-
មេដឹកនាំចិន-អាល្លឺម៉ង់នឹងជួបគ្នានៅចុងសប្តាហ៍នេះ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ ដោយលោកគ្រោងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit នៅថ្ងៃចន្ទនេះថ្លែងថា ក្រៅពីបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឆុងឈីង និងទីក្រុងសៀងហៃ។ លោក សូលស៍ នឹងត្រូវអមដំណើរដោយគណៈប្រតិភូធុរកិច្ច រួមទាំងរដ្ឋមន្ត្រីកសិកម្ម លោក Cem Özdemir រដ្ឋមន្ត្រីដឹកជញ្ជូនអាល្លឺម៉ង់ លោក Volker Wissing និងរដ្ឋមន្ត្រីបរិស្ថានអាល្លឺម៉ង់ លោកស្រី Steffi Lemke។ នៅរដ្ឋធានីប៉េកាំង លោក សូលស៍ នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង។ នាឱកាសនោះដែរ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចិន-អាល្លឺម៉ង់ផងដែរ។ សារព័ត៌មាន AFP…
-
ក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំបំផុតនៅអង់គ្លេសជំពាក់ធនាគារ ៥០០លានដុល្លារ អត់សង

ក្រុមហ៊ុន Kemble Water ដែលជាក្រុមហ៊ុនមេរបស់សាជីវកម្មផ្គត់ផ្គង់ទឹកដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស Thames Water បានខកខាន មិនបានសងបំណុលធនាគារ ចំនួនជាង៥០០លានដុល្លារអាមេរិក។ ការខកខានទូទាត់បែបនេះ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Kemble Water ធ្លាប់បានប្រកាស កាលពីចុងខែមីនាថា ខ្លួនបានបរាជ័យក្នុងការគៀរកូរសាច់ប្រាក់ពីម្ចាស់ភាគហ៊ុន ដោយបានបន្ទោសលើ «បទប្បញ្ញត្តិឧស្សាហកម្ម» ដែលប៉ះពាល់ដល់ផែនការវិនិយោគ។ តាមផែនការ ក្រុមហ៊ុនត្រូវទូទាត់បំណុល ៥០៥លានដុល្លារ នៅថ្ងៃទី ២ ខែមេសា ប៉ុន្តែមិនបានបង់ទេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានទាក់ទងទៅម្ចាស់បំណុល ស្នើសុំឱ្យពួកគេ កុំឲ្យមានការចាត់វិធានការ ដើម្បីស្ថេរភាពក្រុមហ៊ុន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Thames Water និង Kemble Water បដិសេធមិននិយាយលម្អិត ពេលដែល AFP ទាក់ទងទៅ។ ប៉ុន្តែ មានព័ត៌មានបង្ហាញថា អ្នកផ្តល់ប្រាក់កម្ចីរបស់ Kemble រួមមាន ធនាគារនៅអៀឡង់ និង នៅចិន។ ក្រៅពីរឿងអាស្រូវបំណុល ថ្មីៗនេះ ក្រុមហ៊ុនកំពុងប្រឈមនឹងការដកអាជ្ញាបណ្ណ ដោយសារតែការខកខានក្នុងការបញ្ឈប់ការបង្ហូរទឹកស្អុយ ចូលទៅក្នុងទឹកទន្ល…
-
Apple បញ្ឈប់បុគ្គលិករាប់រយនាក់ក្រោយបរាជ័យគម្រោងឡានអគ្គិសនី

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បាននបញ្ឈប់បុគ្គលិកការិយាល័យ ជាង៦០០នាក់តាំងពីថ្ងៃទី២៧ខែមីនា មក បន្ទាប់ពីគម្រោង ផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិត IPhone មួយនេះបានបរាជ័យ ទោះបីប្រឹងប្រែង ១០ឆ្នាំមកហើយក្តី។ នេះគឺជាការកាត់បន្ថយបុគ្គលិក លើកដំបូងរបស់ Apple ចាប់តាំងពីបញ្ចប់ដំណាក់កាលជំងឺរាត្បាតកូវីដ១៩មក។ AFP ព្យាយាមសុំការបំភ្លឺ កាលពីថ្ងៃទី៥ ខែមេសា ប៉ុន្តែ Apple មិនឆ្លើយតប។ Bloomberg បានឲ្យដឹងថា Apple បានរៀបចំបុគ្គលិក ជិត២០០០នាក់ លើការផលិតឡានអគ្គិសនី ខណៈទីផ្សារប្រកួតប្រជែងខ្លាំងលើ រថយន្តប្រភេទ EV នេះ៕ ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
-
វៀតណាមប្រកាសអាសន្នគ្រោះរាំងស្ងួត

ខេត្តតំបន់ឆ្នេរសមុទ្រដ៏សំខាន់ នៅក្នុងប្រទេសវៀតណាម ត្រូវបានប្រកាសអាសន្ន ដោយសារតែគ្រោះរាំងស្ងួត។ រលកកម្តៅរយៈពេលមួយសប្តាហ៍ បាននាំមកនូវគ្រោះរាំងស្ងួត ខណៈដែលទឹកប្រៃចេះតែបន្តចូលតំបន់ Tan Phu Dong នៃខេត្ត Tien Giang ជាខេត្តដែលមានឆ្នេរសមុទ្រប្រវែង ១២ គីឡូម៉ែត្រ តាមបណ្តោយសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី៦ ខែមេសា វៀតណាមបានចេញសេចក្តីប្រកាស ដាក់ខេត្តមួយនេះ ក្នុងភាពអាសន្ន ខណៈដែលប្រជាជនវៀតណាមរាប់ពាន់នាក់ នៅទីនោះ កំពុងខ្វះខាតទឹកសាប យ៉ាងធ្ងន់ធ្ងរ។ សេចក្តីប្រកាសបានឲ្យដឹងដែរថា ការជ្រៀតចូលនៃទឹកអំបិលពីសមុទ្របានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំ និងផ្ទះរាប់ពាន់គ្រួសារ ក្នុងចំណោមប្រជាជន ៤៣០០០នាក់ នៅតំបន់នោះ។ ដីសណ្ដទន្លេមេគង្គប្រឈមនឹងការជ្រៀតចូលទឹកប្រៃ ជារៀងរាល់ឆ្នាំ ប៉ុន្តែ សម្រាប់ឆ្នាំនេះ អាកាសធាតុក្តៅខ្លាំង និងការកើនឡើងកម្រិតទឹកសមុទ្រ ជំរុញដោយការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យ។ ការស្រាវជ្រាវចេញផ្សាយ នៅក្នុងខែមីនា បានបង្ហាញថា ដីសណ្ដទន្លេមេគង្គរបស់វៀតណាម ដែលផ្តល់អាហារ និងជីវភាពរស់នៅ សម្រាប់មនុស្សរាប់សិបលាននាក់ ប្រឈមមុខនឹងការខាតបង់ដំណាំកសិកម្ម ជិត ៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដោយសារទឹកប្រៃកាន់តែច្រើន ចូលដីបង្កបង្កើនផល៕ ប្រភពពី AFP…
-
ផ្សែងអ័ព្ទដ៏គ្រោះថ្នាក់ វាយប្រហារ ៣៧ខេត្ត-ក្រុង របស់ថៃ

បាងកក៖ នៅថ្ងៃចន្ទនេះ ផ្សែងអ័ព្ទយ៉ាងក្រាស់ ដ៏គ្រោះថ្នាក់ បានគ្របដណ្តប់ខេត្ត ចំនួន ៣៧ ក្នុងចំណោមខេត្តសរុប ចំនួន៧៧ នៅប្រទេសថៃ។ ផ្សែងអ័ព្ទភាគច្រើន មាននៅភាគខាងជើង ហើយប្រជាជន នៅខេត្តឈៀងរ៉ៃ ទទួលរងនូវកម្រិតដ៏អាក្រក់បំផុត នៃភាគល្អិតឆ្មារ PM2.5 ដោយគេដឹងថា PM2.5 មានវិជ្ជមាត្រប៉ុនសរសៃ សក់ និងដែលត្រូវបានអង្គការសហប្រជាជាតិ ចាត់ចំណាត់ថ្នាក់ជាសារធាតុបង្កឲ្យមានជំងឺមហារីក។ ភាគល្អិតឆ្មារនេះជ្រៀតចូលទៅក្នុងសួត ទៅក្នុងឈាម ហើយអាចបង្កឲ្យមានជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសរសេរ នៅលើបណ្តាញសង្គម ថា រដ្ឋាភិបាលកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទ និងជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។ អភិបាលខេត្តឈៀងម៉ៃ លោក Nirat Pongsitthaworn បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរមូលដ្ឋាន និងមន្ទីរពេទ្យ បានត្រៀមបន្ទប់ខ្យល់ស្អាតរួចរាល់ សម្រាប់អ្នកស្រុក ព្រមទាំង ម៉ាស់ ផ្តល់ជូនប្រជាលពលរដ្ឋ៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត
-
លោក Zelensky បារម្ភថា អ៊ុយក្រែននឹងចាញ់សង្គ្រាម

គៀវ៖ លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែននឹងចាញ់សង្គ្រាមរុស្ស៊ី ប្រសិនបើសភាអាមេរិក មិនយល់ព្រមផ្តល់ជំនួយយោធា ទប់ទល់នឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ។ លោក Zelensky បាននិយាយបែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ ជាវីដេអូ នៃវេទិការៃអង្គាសប្រាក់ដែលរៀបចំឡើង ដោយមូលនិធិ Kyiv United24 ។ គួរបញ្ជាក់ថា ក្រុមសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិក បានរារាំងជំនួយយោធា៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដោយកញ្ចប់ជំនួយនេះបានជាប់គាំង ក្នុងសភា អស់រយៈពេលជាច្រើនខែមកហើយ។ លោក Zelensky បាននិយាយ ក្នុងពេលនោះថា «ជាការចាំបាច់ ដែលត្រូវប្រាប់ទៅសភាអាមេរិក ជាពិសេសថា ប្រសិនបើសភា មិនជួយអ៊ុយក្រែនទេ អ៊ុយក្រែននឹងចាញ់សង្គ្រាមហើយ»។ លោក Zelensky បានបន្ថែមទៀតថា ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាម រដ្ឋផ្សេងទៀត នឹងត្រូវវាយប្រហារ ដូច អ៊ុយក្រែន ដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន គ្រោងបើកកិច្ចប្រជុំកំពូលលើកដំបូង ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិត្រីភាគី

តូក្យូ៖ មេដឹកនាំជប៉ុន និងហ្វីលីពីន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលត្រីភាគី ក្នុងគោលបំណងជំរុញទំនាក់ទំនងការពារជាតិ ស្របពេលប្រទេសទាំងបី រួមជាមួយអូស្រ្តាលីដឹកនាំការធ្វើសមយុទ្ធយោធាចតុភាគីនៅតំបន់សមុទ្រចិនខាងត្បូង។ សេតវិមានបានលើកឡើងថា កិច្ចពិភាក្សារវាងមេដឹកនាំអាមេរិក ជប៉ុន និងហ្វីលីពីនក្នុងសប្តាហ៍នេះ នឹងជំរុញភាពជាដៃគូត្រីភាគី ដែលឈរលើការបង្កើតទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ នៃទំនាក់ទំនងមិត្តភាព ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ និងរីកចម្រើន ក៏ដូចជាចក្ខុវិស័យរួមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កាលពីថ្ងៃអាទិត្យម្សិលមិញ យោធាអាមេរិក ជប៉ុន ហ្វីលីពីន និងអូស្ត្រាលីបានដឹកនាំការធ្វើសមយុទ្ធរួមគ្នាមួយ ដើម្បីធានាថា ប្រទេសទាំងអស់មានសេរីភាព ក្នុងការហោះហើរ ជិះទូក និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស ក្នុងកិច្ចប្រជុំត្រីភាគីមួយដែលនឹងប្រព្រឹត្តនៅក្នុងថ្ងៃពុធសប្តាហ៍នេះ មានគោលបំណងពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕ ប្រភព៖ AFP…
-
ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីទូរស័ព្ទ TikTok កើនប្រជាប្រិយភាពកាន់តែខ្លាំងនៅអាមេរិក និងទូទាំងពិភពលោក

មនុស្សពេញវ័យនៅអាមេរិក ៤ នាក់ក្នុងចំណោម១០នាក់ ដែលមានអាយុពី ១៨ ដល់ ៦៤ ឆ្នាំ បានប្រើប្រាស់ TikTok ជាទៀងទាត់ក្នុងឆ្នាំ ២០២៣ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតទី ៤ នៅអាមេរិក ដោយតាមពីក្រោយតែ Facebook, YouTube និង Instagram ប៉ុណ្ណោះ – Statista Consumer Insights #ams1minute
-
ក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ចិន គឺក្រុមហ៊ុនបច្ចេកវិទ្យា Tencent ដែលធ្វើប្រតិបត្តិការក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម

ផលិតហ្គេមអនឡាញ តន្ត្រី និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។ ក្រុមហ៊ុននេះមានទំហំមូលធនទីផ្សាររហូតដល់ ៣២៨ពាន់លានដុល្លារ។ ដោយឡែក ចំពោះវិស័យសេវាកម្មហិរញ្ញវត្ថុ គឺធនាគារចិន ICBC ដែលមានទំហំមូលធនទីផ្សារសរុប ២៤៥ពាន់លានដុល្លារ។ ក្នុងឋានៈជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធច្រើន ក្រុមហ៊ុន PetroChina មានទំហំមូលធនទីផ្សារសរុប ២២១ពាន់លានដុល្លារ ខណៈលើវិស័យ Food & Beverage វិញ ក្រុមហ៊ុន Moutai មានទំហំមូលធនទីផ្សារសរុប ២៩៤ពាន់លានដុល្លារ – Voronoi #ams1minute
-
លោក ពូទីន៖ រុស្ស៊ីមិនមែនជាគោលដៅវាយប្រហារ របស់សកម្មជនអ៊ីស្លាមទេ

មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក ពូទីន បាននិយាយថា អ្នកនិយមអ៊ីស្លាមគ្មានបំណង កំណត់គោលដៅ វាយប្រហារ លើប្រទេសរុស្ស៊ីនោះទេ។ ជាការថ្លែងក្រោយពេលមានព្រឹត្តិការណ៍វាយប្រហារកន្លែងប្រគុំតន្ត្រី នៅក្នុងទីក្រុងមូស្គូ ស្លាប់មនុស្សជាង១០០នាក់ នាពេលថ្មីៗនេះ។ ថ្លែងក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានប្រសាសន៍ថា «វិមានក្រឹមឡាំងមានហេតុផលច្រើន ដែលជឿជាក់ថា គោលដៅចម្បងរបស់អ្នកដែលបានបញ្ជាឱ្យមានការវាយប្រហារភេរវកម្ម បង្ហូរឈាម និងគួរឱ្យរន្ធត់ នៅទីក្រុងមូស្គូ ថ្មីៗនេះ គឺចង់ធ្វើឱ្យខូចខាតដល់ការបង្រួបប្រួមរបស់យើង» លោក ពូទីន បានបន្ថែមថា «ពួកអ្នកនិយមអ៊ីស្លាម គ្មានហេតុផល ដើម្បីកំណត់គោលដៅ វាយប្រហារ លើរុស្ស៊ីទេ»។ ទីក្រុង មូស្គូ បានព្យាយាម ម្តងហើយម្តងទៀត ដើម្បីស្តីបន្ទោសដល់ទីក្រុង Kyiv ឬ លោកខាងលិច ចំពោះការវាយប្រហារនេះ ប៉ុន្តែ មេដឹកនាំអ៊ុយក្រែន និងលោកខាងលិច បានបដិសេធ។ ជាមួយគ្នា ក្រុមរដ្ឋឥស្លាម ឬ IS បានអះអាងថា ពួកគេគឺជាអ្នកវាយប្រហារ…