Category: ព័ត៌មានអន្តរជាតិ

  • ចោទប្រកាន់អតីតប្រធានសភាអាហ្រ្វិកខាងត្បូង រឿងពុករលួយ និងលាងលុយ

    ចោទប្រកាន់អតីតប្រធានសភាអាហ្រ្វិកខាងត្បូង រឿងពុករលួយ និងលាងលុយ

    ប្រេតូរីយ៉ា៖ អតីតប្រធានសភានៃប្រទេសអាហ្រ្វិកខាងត្បូង លោកស្រី Nosiviwe Mapisa-Nqakula ត្រូវបានតុលាការ សម្រេចចោទប្រកាន់ ពីបទពុករលួយ និងការលាងលុយ កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Nosiviwe បានលាលែងពីមុខតំណែង កាលពីថ្ងៃពុធ មុនពេលបង្ហាញខ្លួន នៅចំពោះមុខតុលាការ នៅក្នុងទីក្រុង Pretoria ពោលគឺបន្ទាប់ពីលោកស្រីបានទៅបង្ហាញខ្លួន នៅទីស្នាក់ការប៉ូលីស ហើយត្រូវបានចាប់ខ្លួន ថ្មីៗនេះ។ តំណាងអយ្យការ លោក Bheki Manyathi បានប្រាប់តុលាការថា «ការចោទប្រកាន់លើលោកស្រី Mapisa-Nqakula ទាក់ទងនឹងអំពើពុករលួយ ចំនួន១២ករណី ព្រមទាំង ការលាងលុយកខ្វក់»។ ការចោទប្រកាន់នេះបានដាក់សម្ពាធ លើគណបក្ស «សមាជជាតិអាហ្រ្វិក» ដែលកំពុងគ្រប់គ្រងប្រទេស ខណៈដែលការបោះឆ្នោតសកល នឹងឈានចូលមកដល់ នៅខែឧសភា។ ស្ត្រី វ័យ៦៧ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ ពីបទសូកប៉ាន់យ៉ាងច្រើន ពីអតីតអ្នកចុះកិច្ចសន្យាយោធា អំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១ ប៉ុន្តែ លោកស្រីបដិសេធការចោទប្រកាន់នេះ។ លោកស្រី Nosiviwe បាននិយាយថា…

  • មនុស្ស ៥០នាក់ នៅមានជីវិត បន្ទាប់ពីជាប់ក្នុងគំនរអគារ នៅតៃវ៉ាន់

    មនុស្ស ៥០នាក់ នៅមានជីវិត បន្ទាប់ពីជាប់ក្នុងគំនរអគារ នៅតៃវ៉ាន់

    តៃប៉ិ៖ មនុស្សច្រើនជាង ៥០នាក់ត្រូវបានក្រុមសង្គ្រោះទាញចេញពីគំនរបាក់បែកអគារ ទាំងនៅរស់រានមានជីវិត ក្រោយកើតហេតុរញ្ជួយដីដ៏ខ្លាំង ពុំធ្លាប់មាន ក្នុងពេល២៥ឆ្នាំ នៅលើកោះតៃវ៉ាន់។ គួររម្លឹកថា ការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ។ អគារដែលបាក់បែក បានប្រមូលផ្តុំដោយគំនរបេតុង ដែក ឥដ្ឋ និងខ្សែភ្លើង ស្មុគស្មាញ ពិបាកក្នុងការស្វែងរកអ្នកបាត់ខ្លួន។ អ្នករស់នៅអគារបាក់រលំ បានចាត់ទុកថា ការបាក់អគារ ដូចការបាក់ដួលរលំភ្នំ ដ៏គួរឲ្យខ្លាច។ មានការរញ្ជួយដីជាង ១០០ ដង នៅលើកោះដែលមានប្រជាជនរស់នៅប្រហែល ២៣លាននាក់មួយនេះ។ គិតត្រឹមយប់ថ្ងៃទី៣ ខែមេសា ចំនួនមនុស្សស្លាប់បានកើនដល់ ៩នាក់ ហើយមនុស្ស ជាង១០០០នាក់ទៀតរងរបួស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ទីផ្សារហ៊ុនអាមេរិក មានទំហំរហូតដល់ ៥២,៦ទ្រីលានដុល្លារគិតជាទឹកប្រាក់

    ទីផ្សារហ៊ុនអាមេរិក មានទំហំរហូតដល់ ៥២,៦ទ្រីលានដុល្លារគិតជាទឹកប្រាក់

    ទីផ្សារហ៊ុនធំជាងគេទាំងបីបន្ទាប់ពីអាមេរិក គឺស្ថិតនៅតំបន់អាស៊ី ដោយក្នុងនោះមានទីផ្សារហ៊ុនចិន ដែលមានទំហំ ១១,៥ទ្រីលានដុល្លារ ខណៈទីផ្សារហ៊ុនជប៉ុនមានទំហំ ៦,៥ទ្រីលានដុល្លារ។ ដោយឡែក ទីផ្សារហ៊ុនឥណ្ឌា មានការកើនឡើងជាខ្លាំងក្នុងឆ្នាំ២០២៤ ដែលធ្វើឱ្យឥណ្ឌាឈរនៅលំដាប់ទី៤ ជាទីផ្សារហ៊ុនទំហំ ៤,៤ទ្រីលានដុល្លារ – S&P Dow Jones Indices via Visual Capitalist #ams1minute

  • គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ បង្កហានិភ័យរលកស៊ូណាមិ

    គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ បង្កហានិភ័យរលកស៊ូណាមិ

    តូក្យូ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ នាំឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទាំងនៅប្រទេសជប៉ុន និងហ្វីលីពីន។ វិទ្យាស្ថានភូមិវិទ្យាអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧.៤រ៉ិចទ័រ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ ១៨គីឡូម៉ែត្រពីទីក្រុង Hualien នៃភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយជម្រៅរញ្ជួយ ៣៤.៨គីឡូម៉ែត្រ។ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះ មានកម្រិង ៧.៥រ៉ិចទ័រ។ ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា រលកស៊ូណាមិមានកម្ពស់ ៣ម៉ែត្រ ត្រូវបានគេរាយការណ៍ថា ទំនងជាកើតមានភ្លាមៗនៅឯកោះដាច់ស្រយាលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងកោះ Miyakojima ផងដែរ។ ទូរទស្សន៍ NHK បានផ្សាយសេចក្ដីណែនាំរបស់អាជ្ញាឱ្យប្រជាជនរស់នៅក្នុងតំបន់រងផលប៉ះពាល់ជម្លៀសខ្លួន។ គួរបញ្ជាកថា កោះតៃវ៉ាន់តែងតែទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីជាប្រចាំ ដោយសារតែសណ្ឋានដីរបស់កោះនេះ ស្ថិតនៅជិតផ្លូវប្រសព្វនៃបន្ទះប្លាកែតចំនួនពីរ។ តួយ៉ាង គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័របានវាយប្រហារកោះតៃវ៉ាន់កាលពីខែកញ្ញា ឆ្នាំ១៩៩៩ បានសម្លាប់មនុស្សប្រហែល ២,៤០០នាក់ ដែលនេះជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រកោះតៃវ៉ាន់។ ដោយឡែកគ្រោះរញ្ជួយដ៏កក្រើកមួយផ្សេងទៀត ក៏ឆក់យកជីវិតមនុស្សជាង ១០០នាក់ផងដែរ ដែលបានវាយប្រហារលើតំបន់ភាគអាគ្នេយ៍កោះតៃវ៉ាន់កាលពីឆ្នាំ២០១៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Samsung Pay ឈប់សហការជាមួយប្រព័ន្ធទូទាត់កាត Mir របស់រុស្ស៊ី

