Category: ព័ត៌មានអន្តរជាតិ

  • ក្នុងចំណោមក្រុមប្រទេស G20 ឥណ្ឌាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចច្រើនជាងគេ ក្នុងអត្រា៦,៥% វ៉ាដាច់ឥណ្ឌូណេស៊ី ដែលមានកំណើនសរុប ៥% និងចិន ដែលមានកំណើនសរុប ៤,៦%

    ក្នុងចំណោមក្រុមប្រទេស G20 ឥណ្ឌាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចច្រើនជាងគេ ក្នុងអត្រា៦,៥% វ៉ាដាច់ឥណ្ឌូណេស៊ី ដែលមានកំណើនសរុប ៥% និងចិន ដែលមានកំណើនសរុប ៤,៦%

    រុស្ស៊ី ដែលមានកំពុងមានសង្គ្រាមជាមួយអ៊ុយក្រែន មានកំណើន ២,៦% ហើយកូរ៉េខាងត្បូងមានកំណើន ២,២% ខណៈអាមេរិកមានកំណើន ២,១% និងជប៉ុនមានត្រឹម ០,៩% – IMF 2024 via Voronoi #ams1minute

  • ឈ្វេងយល់ពីប្រវត្តិនៃពិធិបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា

    ឈ្វេងយល់ពីប្រវត្តិនៃពិធិបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា

    ណៃពិដោ៖ សម្រាប់ពិធីចូលឆ្នាំថ្មី នៅមីយ៉ាន់ម៉ា ឬ ភូមាវិញ បណ្តាញសារព័ត៌មាននានា បានចុះផ្សាយថា ប្រជាជន បុណ្យចូលឆ្នាំថ្មី Thingyan ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា។ ពិធីនេះ ជាការបញ្ជាក់ពីការបញ្ចប់រដូវក្តៅ ឬរដូវប្រាំង ក៏ដូចជាការជម្រះរឿងរ៉ាវអាក្រក់ៗនៅក្នុងឆ្នាំចាស់។ ប្រជាជនមីយ៉ាន់ម៉ា មានការការស្រង់ទឹកចំពោះព្រះពុទ្ធបដិមា រួមទាំងការសម្អាតវត្តអារាម និងការបួងសួងផ្សេងៗនៅពេលថ្ងៃ។ ចំណែកនៅពេលយប់ ប្រជាជនមីយ៉ាន់ម៉ា តែងរាំ និងច្រៀងកម្សាន្ត ដើម្បីអបអរឆ្នាំថ្មី។ ប្រជាជនមីយ៉ាន់ម៉ាជឿថា ទេវតា Thagya Min នឹងចុះឋានសួគ៌មកផែនដី។ ក្នុងថ្ងៃនេះ ប្រជាជន ចាប់ផ្តើមជះទឹក នៅតាមដងផ្លូវ និងវិថីផ្សេងៗ ដោយជឿថា ទឹកនឹងអាចជួយដោះស្រាយបញ្ហាផ្សេងទៀត និងនាំឧបទ្រពផ្សេងៗទៅជាមួយ ហើយនាំសំណាងល្អ និងរឿងរ៉ាវល្អៗមកវិញ។ ប្រជាជនមានវ័យក្មេងៗ និងស្រង់ទឹកចំពោះមនុស្សចាស់ ម្តាយឪពុក និងយាយតារបស់ខ្លួន ក៏ដូចជា លាងសម្អាតសក់ និងកាត់ក្រចកដៃ ដើម្បីជាការគោរព និងទទួលបានសំណាងល្អ។ មិនតែប៉ុណ្ណោះ ប្រជាជនតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងស្រង់ព្រះពុទ្ធបដិមានៅក្នុងថ្ងៃចុងក្រោយនេះផង។ បើយោងតាមគេហំព័រ…

  • ឈ្វេងយល់ពីប្រវត្តិនៃពិធិបុណ្យចូលឆ្នាំថ្មីឡាវ

    ឈ្វេងយល់ពីប្រវត្តិនៃពិធិបុណ្យចូលឆ្នាំថ្មីឡាវ

    វៀងចន្ទន៍៖ ដូចកម្ពុជា មីយ៉ាន់ម៉ា និងថៃដែរ ប្រទេសឡាវតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យចូលឆ្នាំថ្មីរបស់ឡាវ ដែលគេអោយឈ្មោះថា Pi Mai ថែមទាំងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរដែរ ដោយសារតែប្រជាជនឡាវនឹងនាំគ្នាសែនព្រេន, ធ្វើបុណ្យទាននៅតាមទីវត្តអារាម, រៀបចំពិធីស្រង់ព្រះ, ពួនភ្នំខ្សាច់ និងធ្វើបុណ្យដាក់បាត្រជាដើម។ នេះបើតាមការចេញផ្សាយពីគេហទំព័រ www.tripsavvy។ គេហទំព័រនេះបានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យប្រទេសឡាវប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចំថ្ងៃដូចគ្នា ក៏ដោយសារតែឡាវក៏ជាប្រទេសដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែរ ដូច្នេះថ្ងៃចូលឆ្នាំឡាវត្រូវបានគណនាតាមប្រតិទិនព្រះពុទ្ធសាសនាដូចគ្នាដែរ និងបង្កប់នូវគុណតម្លៃសំខាន់ៗមួយចំនួន ដូចជាភាពស្រស់ស្រាយ, ភាពរុងរឿង, សុភមង្គល និងភាពបរិសុទ្ធ។ មានរឿងព្រេងនិទានមួយបានតំណាលតៗគ្នាថា ដើមកំណើតនៃបុណ្យចូលឆ្នាំថ្មីនៅប្រទេសឡាវ មានតាំងពីយូរយារណាស់មកហើយ ចាប់ផ្តើមដោយការប្រជែងផ្នែកបញ្ញារវាង Thammabane ជាកសិករឆ្លាតដែលចេះភាសាសត្វស្លាប និង Kabinlaphom ជាព្រះដែលប្រជាជនឡាវចាត់ទុកថា មានប្រាជ្ញាបំផុត។ Kabinlaphom ចង់សាកល្បងភាពវៃឆ្លាតរបស់ Thammabane ដោយសួរគាត់នូវសំណួរពិបាកៗចំនួន៣។ បន្ទាប់ពីទទួលបានចម្លើយចេញពីមាត់សត្វ ទីបំផុត Thammabane អាចរកឃើញចម្លើយទាំងនោះ។ ហើយជាលទ្ធផល Kabinlaphom ត្រូវបង្ខំចិត្តរក្សាការសន្យា ដោយកាត់ក្បាលខ្លួនឯង។ មុនពេលគាត់ស្លាប់ គាត់បានណែនាំកូនស្រីទាំង៧របស់គាត់ ដែលតំណាងឱ្យរយៈពេល…

  • វៀតណាម ទម្លាក់សង្ហិបុរីពីតំណែងប្រទេសមានព្រលានយន្តហោះបម្រើសេវា Wifi ល្អបំផុតទាំង២០ របស់ពិភពលោក

    វៀតណាម ទម្លាក់សង្ហិបុរីពីតំណែងប្រទេសមានព្រលានយន្តហោះបម្រើសេវា Wifi ល្អបំផុតទាំង២០ របស់ពិភពលោក

    ហាណូយ៖ ព្រលានយន្តហោះអន្តរជាតិ ណយបៃ នៅទីក្រុងហាណូយ ជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណាត់ថ្នាក់អាកាសយានដ្ឋានចំនួន២០ ដែលមានសេវាអ៊ីនធឺណិតឥតខ្សែ ឬ Wifi ល្អបំផុតក្នុងពិភពលោក វ៉ាដាច់ព្រលានយន្តហោះ ឆាងជី របស់ប្រទេសសិង្ហបុរី និងអាកាសយានដ្ឋាន អ៊ីនឈ័ន របស់កូរ៉េខាងត្បូង។ ណយបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់វៀតណាម ទទួលបានចំណាត់ថ្នាក់ជាមធ្យម ៤.១៥ ក្នុងចំណោមចំណាត់ថ្នាក់ផ្កាយ៥ នេះបើយោងតាមការស្ទង់មតិដោយគេហទំព័រ Electronics Hub ដែលមានមូលដ្ឋាននៅឥណ្ឌា ដែលបានវិភាគចំណាត់ថ្នាក់កម្រិតផ្កាយ ទៅលើការតភ្ជាប់ Wifi ពីអ្នកធ្វើដំណើរនៅលើគេហទំព័រ Airlinequality.com (Skytrax )។ ចំណែកឯព្រលានយន្តហោះ ឆាងជី របស់សង្ហិបុរី បានជាប់ចំណាត់ថ្នាក់ទី៨ ជាមួយនឹងចំណាត់ថ្នាក់ជាមធ្យម ៤ និងព្រលានយន្តហោះ អ៊ីនឈ័ន របស់កូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី១៣ ជាមួយនឹងចំណាត់ថ្នាក់ជាមធ្យម ៣.៧៤។ រីឯព្រលានយន្តហោះ ជូបហ្សាណា របស់ប្រទេសស្លូវេនី បានជាប់ចំណាត់ថ្នាក់ទី១ ជាអាកាសយានដ្ឋានមានសេវា Wifi ល្អបំផុតនៅលើពិភពលោក ដោយទទួលបានចំណាត់ថ្នាក់ជាមធ្យម ៤.៤៦ ក្នុងចំណោមចំណាត់ថ្នាក់ផ្កាយ៥។ ហើយព្រលានយន្តហោះ…

  • វៀតណាម វ៉ាដាច់ថៃក្លាយជាប្រទេសនាំចេញទុរេនកំពូល ទៅចិន

    វៀតណាម វ៉ាដាច់ថៃក្លាយជាប្រទេសនាំចេញទុរេនកំពូល ទៅចិន

    ហាណូយ៖ វៀតណាមបានវ៉ាដាច់ថៃ ក្នុងនាមជាប្រទេសនាំចេញទុរេនកំពូលទៅកាន់ប្រទេសចិន ជាមួយនឹងតួលេខនាំចេញផ្លែទុរេនបានចំនួន ៣២,៧៥០តោន ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤។ តួលេខនេះស្មើនឹង ៥៧ភាគរយ នៃការនាំចូលរបស់ប្រទេសចិន កើនឡើងពី ៣២ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមប្រភពពីគយវៀតណាម។ ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិន បានកើនឡើងចំនួន ២,៤ដង បើធៀបនឹងឆ្នាំមុន។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនមានចំនួនសរុប ៣២,៧៥០ តោន ពោលគឺជិត ៧២.៤ភាគរយ ច្រើនជាងរបស់ប្រទេសថៃ។ ជាមួយនឹងតម្លៃ ៤,៩១៦ដុល្លារក្នុងមួយកុងតឺន័រ ពោលគឺតម្លៃនាំចេញរបស់វៀតណាម ទាបជាងថៃជិត ២០ភាគរយឯណោះ។ លោក Dang Phuc Nguyễn អគ្គលេខាធិកាសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា អាកាសធាតុរបស់វៀតណាមបានផ្តល់ភាពអំណោយផលឱ្យផ្លែទុរេនអាចដាំដុះបានពេញមួយឆ្នាំ។ លោកបន្ថែមថា ដោយវៀតណាមមានព្រំដែនជាប់ចិន ដូច្នេះវាបានផ្តល់ភាពងាយដល់វៀតណាម ក្នុងការដឹកជញ្ជូនទុរេនទៅកាន់ទីផ្សារចិន។ក្នុងពេលប៉ុន្មានខែថ្មីៗនេះ កសិករវៀតណាមបាននឹងកំពុងដំឡើងថ្លៃផ្លែទុរេន ដោយសារតែមានតម្រូវការខ្ពស់នៅប្រទេសចិន។ ជាក់ស្តែង ក្នុងខែមីនាឆ្នាំនេះ តម្លៃទុរេនពូជម៉ុងថុងដែលមានគុណភាពខ្ពស់បំផុតនៅតំបន់ដីសណ្តមេគង្គបានកើនឡើងចំនួន ១៥ភាគរយ បើធៀបនឹងឆ្នាំមុន ចាប់ពី ៨,៧ដុល្លារ ដល់ ៩.២ដុល្លារក្នុងមួយគីឡូក្រាម។ ការនាំចេញទុរេនរបស់ប្រទេសវៀតណាម ក៏ត្រូវបានគេរំពឹងដែរថា នឹងកើនឡើងដល់ទឹកប្រាក់…

  • សហភាពអឺរ៉ុប ជាម្ចាស់ជំនួយដ៏ធំបំផុតរបស់អ៊ុយក្រែន

    សហភាពអឺរ៉ុប ជាម្ចាស់ជំនួយដ៏ធំបំផុតរបស់អ៊ុយក្រែន

    ដែលកំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី ដោយការផ្តល់ជំនួយជាសាច់ប្រាក់មានសរុបរហូតដល់ ៨៥ពាន់លានអឺរ៉ូ ស្មើនឹង ៩១ពាន់លានដុល្លារ។ ទន្ទឹមនេះ ចាប់តាំងពីផ្ដើមសង្គ្រាមមក អាមេរិកដែលជាម្ចាស់ជំនួយទី២ សន្យាផ្តល់ជំនួយសរុបចំនួន ៧២,៤៤ពាន់លានដុល្លារ ខណៈអាល្លឺម៉ង់ ឈរនៅលេខរៀងទី៣ ដោយផ្ដល់ជំនួយសរុប ២៣,៥ពាន់លានដុល្លារ និងអង់គ្លេស ផ្ដល់ជំនួយចំនួន ១៦,៨ពាន់លានដុល្លារ។ ជំនួយទាំងនេះ មានទាំងលក្ខណៈជាជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ –Statista #ams1minute

  • ក្រុមហ៊ុនអាមេរិកបង់ ៦០០លានដុល្លារ រឿងកំពប់សារធាតុគីមី

    ក្រុមហ៊ុនអាមេរិកបង់ ៦០០លានដុល្លារ រឿងកំពប់សារធាតុគីមី

    ក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់អាមេរិក Norfolk Southern Corporation កាលពីថ្ងៃអង្គារ បានសម្រេចបង់ប្រាក់ ចំនួន៦០០លានដុល្លារ ករណីរថភ្លើងរបស់ខ្លួន បើកធ្លាក់ផ្លូវ បណ្តាលឲ្យកំពប់សារធាតុគីមីដ៏ច្រើន នៅរដ្ឋ Ohio កាលពីឆ្នាំមុន។ សំណងនេះគឺដើម្បីដោះស្រាយបណ្តឹង ដែលធ្វើឡើងដោយសហគមន៍ ជុំវិញការធ្វើខូចខាតបរិស្ថាន និងបញ្ហាសុខភាព។ ក្រុមហ៊ុន Norfolk Southern បាននិយាយថា សំណងទាំងនេះ សម្រាប់ឱ្យប្រជាជន និងអាជីវកម្មក្នុងតំបន់ ដោះស្រាយផលប៉ះពាល់ ក្នុងហេតុការណ៍នេះ។ មនុស្សជាច្រើននាក់ត្រូវបានរាយការណ៍ ពីបញ្ហាសុខភាព និងបញ្ហាគុណភាពទឹកទទួលទាន ផងដែរ។ មិនមានមនុស្សស្លាប់ ក្នុងហេតុការណ៍នេះ ប៉ុន្តែ ប្រជាជននៅទីនោះ ត្រូវបានបង្ខំឱ្យជម្លៀសចេញ ជាបណ្ដោះអាសន្ន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អ៊ីតាលីទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅត្រឹម ១ភាគរយក្នុងឆ្នាំ ២០២៤

    អ៊ីតាលីទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅត្រឹម ១ភាគរយក្នុងឆ្នាំ ២០២៤

    រ៉ូម៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក្នុងសប្តាហ៍នេះ បានបន្ទាបការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចប្រទេសរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤នេះ មកនៅត្រឹមចំនួន ១ភាគរយ ពោលគឺធ្លាក់ចុះពីចំនួន ១.២ភាគរយកាលពីមុន។ សម្រាប់ឆ្នាំ ២០២៥ រដ្ឋាភិបាលអ៊ីតាលីបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីបីរបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ នឹងកើនឡើងចំនួន ១.២ភាគរយ ទាបជាងការព្យាករណ៍ពីមុន ដែលមានចំនួន ១.៤ភាគរយ។ តួលេខនេះបានលេចឡើងនៅក្នុងផែនទីបង្ហាញផ្លូវដែលអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ហើយបានប្រកាសកាលពីថ្ងៃអង្គារ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី លោក Giancarlo Giorgetti។ ទន្ទឹមគ្នា រដ្ឋាភិបាលអ៊ីតាលីក៏បានកំណត់គោលដៅកាត់បន្ថយឱនភាពសាធារណៈប្រទេសរបស់ខ្លួន មកត្រឹមចំនួន ៤.៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៤ និងចំនួន ៣.៧ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពីចំនួន ៧.២ភាគរយកាលពីឆ្នាំ ២០២៣។ សារព័ត៌មាន AFP បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ទីភ្នាក់ងារស្ថិតិជាតិអ៊ីតាលី (ISTAT) បានបញ្ជាក់ថា សេដ្ឋកិច្ចអ៊ីតាលីបានកើនឡើងចំនួន ០.៩ភាគរយកាលពីឆ្នាំ២០២៣ កើនឡើងលើសការព្យាករណ៍របស់រដ្ឋាភិបាលបន្តិច ប៉ុន្តែឱនភាពថវិកា គឺខ្ពស់ជាងការរំពឹងទុកឆ្ងាយណាស់។ រីឯផលិតផលក្នុងស្រុកសរុប…

  • ក្រុមហ៊ុនប្រេងធំបំផុតរបស់អង់គ្លេស រំពឹងចំណេញច្រើនក្នុងត្រីមាសទី១ឆ្នាំនេះ

    ក្រុមហ៊ុនប្រេងធំបំផុតរបស់អង់គ្លេស រំពឹងចំណេញច្រើនក្នុងត្រីមាសទី១ឆ្នាំនេះ

    ឡុងដ៍៖ ក្រុមហ៊ុនថាមពលកំពូលរបស់អង់គ្លេស BP នៅថ្ងៃអង្គារនេះនិយយថា ខ្លួនរំពឹងថា ផលិតកម្មប្រេង និងឧស្ម័ន រួមទាំងការជួញដូរដ៏រឹងមាំ នឹងកើនឡើងនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ។ ក្រុមហ៊ុន BP បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតកម្មប្រេង និងឧស្ម័នរបស់ខ្លួន នៅក្នុងត្រីមាសទី១ឆ្នាំនេះ ត្រូវបានរំពឹងថា នឹងហក់ឡើងខ្ពស់ បើធៀបនឹងត្រីមាសមុន ដោយសារតែសន្ទុះផលិតកម្ម និងប្រតិបត្តិការប្រេង, ឧស្ម័ន និងថាមពលកាបូនទាប។ ការលក់ឧស្ម័ន ត្រូវបានរំពឹងថា នឹងមានភាពរឹងមាំ ក្រោយទទួលបាននូវកំណើនដ៏ល្អប្រសើរនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ខណៈការលក់ប្រេងក៏ទទួលបានភាពរឹងមាំឡើងវិញផងដែរ។ ការណ៍នេះ បាននាំឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន BP ស្ទុះឡើងជិតពីរភាគរយ នៅលើទីផ្សារភាគហ៊ុនរបស់ទីក្រុងឡុងដ៍។ តម្លៃប្រេងហក់ឡើងខ្ពស់ នាំឱ្យមាននិន្នាការជំរុញប្រាក់ចំណេញ និងប្រាក់ចំណូលនៅទូទាំងក្រុមហ៊ុនឧស្សាហកម្មថាមពល។ គូប្រជែងសំខាន់របស់ BP គឺក្រុមហ៊ុនប្រេង និងឧស្ម័ន Shell ក៏បានឱ្យដឹងកាលពីសប្តាហ៍មុនដែរថា ខ្លួនរំពឹងថា ការលក់ឧស្ម័នធម្មជាតិនឹងជួបកំណើនដ៏រឹងមាំ ប៉ុន្តែទាបជាងនៅក្នុងត្រីមាសទី១ឆ្នាំមុន។ ហើយ Shell គ្រោងនឹងរាយការណ៍ពីប្រាក់ចំណូលក្នុងត្រីមាសទី១របស់ខ្លួន នៅថ្ងៃទី០២ ខែឧសភាខាងមុខនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…

  • កូរ៉េខាងត្បូងបោះទុន ៧ពាន់លានដុល្លារលើវិស័យបន្ទះឈីប AI

    កូរ៉េខាងត្បូងបោះទុន ៧ពាន់លានដុល្លារលើវិស័យបន្ទះឈីប AI

    សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃអង្គារនេះថ្លែងថា ប្រទេសកូរ៉េខាងត្បូងនឹងបណ្តាក់ទុនជិត ៧ពាន់លានដុល្លារ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ហៅកាត់ថា AI នៅឆ្នាំ២០២៧ ដែលនេះជាកិច្ចខិតខំប្រឹងប្រែង ដើម្បីក្លាយជាអ្នកនាំមុខគេលើពិភពលោក ក្នុងវិស័យបន្ទះឈីបទំនើប។ កូរ៉េខាងត្បូង គឺជាផ្ទះរបស់ Samsung និង SK Hynix ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំកំពូលចំនួនពីររបស់ពិភពលោក រួមទាំងអង្គចងចាំកម្រិតខ្ពស់ ហៅកាត់ថា HBM ដែលប្រើប្រាស់ក្នុងផ្នែក Hardware ដែលជួយបង្កើនថាមពលដល់ AI។ មិនតែប៉ុណ្ណោះ ឧស្សាហកម្មបន្ទះឈីបក៏ជាសសរស្តម្ភដ៏សំខាន់ ជំរុញការនាំចេញបង្កើនសន្ទុះកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រាប់មន្ត្រី និងនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាកំពូលៗក្នុងកិច្ចប្រជុំមួយថា រដ្ឋបាលរបស់គាត់ចង់ឱ្យប្រទេសកូរ៉េខាងត្បូងដឹកនាំពិភពលោក ផ្នែកបន្ទះឈីប AI។ លោក យូន បន្ថែមថា យើងនឹងវិនិយោគចំនួន ៩.៤ទ្រីលានវ៉ុន ឬជាង ៦.៩៤ពាន់លានដុល្លារ នៅក្នុងវិស័យ AI និងបន្ទះឈីប AI semiconductor នៅឆ្នាំ ២០២៧។…