Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំហាម៉ាស់ធ្វើដំណើរទៅកាន់អ៊ីរ៉ង់

    មេដឹកនាំហាម៉ាស់ធ្វើដំណើរទៅកាន់អ៊ីរ៉ង់

    តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថា មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh នៅថ្ងៃអង្គារនេះ បានស្ថិតនៅក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ ពោលមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់ បានចេញផ្សាយថា ប្រធានការិយាល័យក្រុមហាម៉ាស់ លោក Ismail Haniyeh ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារនេះ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ហើយគាត់បានជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀតផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ សម្រាប់មេដឹកនាំក្រុមហាម៉ាស់ ដែលបានធ្វើមកកាន់រដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីក្រុមប្រដាប់អាវុធ មានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សប្រមាណ ១,១៦០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល។ ជាការសងសឹកនឹងក្រុមហាម៉ាស់វិញនោះ អ៊ីស្រាអែលបានវាយប្រហារសម្លាប់មនុស្សប្រមាណ ៣២,០០០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្រ្តី និងកុមារ។ដំណើរទស្សនកិច្ចរបស់លោក Haniyeh កើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅក្នុថ្ងៃចន្ទនេះ បានអនុម័តលើដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” សម្រាប់ខែបុណ្យរ៉ាម៉ាដន ដែលវានឹងនាំទៅរកបទឈប់បាញ់យូរអង្វែង។ ដំណោះស្រាយនេះដែរ ក៏បានទាមទារឱ្យក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត…

  • ខ្វះកម្លាំង! អាឡឺម៉ង់សម្រេចឱ្យនិស្សិតបើករថភ្លើង និងឡានក្រុង

    ខ្វះកម្លាំង! អាឡឺម៉ង់សម្រេចឱ្យនិស្សិតបើករថភ្លើង និងឡានក្រុង

    ប្រទេសអាឡឺម៉ង់កំពុងខ្វះខាតកម្លាំងពលកម្ម បើកបរឡានក្រុង រថភ្លើង រួមទាំង រថភ្លើងក្រោមដី ជាហេតុនាំឲ្យរដ្ឋាភិបាលបានសម្រេចចិត្តឲ្យនិស្សិតចូលមកបំពេញចន្លោះខ្វះខាតនេះ។ ប្រតិបត្តិករដឹកជញ្ជូនសាធារណៈបានព្រមានថា ពួកគេប្រហែលជាត្រូវកាត់បន្ថយចំនួនឡានក្រុង រថភ្លើង ឬរថភ្លើងក្រោមដី ដោយសារតែនឹងមានកង្វះខាតអ្នកបើកបរខ្លាំង ហើយព្រមានថា អាចនឹងខ្វះរហូតដល់រាប់ម៉ឺននាក់ នាប៉ុន្មានឆ្នាំខាងមុខ។ បញ្ហានេះក៏នាំឱ្យបុគ្គលិកដឹកជញ្ជូនសាធារណៈទូទាំងប្រទេស ធ្វើកូដកម្មទៀតផង កាលពីសប្តាហ៍មុន។ កង្វះខាតនេះបានធ្វើឲ្យអ្នកបើកបរបច្ចុប្បន្ន ធ្វើការលើស ធ្លាក់ខ្លួនឈឺ ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរ។ និស្សិតជាជម្រើសថ្មី ដោះស្រាយបញ្ហាជាប់គាំងនេះ។ និស្សិត Benedikt Hanne អាយុ២៤ ឆ្នាំ ត្រូវបានបង្ហាត់បង្រៀន ឲ្យកាន់ចង្កូតរថភ្លើង កាលពីថ្ងៃអាទិត្យ។ ប្រសិនបើអ្វីៗដំណើរការល្អ នោះ គេនឹងក្លាយទៅជាអ្នកបើកបររថភ្លើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែ បើកបរតែក្នុងពេលល្ងាច ឬ ចុងសប្តាហ៍ ដែលមិនចំម៉ោងសិក្សា។ លោក Hanne បាននិយាយថា «វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលមានមនុស្សជិះនៅពីក្រោយ ជាច្រើននាក់»។ លោក Hanne និយាយទៀតថា លោកក៏មានបំណងបើកបររថភ្លើង ដឹកក្រុមគ្រួសារដើរលេង នៅពេលណាមួយផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ឡានអគ្គិសនីវៀតណាម ៦ពាន់គ្រឿងមានបញ្ហា ត្រូវប្រមូលមកវិញ

    ឡានអគ្គិសនីវៀតណាម ៦ពាន់គ្រឿងមានបញ្ហា ត្រូវប្រមូលមកវិញ

    ប្រទេសវៀតណាមប្រកាសប្រមូលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast ជិត៦ពាន់គ្រឿង មកជួសជុលឡើងវិញ មួយរយៈក្រោយពេលបញ្ចេញលក់នៅលើទីផ្សា។ ក្រសួងសាធារណការវៀតណាមអះអាងថា រថយន្តទាំងនេះត្រូវបានរកឃើញមានបញ្ហានៅក្នុងប្រព័ន្ធបញ្ជា ឬ Indicator System។ ក្រសួងបានចេញផ្សាយសេចក្តីថ្លែងការណ៍ពីដំណឹងនេះតាំងពីថ្ងៃទី៥ ខែមីនា ប៉ុន្តែ ទើបត្រូវបានផ្សព្វផ្សាយ។ ក្រសួងបញ្ជាក់ទៀតថា រថយន្តសេរី VinFast VF5 Plus សរុបជិត៦ពាន់គ្រឿង ត្រូវប្រមូលមក ផ្លាស់ប្តូរ Combination Switch ឬ បញ្ហាកុងតាក់បញ្ជាភ្លើងចង្កៀងមុខដោយស្វ័យប្រវត្តិ។ ក្រសួងអះអាងថា បើមិនផ្លាស់ប្តូរទេ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងយានយន្តផ្សេងទៀត នៅលើដងផ្លូវ។ ក្រសួងបន្ថែមទៀតថា រថយន្តទាំងនេះ ផលិតនៅចន្លោះពីខែមីនា ដល់ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមហ៊ុន VinFast បានប្រកាសប្រមូលមកវិញ តែសម្រាប់រថយន្តដែលលក់ក្នុងស្រុក តែប៉ុណ្ណោះ ជាជំហានដំបូង ហើយសម្រាប់នៅក្រៅស្រុក រង់ចាំការសម្រេចពីរដ្ឋាភិបាលសិន។ វៀតណាមបានដាក់ក្តីសង្ឃឹមថា VinFast អាចប្រកួតប្រជែងជាមួយនឹងរថយន្តអគ្គិសនីធំៗ ដូចជា Tesla ជាដើម ហើយកំពុងព្យាយាមបំបែកទីផ្សារពិភពលោក។ ប៉ុន្តែ VinFast បានរាយការណ៍ពីការខាតបង់ចំនួន…

  • ពួកក្មេងទំនើងនៅពីក្រោយការចាប់ជំរិតដ៏ធំ នៅម៉ិកស៊ីក

    ពួកក្មេងទំនើងនៅពីក្រោយការចាប់ជំរិតដ៏ធំ នៅម៉ិកស៊ីក

    ម៉ិកស៊ីកូ ៖ ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ បាននិយាយថា «ជម្លោះរបស់ក្រុមក្មេងទំនើង» ចំនួនពីរក្រុម នៅពីក្រោយការចាប់ជំរិតដ៏ធំមួយ។ យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្ស ៥៨នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃសុក្រ នៅទីក្រុង Sinaloa Culiacan។ លោកប្រធានាធិបតី Lopez Obrador បាននិយាយក្នុងសន្និសីទសារព័ត៌មាន នារដ្ឋធានីម៉ិកស៊ីកូថា ការចាប់ជំរិតមនុស្សរាប់សិបនាក់បានកើតមាន នៅតំបន់ក្តៅនៃក្រុមជួញដូរ នាភាគពាយ័ព្យ។ លោកមិនជឿថា មានការគំរាមកំហែងណាមួយ ដល់សាធារណជនទូទៅនោះទេ។ យ៉ាងណាមិញ ថ្មីៗនេះ រដ្ឋាភិបាលទើបបានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៦ខែ មានមនុស្សជិត១០ម៉ឺននាក់បានបាត់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ អង្គការសហប្រជាជាតិរិះគន់ថា មិចស៊ិកនៅតែគ្មានស្ថិតិជាតិច្បាស់លាស់ និងតម្លាភាព។ ទីក្រុង Culiacan ត្រូវបានគេដឹងថា ប្លុករបស់ក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតមួយ គឺក្រុម Sinaloa ហើយមេដឹកនាំរបស់ក្រុមនេះ ឈ្មោះ Joaquin “El Chapo” Guzman ប្រឈមនឹងការកាត់ទោសប្រហារជីវិត…

  • ជប៉ុនប្រកាសប្រមូលអាហារបំប៉នសុខភាព ក្រោយអ្នកប្រើ ២៦នាក់មានបញ្ហាតម្រងនោម

    ជប៉ុនប្រកាសប្រមូលអាហារបំប៉នសុខភាព ក្រោយអ្នកប្រើ ២៦នាក់មានបញ្ហាតម្រងនោម

    តូក្យូ៖ ក្រុមហ៊ុនផលិតឱសថដ៏ធំមួយរបស់ជប៉ុន នៅថ្ងៃចន្ទ បានឱ្យដឹងថា មនុស្ស ២៦នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ទាក់ទងនឹងការប្រើប្រាស់អាហារបំប៉នសុខភាព ដែលខ្លួនបានប្រកាសប្រមូលត្រឡប់មកវិញ ដោយសារព្រួយបារម្ភអំពីបញ្ហាតម្រងនោម។ ក្រុមហ៊ុនឱសថជប៉ុន Kobayashi Pharmaceutical និយាយថា មនុស្សមួយចំនួនបានកើតជំងឺ បន្ទាប់ពីប្រើប្រាស់ផលិតផលអាហារបំប៉នសុខភាពមួយរបស់ខ្លួន។ ក្រុមហ៊ុននេះបានប្រកាសប្រមូលមកវិញដោយស្ម័គ្រចិត្ត នូវផលិតផលទាំងអស់ដែលមានផ្ទុកសារធាតុ “Beni-koji” ឬហៅថា អង្ករដំបែក្រហម។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងអូសាកានេះនិយាយថា ខ្លួនបានទទួលរបាយការណ៍កាលពីខែមករាថា អ្នកដែលបានប្រើផលិតផលអាហារបំប៉នមានឈ្មោះថា “Beni-koji choleste-help” បានកើតមានជំងឺតម្រងនោម ឬជំងឺផ្សេងៗទៀត។ បុគ្គលិកក្រុមហ៊ុនបន្ថែមថា អ្នកប្រើប្រាស់ ១៣នាក់បានត្អូញត្អែរអំពីស្ថានភាពរាងកាយមិនល្អ ហើយ ៦នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយមានការលាងឈាមយ៉ាងហោចណាស់មួយដង។ ក្រុមហ៊ុនផលិតឱសថជប៉ុននេះ បានបញ្ជាក់ទៀតថា ខ្លួនកំពុងធ្វើការប្រមូលមកវិញដោយស្ម័គ្រចិត្ត រួមជាមួយនឹងផលិតផលចំនួនពីរមុខផ្សេងទៀតដែលមានផ្ទុកសារធាតុ “beni-koji” ផងដែរ។ ផលិតផលទាំងពីរនោះ រួមមាន “Natto-kinase sara-sara tsubu gold” និង “Naishi-help plus cholesterol”។ ទន្ទឹមគ្នា ក្រុមហ៊ុនក៏កំពុងអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅឈប់ប្រើប្រាស់អាហារបំប៉នសុខភាពទាំងនេះផងដែរ។ បុគ្គលិកក្រុមហ៊ុនបន្ថែមថា ពួកគេបានចាប់ផ្តើមលក់ផលិតផលអាហារបំប៉ន “Beni-koji choleste-help”…

  • ស្រ្តីជនជាតិបេឡារុសដំបូងធ្វើដំណើរទៅកាន់ស្ថានីយអវកាស ISS

    ស្រ្តីជនជាតិបេឡារុសដំបូងធ្វើដំណើរទៅកាន់ស្ថានីយអវកាស ISS

    មូស្គូ៖ ទីភ្នាក់ងារអវកាស Roscosmos របស់ប្រទេសរុស្ស៊ី និយាយថា នាង Marina Vasilevskaya ដែលជាអវកាសយានិកស្ត្រីទីមួយរបស់ប្រទេសបេឡារុស បានជិះយានអវកាស Soyuz របស់រុស្ស៊ី ដែលបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃសៅរ៍ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យានអវកាស Soyuz បានហោះចេញពីមជ្ឈមណ្ឌល Baikonur នៅក្នុងប្រទេសកាហ្សាក់ស្ថាន នៅម៉ោង ១២និង៣៦នាទីកាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដោយបន្ថែមថា យានអវកាសបានចូលទៅក្នុងគន្លង ដូចតាមការគ្រោងទុក។ ជាមួយគ្នានេះ ប្រធាន Roscosmos លោក Yuri Borisov និយាយថា បេសកកម្ម Soyuz MS-25 កាលពីថ្ងៃសៅរ៍ បានហោះចេញពីមជ្ឈមណ្ឌល Baikonur ដោយគ្មានបញ្ហា ហើយបានដឹកអវកាសយានិកចំនួន៣រូបឡើងទៅកាន់ទីអវកាស ក្នុងនោះរួមមានអវកាសយានិករុស្ស៊ី លោក Oleg Novitsky, នាង Tracy Dyson មកពីសហរដ្ឋអាមេរិក និង នាង Marina…

  • អេស្ប៉ាញបិទដំណើរការកម្មវិធី Telegram ទូទាំងប្រទេស

    អេស្ប៉ាញបិទដំណើរការកម្មវិធី Telegram ទូទាំងប្រទេស

    ម៉ាឌ្រីដ៖ តុលាការកំពូលអេស្ប៉ាញបានបញ្ជាឱ្យផ្អាកសេវាកម្មផ្ញើសាររបស់កម្មវិធី Telegram ទូទាំងប្រទេស បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបានត្អូញត្អែរថា កម្មវិធីនេះ បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះមាតិការព័ត៌មានបស់ពួកគេ ដោយគ្មានការអនុញ្ញាត ឬរំលោភលើកម្មសិទ្ធិបញ្ញា។ ការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram នៅក្នុងប្រទេសអេស្ប៉ាញ នឹងត្រូវផ្អាកជាបណ្ដោះអាសន្នចាប់ពីថ្ងៃចន្ទនេះតទៅ បន្ទាប់ពីមានការស្នើសុំពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ មានដូចជា៖ Atresmedia (A3M.MC), EGEDA, Mediaset (GETVF.PK) និង Telefonica (TEF.MC)។ ចៅក្រម Santiago Pedraz បានយល់ព្រមបិទសេវាកម្មរបស់ Telegram ទូទាំងប្រទេសអេស្ប៉ាញ ស្របពេលមានការស៊ើបអង្កេត។ ប្រភពរបស់តុលាការបានបញ្ជាក់ថា ការបិទនេះនឹងក្លាយជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ដើម្បីរារាំងសេវាកម្មផ្ញើសាររបស់កម្មវិធី Telegram។ យ៉ាងណាមិញ Telegram នៅពុំទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ ហើយអ្នកនាំពាក្យតុលាការកំពូលក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយផងដែរ។គួរបញ្ជាក់ថា Telegram គឺជាកម្មវិធីផ្តល់សេវាកម្មផ្ញើសារតាមប្រព័ន្ធអ៊ីនធើណិត ដែលមានអ្នកប្រើច្រើនជាងគេទី៤ នៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមអ្នកឃ្លាំមើលការប្រកួតប្រជែង CNMC។ ហើយជិត ១៩ភាគរយ នៃប្រជាជនអេស្ប៉ាញសរុប បានប្រើប្រាស់កម្មវិធី Telegram នេះបើតាមការស្ទង់មតិរបស់ CNMC។ ក្រុមហ៊ុន Telegram បានឱ្យដឹងថា នៅឆ្នាំ២០២៣…

  • ម៉ាឡាវីស្វែងរកជំនួយចំនួន ២០០លានដុល្លារ ទប់ទល់គ្រោះទុរិ្ភក្ស

    ម៉ាឡាវីស្វែងរកជំនួយចំនួន ២០០លានដុល្លារ ទប់ទល់គ្រោះទុរិ្ភក្ស

    លីឡុងវ៉េ៖ មេដឹកនាំម៉ាឡាវីបានប្រកាសស្វែងរកជំនួយស្បៀងអាហារ ដែលស្មើនឹងទំហំទឹកប្រាក់ចំនួន ២០០លានដុល្លារ កាលពីចុងសប្តាហ៍មុន ដោយនិយាយថា ប្រជាពលរដ្ឋរាប់លាននាក់កំពុងប្រឈមនឹងភាពស្រែកឃ្លានដោយសារតែគ្រោះរាំងស្ងួត ដែលទាក់ទងនឹងបាតុភូតអាកាសធាតុ El Nino។ ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បានប្រកាសអំពាវនាវស្វែងរកជំនួយចំនួន ២០០លានដុល្លារកាលពីថ្ងៃចុងសប្តាហ៍មុន ធ្វើឡើងចំពេលដែលគ្រោះមហន្តរាយធម្មជាតិ បានប៉ះពាល់ដល់ស្រុកចំនួន២៣ ក្នុងចំណោមស្រុកចំនួន២៨ នៃប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ បន្ទាប់ពីមានការវាយតម្លៃរបស់រដ្ឋាភិបាល លើការខូចខាតដីស្រែចំការ ដែលបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino។ លោក Chakwera បាននិយាយនៅក្នុងសុន្ទរកថាថ្នាក់ជាតិថា ស្រុកទាំងនេះបានប្រឈមមុខនឹងការធ្លាក់ភ្លៀងមិនគ្រប់គ្រាន់ ទឹកជំនន់ និងគ្រោះរាំងស្ងួតដែលអូសបន្លាយ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំ និងលទ្ធភាពផលិតស្បៀងអាហារ ហើយស្ថានភាពនេះ គឺជារឿងដ៏មហន្តរាយ។ សំប៊ីដែលជាប្រទេសជិតខាងបានប្រកាសគ្រោះមហន្តរាយជាតិកាលពីចុងខែកុម្ភៈ បន្ទាប់ពីគ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញវិស័យកសិកម្មរបស់ខ្លួន។ តំបន់ដាំដុះដំណាំសំខាន់ៗនៅក្នុងប្រទេសម៉ាឡាវី ម៉ូសំប៊ិក ណាមីប៊ី សំប៊ី និងហ្ស៊ីមបាវ៉េ ទទួលបានទឹកភ្លៀងជាមធ្យមត្រឹមតែ ៨០ភាគរយប៉ុណ្ណោះក្នុងរដូវក្តៅ នៃអឌ្ឍគោលខាងត្បូង ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ដល់ខែកុម្ភៈ នេះបើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO)។ El Nino គឺជាបាតុភូតអាកាសធាតុធម្មជាតិ ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងកំដៅនៅទូទាំងពិភពលោក ក៏ដូចជាគ្រោះរាំងស្ងួតនៅក្នុងផ្នែកខ្លះនៃពិភពលោក…

  • អង្ករ គឺជាគ្រាប់ធញ្ញជាតិមួយដែលគេប្រើយ៉ាងទូលំទូលាយបំផុតក្នុងពិភពលោក

    អង្ករ គឺជាគ្រាប់ធញ្ញជាតិមួយដែលគេប្រើយ៉ាងទូលំទូលាយបំផុតក្នុងពិភពលោក

    ចិន ដែលជាប្រទេសមានប្រជាជនច្រើនក្នុងពិភពលោក មានតម្រូវការអង្ករប្រមាណ ១៥០លានតោនក្នុងឆ្នាំ២០២៣/២០២៤ ខណៈឥណ្ឌា ត្រូវការប្រមាណ ១១៨ លានតោនក្នុងរយៈពេលដូចគ្នា។ ដោយឡែក ឥណ្ឌូណេស៊ី ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតម្រូវការអង្ករប្រមាណ ២១,២លានតោន វៀតណាម ត្រូវការជាង ២១លាន ហ្វីលីពីន ត្រូវការជាង ១៦,៤លានតោន ថៃ ត្រូវការជាង ១២លានតោន និងមីយ៉ាន់ម៉ាត្រូវការជាង ១០លានតោន – Statista 2024 via Seasia Stats #ams1minute

  • ក្របីយក្សតម្លៃកន្លះលានដុល្លារបង្ហាញខ្លួនមុខវិមានរដ្ឋាភិបាលថៃ

    ក្របីយក្សតម្លៃកន្លះលានដុល្លារបង្ហាញខ្លួនមុខវិមានរដ្ឋាភិបាលថៃ

    សត្វក្របីដ៏ធំមួយក្បាល មានឈ្មោះ Ko Muang Phet ដែលទើបលក់ក្នុងតម្លៃប្រហែល ៥០ម៉ឺនដុល្លារ ត្រូវបានស្វាគមន៍មកកាន់វិមានរដ្ឋាភិបាលថៃ។ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានអនុញ្ញាតឲ្យក្របីញី សម្បុរស មួយក្បាលនេះ ចូលមកក្នុងបរិវេណ វិមានរដ្ឋាភិបាល។ ក្របី Ko Muang Phet មានកម្ពស់ ១.៨ ម៉ែត្រ អាយុ ៤ឆ្នាំ មានទម្ងន់ ១.៤តោន ធំជាងក្របី ធម្មតា ដល់ទៅជិតបីដង។ ក្របីមួយក្បាលនេះបានក្លាយជាតារាល្បីរួចទៅហើយ ដោយវាធ្លាប់បានចូលរួមសម្ដែង ក្នុងរឿងភាគថៃល្បីទៀតផង។ លោក Srettha Thavisin បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធ ថា លោកមិននឹកស្មានថា ប្រទេសថៃមានក្របីស្អាតបែបនេះ នោះទេ។ ក្រោយមក តាមរយៈបណ្តាញសង្គម X លោក Srettha បានរៀបរាប់ថា «សមាគមបង្កាត់ក្របីថៃបានស្នើសុំឱ្យរដ្ឋាភិបាល លើកកម្ពស់សត្វប្រភេទនេះ ដោយចាត់ទុកថាជា «អំណាចទន់» ។ លោក…