នុងថ្ងៃព្រហស្បតិ៍នេះ និយាយថា កិច្ចព្រមព្រៀងនេះ តបតាមការប្តេជ្ញាចិត្តរបស់ក្រុមប្រទេស G7 នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុង Vilnius ក្នុងខែកក្កដា ឆ្នាំ ២០២៣។ នៅពេលនោះ មេដឹកនាំណាតូមិនបានកំណត់ពេលវេលា សម្រាប់អ៊ុយក្រែនដើម្បីចូលរួមប្លុកយោធានេះទេ ប៉ុន្តែបណ្តាប្រទេស G7 បានសន្យាថា នឹងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខរយៈពេលវែង។ ជាក់ស្តែង អង់គ្លេស និងអ៊ុយក្រែន បានចុះហត្ថលេខារួចហើយ លើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីក្នុងខែមករា ខណៈដែលអ៊ុយក្រែនក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត។ កិច្ចព្រមព្រៀងសន្តិសុខនេះ អាចរួមមានការផ្តល់ឧបករណ៍យោធាទំនើប និងការបណ្តុះបណ្តាលទាហានអ៊ុយក្រែនជាដើម។ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ប្រទេសបារាំងគឺជាអ្នកគាំទ្រកំពូលម្នាក់របស់អ៊ុយក្រែន។ តួយ៉ាង កាលពីខែមករាកន្លងទៅ ប្រធានាធិបតីបារាំងបានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុប ឲ្យត្រៀមខ្លួនគាំទ្រអ៊ុយក្រែន ក្នុងករណីដែលសហរដ្ឋអាមេរិកសម្រេចដកជំនួយ។ កងទ័ពអ៊ុយក្រែនបច្ចុប្បន្ន កំពុងប្រឈមមុខនឹងស្ថានភាពលំបាកកាន់តែខ្លាំងឡើងនៅសមរភូមិជួរមុខភាគខាងកើត ដោយសារតែកង្វះគ្រាប់រំសេវ និងរងការវាយប្រហារថ្មីៗរបស់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • ចក្រភពអង់គ្លេសជំរុញឱ្យសភាអាមេរិកអនុម័ត ជំនួយអ៊ុយក្រែន

    ចក្រភពអង់គ្លេសជំរុញឱ្យសភាអាមេរិកអនុម័ត ជំនួយអ៊ុយក្រែន

    ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស កាលពីថ្ងៃពុធ បានជំរុញឲ្យសមាជិកសភាអាមេរិក អនុម័តកញ្ចប់ជំនួយអ៊ុយក្រែន ដោយលោកចាត់ទុកថា ការអនុម័តនេះ គឺជារឿងត្រឹមត្រូវ។ គួររម្លឹកថា មេដឹកនាំគណបក្សសាធារណរដ្ឋ នៃសភាតំណាង សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានរារាំងជំនួយសង្រ្គាមសម្រាប់អ៊ុយក្រែន ដោយមិនអើពើនឹងការអង្វរករ របស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលថា ការអនុម័តច្បាប់នេះ គឺមានសារៈសំខាន់ សម្រាប់ទប់ទល់នឹងឥទ្ធពលរបស់លោកពូទីន ដែលលោក បៃឌិន ហៅថាជា «មេដឹកនាំផ្តាច់ការរុស្ស៊ី»។ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសប៊ុលហ្គារី លោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំសូមជំរុញ សមាជិកសភា នៅសហរដ្ឋអាមេរិក បោះឆ្នោត ឱ្យកញ្ចប់ប្រាក់នេះ ដំណើរការ»។ លោកបានបន្ថែមថា «យើងអំពាវនាវឱ្យពួកគេធ្វើរឿងត្រឹមត្រូវ ដើម្បីបញ្ឈប់ការឈ្លានពាន ហើយឈរនៅខាងសេរីភាព ក្រោកឈរឡើងសម្រាប់ប្រទេស ដែលការពារព្រំដែនរបស់ខ្លួន» លោកសង្កត់ធ្ងន់ថា ការអនុម័តកញ្ចប់ ដែលគេដឹងថា មានតម្លៃ ៦០ពាន់លានដុល្លារអាមេរិមួយនេះគឺ «ពិតជាសំខាន់សម្រាប់សន្តិសុខអាមេរិក» ហើយ «ពិភពលោកទាំងមូល» នឹងមើលការសម្រេចចិត្ត របស់សភាអាមេរិក។…

  • កោះបាលីផ្តើមយកពន្ធ ១០ដុល្លារ ពីភ្ញៀវទេសចរម្នាក់

    កោះបាលីផ្តើមយកពន្ធ ១០ដុល្លារ ពីភ្ញៀវទេសចរម្នាក់

    ហ្សាការតា ៖ មន្ត្រីនិយាយថា រមណីយដ្ឋានកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមយកពន្ធចំនួន ១៥០,០០០រូពី ឬប្រមាណ ១០ដុល្លារ លើការមកដល់របស់ភ្ញៀវទេសចរ នៅក្នុងថ្ងៃពុធម្សិលមិញ ដើម្បីការពារធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដែលមាននៅលើកោះនេះ។ អភិបាលស្តីទីរបស់កោះបាលី លោក Sang Made Mahendra Jaya ថ្លែងថា ការយកពន្ធពីអ្នកទេសចរមកកាន់កោះបាលី នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៤ ខែកុម្ភៈនេះតទៅ ដោយភ្ញៀវទេសចរទាំងអស់ តម្រូវឱ្យបង់ពន្ធតាមរយៈគេហទំព័រអនឡាញឈ្មោះ “Love Bali”។លោកអភិបាលស្តីទីបន្ថែមថា ការយកពន្ធនេះ គឺស្ថិតក្នុងគោលបំណងការពារវប្បធម៌ និងបរិស្ថានរបស់កោះបាលី។ ប៉ុន្តែការយកពន្ធនេះ នឹងមិនតម្រូវឱ្យភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកបង់នោះទេ។ តាមរយៈពន្ធថ្មីនេះទៀតសោត ឥណ្ឌូនេស៊ីបញ្ជាក់ថា នឹងមិនរំខានដល់ការទាក់ទាញភ្ញៀវទេសចរបរទេសឡើយ ដោយសារជនបរទេសបានធ្វើការដើម្បីបរិស្ថាន និងទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់កោះបាលីកាលពីពេលកន្លងមករួចហើយ។ សូមជម្រាបថា កោះបាលី គឺជាកោះល្បីល្បាញមួយប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលរកចំណូលពីភ្ញៀវទេសចរបរទេសរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែង យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្ហាញថា អ្នកទេសចរជិត ៤.៨លាននាក់បានមកលេងកម្សាន្តកោះបាលី ក្នុងចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Sony ដំឡើងការព្យាករណ៍ប្រាក់ចំណេញ

    Sony ដំឡើងការព្យាករណ៍ប្រាក់ចំណេញ

    តូក្យូ៖ ក្រុមហ៊ុន Sony របស់ប្រទេសជប៉ុន បានបង្កើនការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួន ក្នុងថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែបានកាត់បន្ថយគោលដៅលក់របស់ម៉ាស៊ីនហ្គេម PlayStation 5 របស់ខ្លួន។ ក្រុមហ៊ុន Sony ព្យាករណ៍ថា ប្រាក់ចំណេញសុទ្ធពេញមួយឆ្នាំរបស់ខ្លួន នឹងមានចំនួន ៩២០ពាន់លានយ៉េន ឬប្រហែល ៦.១ពាន់លានដុល្លារ លើសគោលដៅពីមុន ដែលមានត្រឹម ៨៨០ពាន់លានយ៉េន ឬប្រហែលជាង ៥.៨ពាន់លានដុល្លារ។ ទន្ទឹមគ្នា ការលក់ម៉ាស៊ីនហ្គេម PlayStation 5 (PS5) របស់ Sony អាចនឹងប្រឈមនូវហានិភ័យធ្លាក់ចុះសន្ទុះលក់ បើធៀបជាមួយនឹងគូប្រជែង Microsoft របស់អាមេរិក នេះបើតាមការព្រមានរបស់អ្នកវិភាគមួយចំនួន។ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Sony លោកស្រី Naomi Matsuoka និយាយថា Sony នឹងផ្តោតការយកចិត្តទុកដាក់ជាថ្មីលើប្រាក់ចំណេញរបស់ខ្លួន ប៉ុន្តែយើងក៏រំពឹងដែរថា ទិន្នន័យនៃការលក់នឹងចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ចាប់ពីឆ្នាំសារពើពន្ធបន្ទាប់។ ក្រុមហ៊ុន Sony បានបញ្ជាក់ទៀតថា ខ្លួនរំពឹងថា ការលក់ម៉ាស៊ីនហ្គេម PS5 នឹងមានចំនួនប្រហែល ២១លានគ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ធ្លាក់ចុះជាងគោលដៅពីមុន…

  • លទ្ធផលបឋម៖ អតីតមេយោធាក្នុងជំនាន់លោកស៊ូហាតូ បានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី

    លទ្ធផលបឋម៖ អតីតមេយោធាក្នុងជំនាន់លោកស៊ូហាតូ បានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី

    ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃពុធ។ លទ្ធផលបឋមបង្ហាញថា អតីតមេដឹកនាំយោធា ក្នុងរបបផ្តាច់ការ របស់លោកស៊ូហាតូ បានឈ្នះ ប៉ុន្តែ ត្រូវរង់ចាំលទ្ធផលផ្លូវការ ដែលគ្រោងនឹងប្រកាស នាខែក្រោយ។ អតីតឧត្តមសេនីយ Prabowo Subianto បានអះអាងប្រាប់អ្នកគាំទ្រ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈថា នេះគឺជាជ័យជម្នះសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់គ្នា។ លោក បានបន្ត «យើងជឿថា លទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ីកំពុងដំណើរការល្អ»។ យ៉ាងណាមិញ លទ្ធផលផ្លូវការមិនទាន់បានប្រកាសទេ គឺរងចាំរហូតដល់ខែក្រោយ។ លោក Subianto បានអះអាងថា លោកឈ្នះហើយ ប៉ុន្តែលោក បានសង្កត់ធ្ងន់ថា «យើងនៅតែត្រូវរង់ចាំលទ្ធផលផ្លូវការរបស់ គណៈកម្មាធិការរៀបចំការបោះឆ្នោត»។ លោក Subianto វ័យ៧២ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ជាអតីតមេយោធា ក្នុងរបបផ្តាច់ការរបស់លោក ស៊ូហាតូ (Suharto) កាលពីមួយជំនាន់មុន។ ទោះឃើញភាពឈ្នះ ក្នុងលទ្ធផលបឋមនេះ ក៏ដោយ លោកត្រូវការច្រើនជាង៥០ ភាគរយនៃការបោះឆ្នោតរួម ហើយយ៉ាងហោចណាស់ សន្លឹកឆ្នោតមួយភាគប្រាំ ពិតជាត្រូវបានបោះឆ្នោត នៅក្នុងតំបន់ជាងពាក់កណ្តាល នៃបណ្តាខេត្តក្រុង នៃប្រទេសនេះ ទើបទទួលបានតំណែងប្រធានាធិបតី។…

  • ក្រុមហ៊ុនអាមេរិក General Electric ជាក្រុមហ៊ុនដែលមានមូលធនទីផ្សារធំបំផុត ចាប់តាំងពីឆ្នាំ១៩៩៥ (៩៣ ពាន់លានដុល្លារ) ដល់ឆ្នាំ១៩៩៨ (២៦០ ពាន់លានដុល្លារ)

    ក្រុមហ៊ុនអាមេរិក General Electric ជាក្រុមហ៊ុនដែលមានមូលធនទីផ្សារធំបំផុត ចាប់តាំងពីឆ្នាំ១៩៩៥ (៩៣ ពាន់លានដុល្លារ) ដល់ឆ្នាំ១៩៩៨ (២៦០ ពាន់លានដុល្លារ)

    ប៉ុន្ដែ ឆ្នាំ១៩៩៩ ក្រុមហ៊ុន Microsoft ចូលក្ដោបទីផ្សារម្ដងជាមួយនឹងមូលធនទីផ្សាររហូតដល់ ៤១៨ពាន់លានដុល្លារ។ យ៉ាងណាមិញ General Electric ដណ្ដើមបានតំណែងកំពូលវិញក្នុងឆ្នាំ២០០១។ ក្រោយមក មានក្រុមហ៊ុនថ្មីៗជាច្រើនទៀត ចាប់ផ្ដើមវាយលុកទីផ្សារ ដោយក្នុងនោះរួមមានក្រុមហ៊ុន ExxonMobil ជាក្រុមហ៊ុនថ្មីដែលមានមូលធនទីផ្សាររហូតដល់ ៤១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនមានតម្លៃផុតគេ ជាមួយមូលធនទីផ្សារចុងក្រោយ ២,៦ទ្រីលានដុល្លារ – American Business History Center via Visual Capitalist #ams1minute

  • កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់

    កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់

    ព្យុងយ៉ាង៖ យោធាកូរ៉េខាងត្បូងនិយាយថា ក្នុងថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ដែលនេះជាការបាញ់សាកល្បងសព្វាវុធចុងក្រោយបំផុតក្នុងឆ្នាំ២០២៤។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់យើងចាប់បានសញ្ញា នៃការធ្វើតេស្តបាញ់សាកល្បងមីស៊ីលនៅម៉ោងប្រហែល ៩ព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចូលក្នុងដែនទឹកភាគភាគឦសាននៃទីក្រុង Wonsan ខណៈដែលអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលម្អិត។ ការបាញ់សាកល្បងមីស៊ីលគ្រូសនៅព្រឹកថ្ងៃពុធនេះ គឺជាការបាញ់មីស៊ីលគ្រូសលើកទី៥ហើយរបស់កូរ៉េខាងជើងក្នុងឆ្នាំ២០២៤ បន្ទាប់ពីលោក គីម ជុងអ៊ុន ប្ដេជ្ញាបន្តអភិវឌ្ឍសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លា និងបញ្ជាឱ្យយោធារបស់លោក ពង្រឹងការត្រៀមលក្ខណៈធ្វើសង្រ្គាម។ ក្រុមអ្នកជំនាញជឿជាក់ថា ការដែលកូរ៉េខាងជើងខិតខំពន្លឿនការផលិតមីស៊ីល និងធ្វើតេស្តសមត្ថភាពមីស៊ីលគ្រូសនេះ មានគោលបំណងធំ គឺដើម្បីពង្រឹងសមត្ថភាពមីស៊ីលគ្រូសនេះឱ្យកាន់តែខ្លាំងក្លា ដែលអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ។ បើដូច្នេះមែន វាជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះសន្តិសុខជាតិរបស់កូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា មីស៊ីលគ្រូសដែលដំណើរការដោយម៉ាស៊ីនយន្តហោះ ជាប្រភេទមីស៊ីលហោះទាបៗពីលើទឹកសមុទ្ទ ឬពីលើដី។ ដូច្នេះ ប្រព័ន្ធរ៉ាដារបស់សត្រូវ ពិបាកនឹងតាមចាប់រូបភាពរបស់មីស៊ីលនេះ ជាពិសេសពិបាកបាញ់ទម្លាក់។ មីស៊ីល Hwasal ជាភាសាកូរ៉េមានន័យថា គ្រាប់ព្រួញ ហើយមីស៊ីល Pulhwasal ជាភាសាកូរ៉េមានន័យថា គ្រាប់ព្រួញភ្លើង៕ ប្រភព៖ AFP និងយ៉ុនហាប់ ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រមុខការពារជាតិអាមេរិក នឹងចេញពីមន្ទីរពេទ្យ ឆាប់ៗនេះ

    ប្រមុខការពារជាតិអាមេរិក នឹងចេញពីមន្ទីរពេទ្យ ឆាប់ៗនេះ

    អាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin អាចនឹងត្រូវបានវេជ្ជបណ្ឌិតអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ នាថ្ងៃពុធនេះ។ លោករដ្ឋមន្ត្រីត្រូវបានព្យាបាល បញ្ហាប្លោកនោម ខណៈដែលលោកប្រយុទ្ធនឹងជំងឺមហារីកក្រពេញប្រូស្តាត។ លោក អស់ស្ទីន (Austin) ត្រូវបានគេសង្គ្រោះបន្ទាន់ កាលពីថ្ងៃអាទិត្យ ហើយបានផ្ទេរភារកិច្ច ទៅឲ្យអនុរដ្ឋមន្ត្រី ទទួលបន្ទុកជំនួស។ លេខាធិការរង ទទួលបន្ទុកសារព័ត៌មាន របស់មន្ទីរបញ្ចកោណ អ្នកស្រី សាប្រ៊ីណា ស៊ីង (Sabrina Singh) និយាយថា លោក អស់ស្ទីន (Austin) គឺស្ថិតនៅក្នុង «ស្ថានភាពល្អ» ហើយត្រូវបានគេរំពឹងថា នឹងត្រូវឲ្យចាកចេញពីមន្ទីរពេទ្យ នាថ្ងៃពុធនេះ។ អ្នកស្រីបានបន្ថែមថា អ្នកស្រីនឹងផ្តល់ព័ត៌មានថ្មីៗ អំពីការបន្តភារកិច្ច និងមុខងារពេញលេញរបស់លោករដ្ឋមន្ត្រី ឡើងវិញ។ ការភ័យខ្លាច ចំពោះសុខភាពចុងក្រោយបង្អស់ របស់ អស់ស្ទីន (Austin) បានកើតឡើង នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមានព័ត៌មានលេចចេញថា បុរសវ័យ ៧០ ឆ្នាំរូបនេះបានស្នាក់នៅមន្ទីរពេទ្យ ជាសម្ងាត់ ហើយមិនបានជូនដំណឹងដល់ប្រធានាធិបតីអាមេរិក…

  • OPEC មើលឃើញកំណើនតម្រូវការប្រេងរឹងមាំក្នុងឆ្នាំ ២០២៤

    OPEC មើលឃើញកំណើនតម្រូវការប្រេងរឹងមាំក្នុងឆ្នាំ ២០២៤

    វីយែន៖ ក្រុមប្រទេសជួញដូរប្រេងនៃអង្គការ OPEC ក្នុងថ្ងៃអង្គារនេះ និយាយថា ខ្លួនរំពឹងថា ក្នុងឆ្នាំ២០២៤នេះ សេដ្ឋកិច្ចប្រទេសចិននឹងមានភាពរឹងមាំ រួមទាំងសន្ទុះធ្វើដំណើរតាមផ្លូវអាកាស ដែលនឹងជួយជំរុញកំណើនតម្រូវការប្រេងពិភពលោកដ៏រឹងមាំ។ អង្គការ OPEC បានប៉ាន់ប្រមាណថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ២.២លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៤នេះ ផ្ទុយពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករណ៍ថា កំណើនតម្រូវការប្រេងនឹងថយចុះមកត្រឹម ១.២លានបារ៉ែលក្នុងមួយថ្ងៃ។ អង្គការ OPEC បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការព្យាករណ៍នេះ កំពុងឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលត្រូវបានរំពឹងទុកនៅឆ្នាំ ២០២៤។ បើតាមអង្គការ OPEC សកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសចិន, ការស្ទុះងើបឡើងវិញ ការធ្វើដំណើរតាមផ្លូវអាកាសសកល និងតម្រូវការគីមីឥន្ធនៈ នឹងក្លាយជាគន្លឹះសម្រាប់កំណើនតម្រូវការប្រេងនៅឆ្នាំ ២០២៤។ យោងតាមអង្គការ OPEC បានឱ្យដឹងថា ការប្រើប្រាស់ប្រេងសាំងត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពីកម្រិតមុនផ្ទុះជំងឺរាតត្បាត ខណៈដែលប្រេងឥន្ធនៈយន្តហោះក៏ត្រូវបានព្យាករណ៍ដែរថា ជាមធ្យម ទាបជាងកម្រិតកាលពីឆ្នាំ ២០១៩។ ទោះបីជាយ៉ាងណា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកទន់ខ្សោយ បូករួមស្តង់ដារប្រសិទ្ធភាពប្រេងកាន់តែតឹងរ៉ឹង និងកំណើនរថយន្តអគ្គិសនី នឹងប៉ះពាល់ដល់កំណើនតម្រូវការប្រេង៕ ប្រភព៖ AFP…

  • អត្រាគ្មានការងារធ្វើនៅអង់គ្លេសធ្លាក់ចុះ

    អត្រាគ្មានការងារធ្វើនៅអង់គ្លេសធ្លាក់ចុះ

    ឡុងដ៍៖ ទិន្នន័យផ្លូវការ ក្នុងថ្ងៃអង្គារនេះ បង្ហាញថា អត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេស បានធ្លាក់ចុះនៅត្រីមាសចុងក្រោយនៃឆ្នាំមុន ប៉ុន្តែកំណើនប្រាក់ឈ្នួលថមថយ ខណៈដែលអតិផរណារបស់ប្រទេសនេះនៅតែបន្តកើនឡើង។ ការិយាល័យស្ថិតិជាតិ (ONS) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាគ្មានការងារធ្វើបានធ្លាក់ចុះពី ៣.៩ភាគរយ មកត្រឹម ៣.៨ភាគរយក្នុងរយៈពេល ៣ខែ គិតមកទល់ចុងខែវិច្ឆិកាឆ្នាំមុន។ អត្រាគ្មានការងារធ្វើចំនួន ៣.៩ភាគរយ ត្រូវបានកែសម្រួលពីតួលេខធ្លាក់ចុះដំបូង ៤.២ភាគរយ នៅក្នុងទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (ONS) ដែលចេញផ្សាយកាលពីសប្តាហ៍មុន។ ការិយាល័យនេះ នៅថ្ងៃអង្គារម្សិលមិញ ក៏បានព្រមានដែរថា ទិន្នន័យនេះនៅតែប្រែប្រួលទៀត។ ទន្ទឹមគ្នា កំណើនប្រាក់ចំណូលជាមធ្យមរបស់អង់គ្លេសបានថយចុះមកត្រឹម ៦.២ភាគរយ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Jeremy Hunt ថ្លែងថា ទិន្នន័យខាងលើនេះ ជាដំណឹងល្អ… ប្រាក់ឈ្នួលពិតប្រាកដកំពុងកើនឡើងនៅក្នុងខែទី៦ជាប់ៗគ្នា ហើយអត្រាគ្មានការងារធ្វើនៅតែមានកម្រិតទាប។ លោករដ្ឋមន្រ្តីបន្ថែមថា ការកាត់បន្ថយពន្ធរបស់យើង គឺជាផ្នែកមួយនៃផែនការ ធ្វើឱ្យមនុស្សវិលត្រឡប់ទៅធ្វើការវិញ ដូច្នេះយើងអាចធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន។ចំណែកអ្នកវិភាគកំពុងព្យាករថា រដ្ឋាភិបាលអាចនឹងកាត់បន្ថយពន្ធបន្ថែមទៀត នៅមុនការបោះឆ្នោតសកលមកដល់នៅឆ្នាំនេះ។ គណបក្សអភិរក្សដឹកនាំដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ ត្រូវបានគេមើលឃើញថា កំពុងតាមពីក្រោយបក្សប្រឆាំងដ៏ធំជាងគេ ក្នុងការបោះឆ្នោតសកលខាងមុខ…