Category: ព័ត៌មានអន្តរជាតិ

  • Volkswagen ចែកចាយរថយន្តចំនួន ៩.២លានគ្រឿងក្នុងឆ្នាំ២០២៣

    Volkswagen ចែកចាយរថយន្តចំនួន ៩.២លានគ្រឿងក្នុងឆ្នាំ២០២៣

    ប៊ែរឡាំង៖ ក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃពុធ បានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញរបស់ខ្លួនក្នុងឆ្នាំ២០២៣ ដោយសារតែសន្ទុះនៃការលក់រថយន្តកើនឡើងខ្ពស់។ ក្រុមហ៊ុនផលិតរថយន្តយក្សអាល្លឺម៉ង់មួយនេះ ទទួលបានប្រាក់ចំណេញសុទ្ធកើនឡើង ១៣.១ភាគរយ ដល់ ១៧.៩ពាន់លានអឺរ៉ូ ឬប្រហែល១៩.៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ ការលក់បានកើនឡើងច្រើនជាង ១៥ភាគរយ ដល់ ៣២២.៣ពាន់លានអឺរ៉ូ ឬប្រមាណ៣៥២.២ពាន់លានដុល្លារ។ ជារួម ក្រុមហ៊ុន Volkswagen បានចែកចាយរថយន្តប្រហែល ៩.២លានគ្រឿងដល់អតិថិជនក្នុងឆ្នាំ២០២៣ តួលេខនេះកើនឡើងចំនួន ១២ភាគរយ។ នេះគឺជាការចែកចាយរថយន្តកើនឡើងលើកដំបូង បន្ទាប់ពីបានធ្លាក់ចុះរយៈពេលបីឆ្នាំជាប់ៗគ្នា ក្រោយផលិតកម្មរបស់ Volkswagen ត្រូវរំខានដោយសារកង្វះធាតុផ្សំសំខាន់ៗ ចំពេលមានបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ ទោះបីជាយ៉ាងណា ការលក់រថយន្តរបស់ក្រុមហ៊ុន Volkswagen បានកើនឡើងចំនួន ២០ភាគរយនៅអឺរ៉ុប និងក្នុងតំបន់អាមេរិកខាងជើងចំនួន ១៨ភាគរយ។ ចំណែកនៅក្នុងទីផ្សារប្រទេសចិន ការលក់ក៏បានកើនឡើងផងដែរ ប៉ុន្តែក្នុងអត្រាតិចតួចប៉ុណ្ណោះ មានចំនួន ១.៦ភាគរយ។ កំណើននេះមានភាពយឺតយ៉ាវជាងឆ្នាំមុន ដោយវាបានសបញ្ជាក់ថា ក្រុមហ៊ុន Volkswagen កំពុងបាត់បង់មូលដ្ឋាននៅក្នុងទីផ្សារដ៏សំខាន់បំផុតរបស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្តយក្សអាល្លឺម៉ង់នេះរំពឹងថា ការចែកចាយរថយន្តរបស់ខ្លួន នឹងកើនឡើងនៅឆ្នាំ២០២៤ ប៉ុន្តែមានត្រឹមតែ ៣ភាគរយប៉ុណ្ណោះ ដោយសារតែការប្រកួតប្រជែងជាអន្តរជាតិកាន់តែតឹងតែង…

  • លោក Trump និង Biden មានប្រតិភូគ្រប់គ្រាន់ សម្រាប់ការតែងតាំង ជាបេក្ខភាពបោះឆ្នោត

    លោក Trump និង Biden មានប្រតិភូគ្រប់គ្រាន់ សម្រាប់ការតែងតាំង ជាបេក្ខភាពបោះឆ្នោត

    វ៉ាស៊ីងតោនឌីស៊ី៖ លោក ប្រធានាធិបតីអាមេរិក Joe Biden និងគូប្រជែងដ៏ស្វិតស្វាញ គឺលោក Donald Trump បានឈ្នះតំណាងគ្រប់គ្រាន់ ឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក នាឆ្នាំ២០២៤នេះ។ អំឡុងការបោះឆ្នោតបឋម រាប់ខែមកនេះ ជាពិសេស ក្រោយបញ្ចប់ព្រឹត្តិការណ៍ Super Tuesday កាលពីថ្ងៃអង្គារ ពួកលោកទទួលបានប្រតិភូគ្រប់គ្រាន់ សម្រាប់ការធ្វើជាបេក្ខភាពតំណាងគណបក្សរបស់ខ្លួន ឆ្ពោះទៅរកការបោះឆ្នោតអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា។ ការបោះឆ្នោតបឋម សំដៅលើការបោះឆ្នោតក្នុងបក្ស ដើម្បីឲ្យពួកគេលោកបានសម្លេងគ្រប់គ្រាន់ ឬ ការទទួលបានប្រតិភូ នៅតាមរដ្ឋគ្រប់គ្រាន់ មុននឹងក្លាយជាបេក្ខភាពផ្លូវការ។ រដ្ឋនីមួយៗ មានចំនួនប្រតិភូ ស្មើនឹងចំនួនសមាជិកសភាអាមេរិកទាំងពីរ។ ប្រតិភូជាច្រើន មានក្នុងព្រឹត្តិការណ៍ Super Tuesday ក្នុងនោះ រដ្ឋចំនួន ១៥ និងដែនដីមួយ។ លោក Biden ស្ថិតក្នុងដំណើរកៀកខ្លាំង ដើម្បីទទួលបានការតែងតាំង ពីគណបក្សប្រជាធិបតេយ្យ។ ចំណែកឯ លោក Trump វិញ ក៏មិនឆ្ងាយប៉ុន្មានដែរ ត្បិតអី លោកទទួលបានប្រតិភូច្រើន…

  • Xiaomi ត្រៀមចេញលក់រថយន្តអគ្គិសនីលើកដំបូង នៅចុងខែមីនានេះ

    Xiaomi ត្រៀមចេញលក់រថយន្តអគ្គិសនីលើកដំបូង នៅចុងខែមីនានេះ

    ប៉េកាំង៖ ក្រុមហ៊ុនអេឡិចត្រូនិចយក្សចិន Xiaomiនឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនលើកដំបូង នៅចុងខែមីនាខាងមុខ ដែលនេះជាការបោះជំហានប្រឡូកក្នុងឧស្សាហកម្មរថយន្ត ដែលកំពុងមានការប្រកួតប្រជែងខ្លាំង។ លោក Lei Jun ស្ថានិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានបង្ហោះសារនៅលើបណ្តាញសង្គមចិន Weipo ថា Xiaomi នឹងចេញលក់រថយន្តអគ្គិសនីម៉ូដែល SU7 ជាផ្លូវការ នៅថ្ងៃទី២៨ ខែមីនាខាងមុខ។ រថយន្តអគ្គិសនី Speed Ultra 7 ឬ SU7 នឹងត្រូវផលិតដោយក្រុមហ៊ុនរថយន្តយក្សចិន BAIC Group។ រីឯអាគុយរបស់វា ដែលអាចបើកបរបានចម្ងាយរហូតដល់ ៨០០គីឡូម៉ែត្រ ផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន BYD និងក្រុមហ៊ុនផលិតអាគុយយក្សក្នុងស្រុក CATL។ លោក Lei បានអះអាងថា SU7 បង្កើតឡើងជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើប «Super Electric Motor» ដែលមានសមត្ថភាពបង្កើនល្បឿនលឿនជាងរថយន្ត Tesla និង Porsche របស់អាល្លឺម៉ង់ លើម៉ូដែលមួយចំនួន។ កាលពីខែធ្នូឆ្នាំមុន លោក Lei ក៏ធ្លាប់បានប្រកាសផងដែរថា…

  • ក្រុមហ៊ុនយក្សអាមេរិក Ford បន្លំពន្ធគយឡាន ១៦ម៉ឺនគ្រឿង

    ក្រុមហ៊ុនយក្សអាមេរិក Ford បន្លំពន្ធគយឡាន ១៦ម៉ឺនគ្រឿង

    បរទេស៖ អាជ្ញាធរបានឲ្យដឹងថា ក្រុមហ៊ុនរថយន្តយក្សរបស់អាមេរិក Ford បានយល់ព្រមបង់ប្រាក់ចំនួន ៣៦៥លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងរដ្ឋប្បវេណី ពាក់ព័ន្ធនឹងការក្លែងបន្លំពន្ធគយ ករណីចោទថា ប្រភេទរថយន្តដឹកទំនិញ តែនាំចូល បន្លំធ្វើជារថយន្តដឹកអ្នកដំណើរ ក្នុងគោលដៅបង់ពន្ធទាប។ នាយកដ្ឋានយុត្តិធម៌អាមេរិកបាននិយាយថា ក្រុមហ៊ុន Ford បានព្យាយាមជៀសវាងការបង់ពន្ធខ្ពស់ លើរថយន្ត ត្រេនស៊ីត ខនណេក យូធីលីធី (Transit Connect utility) ដែលនាំចូលពីប្រទេសទួកគីប្រហែល ១៦៣០០០គ្រឿង ចន្លោះពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣។ ក្រុមហ៊ុន ហ្វត (Ford) បានតតាំងនឹងករណីនេះ នៅក្នុងតុលាការ អស់ជាច្រើនឆ្នាំ ដោយលើកហេតុផលថា កៅអីខាងក្រោយ គឺជារថយន្តដឹកអ្នកដំណើរ ពិតមែន។ ប៉ុន្តែ នាយកដ្ឋានយុត្តិធម៌អាមេរិកចោទប្រកាន់ថា ក្រុមហ៊ុន Ford បានដំឡើងកៅអីខាងក្រោយ ក្លែងក្លាយ ដើម្បីធ្វើឱ្យរថយន្តនោះមើលទៅដូចជា រថយន្តដឹកអ្នកដំណើរ។ យ៉ាងណាមិញ កាលពីថ្ងៃចន្ទ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងការបង់ប្រាក់ ៣៦៥ លានដុល្លារនេះ៕ ប្រភពពី AFP ប្រែសម្រួល៖…

  • ក្រុមហ៊ុនអាមេរិកធំៗចំនួន ៤ នៅក្នុងវិស័យខុសៗគ្នា ដែលទទួលបានចំណូលច្រើនជាងគេរួមមាន៖

    ក្រុមហ៊ុនអាមេរិកធំៗចំនួន ៤ នៅក្នុងវិស័យខុសៗគ្នា ដែលទទួលបានចំណូលច្រើនជាងគេរួមមាន៖

    ១. វិស័យបច្ចេកវិទ្យា៖ ក្រុមហ៊ុន Apple ស្ថិតក្នុងលំដាប់ទី១ ដោយរកចំណូលបានសរុប ៩៩,៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ២. វិស័យថាមពល៖ ក្រុមហ៊ុន ExxonMobil រកចំណូលបាន ៥៥,៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ៣. វិស័យហិរញ្ញវត្ថុ៖ ក្រុមហ៊ុន JPMorgan Chase រកចំណូលបាន ៣៧,៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ៤. វិស័យសុខាភិបាល៖ ក្រុមហ៊ុន Pfizer រកចំណូលបាន ៣១,៨ពាន់លានដុល្លារក្នុងមួយឆ្នាំ – Visual Capitalist #ams1minute

  • ម៉ារ៉ុកផ្តល់ជំនួយ ៤០តោនទៅហ្គាហ្សា ឆ្លងកាត់អ៊ីស្រាអែល

    ម៉ារ៉ុកផ្តល់ជំនួយ ៤០តោនទៅហ្គាហ្សា ឆ្លងកាត់អ៊ីស្រាអែល

    បរទេស៖ ប្រទេសម៉ារ៉ុក បានបញ្ជូនជំនួយមនុស្សធម៌ ចំនួន ៤០តោន សម្រាប់តំបន់ហ្គាហ្សា តាមរយៈអាកាសយានដ្ឋានរបស់អ៊ីស្រាអែល ដែលជាវិធីសាស្ត្រផ្តល់ជំនួយថ្មីមួយ សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ ការធ្វើពិពិធកម្មផ្តល់ជំនួយជាស្បៀងអាហារ ទៅក្នុងទឹកដីហ្គាហ្សាដែលរងគ្រោះពីសង្គ្រាម បែបនេះ ត្រូវបានបញ្ជូនទៅដល់អាកាសយានដ្ឋាន Ben Gurion នៅជិតទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ហើយត្រូវបានបន្តផ្ទេរ ទៅអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន នៅឯច្រក Kerem Shalom ភ្ជាប់រវាងអ៊ីស្រាអែល និងហ្គាហ្សា។ ក្រសួងការបរទេសម៉ារ៉ុកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ារ៉ុកគឺជាប្រទេសដំបូងគេដែលដឹកជញ្ជូនជំនួយមនុស្សធម៌របស់ខ្លួន តាមរយៈផ្លូវគោកបែបនេះ ដែលមិនធ្លាប់មានពីមុនមក។ តាំងពីសង្រ្គាម ចាប់ផ្តើម នៅថ្ងៃទី ៧ ខែតុលាមក រថយន្តជំនួយ ជាទូទៅ បានចូល ទៅក្នុង Gaza Strip តាមរយៈច្រកតានតឹង នៅអេហ្ស៊ីប។ ក្រៅពីនេះ ក៏មានការទម្លាក់ជំនួយ តាមយន្តហោះរបស់អាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត ព្រមទាំង ទើបតែមានការដឹកជញ្ជូនជំនួយ តាមនាវាពីប្លុកអឺរ៉ុប ទៀតផង នាពេលថ្មីៗនេះ។ ជាមួយគ្នានេះ កាលពីថ្ងៃអង្គារ…

  • វេជ្ជបណ្ឌិតកូរ៉េ ជិត ៥ពាន់នាក់ ត្រូវបានព្យួរអាជ្ញាប័ណ្ណ

    វេជ្ជបណ្ឌិតកូរ៉េ ជិត ៥ពាន់នាក់ ត្រូវបានព្យួរអាជ្ញាប័ណ្ណ

    អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ផ្តើមវិធានការក្តៅ ដោយព្យួរអាជ្ញាប័ណ្ណវេជ្ជបណ្ឌិត ដែលធ្វើកូដកម្មមិនធ្វើការ ចំនួន៤៩០០នាក់ ជាជំហានបឋម។ ពួកគេអាចប្រឈមមុខនឹងការព្យួរអាជ្ញាប័ណ្ណ ៣ ខែ ហើយអាចពន្យារពេលដល់ មួយឆ្នាំ។ គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍នេះ វេជ្ជបណ្ឌិតវ័យក្មេងជិត ១២០០០នាក់ បានធ្វើកូដកម្ម មិនទៅធ្វើការ នៅក្នុងមន្ទីរពេទ្យ បើទោះបីជារងគំរាមកំហែងផ្លូវច្បាប់ក៏ដោយ។ ពួកគេមិនពេញចិត្តនឹងវិធានការរដ្ឋាភិបាលដែលចង់បង្កើនចំនួនអ្នករៀនពេទ្យកាន់តែច្រើន ហើយចោទថា ការកើនឡើងនេះ នឹងធ្វើឱ្យខូចគុណភាពសេវាកម្ម។ គួរបញ្ជាក់ថា កូដកម្ម មួយរយៈចុងក្រោយនេះ បាននាំឱ្យមានការលុបចោលការវះកាត់ និងមានការពន្យាពេលព្យាបាលនៅមន្ទីរពេទ្យធំៗ។ តែរដ្ឋាភិបាលថា មិនមានវិបត្តិថែទាំសុខភាពពេញលេញនោះទេ ហើយ ពេទ្យយោធា នឹងចាប់ផ្តើមទៅធ្វើការជំនួសពេទ្យស៊ីវិល ចាប់ពីថ្ងៃពុធនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ឥណ្ឌាបោះទុន១,២ពាន់លានដុល្លារក្នុងវិស័យ AI

    ឥណ្ឌាបោះទុន១,២ពាន់លានដុល្លារក្នុងវិស័យ AI

    ប្រទេសឥណ្ឌាគ្រោងនឹងវិនិយោគ ១,២ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ក្នុងចំណោមធុរកិច្ចកិច្ចឬ Startup រួមទាំងការផ្តល់កុំព្យូទ័រ និងជំនួញហិរញ្ញវត្ថុផងដែរ។ គម្រោងដ៏ធំ លើបច្ចេកវិទ្យា AI នេះត្រូវបានប្រកាស ស្របពេលដែលប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ទាមទារឱ្យមានដំណោះស្រាយចំពោះវិស័យ AI ដែលកំពុងរីកចម្រើនខ្លាំង។ លោក Rajeev Chandrasekhar រដ្ឋមន្ត្រីក្រសួងអប់រំយុវជនឥណ្ឌាបាននិយាយថា ការវិនិយោគនេះនឹងជំរុញប្រព័ន្ធអេកូឡូស៊ី AI របស់ឥណ្ឌា និងកំណត់ការបង្កើតអនាគតនៃ AI សម្រាប់ឥណ្ឌា និងសម្រាប់ពិភពលោក។ ជុំវិញ AI នេះដែរ ក្រុមហ៊ុនមួយនៅឥណ្ឌា Reliance Industries គ្រោងនឹងដាក់ដំណើរការ គំរូភាសា chatbot ផ្ទាល់ខ្លួន នៅខែមីនានេះ៕ ប្រភពី AFP ប្រែសម្រួល៖ សារ៉ាត

  • ចាយពេលត្រឹម ៥ខែ អ៊ីស្រាអែល វាយប្រហារទីតាំងក្រុមហេសបូឡាហ៍ជាង ៤,៥០០កន្លែង

    ចាយពេលត្រឹម ៥ខែ អ៊ីស្រាអែល វាយប្រហារទីតាំងក្រុមហេសបូឡាហ៍ជាង ៤,៥០០កន្លែង

    ហ្ស៊េរុយសាឡិម៖ កងទ័ពអ៊ីស្រាអែល ក្នុងថ្ងៃអង្គារ និយាយថា ខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡាហ៍ប្រហែល ៤,៥០០ទីតាំង នៅក្នុងប្រទេសលីបង់ និងស៊ីរី ក្នុងរយៈពេល៥ខែចុងក្រោយនេះ ដោយបានសម្លាប់យុទ្ធជនរបស់ក្រុមនេះប្រហែល ៣០០នាក់ និងរបួសជាង ៧៥០នាក់។ កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅដែលអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោក រួមទាំងកន្លែងផ្ទុកគ្រឿងសព្វាវុធ និងរចនាសម្ព័ន្ធយោធា ក៏ដូចជាមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ និងគ្រប់គ្រងរបស់ពួកហេសបូឡាហ៍។ យោធាអ៊ីស្រាអែលនិយាយថា មេបញ្ជាការជាន់ខ្ពស់ ៥នាក់ បានស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ ហើយកោសិកាភេរវកររាប់សិបនាក់ ដែលដឹកនាំ ឬបាញ់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រ៉ុក្កែតទៅលើអ៊ីស្រាអែល ក៏រងការវាយប្រហារផងដែរ។ ប្រតិបត្តិការប្រយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបនឹងការវាយប្រហាររបស់ពួកហេសបូឡាហ៍ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ទៅលើជនស៊ីវិល និងសហគមន៍នៅភាគខាងជើងអ៊ីស្រាអែល។ ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីខែតុលា សម្ព័ន្ធមិត្តរបស់ហាម៉ាស់ គឺក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែលបានវាយប្រហារគ្នាជារៀងរាល់ថ្ងៃនៅទូទាំងព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់។ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក មនុស្សយ៉ាងហោចណាស់ ៣១៩នា ភាគច្រើនជាពួកយុទ្ធជនហេសបូឡាហ៍ និងជនស៊ីវិល ៥៤នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមចំនួនសរុបរបស់សារព័ត៌មាន AFP។ ចំណែកនៅអ៊ីស្រាអែលវិញ មានទាហាន ១០នាក់ និងជនស៊ីវិល ៧នាក់ក៏ត្រូវបានសម្លាប់ផងដែរ ខណៈដែលជម្លោះនេះ បានបង្ខំឱ្យប្រជាជនស្លូតត្រង់រាប់ម៉ឺននាក់ភៀសខ្លួនទាំងសងខាង៕ ប្រភព៖…

  • វេណេស៊ុយអេឡានាំចេញទៅសហរដ្ឋអាមេរិកកើន ៧៧០ភាគរយក្នុងឆ្នាំ ២០២៣

    វេណេស៊ុយអេឡានាំចេញទៅសហរដ្ឋអាមេរិកកើន ៧៧០ភាគរយក្នុងឆ្នាំ ២០២៣

    ការ៉ាកាស៖ ការនាំចេញរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក ភាគច្រើនជាប្រេង បានកើនឡើងសរុប ៧៧០ភាគរយក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើទីក្រុងការ៉ាកាស នេះបើយោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។ យោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មវ៉េណេស៊ុយអេឡា-អាមេរិក ដោយផ្អែកលើស្ថិតិពីការិយាល័យជំរឿនសហរដ្ឋអាមេរិក បានឱ្យដឹងថា ការនាំចេញរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៧៧០ភាគរយក្នុងឆ្នាំ២០២៣។ ការនាំចេញប្រេងមានចំនួន ៩០.៨៥ភាគរយនៃចំនួនសរុប។ រីឯការនាំចូលពីសហរដ្ឋអាមេរិកវិញ បានកើនឡើងជាង ១០ភាគរយ មានទឹកប្រាក់ ២.៥ពាន់លានដុល្លារ។ សភាពាណិជ្ជកម្មនិយាយថា ពាទំហំណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ ដល់ទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើនឡើងជាង ១២៧ភាគរយ។ តួលេខនេះ ស្ថិតនៅឆ្ងាយពីកម្រិតខ្ពស់បំផុតរហូតដល់ ៣៨ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងឆ្នាំ២០០៨ នៅពេលដែលសហរដ្ឋអាមេរិក គឺជាអតិថិជនប្រេងឆៅកំពូលរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។ សូមរម្លឹកថា កាលពីឆ្នាំមុន រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងក្រុមប្រឆាំង បានយល់ព្រមរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០២៤ ដោយមានអ្នកសង្កេតការណ៍។ ចាប់តាំងពីពេលនោះមក ការបោះឆ្នោតគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា។ កិច្ចព្រមព្រៀងនេះដែរ បានជំរុញឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងប្រទេសដែលសម្បូរប្រេងមួយនេះ ដោយអនុញ្ញាតឱ្យក្រុមហ៊ុន Chevron ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក…