Category: ព័ត៌មានអន្តរជាតិ

  • ប្រទេសចំនួន ១១ផ្តល់ថវិកាជាង ១០ពាន់លានដុល្លារដល់ធនាគារពិភពលោក

    ប្រទេសចំនួន ១១ផ្តល់ថវិកាជាង ១០ពាន់លានដុល្លារដល់ធនាគារពិភពលោក

    វ៉ាស៊ីនតោន៖ ប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយក្រុម បានសន្យាផ្តល់ថវិកាចំនួន ១១ពាន់លានដុល្លារដល់ធនាគារពិភពលោក (WB) ដែលនេះជាការផ្តល់មូលនិធិថ្មី ដើម្បីជំរុញសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារនេះ រហូតដល់ ៧០ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍។ ធនាគារពិភពលោក (WB) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសមានសេដ្ឋកិច្ចជឿនលឿនចំនួន១១ រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន បានប្តេជ្ញាផ្តល់មូលនិធិជួយដល់ធនាគារពិភពលោក (WB) ក្នុងការផ្តល់ប្រាក់កម្ចីចំនួន៣ ដែលបង្កើតឡើងដើម្បីបង្កើនសមត្ថភាព និងអនុញ្ញាតឱ្យធនាគារនេះ អាចទប់ទល់នឹងហានិភ័យកាន់តែច្រើនឡើង បណ្តាលមកពីបញ្ហាប្រឈមជាសកលរួមគ្នា។ តាមរយៈការប្រើប្រាស់ធនធានដែលបានសន្យានេះ ធនាគារធនាគារពិភពលោក (WB) នឹងអាចផ្តល់ប្រាក់កម្ចីថ្មីរហូតដល់ ៧០ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ។ ប្រធានធនាគារពិភពលោក (WB) លោក Ajay Banga បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុថ្មីទាំងនេះ ដែលជួយបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់យើង, បង្កើនមូលនិធិដល់ម្ចាស់ជំនួយ ហើយទីបំផុតអនុញ្ញាតឱ្យយើងធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សកាន់តែច្រើន។ លោកបន្ថែមថា ការប្តេជ្ញាចិត្តផ្តល់មូលនិធិថ្មីនេះ កើតឡើងក្រោយមើលឃើញពីវឌ្ឍនភាពដែលយើងបានធ្វើ ដើម្បីធ្វើកំណែទម្រង់ធនាគារ និងជាសញ្ញានៃការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ចំពោះការអភិវឌ្ឍន៍ជាសកល។ កន្លងមក ធនាគារពិភពលោក (WB) ធ្លាប់បានប៉ាន់ប្រមាណថា ប្រទេសកំពុងអភិវឌ្ឍន៍នឹងត្រូវការប្រាក់ជាមធ្យមចំនួន ២.៤ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ នៅចន្លោះពេលនេះរហូតដល់ឆ្នាំ២០៣០ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល នៃការប្រែប្រួលអាកាសធាតុ…

  • ឡាវ ជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានព្រំប្រទល់ដីគោកព័ទ្ធទៅដោយប្រទេសនានា ដែលគេហៅថា landlocked country

    ឡាវ ជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានព្រំប្រទល់ដីគោកព័ទ្ធទៅដោយប្រទេសនានា ដែលគេហៅថា landlocked country

    ឡាវ និងមីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់ជាមួយប្រទេសផ្សេងៗច្រើនជាងគេ ធៀបទៅនឹងប្រទេសដទៃក្នុងអាស៊ីអាគ្នេយ៍ ពោលគឺរហូតដល់ ៥ប្រទេស ខណៈថៃមានព្រំប្រទល់ជាប់ប្រទេសចំនួន ៤ ហើយឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជាមានព្រំប្រទល់ដីគោកជាមួយ ៣ ប្រទេស។ ដោយឡែក ហ្វីលីពីន និងសិង្ហបុរី ពុំមានព្រំប្រទល់ដីគោកជាប់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ឡើយ – Seasia Stats #ams1minute

  • រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ទៅដល់អ៊ុយក្រែន មិនជូនដំណឹងមុន

    រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ទៅដល់អ៊ុយក្រែន មិនជូនដំណឹងមុន

    គៀវ៖ លោក Robert Habeck រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសអាល្លឺម៉ង់បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ឬ មិនបានប្រកាសឲ្យដឹងជាមុន ទៅកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។ លោក Robert Habeck ដែលក៏ជាអនុអធិការបតីអាល្លឺម៉ង់ផងដែរ រូបនេះ បានទៅទីនោះ ដើម្បីពិភាក្សាអំពីការស្តារឡើងវិញ ក្រោយសង្គ្រាម និងបង្ហាញការគាំទ្រ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែន។ លោក Habeck បានប្រាប់អ្នកយកព័ត៌មានថា «ដំណើរទស្សនកិច្ចនេះកើតមានឡើង ក្នុងពេលដែលអ៊ុយក្រែនត្រូវការការគាំទ្រ ក្នុងការប្រយុទ្ធដើម្បីសេរីភាព»។ លោកបានបន្ថែមទៀតថា ជារឿងសំខាន់ដែលពិភពលោក អឺរ៉ុប និងអាល្លឺម៉ង់ មិនត្រូវភ្លេច ព្រោះ អ៊ុយក្រែនកំពុងប្រយុទ្ធ ក្នុងតម្លៃមួយ ដែលអាចកំណត់អំពីស្ថានភាពអឺរ៉ុប។ អាឡឺម៉ង់ កាលពីចុងសប្តាហ៍ បានប្រកាសថា ខ្លួននឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot បន្ថែម ទៅកាន់អ៊ុយក្រែន។ រដ្ឋាភិបាលក្រុងគៀវបាននិយាយថា ខ្លួនអស់សព្វាវុធដើម្បីទប់ទល់នឹងកាំជ្រួច ព្រមទាំងយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ខណៈក្រុងម៉ូស្គូ បង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនានា របស់អ៊ុយក្រែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រមុខការពារជាតិកេនយ៉ា

    ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រមុខការពារជាតិកេនយ៉ា

    ណៃរ៉ូប៊ី៖ ប្រធានាធិបតីនៃប្រទេសកេនយ៉ា លោក William Ruto បានប្រកាសថា ប្រមុខការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់ ៩ នាក់ផ្សេងទៀតបានស្លាប់ ក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅតំបន់ដាច់ស្រយាល កាលពីថ្ងៃព្រហស្បតិ៍។ លោក Ruto បានប្រាប់អ្នកយកព័ត៌មានថា «នៅរសៀលម៉ោង ២៖២០នាទី ប្រទេសរបស់យើងបានជួបឧបទ្ទវហេតុផ្លូវអាកាសដ៏សោកនាដកម្មមួយ… ខ្ញុំមានការសោកស្ដាយជាខ្លាំង ក្នុងការប្រកាសពីការស្លាប់របស់ឧត្តមសេនីយ Francis Omondi Ogolla»។ លោក Ruto បានប្រាប់អ្នកយកព័ត៌មាន ដោយបន្ថែមថា មន្ត្រីពីរនាក់ នៅរស់រានមានជីវិត។ លោកបាននិយាយថា កងកម្លាំងអាកាសកេនយ៉ា បានចាត់បញ្ជូនក្រុមស៊ើបអង្កេត ស្វែងរកមូលហេតុពិតប្រាកដ។ ប្រភពបានបញ្ជាក់ទៀតថា ប្រមុខការពារជាតិរូបនេះ បានជួបហេតុការណ៍អាក្រក់ ក្នុងពេលបំពេញកាតព្វកិច្ច បម្រើប្រទេសជាតិ។ បើតាមលោកប្រធានាធិបតី ហេតុការណ៍នេះបានកើតឡើង នៅក្នុងស្រុក Elgeyo Marakwet ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី Nairobi ។ លោក Ruto បានប្រកាសកាន់ទុក្ខបីថ្ងៃ ដោយត្រូវចាប់ផ្តើមពីថ្ងៃសុក្រនេះ៕ ប្រភពពី…

  • ដាច់ឆ្នាំនេះ អ្នកប្រើ Telegram នឹងកើនដល់ ១ពាន់លាននាក់

    ដាច់ឆ្នាំនេះ អ្នកប្រើ Telegram នឹងកើនដល់ ១ពាន់លាននាក់

    បរទេស៖ ស្ថាបនិកបណ្តាញសង្គម Telegram បាននិយាយថា អ្នកប្រើប្រាស់កម្មវិធីផ្ញើសារមួយនេះ មាន៩០០លាននាក់ហើយ ដោយជឿជាក់ថា នឹងឈានដល់ ១ពាន់លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ លោក Pavel Durov ជនជាតិរុស្សីដែលបង្កើត App Telegram បាននិយាយ នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ ចេញផ្សាយ កាលពីថ្ងៃពុធថា ជារៀងរាល់ថ្ងៃ មានអ្នកប្រើប្រាស់ថ្មីៗពីរលាន៥ សែននាក់ បានចុះឈ្មោះប្រើបណ្តាញសង្គមមួយនេះ។ ទន្ទឹមនឹងភាពជោគជ័យ វេទិកាដែលដំណើរការផ្លូវការ តាំងពីឆ្នាំ២០១៣ មួយនេះ ត្រូវបានរិះគន់ចំពោះការកេងប្រវ័ញ្ចពាណិជ្ជកម្ម លើទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់។ ប៉ុន្តែ Telegram បានបដិសេធ។ បើធៀបនឹងវេទិកាបណ្តាញសង្គមផ្សេងទៀត ចំនួនអ្នកប្រើ Telegram នៅក្រោម WhatsApp នៅឡើយ។ WhatsApp ត្រូវបានគេចុះផ្សាយថា មានអ្នកប្រើប្រាស់សកម្ម ជាប្រចាំខែច្រើន ជាងពីរពាន់លាននាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • OpenAI បើកការិយាល័យនៅអាស៊ីលើកដំបូង

    OpenAI បើកការិយាល័យនៅអាស៊ីលើកដំបូង

    តូក្យូ៖ OpenAI ដែលជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតគំរូភាសា ChatGPT របស់អាមេរិក បានបើកការិយាល័យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាការិយាល័យដំបូងបង្អស់នៅអាស៊ី។ លោក Sam Altman នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI បាននិយាយ ថា «យើងជឿជាក់ថា AI នឹងពន្លឿនការងារ ដោយផ្តល់សិទ្ធិអំណាចដល់មនុស្ស ឱ្យកាន់តែមានភាពច្នៃប្រឌិត និងផលិតភាព ខណៈដែលវាកំពុងផ្តល់នូវតម្លៃទូលំទូលាយ ដល់ឧស្សាហកម្មបច្ចុប្បន្ន និងឧស្សាហកម្ម ថ្មីៗ នៅក្នុងក្តីស្រមៃ អនាគត បន្តទៀត»។ ក្រុមហ៊ុន OpenAI បាននិយាយថា ការិយាល័យថ្មីនៅជប៉ុននេះ នឹងនាំឱ្យកាន់តែនៅកៀកនឹងអតិថិជន សហគ្រាស រួមទាំង ក្រុមហ៊ុនរថយន្ត Toyota, ក្រុមហ៊ុនបច្ចេកវិទ្យា Rakuten និងក្រុមហ៊ុនឧស្សាហកម្ម Daikin ដែលកំពុងប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីធ្វើស្វ័យប្រវត្តិកម្ម ក្នុងដំណើរការអាជីវកម្ម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • Apple បង្កើតការងារ ២០ម៉ឺនកន្លែងនៅវៀតណាម

    Apple បង្កើតការងារ ២០ម៉ឺនកន្លែងនៅវៀតណាម

    ហាណូយ៖ វៀតណាមបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple របស់អាមេរិក បានបង្កើតការងារ ២០ម៉ឺននាក់ នៅក្នុងប្រទេសវៀតណាម នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បាននិយាយបែបនេះ កាលពីថ្ងៃអង្គារ ក្នុងពេលជួប នាយកប្រតិបត្តិរបស់ Apple លោក Tim Cook ដែលបានទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ។ លោក Chinh ថែមទាំងបានកោតសរសើរចំពោះការពង្រីកខ្លួន របស់ក្រុមហ៊ុន Apple នៅវៀតណាមទៀតផង។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើទៅកាន់ លោក Tim Cook ធ្វើយ៉ាងណា ឱ្យប្រទេសវៀតណាម ក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុន សម្រាប់ទីផ្សារពិភពលោក តាមរយៈការអភិវឌ្ឍកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់។ លោក Chinh បានជំរុញឱ្យក្រុមហ៊ុន Apple ជួយគាំទ្រវៀតណាម ក្នុងការផលិតផលិតកម្មបៃតង និងផលិតកម្មថាមពលស្អាត ផងដែរ។ លោក Tim Cook បាននិយាយថា នៅប្រទេសវៀតណាម លោកបានជួបជាមួយអ្នកអភិវឌ្ឍន៍…

  • United Airlines ខាត ២០០លានដុល្លារក្នុងត្រីមាសទីមួយ

    United Airlines ខាត ២០០លានដុល្លារក្នុងត្រីមាសទីមួយ

    បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិក United Airlines បានរាយការណ៍ពីការខាតបង់ ចំនួន ២០០លានដុល្លារ ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤ ដោយសារតែបញ្ហាយន្តហោះ Boeing។ United Airlines កាលពីថ្ងៃអង្គារ បានប្រកាសថា កាលពីខែមករា ជើងហោះហើរ MAX 9 បានចុះចតជាបន្ទាន់ បន្ទាប់ពីបន្ទះនៅលើតួយន្តហោះ បានធ្លាក់នៅកណ្តាលអាកាស។ ការណ៍នេះ បាននាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នៃយន្តហោះ Boeing ប្រភេទនេះ ប្រមាណ ៣សប្តាហ៍ បង្កឲ្យមានការពន្យាពេលដឹកជញ្ជូន។ ក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថា នឹងផ្តល់សំណងដល់ United Airlines ប៉ុន្តែមិនមានការនិយាយអំពីការទូទាត់ កម្រិតណានោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាព ជាបន្តបន្ទាប់ រួមទាំង ការធ្លាក់យន្តហោះ ប៊ើងទ្វារយន្តហោះ ជ្រុះកង់ និងបញ្ហាកៅអី ជាដើម។ ហេតុការណ៍ទាំងនេះបានបង្ខំឲ្យនាយកប្រតិបត្តិ និងបណ្តាថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត លាឈប់ពីតំណែង៕ ប្រភពពី AFP ប្រែសម្រួល៖…

  • មេធំ Apple ចង់វិនិយោគនៅឥណ្ឌូនេស៊ី

    មេធំ Apple ចង់វិនិយោគនៅឥណ្ឌូនេស៊ី

    ហ្សាការតា៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook នៅថ្ងៃពុធនេះ បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពូលមួយនេះ កំពុងស្វែងរកវិធីវិនិយោគនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ និងធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ឆ្ងាយពីប្រទេសចិន។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ក្នុងរដ្ឋធានីហ្សាការតា លោក Cook បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ឥណ្ឌូនេស៊ីគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple។ យើងបានពិភាក្សាពីបំណងប្រាថ្នារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលចង់ឃើញការផលិតផលិតផលរបស់ Apple នៅក្នុងប្រទេសគាត់ ហើយនោះជាអ្វីដែលយើងនឹងពិចារណា។ ដំណើរទស្សនកិច្ចនេះ កើតឡើងចំពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងស្វែងរកដៃគូពាណិជ្ជកម្មនៅអាស៊ី សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អាមេរិកទៅលើប្រទេសចិន។ មិនមានការបញ្ជាក់លំអិតអំពីជំនួបនេះទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូនេស៊ី លោក Budi Arie Setiadi កាលពីខែមុន បាននិយាយថា លោក វីដូដូ និងលោក Cook ទំនងជជែកពីការវិនិយោគថ្មីរបស់ Apple នៅឥណ្ឌូនេស៊ី រួមទាំងការបើករោងចក្រផលិតស្មាតហ្វូន ពីព្រោះប្រទេសនេះមានអ្នកប្រើប្រាស់ផលិតផលរបស់ Apple ជាច្រើន។ តួយ៉ាង…

  • សង្ក្រាន្តថៃបន្សល់ទុកសំរាម ៥ម៉ឺនតោននៅបាងកក

    សង្ក្រាន្តថៃបន្សល់ទុកសំរាម ៥ម៉ឺនតោននៅបាងកក

    បាងកក៖ រដ្ឋបាលក្រុងបាងកកបានរាយការណ៍ កាលពីថ្ងៃអង្គារថា ពិធីបុណ្យចូលឆ្នាំថៃ ឬសង្ក្រាន្ត នៅក្រុងបាងកក បានបន្សល់ទុកកាកសំណល់ ចំនួន ៥១០០០តោន។ នេះបើតាមកាសែត The Nation។ ប្រភពបន្តថា សំរាមទាំងនេះ ត្រូវបានប្រមូល ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមេសា ហើយបើធៀបនឹងបុណ្យសង្ក្រាន្តឆ្នាំមុន បានកើនឡើង ប្រហែល ១០០០តោន។ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រថយន្តដឹកទឹកជាច្រើនគ្រឿង និងមន្ត្រីជំនាញជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីសម្អាតកន្លែងទេសចរណ៍នានា ដោយចាប់ផ្តើម តាំងពីម៉ោង៤ នៅព្រឹក ថ្ងៃអង្គារ។ មានទេសចរអន្តរជាតិជាង៩ម៉ឺននាក់បានចូលរួមពិធីបុណ្យសង្ក្រាន្ត ក្នុងក្រុងបាងកក ជាពិសេសនៅតំបន់ Ratchadamnoen Avenue និង Sanam Luang ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែមេសា។ លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាប្រាប់ថា បើសរុបទាំងទេសចរជាតិថៃ…