Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខការទូតចិន៖ ចិន និងអូស្រ្តាលីគួរតែធ្វើជាដៃគូ ប្រសើរជាងគូប្រជែង

    ប្រមុខការទូតចិន៖ ចិន និងអូស្រ្តាលីគួរតែធ្វើជាដៃគូ ប្រសើរជាងគូប្រជែង

    កង់បេរ៉ា៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃពុធ និយាយថា ចិន និងអូស្ត្រាលីគួរតែជាដៃគូ ប្រសើរជាងគូប្រជែង ខណៈដែលប្រទេសទាំងពីររីករាយនឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងពហុវិស័យ ដើម្បីផលប្រយោជន៍រួមទ្វេភាគី។ អំឡុងជំនួបជាមួយពាណិជ្ជករអូស្ត្រាលី និងអ្នកយុទ្ធសាស្រ្តនៅទីក្រុងកង់បេរ៉ា ប្រមុខការទូតកំពូលចិន លោក វ៉ាង យី ថ្លែងថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីបានចាប់ផ្ដើមនៅលើផ្លូវនៃការកែលម្អ ហើយភាគីទាំងពីរគួរតែបោះជំហានឆ្ពោះទៅរកការកសាងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ដែលមានស្ថិរភាព ភាពចាស់ទុំ និងប្រកបដោយផ្លែផ្កា ដែលនឹងផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់ប្រជាជនប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់។ ទន្ទឹមគ្នា លោក វ៉ាង ក៏សង្ឃឹមផងដែរថា មិត្តអូស្ត្រាលីអាចមកទស្សនកិច្ចប្រទេសចិន ដើម្បីស្វែងយល់កាន់តែច្បាស់អំពីប្រទេសចិន និងចែករំលែករឿងរ៉ាវពិតបន្ថែមទៀត សំដៅលើកកម្ពស់ការផ្លាស់ប្តូររវាងចិន-អូស្ត្រាលី ក្នុងនោះរួមមានការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ, ការពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អូស្ត្រាលី។ ចំណែកភាគីអូស្ត្រាលីបាននិយាយថា អូស្ត្រាលី និងចិន គឺជាដៃគូដ៏សំខាន់ ហើយប្រទេសទាំងពីរមានផលប្រយោជន៍រួម ច្រើនជាងភាពខុសគ្នា។ នាឱកាសនោះដែរ ភាគីទាំងពីរបានសម្តែងការស្វាគមន៍ចំពោះការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអូស្ត្រាលី-ចិន និងការគាំទ្រសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការអប់រំ សុខភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ…

  • ក្រុមហ៊ុនអ៊ីនធើណិតយក្សចិនធ្លាក់ចុះប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុត

    ក្រុមហ៊ុនអ៊ីនធើណិតយក្សចិនធ្លាក់ចុះប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុត

    ប៉េកាំង: ក្រុមហ៊ុន Tencent របស់ចិន នៅថ្ងៃពុធ បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុតចាប់តាំងពីឆ្នាំ២០១៩ បើទោះបីជាក្នុងពេលថ្មីៗនេះសេដ្ឋកិច្ចរបស់ប្រទេសចិនហាក់មានភាពរីកចម្រើនបន្តិច និងការបន្ធូរបន្ថយការរឹតបន្តឹងរបស់និយតករលើវិស័យបច្ចេកវិទ្យាក៏ដោយ។ Tencent ដែលជាក្រុមហ៊ុនហ្គេមឈានមុខគេមួយរបស់ពិភពលោក និងអ្នកបង្កើតកម្មវិធីផ្ញើសារ និងសេវាកម្ម WeChat របស់ប្រទេសចិន នៅថ្ងៃពុធ ក៏បានប្រកាសដែរថា ប្រាក់ចំណូលសរុបរបស់ខ្លួនមានចំនួន ៦០៩ពាន់លានយន់ ឬប្រហែល ៨៤.៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ កើនឡើង ១០ភាគរយ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងស៊ិនជិនមួយនេះ ក៏បានប្រកាសពីផែនការបង្កើនទំហំនៃគម្រោងទិញភាគហ៊ុនរបស់ខ្លួនឡើងវិញផងដែរ ដែលលើសពីទ្វេដងនៅឆ្នាំ២០២៤ ធៀបនឹងឆ្នាំមុន ក្នុងទឹកប្រាក់ទំហំជាង ១០០ពាន់លានដុល្លារហុងកុង ឬប្រហែល ១២.៨ពាន់លានដុល្លារ។ ដោយឡែកប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Tencent ក្នុងឆ្នាំ២០២៣ មានចំនួន ១១៥.២ពាន់លានយន់ ឬប្រហែល ១៦ពាន់លានដុល្លារ នេះបើយោងតាមឯកសារនៃលទ្ធផលប្រចាំឆ្នាំនៅផ្សារហ៊ុនហុងកុង។ គួរបញ្ជាក់ថា Tencent ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ គឺជាតួអង្គសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងនាមជាមេនៃ “super-app” WeChat។ កម្មវិធី WeChat ត្រូវបានគេប្រើប្រាស់នៅលើទូរស័ព្ទចល័តភាគច្រើននៅក្នុងប្រទេសចិន ដែលវាត្រូវបានប្រើសម្រាប់គោលបំណងជាច្រើន រួមទាំងការផ្ញើសារ ការហៅទូរស័ព្ទ ការបង់ប្រាក់ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម៕ ប្រភព៖ AFP…

  • ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៤ រួមដៃគ្នាប្តឹង Apple ជុំវិញ App Store

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៤ រួមដៃគ្នាប្តឹង Apple ជុំវិញ App Store

    បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ចំនួន៤ កាលពីថ្ងៃពុធ បានរួមដៃគ្នាប្តឹងទៅតុលាការ ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ជុំវិញគោលការណ៍ App Store។ ក្រុមហ៊ុន Meta, Microsoft, X និងក្រុមហ៊ុនយក្ស Match Group បានណាត់ជួបតាមអ៊ិនធើណេត បានរិះគន់ក្រុមហ៊ុន Apple សម្រាប់ការគិតថ្លៃលើស លើការទិញកម្មវិធី តាម App Store។ ពួកគេបានដាក់ឯកសារប្តឹងដ៏កម្រមួយ ទៅកាន់តុលាការរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជុំវិញបញ្ហានេះ។ ពួកគេទាមទារឲ្យ Apple ត្រូវតែអនុញ្ញាតឲ្យក្រុមហ៊ុនទាំងនេះ ភ្ជាប់ទៅជម្រើសទូទាត់ជំនួស នៅខាងក្រៅ App Store សម្រាប់អ្នកប្រើប្រាស់ iPhone ។ សេចក្តីសម្រេចប្តឹងរួមគ្នានេះ ស្រដៀងនឹងបណ្តឹង កាលពីឆ្នាំ២០២០ ដែលធ្លាប់ប្តឹងដោយក្រុមហ៊ុនហ្គេមវីដេអូ យក្ស ឈ្មោះថា Epic Games។ ពេលនោះ Epic Games បានតទល់ ប្រឆាំងនឹង Apple ក្នុងតុលាការ ទូទាំងពិភពលោក…

  • ក្រុមហ៊ុន ដែលមានតម្លៃម៉ាក (brand) ថ្លៃជាងគេក្នុងប្រទេសនានា រួមមាន៖

    ក្រុមហ៊ុន ដែលមានតម្លៃម៉ាក (brand) ថ្លៃជាងគេក្នុងប្រទេសនានា រួមមាន៖

    ១. Apple ថ្លៃជាងគេនៅអាមេរិក រហូតដល់ ៥១៧ពាន់លានដុល្លារ ២. Samsung ថ្លៃជាងគេនៅកូរ៉េខាងត្បូង មានទំហំ ៩៩ពាន់លានដុល្លារ ៣. TikTok ថ្លៃជាងគេនៅចិន ដោយមានទំហំ ៨៤ពាន់លានដុល្លារ ៤. Deutsche Telekom ថ្លៃជាងគេនៅអាល្លឺម៉ង់ មានទំហំ ៧៣ពាន់លានដុល្លារ ៥. Toyota ថ្លៃជាងគេនៅជប៉ុន មានទំហំ ៥៣ពាន់លានដុល្លារ ៦. Shell ថ្លៃជាងគេនៅអង់គ្លេស មានទំហំ ៥០ពាន់លានដុល្លារ ៧. Aramco ថ្លៃជាងគេនៅអារ៉ាប៊ីសាអូឌីត មានទំហំ ៤២ពាន់លានដុល្លារ ៨. Louis Vuitton ថ្លៃជាងគេនៅបារាំង មានទំហំ ៣២ពាន់លានដុល្លារ – Visual Capitalist #ams1minute

