Category: ព័ត៌មានអន្តរជាតិ

  • អាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជុំវិញការស្លាប់មេបក្សប្រឆាំង Navalny

    អាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជុំវិញការស្លាប់មេបក្សប្រឆាំង Navalny

    វ៉ាស៊ីងតោន ឌីស៊ី៖ សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ ជុំវិញការស្លាប់នៅក្នុងពន្ធនាគាររបស់មេដឹកនាំប្រឆាំង លោក Alexei Navalny ខណៈដែលរដ្ឋាភិបាលនៅប្លុកអឺរ៉ុបជាច្រើនបានកោះហៅអ្នកការទូតរុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីនេះ ក៏ស្របពេលជាមួយនឹងខួបគម្រប់ពីរឆ្នាំ នៃការលុកលុយរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែនដែរ។ លោក Biden ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចាកចេញពីសេតវិមានថា «យើងនឹងមានកញ្ចប់ធំមួយ ដែលត្រូវបានប្រកាស នៅថ្ងៃសុក្រ»។ អាជ្ញាធររុស្ស៊ីបាននិយាយថា គូប្រជែងនយោបាយដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺលោក Alexei Navalny បានស្លាប់ កាលពីថ្ងៃសុក្រ។ ក្រុមរបស់លោកនិយាយថា បុរស វ័យ ៤៧ ឆ្នាំរូបនេះ ត្រូវបានគេសម្លាប់។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា «កញ្ចប់ទណ្ឌកម្មដ៏សំខាន់មួយនេះ គឺ ដើម្បី ឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះរឿងនេះ និងឆ្លើយតបទៅនឹងសង្រ្គាមដ៏សាហាវ និងឃោរឃៅ ដែលឥឡូវនេះ បានអូសបន្លាយ អស់រយៈពេលពីរឆ្នាំហើយ» ។ សហភាពអឺរ៉ុបបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញការស្លាប់របស់លោក…

  • របបយោធានៅប្រទេសហ្គីណេ រំលាយរដ្ឋាភិបាល

    របបយោធានៅប្រទេសហ្គីណេ រំលាយរដ្ឋាភិបាល

    កូណាគ្រី៖ របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសហ្គីណេ កាលពីថ្ងៃចន្ទ បានចេញសាលក្រមរំលាយរដ្ឋាភិបាល ដែលខ្លួនចូលមកកាន់កាប់ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២២ នេះបើយោងតាមវីដេអូ Facebook ដែលត្រូវបានផ្សព្វផ្សាយដោយប្រធានាធិបតី។ ឧត្តមសេនីយ Amara Camara អ្នកនាំពាក្យរបបយោធា មិនបានផ្តល់ហេតុផលសម្រាប់ការរំលាយ ឬកាលបរិច្ឆេទនៃការប្រកាសរដ្ឋាភិបាលថ្មីនោះទេ។ លោកគ្រាន់តែនិយាយថា «រដ្ឋាភិបាលត្រូវបានរំលាយ» ។ លោកបានបន្ថែមថា «កិច្ចការបច្ចុប្បន្ន នឹងត្រូវគ្រប់គ្រងដោយនាយកខុទ្ទកាល័យ អគ្គលេខាធិការ និងអគ្គលេខាធិការរង រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានដាក់ឱ្យដំណើរការ»។ គួរបញ្ជាក់ថា ហ្គីណេ ដែលគេស្គាល់ថា ជាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកខាងលិចមួយនេះ ត្រូវបានដឹកនាំដោយរបបយោធា តាំងពីខែកញ្ញា ឆ្នាំ២០២១។ ពេលនោះ ពួកគេបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យដំបូង របស់ប្រទេសនេះ។ ក្រោមសម្ពាធអន្តរជាតិ លោក Mamady Doumbouya មេដឹកនាំរបបយោធាបានសន្យាថា នឹងប្រគល់ការគ្រប់គ្រងរដ្ឋាភិបាលវិញទៅឱ្យជនស៊ីវិលជាប់ឆ្នោត នៅចុងឆ្នាំ ២០២៤។ លោកថា ក្នុងអន្តរកាលនេះ គឺជាការអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយ នៅក្នុងប្រទេស ជាប្រទេសដែលនៅតែក្រីក្រ បើទោះបីជាធនធានធម្មជាតិសន្ធឹកសន្ធាប់ក៏ដោយ។ ប៉ុន្តែគណបក្សប្រឆាំងបានចោទប្រកាន់ថា ការសន្យានេះគ្មានបានការអ្វីទេ ប៉ុន្តែ…

  • អឺរ៉ុបបើកបេសសកកម្មប្រយុទ្ធជាផ្លូវការជាមួយក្រុមហ៊ូទី

    អឺរ៉ុបបើកបេសសកកម្មប្រយុទ្ធជាផ្លូវការជាមួយក្រុមហ៊ូទី

    ព្រុចសែល៖ សហភាពអឺរ៉ុបចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹកជាផ្លូវការ ដើម្បីការពារការដឹកជញ្ជូននៅសមុទ្រក្រហម បន្ទាប់ពីក្រុមហ៊ូទីបានបន្តការវាយប្រហារលើនាវាពាណិជ្ជកម្ម ក្នុងថ្ងៃចន្ទនេះ ដោយបានកំណត់គោលដៅលើនាវាផ្ទុកទំនិញចំនួនពីរគ្រឿង។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បានប្រកាសពីការសម្រេចចិត្តដាក់ពង្រាយកងកម្លាំងជើងទឹក Naval Force Operation Aspides នៅលើបណ្តាញសង្គម X ថា អឺរ៉ុបនឹងធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម ដោយធ្វើការរួមគ្នាជាមួយនឹងដៃគូអន្តរជាតិរបស់យើង។ បេសកកម្មកងទ័ពជើងទឹកនេះ នឹងបញ្ជូននាវាចម្បាំងអឺរ៉ុប និងប្រព័ន្ធព្រមានជាមុន ទៅកាន់តំបន់សមុទ្រក្រហម ឈូងសមុទ្រ Aden និងដែនទឹកជុំវិញ។ រហូតមកទល់ពេលនេះ ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងប៊ែលហ្ស៊ិក បានចូលរួមក្នុងគំនិតផ្តួចផ្តើមមួយនេះ។ ក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey បានឱ្យដឹងថា កប៉ាល់ជាកម្មសិទ្ធិរបស់អាមេរិក និងដោតទង់ជាតិក្រិក បានអំពាវនាវសុំជំនួយយោធាជាលើកដំបូង បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលក្នុងចម្ងាយជាង ១០០គីឡូម៉ែត្រក្នុងសមុទ្រខាងកើតនៃទីក្រុងកំពង់ផែ Aden របស់ប្រទេសយេម៉ែន។ បន្ទាប់មកក៏មានសេចក្តីរាយការណ៍ពីការវាយប្រហារជាលើកទី២ នៅប្រហែលជាពីរម៉ោងក្រោយមកផងដែរ។ នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះដែរ ក្រុមសកម្មប្រយុទ្ធហ៊ូទីបានចេញមុខអះអាងពីការវាយប្រហារលើកប៉ាល់ Rubymar នៅច្រកសមុទ្រ Bab el-Mandeb ហើយបាននិយាយថា កប៉ាល់នេះអាចប្រឈមនឹងការលិចចូលសមុទ្រ។…

  • UN ព្រមានថា ការស្លាប់របស់កុមារនឹងផ្ទុះខ្លាំងនៅហ្គាហ្សា

    UN ព្រមានថា ការស្លាប់របស់កុមារនឹងផ្ទុះខ្លាំងនៅហ្គាហ្សា

    ហ្សឺណែវ៖ អង្គការសហប្រជាជាតិ ក្នុងថ្ងៃចន្ទនេះ ព្រមានថា កង្វះស្បៀងអាហារ និងអាហារូបត្ថម្ភ រួមទាំងការរីករាលដាលនៃជំងឺ នឹងបណ្តាលឱ្យករណីស្លាប់របស់កុមារផ្ទុះឡើងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា។ អនុប្រធានផ្នែកមនុស្សធម៌ នៃទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោក Ted Chaiban និយាយថា ឆាប់ៗនេះ តំបន់ហ្គាហ្សាស្ទ្រីបនឹងមើលឃើញពីការផ្ទុះឡើងករណីស្លាប់របស់កុមារ ដែលជាប់ពាក់ព័ន្ធនឹងកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ។ ជាក់ស្តែង យ៉ាងហោចណាស់ ៩០ភាគរយ នៃកុមារមានអាយុក្រោម ៥ឆ្នាំនៅតំបន់ហ្គាហ្សា បានរងផលប៉ះពាល់ដោយសារជំងឺឆ្លងមួយ ឬច្រើន នេះបើតាមការវាយតម្លៃរួមគ្នា ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ, ស្បៀងអាហារ និងសុខភាព។ ហើយ ៧០ភាគរយ បានកើតជំងឺរាគរូសក្នុងរយៈពេល ២សប្តាហ៍ មុនពេលចេញការវាយតម្លៃខាងលើ ដែលនេះបង្ហាញពីការកើនឡើង ២៣ដង បើធៀបនឹងឆ្នាំ២០២២។ ចំណែកនាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក Mike Ryan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពអត់ឃ្លាន និងជំងឺ បានរួមគ្នាឆក់យកជីវិតមនុស្សនៅតំបន់ហ្គាហ្សា។ លោកបានសង្កត់ធ្ងន់ថា កុមារដែលស្រេកឃ្លាន និងទន់ខ្សោយ គឺងាយនឹងកើតជំងឺ ជាពិសេសគឺជំងឺរាគ ដូច្នេះវាគឺជារឿងគ្រោះថ្នាក់ និងជាសោកនាដកម្ម ដែលនឹងកើតឡើងនៅចំពោះមុខយើង។ គួរបញ្ជាក់ថា…

  • អាមេរិក មានកងកម្លាំងយោធា និងអ្នកម៉ៅការវិស័យការពារជាតិចំនួនប្រមាណ ៤៥ ០០០នាក់ នៅតំបន់មជ្ឈិមបូព៌ា

    អាមេរិក មានកងកម្លាំងយោធា និងអ្នកម៉ៅការវិស័យការពារជាតិចំនួនប្រមាណ ៤៥ ០០០នាក់ នៅតំបន់មជ្ឈិមបូព៌ា

    វត្តមានយោធាច្រើនបំផុត គឺស្ថិតនៅប្រទេសគុយវ៉ែត ដែលមានចំនួនដល់ទៅ ១៣ ៥០០នាក់ ខណៈនៅបារ៉ែន មានចំនួន ៩ ០០០នាក់ និងកាតា មានចំនួន ៨ ០០០នាក់។ អេមីរ៉ាតអារ៉ាប់រួម មាន ៣៥៥០នាក់។ ហ្សកដានី មាន ២ ៩៣៦នាក់។ អារ៉ាប៊ីសាអ៊ូឌីត មាន ២ ៧០០នាក់។ អ៊ីរ៉ាក់ មាន ២ ៥០០នាក់។ តួកគីមាន ១ ៨៨៥នាក់។ ស៊ីរីមាន៩០០នាក់។ អូម៉ង់ មាន២០០នាក់។ មូលដ្ឋានទ័ពអាកាស និងជើងទឹកភាគច្រើនស្ថិតនៅបារ៉ែន កាតានិងអេមីរ៉ាតអារ៉ាប់រួម – Visual Capitalist #ams1minute

  • ព្រឹកនេះសម្តេច ធិបតី អញ្ជើញបើក ការដ្ឋានស្ថាបនា ស្ពាន ឆ្លងទន្លេបាសាក់ «ចាក់អង្រែក្រោម -ព្រែកប្រា» តម្លៃ ជាង ៦០លានដុល្លារ

    ព្រឹកនេះសម្តេច ធិបតី អញ្ជើញបើក ការដ្ឋានស្ថាបនា ស្ពាន ឆ្លងទន្លេបាសាក់ «ចាក់អង្រែក្រោម -ព្រែកប្រា» តម្លៃ ជាង ៦០លានដុល្លារ

    ភ្នំពេញ៖ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង ពេញ សមត្ថភាព នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ប្រចាំ កម្ពុជា អញ្ជើញ ជា អធិបតី បើក ការដ្ឋាន ស្ថាបនា ស្ពាន ឆ្លងទន្លេ បាសាក់ ” ចាក់អង្រែ ក្រោម – ព្រែកប្រា ” នៅក្នុង សង្កាត់ ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។ គម្រោង…

  • សេដ្ឋកិច្ចសង្ហិបុរីកើនឡើង ១,១ភាគរយក្នុងឆ្នាំ ២០២៣

    សេដ្ឋកិច្ចសង្ហិបុរីកើនឡើង ១,១ភាគរយក្នុងឆ្នាំ ២០២៣

    សង្ហិបុរី៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងទាបជាងការរំពឹងទុកកាលពីឆ្នាំមុន ខណៈដែលខ្លួនបានព្រមានថា ហានិភ័យភូមិសាស្ត្រនយោបាយនឹងបន្តបង្កផលប៉ះពាល់នៅឆ្នាំ២០២៤នេះ។ សេដ្ឋកិច្ចសង្ហិបុរីកើនឡើង ១.១ភាគរយកាលពីឆ្នាំ២០២៣ ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មសង្ហិបុរី តួលេខនេះទាបជាងការព្យាករណ៍ ១.២ភាគរយ ដែលប្រកាសដោយនាយករដ្ឋមន្ត្រីសង្ហិបុរី លោក លី សៀនឡុង។ នេះជាឆ្នាំទី៣ជាប់ៗគ្នាហើយ ដែលសេដ្ឋកិច្ចរបស់ប្រទេសសង្ហិបុរីធ្លាក់ចុះ គិតចាប់តាំងពីឆ្នាំ២០២០ ជាឆ្នាំរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ សេដ្ឋកិច្ចសង្ហិបុរីមានចំនួន ៨.៩ភាគរយនៅឆ្នាំ២០២១ និង ៣.៨ភាគរយនៅឆ្នាំ២០២២។ ហើយសម្រាប់ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជសង្ហិបុរីបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងមិនប្រែប្រួលនោះទេ ពោលគឺស្ថិតនៅចន្លោះពី ១ ទៅ ៣ភាគរយ។ កំណើនសេដ្ឋកិច្ចរបស់សង្ហិបុរីដ៏ស្តួចស្តើងកាលពីឆ្នាំមុន គឺបណ្តាលមកពីតម្រូវការសកលទន់ជ្រោយ ចំពោះការនាំចេញរបស់ប្រទេសសិង្ហបុរី និងវិស័យផលិតកម្មដ៏សំខាន់របស់ខ្លួន បានធ្លាក់ចុះ ៤.៣ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ កើនឡើង ២.៧ភាគរយ។ ក្រសួងពាណិជ្ជកម្មសង្ហិបុរីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ហានិភ័យធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនៅតែមាន ដោយសង្ហិបុរីបានព្រមានពីការរីករាលដាលនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ បន្ថែមលើនេះ ការប្រែប្រួលអាកាសធាតុ និងការពន្យារពេលតម្លើងអត្រាការប្រាក់ខ្ពស់ ក៏អាចធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រធានាធិបតីប្រេស៊ីលចោទអ៊ីស្រាអែលថា ធ្វើអំពើប្រល័យពូជសាសន៍ នៅហ្គាហ្សា

    ប្រធានាធិបតីប្រេស៊ីលចោទអ៊ីស្រាអែលថា ធ្វើអំពើប្រល័យពូជសាសន៍ នៅហ្គាហ្សា

    បរទេស៖ លោក Lula ប្រធានាធិបតីនៃប្រទេសប្រេស៊ីលបានថ្លែងចោទប្រកាន់ចំៗ លើអ៊ីស្រាអែលថា បាននិងកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានតបវិញថា គឺជាចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងគួរឲ្យអាម៉ាស់។ ការចោទប្រកាន់នេះបានធ្វើឡើង កាលពីចុងសប្តាហ៍។ លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ថែមទាំងបានប្រៀបធៀបសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែល ដូចទៅនឹងយុទ្ធនាការរបស់ លោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) មេដឹកនាំផ្ដាច់ការជនជាតិអាល្លឺម៉ង់ កាលពីពេលដែលមានការសម្លាប់ជនជនជាតិជ្វីហ្វ។ លោកបញ្ជាក់ថា នេះមិនមែនជាសង្រ្គាមទេ វាគឺជាការប្រល័យពូជសាសន៍។ បុរសឆ្វេងនិយម វ័យ៧៨ឆ្នាំរូបនេះ បានបន្ថែមថា «វាមិនមែនជាសង្រ្គាមរវាងទាហាននិងទាហាននោះទេ។ វាជាសង្រ្គាមរវាងកងទ័ព និងស្ត្រី ព្រមទាំងកុមារ» ។ ជាការឆ្លើយតប កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅការអត្ថាធិប្បាយរបស់លោក Lula ថា «គួរឱ្យអាម៉ាស់ និងធ្ងន់ធ្ងរ» ហើយបាននិយាយថា រដ្ឋាភិបាលរបស់លោកបានទូរស័ព្ទទៅកាន់ឯកអគ្គរដ្ឋទូតប្រេស៊ីល ដើម្បីបញ្ជាក់លម្អិតពីរឿងនេះ។ លោក Lula បានប្រាប់អ្នកយកព័ត៌មាន…

  • រុស្ស៊ី ជាប្រទេសរងទណ្ឌកម្មពីសំណាក់ប្រទេសដទៃច្រើនជាងគេ ដោយមានរហូតដល់ ១៨ ៧៧២ដង

    រុស្ស៊ី ជាប្រទេសរងទណ្ឌកម្មពីសំណាក់ប្រទេសដទៃច្រើនជាងគេ ដោយមានរហូតដល់ ១៨ ៧៧២ដង

    ក្នុងនោះ អាមេរិកជាប្រទេសដែលដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីច្រើនដាច់គេ រហូតដល់ ៣ ៥៥១ដង។ អ៊ីរ៉ង់ ជាប្រទេសដែលរងទណ្ឌកម្មច្រើនបន្ទាប់ មានចំនួន ៤ ៩៦៣ដង ខណៈស៊ីរីរងទណ្ឌកម្ម ២ ៨១១ដង។ កូរ៉េខាងជើង ដែលបន្តផ្គើនប្រទេសលោកខាងលិចជាមួយកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ រងទណ្ឌកម្មរហូតដល់ ២ ១៧១ដង។ មីយ៉ាន់ម៉ាជាប្រទេសតែមួយនៅអាស៊ានដែលជាប់ក្នុងតារាងនេះ ពោលគឺរងទណ្ឌកម្មដល់ ៩៨៨ ខណៈវេណេស៊ុយអេឡា រងទណ្ឌកម្ម ៧៤៧។ ភាគច្រើននៃទណ្ឌកម្មទាំងនោះផ្តោតលើបុគ្គល ជាជាងលើអង្គភាព ឬស្ថាប័នមាន ៤ ៣៤៤ – Statista via Voronoi #ams1minute

  • Airbus ធ្លាក់ចុះប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ ២០២៣

    Airbus ធ្លាក់ចុះប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ ២០២៣

    ប៉ារីស៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ក្នុងថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធចំនួន ៣.៨ពាន់លានអឺរ៉ូ ឬប្រហែល ៤.១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។ នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury បាននិយាយយ៉ាងដូច្នេះថា ក្នុងឆ្នាំ ២០២៣ យើងបានកត់ត្រាការបញ្ជាទិញដ៏រឹងមាំ ហើយយើងបានបំពេញតាមការប្តេជ្ញាចិត្តរបស់យើង… នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយ។ក្រុមហ៊ុន Airbus បានបញ្ជាក់ថា ខ្លួនបានទទួលការបញ្ជាទិញយន្តហោះចំនួន ២,០៩៤គ្រឿងក្នុងឆ្នាំ ២០២៣ តួលេខនេះបានបំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៣។ ក្នុងនោះយន្តហោះប្រភេទ A320 និងយន្តហោះ A350 នាំមុខគេក្នុងបញ្ជីបញ្ជាទិញ។ ការបញ្ជាទិញនេះ បានស្រូបទាញប្រាក់ចំណូលរបស់ក្រុមហ៊ុន Airbus កើនឡើង ១១ភាគរយ ដល់ ៦៥.៤ពាន់លានអឺរ៉ូ ឬប្រហែល ៧០.២ពាន់លានដុល្លារ ក្នុងនោះប្រាក់ចំណូលពីការលក់យន្តហោះពាណិជ្ជកម្មកើនឡើង ១៥ភាគរយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus បានចែកចាយយន្តហោះចំនួន ៧៣៥គ្រឿងកាលពីឆ្នាំមុន បើទោះបីជាមានបញ្ហានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនក៏ដោយ ហើយរំពឹងថា ខ្លួនគ្រោងនឹងចែកចាយយន្តហោះប្រហែល ៨០០គ្រឿងនៅឆ្នាំ ២០២៤នេះ៕ ប្រភព៖…