-
ប្រជាជនប្រមាណ ២,៣ លាននាក់នៅហ្កាហ្សាប្រឈមមុខនឹងបញ្ហាកង្វះស្បៀង

ទឹកស្អាត និងសុវត្ថិភាពកាន់តែខ្លាំង ខណៈប្រជាជនរាប់សែននាក់ទៀត កំពុងជម្លៀសខ្លួនចេញពីភាគខាងជើងតំបន់ហ្កាហ្សាទៅតាមការព្រមានរបស់អ៉ីស្រាអែល។ ប៉ាឡេស្ទីនចំនួន ២ ៣២៩នាក់បានស្លាប់ ខណៈប្រជាជនអ៉ីស្រាអែលជាង ១ ៣០០នាក់ ក៏ត្រូវបានស្លាប់ គិតត្រឹមថ្ងៃទី១៥ តុលា។ ជម្លោះនេះជាសង្គ្រាមដ៏សាហាវបំផុតមិនធ្លាប់មានសំរាប់ប៉ាឡេស្ទីន និងអ៉ីស្រាអែល – AP #ams1minute
-
មន្រ្តីហាម៉ាស់៖ រុស្ស៊ីអាចដើរតួនាទីស្ថាបនាក្នុងជម្លោះនៅមជ្ឈឹមបូព៌ា

បេរូត៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ជឿជាក់ថា រុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដើរតួនាទីសំខាន់ ដើម្បីជួយបញ្ចប់ភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការឈ្លានពានរបស់អ៊ីស្រាអែល។ លោក Ali Baraka ប្រធានផ្នែកទំនាក់ទំនងជាតិរបស់ក្រុមហាម៉ាសនៅក្រៅប្រទេស ប្រាប់សារព័ត៌មានរុស្ស៊ី TASS ថា ចលនាក្រុមហាម៉ាស់ជឿទុកចិត្តខ្ពស់លើប្រទេសរុស្ស៊ី និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដូច្នេះយើងនឹងស្វាគមន៍ការសម្របសម្រួលរបស់រុស្ស៊ី ក្នុងការដោះស្រាយជម្លោះ។ លោក Baraka បាននិយាយយ៉ាងដូច្នេះថា យើងចាប់អារម្មណ៍ក្នុងការបញ្ចប់ការឈឺចាប់របស់ជនស៊ីវិល ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងបញ្ចប់ការបិទផ្លូវនៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើតាមតំណាងក្រុមហាម៉ាស់រូបនេះ ប៉ាឡេស្ទីនវាយតម្លៃខ្ពស់ចំពោះជំហររបស់លោក ពូទីន ហើយយើងចាត់ទុករុស្ស៊ីជាមហាអំណាចមួយ ដែលក្រោកឈរឡើងដើម្បីច្បាប់អន្តរជាតិ និងស្វែងរកយុត្តិធម៌ដល់អ្នករងការជិះជាន់។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ដដែល បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំនៃចលនានេះ មានទំនាក់ទំនងជានិច្ចជាមួយរុស្ស៊ី និងថា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំដែលអាចធ្វើទៅបាន ជាមួយអ្នកការទូតរុស្ស៊ីនៅក្នុងប្រទេសអារ៉ាប់មួយ ហើយយើងស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ៕ ប្រភព៖ TASS ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ចំនួនជនជាតិថៃស្លាប់កើនឡើងដល់ ២៤នាក់

