-
ប្រធានផ្នែកអាកាសធាតុ៖ G7 ត្រូវតែនាំមុខគេដោះស្រាយការឡើងកំដៅផែនដី

ប៉េកាំង៖ ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក Simon Stiell នៅថ្ងៃចន្ទនេះ បានប្រាប់បណ្តាប្រទេស G7 ថា វាជារឿងមិនសមហេតុសមផលទាល់តែសោះ ក្នុងការអះអាងថា ពួកគេមិនអាចចាត់វិធានការខ្លាំងក្លា ដើម្បីដោះស្រាយការឡើងកំដៅផែនដីបានទេ។ ក្រុមប្រទេស G7 កំពុងរៀបចំកិច្ចប្រជុំផ្នែកនយោបាយដ៏ធំជាលើកដំបូងរបស់ខ្លួននៅទីក្រុង Turin ភាគខាងជើងនៃប្រទេសអ៊ីតាលី សម្រាប់ការពិភាក្សាអំពីបរិស្ថាន និងអាកាសធាតុរយៈពេលពីរថ្ងៃ។ លោក Stiell បានប្រាប់ក្រុមរដ្ឋមន្ត្រីបរិស្ថានដែលជួបប្រជុំនៅទីក្រុង Turin ថា គ្មានហេតុផល ដែលថា ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនធំជាងគេលើពិភពលោក មិនអាចសហការគ្នា ដើម្បីចរចាអំពីការប្រែប្រួលអាកាសធាតុពិភពលោក។ លោក Stiell ដែលជាប្រធានកិច្ចការអាកាសធាតុនៃអង្គការសហប្រជាជាតិបន្ថែមថា ក្រុមប្រទេស G7 ត្រូវតែនាំមុខគេ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នកាន់តែស៊ីជម្រៅ និងបង្កើនហិរញ្ញវត្ថុផ្នែកអាកាសធាតុកាន់តែធំ និងកាន់តែប្រសើរនៅឆ្នាំនេះ ហើយថា វាជារឿងចាំបាច់បំផុត ប្រសិនបើយើងចង់ជៀសវាងគ្រោះមហន្តរាយសេដ្ឋកិច្ចពិភពលោក។ សូមរម្លឹកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ បានឃើញប្រទេសនានាយល់ព្រមកាត់បន្ថយការឡើងកំដៅផែនដីនៅកម្រិត ២អង្សាសេ ជាមួយនឹងដែនកំណត់សុវត្ថិភាពជាង ១.៥អង្សាសេ ប្រសិនបើអាចធ្វើទៅបាន។ ដើម្បីរក្សាគោលដៅត្រឹម ១.៥អង្សាសេ ក្រុមប្រឹក្សាអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយថា ការបំភាយឧស្ម័នត្រូវតែកាត់បន្ថយស្ទើរតែពាក់កណ្តាលនៅទសវត្សរ៍នេះ។ ប៉ុន្តែការបំភាយឧស្ម័ននៅតែបន្តកើនឡើង…
-
លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅអឺរ៉ុបលើកដំបូង

ប៉េកាំង៖ រដ្ឋាភិបាលទីក្រុងប៉ារីស បានប្រកាសក្នុងថ្ងៃចន្ទនេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង រយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី៦ និងទី៧ ខែឧសភា ខណៈសង្រ្គាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ត្រូវបានរំពឹងថា ជារបៀបវារៈកំពូលរវាងមេដឹកនាំទាំងពីរ។ ការបំពេញទស្សនកិច្ចនៅបារាំង ជាដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកដំបូងរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩។ ការិយាល័យប្រធានាធិបតីបារាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី គ្រោងធ្វើឡើងក្នុងឱកាសខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ការិយាល័យ Elysee របស់ប្រធានាធិបតីបារាំងបន្ថែមថា កិច្ចពិភាក្សារវាងមេដឹកនាំបារាំង និងចិននឹងផ្តោតលើវិបត្តិអន្តរជាតិសំខាន់ៗមួយចំនួន មានដូចជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ជម្លោះនៅមជ្ឈិមបូព៌ា, បញ្ហាពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត, វប្បធម៌ និងកីឡា។ បើតាមសេចក្តីថ្លែងការណ៍ លោក ស៊ី និងលោក ម៉ាក្រុង ក៏នឹងពិភាក្សាអំពីការធ្វើសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ជាពិសេសភាពអាសន្នផ្នែកអាកាសធាតុ, ការការពារជីវចម្រុះ និងស្ថានភាពហិរញ្ញវត្ថុនៃប្រទេសដែលងាយរងគ្រោះបំផុត។ ក្រៅពីបារាំង លោក ស៊ី ក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីផងដែរ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភាខាងមុខ…
-
ថៃ-ប្រ៊ុយណេចុះកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្ម, ទេសចរណ៍

បាងកក៖ ប្រទេសប្រ៊ុយណេ និងថៃ កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ នេះបើតាមកាសែត បាងកកប៉ុស្តិ៍។ កិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានចុះហត្ថលេខា ក្រោមវត្តមាននាយករដ្ឋមន្ត្រីថៃ និង ព្រះមហាក្សត្រប្រ៊ុយណេ ក្រោយពេលជួបពិភាក្សា ទ្វេភាគី។ ព្រះចៅ ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម អមដំណើរដោយព្រះរាជបុត្រា ម៉ាទីន បានយាងទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ រយៈពេល២ថ្ងៃ។ បើតាមកាសែត បាងកកប៉ុស្តិ៍ ភាគីទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបង្កើតយន្តការកម្រិតគោលនយោបាយ កំណត់ផែនការសកម្មភាពជាក់ស្តែង សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រួមទាំង តាមរយៈគម្រោង «ប្រទេសទាំងប្រាំមួយ គោលដៅតែមួយ» ដែលស្នើឡើងដោយថៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងតំបន់ ព្រមទាំង បានឯកភាពសហការលើសុខុមាលភាពទេសចរណ៍ធម្មជាតិ ព្រមទាំង ទេសចរណ៍មូស្លីម។ លើសពីនេះ ភាគីទាំងពីរក៏នឹងជំរុញការហោះហើរត្រង់ រវាងថៃ និង ប្រ៊ុយណេ ទៀតផង។ យោងតាមប្រភពបានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ…
-
ឡានធ្លាក់ជ្រោះនៅប៉េរូ ស្លាប់មនុស្ស ២៥នាក់

លីម៉ា៖ មនុស្ស យ៉ាងហោចណាស់ ២៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀត រងរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូលទៅក្នុងជ្រោះ ជម្រៅប្រហែល ២០០ម៉ែត្រ នាភាគខាងជើង ប្រទេសប៉េរូ។ អាជ្ញាធរក្នុងតំបន់បាននិយាយ កាលពីថ្ងៃចន្ទ ថា រថយន្តក្រុងបានដឹកអ្នកដំណើរ ជាង៥០នាក់ មុនពេលជួបឧប្បត្តិហេតុ។ អ្នករងរបួស ដែលរួចផុតពីការស្លាប់ ត្រូវបានអាជ្ញាធរជួយសង្គ្រោះ និងបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ភ្លាមៗ។ អាជ្ញាធរកំពុងស៊ើបអង្កេត រកមូលហេតុ នៅពីក្រោយឧប្បត្តិហេតុ លើកនេះ។ យ៉ាងណាមិញ គ្រោះថ្នាក់កើតឡើង ជាញឹកញាប់លើដងផ្លូវ នៅក្នុងប្រទេសប៉េរូ ដោយសារតែការបើកបរហួសល្បឿនកំណត់, ស្ថានភាពផ្លូវមិនល្អ, ខ្វះផ្លាកសញ្ញា និងការអនុវត្តច្បាប់ចរាចរណ៍ មិនបានល្អ។ កាលពីឆ្នាំ២០២៣ ឃាតករតាមដងផ្លូវបានសម្លាប់មនុស្សជាង ៣១០០នាក់ ក្នុងប្រទេស ស្ថិតនៅតំបន់អាមេរិកខាងត្បូង មួយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ថៃលក់យន្តហោះចាស់ៗ ប្តូរយក Airbus បំពាក់ម៉ាស៊ីន Rolls-Royce

កាសែត The Nation របស់ថៃបានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានប្រកាសលក់យន្តហោះចាស់ៗចំនួន១៨គ្រឿង ហើយនឹងជំនួសមកវិញដោយយន្តហោះបារំាង Airbus ដ៏ទំនើបដែល បំពាក់ម៉ាស៊ីន Rolls-Royce។ យន្តហោះដែលត្រូវបានដាក់លក់ដំបូងគេគឺយន្តហោះអាមេរិក Boeing 747-400 ដែលលើសអាយុកាលប្រើប្រាស់។ ក្រៅពីនោះ មានយន្តហោះបារំាង Airbus A380 និង Boeing 777។ នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways លោក Chai Iamsiri រំពឹងថា នឹងលក់ដាច់អស់ ក្នុងពេលឆាប់ៗនេះព្រោះពេលនេះក្រុមហ៊ុនកំពុងចរចារជាមួយអ្នកទិញមួយចំនួន។ ដើម្បីជំនួសយន្តហោះចាស់ៗ Thai Airways ចាប់ផ្តើមដំណើរការ ជាបណ្តើរៗ នូវយន្តហោះ Airbus A350s ដែលបំពាក់ដោយម៉ាស៊ីន Rolls-Royce Trent XWB ។ ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២៥ តទៅ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមដំណើរការយន្តហោះ Airbus A321neo…
-
នៅចន្លោះឆ្នាំ ២០១៨ – ២០២២ ពិភពលោកទទួលបានអ្នកប្រើប្រាស់អ៊ីនធើណិតថ្មីចំនួន ១,៥ ពាន់លាននាក់

អាមេរិកខាងជើង ជាតំបន់ដែលមានអត្រាអ្នកប្រើអ៊ីនធើណិតច្រើនជាងគេ រហូតដល់ ៩២%នៃចំនួនប្រជាជនសរុបក្នុងពិភពលោក វ៉ាដាច់តំបន់អឺរ៉ុប និងអាស៊ីកណ្ដាល។ អាស៊ីខាងកើត និងប៉ាស៊ីហ្វិកមានអត្រា ៧៤% ខណៈអាស៊ីខាងត្បូងមានត្រឹម ៤២%។ យ៉ាងណាមិញ ១/៣នៃចំនួនប្រជាជនក្នុងពិភពលោកនៅតែគ្មានអ៊ីនធើណិត ជាពិសេសក្នុងតំបន់អាហ្រ្វិក ដែលមានអត្រាទាបក្នុងការប្រើប្រាស់អ៊ីនធើណិត – Visual Capitalist #ams1minute
-
ស្លាប់ ៨នាក់ អំឡុងការធ្លាក់ឧទ្ធម្ភាគចក្រយោធា នៅអេក្វាទ័រ

គីតូ៖ មន្ត្រីយោធា និងស៊ីវិល ចំនួន៨នាក់បានស្លាប់ នៅក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រយោធា មួយគ្រឿង នៅប្រទេសអេក្វាទ័រ កាលពីថ្ងៃអាទិត្យ។ អគ្គមេបញ្ជាការ នៃកងទ័ពប្រទេសអេក្វាទ័រ លោក Fernando Adatty បាននិយាយថា ឧទ្ធម្ភាគចក្រ ដែលបានធ្លាក់ នៅភាគខាងកើត ប្រទេស ជាប់ព្រំដែនជាមួយប្រទេសប៉េរូ មួយគ្រឿងនេះ បានព្យាយាមដឹកជញ្ជូន «ជំនួយមនុស្សធម៌» សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។ លោកបានអះអាងទៀតថា ជំនួយទំាំងនេះ ត្រូវបានប៉ុនប៉ងបញ្ជូនទៅប្រគល់ឲ្យជនរងគ្រោះ ចំនួន១៥៩គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារតែការហូរហៀរ នៃទន្លេ Bobonaza នៅក្នុងសហគមន៍ Pakayaku។ យ៉ាងណាមិញ លោកអគ្គមេបញ្ជាការរូបនេះ មិនទាន់បានបញ្ជាក់ពីមូលហេតុលម្អិត នៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនេះ នៅឡើយទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ អាមេរិក គឺជាអ្នកផ្តល់វិភាគទានធំបំផុតដល់ថវិកាចំណាយសរុបរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

ឬហៅថា ណាតូ (NATO)។ ក្នុងឆ្នាំ២០២៣នេះ អាមេរិកចូលរួមចំណែកថវិការហូតដល់ ៨៦០ពាន់លានដុល្លារ ស្មើនឹង ៦៨%នៃការចំណាយសរុប ១,៣ទ្រីលានដុល្លារ។ បន្ទាប់ពីអាមេរិក គឺអាល្លឺម៉ង់ ដោយប្រទេសនេះបានផ្ដល់ថវិកាចំនួន ៦៨ពាន់លានដុល្លារ ខណៈអង់គ្លេសផ្ដល់រហូតដល់ ៦៥ពាន់លានដុល្លារ ក៏ដូចជាប្រទេសជាសមាជិកផ្សេងៗទៀត – NATO via Visual Capitalist #ams1minute
-
រលកកំដៅឆក់យកជីវិតមនុស្ស ៣០នាក់នៅថៃ

បាងកក៖ ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសារព្រមានថ្មីទៀត ស្តីអំពីអាកាសធាតុឡើងកំដៅខ្លាំង ខណៈដែលមនុស្សយ៉ាងហោច ៣០នាក់បានស្លាប់ ដោយសារតែរលកកម្តៅក្តៅខ្លាំងក្នុងឆ្នាំ២០២៤នេះ។ បើតាមការឱ្យដឹងពីក្រសួងសុខាភិបាលថៃ កាលពីយប់ថ្ងៃពុធ មនុស្សចំនួន ៣០នាក់ហើយបានស្លាប់ដោយសារអាការៈ heatstroke ដែលជាការសន្លប់ក្រោយខ្លួនប្រាណយើង គ្រប់គ្រងសីតុណ្ហភាពលែងបាន ព្រោះក្តៅខ្លាំងពេក កាលពីចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ធៀបនឹងពេញមួយឆ្នាំ២០២៣ ដែលមាន អ្នកស្លាប់ត្រឹម ៣៧នាក់។ ជាមួយគ្នានេះ រដ្ឋបាលទីក្រុងបាងកក បានចេញការព្រមាន អំពីអាកាសធាតុក្តៅខ្លាំង ស្របពេលដែលសន្ទស្សន៍កម្តៅ ត្រូវបានរំពឹងថា នឹងកើនលើស៥២អង្សាសេ ខណៈសីតុណ្ហភាពនៅក្នុងរាជធានីនៃប្រទេសថៃ បានស្ថិតក្នុងកម្រិត ៤០.១អង្សាសេ កាលពីថ្ងៃពុធសប្តាហ៍នេះ។ ខែមេសា ជាទូទៅគឺជាពេលដែលមានអាកាសធាតុក្តៅជាងគេប្រចាំឆ្នាំ មិនថា នៅប្រទេសថៃ ឬក៏ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៉ីអាគ្នេយ៍នោះទេ។ យ៉ាងណាមិញ ស្ថានភាពសីតុណ្ហភាពនៅក្នុងឆ្នាំនេះ គឺបានទទួលរងឥទ្ធិពលខ្លាំង ដោយសារបាតុភូធាតុអាកាស El Nino៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា
-
ក្រុមហ៊ុន Apple ជាប់ចោទករណីរត់ពន្ធរ៉ែខុសច្បាប់នៅកុងហ្គោ

នៅថ្ងៃព្រហស្បតិ៍នេះ មេធាវីតំណាងប្រទេស កុងហ្គោ បានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ថា បានទិញរ៉ែ ដែលបានរត់ពន្ធខុសច្បាប់ ចេញ ពីកុងហ្គោ ទៅកាន់ប្រទេស Rwanda ដែលនៅក្បែរគ្នា ដើម្បីចម្រាញ់ រួចបញ្ជូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ កុងហ្គោដែលកំពុងមានសង្គ្រាមស៊ីវិលបានចោទប្រកាន់ Apple ថា បានប្រើប្រាស់ សារធាតុរ៉ែម្យ៉ាងដែលគេឲ្យឈ្មោះថា «រ៉ែឈាម» ពីតំបន់បូព៌ា ដែលហែកហួរដោយសង្រ្គាម ហើយចាត់ទុកថានេះ ជាការកេងប្រវ័ញ្ច ដោយខុសច្បាប់ ពីផលិតផលរ៉ែ របស់ខ្លួន។ កុងហ្គោប្រាប់ឱ្យ Apple បញ្ឈប់ជាបន្ទាន់ ដោយព្រមាន ថា Apple អាចប្រឈមមុខនឹងវិធានការ តាមផ្លូវច្បាប់ បើមិនព្រមឈប់។ កុងហ្គោជា ប្រទេសដែលសម្បូរទៅដោយរ៉ែជាច្រើនប្រភេទដែលត្រូវបានប្រើប្រាស់ក្នុងការផលិតស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក ផ្សេងៗទៀត។ អង្គការអន្តរជាតិប្រឆាំងការកេងប្រវ័ញធនធានធម្មជាតិ Global Witness បានអះអាងថា មិនមែនមានតែ Apple ទេ ដែលពឹងលើសារធាតុរ៉ែទាំងនេះ ក្នុងនោះ ក៏មាន Tesla, Intel, និង…