Category: ព័ត៌មានអន្តរជាតិ

  • ភ្នំភ្លើងក្នុងតំបន់ប្រជុំកោះដ៏ល្បី បានបញ្ចេញកម្អែ នៅអេក្វាឌ័រ

    ភ្នំភ្លើងក្នុងតំបន់ប្រជុំកោះដ៏ល្បី បានបញ្ចេញកម្អែ នៅអេក្វាឌ័រ

    បរទេស៖ អាជ្ញាធរបាននិយាយថា ភ្នំភ្លើងមួយកន្លែងនៅលើកោះ ដែលគ្មានមនុស្សរស់នៅ និងល្បីល្បាញ នៃប្រទេសអេក្វាឌ័រ បានបញ្ចេញកម្អែរបស់ខ្លួន ជាការគំរាមកំហែងដល់ពពួកសត្វកម្រ ជាច្រើនប្រភេទ។ កាលពីថ្ងៃអាទិត្យ វិទ្យាស្ថានភូគព្ភសាស្ត្ររបស់ប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ បាននិយាយថា ភ្នំភ្លើងនៅតំបន់ La Cumbre នៅលើកោះ Fernandina បានបញ្ចេញកម្អែ កាលពីថ្ងៃសៅរ៍។ ភ្នំភ្លើងមួយនេះមានកម្ពស់ ជិត១៥០០ម៉ែត្រ។ វាធ្លាប់បានផ្ទុះចំនួន ៣ដង ចាប់តាំងពីឆ្នាំ២០១៧មក។ ប្រជុំកោះ Galapagos ដែលមានចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ ពីដីគោកនៃប្រទេសអេក្វាឌ័រ សម្បូរដោយរុក្ខជាតិ និងប្រភេទសត្វដែលកម្របំផុត នៅក្នុងពិភពលោក។ ទីនោះ គឺជាផ្ទះសម្រាប់ប្រភេទសត្វអណ្តើកលឿង នៅលើដី ហើយ នៅឆ្នាំ២០១៩ អណ្តើកមួយប្រភេទដែលគេជឿថា បានផុតពូជត្រូវបានគេរកឃើញ នៅទីនោះ។ តំបន់ La Cumbre មានអត្រាផ្ទុះភ្នំភ្លើងខ្ពស់បំផុតមួយ ប៉ុន្តែក៏ជាទីពេញចិត្តរបស់អ្នកទេសចរ បើទោះបីជាគ្មានសណ្ឋាគារ ឬ ភោជនីយដ្ឋាន ហើយសម្រាប់តែដំណើរកម្សាន្តខ្លីៗ តាមរយៈការជិះទូក យ៉ាងណាក្តី។ វិទ្យាស្ថានភូគព្ភសាស្ត្របានណែនាំអ្នកទេសចរ ឱ្យនៅឱ្យឆ្ងាយ ប្រសិនបើមានកម្អែភ្នំភ្លើង ហូរចូលសមុទ្រ៕…

  • នូវែលសេឡង់ផ្តល់ប្រាក់ ៦លានដុល្លារដល់ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ផ្ទុះភ្នំភ្លើង

    នូវែលសេឡង់ផ្តល់ប្រាក់ ៦លានដុល្លារដល់ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ផ្ទុះភ្នំភ្លើង

    វែលីងតោន៖ ជនរងគ្រោះ និងក្រុមគ្រួសារ ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយភ្នំភ្លើងក្នុងឆ្នាំ២០១៩ ដែលបានឆក់យកជីវិតមនុស្ស ២២នាក់ ក្នុងថ្ងៃសុក្រនេះ បានទទួលប្រាក់សំណងសរុបចំនួន ១០លានដុល្លារនូវែលសេឡង់ ឬប្រហែល ៦លានដុល្លារអាមេរិក។ ថវិកានេះត្រូវបានបង់ពីក្រុមហ៊ុនចំនួន៥ ដែលដឹកជញ្ជូនភ្ញៀវទេសចរចំនួន៤៧ នាក់ទៅកាន់កោះភ្នំភ្លើងក្នុងខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃដែលវាបានផ្ទុះឡើង។ នៅក្នុងគ្រោះមហន្តរាយនេះ អ្នករស់រានមានជីវិតជាច្រើននាក់ ក្នុងចំណោមមនុស្ស២៥នាក់បានរងរបួសធ្ងន់ធ្ងរ។ បន្ថែមពីលើការទូទាត់ប្រាក់សំណង ម្ចាស់កោះ Whakaari Management Limited រួមជាមួយនឹងក្រុមហ៊ុនទេសចរណ៍ White Island Tours និងក្រុមហ៊ុនឧទ្ធម្ភាគចក្រ Volcanic Air Safaris ដែលរៀបចំដំណើរទេសចរណ៍ទៅកាន់ភ្នំភ្លើងនោះ ក៏ទទួលរងការពិន័យផងដែរ។ លោក Evangelos Thomas ដែលជាចៅក្រមនៅក្នុងតុលាការនៃទីក្រុងអកលែនដ៍ (Auckland) និយាយថា ក្រុមហ៊ុននីមួយៗ ក្នុងចំណោមក្រុមហ៊ុនទាំង៥ដែលត្រូវបានកាត់ទោស បានរងការចោទប្រកាន់ពីបទបរាជ័យបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការវាយតម្លៃ និងកាត់បន្ថយហានិភ័យដល់ភ្ញៀវទេសចរ។ លោកបន្ថែមថា ការបរាជ័យនោះ បានធ្វើឲ្យអ្នកដទៃប្រឈមមុខនឹងការរងរបួសធ្ងន់ធ្ងរ ហើយឈានដល់ការបាត់បង់ជីវិត។ សូមរម្លឹកថា ភ្នំភ្លើងលើកោះ White Island បានផ្ទុះឡើងក្នុងកម្រិតបង្គួរ កាលពីខែធ្នូ…

  • ស្ត្រីពីររូបប្រជែងតំណែងប្រធានាធិបតីម៉ិកស៊ីក

    ស្ត្រីពីររូបប្រជែងតំណែងប្រធានាធិបតីម៉ិកស៊ីក

    ថ្ងៃសុក្រនេះ គឺជាថ្ងៃដំបូង នៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី នៅប្រទេសម៉ិកស៊ីក ខណៈដែលស្ត្រីពីររូប គឺជាគូប្រកួតប្រជែង ដ៏ស្វិតស្វាញ។ ស្ត្រីពីររូបនេះ រួមមាន លោកស្រី Claudia Sheinbaum អតីតអភិបាលក្រុងម៉ិកស៊ិក ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតី រៀបចុះចេញពីតំណែង គឺលោក Andres Manuel Lopez Obrador។ ស្ត្រី វ័យ៦១ឆ្នាំ រូបនេះ តំណាងឲ្យបក្សកាន់អំណាច «Morena»។ រីឯស្ត្រីមួយរូបទៀត គឺលោកស្រី Xochitl Galvez វ័យ៦១ឆ្នាំ ដូចគ្នា តំណាងឲ្យ «សម្ព័ន្ធបក្សប្រឆាំង»។ លោកស្រីគឺជាអ្នកជំនួញ មានដើមកំណើត ជាជនជាតិដើមភាគតិច។ អាវុធដ៏សំខាន់ប្រកួតប្រជែងរកសម្លេងឆ្នោតរបស់លោកស្រី ផ្តោតលើ «បញ្ហាអសន្តិសុខ» ខណៈតួលេខផ្លូវការបង្ហាញថា មនុស្សជិត៤៥ម៉ឺននាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសម៉ិកស៊ិក តាំងពីរដ្ឋាភិបាលបានដាក់ពង្រាយយោធាធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០០៦។ យ៉ាងណាមិញ ក្រៅពីស្ត្រីទាំងពីររូប ក៏មានដៃគូប្រជែងដ៏សំខាន់ម្នាក់ទៀត ដែលមកពីខាងប្រឆាំងដែរ គឺលោក Jorge Alvarez វ័យ៣៨ឆ្នាំ តំណាងគណបក្ស «ចលនាពលរដ្ឋ»។…

  • អតីតឯកអគ្គរដ្ឋទូតអាមេរិកត្រូវទទួលទោសពីបទចារកម្មឲ្យគុយបា

    អតីតឯកអគ្គរដ្ឋទូតអាមេរិកត្រូវទទួលទោសពីបទចារកម្មឲ្យគុយបា

    អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបូលីវី ត្រូវបានចោទប្រកាន់ ពីបទធ្វើចារកម្មឲ្យប្រទេសគុយបា អស់រយៈពេល៤ទសវត្សរ៍។ ចៅក្រមបានប្រាប់ថា លោកនឹងទទួលទោសកំហុស។ លោក Victor Manuel Rocha អាយុ ៧៣ ឆ្នាំត្រូវបានចាប់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២៣។ ដំបូងឡើយ លោក Rocha ជំទាស់នឹងការចោទប្រកាន់ពីបទសមគំនិត ក្នុងការដើរតួជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស ប៉ុន្តែ ក្រោយមក លោកបានប្រាប់ចៅក្រម Beth Bloom ក្នុងសន្និសីទ មុនការកាត់ក្តី កាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ផ្លាស់ប្តូរចិត្ត ទទួលខុសវិញ។ ត្រូវបានកំណត់ថា ជាថ្ងៃដែលតុលាការសម្រេច លើជោគវាសនារបស់លោក Rocha ។ គួរបញ្ជាក់ថា លោក Rocha ជាពលរដ្ឋអាមេរិក ដែលមានសញ្ជាតិដើម មកពីប្រទេសកូឡុំប៊ី។ គេចោទលោកថា ជាភ្នាក់ងារសម្ងាត់នៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (DGI) របស់ប្រទេសគុយបា តាំងពីឆ្នាំ១៩៨១ រហូតដល់លោកក្លាយជាឯកអគ្គរដ្ឋទូត ប្រចាំនៅគុយបា។ នេះបើយោងតាមអាជ្ញាធរសហរដ្ឋអាមេរិក។ នេះមិនមែនជាលើកដំបូងទេ ដែលមន្ត្រីអាមេរិក ត្រូវបានកាត់ទោស រឿងធ្វើចារកម្មឲ្យប្រទេសគុយបា។ កន្លងមកមានមន្ត្រីអាមេរិក២នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ ក្នុងឆ្នាំ២០០៩…

  • ជប៉ុនជាប្រទេសដែលឈ្នះពាន AFC Asian Cup ច្រើនជាងគេ ចាប់តាំងពីឆ្នាំ១៩៥៦មក ពោលគឺឈ្នះសរុប៤លើក

    ជប៉ុនជាប្រទេសដែលឈ្នះពាន AFC Asian Cup ច្រើនជាងគេ ចាប់តាំងពីឆ្នាំ១៩៥៦មក ពោលគឺឈ្នះសរុប៤លើក

    អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសទី២ ដែលដណ្ដើមបានពាន AFC Asian Cup ច្រើនបន្ទាប់ ដែលបានឈ្នះសរុប៣លើក ខណៈអ៉ីរ៉ង់ ក៏ឈ្នះពាន ៣លើកដូចគ្នា។ កូរ៉ខាងត្បូង ឈរនៅលំដាប់ទី៤ ដោយឈ្នះពានចំនួន ២លើក។ ដោយឡែក អូស្ត្រាលី អ៉ីរ៉ាក់ អ៉ីស្រាអែល គូវ៉ែត និងកាតា ឈ្នះពាន១លើកដូចៗគ្នា – Asian Football Confederation via Statista #ams1minute

  • អ៊ីស្រាអែល វាយប្រហារតំបន់ដាម៉ាស់ របស់ប្រទេសស៊ីរី

    អ៊ីស្រាអែល វាយប្រហារតំបន់ដាម៉ាស់ របស់ប្រទេសស៊ីរី

    បរទេស៖ ក្រសួងការពារជាតិស៊ីរី បាននិយាយថា អ៊ីស្រាអែលទើបតែបានវាយប្រហារ នៅជិតទីក្រុង ដាម៉ាស់ (Damascus) ជាការវាយប្រហារចុងក្រោយបំផុត ដែលត្រូវបានរាយការណ៍ ចំពេលភាពតានតឹងក្នុងតំបន់កើនឡើង តាំងពីមានសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបានកើតមានឡើង កាលពីថ្ងៃពុធ ហើយជាសកម្មភាពវាយលុកតាមអាកាស ផ្តោតលើទីតាំងមួយចំនួន នៅដាម៉ាស់ (Damascus) ប៉ុន្តែ ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានឆ្លើយតបទៅនឹងកាំជ្រួចនៃការឈ្លានពាននេះ ហើយបានបាញ់ទម្លាក់ភាគច្រើន នៃកាំជ្រួចផ្លោង របស់អ៊ីស្រាអែល។ ក្រុមឃ្លាំមើលសង្រ្គាម និងសិទ្ធិមនុស្សនៅស៊ីរី បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ អ្នកប្រយុទ្ធគាំទ្រក្រុមហេសបូឡា-ស៊ីរី ចំនួនពីរនាក់ ហើយបានកំណត់គោលដៅ វាយប្រហារលើទីតាំងដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ រួមទាំង ក្រុមហេសបូឡា របស់ប្រទេសលីបង់ នៅទីនោះ។ ការវាយប្រហាររបស់អ៊ីស្រាអែលរាលដាលដល់ទឹកដីប្រទេសស៊ីរីនេះ បានកើតមានឡើង ស្របពេលដែលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ប៉ាឡេស្ទីន បានឈានចូលដល់រយៈពេលជិត៥ខែមកហើយ។ អ៊ីស្រាអែលតែងតែបាននិយាយ ម្តងហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ពង្រីកវត្តមានរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីឡើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • Nissan នឹងបើកសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅជប៉ុន

    Nissan នឹងបើកសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅជប៉ុន

    តូក្យូ៖ ក្រុមហ៊ុន Nissan បានប្រកាសក្នុងថ្ងៃពុធថា នឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីបើកបរដោយខ្លួនឯងនៅប្រទេសជប៉ុន ក្នុងឆ្នាំហិរញ្ញវត្ថុដែលចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧។ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុននេះនិយាយថា ខ្លួននឹងចាប់ផ្តើមសាកល្បងសេវាកម្មពាណិជ្ជកម្មក្នុងឆ្នាំហិរញ្ញវត្ថុខាងមុខ ចាប់ពីខែមេសា ដោយប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិខ្នាតតូច នៅក្នុងតំបន់មួយនៃទីក្រុងយ៉ូកូហាម៉ា ភាគខាងត្បូងនៃទីក្រុងតូក្យូ។ ក្រុមហ៊ុន Nissan បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាកម្មនេះ នឹងជួយដល់សហគមន៍ក្នុងតំបន់ ដែលកំពុងជួបបញ្ហាប្រឈមមួយចំនួន ជាពិសេសកង្វះអ្នកបើកបររថយន្ត ដោយសារតែកំណើនប្រជាជនវ័យចំណាស់។ រដ្ឋាភិបាលជប៉ុនបានបង្កើនល្បឿនផ្នែកបច្ចេកវិទ្យាជាអាទិភាពសំខាន់ ដោយសារប្រទេសអាស៊ីនេះ ប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យចំណាស់ ដែលត្រូវការការដឹកជញ្ជូន។ ចាប់តាំងពីឆ្នាំមុន ច្បាប់ចរាចរណ៍ផ្លូវគោកបានអនុញ្ញាតឱ្យយានយន្តបើកបរដោយខ្លួនឯងកម្រិតទី៤ អាចដំណើរការបាននៅលើផ្លូវសាធារណៈក្នុងកាលៈទេសៈមួយចំនួន។ ស្វ័យភាពយានយន្តត្រូវបានចាត់ថ្នាក់តាមមាត្រដ្ឋាន ពីលេខសូន្យដល់លេខប្រាំ។ កន្លងមក ក្រុមហ៊ុន Nissan ប្រកាសថា ខ្លួនកំពុងសាកល្បងគំរូអាជីវកម្មសម្រាប់សេវាកម្មចល័តបើកបរដោយខ្លួនឯងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៧។ កាលពីឆ្នាំមុន គូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Honda និង General Motors របស់សហរដ្ឋអាមេរិក ក៏ដូចជាអង្គភាពបើកបរស្វ័យភាពរបស់ GM Cruise ក៏បានប្រកាសដែរថា ពួកគេនឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុន ដែលនឹងចាប់ផ្តើមសេវាកម្មជិះរថយន្តគ្មានអ្នកបើកបរនៅប្រទេសជប៉ុន នាដើមឆ្នាំ២០២៦។ ចំណែកក្រុមហ៊ុន Toyota ក៏ត្រូវបានគេរាយការណ៍ផងដែរថា…

  • Sony PlayStation កាត់បន្ថយបុគ្គលិក ៩០០នាក់

    Sony PlayStation កាត់បន្ថយបុគ្គលិក ៩០០នាក់

    តូក្យូ៖ ក្រុមហ៊ុន Sony PlayStation ថ្មីៗនេះ បានប្រកាសនឹងបញ្ឈប់ការងារចំនួន ៨ភាគរយនៃកម្លាំងពលកម្មសកលរបស់ខ្លួន ដោយសារតែឧស្សាហកម្មបច្ចេកវិទ្យា បន្តទទួលរងនូវរលកនៃការកាត់បន្ថយការងារ។ ដោយហៅការប្រកាសនេះថា ជា “ដំណឹងសោកសៅ” ប្រធានផលិតម៉ាស៊ីនហ្គេម PlayStation លោក Jim Ryan និយាយថា ការកាត់បន្ថយបុគ្គលិកនេះ នឹងប៉ះពាល់ដល់មនុស្សប្រមាណ ៩០០នាក់នៅទូទាំងពិភពលោក រួមទាំងស្ទូឌីយ៉ូបង្កើតវីដេអូហ្គេមផងដែរ។ បើតាមក្រុមហ៊ុន Sony ការជម្រុះបុគ្គលិកនេះ នឹងធ្វើឱ្យស្ទឌីយ៉ូ PlayStation London របស់ក្រុមហ៊ុន ដែលបង្កើតឡើងក្នុងឆ្នាំ២០០២ និងមានឯកទេសលើគម្រោងបង្កើតហ្គេមអនឡាញបិទដំណើរការទាំងស្រុង។ ដោយឡែកស្ទូឌីយ៉ូរបស់សហរដ្ឋអាមេរិក Insomniac Games និង Naughty Dog ក៏រងផលប៉ះពាល់ផងដែរ។ ការកាត់បន្ថយបុគ្គលិកនេះដែរ កើតឡើងបន្ទាប់ពីក្រុមហ៊ុន Sony ក្នុងខែកុម្ភៈនេះព្រមានថា ការលក់ម៉ាស៊ីនហ្គេម PlayStation 5 នឹងមិនអាចសម្រេចបានតាមគោលដៅកំណត់ឡើយ។ ដោយឡែកក្រុមហ៊ុន Microsoft កាលពីខែមករាក៏បានអះអាងដែរថា ខ្លួនកំពុងបញ្ឈប់បុគ្គលិកចំនួន ១,៩០០នាក់ ឬ៨ភាគរយ នៅក្នុងផ្នែកហ្គេមរបស់ខ្លួន ខណៈដែល Microsoft…

  • ប្រេសិតពិសេសចិន នឹងទៅអ៊ុយក្រែន រុស្ស៊ី និងអឺរ៉ុប សប្តាហ៍នេះ

    ប្រេសិតពិសេសចិន នឹងទៅអ៊ុយក្រែន រុស្ស៊ី និងអឺរ៉ុប សប្តាហ៍នេះ

    ប៉េកាំង៖ ទីក្រុងប៉េកាំង ក្នុងថ្ងៃពុធ ប្រកាសថា បេសកជនអឺរ៉ាស៊ីរបស់ចិនលោក Li Hui នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី អ៊ុយក្រែន និងទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាពីសង្រ្គាមដែលមានរយៈពេលជាងពីរឆ្នាំរវាងរុស្ស៊ី-អ៊ុយក្រែន។ ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោក Li Hui នឹងតំណាងឱ្យផ្នែកការទូតជុំទីពីរ នៃការស្វែងរកដំណោះស្រាយនយោបាយក្នុងសង្គ្រាមអ៊ុយក្រែន ហើយថា លោក Li ក៏នឹងទៅប្រទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញផងដែរ ក្រៅពីអ៊ុយក្រែន និងរុស្ស៊ី។ លោក Li បានទៅបំពេញទស្សនកិច្ចក្នុងតំបន់កាលពីឆ្នាំមុន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជម្លោះ ដោយធ្វើកិច្ចពិភាក្សានៅទីក្រុងមូស្គូ ទីក្រុងគៀវ និងរដ្ឋធានីជាច្រើនរបស់សហភាពអឺរ៉ុប។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងមិនដែលបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព ហើយក៏មិនដែលបញ្ឈប់ការលើកកម្ពស់កិច្ចចរចាដែរ។ លោកស្រី Mao បានសង្កត់ធ្ងន់ទៀតថា អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ គឺដើម្បីដឹកនាំទៅរកគោលដៅតែមួយ នោះគឺការកសាងការឯកភាពគ្នាបញ្ចប់សង្រ្គាម និងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាសន្តិភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • កងរក្សាសន្តិភាពអង្គការសហប្រជាជាតិដកខ្លួនចេញពីកុងហ្គោ

    កងរក្សាសន្តិភាពអង្គការសហប្រជាជាតិដកខ្លួនចេញពីកុងហ្គោ

    គីនស្ហាសា៖ អង្គការសហប្រជាជាតិ ក្នុងថ្ងៃពុធ នឹងចាប់ផ្តើមដកកងកម្លាំងរក្សាសន្តិភាព ហៅកាត់ថា MONUSCO ចេញពីប្រទេសកុងហ្គោ ដោយប្រគល់មូលដ្ឋានយូអិនជាលើកដំបូង ទៅឱ្យប៉ូលីសជាតិគ្រប់គ្រងជំនួស។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីខែធ្នូឆ្នាំមុន ដើម្បីយល់ព្រមតាមការទាមទាររបស់រដ្ឋាភិបាលកុងហ្គោ ក្នុងការដកកងកម្លាំងបេសកកម្ម MONUSCO ម្តងបន្តិចៗ បន្ទាប់ពីត្រូវបានដាក់ពង្រាយកាលពីឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានដាក់ពង្រាយទាហានប្រហែល ១៣,៥០០នាក់ និងប៉ូលីសចំនួន ២,០០០នាក់ នៅទូទាំងខេត្តភាគខាងកើតនៃប្រទេសកុងហ្គោចំនួនបី មានដូចជាខេត្ត Ituri, South Kivu និង North Kivu។ ការដកខ្លួននេះ នឹងចាប់ផ្តើមដំណាក់កាលដំបូងចេញពីខេត្ត South Kivu ហើយដំណាក់កាលដកខ្លួនទីពីរ និងទីបី នឹងធ្វើឡើងនៅខេត្ត Ituri និងខេត្ត North Kivu។ ទន្ទឹមគ្នា អង្គការសហប្រជាជាតិបានទទូចថា កងកម្លាំងសន្តិសុខកុងហ្គោ ត្រូវតែពង្រឹង និងការពារជនស៊ីវិល ស្របពេលដែលកងកម្លាំងបេសកកម្ម MONUSCO ដកចេញ។ការប្រយុទ្ធគ្នានៅក្នុងប្រទេសកុងហ្គោ បានបណ្តាលឱ្យមនុស្សប្រហែល ៦លាននាក់បង្ខំចិត្តផ្លាស់ទីលំនៅ។ គួរបញ្ជាក់ថា ប្រទេសកុងហ្គោបានទាមទារឱ្យកងកម្លាំងរក្សាសន្តិភាពយូអិនដកខ្លួនចេញ បើទោះបីជាមានការព្រួយបារម្ភពីអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអំពើហិង្សាដ៏ខ្លាំងក្លានៅភាគខាងកើតនៃប្រទេសនេះក៏ដោយ។ កុងហ្គោបានចាត់ទុកកងកម្លាំងអង្គការសហប្រជាជាតិថា…