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃសៅរ៍ទី១៤ ខែតុលានេះ បានថ្លែងថា ជនជាតិថៃបីនាក់ទៀតបានស្លាប់ នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៤នាក់។ Read. នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ខ្ញុំបានទទួលដំណឹងថា មានជនជាតិថៃ ៣នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៤នាក់ហើយ។ ទន្ទឹមគ្នា ក្រសួងការបរទេសថៃក៏បានបញ្ជាក់ដែរថា ជនជាតិថៃ ២នាក់បន្ថែមទៀតបានរងរបួស នាំឱ្យចំនួនសរុបកើនឡើងដល់ ១៦នាក់។ ចំណែកក្រសួងការងារថៃ បានឱ្យដឹងទៀតថា ជនជាតិថៃប្រហែល ៣០,០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើននៅក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ អ្នកការទូតកំពុងធ្វើការដើម្បីនាំយកពលករថៃចំនួន ៧,០០០នាក់ត្រលប់មកផ្ទះវិញ ហើយគិតមកទល់ពេលនេះ មានជនជាតិថៃជិត ១០០នាក់បានត្រឡប់មកពីប្រទេសអ៊ីស្រាអែលវិញ។ សូមរម្លឹកផងដែរថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខ្មាន់កាំភ្លើងក្រុមហាម៉ាស់រាប់រយនាក់បានវាយលុកឆ្លងកាត់ព្រំដែនពីហ្គាហ្សាចូលទៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល ហើយបានសម្លាប់មនុស្សជាង ១,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ រីឯក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ប្រជាជនហ្គាហ្សាចំនួន ១,៩០០នាក់ ដែលភាគច្រើនជាជនស៊ីវិល រួមទាំងកុមារជាង ៦០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕ ប្រភព៖…
-
មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាក្នុងទីក្រុងនានារបស់អង់គ្លេស ដើម្បីបង្ហាញសាមគ្គីជាមួយប៉ាឡេស្ទីន

ឡុងដ៍៖ មនុស្សរាប់ម៉ឺននាក់ នៅថ្ងៃសៅរ៍ទី១៤ ខែតុលា បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងឡុងដ៍ និងទីក្រុងផ្សេងទៀតរបស់ចក្រភពអង់គ្លេស ដើម្បីបង្ហាញការគាំទ្រប៉ាឡេស្ទីន បើទោះជាប៉ូលិសព្រមានថា នរណាម្នាក់ដែលបង្ហាញការគាំទ្រដល់ក្រុមហាម៉ាសអាចប្រឈមមុខនឹងការចាប់ខ្លួនក៏ដោយ។ Read. ក្រុមបាតុកររាប់ម៉ឺនបានដើរកាត់ទីក្រុងឡុងដ៍ ដែលជាបេះដូងនៃចក្រភពអង់គ្លេស ចំពេលមានការយាមកាមយ៉ាងតឹងរ៉ឹងពីមន្រ្តីប៉ូលិសជាង ១,០០០នាក់។ ការប្រមូលផ្តុំស្រដៀងគ្នានេះដែរ បានធ្វើឡើងនៅទីក្រុង Manchester និងទីក្រុងផ្សេងទៀតរបស់ចក្រភពអង់គ្លេស ក៏ដូចជាទីក្រុង Edinburgh និង Glasgow នៅក្នុងប្រទេសស្កុតឡែន។ នៅទីក្រុងឡុងដ៍ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅជិតទីស្នាក់ការរបស់សារព័ត៌មាន BBC News មុនពេលជួបជុំគ្នានាពេលរសៀលនៅជិតការិយាល័យ និងលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់។ បាតុករខ្លះកាន់ទង់ជាតិប៉ាឡេស្ទីន និងស្លាកសញ្ញាដែលមានពាក្យស្លោកដូចជា “សេរីភាពសម្រាប់ប៉ាឡេស្ទីន” និង “បញ្ចប់ការសម្លាប់រង្គាល” ហើយនឹង “ទណ្ឌកម្មអ៊ីស្រាអែល”។ ទន្ទឹមគ្នា ក៏មានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិសផងដែរ។ លោក Ismail Patel ប្រធានយុទ្ធនាការ Friends of Al-Aqsa បានប្រាប់សារព័ត៌មាន AFP ថា ខ្ញុំគិតថា មនុស្សទាំងអស់នៅជុំវិញពិភពលោក មិនត្រឹមតែនៅក្នុងចក្រភពអង់គ្លេសនោះទេ…
-
មេដឹកនាំហាម៉ាស់ចោទប្រកាន់អ៊ីស្រាអែល ពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម” នៅហ្គាហ្សា

