Category: ព័ត៌មានអន្តរជាតិ

  • ថៃឈប់ប្រើវ៉ាក់សាំង AstraZeneca ព្រោះខ្លាចកកឈាមស្លាប់

    ថៃឈប់ប្រើវ៉ាក់សាំង AstraZeneca ព្រោះខ្លាចកកឈាមស្លាប់

    ផ្អែកតាមការចេញផ្សាយរបស់ កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលប្រទេសថៃ បានអះអាងថា ខ្លួនសម្រេចឈប់ប្រើវ៉ាក់សាំង AstraZeneca ក្រោយពេលមានការរាយការណ៍ អំពីករណីវិវាទ នៅអង់គ្លេស ជុំវិញ មនុស្សកកឈាម បណ្តាលឲ្យស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca។ ក្រសួងបានបញ្ជាក់ទៀតថា ខ្លួនមិនបានបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត នោះឡើយ ក្រោយបានដឹងអំពីហានិភ័យនៃការកកឈាមនេះ។ ក្រុមហ៊ុនវ៉ាក់សាំងផលិតនៅអង់គ្លេស AstraZeneca បានជំទាស់នឹងការចោទប្រកាន់នេះ។ យ៉ាងណាមិញ ក្រុមហ៊ុនធ្លាប់បានសារភាព នៅក្នុងឯកសារតុលាការមួយថា វ៉ាក់សាំងរបស់ខ្លួន អាចបង្កឱ្យមានរោគសញ្ញា thrombocytopenia ដែលអាចបណ្តាលឲ្យកកឈាម ក្នុងករណីខ្លះ។ បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងពេលឈប់បញ្ជាទិញ AstraZeneca បច្ចប្បន្ននេះ ថៃកំពុងប្រើប្រាស់វ៉ាក់សាំង Covid-19 ប្រភេទ Pfizer និង Moderna។ ក្រោយរដូវកាលសង្ក្រាន្ត ឆ្នាំ២០២៤ ថ្មីៗនេះ ថៃបានរាយការណ៍ ពីការឆ្លងរាលដាល នៃវីរុសកូវីដ១៩ ប្រភេទថ្មី៕ ប្រភពពី The Nation ប្រែសម្រួល៖…

  • ទំនប់ទឹករីងស្ងួត លេចចេញក្រុងបុរាណនៅហ្វីលីពីន

    ទំនប់ទឹករីងស្ងួត លេចចេញក្រុងបុរាណនៅហ្វីលីពីន

    ទីក្រុងបុរាណ មានអាយុកាល ៣០០ឆ្នាំ បានបង្ហាញខ្លួន នៅចំកណ្តាលទំនប់ទឹកដែលរីងស្ងួត Pantabangan ដែលស្ថិតក្នុងខេត្ត Nueva Ecija នៃប្រទេសហ្វីលីពីន។ វិស្វករនៃរដ្ឋបាលធារាសាស្ត្រជាតិហ្វីលីពីន បានប្រាប់ AFP ថា រចនាសម្ព័ន្ធក្នុងក្រុងបុរាណ ដែលផុសឡើង ទាំងនេះ រួមមានទាំងបំណែកព្រះវិហារ, ផ្នូរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លិចបំផ្លាញផ្សេងៗទៀត ។ ប្រភពបានបន្តថា តំបន់ Pantabangan ត្រូវបានជន់លិច ក្លាយជាអាងស្តុកទឹក ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ ប៉ុន្តែ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានបណ្តាលឲ្យកម្រិតទឹក របស់ទំនប់ រីងស្ងួតធ្ងន់ធ្ងរ។ ការលេចចេញរូបរាងនៃក្រុងបុរាណបែបនេះ បានទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្ត និងស្វែងយល់ផងដែរ។ ផ្អែកលើទិន្នន័យផ្លូវការ បានបង្ហាញឲ្យថា កម្ពស់ទឹកនៅទំនប់ Pantabangan បានធ្លាក់ចុះ ជិត៥០ម៉ែត្រ នាពេលបច្ចុប្បន្ននេះ ធៀបនឹងកម្ពស់ទឹកធម្មតា។ ដូចទៅនឹងបណ្តាប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ហ្វីលីពីនបានទទួលរងនូវ កំដៅដ៏ក្តៅ ជាច្រើនសប្តាហ៍មកហើយ ដែលនាំឱ្យសាលារៀននានា ត្រូវផ្អាកថ្នាក់រៀន ប៉ះពាល់ដល់ការសិក្សារបស់សិស្ស ៣៣លាននាក់ ពោលគឺបន្ទាប់ពីសីតុណ្ហភាព…

  • អ៊ុយក្រែនប្រើបញ្ញាសិប្បនិម្មិត (AI) ធ្វើជាអ្នកនាំពាក្យ

    អ៊ុយក្រែនប្រើបញ្ញាសិប្បនិម្មិត (AI) ធ្វើជាអ្នកនាំពាក្យ

    គៀវ៖ អ្នកនាំពាក្យជាបញ្ញាសិប្បនិម្មិត ឬ AI របស់ក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន បានបង្ហាញខ្លួន ជាលើកដំបូង កាលពីថ្ងៃពុធ។ ដោយនិយាយ លាយឡំជាមួយនឹងកាយវិកា ដូចមនុស្សពិត និង ស្លៀកពាក់ជាឈុតខ្មៅ អ្នកនាំពាក្យរូបនេះ បានណែនាំខ្លួនឯងថា រូបគេឈ្មោះ Victoria Shi។ ក្រសួងការបរទេសបានឲ្យដឹងថា នេះគឺជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ដែលអ៊ុយក្រែន ប្រើអ្នកនាំពាក្យឌីជីថល ដើម្បីអានសេចក្តីថ្លែងការណ៍របស់ខ្លួន។ ក្រសួងថា នេះគឺជា ការលោតផ្លោះផ្នែកបច្ចេកវិទ្យា ហើយក៏មិនទាន់មានសេវាការទូតក្នុងពិភពលោក ធ្វើបែបនេះ នៅឡើយទេ។ មូលហេតុចម្បង គឺជាការចំណេញពេលវេលា និងធនធាន។ យ៉ាងណាក៏ដោយក្រសួងការបរទេសបានប្រាប់ AFP ថា សេចក្តីថ្លែងការណ៍ ដែលនឹងអានដោយ Shi មិនមែនបង្កើតឡើងដោយ AI ទេ ប៉ុន្តែ គឺជាការសរសេរ និងផ្ទៀងផ្ទាត់ ដោយមនុស្សពិត។ រូបរាង និងសំឡេងរបស់ Shi ត្រូវបានយកគំរូ តាមមនុស្សពិត ដែលជាអ្នកចម្រៀងឈ្មោះ Rosalie Nombre។…

  • Tesla បញ្ឈប់នាយកផ្នែកស្ថានីយសាករថយន្ត EV

    Tesla បញ្ឈប់នាយកផ្នែកស្ថានីយសាករថយន្ត EV

    បរទេស៖ លោកស្រី Rebecca Tinucci នាយកជាន់ខ្ពស់ ទទួលបន្ទុកស្ថានីយសាករថយន្តអគ្គិសនី ឬ EV Charging របស់ក្រុមហ៊ុន Tesla នឹងត្រូវបញ្ឈប់ពីការងារ ស្របពេលដែលក្រុមហ៊ុនអាមេរិកមួយនេះ រុះរើផ្នែកចំនួនពីរ ក្នុងបរិបទ ទីផ្សាឡាន EV កាន់តែតានតឹង។ យោងតាមអ៊ីមែលរបស់ លោក Elon Musk នាយកប្រតិបត្តិ Tesla ដែលត្រូវបានផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ បង្ហាញទៀតថា លោក Daniel Ho ប្រធានផ្នែកផលិតផលថ្មី របស់ក្រុមហ៊ុន ក៏ត្រូវបញ្ឈប់ពីការងារដែរ។ បុគ្គលិកប្រមាណ ៥០០នាក់ស្ថិតក្រោមការគ្រប់គ្រង់របស់លោកស្រី Rebecca Tinucci ឬ ផ្នែក Supercharger ភាគច្រើន ប្រឈមនឹងការបាត់បង់ការងារ។ ផ្អែកតាមសារអ៊ីមែលនេះ ដដែល លោក Elon Musk បានលើកឡើងថា លោកនឹងចម្រាញ់ រក្សាទុកតែបុគ្គលិកណាដែលល្អឥតខ្ចោះ, ចាំបាច់ និងគួរឱ្យទុកចិត្ត តែប៉ុណ្ណោះ ដោយប្តេជ្ញាកាត់បន្ថយការចំណាយ។ កាលពីដើមខែមេសា…

  • ទឹកជំនន់ ស្លាប់មនុស្ស ១០នាក់ នៅប្រេស៊ីល

    ទឹកជំនន់ ស្លាប់មនុស្ស ១០នាក់ នៅប្រេស៊ីល

    ប្រាស៊ីលីយ៉ា៖ មនុស្សចំនួន ១០នាក់បានស្លាប់ ខណៈ២១នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្លា បង្កជាទឹកជំនន់ នៅភាគខាងត្បូង ប្រទេសប្រេស៊ីល។ អាជ្ញាធរបាននិយាយ កាលពីថ្ងៃពុធថា ពួកគេបានជម្លៀសមនុស្សប្រហែល ៣៣០០នាក់ ទៅរកទីជម្រកបណ្តោះអាសន្ន។ ចាប់តាំងពីថ្ងៃអង្គារមក ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបំផ្លាញស្ពាន និងបិទផ្លូវ ធ្វើឱ្យសហគមន៍ជាច្រើន ត្រូវកាត់ផ្តាច់ទាំងស្រុង។ អាជ្ញាធរបានជំរុញឲ្យប្រជាជនជៀសវាងតំបន់ តាមបណ្តោយផ្លូវជាតិ ដោយសារហានិភ័យនៃការបាក់ដីភក់ ហើយអ្នកដែលរស់នៅក្បែរទន្លេ ឬ តាមភ្នំ ត្រូវជម្លៀសចេញ។ ប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសថា រដ្ឋាភិបាលនឹងចាត់វិធានការដោះស្រាយ តាមរយៈការបញ្ជូនជំនួយបន្ទាន់ ជាដើម ដោយលោកចាត់ទុកថា នេះជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត របស់ប្រទេសប្រេស៊ីល។ ប្រទេសដ៏ធំបំផុតមួយ ប្រចាំអាមេរិកខាងត្បូងមួយនេះ បានទទួលរងនូវបញ្ហាអាកាសធាតុធ្ងន់ធ្ងរ នាពេលថ្មីៗនេះ ដែលអ្នកជំនាញនិយាយថា ទំនងជាត្រូវបានបង្កឡើង ដោយសារការប្រែប្រួលអាកាសធាតុ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ប្រមុខ UN ព្រមានថា បើអ៊ីស្រាអែលបង្កើនការវាយលុកទីក្រុង Rafah នោះជនស៊ីវិលរាប់ពាន់នាក់នឹងស្លាប់ថែមទៀត

    ប្រមុខ UN ព្រមានថា បើអ៊ីស្រាអែលបង្កើនការវាយលុកទីក្រុង Rafah នោះជនស៊ីវិលរាប់ពាន់នាក់នឹងស្លាប់ថែមទៀត

    យូអិន៖ ប្រធានអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារបានជំរុញអ៊ីស្រាអែលកុំឱ្យឈ្លានពានទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបាននិយាយថា ការវាយលុកនឹងដំណើរការទៅមុខ។ ជាមួយនឹងសង្រ្គាមកាន់តែកក្រើកក្នុងតំបន់ កំហឹងអន្តរជាតិកើនឡើងជុំវិញចំនួនមនុស្ស និងអ្នកសម្រុះសម្រួលបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបន្ធូរបន្ថយវិបត្តិ និងឈានដល់បទឈប់បាញ់ លោក Guterres បានអង្វរអ៊ីស្រាអែលកុំឱ្យបន្តប្រតិបត្តិការរបស់ខ្លួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារដោយយោធាលើទីក្រុង Rafah នឹងក្លាយជាការកើនឡើងភាពតានតឹង ដែលមិនអាចទ្រាំទ្របាន ព្រោះវានឹងសម្លាប់ជនស៊ីវិលរាប់ពាន់នាក់បន្ថែមទៀត ហើយបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួន។ លោក ហ្គូទែរេស បន្ថែមថា ប្រតិបត្តិការបែបនេះ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ជាមួយនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើតំបន់ West Bank និងនៅទូទាំងតំបន់កាន់តែទូលំទូលាយ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ និងរដ្ឋាភិបាលជាច្រើនផ្សេងទៀត ក៏បានសម្តែងការប្រឆាំងរបស់ពួកគេយ៉ាងច្បាស់ ចំពោះប្រតិបត្តិការបែបនេះដែរ។ ខ្ញុំសូមអំពាវនាវឱ្យអ្នកដែលមានឥទ្ធិពលលើអ៊ីស្រាអែល ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ពួកគេដើម្បីទប់ស្កាត់ប្រតិបត្តិការនេះ។ ការព្រមានចុងក្រោយរបស់លោក ហ្គូទែរេស នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាថា កងទ័ពអ៊ីស្រាអែលនឹងបើកការវាយលុកលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ទោះបីជាមាន ឬគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់។ ទីក្រុង…

  • ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី ជាថ្មី ជម្លៀសមនុស្សជាង ១ម៉ឺននាក់

    ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី ជាថ្មី ជម្លៀសមនុស្សជាង ១ម៉ឺននាក់

    ហ្សាកាតា៖ ភ្នំភ្លើង ឈ្មោះថា រ៉ង (Ruang) នៅកោះ Tagulandang ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះសាជាថ្មី កាលពីថ្ងៃអង្គារ ជាហេតុនាំឲ្យមានការជម្លៀសមនុស្សជាង ១២០០០នាក់ ចេញពីកោះក្បែរនោះ ហើយអាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្ន។ អាជ្ញាធរបញ្ជាក់ថា ការជម្លៀសទ្រង់ទ្រាយធំនេះ ក្រោមការអន្តរាគមន៍សង្គ្រោះរួមគ្នា រវាងនគរបាល, យោធា និង ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយភ្នំភ្លើងរបស់ឥណ្ឌូនេស៊ី ហៅកាត់ PVMBG បានព្រមានថា វត្ថុធាតុភ្នំភ្លើងដែលបាក់ចូលទៅក្នុងសមុទ្រ អាចបង្កជារលកយក្សស៊ូណាមិ ទៀតផង។ គួរបញ្ជាក់ថា ភ្នំភ្លើង រ៉ង (Ruang) បានផ្ទុះជាបន្តបន្ទាប់ តាំងពីដើមខែមេសានេះ ហើយតំបន់ខ្លះ មានទាំងការបិទព្រលានយន្តហោះទៀតផង។ ការផ្ទុះទាំងនេះក៏បានបណ្តាលឱ្យខូចខាតផ្ទះមួយចំនួនផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • កាដាណាបើកដំណើរការបំពង់ថ្មី បង្ហូរប្រេងឆៅទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក

    កាដាណាបើកដំណើរការបំពង់ថ្មី បង្ហូរប្រេងឆៅទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក

    នៅថ្ងៃពុធនេះ ប្រទេសកាណាដានឹងដាក់ឲ្យដំណើរការបំពង់បង្ហូរប្រេងឆៅថ្មី ប្រវែងជាង១ពាន់ឡូម៉ែត្រ ពីតំបន់ Alberta ឆ្ពោះទៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ជាទីចែកចាយប្រេងទៅកាន់ទីផ្សារអន្តរជាតិ។ នេះជាសមិទ្ធិផលថ្មី ដែលប្រទេសជឿនលឿនមួយនេះ មិនធ្លាប់មានទេក្នុងរយៈពេលជាង ៧០ឆ្នាំ កន្លងទៅ។ បំពង់នេះត្រូវបានសាងសង់បន្ថែមពីលើបំពង់បង្ហូរប្រេងចាស់ដែលមានអាយុ៧១ឆ្នាំមកហើយ។ បំពង់ចាស់អាចបង្ហូរប្រេងឆៅ បានប្រមាណ ៣០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ហើយកាណាដាជឿថា ប្រេងឆៅប្រហែល ៦០ម៉ឺនបារ៉ែល បន្ថែមទៀត នឹងត្រូវបង្ហូរតាមបំពង់ថ្មី។ បំពង់ថ្មីនេះស្ថិតក្រោមគម្រោងពង្រីកបំពង់បង្ហូរប្រេងឆៅ Trans Mountain Pipeline System ដែលមានតម្លៃ ២៥ពាន់លានដុល្លារ។ កាណាដាជាប្រទេសនាំចេញប្រេងធំជាងគេលើពិភពលោកលំដាប់ទី៤។ ប៉ុន្តែ អ្នកបរិស្ថាន និងក្រុមជនជាតិដើមភាគតិច ព្រួយបារម្ភអំពីផលវិបាក នៃការផលិតប្រេងឆៅបន្ថែមទៀត របស់កាណាដា។ សាស្ត្រាចារ្យសាកលវិទ្យាល័យ British Columbia បាននិយាយថា អ្នកបរិស្ថានព្រួយបារម្ភអំពីវិបត្តិអាកាសធាតុ និងការកំពប់ដែលអាចកើតមាន ពីបំពង់បង្ហូរប្រេង ឬ នាវាដឹកប្រេង ដែលអាចគំរាមគំហែងដល់អាយុជីវិតមនុស្សនិងសត្វ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • រថយន្ត Tesla បើកដោយខ្លួនឯងចំនួនពីរលានគ្រឿងអាចបង្កគ្រោះថ្នាក់

    រថយន្ត Tesla បើកដោយខ្លួនឯងចំនួនពីរលានគ្រឿងអាចបង្កគ្រោះថ្នាក់

    ស្ថាប័ននិយតកម្មសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានអះអាងថា រថយន្តTesla ចំនួន២លានគ្រឿង ដែលអាចនឹងត្រូវប្រមូលមកវិញដោយសារតែកម្មវិធី Autopilot ឬ ស្វ័យបើកបរ អាចបង្កគ្រោះថ្នាក់។ ស្ថាប័ននេះអះអាងថា ពួកកេមានហេតុផលគ្រប់គ្រាន់ដើម្បីគាំពារការសន្មត់នេះដោយរួមបញ្ជូលទាំង តាមរយៈការស៊ើបអង្កេត តាំងពីខែធ្នូ ឆ្នាំមុន លើឧប្បត្តិហេតុ យ៉ាងតិច ចំនួន១៣លើក ដែលបង្កឡើងដោយរថយន្តបើកដោយខ្លួនឯងរបស់ Tesla។ ហេតុការណ៍អាក្រក់ទាំងនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយជាច្រើននាក់ទៀង រងរបួសធ្ងន់ធ្ងរ ដោយសារតែការប្រើប្រាស់ប្រព័ន្ធ Autopilot មិនត្រឹមត្រូវ។ និយ័តករនេះលើកឡើងថា ក្រុមហ៊ុន Tesla ធ្វើបច្ចុប្បន្នភាព មិនចំបញ្ហា ដែលត្រូវដោះស្រាយ។ ប្រភពនេះបន្តថា ប្រសិនបើកម្មវិធី autopilot នៅតែមិនត្រូវបានកែលម្អ ឬ អ្នកបើកបរមិនច្បាស់លើមុខងារនេះ នោះហានិភ័យនៃគ្រោះថ្នាក់ អាចនឹងខ្ពស់ជាងនេះ។ ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានទទួលរងនូវការប្តឹងផ្តល់ ជាច្រើន ករណី ជុំវិញគ្រោះថ្នាក់រថយន្ត លើបច្ចេកវិទ្យាជំនួយអ្នកបើកបរដែលទាមទារឱ្យមានការស៊ើបអង្កេតបទបញ្ញត្តិ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ត្រឹម៣ខែ ចិនចម្រាញ់មាសបានជាង ៨ម៉ឺនតោន

    ត្រឹម៣ខែ ចិនចម្រាញ់មាសបានជាង ៨ម៉ឺនតោន

    ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានដកស្រង់ទិន្នន័យ ដែលចេញផ្សាយដោយសមាគមមាសចិន (CGA) ថា ប្រទេសចិនចម្រាញ់មាសបានចំនួន ៨៥,៩៥៩តោន ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ កើនឡើងចំនួន ១,១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យរបស់សមាគមមាសចិន CGA បានឱ្យដឹងថា ក្នុងរយៈពេល៣ខែដំបូងឆ្នាំនេះ ការប្រើប្រាស់មាសនៅក្នុងប្រទេសចិនមានចំនួន ៣០៨,៩០៥តោន កើនឡើង ៥,៩៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការប្រើប្រាស់មាសសម្រាប់ឧស្សាហកម្ម និងការប្រើប្រាស់ផ្សេងទៀត មានចំនួនជាង ១៨តោន កើនឡើងចំនួន ៣,០៩ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នា ការប្រើប្រាស់គ្រឿងអលង្ការមាសនៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះចំនួន ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹមចំនួន ១៨៣,៩២២តោន។ រីឯមាសដុំ និងកាក់មាសបានកើនឡើងចំនួន ២៦,៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ១០៦,៣២៣តោន៕ ប្រភព៖ ស៉ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា