-
ស៊ុយអែតបង្កើតរោងចក្របំពាក់បច្ចេកវិទ្យាទំនើបបំផុតកែច្នៃប្លាស្ទិក

ម៉ូតាឡា៖ រោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើបដ៏ធំមួយ ដែលមានឈ្មោះថា “Site Zero” ត្រូវបានរដ្ឋាភិបាលស៊ុយអែតសង្ឃឹមថា នឹងធ្វើបដិវត្តការកែច្នៃប្លាស្ទិករបស់ប្រទេសខ្លួន។ នាយកប្រតិបត្តិក្រុមហ៊ុន Swedish Plastic Recycling ដែលគ្រប់គ្រងឧស្សាហកម្មផ្លាស្ទិក លោក Mattias Philipsson និយាយថា ពន្លឺអ៊ីនហ្វ្រារ៉េដ ឡាស៊ែរ កាមេរ៉ា និងសូម្បីតែបញ្ញាសិប្បនិមិត្ត សុទ្ធតែត្រូវបានប្រើដើម្បីតម្រៀបគំនរសំរាមប្លាស្ទិក។ លោក Philipsson បន្ថែមថា រោងចក្រនេះគឺជាផ្នែកមួយនៃសេដ្ឋកិច្ចរាងជារង្វង់ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ដោយមានទីតាំងនៅខាងក្រៅទីក្រុងម៉ូតាឡា មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីស្តុកខុល រោងចក្រនេះបានបើកដំណើរការតាំងពីចុងឆ្នាំ២០២៣ ហើយត្រូវបានគេចាត់ទុកថា ជា “កន្លែងដ៏ធំបំផុត និងទំនើបបំផុតរបស់ពិភពលោកសម្រាប់ការកែច្នៃប្លាស្ទិក”។ រោងចក្រដំណើរការដោយស្វ័យប្រវត្តិទាំងស្រុងនេះ អាចកែច្នៃសំរាមបានចំនួន ២០០,០០០តោនក្នុងមួយឆ្នាំ និងអាចញែកប្លាស្ទិកចំនួន ១២ប្រភេទផ្សេងៗគ្នា បើធៀបនឹងរោងចក្រធម្មតាអាចធ្វើបានត្រឹម៤ប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារការពារបរិស្ថានស៊ុយអែត (EPA) បានឱ្យដឹងថា នៅឆ្នាំ២០២២ កាកសំណល់ប្លាស្ទិកត្រឹមតែ ៣៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ ក្រោមការវាយតម្លៃជាមធ្យមរបស់សហភាពអឺរ៉ុប ៤០ភាគរយ។ បើតាមទីភ្នាក់ងារ EPA ការដុតចោលកាកសំណល់ប្លាស្ទិកមានប្រហែល ៧ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសស៊ុយអែត។…
-
ក្រុមហ៊ុនលក់សម្លៀកបំពាក់ធំបំផុតទី២ របស់ពិភពលោក ចំណេញជាង ១១៣លានដុល្លារ

ស្តុកខុល៖ ក្រុមហ៊ុន H&M នៅថ្ងៃពុធ បានបញ្ជាក់ថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងច្រើនជាងទ្វេដងនៅក្នុងត្រីមាសទី១ ស្របពេលដែលក្រុមហ៊ុនសម្លៀកបំពាកលក់រាយធំបំផុតទី២ របស់ពិភពលោកមួយនេះ ព្យាយាមគ្រប់គ្រងការចំណាយ។ ក្រុមហ៊ុន H&M បានរាយការណ៍ពីប្រាក់ចំណេញក្រោយការបង់ពន្ធចំនួន ១.២ពាន់លានក្រូន័រ ឬប្រហែល ១១៣.៣លានដុល្លារក្នុងត្រីមាសទី១ ពោលគឺក្នុងអំឡុងខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់ស៊ុយអែតនេះ កើនឡើងជិត៣ដង ដល់ ២.១ពាន់លានក្រូន័រ ឬជាង ១៩៤លានដុល្លារ លើសពីការព្យាករណ៍ដែលមានត្រឹម ១.៣ពាន់លានក្រូន័រ ឬជាង ១២២លានដុល្លាររបស់អ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន H&M លោក Daniel Erver បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងបន្តរៀបចំផែនការអាជីវកម្មរបស់យើង ដោយគោរពតាមស្ថានភាពលំបាកនៅលើពិភពលោក ជាពិសេសអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ដោយសារអតិផរណា និងអត្រាការប្រាក់ខ្ពស់។ លោកនាយកប្រតិបត្តិបានសង្កត់ធ្ងន់ទៀតថា អាទិភាពកំពូលរបស់យើង គឺការពង្រឹងការលក់ ហើយគោលដៅរបស់យើង គឺសម្រេចឱ្យបាននូវអត្រាប្រតិបត្តិការចំនួន ១០ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អតិផរណាអេស្ប៉ាញកើនឡើង ៣.២ភាគរយក្នុងខែមីនា

ម៉ាឌ្រីដ៖ ទិន្នន័យផ្លូវការបឋម បានបង្ហាញឱ្យដឹងនៅថ្ងៃពុធថា អតិផរណារបស់ប្រទេសអេស្ប៉ាញបានកើនឡើងក្នុងខែមីនា ឆ្នាំ២០២៤ កត្តាចម្បងបណ្តាលមកពីតម្លៃថាមពលហក់ឡើងខ្ពស់ជាងមុន។ ទិន្នន័យបឋមពីវិទ្យាស្ថានស្ថិតិជាតិ (INE) របស់ប្រទេសអេស្ប៉ាញ បានបង្ហាញថា អតិផរណារបស់ប្រទេសអេស្ប៉ាញ បានកើនឡើង ៣.២ភាគរយ ក្នុងរយៈពេល ១២ខែ គិតមកទល់ខែមីនា ឆ្នាំ២០២៤ តួលេខនេះហក់ឡើងខ្ពស់ជាងខែកុម្ភៈ ដែលមានត្រឹម ២.៩ភាគរយ។ ការិយាល័យ INE បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣.២ភាគរយ ឈរលើមូលដ្ឋានប្រចាំឆ្នាំ កើនឡើងពី ២.៨ភាគរយកាលពីខែកុម្ភៈ។ កត្តាចម្បងដែលជំរុញឱ្យមានអតិផរណា គឺការកើនឡើងនៃតម្លៃអគ្គិសនី និងប្រេងឥន្ធនៈ ដែលប៉ះប៉ូវកំណើនយឺតនៃម្ហូបអាហារ និងតម្លៃភេសជ្ជៈគ្មានជាតិអាល់កុល។ គួរបញ្ជាក់ថា អតិផរណាអេស្ប៉ាញបានកើនឡើងដល់ ១០.៨ភាគរយនៅក្នុងខែកក្កដា ឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៥ ចំពេលដែលការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក្នុងឆ្នាំ២០២២ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីជួយគ្រួសារប្រជាជនទប់ទល់នឹងអតិផរណាខ្ពស់ ដូចជាការធ្វើដំណើរតាមផ្លូវដែកដោយឥតគិតថ្លៃ ដែលខ្លួនគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក ស៊ី ជីនពីង ជួបនាយកប្រតិបត្តិធុរកិច្ចអាមេរិកនៅទីក្រុងបេកាំង

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ បានជួបពិភាក្សាជាមួយតំណាងធុរកិច្ចអាមេរិក ស្របពេលដែលទីក្រុងប៉េកាំងស្វែងរកការទាក់ទាញការវិនិយោគពីបរទេស និងជៀសវាងការប្រឈមជាមួយក្រុមហ៊ុនអាមេរិក នៅពេលសេដ្ឋកិច្ចប្រទេសខ្លួនកំពុងធ្លាក់ចុះ។ ក្រុមនាយកប្រតិបត្តិធុរកិច្ចអាមេរិក ដែលជួបជាមួយលោក ស៊ី នៅមហាសាលប្រជាជននៃទីក្រុងប៉េកាំង ក្នុងនោះរួមមានលោក លោក Cristiano Amon នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm និងលោក Stephen Schwarzman នាយកប្រតិបត្តិនៃក្រុមហ៊ុនភាគហ៊ុនឯកជនយក្ស Blackstone។ នៅក្នុងជំនួបនោះ លោក ស៊ី បានថ្លែងថា ប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងចិន និងអាមេរិក គឺជាប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនទាំងពីរ។ លោក ស៊ី បន្ថែមថា ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ គួរតែមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន-អាមេរិកជួបភាពតានតឹង នៅពេលដែលប្រទេសមហាអំណាចទាំងពីរ បានប៉ះទង្គិចគ្នាលើបញ្ហាចំណុចសំខាន់ៗមួយចំនួន រាប់ចាប់ពីបច្ចេកវិទ្យា និងពាណិជ្ជកម្ម រហូតដល់បញ្ហាសិទ្ធិមនុស្ស កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ ក្រុមហ៊ុនអាមេរិកនៅចិនបានត្អូញត្អែរកាន់តែខ្លាំងឡើង អំពីអ្វីដែលពួកគេមើលឃើញថា ជាបរិយាកាសធុរកិច្ចមិនយុត្តិធម៌ ជាមួយនឹងការការពារមានកម្រិតចំពោះកម្មសិទ្ធិបញ្ញា និងការអនុគ្រោះដល់ដៃគូប្រកួតប្រជែងក្នុងស្រុក។ យ៉ាងណាមិញ ភាគីចិនបានច្រានចោលការភ័យខ្លាចទាំងនោះ ដោយបង្ហាញពីការបើកចំហរបស់ខ្លួនចំពោះការវិនិយោគបរទេស និងសន្យាថា…
-
ឡានអគ្គិសនីចិន BYD ចំណេញខ្ពស់បំផុតមិនធ្លាប់មាន

ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនបានបំបែកកំណត់ត្រាចំណេញប្រចាំឆ្នាំ ២០២៣ ចំនួន ជាង៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមឯកសារផ្ញើទៅកាន់ផ្សារភាគហ៊ុន Shenzhen ថ្មីៗនេះ។ ចំនួននេះមានកំណើនជាង ៨០ភាគរយ បើធៀបនឹងការចំណេញ កាលពីឆ្នាំ២០២២ ពោលគឺជាការចំណេញប្រចាំឆ្នាំខ្ពស់បំផុតពុំធ្លាប់មាន នេះបើតាមឯកសារ ទើបបានបញ្ចេញ កាលពីថ្ងៃអង្គារ។ តួលេខពីការចំណេញនេះ គឺស្របតាមការព្យាករណ៍ ដែលក្រុមហ៊ុនធ្លាប់បានចេញផ្សាយ កាលពីនៅចុងខែមករា ផងដែរ។ ក្រុមហ៊ុន BYD បានវ៉ាដាច់ឡានអគ្គិសនី Tesla របស់លោកមហាសេដ្ឋី Elon Musk នៅត្រីមាសទី ៤ ឆ្នាំ២០២៣ ក្លាយជាអ្នកលក់រថយន្តអគ្គិសនី ឬ EV លំដាប់កំពូល របស់ពិភពលោក។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ បច្ចុប្បន្ន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្រៅប្រទេស រួមទាំងការឆ្ពោះទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍, អាមេរិកឡាទីន និងអឺរ៉ុបផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ក្រុមហ៊ុនថាមពលបារាំង TotalEnergies ចំណេញបាន ២១,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

-
លោក ពូទីន ទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅវៀតណាម

ហាណូយ៖ វៀតណាមបានប្រកាសនៅថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។ អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong នៅថ្ងៃអង្គារ បានសន្ទនាតាមទូរស័ព្ទពីទីក្រុងហាណូយជាមួយលោក ពូទីន។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីផែនការសំខាន់ៗនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅក្នុងកិច្ចសន្ទនានោះដែរ លោក Trong បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ បើតាមសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី ពូទីន បានទទួលយកការអញ្ជើញដោយក្តីរីករាយ និងបានយល់ព្រមថា ភាគីទាំងពីរនឹងសហការសម្រាប់ការរៀបចំនៃដំណើរទស្សនកិច្ច នៅក្នុងពេលវេលាសមស្របមួយ។ នាឱកាសនោះដែរ លោក Trong ក៏បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះនៃការវាយប្រហារនៅទីក្រុងមូស្គូ ទៅលើសាលប្រគុំតន្ត្រីកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩នាក់។ គួរបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន បានធ្វើឱ្យលោក ពូទីន ឯកោជាអន្តរជាតិ និងធ្វើឱ្យគាត់មានសម្ព័ន្ធមិត្តតិចតួចប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណា រុស្សីនៅតែជាប្រទេសផ្គត់ផ្គង់អាវុធកំពូលដល់ប្រទេសវៀតណាម ដោយប្រទេសកុម្មុយនិស្តមួយនេះ បានរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយទីក្រុងមូស្គូ ចាប់តាំងពីសម័យសហភាពសូវៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…
-
មនុស្ស ៦នាក់ស្លាប់ ក្រោយកប៉ាល់បុកស្ពាននៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ អាជ្ញាធរអាមេរិក នៅថ្ងៃអង្គារ បានផ្អាកការរុករករបស់ពួកគេ បន្ទាប់ពីមនុស្ស ៦នាក់ដែលកំពុងបាត់ខ្លួន ត្រូវបានគេជឿជាក់ថា បានស្លាប់ បន្ទាប់ពីហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក។ ស្ពាន Francis Scott Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់ បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿងបុកចំពេញទំហឹង នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារទី២៦ខែមីនា បណ្តាលឲ្យស្ពានមួយនោះបាក់ ហើយរថយន្តជាច្រើនគ្រឿង រួមជាមួយនឹងមនុស្សបានធ្លាក់ចូលទៅក្នុងទឹកទន្លេ។ កប៉ាល់នេះ បានចេញដំណើរពីទីក្រុង Baltimore នៅម៉ោង១ព្រឹក ហើយឆ្ពោះទៅកាន់ទីក្រុង Colombo នៃប្រទេសស្រីលង្កា។ បើតាមការគ្រោងទុកនោះ កប៉ាល់នេះនឹងទៅដល់គោលដៅនៅថ្ងៃទី២២ ខែមេសាខាងមុខ។ កប៉ាល់ដឹកទំនិញនេះ បានបាត់បង់ការគ្រប់គ្រង នៅពេលចាកចេញពីកំពង់ផែ ហើយក្រុមនាវិកក៏បានជូនដំណឹងដល់មន្ត្រីរដ្ឋ Maryland ផងដែរ។ បើតាមការបញ្ជាក់ពីអាជ្ញាធរ សមាជិកនាវិកទាំងអស់ ២២នាក់នៅលើកប៉ាល់ Dali និងអ្នកបញ្ជាកប៉ាល់ ២នាក់ ត្រូវបានរកឃើញ ហើយគ្មាននរណាម្នាក់រងរបួសឡើយ។ ទីភ្នាក់ងារ FBI និងទីភ្នាក់ងារផ្សេងទៀតបានចេញមុខអះអាងថា មិនមានការជាប់ពាក់ព័ន្ធជាមួយអំពើភេរវកម្មទេ…
-
កូរ៉េខាងជើងទាត់ចោលបំណងចង់ចរចារបស់ជប៉ុន

សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន នៅថ្ងៃអង្គារ បានអះអាងថា ទីក្រុងព្យុងយ៉ាងនឹងបដិសេធរាល់ទំនាក់ទំនង ឬការចរចាទាំងអស់ជាមួយជប៉ុន មួយថ្ងៃបន្ទាប់ពីអ្នកនាងនិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានស្នើសុំឱ្យមានការរៀបចំកិច្ចប្រជុំកំពូល ជាមួយបងប្រុសរបស់អ្នកនាង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា អ្នកនាង គីម យ៉ូ ជុង ដែលជាអ្នកនាំពាក្យដ៏សំខាន់មួយរូបរបស់កូរ៉េខាងជើងនិយាយថា លោក គីស៊ីដា បានស្នើសុំឱ្យមានការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំទីក្រុងព្យុងយ៉ាង ដោយបន្ថែមថា កិច្ចប្រជុំនេះទំនងជាមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងតូក្យូនោះទេ។ អ្នកនាងបន្តថា រដ្ឋាភិបាលរបស់យើងបានយល់យ៉ាងច្បាស់ អំពីឥរិយាបថរបស់ជប៉ុនជាថ្មីម្តងទៀត ហើយសេចក្តីសម្រេចគឺថា ពួកយើងនឹងមិនអើពើ ក៏ដូចជានឹងបដិសេធ ចំពោះការទាក់ទង ឬការចរចានានាទាំងអស់ជាមួយភាគីជប៉ុន។ អ្នកនាងបានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងជប៉ុន មិនចាប់អារម្មណ៍ចំពោះយើងទេ។ ការអត្ថាធិប្បាយបែបនេះរបស់អ្នកនាង គីម កើតឡើងបន្ទាប់ពីលោក គីស៊ីដា ធ្លាប់បាននិយាយថា រូបលោកចង់ផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងព្យុងយ៉ាង ហើយកាលពីឆ្នាំទៅមិញ បានបង្ហាញពីបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយពុំមានកំណត់លក្ខខណ្ឌអ្វីទាំងអស់…
-
កាណាដាជួលឧទ្ធម្ភាគចក្រជម្លៀសប្រជាជនខ្លួនចេញពីហៃទី

ព័រអូប្រុំាង៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly ក្នុងថ្ងៃអង្គារ៍ ថ្លែងថា ប្រទេសកាណាដាបានជួលឧទ្ធម្ភាគចក្រ ដើម្បីជម្លៀសប្រជាជនរបស់ខ្លួនមួយចំនួនតូចចេញពីប្រទេសហៃទី បន្ទាប់ពីទំនាក់ទំនងផ្លូវអាកាសពាណិជ្ជកម្មជាមួយទីក្រុងព័រអូប្រុំាង ត្រូវបានកាត់បន្ថយ ចំពេលមានភាពវឹកវរផ្នែកនយោបាយ។ ជនជាតិកាណាដាដែលងាយរងគ្រោះប្រហែល ៣០នាក់ ក្នុងចំណោមចំនួនសរុបប្រហែល ៣,០០០នាក់ បានស្នើសុំជំនួយដើម្បីចាកចេញពីប្រទេសហៃទី។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអូតាវ៉ា នៅព្រឹកថ្ងៃអង្គារនេះថា ប្រជាជនហៃទីកំពុងប្រឈមមុខនឹងវិបត្តិពហុភាគី មានដូចជាវិបត្តិសន្តិសុខ វិបត្តិមនុស្សធម៌ និងវិបត្តិនយោបាយ។ ក្រុមជនអន្ធពាលប្រដាប់អាវុធកំពុងបង្កការភ័យខ្លាចនៅតាមដងផ្លូវ។ ស្ត្រី និងកុមារមានការភ័យខ្លាចក្នុងការចាកចេញពីផ្ទះរបស់ពួកគេ ហើយអំពើពុករលួយកំពុងបន្តរីករាលដាល។ ប្រមុខការទូតកាណាដារូបនេះ បានគូសបញ្ជាក់ថា ឥឡូវនេះក្រុមបងធំបានគ្រប់គ្រងលើអាកាសយានដ្ឋាន និងបានបិទផ្លូវចាកចេញពីទីក្រុងព័រអូប្រុំាង ដូច្នេះក្នុងកាលៈទេសៈនេះ វាសំខាន់សម្រាប់យើង ដើម្បីអាចនាំជនជាតិកាណាដាទៅកាន់សុវត្ថិភាព។ គួរបញ្ជាក់ថា ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹង នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry កាលពីពេលថ្មីៗនេះ បានប្រកាសលាលែងពីតំណែង ប៉ុន្តែមិនដូចការរំពឹងទុកនោះទេ អំពើហិង្សារបស់ក្រុមជនអន្ធពាលប្រដាប់អាវុធនៅតែបន្តកើតមាន។ ទន្ទឹមគ្នា បណ្តាប្រទេសជិតខាងរបស់ហៃទី កំពុងបង្កើនការរឹតបន្តឹងសន្តិសុខ ហើយខ្លះទៀតបានជម្លៀសបុគ្គលិកចេញពីស្ថានទូត ខណៈដែលផែនការបញ្ជូនកងកម្លាំងសន្តិសុខអន្តរជាតិឱ្យមកឈរជើង នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់៕ ប្រភព៖…