Category: ព័ត៌មានអន្តរជាតិ

  • មនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ក្រោយអ៊ីស្រាអែលព្រមានឱ្យជម្លៀសខ្លួន

    មនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ក្រោយអ៊ីស្រាអែលព្រមានឱ្យជម្លៀសខ្លួន

    ហ៊្សេរុយសាឡឹម៖ ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ភៀសខ្លួនទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង ដើម្បីស្វែងរកទីជម្រកមានសុវត្ថិភាព នៅថ្ងៃសៅរ៍ទី១៤ ខែតុលានេះ បន្ទាប់ពីអ៊ីស្រាអែលបានព្រមានពួកគេឱ្យជម្លៀសខ្លួន មុនពេលបើកការវាយលុកតាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស់។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានព្រមានថា ការទម្លាក់គ្រាប់បែកដ៏សាហាវជិតមួយសប្តាហ៍មកនេះ ទៅលើតំបន់ហ្គាហ្សា ដើម្បីប្រឆាំងនឹងក្រុមហាម៉ាស់ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ក្រសួងសុខាភិបាលបានឱ្យដឹងថា យ៉ាងហោចណាស់ប្រជាជនហ្គាហ្សា ១,៩០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយរួមទាំងកុមារជាង ៦០០នាក់ត្រូវបានសម្លាប់ នៅក្នុងរលកនៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។ ប៉ុន្តែអ្នកនាំពាក្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក តាល់ ហែនរីគ បានប្រាប់សារព័ត៌មាន AFP ថា អ្វីៗដែលកើតឡើងនៅក្នុងតំបន់ហ្គាហ្សា គឺជាការទទួលខុសត្រូវរបស់ក្រុមហាម៉ាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អ៉ីស្រាអែលទម្លាក់គ្រាប់បែកសរុបប្រមាណជាង ៦ ០០០ គ្រាប់ ទម្ងន់ស្មើនឹង ៤ ០០០តោន ទៅលើតំបន់ហ្កាហ្សា គិតត្រឹមរយៈពេល ៦ថ្ងៃដែលជម្លោះចាប់ផ្ដើម

    អ៉ីស្រាអែលទម្លាក់គ្រាប់បែកសរុបប្រមាណជាង ៦ ០០០ គ្រាប់ ទម្ងន់ស្មើនឹង ៤ ០០០តោន ទៅលើតំបន់ហ្កាហ្សា គិតត្រឹមរយៈពេល ៦ថ្ងៃដែលជម្លោះចាប់ផ្ដើម

    យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងកម្រិតដ៏ខ្លាំងក្លាបំផុតនេះ បានសម្លាប់មនុស្សយ៉ាងហោចជាង ១ ៥០០នាក់ គិតត្រឹមថ្ងៃទី១២ តុលា ដោយក្នុងនោះជាងពាក់កណ្តាលគឺជាស្រ្តី និងកុមារ។ ចំណែកឯមនុស្សជាង ៦ ០០០នាក់ផ្សេងទៀតរងរបួស។ មន្ទីរពេទ្យជាច្រើននៅហ្កាហ្សាកំពុងប្រែក្លាយទៅជាកន្លែងផ្ទុកសាកសព។ ក្រុមសិទ្ធិមនុស្សអន្តរជាតិ ក៏បានថ្កោលទោសលើបញ្ហាដាច់ចរន្តអគ្គិសនីដែលបង្កឡើង ដោយសារវិធានការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែល ចំពោះតំបន់ហ្កាហ្សា និងទាមទារឱ្យមានចំណាត់ការដោះស្រាយជាបន្ទាន់។ គួរបញ្ជាក់ថា អ៉ីស្រាអែលទទួលរងការឆ្មក់វាយប្រហារ ក្នុងទ្រង់ទ្រាយធំ ពីសំណាក់ក្រុមហាម៉ាស់ដែលបានសម្លាប់មនុស្សយ៉ាងហោចជាង ១ ២០០នាក់ កាលពីថ្ងៃទី៧ តុលាកន្លងទៅ – aa #ams1minute

  • មន្ត្រីជាន់ខ្ពស់អឺរ៉ុប៖ អ៉ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែសកម្មភាពមួយចំនួនរបស់ខ្លួន បានប្រឆាំងច្បាប់មនុស្សធម៌អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់អឺរ៉ុប៖ អ៉ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែសកម្មភាពមួយចំនួនរបស់ខ្លួន បានប្រឆាំងច្បាប់មនុស្សធម៌អន្តរជាតិ
  • អ.ស.ប៖ ប្រជាជនជិត ២០ម៉ឺននាក់ដែលបានភៀសខ្លួន ចេញពីតំបន់ហ្កាហ្សាអាចជួបបញ្ហាកង្វះទឹក និងអគ្គិសនី

    អ.ស.ប៖ ប្រជាជនជិត ២០ម៉ឺននាក់ដែលបានភៀសខ្លួន ចេញពីតំបន់ហ្កាហ្សាអាចជួបបញ្ហាកង្វះទឹក និងអគ្គិសនី
  • លោក ពូទីនថា ការពង្រីកជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អាចប៉ះពាល់ដល់ទីផ្សារថាមពល

    លោក ពូទីនថា ការពង្រីកជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អាចប៉ះពាល់ដល់ទីផ្សារថាមពល

    មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ការពង្រីកជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន កាន់តែខ្លាំង អាចនឹងប៉ះពាល់ដល់ទីផ្សារថាមពល។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងថា ការពង្រីកជម្លោះអ៊ីស្រាអែល និងហ្គាហ្សា «នឹងមិនប៉ះពាល់ដល់ផលិតកម្មនោះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់សមាសធាតុផ្សេងទៀតទាំងអស់ ដែលកំណត់ស្ថានភាព នៃទីផ្សារថាមពល ពិភពលោក»។ ថ្លែងនៅក្នុងវេទិកា «សប្តាហ៍ថាមពលរុស្ស៊ី» លោក ពូទីន ក៏និយាយផងដែរថា លោកមិនឃើញពីភាពចំណេញ ដែលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ នាភាគខាងកើត ហើយលោកថែមទាំងព្រមានថា «សកម្មភាពបែបនេះធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង»។ នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង បន្ទាប់ពីវេទិកា «សប្តាហ៍ថាមពលរុស្ស៊ី» នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា «រុស្ស៊ីក៏អាចរួមចំណែករបស់ខ្លួន ក្នុងដំណើរការដោះស្រាយនេះផងដែរ» ។ គួររម្លឹកថា ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ទៅលើអ៊ីស្រាលអែល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ បានធ្វើឱ្យមនុស្សសរុបចំនួន ១២០០ នាក់ត្រូវបានសម្លាប់។ ជាការតបតវិញ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស…

  • នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញា បំផ្លាញក្រុមហាម៉ាស់ ក្រោយការវាយប្រហារយ៉ាងសាហាវ

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញា បំផ្លាញក្រុមហាម៉ាស់ ក្រោយការវាយប្រហារយ៉ាងសាហាវ

    ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែលបានវាយលុកគោលដៅរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប អស់រយៈពេលប្រាំថ្ងៃជាប់គ្នា ចាប់តាំងពីការវាយប្រហារដ៏ខ្លាំងក្លារបស់ពួកសកម្មប្រយុទ្ធ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់រាប់ពាន់នាក់ ដោយក្នុងនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថា នឹងមានការបំផ្លិចបំផ្លាញទាំងស្រុង ទៅលើក្រុមសកម្មប្រយុទ្ធ។ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលជាមេដឹកនាំស្តាំនិយមជើងចាស់រូបនេះបាននិយាយថា សមាជិកក្រុមហាម៉ាស់ទាំងអស់គឺជា «មនុស្សត្រូវសម្លាប់» ដោយលោកបានប្រដូចពួកគេទៅនឹងក្រុមរដ្ឋឥស្លាម ហើយបានសន្យាថា «យើងនឹងកម្ទេចពួកគេ ហើយបំផ្លាញពួកគេ ដូចដែលពិភពលោកបានបំផ្លាញក្រុម រដ្ឋឥស្លាម»។ នៅមុននេះ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ទើបបានដោះស្រាយ វិវាទនយោបាយរបស់លោក ជាបណ្ដោះអាសន្ន និងបង្កើតរដ្ឋាភិបាលគ្រាអាសន្ន រួមទាំង អតីតរដ្ឋមន្ត្រីការពារជាតិ Benny Gantz កណ្តាលនិយម សម្រាប់រយៈពេលនៃវិបត្តិសង្គ្រាមនេះ។ ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ ដែលជាការអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់អ៊ីស្រាអែល បានធ្វើឱ្យមនុស្សសរុបចំនួន ១២០០ នាក់ត្រូវបានសម្លាប់ ជាការវាយលុករបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម នេះបើយោងតាមកងកម្លាំងអ៊ីស្រាអែល ដោយពួកគេអះអាងទៀតថា អ្នកស្លាប់ភាគច្រើន គឺជាជនស៊ីវិល។ រីឯ មន្ត្រីនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា មនុស្សជាង…

  • អ៉ីស្រាអែលដាក់ពង្រាយរថក្រោះប្រយុទ្ធ Merkava នៅតំបន់ Upper Galilee ភាគខាងជើងប្រទេស ក្បែរព្រំដែនជាមួយលីបង់

    អ៉ីស្រាអែលដាក់ពង្រាយរថក្រោះប្រយុទ្ធ Merkava នៅតំបន់ Upper Galilee ភាគខាងជើងប្រទេស ក្បែរព្រំដែនជាមួយលីបង់
  • ប្រធានាធិបតីឥណ្ឌូនេស៊ីថ្កោលទោស «ការកាន់កាប់របស់អ៊ីស្រាអែល» នៅប៉ាឡេស្ទីន

    ប្រធានាធិបតីឥណ្ឌូនេស៊ីថ្កោលទោស «ការកាន់កាប់របស់អ៊ីស្រាអែល» នៅប៉ាឡេស្ទីន

    ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងថា «ការលើកឡើងដែលថាតំបន់ប៉ាឡេស្ទីន ជារបស់អ៊ីស្រាអែល» គឺជាដើមហេតុនៃជម្លោះផ្ទុះអាវុធ ដូច្នេះ ត្រូវតែដោះស្រាយ ហើយលោកប្រធានាធិបតីប្រកាសថ្កោលទោសចំពោះ «ការកាន់កាប់របស់អ៊ីស្រាអែល» នៅប៉ាឡេស្ទីន។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានសង្កត់ធ្ងន់ថា «ឫសគល់នៃជម្លោះ គឺការកាន់កាប់ទឹកដីប៉ាឡេស្ទីន ដោយក្រុមអ៊ីស្រាអែល ដូច្នេះ ត្រូវតែដោះស្រាយ ភ្លាមៗ ទៅតាមដែនកំណត់ ដែលបានព្រមព្រៀង ដោយអង្គការសហប្រជាជាតិ»។ ការលើកឡើងរបស់លោកប្រធានាធិបតី ចូកូ វីដូដូ បានធ្វើឡើង ក្នុងពេលដែលក្រុមអ្នកគាំទ្រប៉ាឡេស្ទីនជាច្រើន នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្តុំគ្នា ក្នុងរដ្ឋធានីហ្សាកាតា ក្នុងគោលដៅ អំពាវនាវឲ្យមានសន្តិភាព នៅតំបន់ហ្កាហ្សាផងដែរ។ ប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលសំដៅលើក្រុមហាម៉ាស់ ដើម្បីជៀសវាងការកើនឡើងនូវចំនួនអ្នកស្លាប់ និងការខូចខាតទ្រព្យសម្បត្តិ កាន់តែធ្ងន់ធ្ងរ។ ជនជាតិឥណ្ឌូណេស៊ី ចំនួន៤៥ នាក់កំពុងមានវត្តមាន នៅប៉ាឡេស្ទីន ក្នុងនោះ ១០ នាក់ស្ថិតនៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីប ដែលជាចំណុចកណ្តាល…

  • សាកសពក្រុមឧទ្ទាមហាម៉ាស់ប្រហែល ១,៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែល

    សាកសពក្រុមឧទ្ទាមហាម៉ាស់ប្រហែល ១,៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែល

    ហ្ស៊េរុយសាឡឹម៖ កងទ័ពបាននិយាយនៅថ្ងៃទី១០ ខែតុលាថា សាកសពពួកសកម្មប្រយុទ្ធហាម៉ាសប្រហែល ១,៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែលកំពុងបើកការវាយលុកតាមអាកាសលើតំបន់ប៉ាឡេស្ទីន។ អ្នកនាំពាក្យយោធា លោក Richard Hecht បានប្រាប់អ្នកយកព័ត៌មានថា សាកសពក្រុមហាម៉ាស់ប្រហែល ១,៥០០នាក់ (ពួកសកម្មប្រយុទ្ធ) ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែលនៅជុំវិញតំបន់ហ្គាហ្សាស្ទ្រីប និងថា គិតមកទល់ពេលនេះ កងកម្លាំងសន្តិសុខបានគ្រប់គ្រងមកវិញ នូវទីតាំងភាគច្រើន ឬមួយចំនួនតូចនៅតាមព្រំដែនជាមួយតំបន់ហ្គាហ្សា។ លោកថា កងទ័ពជិតបញ្ចប់ការជម្លៀសប្រជាសហគមន៍ទាំងអស់នៅជុំវិញព្រំដែនហើយ។ គួរបញ្ជាក់ថា អ៊ីស្រាអែលបានរងការវាយប្រហារទ្រង់ទ្រាយធំពីក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្រុកចូលតាមរបងព្រំដែន ដោយមានការបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន និងបានសម្លាប់មនុស្សជាង ៩០០នាក់នៅក្នុងទឹកដីអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកតាមអាកាស និងបាញ់កាំភ្លើងធំ ទៅលើគោលដៅរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលរហូតមកទល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨៧នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • តំណាងគណបក្សសាធារណៈរដ្ឋអាមេរិក លោកស្រី Marjorie Taylor Greene ថា អាមេរិកត្រូវតែធ្វើការជាមួយអ៉ីស្រាអែល

    តំណាងគណបក្សសាធារណៈរដ្ឋអាមេរិក លោកស្រី Marjorie Taylor Greene ថា អាមេរិកត្រូវតែធ្វើការជាមួយអ៉ីស្រាអែល

    ដើម្បីស៊ើបអង្កេតប្រភពដើមនៃអាវុធដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រើវាយប្រហារប្រឆាំងនឹងអ៉ីស្រាអែល #ams1minute