-
ហ៊ូទីប្តេជ្ញាបង្កើនការវាយប្រហារនៅសមុទ្រក្រហម សងសឹកដែលអាមេរិកវាយប្រហារខ្លួន

វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិកនិយាយថា ពួកគេបានបំផ្លាញនាវាក្រោមទឹកគ្មានមនុស្សបើក និងមីស៊ីលផ្លោងជិត ២០គ្រាប់ ក្នុងការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងពួកឧទ្ទាមហ៊ូទីរបស់យេម៉ែន ដែលបានគំរាមក្នុងថ្ងៃអង្គារថា នឹងបង្កើនការវាយប្រហារនៅសមុទ្រក្រហម ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដន។ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីបានបាញ់មីស៊ីលពីរគ្រាប់សំដៅលើកប៉ាល់ពាណិជ្ជករ ដែលមានដោតទង់ជាតិលីបេរីយ៉ា ដែលជាកម្មសិទ្ធិរបស់សិង្ហបុរី Pinocchio។ ទីបញ្ជាការ CENTCOM បន្ថែមថា មីស៊ីលទាំងនោះមិនប៉ះពាល់ដល់កប៉ាល់ទេ ហើយក៏មិនមានការរាយការណ៍ពីមនុស្សរងរបួស ឬការខូចខាតដែរ។ ប៉ុន្មានម៉ោងក្រោយមក កងកម្លាំងអាមេរិកបានវាយប្រហារការពារខ្លួនចំនួន៦លើក ដោយបានបំផ្លាញនាវាក្រោមទឹកគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងនាវាចំនួន ១៨គ្រាប់ នៅក្នុងតំបន់គ្រប់គ្រងដោយពួកហ៊ូទី។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ូទីបានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើកប៉ាល់ Pinocchio នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអង្គារ ហើយថែមទាំងបានអះអាងពីភាពត្រឹមត្រូវ ក្នុងការវាយប្រហារដោយមីស៊ីលរបស់ខ្លួន និងថា ប្រតិបត្តិការយោធានឹងកើនឡើង ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយជោគជ័យ

ញូវដែលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងថ្ងៃចន្ទ និយាយថា ប្រទេសរបស់លោកទើបបាញ់សាកល្បងមីស៊ីលផ្លោងដែលផលិតក្នុងស្រុកដោយជោគជ័យ ដែលវាមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនជាលើកដំបូង។ លោក ម៉ូឌី បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម X ថា គាត់មានមោទនភាព ចំពោះការបាញ់បង្ហោះសាកល្បងជាលើកដំបូង នៃមីស៊ីល Agni-5 ដែលអភិវឌ្ឍដោយជនជាតិដើមភាគតិច ជាមួយនឹងបច្ចេកវិទ្យា Multiple Independently Targetable Re-entry Vehicle (MIRV)។ បច្ចេកវិទ្យា MIRV អនុញ្ញាតឱ្យមីស៊ីល Agni-5 អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនក្នុងពេលតែមួយ ដូច្នេះពួកវាអាចកម្ទេច និងវាយប្រហារគោលដៅផ្សេងៗគ្នា។ យ៉ាងណាមិញ លោក ម៉ូឌី មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញការបាញ់បង្ហោះនេះទេ ប៉ុន្តែកាលពីមុន ឥណ្ឌាបានបាញ់សាកល្បងមីស៊ីល Agni-5 ជាច្រើនគ្រាប់ ដែលបង្កើតឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា។ Agni មានន័យថា “ភ្លើង” គឺជារហ័សនាមដាក់ឱ្យគ្រាប់មីស៊ីលជាច្រើនដែលឥណ្ឌាបង្កើតឡើង ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍មីស៊ីល ចាប់ផ្តើមកាលពីឆ្នាំ១៩៨៣។គួរបញ្ជាក់ថា ឥណ្ឌាបាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយបណ្តាប្រទេសលោកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងនៅក្នុងសម្ព័ន្ធភាព Quad ជាមួយសហរដ្ឋអាមេរិក ជប៉ុន…
-
SpaceX គ្រោងបាញ់សាកល្បងរ៉ុក្តែតធំបំផុតលើពិភពលោកជាលើកទី៣

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានប្រកាសថ្មីៗនេះថា ខ្លួនគ្រោងយកថ្ងៃទី១៤ ខែមីនានេះ ជាកាលបរិច្ឆេទ ដើម្បីបាញ់បង្ហោះសាកល្បងរ៉ុក្កែត Starship ធំបំផុតលើពិភពលោករបស់ខ្លួន ជាមួយក្តីសង្ឃឹមថា ថ្ងៃណាមួយ ខ្លួននឹងអាចធ្វើអាណានិគមនៅភពអង្គារ។ ក្រុមហ៊ុន SpaceX បានបង្ហោះនៅលើបណ្តាញសង្គម X ថា ការធ្វើតេស្តបាញ់បង្ហោះជាលើកទី៣ របស់រ៉ុក្តែត Starship អាចនឹងចាប់ផ្តើមភ្លាមៗនៅថ្ងៃទី១៤ ខែមីនាខាងមុខ ដោយរង់ចាំតែការអនុម័តផ្នែកច្បាប់ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ SpaceX ក៏បានបញ្ជាក់ដែរថា រ៉ុក្កែតយក្សដែលគ្រោងនឹងបាញ់បង្ហោះចេញពីទីក្រុង Boca Chica រដ្ឋតិចសាស់ នឹងធ្លាក់ចុះមកវិញទៅក្នុងមហាសមុទ្រឥណ្ឌា។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំមុន SpaceX បានធ្វើតេស្តបាញ់បង្ហោះរ៉ុក្តែត Starship ជាលើកទី២ ដែលជាប្រភេទរ៉ុក្កែតមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក។ តែទោះយ៉ាងណា ការបង្ហោះលើកនោះ មិនទទួលបានជោគជ័យទេ ដោយ Starship ត្រូវបានផ្ទុះចេញពីគ្នា បន្ទាប់ពីបាញ់បង្ហោះបានកម្ពស់ ១៤៨គីឡូម៉ែត្រពីដី ក្នុងបេសកកម្មសាកល្បងរយៈពេល ៩០នាទី។ នេះគឺជាលើកទី២ ក្នុងឆ្នាំ២០២៣…
-
អាមេរិកអនុម័តឱ្យប្រើថ្នាំសម្រកទម្ងន់ Wegovy ព្យាបាលអ្នកជំងឺបេះដូង

វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ថ្មីៗនេះ ទើបអនុម័តជាលើកដំបូង ឱ្យប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺធាត់ Wegovy ដើម្បីការពារជីវិតរបស់អ្នកជំងឺ ពីហានិភ័យធ្ងន់ធ្ងរនៃជំងឺបេះដូង។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឱសថបង្ការជំងឺធាត់ Wegovy ដែលផលិតដោយក្រុមហ៊ុនឱសថយក្សរបស់ដាណឺម៉ាក Novo Nordisk បានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីកាត់បន្ថយហានិភ័យដល់ស្លាប់ដោយសារការដាច់សរសៃឈាមបេះដូង, ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលចំពោះមនុស្សពេញវ័យដែលមានជំងឺសរសៃឈាមបេះដូង និងធាត់លើសទម្ងន់។ ការប្រកាសរបស់ FDA នាពេលនេះ ប្រៀបដូចជាការជួយសង្គ្រោះពលរដ្ឋអាមេរិកពេញវ័យប្រហែល ៧០ភាគរយ ដែលកើតជំងឺធាត់ ឬលើសទម្ងន់។ ប្រធានផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុនឱសថ Novo Nordisk លោក Martin Holst Lange បានស្វាគមន៍ការអនុម័តរបស់ FDA ដោយហៅវាថា ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អ្នកដែលរស់នៅជាមួយជំងឺធាត់ និងជំងឺសរសៃឈាមបេះដូង។ គួរបញ្ជាក់ថា មនុស្សជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងរស់នៅជាមួយនឹងជំងឺធាត់ ដែលជាលក្ខខណ្ឌមួយផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន នេះបើយោងតាមការប៉ាន់ស្មានថ្មីៗពីអង្គការសុខភាពពិភពលោក (WHO) និងក្រុមអ្នកស្រាវជ្រាវអន្តរជាតិ។ ជម្ងឺធាត់បានកើតឡើងក្នុងប្រទេសភាគច្រើន រួមទាំងប្រទេសដែលមានចំណូលទាប និងមធ្យម ដែលធ្លាប់ជួបបញ្ហាកង្វះអាហារូបត្ថម្ភពីមុនមក។…
-
ការកើនឡើងនៃចំនួនមហាសេដ្ឋីប្រាក់ខ្ទង់ពាន់លានដុល្លារក្នុងតំបន់អាស៊ីអាគ្នេយ៍ ឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងស្មារតីសហគ្រិនភាព

-
ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១០ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៣០នាក់ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៣៧នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៨៤,០៧ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
ក្រុមហ៊ុនប្រេង Aramco ធ្លាក់ចុះប្រាក់ចំណេញ ២៤.៧ភាគរយ ក្នុងឆ្នាំ ២០២៣

រីយ៉ាដ៖ ក្រុមហ៊ុនប្រេង Saudi Aramco របស់អារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃអាទិត្យ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញចំនួន ២៤.៧ភាគរយ ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន ដោយសារតែតម្លៃប្រេងទន់ខ្សោយ និងការកាត់បន្ថយផលិតកម្មប្រេង។ ក្រុមហ៊ុនប្រេងយក្សរបស់ពិភពលោកមួយនេះ បានបញ្ជាក់នៅក្នុងឯកសារមួយផ្ញើទៅកាន់ទីផ្សារភាគហ៊ុនអារ៉ាប៊ីសាអូឌីតថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនមានចំនួន ១២១.២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ តួលខនេះធ្លាក់ចុះខ្លាំងធៀបនឹងឆ្នាំ២០២២ មានចំនួន ១៦១.០៧ពាន់លានដុល្លារ។ ក្រុមហ៊ុនប្រេង Aramco បានអះអាងថា ការថយចុះជាចម្បង ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃតម្លៃប្រេងឆៅ និងបរិមាណលក់ធ្លាក់ចុះទាប ក៏ដូចជាការចម្រាញ់ប្រេងធ្លាក់ចុះ។ កាលពីឆ្នាំមុន តម្លៃប្រេងបានធ្លាក់ចុះមកត្រឹម ៨៥ដុល្លារក្នុងមួយបារ៉ែល ដែលបណ្តាលឱ្យប្រាក់ចំណេញពីមួយឆ្នាំទៅមួយឆ្នាំរបស់ក្រុមហ៊ុន Aramco ធ្លាក់ចុះ ២៣ភាគរយនៅក្នុងត្រីមាសទីបី, ៣៨ភាគរយនៅក្នុងត្រីមាសទីពីរ និង ១៩.២៥ភាគរយនៅក្នុងត្រីមាសទីមួយកាលពីឆ្នាំមុន។ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ ដោយបានឡើងដល់តម្លៃកំពូលជាង ១៣០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនោះ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Jadwa Investment មានមូលដ្ឋាននៅទីក្រុងរីយ៉ាដ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅក្នុងខែតុលាថា តម្លៃប្រេងត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ប្រហែល ៨៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៤នេះ ដោយសារតែភាពមិនប្រាកដប្រជាជាសកល ដែលជំរុញដោយសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ហើយក្រុមហ៊ុននេះក៏បានព្យាករផងដែរថា តម្លៃប្រេងនឹងឈានដល់…
-
វ៉ាក់សាំងការពារជំងឺគ្រុនចាញ់នឹងចែកចាយ នៅទ្វីបអាហ្វ្រិក ក្នុងខែឧសភា

ញូវដែលី៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ថ្មី ដែលមានតំលៃថោកនៅទ្វីបអាហ្រ្វិកចាប់ពីខែឧសភាខាងមុខ ដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវបំផុតមួយនេះនៅទូទាំងពិភពលោក។ វិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា (SII) នៅឆ្នាំ២០២៤នេះ គ្រោងនឹងបញ្ជូនវ៉ាក់សាំងថ្មីចំនួន ២៥លានដូស ដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និងត្រូវបានគេស្គាល់ថា R21 ទៅកាន់បណ្តាប្រទេសនានានៅទ្វីបអាហ្វ្រិក។ នាយកប្រតិបត្តិវិទ្យាស្ថាន SII លោក Adar Poonawalla និយាយថា ស្ថិតក្រោមលក្ខខណ្ឌដ៏សំខាន់ និងការសង្គ្រោះជីវិតមនុស្ស វ៉ាក់សាំងថ្មីនេះនឹងក្លាយជាវ៉ាក់សាំងដែលមានឥទ្ធិពលបំផុត។ លោកនាយកប្រតិបត្តិបន្ថែមថា យើងនឹងលក់វ៉ាក់សាំងទាំងនេះដល់ទ្វីបអាហ្រ្វិកក្នុងតម្លៃត្រឹម ៤ដុល្លារ ឬទាបជាងនេះក្នុងឆ្នាំដំបូង។អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺគ្រុនចាញ់ដែលបណ្តាលមកពីសត្វមូស បានសម្លាប់ជីវិតមនុស្សប្រមាណជាង ៦០០,០០០នាក់ក្នុងមួយឆ្នាំ ហើយ៩៥ភាគរយនៃអ្នកស្លាប់ គឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ករណីស្លាប់ដោយសារបានកើនឡើងខ្លាំង ក្នុងចំណោមកុមារតូចៗ ហើយចំនួនអ្នកស្លាប់ប្រចាំឆ្នាំនៃជំងឺគ្រុនចាញ់ ក្នុងនោះមានកុមារអាហ្វ្រិកជិតកន្លះលាននាក់ ដែលមានអាយុក្រោម ៥ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កុមារ Gaza ទន្ទឹងចាំបុណ្យរ៉ាម៉ាដានទាំងជូរចត់

កុមារប៉ាឡេស្ទីន ថ្មីៗនេះ បានដុតកាំជ្រួច នៅទីក្រុង Rafah ក្នុងតំបន់ Gaza ភាគខាងត្បូង ខណៈបុណ្យ «រ៉ាម៉ាដាន» ដែលជាពិធិបុណ្យសាសនាដ៏ធំ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ កុមារប៉ាឡេស្ទីន ដែលត្រូវបានជម្លៀសដោយបង្ខំ នៅហ្គាហ្សា កាលពីថ្ងៃពុធ បានដើរជាក្បួន ដោយទាមទារបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាម នៅមុនថ្ងៃបុណ្យ រ៉ាម៉ាដាន។ អំឡុងខែរ៉ាម៉ាដានម្តងៗ មានការជួបជុំនៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa ភាគខាងកើត ក្រុងយេរូសាឡឹម ដែលជាកន្លែងទីសក្ការៈបំផុតលំដាប់ទីបី របស់សាសនាឥស្លាម និងទីតាំងដ៏ពិសិដ្ឋមួយទៀត គឺ «ប្រាសាទភ្នំ»។ ក្រុមហាម៉ាស់បានជំរុញឱ្យជនមូស្លីម ទៅប្រមូលផ្តុំនៅទីនោះ ជារៀងរាល់ឆ្នាំ។ នៅហ្គាហ្សា មានមនុស្សស្លាប់ ប្រមាណ៣ម៉ឺន៧០០នាក់ ហើយ ភាគច្រើន គឺជាស្ត្រី និងកុមារ គិតត្រឹមថ្ងៃពុធ នេះបើតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយពួកហាម៉ាស់។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានព្រមានថា ភាពស្រែកឃ្លានបានឈានដល់ «កម្រិតមហន្តរាយ» នៅភាគខាងជើង តំបន់ហ្គាហ្សា។ ប្រភពបានបន្តថា កុមារកំពុងស្លាប់ជាបន្តបន្ទាប់ ដោយសារជំងឺ ទាក់ទងនឹងភាពអត់ឃ្លាន និង កម្រិតធ្ងន់ធ្ងរ…
-
ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់ Lufthansa កើនឡើងប្រាក់ចំណេញទ្វេដងក្នុងឆ្នាំ ២០២៣

ប៊ែរឡាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញរបស់ខ្លួន ច្រើនជាងទ្វេភាគីក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិស័យអាកាសចរណ៍ស្ទុះងើបឡើងវិញ ពីវិបត្តិកូវីដ១៩។ ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់នេះនិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនមានចំនួន ១.៦៧ពាន់លានអឺរ៉ូ ឬប្រហែល១.៨២ពាន់លានដុល្លារ កើនឡើងច្រើនជាងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ៧៩១លានអឺរ៉ូ ឬប្រហែល៨៦១លានដុល្លារ។ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Lufthansa លោក Carsten Spohr បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្នែករហិរញ្ញវត្ថុរបស់ Lufthansa បានចាប់ផ្តើមមានភាពរឹងមាំឡើងវិញ។ តួយ៉ាង ឆ្នាំ២០២៣ គឺជាឆ្នាំមួយក្នុងចំណោមបណ្តាឆ្នាំដ៏ល្អបំផុតទាំងបីនៅក្នុងប្រវត្តិសាស្រ្តរបស់ Lufthansa។ ប្រាក់ចំណូលរបស់ Lufthansa កើនឡើង ១៥ភាគរយ ដល់ទឹកប្រាក់ជាង ៣៥ពាន់លានអឺរ៉ូ ឬប្រហែល ៣៨ពាន់លានដុល្លារ ខណៈដែលអ្នកដំណើរសរុបចំនួន ១២៣លាននាក់ បានជ្រើសរើសសេវាកម្មហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់មួយនេះ កើនឡើង ២០ភាគរយកាលពីឆ្នាំមុន បើទោះបីជានៅតែទាបជាងកម្រិតកំណត់ត្រា មុនផ្ទុះជំងឺរាតត្បាតក៏ដោយ។ សម្រាប់ទស្សនវិស័យរបស់ខ្លួនក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍យក្សអាល្លឺម៉ង់មួយនេះរំពឹងថា ការលក់សំបុត្រយន្តហោះនឹងកើនឡើងខ្លាំង ហើយប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន នឹងស្ថិតនៅកម្រិតដូចគ្នាទៅនឹងឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…