-
Boeing ផលិតយន្តហោះយឺត ខាតជាង៣៤០លានដុល្លារ

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Boeing បានរាយការណ៍ពីការខាតបង់ ប្រាក់ចំនួន ៣៤៣លានដុល្លារអាមេរិក ក្នុងត្រីមាសដំបូង នៃឆ្នាំ២០២៤ ដោយសារតែការផលិត និង និងការចែកចាយយន្តហោះ មានភាពយឺតយ៉ាវ។ កំហាតបង់នេះកើតឡើងស្របពេលដែល Boeing ត្រូវបានរិះគន់ធ្ងន់ធ្ងរ ពីបញ្ហាសុវត្ថិភាពយន្តហោះ នាំឲ្យមានឧប្បត្តិហេតុ ផ្ទួនៗ។ ចំណែកប្រាក់ចំណូលរបស់ Boeing ក៏បានបានធ្លាក់ចុះ ៧.៥ ភាគរយផងដែរ មកត្រឹម ១៦.៦ពាន់លានដុល្លារ។ ក្រុមហ៊ុន Boeing បានអះអាងថា ខ្លួនបានកាត់បន្ថយការផលិត សេរី 737 បន្ទាប់ពីយន្តហោះប្រភេទនេះ បានជួបហឧប្បត្តិហេតុ កាលពីដើមខែមករា អំឡុងជើងហោះរបស់ក្រុមហ៊ុន Alaska Airlines ដោយពេលនោះ បន្ទះនៅលើតួយន្តហោះ 737 MAX 9 បានធ្លាក់ ពេលកំពុងហោះហើរ បានពាក់កណ្តាលផ្លូវ។ សវនកម្មរបស់ក្រុមប្រឹក្សា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានចង្អុលបង្ហាញពីចំណុចខ្វះខាតនានា នៅក្នុងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Boeing ទាមទារឲ្យដោះស្រាយជាបន្ទាន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត Boeing…
-
អាមរិកសង្ស័យ មនុស្សអាចឆ្លងផ្តាសាយបក្សីពីទឹកដោះគោស្រស់

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ថ្មីៗនេះ ទើបតែបានរកឃើញ មេរោគផ្តាសាយបក្សី ក្នុងទឹកដោះគោស្រស់ នៅសហរដ្ឋអាមេរិក ដែលជំរុញឲ្យស្ថាប័នពាក់ព័ន្ធពិសោធន៍ស្រាវជ្រាវដើម្បីស្រាយមន្ទិលថា តើជំងឺនេះអាចឆ្លងដល់មនុស្ស ឬ យ៉ាងណា។ ក្រោយការវិនិច្ឆ័យ អ្នកជំនាញឲ្យដឹងថា មានហានិភ័យតិចតួច ពីការចម្លងរោគ តាមរយៈអាហារប្រភេទនេះ។ កាលពីដើមខែមេសា បុរសម្នាក់ដែលធ្វើការនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅអាមេរិក បានឆ្លងមេរោគផ្តាសាយបក្សី បន្ទាប់ពី សត្វគោក្របីរាប់លានក្បាលនៅទូទាំងសហរដ្ឋអាមេរិកត្រូវគេរកឃើញថាបានឆ្លងមេរោគ H5N1។ មន្ត្រីជំនាញជំងឺរាតត្បាត នៅអង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove លើកឡើងថា បើទោះបីជាហានិភ័យនៃការឆ្លងពីទឹកដោះគោទៅមនុស្សមានតិចតួច តែគួរតែបង្កើនការឃ្លាំមើល លើផលិតផលទឹកដោះគោ ដើម្បីសុវត្ថិភាព។ លោកស្រីបន្ថែមថា គួរកំដៅទឹកដោះគោ មុនបរិភោគ។ ផ្តាសាយបក្សី H5N1 បានសម្លាប់សត្វបក្សីរាប់លានក្បាល កំឡុងរលកបច្ចុប្បន្ន ប៉ុន្តែ សត្វគោដែលឆ្លងមេរោគ មិនឈឺធ្ងន់ធ្ងរនោះទេ។ ផ្តាសាយ H5N1 ត្រូវបានរកឃើញដំបូង នៅក្នុងឆ្នាំ១៩៩៦ ប៉ុន្តែផ្តើមផ្ទុះខ្លាំងដល់បក្សី កាលពីឆ្នាំ២០២០៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ថៃរកចំណូលជិត ៤ពាន់លានដុល្លារពីរដូវសង្ក្រាន្ត

កាលពីថ្ងៃពុធ កាសែត The Nation របស់ថៃ បានចេញផ្សាយ ដោយដកស្រង់សម្តី របស់រដ្ឋមន្ត្រីទេសចរណ៍ថា ក្នុងរដូវកាលសង្ក្រាន្តឆ្នាំនេះ ថៃរកចំណូលបានជិត៤ពាន់លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ លោកស្រី Sudawan Wangsupakitkosol បាននិយាយថា ចំណូលនេះ គិតចាប់ពីថ្ងៃទី១ ដល់ ២១ ខែមេសា ដែលភាគច្រើនបានពីការចំណាយរបស់ភ្ញៀវទេសចរបរទេស សរុបជិត២លាននាក់ ដែលបានទៅលេងបុណ្យសង្ក្រាន្ត នៅថៃ ក្នុងនោះ ចិន ម៉ាឡេស៊ី ឥណ្ឌា និងរុស្ស៊ី មានច្រើនជាងគេ។ ក្រៅពីនេះ ទទួលបានចំណូល ពីការចំណាយរបស់អ្នកទេសចរ ក្នុងស្រុក ដែលមានចំនួនសរុប ជិត១៤លាននាក់។ ផ្អែកតាម The Nation ដដែល ប្រាក់ចំណូលទាំងនេះ ត្រូវបានបែងចែក ចេញជាតម្លៃស្នាក់នៅ, អាហារ, ភេសជ្ជៈ, វត្ថុអនុស្សាវរីយ៍, ការដឹកជញ្ជូន, សេវាកម្មកម្សាន្ត ក៏ដូចជា សេវាកម្មទេសចរណ៍ ព្រមទាំង និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជាដើម៕ ប្រភពពី…
-
ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់ អធិស្ឋានសុំភ្លៀង

ដាក្កា៖ ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់ ដែលរងគ្រោះដោយសារតែរលកកម្ដៅធ្ងន់ធ្ងរ បាននាំគ្នាជួបជុំធ្វើអធិស្ឋាន សុំទឹកភ្លៀង កាលពីថ្ងៃពុធ។ ការិយាល័យអាកាសធាតុរបស់ប្រទេសបង់ក្លាដែស បាននិយាយថា សីតុណ្ហភាពបានហក់ឡើងខ្ពស់ លើសពីធម្មតា ចន្លោះ ពី៤ ទៅ៥ អង្សាសេ ដែលមិនធ្លាប់មាន ក្នុងពេល ៣០ឆ្នាំ។ អ្នកថ្វាយបង្គំមូស្លីមបានបួងសួងសុំការធូរស្បើយ ពីកំដៅដ៏ក្តៅគគុក។ អ្នកដឹកនាំកម្មវិធី បានប្រាប់ AFP ថា ការអធិស្ឋានសុំទឹកភ្លៀង គឺជាប្រពៃណីរបស់សាសនា ហើយថា ជីវិតមិនអាចទ្រាំទ្របានទេ ដោយសារតែខ្វះភ្លៀង ខណៈដែលប្រជាជនក្រីក្រកំពុងរងទុក្ខយ៉ាងខ្លាំង។ រលកកំដៅដ៏ខ្លាំងបានបង្ខំចិត្តឲ្យបង់ក្លាដែស បិទសាលារៀន នៅជុំវិញប្រទេស ហើយការស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងទូលំទូលាយ បានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យមានរលកកំដៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំង យ៉ាងហោចណាស់ មួយសប្តាហ៍ទៀត៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ចិនព្រមានថា ការគាំទ្រផ្នែកយោធាអាមេរិកដល់តៃវ៉ាន់ នឹងបង្កើនហានិភ័យនៃជម្លោះ

ប៉េកាំង៖ ប្រទេសចិនបានព្រមាននៅថ្ងៃពុធថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកដល់តៃវ៉ាន់ នឹងបង្កើន “ហានិភ័យនៃជម្លោះ” បន្ទាប់ពីសភាអាមេរិកបានបែងចែកជំនួយយោធាចំនួន ៨ពាន់លានដុល្លារសម្រាប់កោះនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំចង់សង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ នឹងមិននាំសន្តិសុខដល់កោះនេះនោះទេ។ លោក Wang ក៏បានព្រមានដែរថា វារឹតតែបង្កើនភាពតានតឹង និងហានិភ័យនៃជម្លោះនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយទីបំផុតនឹងក្លាយជាទង្វើនៃការបាញ់សម្លាប់ខ្លួនឯង។ លោក Wang បន្ថែមថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់, បញ្ឈប់ការបង្កើតភាពតានតឹងថ្មីនៅច្រកសមុទ្រតៃវ៉ាន់ និងបញ្ឈប់ការបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ការព្រមានធ្ងន់ៗរបស់ចិននេះ កើតឡើងបន្ទាប់សភាអាមេរិកបានផ្តល់ការអនុម័តចុងក្រោយកាលពីយប់ថ្ងៃអង្គារ ដល់កញ្ចប់ជំនួយចំនួន ៩៥ពាន់លានដុល្លារដល់សម្ព័ន្ធមិត្ត រួមមានទាំងអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់។ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ថ្លែងថា កញ្ចប់ជំនួយនេះ នឹងជួយពង្រឹងការរារាំង ប្រឆាំងនឹងរបបផ្តាច់ការ និង ការពារសន្តិភាព។ ប៉ុន្តែទីក្រុងប៉េកាំង ដែលបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះ បានព្រមានកាលពីថ្ងៃពុធ អំពីវិធានការដ៏ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ…
-
ទីបំផុត! លោកបៃឌិនចុះហត្ថលេខាលើកញ្ចប់ជំនួយថ្មីឲ្យអ៊ុយក្រែន

អាមេរិក៖ បន្ទាប់ពីពន្យាពេលជាច្រើនលើក លើការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន ដោយជាប់គាំងត្រឹមសភាអាមេរិកនោះ នៅទីបំផុតទៅ កាលពីថ្ងៃពុធ លោកប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើកញ្ចប់ថវិកាថ្មី សម្រាប់អ៊ុយក្រែនហើយ។ លោក Joe Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមបញ្ជូនជំនួយថ្មី ទៅកាន់ទីក្រុង Kyiv ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត បន្ទាប់ពីលោកបានចុះហត្ថលេខាលើច្បាប់ស្តីពី «កញ្ចប់ថវិកាសន្តិសុខជាតិ» ដែលត្រូវបានអនុម័ត ដោយសភាតំណាងរាស្រ្តអាមេរិក កាលពីចុងសប្តាហ៍។ លោក Biden បានអះអាងថា កញ្ចប់ជំនួយ ដែលតម្លៃ៩៥ពាន់លានដុល្លារអាមេរិក ដែលក៏មានសម្រាប់អ៊ីស្រាអែល ព្រមទាំង មានសម្រាប់ដោះស្រាយកិច្ចការភូមិសាស្ត្រនយោបាយផ្សេងៗទៀត មួយនេះ នឹងធ្វើឲ្យមានសុវត្ថិភាព នៅក្នុងសណ្តាប់ធ្នាប់ពិភពលោក ក្រោមការដឹកនាំរបស់អាមេរិក។ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី នាខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់ របស់អ៊ុយក្រែន។ ការផ្តល់ហិរញ្ញប្បទាននេះបានក្លាយជាចំណុចដ៏សំខាន់ នៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ត្បិតអី អ៊ុយក្រែនត្រូវការជំនួយបរទេសខ្លាំង ព្រោះអស់អាវុធ ធ្វើសង្គ្រាម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
វៀតណាម៣ម៉ឺននាក់នឹងរៀនបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក Nvidia

ក្រោមកិច្ចសហការថ្មីមួយ រវាងក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម FPT និង ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia សិស្ស និស្សិត វៀតណាម យ៉ាងតិច ៣ម៉ឺននាក់ នឹងទទួលបានការឱកាសសិក្សា ជំនាញបច្ចេកវិទ្យាជាន់ខ្ពស់ពីកម្មវិធីរបស់ Nvidia ក្នុងរយៈពេល៥ឆ្នាំ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ព្រមជាមួយនឹងគម្រោងបង្កើតរោងចក្រ AI នៅវៀតណាម ក្រោមកិច្ចសហការ រវាងក្រុមហ៊ុនទាំងពីរ នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារ។ វៀតណាមចាត់ទុក ការរៀនកម្មវិធីរបស់ Nvidia គឺជាការបង្កើតធនធានមនុស្ស ខណៈដែលខ្លួនគ្រោងនឹងបង្កើនចំនួនអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម ផលិតផលពាក់កណ្តាលសម្រេច ឬ Semiconductor ឲ្យបាន ៥ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០។ បច្ចុប្បន្ន វៀតណាមមានអ្នកជំនាញខាងផ្នែកនេះ ប្រមាណ៦០០០នាក់។ FPT បានឲ្យដឹងថា រោងចក្រ AI ប្រើបច្ចេកវិទ្យា Software និង បន្ទះ Chip របស់ Nvidia ដែលគ្រោងបង្កើតនៅវៀតណាម មានតម្លៃ ២០០លានដុល្លារអាមេរិក ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតថា នឹងសាងសង់នៅទីតាំងមួយណា…
-
ក្នុងឆ្នាំ២០២៤ សិង្ហបុរី ជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលជាងគេនៅតំបន់អាស៊ីអាគ្នេយ៍

ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសនេះ អាចធ្វើដំណើរដោយពុំចំាបាច់ស្នើសុំទិដ្ឋាការ (Visa-free) រហូតដល់ទៅ ១៩៤ប្រទេស។ ម៉ាឡេស៊ី លេខ២នៅអាស៊ីអាគ្នេយ៍ តែលេខ១២ជាសកល ដោយអាចធ្វើដំណើរVisa-free រហូត១៨៣ប្រទេស។ កម្ពុជា ស្ថិតក្នុងលំដាប់ទី៨នៅអាស៊ីអាគ្នេយ៍ និងលេខ ៩១ជាសកល ដោយអាចធ្វើដំណើរ Visa-free រហូតដល់ ៥៦ប្រទេស – Henley & Partners Passport Index 2024 via Seasia Stats #ams1minute
-
ទ្វីបអាស៊ីរងគ្រោះធ្ងន់ធ្ងរពីមហន្តរាយអាកាសធាតុក្នុងឆ្នាំ ២០២៣

ហ្ស៊ឺណែវ៖ អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ទ្វីបអាស៊ីគឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយសារគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុកាលពីឆ្នាំ២០២៣ ក្នុងនោះទឹកជំនន់ និងខ្យល់ព្យុះ ជាមូលហេតុចម្បងនៃការស្លាប់ និងការខាតបង់សេដ្ឋកិច្ច។ សីតុណ្ហភាពពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០២៣ ដោយទីភ្នាក់ងារឧតុនិយម និងអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយថា ទ្វីបអាស៊ីកំពុងឡើងកំដៅក្នុងល្បឿនយ៉ាងលឿនគួរឱ្យកត់សម្គាល់។ អង្គការឧតុនិយមពិភពលោក ហៅកាត់ថា WMO បានបញ្ជាក់ថា ឥទ្ធិពលនៃរលកកំដៅនៅទ្វីបអាស៊ីកាន់តែអាក្រក់ខ្លាំង ហើយការរលាយផ្ទាំងទឹកកកបានគំរាមកំហែងដល់សន្តិសុខទឹកនាពេលអនាគតក្នុងតំបន់នេះ។ អង្គការ WMO បន្តថា ទ្វីបអាស៊ីកំពុងឡើងកំដៅលឿនជាងមធ្យមភាគសកល ដោយសីតុណ្ហភាពកាលពីឆ្នាំ ២០២៣ ហក់ឡើងជិតពីរអង្សាសេ លើសពីមធ្យមភាគនៅចន្លោះឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៩០។ ប្រធាន WMO លោកស្រី Celeste Saulo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជាច្រើននៅទ្វីបអាស៊ី បានជួបប្រទះឆ្នាំក្តៅបំផុតរបស់ពួកគេក្នុងកំណត់ត្រាកាលពីឆ្នាំ ២០២៣ បូករួមនឹងគ្រោះរាំងស្ងួត និងរលកកំដៅ រហូតដល់ទឹកជំនន់ និងខ្យល់ព្យុះ។ ការប្រែប្រួលអាកាសធាតុ ជាដើមហេតុធ្វើឱ្យកើតមានគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់ និងមានភាពធ្ងន់ធ្ងរ ប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ច ជាពិសេសជីវិតមនុស្ស និងបរិស្ថានដែលរស់នៅលើផែនដី។ របាយការណ៍ស្ថានភាពអាកាសធាតុនៅទ្វីបអាស៊ីឆ្នាំ ២០២៣ បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ…
-
បារាំងប្តេជ្ញាធ្វើបដិវត្តន៍សេវាសាធារណៈ ជាមួយ AI

ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានសន្យាថា នឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ដែលត្រូវអភិវឌ្ឍថ្មីៗបន្ថែមទៀត បម្រើសេវាសាធារណៈ ដល់ប្រជាជន កាន់តែទូលំទូលាយ។ លោក Gabriel Attal បានប្តេជ្ញាពីការធ្វើបដិវត្តន៍កម្មសេវាសាធារណៈ ជាមួយ AI បែបនេះអំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់តំបន់ Sceaux នាភាគខាងត្បូង នៃទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ។ នាពេលនោះ លោក Gabriel Attal ក៏បានដាក់បង្ហាញឧបករណ៍បញ្ញាសិប្បនិមិត្ត «Albert» ដែលត្រូវបានបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឆ្លើយនឹងសំណួរដែលគេសួរញឹកញាប់ និងចំណេញពេលវេលាច្រើន។ «Albert» ត្រូវបានរំពឹងថា នឹងឆ្លើយតបនឹងការសួររបស់ប្រជាជន ១៦លានដង ជាប្រចាំថ្ងៃ។ លោក Attal បានប្រាប់ដែរថា គម្រោងបរិស្ថានរាប់ពាន់ ត្រូវបានបញ្ជូលទៅក្នុងបច្ចេកវិទ្យា AI ដូចជា កសិដ្ឋានខ្យល់ ឬ គម្រោងអភិវឌ្ឍន៍ទីក្រុង ជាដើម។ លោកបានបន្តថា នៅចុងឆ្នាំនេះ ឧបករណ៍ AI…