Category: ព័ត៌មានអន្តរជាតិ

  • អ៊ុយក្រែនជំរុញឱ្យលោកខាងលិចពន្លឿនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ

    អ៊ុយក្រែនជំរុញឱ្យលោកខាងលិចពន្លឿនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ

    ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញប្រទេសលោកខាងលិចឱ្យបង្កើនល្បឿនបញ្ជូនគ្រាប់កាំភ្លើងធំ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាថ្មីទៀតលើរដ្ឋធានីគៀវ និងតំបន់ផ្សេងទៀត ដែលបានសម្លាប់មនុស្ស ៤នាក់ និងជាង ៤០នាក់រងរបួស។ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះថា យើងនឹងសងសឹក ចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ភារកិច្ចរបស់យើងនៅឆ្នាំនេះ គឺមិនត្រឹមតែពង្រីកការការពារដែនអាកាស និងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការខាតបង់ដ៏ធំដល់រុស្ស៊ីផងដែរ។ គួរបញ្ជាក់ថា ការធានាបាននូវគ្រាប់កាំភ្លើងធំ គឺជាអាទិភាពមួយសម្រាប់អ៊ុយក្រែន ដែលកំពុងតែអស់ពីឃ្លាំងស្តុកអាវុធរបស់ខ្លួន ខណៈដែលរុស្ស៊ីដាក់ពង្រាយកម្លាំង និងធនធានរបស់ខ្លួន ក្នុងការប៉ុនប៉ងដើម្បីសម្រេចបាននូវទឹកដី។ កាលពីសប្តាហ៍មុន មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង ៥៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែការគាំទ្ររបស់សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងភាពស្រពិចស្រពិល ចំពេលមានការជំទាស់ពីគណបក្សសាធារណរដ្ឋ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ព្រឹទ្ធសភាអាមេរិកបដិសេធកញ្ចប់ថវិកា ១១៨ពាន់លានដុល្លារ ដែលប៉ុនប៉ងយកទៅដោះស្រាយបញ្ហាអន្តោប្រវេសន៍, ជួយអ៊ុយក្រែន និងអ៊ីស្រាអែល

    ព្រឹទ្ធសភាអាមេរិកបដិសេធកញ្ចប់ថវិកា ១១៨ពាន់លានដុល្លារ ដែលប៉ុនប៉ងយកទៅដោះស្រាយបញ្ហាអន្តោប្រវេសន៍, ជួយអ៊ុយក្រែន និងអ៊ីស្រាអែល

    វ៉ាស៊ីងតោន ឌីស៊ី៖ គណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ បានទាត់ចោលកញ្ចប់ជំនួយដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងជំនួយបរទេសដែលមានទឹកប្រាក់សរុប ចំនួន១១៨ពាន់លានដុល្លារ ក្នុងនោះ បានភ្ជាប់មូលនិធិសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ជាមួយនឹងវិធានការសន្តិសុខព្រំដែនក្នុងស្រុកដ៏តឹងរ៉ឹង។ ការខកខានមិនអនុម័តនេះបានធ្វើឡើងចំពេលមានការរិះគន់ថា អាមេរិកមិនខ្វល់ខ្វាយលើការដោះស្រាយបញ្ហាលំហូរជនអន្តោប្រវេសន៍របស់ខ្លួន តែបែរជាប្រមែប្រមូលថវិកាបន្ថែមសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែនដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី ទៅវិញ។ គេបានដឹងថា ក្នុងចំណោម ១១៨ពាន់លាននេះ សម្រាប់ដំណោះស្រាយព្រំដែន មានត្រឹម២០ពាន់លាន ក្រៅពីនេះ គឺជាជំនួយដល់បរទេស។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ កុំឲ្យអនុម័តច្បាប់នេះ។ ជាការដាក់សំពាធ ខណៈដែលលោក ត្រាំ កំពុងត្រៀមប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកម្តងទៀត ជាមួយលោកប្រធានាធិបតី ចូ បៃឌិន នាខែវិច្ឆិកា ខាងមុខនេះ។ រីឯ ការិយាល័យគ្រប់គ្រងថវិការបស់លោក Biden បាននិយាយថា គណបក្សសាធារណរដ្ឋនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពព្រំដែនសហរដ្ឋអាមេរិក និងគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយថែមទាំងបដិសេធជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលជាប់នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ទៀតផង។ យ៉ាងណាមិញ មេដឹកនាំព្រឹទ្ធសភាដឹកនាំដោយប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា លោកនឹងជំរុញដោយទទូច ឱ្យមានការបោះឆ្នោតលើកទីពីរ…

  • ជាង ៦៦%នៃការស្ទង់មតិពីមេដឹកនាំពិភពលោក បានកំណត់ “បញ្ហាអាកាសធាតុ”

    ជាង ៦៦%នៃការស្ទង់មតិពីមេដឹកនាំពិភពលោក បានកំណត់ “បញ្ហាអាកាសធាតុ”

    ថាជាហានិភ័យសកលធំបំផុតដែលពិភពលោកនឹងជួបប្រទះក្នុងឆ្នាំ ២០២៤ ខណៈការក្លែងបន្លំព័ត៌មានតាមរយៈមនុស្ស និងប្រព័ន្ធ AI ជាបញ្ហាបន្ទាប់។ ក្រៅពីនេះ ពិភពលោកក៏នឹងប្រឈមនឹងបញ្ហាផ្សេងៗទៀតរួមមាន ការបែកខ្ញែកផ្នែកសង្គម និងនយោបាយ ការកើនឡើងនៃតម្លៃការរស់នៅ ការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត តំហយនៃកំណើនសេដ្ឋកិច្ច ការផ្ទុះរាលដាលនៃជម្លោះប្រដាប់អាវុធ ឬជំងឺរាតត្បាតជាដើម – WEF’s Global Risk Report via Visual Capitalist #ams1minute

  • ប្រេស៊ីលប្រកាស “ជំងឺគ្រុនឈាម” ជាភាពអាសន្នផ្នែកសុខាភិបាល

    ប្រេស៊ីលប្រកាស “ជំងឺគ្រុនឈាម” ជាភាពអាសន្នផ្នែកសុខាភិបាល

    ប្រាស៊ីលីយ៉ា៖ អាជ្ញាធរទីក្រុងសៅប៉ូឡូ បើកមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់មួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហាកើនឡើងករណីកើតជំងឺគ្រុនឈាម ដែលបានវាយប្រហារទូទាំងប្រទេសប្រេស៊ីល និងតំបន់អាមេរិកខាងត្បូង។ ទីក្រុង Rio de Janeiro ដែលជាទីក្រុងធំទីពីររបស់ប្រេស៊ីល បន្ទាប់ពីទីក្រុង Sao Paulo នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសស្ថានភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ ពោលគឺ៤ថ្ងៃមុនការបើកពិធីបុណ្យដ៏ល្បីល្បាញរបស់ខ្លួនជាផ្លូវការ។ បន្ថែមលើនេះ អាជ្ញាធរទីក្រុង Rio de Janeiro បានបើកមជ្ឈមណ្ឌលព្យាបាលបន្ទាន់ចំនួន ១០ទីតាំង ដើម្បីកាត់បន្ថយសម្ពាធលើមន្ទីរពេទ្យ ដែលពោរពេញដោយអ្នកជំងឺយ៉ាងច្រើន។ រដ្ឋធានីប្រាស៊ីលីយ៉ា ក៏បានបើកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ផងដែរ។ ប្រទេសប្រេស៊ីលបានចុះបញ្ជីករណីកើតជំងឺគ្រុនឈាមរហូតដល់ ៣៤៥,២៣៥ករណី ក្នុងរយៈពេល ៥ សប្តាហ៍ដំបូងនៃឆ្នាំនេះ កើនឡើងជិត ៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមក្រសួងសុខាភិបាលប្រេស៊ីល មនុស្ស ៣១នាក់បានស្លាប់ ដោយសារជំងឺគ្រុនឈាម ខណៈដែលមនុស្ស ២៣៤នាក់ផ្សេងទៀតក៏បានបាត់បង់ជីវិត ដែលទំនងមកពីជំងឺនេះផងដែរ។ បច្ចុប្បន្ន ទីក្រុង Sao Paulo កំពុងធ្វើតេស្តប្រើប្រាស់យន្តហោះដ្រូន បាញ់ថ្នាំសម្លាប់ដង្កូវទឹក ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វមូសនៅក្នុងតំបន់ពិបាកទៅដល់។ បន្ថែមលើនេះ ប្រេស៊ីលក៏គ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជាសាធារណៈ ប្រឆាំងនឹងជំងឺគ្រុនឈាមក្នុងខែនេះផងដែរ ទោះបីជាមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ក៏ដោយ។…

  • ពួកឧទ្ទាមហ៊ូធី បានអះអាងថា ក្រុមខ្លួនទើបវាយប្រហារកប៉ាល់អាមេរិក និងអង់គ្លេស បន្ថែមទៀត នៅសមុទ្រក្រហម

    ពួកឧទ្ទាមហ៊ូធី បានអះអាងថា ក្រុមខ្លួនទើបវាយប្រហារកប៉ាល់អាមេរិក និងអង់គ្លេស បន្ថែមទៀត នៅសមុទ្រក្រហម

    បរទេស៖ ពួកបះបោរនៅប្រទេសយេម៉ែន ដែលគេស្គាល់ថា ជាពួកឧទ្ទាមហ៊ូធី កាលពីថ្ងៃអង្គារ បានប្រកាសថា ពួកគេទើបតែបានវាយប្រហារលើនាវាឆ្លងកាត់សមុទ្រក្រហម ពីរគ្រឿងបន្ថែមទៀត ក្នុងនោះ មួយគ្រឿងជារបស់អាមេរិក និងមួយទៀត ជារបស់អង់គ្លេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ពួក ហ៊ូធី (Huthi) លោក Yahya Saree បាននិយាយថា ការវាយប្រហារទីមួយ បានកំណត់លើគោលដៅ លើកប៉ាល់អាមេរិក Star Nasia ខណៈមួយទៀត គឺសំដៅលើនាវាអង់គ្លេស Morning Tide។ ក្រុមហ៊ុនសន្តិសុខ Ambrey នៅអង់គ្លេស បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកប៉ាល់ដឹកទំនិញ ដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស ចេញពីប្រទេសយេម៉ែន ប៉ុន្តែក្រោយមក គេបាននិយាយថា កាំជ្រួចមួយបានវាយប្រហារទៅលើនាវា ដែលមានទង់នៃប្រទេស Barbados ទៅវិញ។ ប្រភពបន្តថា «វាត្រូវបានបាញ់ចេញពីទូកតូចមួយ ដែលមើលឃើញនៅជិតកប៉ាល់ ប៉ុន្តែ កាំជ្រួចមិនប៉ះពាល់ដល់កប៉ាល់ដោយផ្ទាល់ទេ ប៉ុន្តែបានផ្ទុះនៅក្បែរនោះ ដែលបណ្តាលឱ្យខូចខាតបន្តិចបន្តួច។» ក្រុមហ៊ុនអះអាងទៀតថា មិនមានអ្នករងរបួស ក្នុងចំណោមនាវិកនោះទេ។ ជាមួយគ្នានេះ ទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស UKMTO បាននិយាយថា…

  • Toyota បង្កើនការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំដល់កម្រិតខ្ពស់បំផុត

    Toyota បង្កើនការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំដល់កម្រិតខ្ពស់បំផុត

    តូក្យូ: ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន បានបង្កើនការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរាយការណ៍អំពីការលក់ដ៏រឹងមាំនៅក្នុងតំបន់ទាំងអស់ ខណៈដែលការខ្វះខាតបន្ទះឈីប (semiconductor) ពិភពលោកបានធូរស្រាល។ ប្រាក់យ៉េនទន់ខ្សោយក៏កំពុងបង្កើនប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន Toyota ផងដែរ ហើយឥឡូវនេះរំពឹងថា ខ្លួននឹងឈានដល់ប្រាក់ចំណេញសុទ្ធចំនួន ៤.៥ទ្រីលានយ៉េន ឬប្រហែល ៣០ពាន់លានដុល្លារនៅឆ្នាំហិរញ្ញវត្ថុនេះ កើនឡើងលើសការព្យាករណ៍ពីមុន ដែលមានត្រឹមតែ ៣.៩៥ទ្រីលានយ៉េន។ ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុននេះនិយាយថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៣របស់ខ្លួន បានកើនឡើង ៨៦ភាគរយកាលពីឆ្នាំមុន ដល់ជិត ១.៣៦ទ្រីលានយ៉េន ឬប្រមាណជាង ៩ពាន់លានដុល្លារ។ ចំណែកកាលពីសប្តាហ៍មុន ក្រុមហ៊ុន Toyota ក៏បានប្រកាសពីការលក់រថយន្តគ្រប់ម៉ាកមានចំនួន ១១.២លានគ្រឿងក្នុងឆ្នាំ២០២៣ផងដែរ តួលេខនេះបានរក្សាតំណែងកំពូលរបស់ Toyota ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក។ ទោះបីជាការលក់រថយន្តនៅអឺរ៉ុប និងអាមេរិកខាងជើង ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ខែមីនាឆ្នាំនេះក៏ដោយ ការធ្លាក់ចុះការលក់ក្នុងស្រុកបានធ្វើឱ្យក្រុមហ៊ុន Toyota កាត់បន្ថយបរិមាណលក់នៅឆ្នាំ ២០២៣-២០២៤ របស់ខ្លួន ពី៩.៦០លានគ្រឿង ទៅ ៩.៤៥លានគ្រឿង។ សូមរម្លឹកថា កាលពីឆ្នាំ ២០២៣ ចិនបានវ៉ាដាច់ជប៉ុនជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក ដោយសារសន្ទុះនៃការលក់រថយន្តអគ្គិសនី។…

  • អតីតប្រធានាធិបតីប្រទេសស៊ីលី ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

    អតីតប្រធានាធិបតីប្រទេសស៊ីលី ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

    សាន់ត្យាហ្គោ៖ លោក Sebastian Pinera ដែលគេស្គាល់ថា ធ្លាប់ធ្វើជាប្រធានាធិបតីនៃប្រទេសស៊ីលី ចំនួន២លើក ហើយក៏ជាមហាសេដ្ឋីមួយរូបផងនោះ បានទទួលមរណៈភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារ៍។ សេចក្តីថ្លែងការណ៍របស់ការិយាល័យ លោកអតីតប្រធានាធិបតី បានឲ្យដឹងថា «ជាការសោកស្តាយយ៉ាងខ្លាំងដែលយើងប្រកាសពីការស្លាប់ អតីតប្រធានាធិបតី នៃសាធារណរដ្ឋឈីលី»។ ប្រភពបានន្ថែមថា លោក Pinera អាយុ ៧៤ ឆ្នាំបានទទួលមរណៈភាព នៅតំបន់ Lago Ranco ដែលជាកន្លែងវិស្សមកាលដ៏ពេញនិយម មានចម្ងាយប្រហែល ៩៣០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Santiago ។ យ៉ាងណាមិញ មនុស្សបីនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានរួចផុតពីការស្លាប់ ក្នុងហេតុការណ៍នេះ។ គួរបញ្ជាក់ថា លោក Pinera ធ្លាប់បានធ្វើជាប្រធានាធិបតីប្រទេសស៊ីលី ចន្លោះឆ្នាំ ២០១០ ដល់ ២០១៤និងម្តងទៀត ចន្លោះ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ។ លោកគឺជាមេដឹកនាំស្តាំនិយមដំបូងគេ ដែលត្រូវបានជ្រើសរើស បន្ទាប់ពីរបបផ្តាច់ការរាប់សិបឆ្នាំ…

  • សហភាពអាហ្វ្រិក អំពាវនាវឱ្យបញ្ឈប់ការជ្រៀតជ្រែកពីខាងក្រៅនៅលីប៊ី

    សហភាពអាហ្វ្រិក អំពាវនាវឱ្យបញ្ឈប់ការជ្រៀតជ្រែកពីខាងក្រៅនៅលីប៊ី

    ទ្រីប៉ូលី៖ សហភាពអាហ្វ្រិក ហៅកាត់ថា (AU) នៅថ្ងៃចន្ទសប្តាហ៍នេះ ជំរុញឱ្យបញ្ចប់ “ការជ្រៀតជ្រែកពីខាងក្រៅ” នៅលីប៊ី ជាប្រទេសហែកហួរដោយសារសង្គ្រាមស៊ីវិលចាប់តាំងពីឆ្នាំ ២០១១។ សហភាពអាហ្រ្វិក (AU) ដែលរៀបចំកិច្ចប្រជុំពិសេសលើកទី៩របស់ខ្លួន ស្តីពីប្រទេសលីប៊ី បានគូសបញ្ជាក់អំពីតម្រូវការ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លីប៊ី ដើម្បីវិលទៅរកភាពប្រក្រតីឡើងវិញ។ រដ្ឋមន្ត្រីការបរទេសកុងហ្គោ លោក Jean-Claude Gakosso បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសហភាពអាហ្វ្រិកចេញការអំពាវនាវជាថ្មីទៀត ដល់តួអង្គខាងក្រៅទាំងអស់ ឱ្យបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលីប៊ី ពីព្រោះទង្វើនេះ ប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនលីប៊ី សេចក្តីប្រាថ្នាស្របច្បាប់ ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍។ ប្រធានគណៈកម្មការសហភាពអាហ្រ្វិក លោក Moussa Faki Mahamat ក៏បាននិយាយដែរថា វិបត្តិលីប៊ីបានកើតឡើងយូរពេកហើយ ហើយធ្វើឱ្យប្រជាជនរបស់លីប៊ីខាតបង់យ៉ាងធ្ងន់ធ្ងរ និងជំរុញឱ្យមានអំពើភេរវកម្មនៅក្នុងតំបន់ Sahel នៃតំបន់អាហ្វ្រិក។ បើតាមការគ្រោងទុកនោះ កិច្ចប្រជុំផ្សះផ្សាអន្តរលីប៊ី គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ នៅទីក្រុង Sirte ក្នុងប្រទេសលីប៊ី។ គួរបញ្ជាក់ថា ការបះបោរដែលគាំទ្រដោយអង្គការណាតូ បាននាំទៅដល់ការផ្តួលរំលំ និងសម្លាប់មេដឹកនាំផ្តាច់ការដ៏យូរ លោក Moamer…

  • ស្តេច Charles III របស់ចក្រភពអង់គ្លេសមានជំងឺមហារីក

    ស្តេច Charles III របស់ចក្រភពអង់គ្លេសមានជំងឺមហារីក

    ឡុងដ៍៖ ព្រះបរមរាជវាំង Buckingham របស់អង់គ្លេសបាននិយាយ កាលពីថ្ងៃចន្ទថា ស្តេច Charles III ត្រូវបានគេធ្វើព្រះរោគវិនិច្ឆ័យបង្ហាញថា ទ្រង់មានជំងឺមហារីក ហើយពេលនេះ ទ្រង់បានសម្រាក ដើម្បីចាប់ផ្តើមទទួលការព្យាបាល។ ព្រះបរមរាជវាំងបានឲ្យដឹងទៀតថា ដំបូងឡើយ មន្ទីរពេទ្យដែលបានធ្វើព្រះរោគវិនិច្ឆ័យទ្រង់ជាទៀងទាត់បានបង្ហាញថា ទ្រង់មានការការរីកធំ នៃក្រពេញប្រូស្តាត។ ក្រៅពីនេះ ក៏មានបញ្ហាព្រះរាជសុខភាពគួរឲ្យព្រួយបារម្ភ ដាច់ដោយឡែកមួយទៀត ត្រូវបានកត់សម្គាល់ដែរ។ នៅពេលនោះ ទ្រង់ក៏ត្រូវបានធ្វើព្រះរោគវិនិច្ឆ័យ ជាបន្តបន្ទាប់ ក៏បានកំណត់អត្តសញ្ញាណឃើញពីទម្រង់ នៃជំងឺមហារីក។ ប្រភពបន្ថែមទៀតថា ទ្រង់បានចាប់ផ្តើមព្យាបាលហើយ ប៉ុន្តែដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទមហារីក ដែលបានរកឃើញ ឬ កម្រិតធ្ងន់ធ្ងរបែបណា នោះទេ។ ព្រះរាជវាំងបានបន្តថា «ព្រះមហាក្សត្រនៅតែមានភាពវិជ្ជមានទាំងស្រុង ហើយទ្រង់ទន្ទឹងរង់ចាំការយាងត្រឡប់មកបំពេញកាតព្វកិច្ចប្រទេសជាតិ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន» ។ក៏ប៉ុន្តែ ទ្រង់ត្រូវបានណែនាំដោយវេជ្ជបណ្ឌិត ឱ្យពន្យារពេលបំពេញភារកិច្ចសាធារណៈ ខណៈដែលការងារឯកសារផ្លូវការខ្លះៗ ទ្រង់នៅតែអាចបំពេញបាន ដូចធម្មតា។ គួរបញ្ជាក់ថា ស្តេច Charles III ដែលមានព្រះជន្ម ៧៥ព្រះវស្សាអង្គនេះ បានឡើងសោយរាជ្យ កាលពីថ្ងៃទី ៨ ខែកញ្ញា…

  • ក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅប្រទេសសេណេហ្គាល់ ត្រូវបានបណ្តេញចេញពីសភាដោយបង្ខំ

    ក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅប្រទេសសេណេហ្គាល់ ត្រូវបានបណ្តេញចេញពីសភាដោយបង្ខំ

    ដាកា៖ ក្រុមសមាជិកសភា មកពីគណបក្សប្រឆាំង នៅប្រទេសសេណេហ្គាល់ ជាច្រើនរូប ត្រូវបានប៉ូលិសបណ្តេញចេញពីសភាជាតិ ដោយបង្ខំ អំឡុងពេលបោះឆ្នោតសម្រេចលើការពន្យាពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងប្រទេស នៃប្លុកអាហ្វ្រិកខាងលិចមួយនេះ។ Read. កាលពីថ្ងៃចន្ទ ពួកសមាជិកសភានៃប្រទេស សេណេហ្គាល់ បានបោះឆ្នោតពន្យារពេលការបោះឆ្នោតប្រធានាធិបតី ដែលពីមុន ធ្លាប់គ្រោងថា នឹងប្រព្រឹត្តទៅ នៅក្នុងខែនេះ ក៏ប៉ុន្តែបានសម្រេចថា នឹងត្រូវពន្យារពេល រហូតដល់ថ្ងៃទី ១៥ ខែធ្នូ នេះបើយោងតាមអ្នកកាសែត AFP ដែលបានមានវត្តមាន នៅនឹងកន្លែងកើតហេតុ។ ប្រធានរដ្ឋសភាជាតិបានប្រកាសថា សមាជិកសភាបានអនុម័ត «វិធានការនេះ» បន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំងជាច្រើនរូបត្រូវបានប៉ូលិសបណ្តេញចេញ ពីទីនោះ។ គេបានដឹងថា ច្បាប់នេះមានប្បញ្ញត្តិ ដែលអនុញ្ញាតឲ្យ ប្រធានាធិបតីនៃប្រទេសសេណេហ្គាល់ គឺលោក Macky Sall បន្តកាន់តំណែង រហូតដល់អ្នកស្នងតំណែងរបស់លោក ត្រូវបានរៀបចំរួចរាល់។ អំឡុងពេលជជែកដេញដោលនៅក្នុងសភា នាពេលនេះ មានសេចក្តីរាយការណ៍អំពីការលើកឡើងរបស់សមាជិកសភានៃបក្សប្រឆាំង គឺលោក Abass Fall ដែលបាននិយាយថា «សូមកុំឱ្យមានភាពអាម៉ាស់ នៅក្នុងសភា..យើងចាកចេញ ដោយមោទនភាព»។ ភាពចលាចលក្នុងសភា ដែលមិនធ្លាប់មានពីមុនមកបែបនេះ…