-
ក្រុមហ៊ូទីបាញ់មីស៊ីលកម្ទេចកប៉ាល់ពាណិជ្ជកម្ម បណ្តាលឱ្យនាវិកហ្វីលីពីន ២នាក់ស្លាប់

ម៉ានីល ៖ រដ្ឋាភិបាលហ្វីលីពីន ក្នុងថ្ងៃព្រហស្បតិ៍ ប្រកាសថា សមាជិកនាវិកហ្វីលីពីន២នាក់ ក្នុងចំណោមនាវិកចំនួន៣នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូទី ទៅលើកប៉ាល់ពាណិជ្ជកម្ម True Confidence នៅឈូងសមុទ្រ Aden កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះគឺជាលើកដំបូងហើយ ដែលការវាយប្រហាររបស់ក្រុមហ៊ូទី នៅប្រទេសយេម៉ែន បណ្តាលឲ្យមាននាវិកស្លាប់ និងរងរបួស ចាប់តាំងពីខ្លួនធ្វើសកម្មភាពប្រឆាំងកប៉ាល់ពាណិជ្ជកម្មក្នុងដែនទឹកអន្តរជាតិ។ អ្នកនាំពាក្យក្រុមហ៊ូទី លោក Yahya Saree បានបង្ហោះសារនៅលើបណ្តាញសង្គមថា កប៉ាល់ពាណិជ្ជកម្មនេះ ពិតជាត្រូវវាយប្រហារដោយមីស៊ីលមែន បន្ទាប់ពីក្រុមនាវិកទាំងនោះ មិនអើពើនឹងសារព្រមានរបស់ក្រុមឧទ្ទាម។ ទន្ទឹមគ្នា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ពាណិជ្ជកម្ម True Confidence ដែលដោតទង់ជាតិ Barbados ពិតជាបានរងការវាយប្រហារដោយមីស៊ីលប្រឆាំងនាវាមែន ហើយក្រៅពីនាវិក៣នាក់ដែលស្លាប់ ក៏មាននាវិក៤នាក់ទៀតរងរបួសផងដែរ ក្នុងនោះមាន៣នាក់ត្រូវរបួសធ្ងន់។ ប្រភពបានឱ្យដឹងថា កប៉ាល់នេះ មាននាវិកសរុប២០នាក់ ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់ វៀតណាម៤នាក់ និងជនជាតិហ្វីលីពីនចំនួន១៥នាក់ ហើយមានឆ្មាំប្រដាប់អាវុធ៣នាក់ ដោយ២នាក់ជាជនជាតិស្រីលង្កា និងម្នាក់ជាជនជាតិនេប៉ាល់។ គិតមកទល់ពេលនេះ ហ្វីលីពីនបាននឹងកំពុងស្វែងរកមធ្យោបាយរំដោះពលរដ្ឋខ្លួនចំនួន១៧នាក់ ដែលត្រូវចាប់ជាចំណាប់ខ្មាំងដោយក្រុមហ៊ូទីកាលពីខែវិច្ឆិកា បន្ទាប់ពីក្រុមឧទ្ទាមនៅយេម៉ែននេះ…
-
ទូរសព្ទដៃម៉ាក Nokia 1100 លក់ដាច់ជាងគេ រហូតដល់ចំនួន ២៥០លានគ្រឿង

ខណៈស៊េរី Nokia 1110 លក់ដាច់ចំនួន ២៤៨លានគ្រឿង មុនពេលដែលក្រុមហ៊ុន Apple វាយលុកទីផ្សារក្នុងឆ្នាំ២០០៩ ជាមួយនឹងទូរសព្ទដៃម៉ាក iPhone 6/6 Plus ដែលលក់ដាច់បានរហូតដល់ ២២២លានគ្រឿង។ ចាប់តាំងពីឆ្នាំ២០០៩នេះមក ទូរស័ព្ទដៃរបស់ Apple ទទួលបានភាពពេញនិយមដោយសារភាពទាន់សម័យ និងងាយស្រួលប្រើប្រាស់។ យ៉ាងណាមិញ ក្រុមហ៊ុន Apple កំពុងប្រកួតប្រជែងលើទីផ្សារជាមួយនឹងក្រុមហ៊ុន Samsung នាពេលបច្ចុប្បន្ន – Visual Capitalist #ams1minute
-
សហរដ្ឋអាមេរិកទម្លាក់ជំនួយបន្ថែមពីលើអាកាសចូលតំបន់ហ្គាហ្សា

វ៉ាស៊ីនតោន៖ យោធាអាមេរិកនិយាយថា យន្តហោះដឹកទំនិញអាមេរិក ក្នុងថ្ងៃអង្គារ បានទម្លាក់ស្បៀងអាហារជាង ៣៦,៨០០កញ្ចប់ ចូលទៅកាន់តំបន់ហ្គាហ្សា នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយប្រទេសហ្ស៊កដានី។ ទីបញ្ជាការកណ្តាលអាមេរិក និងកងទ័ពអាកាសហ៊្សកដានី បានទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា នៅថ្ងៃទី៥ ខែមីនានេះ នៅម៉ោង២និង៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ដើម្បីផ្តល់ជំនួយចាំបាច់បន្ទាន់ដល់ជនស៊ីវិល ដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។ ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ថា CENTCOM បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ C-130s របស់អាមេរិកបានទម្លាក់ស្បៀងអាហាសជាង ៣៦,៨០០កញ្ចប់ចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា ដែលជាតំបន់ជនស៊ីវិលកំពុងត្រូវការជំនួយយ៉ាងខ្លាំង ហើយថា នឹងបន្តបេសកកម្មផ្តល់ជំនួយនេះបន្ថែមទៀត។ ការទម្លាក់ជំនួយពីលើអាកាស ដោយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត គឺសំដៅបំពេញការផ្តល់ជំនួយបន្ថែមនៅក្នុងតំបន់ហ្គាហ្សា ជាទីដែលអង្គការសហប្រជាជាតិបានព្រមានថា គ្រោះទុរ្ភិក្ស គឺ “ស្ទើរតែជៀសមិនរួច”។ គួរបញ្ជាក់ថា តំបន់ហ្គាហ្សាបានប្រឈមមុខនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរដោយអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,១៦០នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល។ ចំណែកការវាយលុកសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានសម្លាប់មនុស្សជាង ៣០,៦០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រមុខការទូតអាមេរិកជំរុញឱ្យហាម៉ាស់ទទួលយកបទឈប់បាញ់ជាបន្ទាន់

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងថ្ងៃអង្គារ បានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយក “បទឈប់បាញ់ជាបន្ទាន់” ជាមួយអ៊ីស្រាអែល ខណៈដែលប្រតិភូក្រុមសកម្មប្រយុទ្ធនេះ បានជួបជាមួយអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប នៅរដ្ឋធានីទីក្រុងគែរ។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al-Thani ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Blinken បានបញ្ជាក់ថា យើងមានឱកាសមួយសម្រាប់បទឈប់បាញ់ជាបន្ទាន់ ដែលអាចនាំចំណាប់ខ្មាំងមកផ្ទះវិញ, ដែលអាចបង្កើនជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីន ហើយក៏អាចកំណត់លក្ខខណ្ឌសម្រាប់ដំណោះស្រាយបទឈប់បាញ់យូរអង្វែង។ ប៉ុន្តែលោកថា បញ្ហានេះគឺស្ថិតលើក្រុមហាម៉ាស់ ដែលជាអ្នកសម្រេចចិត្ត ថាតើពួកគេបានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមបទឈប់បាញ់នោះឬអត់។ បន្ថែមលើនេះ លោក Blinken ក៏បានអំពាវនាវដល់អ៊ីស្រាអែល ឱ្យបើកផ្លូវនាំយកជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងតំបន់ហ្គាហ្សា ដែលរងការវាយប្រហារដោយសង្រ្គាម និងការព្រមានពីការកើនឡើងភាពអត់ឃ្លាន។ រីឯលោក Al-Thani ដែលជាអ្នកសម្រុះសម្រួលសំខាន់លើកិច្ចព្រមព្រៀងនេះ សន្យាថា នឹងតស៊ូដើម្បីប្រាកដថា បទឈប់បាញ់នឹងកើតឡើង។ នាយករដ្ឋមន្រ្តីកាតារូបនេះបន្ថែមថា យើងចង់នាំមកនូវសន្តិភាព… យើងចង់ឃើញការបញ្ចប់ភាពរងទុក្ខវេទនាផ្នែកមនុស្សធម៌ ជាពិសេសយើងចង់ឃើញចំណាប់ខ្មាំងវិលត្រឡប់ទៅជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រទេសចំនួន ៤៣ ទាមទារឱ្យស៊ើបអង្កេតការស្លាប់របស់មេដឹកនាំបក្សប្រឆាំងនៅរុស្ស៊ី

ហ្ស៊ឺណែវ៖ ប្រទេសចំនួន ៤៣ ក្នុងថ្ងៃចន្ទ បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិ ជុំវិញការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny ហើយបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន គឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះរឿងនេះ។ សមាជិកសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស អ៊ុយក្រែន អូស្ត្រាលី កាណាដា នូវែលសេឡង់ និងន័រវែស ស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញកំហឹងចំពោះការស្លាប់របស់លោក Navalny នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី Lotte Knudsen បានប្រាប់ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តាងនាមឱ្យប្រទេសចំនួន ៤៣ ថា ពួកយើងខឹងសម្បារជាខ្លាំង ចំពោះការស្លាប់របស់អ្នកនយោបាយបក្សប្រឆាំងរុស្ស៊ី លោក Navalny ដែលការទទួលខុសត្រូវចុងក្រោយនេះ គួរតែធ្លាក់លើលោកប្រធានាធិបតី ពូទីន និងអាជ្ញាធររុស្ស៊ី។ លោកស្រីបន្ថែមថា ការស្លាប់ដែលមិននឹកស្មានដល់ និងគួរឱ្យតក់ស្លុតរបស់លោក Navalny នៅតែជាសញ្ញាមួយផ្សេងទៀត នៃការបង្រ្កាបជាប្រព័ន្ធនៅក្នុងប្រទេសរុស្ស៊ី។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា រុស្ស៊ីត្រូវតែអនុញ្ញាតឱ្យមានការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិ និងតម្លាភាព ជុំវិញការស្លាប់របស់លោក Navalny។ សូមរម្លឹកថា លោក…
-
ប្រេសិតពិសេសអាមេរិក៖ ការទូតជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់

បេរូត៖ បេសកជនអាមេរិកមួយរូប ក្នុងថ្ងៃចន្ទនិយាយថា ដំណោះស្រាយការទូត គឺជាមធ្យោបាយតែមួយប៉ុណ្ណោះ ក្នុងការបញ្ចប់អរិភាពជិត៥ខែរវាងក្រុមហេសបូឡារបស់ប្រទេសលីបង់ និងអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។ បេសកជនពិសេសអាមេរិក លោក Amos Hochstein ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបេរូត ប្រទេសលីបង់ថា ដំណោះស្រាយការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់អរិភាពក្នុងពេលបច្ចុប្បន្ន និងសម្រេចបាននូវការរៀបចំសន្តិសុខ ដោយយុត្តិធម៌យូរអង្វែងរវាងលីបង់ និងអ៊ីស្រាអែល ខណៈដែលបទឈប់បាញ់បណ្តោះអាសន្នមិនគ្រប់គ្រាន់ទេ។ លោក Hochstein បានថ្លែងបែបនេះ បន្ទាប់ពីជួបជាមួយប្រធានសភាលីបង់ លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ហើយលោកក៏គ្រោងជួបពិភាក្សាជាមួយមន្ត្រីលីបង់ជាន់ខ្ពស់ផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ដើម្បីជំរុញឱ្យបញ្ឈប់អំពើហិង្សានៅតាមព្រំដែនជាមួយអ៊ីស្រាអែលផងដែរ។ ដោយឡែក អនុប្រធានក្រុមហេសបូឡា លោក Naim Qassem នៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ បានអះអាងសាជាថ្មីថា ក្រុមខ្លួនកំពុងធ្វើសកម្មភាពគាំទ្រប្រជាជនហ្គាហ្សា និងក្រុមហាម៉ាស់ ហើយថា ការវាយប្រហាររបស់ខ្លួននឹងបញ្ឈប់ បើសិនអ៊ីស្រាអែលបញ្ចប់ការវាយលុកនៅតំបន់ហ្គាហ្សាដែរ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant និយាយថា អ៊ីស្រាអែលនឹងមិនឈប់សងសឹកក្រុមហេសបូឡាឡើយ បើទោះបីជាមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។…
-
សេដ្ឋីនីអចលនទ្រព្យវៀតណាម ប្រឈមនឹងការប្រហារជីវិត

ថ្ងៃអង្គារនេះ តុលាការវៀតណាមគ្រោងនឹងចាប់ផ្តើមបើកសវនការកាត់ទោសអ្នកស្រី Truong My Lan ដែលគេស្គាល់ថា សេដ្ឋីនីអចលនទ្រព្យ ដ៏ល្បីឈ្មោះ។ លោកស្រី Truong My Lan អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ជុំវិញករណីនេះ ហើយក៏ចំពេលដែលវៀតណាមកំពុងដាក់ចេញសមរភូមិក្តៅបង្ក្រាបអំពើពុករលួយលើផ្នែកជំនួញ នៅក្នុងប្រទេស។ លោកស្រី Truong My Lan និងមនុស្សមួយចំនួនទៀត បានយកប្រាក់កម្ចី ៤០ពាន់លានដុល្លារអាមេរិក ពីធនាគារពាណិជ្ជមួយ ហើយករណីនេះ ត្រូវបានចាត់ទុកជារឿងក្តីក្តាំងពុករលួយ កម្រិតខ្ពស់ខ្លាំងមួយ។ លោកស្រី Lan ត្រូវបានដឹងថា ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចនលទ្រព្យ Van Thinh Phat Holdings Group។ បើតាម AFP បានចេញផ្សាយថា លោកស្រី Lan ធ្លាប់ត្រូវគេលើកឡើងថា កន្លងមក បានគេងបន្លំលុយពីធនាគារ Saigon Commercial Bank (SCB) អស់ជាច្រើនឆ្នាំ និងបោកប្រាក់លុយពីអ្នកវិនិយោគផ្សេងៗទៀត នាំឲ្យមានមនុស្សរាប់រយនាក់ធ្វើបាតុកម្មដ៏កម្រនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៀតផង៕ ប្រភពពី AFP…
-
ប្រេសិតពិសេសហាម៉ាស់ កាតា និងអាមេរិកជួបគ្នានៅអេហ្ស៊ីប ពិភាក្សាពីបទឈប់បាញ់

គែរ៖ ប្រតិភូមកពីក្រុមហាម៉ាស់ កាតា និងសហរដ្ឋអាមេរិក ធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីបហើយ សម្រាប់ “ការចរចារថ្មី” ឆ្ពោះទៅរកបទឈប់បាញ់ក្នុងសង្គ្រាមហ្គាហ្សា នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋ Al-Qahera នៅថ្ងៃអាទិត្យម្សិលមិញ។ អេហ្ស៊ី កាតា និងសហរដ្ឋអាមេរិក បានរួមគ្នាសម្រុះសម្រួលលើការចរចាជាច្រើនសប្តាហ៍ ក្នុងគោលបំណងផ្អាកការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមជិត៥ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបង្កឡើងពីការវាយប្រហារនៅថ្ងៃទី៧ ខែតុលា។ គោលដៅរបស់ប្រទេសទាំងបី គឺឈានឆ្ពោះទៅរកបទឈប់បាញ់មួយនៅដើមខែដ៏ពិសិដ្ឋរបស់ជនជាតិមូស្លីម នៃបុណ្យរ៉ាម៉ាដននៅសប្តាហ៍ក្រោយ ប៉ុន្តែក្តីសង្ឃឹមនៃការចរចាបានបរាជ័យជាបន្តបន្ទាប់។ ការចរចានេះបានផ្តោតសំខាន់លើសំណើផ្អាកការប្រយុទ្ធគ្នារយៈពេល៦សប្តាហ៍ ហើយក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនចេញពីពន្ធនាគាររបស់អ៊ីស្រាអែល ក៏ដូចជាការផ្តល់ជំនួយកាន់តែច្រើន។ គួរបញ្ជាក់ថា សង្គ្រាមនៅហ្គាហ្សាបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ដោសារការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសើ នៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,១៦០នាក់បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់ផងដែរ ក្នុងនោះ ១៣០នាក់នៅតែជាប់ជាឈ្លើយសឹក។ ចំណែកការវាយលុកសងសឹករបស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនវិញ បានសម្លាប់មនុស្សប្រមាណ ៣០,៤១០នាក់ ភាគច្រើនជាស្ត្រី និងកុមារ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលហ្គាហ្សា នៅថ្ងៃអាទិត្យម្សិលមិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ស្វីសធ្វើប្រជាមាតិប្រាក់សោធននិវត្តន៍ និងអាយុចូលនិវត្តន៍

ហ្ស៊ឺណែវ៖ ប្រទេសស្វីស ដែលមានប្រជាជនវ័យចំណាស់ប្រឈមមុខនឹងការឡើងតម្លៃនៃការរស់នៅ នៅថ្ងៃអាទិត្យ កំពុងធ្វើប្រជាមតិលើគំនិតផ្តួចផ្តើមចំនួនពីរ ដែលនឹងផ្លាស់ប្តូរជីវិតរបស់សោធននិវត្តន៍ តាមរបៀបផ្សេងៗគ្នា។ សំណើរដើម្បីដំឡើងអាយុចូលនិវត្តន៍បន្តិចម្តងៗពី ៦៥ ទៅ ៦៦ឆ្នាំ មើលទៅហាក់ដូចជាបរាជ័យ ប៉ុន្តែសំណើទីពីរ ដែលស្វែងរកការជំរុញការបង់ប្រាក់សោធននិវត្តន៍អាចកើតឡើង។ សំណើនោះដាក់ចេញដោយសហជីពស្វីស ហើយមានចំណងជើងថា “ការរស់នៅកាន់តែប្រសើរឡើងក្នុងការចូលនិវត្តន៍” ដែលទាមទារឱ្យមានការបង់ប្រាក់សោធននិវត្តន៍ប្រចាំខែទី១៣ ជារៀងរាល់ឆ្នាំ ស្រដៀងទៅនឹងប្រាក់ខែខែទី១៣ ដែលនិយោជិតជាច្រើនទទួលបាននៅប្រទេសស្វីស និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត។ ការបង់ប្រាក់របបសន្តិសុខសង្គមប្រចាំខែនៅក្នុងប្រទេសស្វីស អាចកើនឡើងដល់ ២,៤៥០ហ្វ្រង់ស្វីស ឬប្រហែល ២,៧៨០ដុល្លារសម្រាប់បុគ្គល និង ៣,៦៧៥ហ្វ្រង់ស្វីស ឬប្រហែល ៤,១៥៦ដុល្លារសម្រាប់គូស្វាមីភរិយា។ លោក Pierre-Yves Maillard ប្រធានសហព័ន្ធសហជីពស្វីស (SGB) និងជាផ្នែកនៃយុទ្ធនាការ “Yes” និយាយថា មានវិបត្តិអំណាចបញ្ជាទិញ… អ្នកចូលនិវត្តន៍កំពុងមើលឃើញថា កម្រិតជីវភាពរបស់ពួកគេធ្លាក់ចុះ។ លោក Jakob Hauri អ្នកចូលនិវត្តន៍ដែលបានដកស្រង់សម្តីដោយយុទ្ធនាការនេះ បានយល់ស្របថា តម្លៃនៃការរស់នៅចេះតែកើនឡើង។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលស្វីស បានបញ្ជាក់ថា សំណើដែលបានស្នើឡើងទាំងនេះ នឹងត្រូវចំណាយច្រើនជាង៤ពាន់លានហ្វ្រង់ស្វីសក្នុងមួយឆ្នាំ និងព្រមានថា វានឹងតម្រូវឱ្យមានការដំឡើងពន្ធ…
-
សម្តេចប៉ាប Francis អង្វរសុំបទឈប់បាញ់ នៅហ្គាហ្សា

បរទេស៖ សម្តេចសង្ឃកាតូលិក Francis បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាសរួមគ្នាបង្កើតកិច្ចព្រមព្រៀងមួយសម្រាប់ «បទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា» ជាអ្វីដែលសម្តេច ប៉ា លើកឡើងថា ល្មមដល់ពេលហើយ។ អំឡុងការថ្លែងសុន្ទរកថា ទៅកាន់ហ្វូងមនុស្សជាច្រើននាក់ នៅទីលាន St Peter’s សម្តេច ប៉ាប បាននិយាយពាក្យដដែលៗថា «គ្រប់គ្រាន់!» និង ពាក្យថា «សូមឈប់!» ។ សម្តេចប៉ាបបានអង្វរឲ្យមានកិច្ចព្រមព្រៀងមួយ ដែលនឹងដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងផ្តល់ជំនួយមនុស្សធម៌ ដល់ជនស៊ីវិល នៅតំបន់ហ្គាហ្សា។ សម្តេចប៉ាប ហ្វ្រង់ស៊ីស (Francis) លើកឡើងថា «ខ្ញុំយកចិត្តទុកដាក់ក្នុងចិត្ត ជារៀងរាល់ថ្ងៃ ដោយមានទុក្ខព្រួយ ទុក្ខលំបាករបស់ប្រជាជន នៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយសារតែអរិភាពដែលកំពុងកើតឡើង…មនុស្សរាប់ពាន់នាក់បានស្លាប់ រងរបួស បញ្ហាជនភៀសខ្លួន ការបំផ្លិចបំផ្លាញដ៏ធំធេង បណ្តាលឱ្យមានការឈឺចាប់ ហើយនេះគឺជាផលវិបាកយ៉ាងធំធេង លើកុមារតូច និងអ្នកគ្មានទីពឹងសម្រាប់អនាគតរបស់ពួកគេឡើយ»។ ទ្រង់បានបន្តថា «ខ្ញុំឆ្ងល់! តើអ្នកពិតជាគិតថា អ្នកនឹងកសាងពិភពលោកដ៏ប្រសើរ ជាងនេះមែនទេ? តើអ្នកពិតជាគិតថា អ្នកនឹងទទួលបានសន្តិភាពឬ? ល្មមហើយ! ចូរយើងទាំងអស់គ្នានិយាយថា…