Category: ព័ត៌មានអន្តរជាតិ

  • មនុស្សចំនួន ៤ ១៣៧នាក់បានស្លាប់ ដោយក្នុងនោះ ៧០% គឺជាស្ដ្រី និងកុមារ ខណៈមនុស្ស ១៣ ១៦២នាក់ផ្សេងទៀតបានរងរបួស

    មនុស្សចំនួន ៤ ១៣៧នាក់បានស្លាប់ ដោយក្នុងនោះ ៧០% គឺជាស្ដ្រី និងកុមារ ខណៈមនុស្ស ១៣ ១៦២នាក់ផ្សេងទៀតបានរងរបួស

    គិតចាប់តាំងពីមានការទម្លាក់គ្រាប់បែកដោយអ៉ីស្រាអែលទៅលើតំបន់ហ្កាហ្សា កាលពីពីរសប្តាហ៍មុន។ តាំងពីផ្ទុះជម្លោះមក បុគ្គលិកពេទ្យចំនួន ៤៦នាក់បានបាត់បង់ជីវិត និង៨៥នាក់ទៀតបានរងរបួស ខណៈមន្ទីរព្យាបាល ២១កន្លែង មិនអាចធ្វើប្រតិបត្តិការបាន ព្រោះខ្វះឥន្ធនៈ ដោយសារតែការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែល ចំពោះតំបន់ហ្កាហ្សា។ បច្ចុប្បន្ន ប្រជាជនប៉ាឡេស្ទីន កំពុងរង់ចាំជំនួយមនុស្សធម៌ដ៏ចាំបាច់ ដែលបញ្ជូនមកពីអេហ្ស៉ីប តាមច្រកព្រំប្រទល់ Rafah – NDTV #ams1minute

  • លោក ថាវីស៊ីន អញ្ជើញលោក ពូទីន ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ

    លោក ថាវីស៊ីន អញ្ជើញលោក ពូទីន ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ

    ប៉េកាំង, បាងកក៖ នាយករដ្ឋមន្ត្រីថៃបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក ពូទីន ឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ជាការអញ្ជើញ ក្នុងពេលមេដឹកនាំទាំងពីរបានជួបគ្នា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីរុស្ស៊ី បានចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ នៅប្រទេសចិន។ អំឡុងពេលចូលរួមវេទិកានេះ មេដឹកនាំទាំងពីរបានឆ្លៀតជួបពិភាក្សាការងារទ្វេភាគី។ នាពេលនោះ លោកនាយករដ្ឋមន្ត្រីថៃបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ក្នុងប្រទេសថៃ នាឆ្នាំក្រោយ។ លោក ស្រេតថា ថាវីស៊ីន បានមានប្រសាសន៍ថា «ខ្ញុំបានអញ្ជើញ លោកពូទីន ទៅលេងប្រទេសថៃ នៅឆ្នាំក្រោយ…ប្រធានាធិបតីពូទីនចូលចិត្តភូកេត ខ្ញុំយល់ថា គាត់ធ្វើដំណើរជាញឹកញាប់» លោក ពូទីន បានទទួលយកការអញ្ជើញនេះ ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ។ ការជួបគ្នា នាពេលនោះ ត្រូវបានគេដឹងថា ក៏មានការពិភាក្សាអំពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌ផងដែរ។ ក្នុងជំនួបនោះ លោក ពូទីន បានសោកស្ដាយចំពោះការធ្លាក់ចុះនៃពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ដោយសារតែ «ស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់» នេះបើតាមការទីភ្នាក់ងារសារព័ត៌មាន Tass។ គួរកត់សម្គាល់ថា…

  • លោកបៃឌិន កំពុងស្នើសុំប្រាក់ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល

    លោកបៃឌិន កំពុងស្នើសុំប្រាក់ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល

    វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងស្នើសុំទៅកាន់សភា អាមេរិកសម្រាប់ទឹកប្រាក់ចំនួន ៦០ពាន់លានដុល្លារ ជាជំនួយដល់អ៊ុយក្រែន និងទឹកប្រាក់​ចំនួន ១៤ពាន់លានដុល្លារផ្សេងទៀត សម្រាប់ជាជំនួយដល់អ៊ីស្រាអែល។ បើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ(Reuters) សំណើនេះក៏នឹងរួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ ១៤ ពាន់លានដុល្លារសម្រាប់ដោះស្រាយបញ្ហាអ​សន្តិសុខ​នៅតាមព្រំដែន និង៧ពាន់លានដុល្លារសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បើតាមការចុះផ្សាយដដែលបានឱ្យដឹងថា ចំនួនទឹកប្រាក់ពាក់កណ្តាលដែលលោក បៃដិន កំពុងស្នើសុំឱ្យអ៊ុយក្រែន (៣០ពាន់លានដុល្លារ) ​នឹងត្រូវប្រើប្រាស់ដើម្បីធ្វើទំនើបកម្ម​ស្តុកអាវុធ​របស់អ៊ុយក្រែន។ ជាមួយគ្នានេះលោក បៃដិន នឹងត្រូវបង្ហាញសំណើនេះតាមរយៈសុន្ទរកថានៅសេតវិមាន នា​ថ្ងៃព្រហស្បតិ៍ ម៉ោង ៨យប់ (ត្រូវនឹងថ្ងៃសុក្រ ម៉ោង៧ព្រឹក ម៉ោងនៅកម្ពុជា)។ ដោយឡែក លោកបៃឌិន​ ត្រូវបានគេរំពឹងយ៉ាងមុតមាំថានឹងអាចស្នើឱ្យសភាអនុម័ត​ការចំណាយ​បន្ថែមទាំងនេះ​បានក្នុងរយៈពេលឆាប់ៗខាងមុខ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែយកចិត្ត ទុកដាក់ទៅ​លើការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល ដោយក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស។ ទន្ទឹមនឹងគ្នានោះ សហរដ្ឋអាមេរិក ក៏កំពុងតែសម្លឹងមើលការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន​ដែល​ប្រឈមមុខនឹងការឈ្លានពានរុំារ៉ៃពីរុស្ស៊ី។ គួររំឭកថា កាលពីថ្ងៃពុធថ្មីៗនេះ លោកបៃដិន បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល​ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងសង្រ្គាម។ ដំណើរទស្សនកិច្ចរបស់លោក បៃឌិន…

  • នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ជនជាតិចិនដែលទៅកម្សាន្តនៅប្រទេសថៃ

    នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ជនជាតិចិនដែលទៅកម្សាន្តនៅប្រទេសថៃ

    ថៃ៖កាល​ពី​ថ្ងៃ​ពុធ នាយក​រដ្ឋមន្ត្រីថៃ លោក ​ស្រេតថា ថាវីស៊ីន (Srettha Thavisin) ​បាន​ជួប​ពិភាក្សា​​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) នៅ​ទីក្រុង​ប៉េកាំង។ ក្នុង​កិច្ច​ពិភាក្សា​នោះ លោក ស្រេតថា បានលើកឡើងថា លោកបាន​ស្នើឱ្យអនុវត្តវិធានការមិនយក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិនជា​អចិន្ត្រៃយ៍ហើយ។ លោកក៏បានប្រាប់ទៅកាន់សមភាគីរបស់លោក អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ស្ពានអាកាសនៅភាគខាងត្បូងប្រទេសថៃ ដែលអាចតភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ លើសពីនេះ មេដឹកនាំទាំងពីរក៏បានលើកឡើងពីផែនការសាងសង់ស្ពានថ្មីមួយ ឆ្លងទន្លេមេគង្គទៅកាន់ប្រទេសឡាវ ដើម្បីជំរុញពាណិជ្ជកម្មថៃ-ចិន និងអាចកាត់បន្ថយចំណាយទៅលើការនាំចេញសត្វគោរបស់ថៃទៅកាន់ប្រទេសចិន។ លោក ស្រេតថា ក៏បានស្នើឱ្យមានការ​សម្រួលនីតិវិធី​​នាំ​ចេញ​សត្វគោ​ទៅ​ប្រទេស​ចិន ដោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព​នៅ​ប្រទេស​ថៃ ជំនួសឱ្យការត្រួតពិនិត្យនៅប្រទេសឡាវផងដែរ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យការដឹកជញ្ជូនសត្វគោទៅកាន់ប្រទេសចិនកាន់តែងាយស្រួលតាមរយៈផ្លូវដែក និងសមុទ្រ។ លោក ស្រេតថា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​កាលពី​ម្សិលមិញ​ ខ្ញុំមាន​អារម្មណ៍​ថាពិតជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិនណាស់​។ គាត់បានឱ្យលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់គាត់ដើម្បីឱ្យខ្ញុំអាចធ្វើការហៅចូលដោយផ្ទាល់បាន។ នេះគឺជាសញ្ញាដ៏ល្អដែលប្រទេសទាំងពីរត្រូវតែពឹងផ្អែកលើគ្នាទៅវិញទៅមក។ យើងត្រូវតែពឹងផ្អែកលើប្រទេសចិនដែលជាបងប្រុសធំរបស់យើង»។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំដោយប្រទេសចិនផ្ទាល់។ គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ​បាន​លើកលែង​ទិដ្ឋាការ​ជា​បណ្ដោះអាសន្ន​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន និង​កាហ្សាក់ស្ថានដែលធ្វើដំណើរកម្សាន្ត​មកលេងប្រទេសថៃរយៈពេលក្រោម ៣០ ថ្ងៃ ក្នុង​គោលបំណង​ជំរុញ​វិស័យ​ទេសចរណ៍ឱ្យកាន់តែប្រសើរឡើង​ ដែលនេះគឺ​ជាគោលនយោបាយ​មួយ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ទាំងមូលរបស់ថៃ។…

  • កាណាដាដកមន្ត្រីការទូតរបស់ខ្លួន ៤១នាក់ចេញពីប្រទេសឥណ្ឌា ក្រោយកម្តៅការទូតមិនថមថយ

    កាណាដាដកមន្ត្រីការទូតរបស់ខ្លួន ៤១នាក់ចេញពីប្រទេសឥណ្ឌា ក្រោយកម្តៅការទូតមិនថមថយ

    អូតាវ៉ា៖រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បាននិយាយ​ថា ​ប្រទេសកាណាដា បានដកមន្ត្រីការទូតរបស់ខ្លួនចំនួន ៤១ នាក់ចេញ​ពី​ប្រទេស​​​ឥណ្ឌា ក្រោយ​កម្តៅការទូតនៃប្រទេសទាំងពីរមិនថមថយ ​ជុំវិញបញ្ហានៃការសម្លាប់​មេដឹកនាំផ្តាច់​ខ្លួន​ជនជាតិ​​ស៊ីក(Sikh)។ ម្តងហើយម្តងទៀត ​ប្រទេសឥណ្ឌាបានច្រានចោលការសង្ស័យរបស់នាយករដ្ឋមន្ត្រីកាណាដា​ លោក Justin Trudeau និងនិយាយថា វា​មិនទំនងទាល់តែ​សោះដែលថា ​ភ្នាក់ងារ​របស់​ខ្លួនមានទំ​នាក់ទំនង​ទៅនឹង​ឃាតកម្ម​​​​លើលោក Hardeep Singh Nijjar។ ញូវដែលី កាលពីខែមុនបានស្នើឱ្យទីក្រុងអូតាវ៉ា កាត់បន្ថយវត្តមានមន្ត្រីការទូតរបស់ខ្លួនភ្លាមៗ បន្ទាប់ពី​ លោក Trudeau បានលើកឡើងថា មន្ត្រីរបស់ខ្លួនមាន​ភស្តុតាង​ដែល​អាច​ជឿទុកចិត្តបាន ដែលថាភ្នាក់ងាររបស់ប្រទេសឥណ្ឌា នៅពីក្រោយអំពើ​ឃាតកម្មកាលពី​ខែ​មិថុនា​ ទៅ​លើ​​លោ​ក Nijjar អាយុ ៤៥ឆ្នាំ នៅខាងក្រៅប្រាសាទស៊ីក ក្នុងរដ្ឋ British Columbia។ ​ ​ លោកស្រី Joly ​និយាយថា ប្រទេសឥណ្ឌា​បានគំរាមកំហែង​​​ និងលែងទទួលស្គាល់ អ្នកការ​ទូតកា ណា ដា លុះត្រាតែពួកគេចាកចេញពីប្រទេសខ្លួន។ លោកស្រី…

  • សហភាពអឺរ៉ុប ទុកពេលឱ្យក្រុមហ៊ុនមេតា និងតិកតុក មួយសប្តាហ៍ក្នុងការផ្ដល់ព័ត៌មានលម្អិតពីវិធានការប្រឆាំងនឹងព័ត៌មានមិនពិត

    សហភាពអឺរ៉ុប ទុកពេលឱ្យក្រុមហ៊ុនមេតា និងតិកតុក មួយសប្តាហ៍ក្នុងការផ្ដល់ព័ត៌មានលម្អិតពីវិធានការប្រឆាំងនឹងព័ត៌មានមិនពិត

    អឺរ៉ុប៖កាលពីថ្ងៃទី១៩ ខែតុលា គណៈកម្មការអឺរ៉ុបបានទុកពេលឱ្យក្រុមហ៊ុនមេតា (Meta) និងក្រុមហ៊ុនតិកតុក (TikTok) ចំនួនមួយសប្តាហ៍ទៀត ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីវិធានការនានា ប្រឆាំងនឹងការរីករាលដាលនៃអំពើភេរវកម្ម មាតិកាបែបហិង្សា និងមាតិកាដែលនិយាយអំពីភាពស្អប់ខ្ពើមដោយប្រើពាក្យអសុរោះនៅលើវេទិកាសង្គមរបស់ពួកគេ។ ចំណាត់ការនេះបានធ្វើឡើងនៅមួយសប្តាហ៍បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានចាត់វិធានការដដែលនេះទៅលើលោក អេឡុន ម៉ាស (Elon Musk) ចំពោះវេទិកាសង្គម X របស់គាត់។ ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្នើសុំព័ត៌មានពីក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនមេតា (Meta) និងក្រុមហ៊ុនតិកតុក (TikTok)។ សំណើនេះបានធ្វើឡើងដោយសារតែក្រុមអ្នកស្រាវជ្រាវ បានចង្អុលបង្ហាញពីការរីករាលដាលនៃព័ត៌មានមិនពិតកាន់តែច្រើនឡើង បន្ទាប់ពីមានហេតុការណ៍វាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលកាលពីមួយសប្តាហ៍មុន។ ស្ថាប័នប្រតិបត្តិនេះក៏បានបញ្ជាក់ដែរថា គណៈកម្មការអាចបើកការស៊ើបអង្កេតលើក្រុមហ៊ុនទាំងពីរ ប្រសិនបើខ្លួនមិនពេញចិត្តនឹងការឆ្លើយតបរបស់ពួកគេ។គួរដឹងដែរថា ក្រោមច្បាប់មាតិកាអនឡាញថ្មីដែលគេស្គាល់ថាជាច្បាប់សេវាកម្មឌីជីថល (Digital Services Act) បានតម្រូវឱ្យវេទិកាអនឡាញធំៗ ត្រូវធ្វើការដកចេញ ឬលុបនូវមាតិកាដែលខុសច្បាប់ ឬបង្កគ្រោះថ្នាក់ផ្សេងៗ។ ប្រសិនបើពួកគេមិនធ្វើដូច្នេះទេ ពួកគេអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលដែលបានមកពីទូទាំងពិភពលោករបស់ពួកគេ។ គណៈកម្មការអឺរ៉ុបបានប្រកាសថា «ក្រុមហ៊ុនមេតាត្រូវតែផ្តល់ព័ត៌មានដែលខាងយើងបានស្នើសុំ ទៅឱ្យគណៈកម្មការទទួលបន្ទុកនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការឆ្លើយតបនឹងបញ្ហាវិបត្តិសំខាន់ៗជាច្រើន និងនៅត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣​ ពាក់ព័ន្ធនឹងសុចរិតភាពនៃការបោះឆ្នោត»។ ស្រដៀងគ្នានេះផងដែរ គណៈកម្មការនេះក៏បានបន្ថែមថា…

  • ប្រធានាធិបតីអាមេរិក លោក Joe Biden ស្នើសុំសភាអនុម័តការផ្តល់មូលនិធិចំនួន ១៤ពាន់លានដុល្លារបន្ថែមសម្រាប់អ៉ីស្រាអែល

    ប្រធានាធិបតីអាមេរិក លោក Joe Biden ស្នើសុំសភាអនុម័តការផ្តល់មូលនិធិចំនួន ១៤ពាន់លានដុល្លារបន្ថែមសម្រាប់អ៉ីស្រាអែល

    ខណៈរដ្ឋមន្ដ្រីការពារជាតិអ៉ីស្រាអែលប្រាប់កងទ័ពឱ្យត្រៀមលក្ខណៈវាយលុកចូលតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន – Reuters #ams1minute

  • មហាសេដ្ឋីបច្ចេកវិទ្យា និងជាម្ចាស់នៃបណ្ដាញសង្គម X លោក Elon Musk កំពុងពិចារណាដកកម្មវិធីដែលខ្លួនទើបនឹងទិញចេញពីអឺរ៉ុប

    មហាសេដ្ឋីបច្ចេកវិទ្យា និងជាម្ចាស់នៃបណ្ដាញសង្គម X លោក Elon Musk កំពុងពិចារណាដកកម្មវិធីដែលខ្លួនទើបនឹងទិញចេញពីអឺរ៉ុប

    ជាការឆ្លើយតបទៅនឹងការកំណត់បទប្បញ្ញត្តិអ៉ីនធើណិតថ្មីរបស់អឺរ៉ុប #ams1minute

  • អ្នកត្រួតពិនិត្យរបស់ អ.ស.ប ធ្វើតេស្តត្រីសមុទ្រពីក្បែររោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីមើលពីកម្រិតសុវត្ថិភាព

    អ្នកត្រួតពិនិត្យរបស់ អ.ស.ប ធ្វើតេស្តត្រីសមុទ្រពីក្បែររោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីមើលពីកម្រិតសុវត្ថិភាព

    តូក្យូ៖អ្នក​ត្រួត​ពិនិត្យ​អង្គការ​សហប្រជាជាតិ​(អ.ស.ប) បាន​ធ្វើ​តេស្ត​ទៅ​លើ​​គំរូ​ត្រីដែល​យក​​ពី​ទីផ្សារ​ក្បែរ​​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​នៅថ្ងៃទី១៩ ​ខែ​តុលា​​ឆ្នាំ២០២៣ ​បន្ទាប់ពី​ជប៉ុនចាប់​ផ្ដើម​​បញ្ចេញ​កាក​សំណល់​ទឹកចូល​ទៅ​ក្នុង​សមុទ្រ​ចេញ​​ពី​រោង​ចក្រ​នេះកាល​ពី​ខែ​សីហា​​ ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អាហារ​សមុទ្រ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ ​ ការ​​ធ្វើ​តេស្ត​ដើម្បី​រក​មើល​ពី​កម្រិត​សុវត្ថិភាព​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​ប្រទេស​ចិន ​និង​រុស្ស៊ី​ បាន​ហាម​ឃាត់​ការ​នាំ​ចូល​អាហារ​សមុទ្រ​របស់​ជប៉ុន​ ចាប់​តាំង​ពី​ការ​បង្ហូរ​កាក​សំណល់​ទឹក​​​​​​បាន​​ចាប់​​ផ្តើម​ ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង​តូក្យូ​ប្រកែក​ថា​ អាហារ​សមុទ្រ​របស់​ខ្លួន​មាន​​សុវត្ថិភាព​ ​ដោយ​មាន​ការ​ឯកភាព​ពី​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ (IAEA) ​។ ជប៉ុន​កន្លង​មក​ បាន​និយាយ​ថា​ កាក​សំណល់​ទឹក​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា ដែល​រង​គ្រោះ​ដោយ​សារ​តែ​រលក​យក្ស​ស៊ូណាមិ​ឆ្នាំ​ ២០១១​ ត្រូវ​បាន​ចម្រាញ់​យក​សារធាតុ​វិទ្យុ​សកម្ម​ចេញ​ ​ប៉ុន្តែ​​វា​តែ​បន្សល់​​ជាតិ​​​វិទ្យុសកម្ម​​ ទ្រីទីយ៉ូម​ (Tritium)។ ជប៉ុននិយាយ​ថា​ ទ្រីទីយ៉ូម​​ដែល​មាន​ក្នុង​កាក​សំណល់​ទឹក​នោះ​ ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​មាន​សុវត្ថិភាព​។ ក្រុម​ IAEA ​រួម​មាន​អ្នក​វិទ្យាសាស្ត្រ​មក​ពី​ប្រទេស​ចិន ​កូរ៉េ​ខាង​ត្បូង​ និង​កាណាដា ​កំពុង​ប្រមូល​សំណាក​ត្រី ​ទឹក​ និង​ដី​ល្បាប់​នៅ​សប្តាហ៍​នេះ​ ដើម្បី​ផ្ទៀង​ផ្ទាត់​​ការ​អះ​អាង​របស់​ជប៉ុន​។​ លោក​ Paul McGinnity ​សមាជិក​នៃ​បេសកកម្ម​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា​ គោល​បំណង​ដែល​ក្រុម​អ្នក​ត្រួត​ពិនិត្យធ្វើ​តេស្ត​​ គឺ​​ដើម្បី​បញ្ជាក់​ថា​​ ​មន្ទីរ​ពិសោធន៍​ជប៉ុន​​បាន​វាស់​ និង​វិភាគ​បាន​ត្រឹម​ត្រូវ​លើ​កម្រិត​ទ្រីទីយ៉ូម​។  ​ លោក​ McGinnity បាន​និយាយ​ថា​ ទ្រីទីយ៉ូម​ ​​គឺ​ជា​ក្តី​បារម្ភ​ ព្រោះ​ក​ម្រិត​ទ្រីទីយ៉ូម​​ខ្ពស់​​មិន​អាច​ចម្រាញ់​យក​ចេញ​តាម​ដំណើរ​ការ​ចម្រាញ់​នោះ​ទេ​។​ លោក​បន្ត​ថា​៖…

  • រុស្ស៊ីរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីជប៉ុន ក្រោយជប៉ុនបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ

    រុស្ស៊ីរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីជប៉ុន ក្រោយជប៉ុនបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