    Samsung Pay ឈប់សហការជាមួយប្រព័ន្ធទូទាត់កាត Mir របស់រុស្ស៊ី

    បរទេស៖ ប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ Samsung Pay របស់កូរ៉េខាងត្បូង ឈប់ដំណើរការ ជាមួយកាត Mir របស់រុស្សី ចាប់ពីថ្ងៃពុធនេះតទៅ នេះបើតាមក្រុមហ៊ុន Samsung។ ការសម្រេចនេះ ទំនងជាជាប់ទាក់ទងនឹងការប្រកាសដាក់ទណ្ឌកម្មថ្មី របស់អាមេរិក ប្រឆាំងនឹងប្រព័ន្ធកាតបង់ប្រាក់ជាតិ របស់រុស្ស៊ី ហៅកាត់ NSPK។ អាមេរិកទើបតែបានប្រកាសពីសំពាធ ចុងក្រោយនេះ កាលពីខែខែកុម្ភៈ នៅចំថ្ងៃខួប២ឆ្នាំ នៃសង្រ្គាមពេញលេញ និងការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ។ គួរបញ្ជាក់ថា Samsung បានចាប់ផ្តើមធ្វើប្រតិបត្តិការ ជាមួយប្រព័ន្ធកាត Mir បន្ទាប់ពីរុស្ស៊ីចូលទៅគ្រប់គ្រងតំបន់ គ្រីមៀ ក្នុងឆ្នាំ២០១៤ ពោលគឺបន្ទាប់ពីទណ្ឌកម្មអន្តរជាតិបានចាប់ផ្តើមកំហិតលើការប្រើប្រាស់កាតទូទាត់ អន្តរជាតិ។ ការប្រើប្រាស់ Mir បានកើនឡើង ជាលំដាប់ បន្ទាប់ពីរុស្ស៊ីផ្តើមលុកលុយពេញលេញ លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុនផ្សេងៗទៀត បានដកខ្លួន មានដូចជា Visa និង Mastercard ជាដើម។ ក្រោយមកទៀត Apple…

  • ជប៉ុនចាយ ៣៣ពាន់លានដុល្លារ ផលិតយន្តហោះខ្លួនឯង

    ជប៉ុនចាយ ៣៣ពាន់លានដុល្លារ ផលិតយន្តហោះខ្លួនឯង

    ប្រទេសជប៉ុនទើបតែបានបង្ហាញពីគម្រោងផលិតយន្តហោះដឹកអ្នកដំណើរ ជំនាន់ក្រោយ ដែលត្រូវចំណាយថវិកា ៣៣ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ គម្រោងនេះត្រូវបានប្រកាស បន្ទាប់ពីបរាជ័យរបស់ក្រុមហ៊ុន Mitsubishi Heavy Industries លើការផលិតយន្តហោះដឹកអ្នកដំណើរ ដែលនាំឲ្យក្រុមហ៊ុនឯកជនមួយនេះ សម្រេចចិត្តបោះបង់ កាលពីខែកុម្ភៈ ឆ្នាំមុន ពោលគឺបន្ទាប់ពីបានតស៊ូ អស់រយៈពេល១០ឆ្នាំ។ ក្រុមហ៊ុន បានជួបបញ្ហាបច្ចេកទេសក្នុងការផលិត ហើយបានការពន្យារពេលដឹកជញ្ជូន ម្តងហើយម្តងទៀត។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានចេញផ្សាយ កាលពីសប្តាហ៍មុនថា ការផលិតយន្តហោះជំនាន់ក្រោយផ្អែកលើបច្ចេកវិទ្យា គឺជារឿងចាំបាច់ខ្លាំង ដើម្បីរួមចំណែកទប់ស្កាត់ការបំភាយឧស្ម័ន ពីការដឹកជញ្ជូនតាមផ្លូវអាកាស។ ការផលិតយន្តហោះជំនាន់ថ្មី ឬ យន្តហោះម៉ាស៊ីនភ្លោះ ដែលគិតគូរខ្ពស់ពីបរិស្ថាននេះ ត្រូវបានជំរុញ ស្របពេលដែលជប៉ុនកំណត់គោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ក្នុងឆ្នាំ១៩៦២ ជប៉ុនធ្លាប់បានបើកដំណើរការយន្តហោះពាណិជ្ជកម្ម ប្រភេទ YS-11 turboprop ប៉ុន្តែ បានដួលរលំវិញ មួយទសវត្សរ៍ក្រោយមក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អតិផរណាស្រីលង្កាធ្លាក់ចុះទាបបំផុតមិនធ្លាប់មានជាលើកដំបូង

    អតិផរណាស្រីលង្កាធ្លាក់ចុះទាបបំផុតមិនធ្លាប់មានជាលើកដំបូង

    កូឡុំបូ៖ ការិយាល័យស្ថិតិស្រីលង្កា បានឱ្យដឹងថ្មីៗនេះថា អតិផរណារបស់ប្រទេសខ្លួនបានធ្លាក់ចុះមកត្រឹម ០.៩ភាគរយនៅក្នុងខែមីនា ឆ្នាំ២០២៤ តួលេខនេះជាកម្រិតទាបបំផុត ចាប់តាំងពីកើតមានវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក។ ប្រទេសស្រីលង្កាបានជំពាក់បំណុលបរទេសចំនួន ៤៦ពាន់លានដុល្លារនៅក្នុងខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការផ្លាស់ប្តូររូបិយប័ណ្ណបរទេសបានធ្វើឱ្យប្រទេសដីកោះមួយនេះ មិនអាចនាំចូលស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត។ ធនាគារកណ្តាលស្រីលង្កា នៅសប្តាហ៍នេះ បានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនពី ១០ភាគរយ ទៅ ៩.៥ភាគរយ ដែលនេះជាការកាត់បន្ថយលើកដំបូងក្នុងរយៈពេល ៤ខែ នៅក្នុងវិធានការមួយ ដែលខ្លួនបាននិយាយថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យរស់រានឡើងវិញ។ កន្លងមក បានផ្ទុះការតវ៉ាជាច្រើនខែ ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ដែលនាំទៅដល់ការបណ្តេញប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ចេញពីតំណែង នៅពេលក្រុមបាតុករសម្រុកចូលលំនៅដ្ឋានរបស់គាត់។ អ្នកស្នងតំណែងរបស់គាត់ គឺលោក Ranil Wickremesinghe បានដំឡើងពន្ធយ៉ាងខ្លាំង និងកាត់បន្ថយការឧបត្ថម្ភធនថាមពល និងការទទួលបានកញ្ចប់សង្គ្រោះចំនួន ២.៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ទាំងលោក Wickremesinghe និង IMF បាននិយាយថា ប្រជាជាតិអាស៊ីខាងត្បូង “កំពុងងើបឡើងបន្តិចម្តងៗ” ពីវិបត្តិ បន្ទាប់ពីវិធានការណ៍រឹតបន្តឹង៕ ប្រភព៖ AFP…

  • សហភាពអឺរ៉ុបនាំចេញកាកសំណល់ទៅកាន់ប្រទេសនានាសរុបចំនួន ៣២,១ លានតោនក្នុងឆ្នាំ ២០២២

    សហភាពអឺរ៉ុបនាំចេញកាកសំណល់ទៅកាន់ប្រទេសនានាសរុបចំនួន ៣២,១ លានតោនក្នុងឆ្នាំ ២០២២

    ដោយក្នុងនោះ កាកសំណល់ប្រមាណ ១២,៤ លានតោន ឬស្មើនឹង ៣៩%នៃកាកសំណល់សរុប ត្រូវបានបញ្ជូនទៅតួកគី។ ឥណ្ឌាជាប្រទេសទី២ ដែលទទួលកាកសំណល់ច្រើនពីសហភាពអឺរ៉ុបដោយមានជាង ៣,៥ លានតោនក្នុងមួយឆ្នាំ។ អង់គ្លេសទទួលកាកសំណល់សរុប ២ លានតោន ខណៈស្វ៊ីសទទួលសរុប ១,៦ លានតោន។ ប្រទេសនៅតំបន់អាស៊ីមួយទៀត គឺឥណ្ឌូណេស៊ី ទទួលកាកសំណល់ពីសហភាពអឺរ៉ុបសរុប ១,១ លានតោន – Eurostat via Statista #ams1minute

  • នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនថ្មីស្បថចូលចូលកាន់តំណែង ប្តេជ្ញាបញ្ចប់សង្គ្រាមនៅហ្គាហ្សា

    នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនថ្មីស្បថចូលចូលកាន់តំណែង ប្តេជ្ញាបញ្ចប់សង្គ្រាមនៅហ្គាហ្សា

    ហ្គាហ្សា៖ លោក Mohammed Mustafa នាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាឡេស្ទីនបានអះអាង ក្នុងពេលស្បថតចូលកាន់តំណែង កាលពីថ្ងៃអាទិត្យថា កិច្ចការអាទិភាពជាតិកំពូលនៃរដ្ឋាភិបាលរបស់លោក គឺជាការឈានទៅបញ្ចប់សង្រ្គាម នៅហ្គាហ្សា។ លោកបាននិយាយថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងធ្វើការលើការបង្កើតចក្ខុវិស័យ ដើម្បីបង្រួបបង្រួមស្ថាប័នឡើងវិញ រួមមានទាំងការកំណត់ទំនួលខុសត្រូវចំពោះហ្គាហ្សា ជាដើម។ លោក Mustafa ដែលជាសេដ្ឋវិទូ និងជាទីប្រឹក្សាដ៏យូរលង់របស់ លោកប្រធានាធិបតីប៉ាឡេស្ទីន Abbas បាននិយាយទៀតថា ការកសាងឡើងវិញនៃទឹកដីប៉ាឡេស្ទីន គឺជាគោលដៅចម្បងរបស់លោក។ គួរបញ្ជាក់ថា សមាជិករដ្ឋាភិបាលប៉ាឡេស្ទីនថ្មីនេះ មានរដ្ឋមន្ត្រីចំនួន ២៣ នាក់ និងរួមមានស្ត្រីចំនួន ៤នាក់ និងរដ្ឋមន្ត្រីចំនួន ៦ រូប មកពីតំបន់ហ្គាហ្សា។ រដ្ឋាភិបាលថ្មីនេះត្រូវបានបង្កើតឡើង បន្ទាប់ពីរងសំពាធពីសហរដ្ឋអាមេរិក ឲ្យធ្វើកំណែទម្រង់រដ្ឋបាល ក្នុងពេលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់បន្តអូសបន្លាយ ស្លាប់មនុស្សរាប់សិបម៉ឺននាក់ នៅតំបន់ហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • សកម្មភាពរោងចក្រចិនកើនឡើងលើកដំបូង ក្រោយធ្លាក់ចុះអស់ ៥ខែ

    សកម្មភាពរោងចក្រចិនកើនឡើងលើកដំបូង ក្រោយធ្លាក់ចុះអស់ ៥ខែ

    ប៉េកាំង៖ យោងតាមតួលេខផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអាទិត្យថា សកម្មភាពរោងចក្រប្រចាំខែនៅក្នុងប្រទេសចិន បានកើនឡើងជាលើកដំបូងក្នុងរយៈពេលកន្លះឆ្នាំ ដែលនេះជាសញ្ញាវិជ្ជមាន សម្រាប់អ្នកបង្កើតគោលនយោបាយ ដែលប្រឹងប្រែងធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោករស់ឡើងវិញ។ យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ដែលជារង្វាស់សំខាន់នៃទិន្នផលរោងចក្រ បានកើនឡើងដល់ចំនួន ៥០.៨ នៅក្នុងខែមីនា ពោលកើនឡើងពីចំនួន ៤៩.១ នៅក្នុងខែកុម្ភៈ។ តួលេខ PMI លើសពី ៥០ បង្ហាញពីការពង្រីកសកម្មភាព។ ការកើនឡើងនេះ គឺជាសញ្ញាលើកទឹកចិត្តមួយសម្រាប់ប្រទេសចិន ដែលបានតស៊ូប្រឹងប្រែងជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ចាប់តាំងពីការដកចេញវិធានការទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹងនៅចុងឆ្នាំ២០២២។ ប្រទេសចិនបានប្រកាសកាលពីដើមខែមីនានេះ អំពីគោលដៅរបស់ខ្លួន ក្នុងការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំចំនួន ៥ភាគរយនៅឆ្នាំ២០២៤ ដែលនេះជាគោលដៅពោលពេញដោយមហិច្ឆតាអ្នកសេដ្ឋកិច្ចជាច្រើន។ សូមរម្លឹកថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើងចំនួន ៥.២ភាគរយក្នុងឆ្នាំ២០២៣ នេះបើយោងតាមតួលេខផ្លូវការ ដែលអ្នកសេដ្ឋកិច្ចជាច្រើនចាត់ទុកថា ជាការកើនឡើងលើសពីការរំពឹងទុក។ ប៉ុន្តែតួលេខនេះ គឺទាបបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ក្រៅពីឆ្នាំផ្ទុះជំងឺរាតត្បាតកូវីដ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា