Category: ព័ត៌មានអន្តរជាតិ

  • សេតវិមានថា លោក បៃដិន មានបំណងពិភាក្សាក្នុងន័យស្ថាបនាជាមួយលោក ស៊ី

    សេតវិមានថា លោក បៃដិន មានបំណងពិភាក្សាក្នុងន័យស្ថាបនាជាមួយលោក ស៊ី

    វ៉ាស៊ីនតោន៖ សេតវិមាន នៅថ្ងៃអង្គារសប្តាហ៍នេះ និយាយថា មេដឹកនាំអាមេរិក និងចិន ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នាខែវិច្ឆិកានេះ ដើម្បីធ្វើកិច្ចពិភាក្សាក្នុងន័យស្ថាបនា។ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយអំពីកិច្ចពិភាក្សាដែលទន្ទឹងរង់ចាំជាយូរមកហើយថា យើងមានបំណងចង់ឱ្យមានការសន្ទនាក្នុងន័យស្ថាបនា នៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំអាមេរិក-ចិននៅក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកានេះ។លោកស្រីបន្ថែមថា នោះជាអ្វីដែលនឹងកើតឡើងនៅក្នុងខែវិច្ឆិកា… យើងកំពុងរៀបចំឱ្យមានការសន្ទនាក្នុងន័យស្ថាបនានៅសាន់ ហ្វ្រាន់ស៊ីស្កូ… ខ្ញុំគិតថា… ខ្ញុំទើបតែទទួលបានការបញ្ជាក់ពីវា។ បន្ទាប់ពីប្រមុខការទូតកំពូលចិន លោក វ៉ាង យី ជួបជាមួយមន្រ្តីជាន់ខ្ពស់អាមេរិកកាលពីសប្តាហ៍មុន សេតវិមានបានបញ្ជាក់ថា ភាគីទាំងពីរបាននឹងកំពុងធ្វើការរួមគ្នា ឆ្ពោះទៅរកកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ។ទោះបីជាយ៉ាងណា លោក វ៉ាង បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ផ្លូវឆ្ពោះទៅរកកិច្ចពិភាក្សារវាងលោក ស៊ី និងលោក បៃដិន នៅមិនទាន់រលូននៅឡើយទេ។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក បានជួបភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលប្រទេសទាំងពីរប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើសពីនេះ ជាពិសេសនៅពេលដែលចិនជំរុញកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយការត្រួតត្រារបស់សហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អត្រាគ្មានការងារធ្វើ នៅសង្ហិបុរី កើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០២៣

    អត្រាគ្មានការងារធ្វើ នៅសង្ហិបុរី កើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០២៣

    សង្ហិបុរី៖ យោងតាមស្ថិតិរបស់ក្រសួងធនធានមនុស្សសង្ហិបុរី (MOM) បង្ហាញថា អត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេសសិង្ហបុរី បានកើនឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយសារទស្សនវិស័យសេដ្ឋកិច្ចចុះខ្សោយ បានទាញទម្លាក់វិស័យដូចជាពាណិជ្ជកម្មលក់ដុំ។ អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសសង្ហិបុរី កើនឡើងចំនួន ៩០០នាក់ បន្ថែមពីលើចំនួន ៣,២០០នាក់ នៅក្នុងត្រីមាសទី២ សរុបកើនដល់ ៤,១០០នាក់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ជាមួយនឹងការកើនឡើងភាគច្រើន ពីវិស័យពាណិជ្ជកម្មលក់ដុំ។ ពាណិជ្ជកម្មលក់ដុំ គឺជាវិស័យធំទីពីរនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដែលបង្កើតបាន ១៨.៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២២ និងបង្កើតឱកាសការងារដល់មនុស្សច្រើនជាង ៣០០,០០០នាក់ក្នុងខែធ្នូឆ្នាំមុន។ ក្រសួងធនធានមនុស្សសង្ហិបុរី (MOM) ក៏ បានបញ្ជាក់ដែរថា ការកើនឡើងអត្រាអ្នកគ្មានការងារធ្វើបានឆ្លុះបញ្ចាំងពីទស្សនវិស័យខាងក្រៅទន់ខ្សោយ ដែលវិស័យពាណិជ្ជកម្មលក់ដុំប្រឈមមុខ។ គួរបញ្ជាក់ថា អ្នកគ្មានការងារធ្វើមានចំនួន ១១,១២០នាក់ក្នុងឆ្នាំ២០២៣ គិតមកទល់ពេលនេះកើនឡើងស្ទើរទ្វេដង បើធៀបនឹងចំនួន ៦,៤៤០នាក់ ដែលបានកត់ត្រាពេញមួយឆ្នាំក្នុងឆ្នាំ២០២២៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រមុខអង្គការសហប្រជាជាតិអំពាវនាវជាថ្មីម្តងទៀត ឱ្យបង្កើតបទឈប់បាញនៅហ្គាហ្សា

    ប្រមុខអង្គការសហប្រជាជាតិអំពាវនាវជាថ្មីម្តងទៀត ឱ្យបង្កើតបទឈប់បាញនៅហ្គាហ្សា

    កដ្ឋមណ្ឌូ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ស្ថានភាពនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស កំពុងធ្លាក់ដុនដាបយ៉ាងឆាប់រហ័ស ខណៈលោកអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់ ដើម្បីបញ្ចប់ “សុបិន្តអាក្រក់” នៃការបង្ហូរឈាម។ ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស និយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកដ្ឋមណ្ឌូ របស់ប្រទេសនេប៉ាល់ថា ស្ថានការណ៍នៅហ្គាហ្សា កាន់តែមានភាពអស់សង្ឃឹមពីមួយម៉ោងទៅមួយម៉ោង។ ខ្ញុំសោកស្ដាយ ដែលអ៊ីស្រាអែលជ្រើសយកការបង្កើនប្រតិបត្តិការយោធា ជំនួសឱ្យបទឈប់បាញ់មនុស្សធម៌ដែលត្រូវការគាំទ្រជាចាំបាច់ និងគាំទ្រដោយសហគមន៍អន្តរជាតិ។ លោក ហ្គូទែរេស បន្ថែមថា ពិភពលោកកំពុងតែឃើញមហន្តរាយមនុស្សធម៌ ដែលកើតឡើងនៅក្នុងកែវភ្នែករបស់យើង។ មនុស្សជាងពីរលាននាក់ ដែលរស់នៅក្នុងទីជម្រកគ្មានសុវត្ថិភាព ត្រូវគេបដិសេធមិនផ្តល់ឱ្យនូវស្បៀងអាហារ ទឹក ទីជម្រក និងការថែទាំសុខភាព ខណៈកំពុងទទួលរងនូវការទម្លាក់គ្រាប់បែកឥតឈប់ឈរ។ ដូច្នេះហើយ ខ្ញុំសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្ញុំ ចំពោះបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់, ការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ និងការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាព ក្នុងកម្រិតមួយ ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនហ្គាហ្សា។ យើងត្រូវតែរួមកម្លាំងគ្នាដើម្បីបញ្ចប់សុបិន្តអាក្រក់នេះសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា, អ៊ីស្រាអែល និងអ្នកដែលរងផលប៉ះពាល់ជុំវិញពិភពលោក រួមទាំងអ្នកនៅទីនេះ នៅក្នុងប្រទេសនេប៉ាល់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ហ្វីលីពីនចាប់មនុស្សជិត ៦០០នាក់ នៅក្នុងការវាយឆ្មក់ប្រឆាំងនឹងការជួញដូរមនុស្ស និងឆបោកតាមអ៊ីនធើណិត

    ហ្វីលីពីនចាប់មនុស្សជិត ៦០០នាក់ នៅក្នុងការវាយឆ្មក់ប្រឆាំងនឹងការជួញដូរមនុស្ស និងឆបោកតាមអ៊ីនធើណិត

    ម៉ានីល៖ អាជ្ញាធរបាននិយាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ថា ប៉ូលិសហ្វីលីពីនបានចាប់ខ្លួនមនុស្សជិត ៦០០នាក់ ក្នុងអំឡុងពេលវាយឆ្មក់ប្រឆាំងនឹងអ្វីដែលគេសង្ស័យថា ជាការជួញដូរមនុស្ស និងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធើណិតនៅទីក្រុងម៉ានីល។ អគ្គលេខាធិការយុត្តិធម៌ហ្វីលីពីន លោក គ្រីស្ពីន រីម៊ូឡា បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរកំពុងសម្ភាសន៍អ្នកជាប់ឃុំចំនួន ៥៩៨នាក់ ដើម្បីកំណត់ថាតើអ្នកណាជាជនរងគ្រោះ ឬជនសង្ស័យ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ីនធើណិត។ លោក រីម៊ូឡា បាននិយាយថា វាជាប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបប្រតិបត្តិការស្វែងរកលុយ ពីការជួញដូរមនុស្ស។ គណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្មរបស់ប្រធានាធិបតីហ្វីលីពីន (PAOCC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិចិន, កូរ៉េ,វៀតណាម និងហ្វីលីពីន ស្ថិតក្នុងចំណោមមនុស្សដែលត្រូវបានរកឃើញ ក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ។ ការព្រួយបារម្ភជាអន្តរជាតិបាននឹងកំពុងកើនឡើង ជុំវិញការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស ពាក់ព័ន្ធនឹងការប្រើប្រាស់រូបិយបណ្ណឌីជីថលគ្រីបតូ។ តួយ៉ាង កាលពីខែមិថុនាកន្លងទៅ មនុស្សច្រើនជាង ២,៧០០នាក់ត្រូវបានចាប់ខ្លួន ក្នុងកំលុងពេលវាយឆ្មក់ក្នុងអគារជាច្រើនក្នុងរដ្ឋធានីម៉ានីល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មនុស្សជាង ១០ម៉ឺននាក់ធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្រ្តីបង់ក្លាដេសចុះចេញពីតំណែង

    មនុស្សជាង ១០ម៉ឺននាក់ធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្រ្តីបង់ក្លាដេសចុះចេញពីតំណែង

    ដាកា៖ មន្រ្តីប៉ូលិសនិយាយថា អ្នកគាំទ្រជាង ១០០,០០០នាក់នៃគណបក្សប្រឆាំងធំៗរបស់ប្រទេសបង់ក្លាដែស ប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីដាកា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ទាមទារឱ្យនាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី សេដ្ឋ ហាស៊ីណា ចុះចេញពីតំណែង ដើម្បីអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្រោមរដ្ឋាភិបាលអព្យាក្រឹត។ ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំនៅថ្ងៃសៅរ៍សប្តាហ៍នេះ ធ្វើឡើងដោយអ្នកគាំទ្រនៃគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងគណបក្សអ៊ីស្លាមនិយមធំជាងគេគឺ Jamaat-e-Islami ក្នុងគោលបំណងទាមទារឱ្យនាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី សេដ្ឋ ហាស៊ីណា ចុះចេញពីតំណែង ហើយអនុញ្ញាតឱ្យមានការបោះឆ្នោតឡើងវិញ។ ទន្ទឹមគ្នា យ៉ាងហោចណាស់ប៉ូលិស ១០,០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីការពារអំពើហិង្សា ប៉ុន្តែក្រុមមន្រ្តីបានប៉ះទង្គិចជាមួយក្រុមបាតុកររាប់រយនាក់នៅក្នុងសង្កាត់កាករ៉ែល នៅមុខព្រះវិហារកាតូលិកដ៏ធំបំផុតមួយរបស់ទីក្រុងដាកា ដោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ។អ្នកនាំពាក្យប៉ូលិសក្រុងដាកា លោក Faruk Hossain បានប្រាប់កាសែត AFP ថា មន្ត្រីម្នាក់បានស្លាប់ និងជាង ១០០នាក់រងរបួស។ សូមជម្រាបថា លោកស្រី ហាស៊ីណា ដែលជាកូនស្រីរបស់អតីតមេដឹកនាំ និងជាស្ថាបនិករបស់ប្រទេសបង់ក្លាដែស បានកាន់អំណាចអស់រយៈពេល ១៥ឆ្នាំ និងបានធ្វើឲ្យប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែក្រោយពេលអតិផរណាកើនឡើង រដ្ឋាភិបាលរបស់លោកស្រីបានរងការចោទប្រកាន់ពីបទពុករលួយ និងការរំលោភសិទ្ធិមនុស្ស៕ ប្រភព៖…

  • BREAKING: អតីតនាយករដ្ឋមន្រ្តីចិន Li Keqiang ទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងវ័យ ៦៨ ឆ្នាំ

    BREAKING: អតីតនាយករដ្ឋមន្រ្តីចិន Li Keqiang ទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងវ័យ ៦៨ ឆ្នាំ

    លោក Li បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ កាលពីថ្ងៃទី២៦តុលា លោកមានអាការៈគាំងបេះដូងភ្លាមៗ ហើយទទួលមរណភាពនៅម៉ោង ០០:១០យប់ ឈានចូលថ្ងៃទី២៧ តុលា ក្រោយវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។ លោក Li Keqiang គឺជាសមាជិកនៃគណកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣-២០២៣ – Xinhua #ams1minute

  • លោក ពូទីន ប្រាប់មេដឹកនាំសាសនាថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជាមហន្តរាយមនុស្សធម៌

    លោក ពូទីន ប្រាប់មេដឹកនាំសាសនាថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជាមហន្តរាយមនុស្សធម៌

    មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់មេដឹកនាំសាសនា រួមទាំងតំណាងជនជាតិជ្វីហ្វ និងមូស្លីមក្នុងប្រទេសថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជា «មហន្តរាយមនុស្សធម៌ពិតប្រាកដ»។ លោក វ្ល៉ាឌីមៀ ពូទីន បានលើកហេតុផលថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម មិនអាចត្រូវបានអនុវត្ត តាមគោលការណ៍ពេញនិយម នៃការទទួលខុសត្រូវរួមនោះទេ។ លោកបានបន្តថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ពីអន្តរជាតិ ដើម្បីបង្ខំចិត្តឲ្យគិតឡើងវិញ នូវផែនការប្រតិបត្តិការដ៏ធំ នៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ហើយទីកន្លែងនោះហើយ ដែលត្រូវបានអ៊ីស្រាអែល ជំរុញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ។ បើតាមក្រសួងសុខាភិបាលហ្គាហ្កាបានឲ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលបែបនេះ បានធ្វើឲ្យមនុស្ស៧០០នាក់បានស្លាប់ ត្រឹមរយៈពេល២៤ម៉ោង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • មនុស្ស ១៥នាក់ស្លាប់ និងជាង១០០នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើង នៅបង់ក្លាដែស

    មនុស្ស ១៥នាក់ស្លាប់ និងជាង១០០នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើង នៅបង់ក្លាដែស

    ដាក្កា៖ មនុស្ស យ៉ាងតិច១៥ នាក់បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថភ្លើងពីរបានបុកគ្នា នៅក្នុងប្រទេសបង់ក្លាដែស។ មន្ត្រីបាននិយាយថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Bhairab ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ពីរដ្ឋធានីដាក្កា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះក្នុងនោះ រថភ្លើងដឹកទំនិញបានបុក ជាមួយរថភ្លើងដឹកអ្នកដំណើរ ដែលកំពុងធ្វើដំណើរ ក្នុងទិសដៅផ្ទុយគ្នា ហើយបានក្រឡាប់ទូរថភ្លើងដឹកអ្នកដំណើរ ចំនួនពីរ។ មន្ត្រីរដ្ឋាភិបាល បានប្រាប់ AFP ថា អាជ្ញាធរបានរកឃើញសាកសពចំនួន ១៥ នាក់ ហើយមនុស្សជាង១០០នាក់បានរងរបួស ហើយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើង។ គួរបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងបានកើតមានញឹកញាប់ នៅក្នុងប្រទេសបង់ក្លាដែស បង្កឡើងដោយការធ្វេសប្រហែស ផ្លូវដែកចាស់ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ខូច ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • បារាំងបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ Thunder ទៅជួយហ្គាហ្សា

    បារាំងបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ Thunder ទៅជួយហ្គាហ្សា

    ប៉ារីស៖ នាវាផ្ទុកឧទ្ធម្ភាគចក្រ «Thunder» របស់កងទ័ពជើងទឹកបារាំង នឹងត្រូវបញ្ជូនទៅជួយដល់តំបន់ហ្គាហ្សា ដែលជួបហានិភ័យធ្ងន់ធ្ងរ លើផ្នែកសុខាភិបាល បន្ទាប់មន្ទីរពេទ្យ នៅទីនោះរងនូវការទម្លាក់គ្រាប់បែក ពីអ៊ីស្រាអែល។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះថា បារាំងសម្រេចថា នឹងបញ្ជូនកប៉ាល់កងទ័ពជើងទឹករបស់ខ្លួន ទៅជួយដល់មន្ទីរពេទ្យ នៅហ្គាហ្សាស្ទ្រីប ដែលមានហានិភ័យនៃការដួលរលំ បន្ទាប់ពីត្រូវបានទម្លាក់គ្រាប់បែក និងឡោមព័ទ្ធ ពីសំណាក់អ៊ីស្រាអែល។ កប៉ាល់នេះត្រូវចាកចេញពីទីក្រុង Toulon ក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីមេដឹកនាំបារាំងនិយាយ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងគែរ ជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi ។ បារាំងក៏នឹងបញ្ជូនយន្តហោះដឹកគ្រឿងបរិក្ខារពេទ្យ ទៅអេហ្ស៊ីប ដើម្បីបន្តដឹកចូល ទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាម ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • សមាគម កាតូលិក នៅតែបន្តប្ដេជ្ញាចូលរួមគាំទ្រវិស័យអប់រំ នៅកម្ពុជា

    សមាគម កាតូលិក នៅតែបន្តប្ដេជ្ញាចូលរួមគាំទ្រវិស័យអប់រំ នៅកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលការងារកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាមួយសមាគមន៍កាតូលិកនៅកម្ពុជាដឹកនាំ ដោយលោកអភិបាល Olivier និងលោក PeterBryan ឯកអគ្គរដ្ឋទូតនៃប្រទេសវ៉ាទីកង់ ប្រចាំតំបន់ (ថៃកម្ពុជាឡាវ) ៖កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ក្នុងជំនួបនេះលោក PeterBryan ឯកអគ្គរដ្ឋទូតទូតនៃប្រទេស វ៉ាទីកង់ ប្រចាំតំបន់ (ថៃកម្ពុជាឡាវ) បានឲ្យដឹងថាសមាគម កាតូលិក នៅតែបន្តប្ដេជ្ញាចូលរួមគាំទ្រវិស័យអប់រំ នៅកម្ពុជាហើយលោករំពឹងថា នឹងអាចបន្តពង្រីក និងពង្រឹងសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀតលើផ្នែកជាច្រើនដូចជាវិស័យកីឡា និងសិល្បៈ។ តបនឹងការលើកឡើងខាងលើ លោកជំទាវរដ្ឋលេខាធិការ ប្រចាំការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការ និងការគាំទ្រជាច្រើនក្នុងវិស័យអប់រំ យុវជន…