ហ៊េ្សរុយសាឡឹម៖ មេដឹកនាំក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ទី១៤ ខែតុលានេះ បានចោទប្រកាន់អ៊ីស្រាអែល ពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម” ខណៈដែលកងទ័ពអ៊ីស្រាអែលបានបន្តវាយលុកតំបន់ហ្គាហ្សា និងត្រៀមខ្លួនសម្រាប់ការវាយប្រហារតាមផ្លូវគោកដើម្បីបោសសម្អាតក្រុមនេះ។ Read. ប្រមុខក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ លោក អ៊ីស្មែល ហានីយ៉េ បានចោទប្រកាន់អ៊ីស្រាអែល នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស ហើយត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហាម៉ាសថា អំពើឃោរឃៅរបស់អ៊ីស្រាអែលស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ ជាមួយគ្នានេះ មេដឹកនាំក្រុមហាម៉ាស់បានថ្កោលទោសការឡោមព័ទ្ធរបស់អ៊ីស្រាអែល ដែលក្នុងនោះ ការត្រួតត្រារបស់អ៊ីស្រាអែលកំពុងបិទខ្ទប់ការផ្តល់ជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ហ្គាហ្សា គឺជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសនៅក្នុងទឹកដីអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សច្រើនជាង ១,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាការសងសឹកវិញនោះ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងបំផ្លាញក្រុមហាម៉ាស ហើយបានបើកការវាយប្រហារសម្លាប់មនុស្សជាង ២.២០០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិលផងដែរ។ បន្ថែមលើនេះ អ៊ីស្រាអែលក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ស្បៀងអាហារ និងអគ្គិសនីទៅកាន់តំបន់ហ្គាហ្សាផងដែរ ហើយបានព្រមានថា ខ្លួននឹងរក្សាការឡោមព័ទ្ធរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក ពូទីន និងលោក ស៊ី នឹងជួបគ្នានៅប្រទេសចិន នាសប្តាហ៍ក្រោយ

មូស្គូ៖ មេដឹកនាំរុស្ស៊ីនឹងធ្វើដំណើរទៅកាន់ប្រទេសចិននាសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយ “មិត្តជាទីស្រឡាញ់” លោក ស៊ី ជីនពីង ដើម្បីពង្រឹងភាពជាដៃគូកាន់តែជិតស្និទ្ធ នៅក្នុងទំនាក់ទំនងជាយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្ទើរតែមិនហ៊ានចេញដំណើរហួសពីព្រំដែនប្រទេសរបស់លោក ចាប់តាំងពីជម្លោះផ្ទុះឡើងនៅអ៊ុយក្រែន ដោយការធ្វើដំណើរនៅសប្តាហ៍ក្រោយរបស់គាត់ គឺជាដំណើរឆ្ពោះទៅកាន់ប្រទេសមហាអំណាចពិភពលោកលើកដំបូង។ ទីក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍អ្នកតំណាងមកពីប្រទេសចំនួន ១៣០ នៅថ្ងៃទី ១៧ និង១៨ ខែតុលានេះ ដើម្បីប្រារព្ធខួបមួយទសវត្សរ៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ហៅកាត់ថា (BRI) ដែលជាគម្រោងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពង្រីកការឈានទៅដល់សកលលោករបស់ប្រទេសចិន។ ការពឹងផ្អែកជាយុទ្ធសាស្ត្ររបស់មេដឹកនាំរុស្សីលើប្រទេសចិន បានរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីការលុកលុយលើប្រទេសជិតខាងរបស់ខ្លួន (អ៊ុយក្រែន) ដែលបានរុញច្រានប្រទេសរបស់គាត់ឱ្យស្ថិតក្នុងភាពឯកោអន្តរជាតិ។ តួយ៉ាងនៅឆ្នាំនេះ ពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរបានកើនឡើងដល់កម្រិតដែលមិនធ្លាប់មាន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងការនាំចូលប្រេងរបស់ចិនពីរុស្ស៊ី ផ្តល់ឱ្យទីក្រុងមូស្គូនូវខ្សែជីវិតដ៏សំខាន់មួយ ក្រោយរងសម្ពាធទណ្ឌកម្មពីអន្តរជាតិ។ យោងតាមទិន្នន័យគយចិនបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគី (រុស្សី-ចិន) បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងទំហំទឹកប្រាក់ ១៩០ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយភាគីទាំងពីរបានសន្យាថា នឹងឈានដល់ ២០០ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
ក្រុមហេសបូឡាប្រកាសត្រៀមខ្លួនវាយប្រហារអ៊ីស្រាអែល ប្រសិនបើពេលវេលាសក្តិសមមកដល់

បេរូត៖ ក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ នៅថ្ងៃសុក្រទី១៣ ខែតុលានេះ បានប្រកាសថា ពួកគេបានត្រៀមខ្លួនពេញលេញហើយ ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្តប៉ាឡេស្ទីនម៉ាហាស់របស់ខ្លួន ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល នៅពេលដែលពេលវេលាសក្តិសមមកដល់។ អនុប្រធានក្រុមហេសបូឡា លោក ណែម ហ្គាហ្ស៊ឹម បានប្រាប់ក្នុងពិធីជួបជុំអ្នកគាំទ្រប៉ាឡេស្ទីននៅជាយក្រុងបេរូត យ៉ាងដូច្នេះថា យើងបានត្រៀមខ្លួនយ៉ាងពេញលេញ ហើយនៅពេលដែលពេលវេលាសក្តិសមមកដល់ យើងនឹងធ្វើវា។ លោកបន្ថែមថា ការផ្សព្វផ្សាយដោយប្រទេសធំៗ, បណ្តាប្រទេសអារ៉ាប់ និងបេសកជនមកពីអង្គការសហប្រជាជាតិ ដោយផ្ទាល់ និងដោយប្រយោល ដោយសុំឱ្យយើងកុំជ្រៀតជ្រែកក្នុងសមរភូមិជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏ដោយ ក៏មិនអាចជះឥទ្ធិពលដល់ស្មារតីរបស់ពួកយើងឡើយ ពីព្រោះហេសបូឡាដឹងច្បាស់ពីកាតព្វរបស់ខ្លួន។ ការប្រកាសបែបនេះរបស់លោក ហ្គាហ្ស៊ឹម ខាងលើនេះ បានកើតមានឡើងចំពេលដែលក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានបើកការវាយប្រហារគ្នាយ៉ាងធ្ងន់ធ្ងររយៈពេល ៧ថ្ងៃមកហើយ បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់រាប់រយនាក់បានសម្រុកឆ្លងកាត់ព្រំដែនពីហ្គាហ្សា ចូលទៅក្នុងទឹកដីប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងបានសម្លាប់មនុស្សជាង ១,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាការឆ្លើយតប អ៊ីស្រាអែលបានសងសឹកវិញដោយការទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៩០០នាក់ ភាគច្រើនជាជនស៊ីវិល រួមទាំងកុមារជាង ៦០០នាក់ នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនចោទអ៊ីស្រាអែល ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា

រ៉ាម៉ាឡាហ៍៖ មេដឹកនាំប៉ាឡេស្ទីនបានពណ៌នាការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់លើតំបន់ហ្គាហ្សា ថា ជាឧក្រិដ្ឋកម្មសង្គ្រាម, អំពើប្រល័យពូជសាសន៍ និងជាការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក។ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បាននិយាយក្នុងសន្និសិទកាសែតមួយនៅក្នុងទីក្រុងរ៉ាម៉ាឡាហ៍ យ៉ាងដូច្នេះថា ប្រជាជនប៉ាឡេស្ទីនកំពុងមើលឃើញការសម្លាប់រង្គាលនៅតំបន់ហ្គាហ្សា និងការវាយប្រហារជារៀងរាល់ថ្ងៃដោយអ្នកតាំងលំនៅលើប្រជាជនរបស់យើងនៅតំបន់ West Bank។ អ្វីដែលបានប្រព្រឹត្តនៅហ្គាហ្សា គឺពិតប្រាកដណាស់ ជាការសម្លាប់រង្គាល។ លោកបន្តថា ការគាំទ្រអន្តរជាតិដល់អ៊ីស្រាអែល គឺមិនខុសអីពីការលើកទឹកចិត្តឱ្យអ៊ីស្រាអែល ប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែច្រើនឡើងលើប្រជាជនរបស់យើងនោះទេ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីប៉ាឡេស្ទីនបានជួបពិភាក្សាជាមួយមេដឹកនាំអន្តរជាតិ។ តួយ៉ាង គាត់បានជួបប្រជុំនៅព្រឹកនេះជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ហើយអ្វីដែលយើងអំពាវនាវ នោះគឺការបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារមកលើប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះបានបន្ថែមថា កុមារច្រើនជាង ៥៨៣នាក់ និងស្ត្រីច្រើនជាង ៣៥១នាក់ បានស្ថិតក្នុងចំណោមជនរងគ្រោះដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល។ នេះគឺជាឧក្រិដ្ឋកម្មសង្រ្គាម, អំពើប្រល័យពូជសាសន៍ និងការបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក ទៅលើទ្រព្យសម្បត្តិឯកជន, ស្ថាប័ន, ទីតាំងសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រមុខអង្គការសហប្រជាជាតិ៖ ស្ថានការណ៍នៅហ្គាហ្សាឈានដល់កម្រិតទាបថ្មីមួយដ៏គ្រោះថ្នាក់

អ.ស.ប៖ ប្រមុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី១៣ ខែតុលានេះ បានអំពាវនាវឱ្យការពារសិទ្ធិមនុស្សជាមូលដ្ឋាន ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានរីករាលដាល ដោយលោកបានសង្កត់ធ្ងន់ថា សូម្បីតែសង្រ្គាមក៏មានច្បាប់ដែរ ហើយព្រមានប្រឆាំងនឹងការប្រើចំណាប់ខ្មាំងជាខែលការពារខ្លួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានថ្លែងក្នុងសន្និសិទកាសែត នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា ស្ថានការណ៍នៅតំបន់ហ្គាហ្សាបានឈានដល់កម្រិតទាបថ្មីមួយដ៏គ្រោះថ្នាក់។ លោក ហ្គូទែរេស បាននិយាយយ៉ាងដូច្នេះថា យើងចង់ឱ្យការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ចូលទៅដល់ទូទាំងតំបន់ហ្គាហ្សា ដូច្នេះយើងអាចចែកចាយប្រេងឥន្ធនៈ, ស្បៀងអាហារ និងទឹកបរិភោគដល់មនុស្សគ្រប់គ្នាដែលត្រូវការ ដោយសារតែប្រព័ន្ធសុខាភិបាលរបស់តំបន់នេះជិតដួលរលំហើយ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា សូម្បីតែសង្រ្គាមក៏មានច្បាប់ដែរ… នោះគឺច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ដែលត្រូវតែគោរព និងតម្កល់ទុកជានិច្ច ដូច្នេះជនស៊ីវិលត្រូវតែទទួលបាននូវការការពារ ហើយក៏មិនត្រូវបានប្រើប្រាស់ជាខែលការពារខ្លួនដែរ។ ការអំពាវនាវរបស់លោក ហ្គូទែរេស ឱ្យការពារជនស៊ីវិលខាងលើនេះ បានកើតឡើង ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់ប្រទេសលោកទៅលើតំបន់ហ្គាហ្សា គឺជា “គ្រាន់តែជាការចាប់ផ្តើម” នៃការឆ្លើយតបចំពោះការវាយប្រហាររបស់ពួកហាម៉ាស ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដែលបានធ្វើឱ្យមនុស្ស ១,៣០០នាក់ ភាគច្រើនជាជនស៊ីវិលបានស្លាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក បៃដិន ៖ ការដោះស្រាយវិបត្តិមនុស្សធម៌នៅហ្គាហ្សា គឺជារឿងអាទិភាព

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រទី១៣ ខែតុលានេះ បានថ្លែងថា ការដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺជារឿងអាទិភាព។ នៅក្នុងសន្ទរកថានៅឯទីក្រុងហ្វីឡាដែលហ្វី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលលោកបានពណ៌នាថា ជាទង្វើពួកបិសាច។ លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុងធ្វើឱ្យប្រាកដថា អ៊ីស្រាអែលមានអ្វីដែលខ្លួនត្រូវការដើម្បីការពារខ្លួន និងឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា រឿងមួយទៀតក៏ជាអាទិភាពមួយសម្រាប់លោកផងដែរ នោះគឺការដោះស្រាយជាបន្ទាន់នូវវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។ បើតាមលោក បៃដិន ក្រុមការងាររដ្ឋបាលរបស់លោកកំពុងធ្វើការនៅក្នុងតំបន់ រួមទាំងការទំនាក់ទំនងដោយផ្ទាល់ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល, អេហ្ស៊ីប ហ្ស៊កដានី និងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត ក៏ដូចជាអង្គការសហប្រជាជាតិ ដើម្បីបង្កើនការគាំទ្រក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា