-
Google បង្ខំចិត្តបណ្តេញបុគ្គលិក Cloud Computing

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google បានបណ្តេញបុគ្គលិក ចំនួន២៨នាក់ ទាំងបង្ខំចិត្ត បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងការផ្តល់សេវាកម្ម Cloud ដល់ក្រសួងការពារជាតិអ៊ីស្រាអែល។ ក្រុមអ្នកតវ៉ាបានធ្វើសកម្មភាពបាតុកម្ម នៅការិយាល័យសំខាន់ៗរបស់ Google ក្នុងសហរដ្ឋអាមេរិក រួមមានទាំងទីក្រុង New York និងទីក្រុង Seattle ដែលនាំឲ្យមានការចាប់ខ្លួនបុគ្គលិក នៅរដ្ឋ California ទៀតផង។ ដើម្បីធានាសុវត្ថិភាពការិយាល័យ បុគ្គលិក Google Cloud ទាំងនេះ ត្រូវបានបញ្ឈប់ ក៏ប៉ុន្តែបន្តស៊ើបអង្កេត និងចាត់វិធានការតាមការចាំបាច់ បន្ថែម។ បើតាមអ្នកនាំពាក្យ Google បានឲ្យដឹងថា អ៊ីស្រាអែលទទួលបានសេវាកម្ម cloud computing ជាច្រើន ពីក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែ មិនពាក់ព័ន្ធនឹងអាវុធ ឬសេវាស៊ើបការណ៍សម្ងាត់ខាងផ្នែកយោធានោះទេ៕ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
យុវជនអាមេរិក ភាគច្រើនចូលចិត្តទស្សនាវីដេអូខ្លីៗ ជាពិសេសនៅក្នុងកម្មវិធី TikTok និង YouTube ជាដើម

-
អាល្លឺម៉ង់នឹងបញ្ជូននាវាចម្បាំងស៊េរីថ្មី ទៅការពារកប៉ាល់នៅសមុទ្រក្រហម

ប៊ែរឡាំង៖ អាល្លឺម៉ង់ ថ្មីៗនេះបាននិយាយថា ខ្លួននឹងបញ្ជូននាវាចម្បាំងស៊េរីថ្មីមួយ ទៅកាន់សមុទ្រក្រហម ក្នុងខែសីហាខាងមុខ ដើម្បីជួយធានាសុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រ ដែលត្រូវរំខានជាច្រើនខែ ដោយសារការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទី។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថា នាវាចម្បាំងស៊េរីថ្មី Hamburg នឹងជំនួសនាវាចម្បាំង Hessen ដែលបានចាកចេញពីតំបន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នាវាចម្បាំង Hessen ត្រូវបានដាក់ពង្រាយនៅតំបន់សមុទ្រក្រហម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ជាផ្នែកមួយនៃបេសកកម្ម “Aspides” របស់សហភាពអឺរ៉ុប ដើម្បីការពារនាវានៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នាវាចម្បាំង Hamburg បានអមដំណើរកប៉ាល់ពាណិជ្ជករចំនួន ២៧គ្រឿងនៅក្នុងតំបន់អន្តរាគមន៍ ហើយមាន ៤ដងបានទប់ទល់នឹងការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរបស់ក្រុមហ៊ូទី។ នាវាចម្បាំង Hamburg មានបុគ្គលិកយោធាប្រហែល ២៤០នាក់។ ក្រុមឧទ្ទាមហ៊ូទីបាននិយាយថា ពួកគេបានវាយប្រហារលើកប៉ាល់ជិត ១០០គ្រឿងនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងការវាយប្រហារជាច្រើនខែ។ ពួកគេបានចាប់ផ្តើមវាយប្រហារកប៉ាល់នៅឈូងសមុទ្រ Aden និងសមុទ្រក្រហមក្នុងខែវិច្ឆិកា ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់សង្គ្រាមរយៈពេលជាច្រើនខែរបស់ខ្លួននៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។ ការវាយប្រហារលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ បានជួបជាមួយនឹងការវាយប្រហារសងសឹកដោយកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសចាប់តាំងពីខែមករា។…
-
រំដោះគ្រាប់បែក ១ពាន់គីឡូ ជម្លៀសមនុស្សជាង ១ពាន់នាក់ នៅស៊ែប៊ី

នីស៖ នៅប្រទេសស៊ែប៊ី កាលពីថ្ងៃអាទិត្យ មានការជម្លៀសមនុស្ស ១៣០០នាក់ ដើម្បីសុវត្ថិភាព ខណៈដែលអាជ្ញាធរបានរំដោះគ្រាប់បែកទម្ងន់ ១០០០ គីឡូក្រាម ដែលទម្លាក់ដោយសម្ព័ន្ធយោធាណាតូ កាលពី២៥ឆ្នាំមុន។ ក្រសួងមហាផ្ទៃបានអះអាងថា គ្រាប់បែក MK-84 មួយនេះត្រូវបានរំដោះចេញ ដោយជោគជ័យ ពីការដ្ឋានសំណង់មួយកន្លែង នៅក្នុងរដ្ឋធានី នីស ។ ប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យ បានមានវត្តមាននៅទីនោះ ដើម្បីប្រុងជើងការ និងធានាថា គ្រាប់បែកនេះត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាព។ គួររម្លឹកថា កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ១៩៩៩ អង្គការណាតូបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ នៅប្រទេសស៊ែប៊ី ក្នុងគោលបំណងបញ្ចប់ការបង្រ្កាបដ៏បង្ហូរឈាមលើក្រុមផ្តាច់ខ្លួន របស់អតីតមេដឹកនាំស៊ែប៊ី លោក ស្លូបូដាន មីលូសេវីគ (Slobodan Milosevic) ប៉ុន្តែ ការទម្លាក់ដែលបណ្តាលឲ្យស្លាប់មនុស្សរាប់សិបនាក់នេះ គ្មានការឯកភាពពីក្រុមប្រឹក្សាសន្តិសសុខ អង្គការសហប្រជាជាតិ នោះឡើយ នាពេលនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អ៊ុយក្រែនជំរុញព្រឹទ្ធសភាអាមរិក រឿងកញ្ចប់ជំនួយ បន្ទាប់ពីសភាបានអនុម័តរួចរាល់

គៀវ៖ ប្រធានាធិបតីនៃប្រទេស អ៊ុយក្រែន លោក Zelensky បានអំពាវនាវឱ្យមានការសម្រេចចិត្តភ្លាមៗ ពីព្រឹទ្ធសភាអាមេរិក លើកញ្ចប់ជំនួយ ដែលទើបត្រូវបានសភាតំណាងរាស្ត្រអនុម័ត។ កាលពីថ្ងៃសៅរ៍ សភាតំណាងរាស្រ្តអាមេរិក បានសម្រេចអនុម័តលើសំណើសុំកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ៩៥ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ដល់អ៊ុយក្រែន អ៊ីស្រាអែល និងសម្រាប់បរទេសផ្សេងៗទៀត។ យ៉ាងណាមិញ ត្រូវឆ្លងកាត់ព្រឹទ្ធសភា ទើបកញ្ចប់ជំនួយទាំងនេះ ចូលជាធរមានបាន។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានជំរុញឱ្យព្រឹទ្ធសភាសហរដ្ឋអាមេរិក ធានាឱ្យបានថា កញ្ចប់ជំនួយនេះត្រូវបានអនុម័ត យ៉ាងឆាប់រហ័ស។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក្នុងការមានការសម្រេចចិត្តភ្លាមៗ ពីព្រឹទ្ធសភាអាមេរិក ក្នុងការគាំទ្រកញ្ចប់អ៊ុយក្រែន»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
យានយន្តល្មើសចំនួន ២៥០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ២១ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៤១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៥០គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៤២គ្រឿង ម៉ូតូ ២០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៥០គ្រឿង មានរថយន្តធំ ០១គ្រឿង រថយន្តតូច ៤២ គ្រឿង និងម៉ូតូចំនួន ២០៧គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
ក្រុមហ៊ុនចិន Chery ដាក់គោលដៅផលិតឡាន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅអេស្ប៉ាញ

ម៉ាឌ្រីដ៖ ក្រុមហ៊ុនផលិតរថយន្តចិន Chery និងដៃគូអេស្ប៉ាញ Ebro-EV Motors ថ្មីៗនេះនិយាយថា ពួកគេរំពឹងថា នឹងបង្កើតការងារថ្មីដល់បុគ្គលិកចំនួន ១,២៥០នាក់ ព្រមជាមួយនឹងផែនការផលិតរថយន្តឱ្យបាន ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ ដែលភាគច្រើនជាអគ្គិសនីនៅរោងចក្រថ្មីរបស់ពួកគេនៅទីក្រុងបាសេឡូណា។ ក្រុមហ៊ុនចិន Chery និងដៃគូអេស្ប៉ាញ Ebro-EV Motors បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងចាប់ផ្តើមជ្រើសរើសបុគ្គលិកចំនួន ១៥០នាក់ ក្នុងចំណោម ១,២៥០នាក់ នារយៈពេលប៉ុន្មានខែខាងមុខនេះ។ រីឯការផលិតរថយន្តនឹងត្រូវដំឡើងនៅឯរោងចក្រដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានបិទកាលពីខែធ្នូ ឆ្នាំ២០២១ ហើយធ្លាប់មានបុគ្គលិកជិត ៣,០០០នាក់។ ក្រុមហ៊ុនចិន Chery និងអេស្ប៉ាញ Ebro បានបញ្ជាក់ថា ពួកគេមានគម្រោងផលិតរថយន្តចំនួន ៥០,០០០គ្រឿងក្នុងមួយឆ្នាំនៅឯអតីតរោងចក្ររបស់ក្រុមហ៊ុនជប៉ុន Nissan នៅឆ្នាំ២០២៧ បន្ទាប់មកនឹងបង្កើនរហូតដល់ប្រហែល ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០២៩។ Chery គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនទីពីរ ដែលបានមកបោះទុនវិនិយោគនៅអឺរ៉ុប បន្ទាប់ពីក្រុមហ៊ុន BYD បាននិយាយកាលពីខែធ្នូថា ខ្លួននឹងសាងសង់រោងចក្រនៅក្នុងប្រទេសហុងគ្រី ខណៈដែលខ្លួនកំពុងឆ្ពោះទៅមុខ ជាមួយនឹងផែនការពង្រីកខ្លួនទៅកាន់ទ្វីបអឺរ៉ុប ទោះបីជាមានការព្រួយបារម្ភអំពីការប្រកួតប្រជែងកើនឡើងក៏ដោយ។ ដោយបង្កើតឡើងក្នុងឆ្នាំ១៩៩៧ Chery…
-
សភាអាមេរិកអនុម័តកញ្ចប់ជំនួយទំហំ ៩៥ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ ទីបំផុត សភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃសៅរ៍នេះ បានសម្រេចអនុម័តលើសំណើសុំកញ្ចប់ជំនួយយោធាមានទំហំ ៩៥ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។ កញ្ចប់ជំនួយមានទំហំរហូតដល់ ៩៥ពាន់លានដុល្លារ ត្រូវបានអនុម័តយ៉ាងលើសលប់ ដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ នៅក្នុងសភាតំណាងអាមេរិក ដោយអ្នកប្រជាធិបតេយ្យទាំងអស់ និងអ្នកសាធារណរដ្ឋចំនួន ១០១រូបបានបោះឆ្នោតគាំទ្រ ឲ្យផ្តល់ជំនួយថ្មីចំនួន ៦១ពាន់លានដុល្លារដល់អ៊ុយក្រែន។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិក្តយបត្រនេះ នឹងផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់អ៊ីស្រាអែល និងអ៊ុយក្រែន ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌ជាចាំបាច់ដល់តំបន់ហ្គាហ្សា ស៊ូដង់ ហៃទី និងទីតាំងផ្សេងទៀត… ព្រមទាំងពង្រឹងសន្តិសុខ និងស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្វាគមន៍ចំពោះការអនុម័តផ្តល់ជំនួយទំហំ ៦១ពាន់លានដុល្លារដល់ប្រទេសរបស់គាត់ ហើយថា កញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចនេះ នឹងជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ ទោះបីជាយ៉ាងណា សំណើសុំថវិកានេះ នឹងត្រូវបញ្ជូនបន្តទៅឱ្យព្រឹទ្ធសភាអាមេរិកអនុម័ត នៅថ្ងៃអង្គារសប្តាហ៍ក្រោយ មុនពេលរុញសេចក្តីព្រាងច្បាប់នេះបន្តទៅសេតវិមាន ដើម្បីឱ្យលោក…
-
លោក Elon Musk លើកពេលទៅឥណ្ឌា ព្រោះជាប់កាតព្វកិច្ចដោះស្រាយបញ្ហារបស់ Tesla

វ៉ាស៊ីនតោន៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នៅថ្ងៃសៅរ៍នេះប្រកាសថា គាត់បានសម្រេចពន្យារពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ជាទីដែលលោកមានបំណងជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងពិភាក្សាអំពីផែនការវិនិយោគធំៗ។ ដំណឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Tesla របស់លោក Musk បានប្រកាសប្រមូលរថយន្តអគ្គិសនី Cybertruck ជិត ៤,០០០គ្រឿង ដោយសារបញ្ហាឈ្នាន់បង្កើនល្បឿន ដែលវាអាចបង្កជាហានិភ័យឈានដល់គ្រោះថ្នាក់។ លោក Musk បានបង្ហោះសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជាអកុសល កាតព្វកិច្ចរបស់ក្រុមហ៊ុន Tesla ដ៏ធ្ងន់ តម្រូវឱ្យដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌាត្រូវពន្យារពេល ប៉ុន្តែវានឹងកើតឡើងនៅចុងឆ្នាំនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ដើមឡើយ លោក Musk គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះ ដោយគាត់នឹងជួបជាមួយលោក ម៉ូឌី និងក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកទីតាំងសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងញូវដែលី កាលពីខែមុន បានកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុនផលិតរថយន្តពិភពលោក ដែលប្តេជ្ញាវិនិយោគក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ និងចាប់ផ្តើមផលិតកម្មក្នុងស្រុកក្នុងរយៈពេល៣ឆ្នាំ។ គោលនយោបាយនេះក៏អនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ អាចនាំចូលរថយន្តអគ្គិសនីរហូតដល់ ៨,០០០គ្រឿង…
-
អាល្លឺម៉ង់ផ្អាកជើងហោះទៅកាន់អ៊ីស្រាអែល អ៊ីរ៉ាក់ និងហ៊្សកដានី

ប៊ែរឡាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល អ៊ីរ៉ាក់ និងហ្ស៊កដានី រហូតដល់ព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីរ៉ង់។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានបញ្ជាក់ថា សេវាកម្មហោះហើរទៅកាន់ទីក្រុងតែល អាវីវ នៅអ៊ីស្រាអែល, ទីក្រុងអឺប៊ីល នៅអ៊ីរ៉ាក់, ទីក្រុងឃើដឌីស្តែន និងអាម៉ាន់ នៅហ៊្សកដានី ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារស្ថានភាពបច្ចុប្បន្ន។ អ្នកនាំពាក្យដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាពរបស់អ្នកដំណើរ និងនាវិក តែងតែមានអាទិភាពកំពូល។ ទន្ទឹមគ្នា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Lufthansa Austrian Airlines ក៏បានសម្រេចចិត្តផ្អាកជើងហោះហើរទៅកាន់ទីក្រុងអាម៉ាន់ អឺប៊ីល និង តែល អាវីវ ផងដែរ កាលពីថ្ងៃសុក្រ ដើម្បីវាយតម្លៃឡើងវិញនូវស្ថានភាពសុវត្ថិភាព។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតនៃក្រុមហ៊ុនអាល្លឺម៉ង់ SWISS បាននិយាយថា ខ្លួនកំពុងផ្អាកសេវាកម្មហោះហើរពីទីក្រុងហ៊្សូរីក ទៅទីក្រុងតែល អាវីវ រហូតដល់ថ្ងៃទី២៥ ខែមេសា។ គួរបញ្ជាក់ថា មេដឹកនាំពិភពលោកបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារសងសឹកអ៊ីរ៉ង់វិញ ដើម្បីជាការឆ្លើយតបនឹងការវាយលុកដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល។…