  • ទីក្រុងហុងកុងអនុម័តច្បាប់សន្តិសុខជាតិថ្មី

    ទីក្រុងហុងកុងអនុម័តច្បាប់សន្តិសុខជាតិថ្មី

    ហុងកុង៖ សមាជិកសភាហុងកុង ក្នុងថ្ងៃអង្គារ បានអនុម័តជាឯកច្ឆ័ន្ទលើច្បាប់សន្តិសុខជាតិថ្មី ក្នុងនោះរួមមានការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក្បត់ជាតិ ឬបង្កការបះបោរ និងជាប់គុករហូតដល់ ២០ឆ្នាំ ជុំវិញការលួចការសម្ងាត់រដ្ឋ និងចារកម្ម។ សមាជិកសភាហុងកុងទាំង ៨៨រូប និងប្រធានក្រុមប្រឹក្សានីតិប្បបញ្ញត្តិ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីអនុម័តច្បាប់សន្តិសុខជាតិថ្មី។ ច្បាប់ដែលសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានព្រមានថា អាចនឹងគំរាមកំហែងដល់សេរីភាពប្រជាជនក្នុងទីក្រុងហុងកុងនេះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ បន្ទាប់ពីវាត្រូវបានណែនាំជាលើកដំបូងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ កញ្ចប់ច្បាប់សន្តិសុខថ្មីនេះ បានហាមប្រាមទង្វើក្បត់ជាតិ ការបំផ្លិចបំផ្លាញ ការបះបោរ ការលួចការសម្ងាត់រដ្ឋ និងចារកម្ម ជាមួយនឹងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត និងជាប់គុករហូតដល់ ២០ឆ្នាំ។ ទន្ទឹមគ្នា ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានរិះគន់លើការប្រញាប់ប្រញាល់អនុម័តច្បាប់សន្តិសុខជាតិថ្មីនេះ ដោយបាននិយាយថា វាជាជំហានថយក្រោយសម្រាប់ការការពារសិទ្ធិមនុស្ស។ ទោះបីជាយ៉ាងណា មេដឹកនាំហុងកុង លោក ចន លី បានហៅវាថា ជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់ទីក្រុងនេះ ហើយថា ច្បាប់សន្តិសុខជាតិថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី២៣ ខែមីនាខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • ២០២៤ ជាឆ្នាំកំណត់ត្រាក្តៅបំផុតថ្មីមួយទៀត

    ២០២៤ ជាឆ្នាំកំណត់ត្រាក្តៅបំផុតថ្មីមួយទៀត

    បរទេស៖ អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃអង្គារ បានប្រកាសអាសន្ន ក្រហម ជាមួយនឹងកំណត់ត្រាកំដៅថ្មីទៀត ដែលទំនងជាកើតមាន នៅឆ្នាំ២០២៤។ លោកស្រី Celeste Saulo អគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោក ហៅកាត់ WMO របស់ UN បានព្រមានបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងហ្សឺណែវ។ លោកស្រីបានលើកឡើងថា «ជាការសោកស្តាយមួយ ដែលកាលពីឆ្នាំ២០២៣ បានបង្កើតកំណត់ត្រាថ្មី លើការឡើងកម្តៅខ្លាំង។ ប៉ុន្តែ ពេលនេះ យើងកំពុងប្រកាសអាសន្នក្រហម ថែមទៀត»។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ អំពីស្ថានភាពអាកាសធាតុរបស់ខ្លួន អង្គការ WMO បង្ហាញថា ឆ្នាំ ២០២៣ គឺជាឆ្នាំក្តៅបំផុត ដែលមិនធ្លាប់មាន។ សីតុណ្ហភាពលើពិភពលោក ជាមធ្យម គឺ ១.៤៥ អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម ខណៈដែលកម្រិតគ្រោះថ្នាក់បំផុត គឺ១.៥ អង្សាសេ។ ប្រទេសនានាបានព្រមព្រៀងរួមគ្នា ប្រឹងប្រែងចៀសវាងកម្រិតនេះ តាមរយៈកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥។ ប្រធានឃ្លាំមើលអាកាសធាតុរបស់ WMO លោក…

  • បាត់ខ្លួនមនុស្ស ១០ម៉ឺននាក់យ៉ាងអាថ៌កំបាំង នៅមិចស៊ីក

    បាត់ខ្លួនមនុស្ស ១០ម៉ឺននាក់យ៉ាងអាថ៌កំបាំង នៅមិចស៊ីក

    រដ្ឋាភិបាលប្រទេសមិចស៊ីកបាននិយាយថា ក្នុងរយៈពេល៦ខែ មានមនុស្សជិត១០ម៉ឺននាក់បានបាត់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ រដ្ឋមន្ត្រីមហាផ្ទៃមិចស៊ីក លោកស្រី Luisa Maria Alcalde បាននិយាយថា ការបាត់ខ្លួននេះចាប់ផ្តើមកើតមានចាប់តាំងពីខែសីហាឆ្នាំ២០២៣ មក។ ក្នុងនោះ មនុស្សចំនួន២ម៉ឺននាក់ផ្សេងទៀតត្រូវបានគេរកឃើញវិញក្រោយបាត់ខ្លួន។ លោកស្រី Alcalde បាននិយាយថា «មនុស្សភាគច្រើនគឺអវត្តមាន ឬបាត់ខ្លួន ដោយស្ម័គ្រចិត្ត» ។ ក្រុមស្វែងរកនៅក្នុងប្រទេសមិចស៊ីកបានចោទប្រកាន់រដ្ឋាភិបាលថា អសកម្មក្នុងការដោះស្រាយវិបត្តិមនុស្សបាត់ខ្លួន នៅក្នុងប្រទេស។ អង្គការសហប្រជាជាតិធ្លាប់រិះគន់ថា មិចស៊ិកនៅតែគ្មានស្ថិតិជាតិច្បាស់លាស់ និងតម្លាភាព។ ក្នុងនោះ ទិន្នន័យមិបានរួមបញ្ចូល លើនិន្នាការផ្លូវភេទ អត្តសញ្ញាណយេនឌ័រ និងស្ថានភាពចំណាកស្រុក ជាដើម៕ ប្រភពពី AFP ប្រែសម្រូល៖ សារ៉ាត

  • អាមេរិកនឹងបំពេញស្តុកប្រេងឡើងវិញ ក្រោយធ្លាក់ដល់កម្រិតទាបបំផុតជាប្រវត្តិសាស្រ្ត

    អាមេរិកនឹងបំពេញស្តុកប្រេងឡើងវិញ ក្រោយធ្លាក់ដល់កម្រិតទាបបំផុតជាប្រវត្តិសាស្រ្ត

    វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានប្រកាសថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងបំពេញទុនបំរុងប្រេងជាយុទ្ធសាស្ត្រឡើងវិញនៅចុងឆ្នាំ២០២៤ បន្ទាប់ពីស្តុកប្រេងរបស់ខ្លួនឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន។ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការប្រើប្រាស់ប្រេងបម្រុងយុទ្ធសាស្ត្រ (SPR) ដែលមិនធ្លាប់មានពីមុនមក ខណៈដែលចំណាត់ការនេះបានរងការរិះគន់ពីបក្សសាធារណរដ្ឋ។ រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានគូសបញ្ជាក់ថា ចំណាត់ការនៃរដ្ឋបាលរបស់លោក បៃដិន បានបង្ហាញថា ស្របពេលដែលយើងព្យាយាមរក្សាសន្តិសុខថាមពល យើងក៏អាចទទួលរងប្រតិកម្មនូវការទទួលខុសត្រូវ ចំពោះការប្រែប្រួលទីផ្សារផងដែរ។ នៅចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបញ្ចេញប្រេងប្រហែល ២៧៤លានបារ៉ែល ដោយទម្លាក់ប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤០ឆ្នាំ។ សហរដ្ឋអាមេរិកបានបង្កើតទុនបំរុងប្រេងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ជាឃ្លាំងស្តុកទុកក្នុងគ្រាអាសន្ន បន្ទាប់ពីវិបត្តិថាមពលកាលពីឆ្នាំ១៩៧៣។ ហើយកាលពីខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមទិញប្រេងត្រឡប់មកវិញ ដើម្បីជំរុញទុនបំរុងប្រេង។ ហើយក្នុងរយៈពេល៩ខែបន្ទាប់ ប្រេងបម្រុងយុទ្ធសាស្ត្រ (SPR) បានកើនឡើងប្រហែល ១៤.៧លានបារ៉ែល នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • មហាសេដ្ឋី Elon Musk ប្រើថ្នាំ ketamine បំបាត់គំនិតអវិជ្ជមាន

    មហាសេដ្ឋី Elon Musk ប្រើថ្នាំ ketamine បំបាត់គំនិតអវិជ្ជមាន

    លោកមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានអះអាងថា លោកបានប្រើប្រាស់ថ្នាំ ketamine ដើម្បីព្យាបាល «គំនិតអវិជ្ជមានរបស់លោក»។ អង្គការសហប្រជាជាតិបានសម្រេចឲ្យប្រើថ្នាំប្រភេទនេះ សម្រាប់មនុស្ស និងសត្វ ប៉ុន្តែ ប្រសិនបើគ្រប់គ្រងមិនបានល្អទេនោះ ថ្នាំ ketamine នឹងធ្វើឱ្យមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឈានដល់ការបាត់បង់ជីវិតក៏មាន។ ketamine ក៏ត្រូវបានលួចលាក់កែច្នៃ ទៅជាគ្រឿងញៀន ទៀតផង។ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់អតីតពិធីករ CNN លោក Don Lemon ហើយដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃចន្ទ មហាសេដ្ឋី វ័យ៥២ ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកប្រើថ្នាំទាំងនេះ តាមវេជ្ជបញ្ជា បំបាត់ការឈឺចាប់ និងដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត។ លោកថា វាមានប្រយោជន៍សម្រាប់មនុស្ស ចាកចេញឲ្យផុត ពីគំនិតអវិជ្ជមាន។ ថ្មីៗនេះ មានរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ការប្រើប្រាស់ថ្នាំ ketamine កំពុងធ្វើឱ្យអ្នកវិនិយោគ មានការបារម្ភខ្លាំង។ តែនាយកប្រតិបត្តិ របស់ក្រុមហ៊ុនអវកាស SpaceX និង ក្រុមហ៊ុនរថយន្ត Tesla រូបនេះ បានប្រាប់ថា…

  • អូស្ត្រាលីដាក់ឱសានវាទ ៤៩ថ្ងៃ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដោះស្រាយមាតិការ “ជ្រុលនិយម”

    អូស្ត្រាលីដាក់ឱសានវាទ ៤៩ថ្ងៃ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សដោះស្រាយមាតិការ “ជ្រុលនិយម”

    កង់បេរ៉ា៖ ក្រុមឃ្លាំមើលតាមប្រព័ន្ធអ៊ីនធើណិតអូស្ត្រាលី បានវាយប្រហារទៅលើក្រុមហ៊ុន Google, X និង Meta ជាមួយនឹងការជូនដំណឹងផ្លូវច្បាប់ នៅថ្ងៃអង្គារនេះ ដោយទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះ ពន្យល់ពីវិធីសាស្រ្តដែលពួកគេកំពុងបង្រ្កាបលើមាតិការជ្រុលនិយម ឬវីដេអូហិង្សា។ ការជូនដំណឹងនេះ បានផ្ញើទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៦ មានដូចជា Google, Meta, X, WhatsApp, Telegram និង Reddit ហើយពួកគេមានពេលចំនួន ៤៩ថ្ងៃដើម្បីឆ្លើយតប។ នាយកគណៈកម្មការសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលី (eSafety) លោកស្រី Julie Inman Grant និយាយថា វាមិនមែនជារឿងចៃដន្យទេ ដែលយើងជ្រើសរើសក្រុមហ៊ុនទាំងនេះ ដើម្បីផ្ញើការជូនដំណឹងទៅ ព្រោះខ្លួនមានភស្តុតាងដែលថា សេវាកម្មរបស់ពួកគេ ត្រូវបានកេងប្រវ័ញ្ចដោយពួកភេរវករ និងពួកជ្រុលនិយមដ៏ឃោរឃៅ។ ឧទាហរណ៍វីដេអូបង្ហាញពីការបាញ់ប្រហារនៅវិហារអ៊ីស្លាមក្នុងឆ្នាំ២០១៩ នៅប្រទេសនូវែលសេឡង់ បានបន្តរីករាលដាលពាសពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះយើងចង់ដឹងថាតើហេតុអ្វីបានជាបញ្ហាកើតឡើង ហើយតើវិធានការអ្វីខ្លះ ដែលពួកគេកំពុងធ្វើ ដើម្បីដោះស្រាយ។ គួរបញ្ជាក់ថា អូស្ត្រាលីបានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ទទួលខុសត្រូវចំពោះអ្វីដែលអ្នកប្រើរបស់ពួកគេបង្ហោះតាមអ៊ីនធឺណិត ក្រោម “ច្បាប់សុវត្ថិភាពលើបណ្តាញអ៊ីនធើណិត” ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១។ តួយ៉ាង ក្នុងពេលថ្មីៗនេះ គណៈកម្មការសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលី…