-
រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 ជួបប្រជុំគ្នា នៅរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល

បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសមានសេដ្ឋកិច្ចឈានមុខចំនួន ២០ ហៅកាត់ G20 បានទៅជួបប្រជុំគ្នា នៅទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីល។ ជាកិច្ចប្រជុំលើកដំបូង របស់ក្រុម G20 ក្នុងឆ្នាំ២០២៤នេ។ កាលពីថ្ងៃពុធ ថ្លែងពេលប្រកាសបើកកិច្ចប្រជុំ នាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រេស៊ីល លោក Fernando Haddad បានប្រាប់សមភាគីរបស់លោកថា «ទស្សនវិស័យសេដ្ឋកិច្ចសកល គឺពោរពេញទៅដោយបញ្ហាប្រឈម»។ លោក Haddad បន្ថែមថា «វាដល់ពេលកំណត់ឡើងវិញ នូវសកលភាវូបនីយកម្ម.. យើងត្រូវបង្កើតការលើកទឹកចិត្ត ដើម្បីធានា លំហូរមូលធនអន្តរជាតិ ជាមួយនឹងគោលការណ៍សង្គម និងបរិស្ថាន»។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក, រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់, ប្រធានមូលនិធិអន្តរជាតិ ហៅកាត់ IMF និងអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចកំពូលៗផ្សេងទៀត បានមានវត្តមាន ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ប៉ុន្តែអវត្តមានរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមួយចំនួន គួរឲ្យកត់សម្គាល់ អវត្តមាន រួមទាំង ឥណ្ឌា និងរុស្ស៊ី ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ផ្ទុះការពេញនិយមជាខ្លាំងនៅចុងឆ្នាំ២០២២

ChatGPT មានការប្រើប្រាស់រហូតដល់ ១៤,៦ពាន់លានដង ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ដែលនេះបានធ្វើឱ្យ ChatGPT មានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងចំណោម AI ដែលមានភាពពេញនិយមចំនួន ៥។ AI ដែលមានភាពល្បីល្បាញបន្ទាប់គឺ Character.AI ដែលមានការប្រើប្រាស់រហូតដល់ ៣,៨ពាន់លានដង។ QuillBot ជា AI ទី៣ មានការចូលប្រើ ១,១ពាន់លានដង ខណៈ Midjourney មានចំនួន ៥០០លានដង Hugging Face មានចំនួន ៣១៦លានដង និង Google Bard មានចំនួន ២៤១លានដង – Writerbuddy via Visual Capitalist #ams1minute
-
ឆាតរៀបចំការបោះឆ្នោត បញ្ចប់ការគ្រប់គ្រងដោយរបបយយោធា

យ៉ាមេណា៖ ប្រទេសឆាដនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ៦ ខែឧសភា ដើម្បីបញ្ចប់ការគ្រប់គ្រង ដោយរបបយោធា។ ប្រទេសក្នុងតំបន់អាហ្វ្រិកមួយនេះ ស្ថិតក្រោមការគ្រប់គ្រង ដោយរបបយោធា រយៈពេល ៣ ឆ្នាំមកហើយ។ កាលពីថ្ងៃអង្គារ ស្ថាប័នស្ទង់មតិជាតិបានប្រកាសបញ្ចប់របបនេះ តាមរយៈការបោះឆ្នោត នាពេលខាងមុខនេះ។ ប្រធានាធិបតីបច្ចុប្បន្ន គឺលោក Mahamat Deby Itno មានវ័យ ៣៧ ឆ្នាំ ហើយបានឡើងកាន់តំណែងនេះ បន្ទាប់ពីពួកឧទ្ទាមបានសម្លាប់ឪពុករបស់លោកឈ្មោះថា Idriss Deby Itno។ លោកគឺជាអ្នកដែលបានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារ និងគ្រប់គ្រងប្រទេសវាលខ្សាច់មួយនេះ ដោយកណ្តាប់ដៃដែក របស់លោក អស់រយៈពេល ៣ទសវត្សរ៍ មុនពេលទទួលមរណៈភាព។ លោក Mahamat បានសន្យាថា នឹងប្រគល់អំណាចត្រឡប់ ទៅជនស៊ីវិលវិញ និង សន្យាដំបូងឡើយ ថា នឹងរៀបចំការបោះឆ្នោត ក្នុងរយៈពេល ១៨ខែ ប៉ុន្តែ ក្រោយមក បន្ថែមពីរខែទៀត លុះដល់ចុងក្រោយ បានរុញទៅដល់ថ្ងៃទី១០ ខែតុលា…
-
កាតាសន្យាវិនិយោគ ១០ពាន់លានអឺរ៉ូ ក្នុងសេដ្ឋកិច្ចបារាំង

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រកាសថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយអធិរាជរបស់ប្រទេសកាតា ទាក់ទិននឹងការវិនិយោគិនកាតា ចំនួន១០ពាន់លានអឺរ៉ូ នៅក្នុងសេដ្ឋកិច្ចបារាំង នៅឆ្នាំ២០៣០។ ប្រធានាធិបតី Emmanuel Macron បានប្រកាសថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមនេះ កាលពីថ្ងៃអង្គារ។ «យើងបានចុះហត្ថលេខាលើផែនការវិនិយោគ ដ៏មានមហិច្ឆតា ចំនួន ១០ ពាន់លានអឺរ៉ូ»។ លោក Emmanuel Macron បានប្រកាស ក្នុងពិធីបើកអាហារពេលល្ងាចដែលផ្តល់ជាកិត្តិយសដល់ អធិរាជប្រទេសកាតា Sheikh Tamim bin Hamad Al-Thani ក្នុងដំណើរយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំង។ ការវិនិយោគទាំងនេះនឹងធ្វើឡើង ក្នុងវិស័យដូចជា ការផ្លាស់ប្តូរថាមពល គ្រឿងអេឡិចត្រូនិក អវកាស បញ្ញាសិប្បនិមិត្ត ឌីជីថល សុខភាព និងឧស្សាហកម្មវប្បធម៌៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សត្វរមាសជិត ៥០០ក្បាលត្រូវបានសម្លាប់នៅអាហ្វ្រិកខាងត្បូង

ព្រីតូរីយ៉ា ៖ រដ្ឋាភិបាល ក្នុងថ្ងៃអង្គារ និយាយថា សត្វរមាសជាង ៥០០ក្បាលត្រូវបានសម្លាប់ដោយការបរបាញ់នៅប្រទេសអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០២៣ កើនឡើង ១១ភាគរយបើធៀបនឹងឆ្នាំ២០២២ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយការជួញដូរស្នែងរមាសខុសច្បាប់ក៏ដោយ។ ក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូងបញ្ជាក់ថា សត្វរមាសចំនួន ៤៩៩ក្បាលត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៣ ដែលភាគច្រើននៅក្នុងសួនឧទ្យានគ្រប់គ្រងដោយរដ្ឋ។ ចំណែកសត្វតោដែលត្រូវបានបរបាញ់នៅក្នុងខេត្ត KwaZulu-Natal ភាគខាងកើតវិញ គិតនៅក្នុងឧទ្យាន Hluhluwe-Imfolozi ដែលជាឧទ្យានមានវ័យចំណាស់ជាងគេបំផុតរបស់ទ្វីបអាហ្រ្វិកតែមួយប៉ុណ្ណោះ មានចំនួន ៣០៧ក្បាល។ ពាក់ព័ន្ធនឹងរបាយការណ៍នេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូង លោកស្រី Barbara Creecy និយាយថា នេះគឺជាការខាតបង់ដ៏ខ្ពស់បំផុត បង្កឡើងពីការបរបាញ់នៅក្នុងខេត្ត KwaZulu-Natal ខណៈដែលក្រុមពហុវិន័យកំពុងបន្តធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីទប់ស្កាត់។ លោកស្រី Creecy បន្ថែមថា ភ្នាក់ងារអនុវត្តច្បាប់ចាប់ខ្លួនជនសង្ស័យបានចំនួន ៤៩នាក់នៅក្នុងខេត្ត KwaZulu-Natal កាលពីឆ្នាំមុន។ នៅទូទាំងប្រទេស អ្នកប្រមាញ់ និងជួញដូរស្នែងរមាសចំនួន ៤៥នាក់ត្រូវបានកាត់ទោសនៅក្នុងតុលាការ។ អាហ្វ្រិកខាងត្បូង ជាប្រទេសមានសត្វរមាសច្រើនជាងគេនៅលើពិភពលោក និងជាចំណុចក្តៅសម្រាប់ការប្រម៉ាញ់ ដែលត្រូវបានជំរុញដោយតម្រូវការពីតំបន់អាស៊ី ដែលស្នែងរមាសត្រូវបានប្រើប្រាស់ធ្វើជាឱសថបុរាណសម្រាប់ការព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព។ គិតត្រឹមឆ្នាំ២០២៣ អាជ្ញាធរឧទ្យានជាតិតម្រូវឱ្យនិយោជិតថ្មីធ្វើតេស្តឧបករណ៍ចាប់សម្តីភូតកុហក ចំពេលមានការព្រួយបារម្ភថា កម្មករមួយចំនួនទំនងជាលួចឃុបឃិតជាមួយអ្នកប្រមាញ់។ ស្នែងរមាសមានតម្រូវខ្លាំងនៅក្នុងទីផ្សារងងឹត…
-
IAEA ព្រួយបារម្ភខ្លាំង ជុំវិញផែនការនុយក្លេអ៊ែរអ៊ីរ៉ង់

ហ្ស៊ឺណែវ ៖ អង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍សម្ងាត់ ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន AFP។ នៅមុនកិច្ចប្រជុំគណៈអភិបាលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅសប្តាហ៍ក្រោយ ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi បានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ដល់ប្រទេសអ៊ីរ៉ង់ សហការឱ្យបានពេញលេញ និងច្បាស់លាស់ជាមួយភ្នាក់ងារ IAEA។ លោក Grossi បាននិយាយនៅក្នុងរបាយការណ៍ប្រចាំត្រីមាសសម្ងាត់ថា មានតែតាមរយៈការចូលរួមប្រកបដោយន័យស្ថាបនា និងអត្ថន័យប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហានានាបាន។ ភាពតានតឹងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្ទុះឡើងម្តងហើយម្តងទៀត ចាប់តាំងពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានគោលបំណងទប់ស្កាត់កម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ត្រូវបានទុកចោលកាលពីឆ្នាំ២០២២។ តួយ៉ាង ប៉ុន្មានឆ្នាំថ្មីៗនេះ អ៊ីរ៉ង់បានកាត់បន្ថយកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារ IAEA ដោយបានបិទឧបករណ៍ឃ្លាំមើល សម្រាប់ការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ និងរារាំងអ្នកត្រួតពិនិត្យរបស់ IAEA ក្នុងចំណោមវិធានការផ្សេងៗទៀត។ ទន្ទឹមគ្នា អ៊ីរ៉ង់បានបង្កើនកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឥឡូវនេះមានសម្ភារៈគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូជាច្រើន។ នៅក្នុងរបាយការណ៍សម្ងាត់ដាច់ដោយឡែកមួយ ដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ មានច្រើនជាង ២៧ដងនៃដែនកំណត់ដែលបានដាក់កំហិតនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥។ បើតាមរបាយការណ៍ដដែល…
-
អ៊ុយក្រែនទើបទទួលបានគ្រាប់កាំភ្លើងធំ ៣០% ប៉ុណ្ណោះពីអឺរ៉ុប

លោក ប្រធានាធិបតី Zelensky និយាយ កាលពីថ្ងៃចន្ទថា អ៊ុយក្រែនទើបទទួលបានគ្រាប់កាំភ្លើងធំ តែ៣០ភាគរយប៉ុណ្ណោះ ក្នុងចំណោមទំហំសរុប ដែលសហភាពអឺរ៉ុបធ្លាប់បានសន្យាផ្តល់ឲ្យ។ លោក Volodymyr Zelensky បាននិយាយថា ប្រទេសអ៊ុយក្រែនបានទទួលគ្រាប់កាំភ្លើងធំ តិចជាងមួយភាគបី នៃគ្រាប់កាំភ្លើងធំសរុបមួយលានគ្រាប់ ដែលអឺរ៉ុបធ្លាប់សន្យាថា នឹងផ្តល់ឱ្យនោះ។ លោក Zelensky បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារី នៅក្នុងទីក្រុង Kyiv ថា «ក្នុងចំណោមគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ ដែលសហភាពអឺរ៉ុបបានសន្យាជាមួយយើង គឺមិនទល់ពេលនេះ មិនមែន ៥០ ភាគរយទេ ប៉ុន្តែជាអកុសល មានត្រឹម ៣០ភាគរយ ប៉ុណ្ណោះ» ។ សហភាពអឺរ៉ុបបានសន្យា កាលពីឆ្នាំមុន ប៉ុន្តែនៅក្នុងខែមករា អឺរ៉ុបបានទទួលស្គាល់ថា ខ្លួនប្រហែលជាអាចផ្គត់ផ្គង់ បានត្រឹមតែពាក់កណ្តាល នៃគ្រាប់កាំភ្លើងធំ ទាំង១លានគ្រាប់ ហើយសន្យាថា នឹងផ្គត់ផ្គង់គ្រប់ចំនួន នៅខែមីនា។ បន្ទាប់ពីរយៈពេលពីរឆ្នាំនៃសង្រ្គាម ហើយក៏ស្របពេលដែលសមាជិកអឺរ៉ុបកំពុងខ្វែងគំនិតគ្នា លើជំនួយសម្រាប់អ៊ុយក្រែននោះ រដ្ឋបាលក្រុងគៀវ បាននិងកំពុងតស៊ូ ដើម្បីធានាបាននូវកាំភ្លើងធំដែលចាំបាច់ ដើម្បីការពារជួរមុខ…
-
អាមេរិក ជាប្រទេសមួយដែលមានទុនវិនិយោគក្នុងសហគមន៍អាស៊ានច្រើនជាងគេ ដោយមានទំហំទឹកប្រាក់ដល់ទៅ ៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

-
ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ជួបជុំ គាំទ្រអតីតប្រធានាធិបតី ដែលគេហាមមិនឲ្យឈរឈ្មោះបោះឆ្នោត

ប្រាស៊ីលីយ៉ា៖ លោក Bolsonaro អតីតប្រធានាធិបតីនៃប្រទេសប្រេស៊ីលបានរិះគន់ «បំរាមហាមឃាត់ការបោះឆ្នោត» ចំពោះរូបលោក ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា បង្ហាញពីការគាំទ្រលើរូបលោក។ ប្រជាជនប្រេស៊ីលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា តាមដងផ្លូវនៃទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ។ ថ្លែងទៅកាន់អ្នកគាំទ្រ នៅក្នុងទីក្រុងសេដ្ឋកិច្ចរបស់ប្រេស៊ីលមួយនេះ លោក Bolsonaro ថែមទាំងបានបដិសេធម្តងទៀត នូវការចោទប្រកាន់ដែលថា លោកគ្រោងធ្វើរដ្ឋប្រហារ ដើម្បីបន្តកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោត ក្នុងខែតុលា ឆ្នាំ២០២២។ លោក Bolsonaro ដែលត្រូវប៉ូលិសរឹបអូសយកលិខិតឆ្លងដែន បាននិយាយថា «អ្វីទៅជារដ្ឋប្រហារ? គឺសំដៅលើ រថក្រោះនៅតាមដងផ្លូវ អាវុធ ការឃុបឃិតគ្នា.. តែរឿងបែបនេះ គ្មានកើតឡើង ក្នុងប្រទេសប្រេស៊ីល»។ កាលពីខែមិថុនា តុលាការបានរារាំង លោក Bolsonaro ពីការឈរឈ្មោះបោះឆ្នោត ប្រធានាធិបតី រហូតដល់ឆ្នាំ២០៣០ ជុំវិញការចោទថា លោកជ្រែតជ្រែកប្រព័ន្ធបោះឆ្នោត។ក្នុងពេលជួបជុំ កាលពីថ្ងៃអាទិត្យ អតីតមេដឹកនាំរូបនេះបានរំលឹកឡើងវិញថា លោកកំពុងត្រូវបានមូលបង្កាច់ បន្ទាប់ពីបានគ្រប់គ្រងប្រទេសប្រេស៊ីល នៅចន្លោះពីឆ្នាំ២០១៩ ដល់ ២០២២៕ ប្រភពពី AFP ប្រែសម្រួល៖…
-
ក្រុមហ៊ុនអាកាសចរណ៍ China Southern Group ជាក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

រហូតដល់ ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ជាមួយនឹងអ្នកដំណើរ ៦២,៦លាននាក់។ ក្រុមហ៊ុន SIA Group ជាក្រុមហ៊ុនលំដាប់ទី២ ដែលរកចំណូលបាន ១២,៧ពាន់លានដុល្លារ និងមានអ្នកដំណើរសរុប ២៦,៥លាននាក់។ ស្ថិតក្នុងលំដាប់ទី៣ ក្រុមហ៊ុនជប៉ុន ANA Group រកចំណូលបាន ១២,៦ពាន់លានដុល្លារ ហើយដឹកអ្នកដំណើរសរុប ៣៨,៧លាននាក់។ ក្រៅពីនេះ គេឃើញមានក្រុមហ៊ុនផ្សេងទៀត ដែលរកចំណូលបានសមគួរក្រោយវិបត្តិកូវីដ១៩ រួមមានក្រុមហ៊ុន Korea Air Group, Japan Airlines Group, Air China Group, IndiGo, និង China Eastern Group ជាដើម – Allianz Partners Big Book of Travel Data via Statista #ams1minute