Category: ព័ត៌មានអន្តរជាតិ

  • ជិត ៥០ភាគរយ នៃក្រុមហ៊ុនជប៉ុន ថាជម្លោះអ៊ីស្រាអែល-ហាម៉ាស់ បានប៉ះពាល់ដល់ប្រាក់ចំណូល

    ជិត ៥០ភាគរយ នៃក្រុមហ៊ុនជប៉ុន ថាជម្លោះអ៊ីស្រាអែល-ហាម៉ាស់ បានប៉ះពាល់ដល់ប្រាក់ចំណូល

    តូក្យូ៖ យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ (Reuters) នាពេលថ្មីៗនេះ បានបង្ហាញថា ស្ទើរតែ ៥០ភាគរយ នៃក្រុមហ៊ុនជប៉ុនបានយល់ឃើញថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។ ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ ជា​ពិសេស​អំពី​ការ​កើន​ឡើង​តម្លៃ​ប្រេង និង​ទំនិញ​ ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៩​ ខែវិច្ឆិកា ឆ្នាំ២០២៣។ ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនជប៉ុនទាំងអស់បានរំពឹងថា អត្រាការប្រាក់អវិជ្ជមានដែលជាទិដ្ឋភាពសំខាន់នៃគោលនយោ​បាយរូបិយវត្ថុរបស់ប្រទេសជប៉ុន នឹងអាចបញ្ចប់ទៅនៅពាក់កណ្តាលឆ្នាំក្រោយនេះ។ យោងតាមការស្ទង់មតិរបស់រ៉យទ័រដដែលបានរកឃើញថា ក្រុមហ៊ុនចំនួន ៤៨ភាគរយបានអះអាងថាជម្លោះរវាងអ៊ីស្រាអែល​ និងក្រុមហាម៉ាស់ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគេ ដែលតួលេខនេះគឺទាបជាងបន្តិចនៃតួលេខ ៤៩ភាគរយ នៃក្រុមហ៊ុនជប៉ុនទាំងអស់ដែលបានគិតថា ជម្លោះនេះមិនមានផលប៉ះពាល់ធំធេងនោះទេ។ គួរកត់សម្គាល់ថា ក្រុមហ៊ុនចំនួន ៣ភាគរយ បានយល់ឃើញថា ជម្លោះរវាងភាគីទាំងពីរបានជះផលវិជ្ជមាន។ អ្នកគ្រប់គ្រងក្រុមហ៊ុនគីមីមួយរូប បាននិយាយនៅក្នុងការស្ទង់មតិថា «ប្រសិនបើស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ វានឹងបណ្តាលឱ្យតម្លៃវត្ថុធាតុដើម និងប្រេងឥន្ធនៈ មានការកើនឡើងគួរឱ្យកត់សម្គាល់»។ ទាក់ទងនឹងតម្លៃប្រេងនេះផងដែរ ៤៦ភាគរយ នៃក្រុមហ៊ុនជប៉ុនដែលបានស្ទង់មតិ បានធ្វើការព្យាករណ៍ថា តម្លៃប្រេងនេះនឹងកើនឡើងដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល ឬ ខ្ពស់ជាងនេះនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ន ប្រេងឆៅប្រភេទ North Sea Brent…

  • បាតុភូតអេលនីញ៉ូ នឹងអូសបន្លាយរហូតដល់ខែមេសា ឆ្នាំ២០២៤ជំរុញឱ្យសីតុណ្ហភាពពិភពលោកកាន់តែក្ដៅ

    បាតុភូតអេលនីញ៉ូ នឹងអូសបន្លាយរហូតដល់ខែមេសា ឆ្នាំ២០២៤ជំរុញឱ្យសីតុណ្ហភាពពិភពលោកកាន់តែក្ដៅ

    អ.ស.ប៖​កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការសហប្រជាជាតិ(អ.ស.ប)បានប្រកាសថា បាតុភូតអាកាសធាតុ អេលនីញ៉ូ (El Nino) ដែលត្រូវបានគេស្គាល់ថាជាបាតុភូតដែលបង្កឱ្យមានសីតុណ្ហភាពពិភពលោកកើនឡើងខ្ពស់ ត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមានរហូតដល់យ៉ាងហោចណាស់ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។  បាតុភូតអេលនីញ៉ូ ជាបាតុភូតដែលនាំមកនូវកម្ដៅកើនឡើងខ្ពស់នៅទូទាំងពិភពលោក ហើយបង្កឱ្យមានគ្រោះរាំងស្ងួតនៅតំបន់មួយចំនួន និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ។ បាតុភូតអេលនីញ៉ូ បច្ចុប្បន្នបានវិវត្តយ៉ាងឆាប់រហ័សក្នុងខែកក្កដា ដល់ខែសីហា ហើយត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតកំពូលបំផុតនៅចន្លោះពេលនេះដល់ខែមករា ឆ្នាំ២០២៤ នេះបើយោងតាមស្ថាប័នឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ។ ស្ថាប័នឧតុនិយមពិភពលោកបានបង្ហាញថា «ភាពអាចទៅរួចគឺមានរហូតដល់ទៅ ៩០ភាគរយ ដែលថាបាតុភូតនេះនឹងបន្តរហូតដល់ហួសរដូវរងានៅអឌ្ឍគោលខាងជើង និងរដូវក្តៅនៅអឌ្ឍគោលខាងត្បូង ហើយនឹងបន្តរហូតដល់ខែមេសា»។ ជាទូទៅ បាតុភូតអេលនីញ៉ូកើតឡើងរៀងរាល់ ២ ទៅ ៧ ឆ្នាំម្តង ហើយវានឹងនាំមកនូវទំនោរកើនឡើងសីតុណ្ហភាពសកលក្នុងឆ្នាំបន្ទាប់ពីការវិវត្តរបស់វា។ បើទោះបីជាផលប៉ះពាល់ភាគច្រើនរបស់វានឹងមិនត្រូវបានកត់សម្គាល់រហូតដល់ឆ្នាំ២០២៤ ក៏ដោយ ប៉ុន្តែស្ថាប័នឧតុនិយមពិភពលោកបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍នេះកំពុងកើតឡើងចំពេលដែលមានការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស។ គិតរហូតមកទល់ពេលនេះ ឆ្នាំដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រគឺឆ្នាំ២០១៦ ពោលគឺបន្ទាប់ពីបាតុភូតអេលនីញ៉ូបានកើតឡើងចាប់ពីឆ្នាំ២០១៤ ដល់ដើមឆ្នាំ២០១៦។ យ៉ាង​ណា​មិញ ស្ថានភាពអាកាសធាតុពិភពលោកបច្ចុប្បន្ន​ហាក់កំពុង​ឈានទៅរកកម្រិតខ្ពស់ជាង​​កំណត់​ត្រាឆ្នាំ២០១៦ ទៅទៀត។ ប្រធានស្ថាប័នឧតុនិយមពិភពលោក លោក ផេថឺរី តាឡាស (Petteri Taalas) បាននិយាយថា «ដោយសារតែសីតុណ្ហភាពខ្ពស់ខ្លាំងនៅលើដីគោក និងទឹកសមុទ្រ…

  • ឧទ្ទាម Huthi អះអាងថា ពួកគេទើបបានវាយប្រហារមីស៊ីលជាថ្មី ទៅលើអ៊ីស្រាអែល

    ឧទ្ទាម Huthi អះអាងថា ពួកគេទើបបានវាយប្រហារមីស៊ីលជាថ្មី ទៅលើអ៊ីស្រាអែល

    សាណា៖ ក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែនបានអះអាងថា ពួកគេទើបតែបានវាយប្រហារមីស៊ីលជាថ្មី ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ ជាការទប់ស្កាត់ អ៊ីស្រាអែលបានប្រើឧបករណ៍ស្ទាក់ចាប់កាំជ្រួចផ្លោង ល្បឿនលឿនបំផុត។ លោក Yahya Saree អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធ ហ៊ូធី (Huthi) បានប្រកាសចេញពីរដ្ឋធានីសាណា ប្រទេសយេម៉ែន ដោយស្រែកខ្លាំងៗថា «កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ ទៅកាន់គោលដៅដ៏រសើបរបស់អ៊ីស្រាអែល នៅភាគខាងត្បូង»។ ក្រុមឧទ្ទាម ហ៊ូធី ដែលគេដឹងថាគាំទ្រដោយអ៊ីរ៉ង់ បានអះអាងពីការវាយប្រហារ ម្តងហើយ ម្តងទៀត ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក សំដៅទៅលើអ៊ីស្រាអែល ខណៈដែលពួកគេបង្កើនយុទ្ធនាការវាយប្រហាររំខានផងដែរ សំដៅទៅលើកងកម្លាំងអាមេរិក នៅក្នុងតំបន់ អំឡុងពេលសង្គ្រាមអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានផ្ទុះឡើង។ យ៉ាងណាមិញ យោធាអ៊ីស្រាអែលបាននិយាយថា ឧបករណ៍ស្ទាក់ចាប់កាំជ្រួចផ្លោងល្បឿនលឿនបំផុតរបស់ខ្លួន ដោយបានបំផ្លាញ “គោលដៅកាំជ្រួចផ្លោង” ដែលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដោយគេអះអាងថា មីស៊ីលនេះបាញ់ចេញពីសមុទ្រក្រហម ជាការវាយប្រហារដ៏ខ្លាំង ពីប្រទេសយេម៉ែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • លោក Biden និយាយថា «គ្មានលទ្ធភាព» នៃបទឈប់បាញ់នៅហ្គាហ្សា

    លោក Biden និយាយថា «គ្មានលទ្ធភាព» នៃបទឈប់បាញ់នៅហ្គាហ្សា

    វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា បច្ចុប្បន្ន មិនមាន «លទ្ធភាព» នៃបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នោះទេ។ ក្នុងពេលចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅកាន់រដ្ឋ Illinois លោកប្រធានាធិបតីអាមេរិក Jo Biden ត្រូវបានក្រុមអ្នកសារព័ត៌មានសួរនាំថា តើឱកាសនៃបទឈប់បាញ់នៅហ្គាហ្សា អាចមាននៅពេលណា។ លោក Biden បានឆ្លើយតបថា «បច្ចុប្បន្ននេះ មិនមានទេ គ្មានលទ្ធភាពទេ» ។ ថ្មីៗនេះ អ៊ីស្រាអែល ដែលគេដឹងថាមានអាមេរិកចាំគាំទ្រ បានលើកឡើងម្តងហើយម្តងទៀតថា បទឈប់បាញ់ អាចមានបាន លុះត្រាតែពួកហាម៉ាសដោះលែងចំណាប់ខ្មាំង ជាមុនសិន។ រីឯពួកហាម៉ាសវិញ បានឆ្លើយតបថា ការដោះលែងចំណាប់ខ្មាំង ត្រូវជាថ្នូរនឹងការដោះលែងអ្នកទោសហាម៉ាស។ គួររម្លឹកថា កាលពីថ្ងៃទី ៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល ១៤០០នាក់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ រីឯការសងសឹករបស់អ៊ីស្រាអែលដែលវាយប្រហារតំបន់ហ្គាហ្សា គ្រប់គ្រងដោយពួកហាម៉ាស…

  • ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រកាសថា ខ្លួនត្រៀមខ្លួនរួចហើយ ក្នុងការដោះលែងចំណាប់ខ្មាំងពីរនាក់

    ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រកាសថា ខ្លួនត្រៀមខ្លួនរួចហើយ ក្នុងការដោះលែងចំណាប់ខ្មាំងពីរនាក់

    ហ្គាហ្សា៖ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ជីហាតប៉ាឡេស្ទីន បានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំង ពីរនាក់ ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា ស្ទ្រីប។ គេដឹងថា ក្រុមជីហាតនិងក្រុមហាម៉ាស សុទ្ធតែជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដូចគ្នានិងមានទំនាក់ទំនងជិតស្និទជាមួយគ្នា ព្រមជាមួយនឹងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀត ដូចជា ហេបូឡា ជាដើម។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រុមជីហាតប៉ាឡេស្ទីន បានចេញផ្សាយវីដេអូ ដែលខ្លួនអះអាងថា ចំណាប់ខ្មាំងពីរនាក់ រួមមាន ស្ត្រី អាយុ៧០ ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា។ លោក Abu Hamza អ្នកនាំពាក្យក្រុម ជីហាតប៉ាឡេស្ទីន បាននិយាយក្នុងវីដេអូនោះថា «យើងត្រៀមខ្លួនរួចរាល់ ក្នុងការដោះលែងពួកគេ ដោយហេតុផលមនុស្សធម៌ នៅពេលលក្ខខណ្ឌសន្តិសុខ នៅត្រូវបានបំពេញ»។ យោងតាមមន្ត្រីអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សប្រហែល ២៤០ នាក់ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី ៧ ខែតុលា អំឡុងពេលនៃការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បង្កឡើងដោយពួកសកម្មប្រយុទ្ធ ហាម៉ាសប៉ាឡេស្ទីន។ រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងបួននាក់ត្រូវបានដោះលែង ហើយការពិភាក្សាកំពុងដំណើរការ…

  • លោក Zelensky៖ ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាធ្វើឱ្យលែងមាន ការអើពើពីសង្រ្គាមនៅអ៊ុយក្រែន

    លោក Zelensky៖ ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាធ្វើឱ្យលែងមាន ការអើពើពីសង្រ្គាមនៅអ៊ុយក្រែន

    – France24 #ams1minute

  • មនុស្ស ១៥៧ នាក់បានស្លាប់និងរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង​នៅក្នុងគ្រោះរញ្ជួយដី​នៅ​​​ប្រទេស​នេប៉ាល់

    មនុស្ស ១៥៧ នាក់បានស្លាប់និងរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង​នៅក្នុងគ្រោះរញ្ជួយដី​នៅ​​​ប្រទេស​នេប៉ាល់

    កដ្ឋមណ្ឌូ៖ អ្នកភូមិរាប់ពាន់នាក់នៅលើភ្នំនៃភាគពាយ័ព្យនៃប្រទេសនេប៉ាល់បានសម្រាកនៅទីវាលក្រោមសីតុណ្ហភាពដ៏ត្រជាក់​​ កាលពី​យប់ថ្ងៃសៅរ៍ទី៤ ខែវិច្ឆិកា បន្ទាប់ពីគ្រោះរញ្ជួយដីបានបំផ្លាញផ្ទះសម្បែងភាគច្រើន និងស​ម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៥៧​ នាក់។​ ផ្ទះស្ទើរទាំងអស់នៅក្នុងភូមិនានាក្នុងសង្កាត់ Jajarkot បានដួលរលំ ឬរងការខូច​ខាតយ៉ាង​ធ្ងន់ធ្ងរដោយ​កា​ររញ្ជួយ​ដីភ្លាមៗ​ ហើយសូម្បីតែផ្ទះបេតុងជាច្រើនខ្នង​ក៏រងការខូចខាតដូចគ្នាផងដែរ។ ប្រជាជន​ក្នុង​តំបន់​​​បាន​ប្រើ​ប្រាស់អ្វីៗ​គ្រប់យ៉ាងដែលពួកគេអាចរកបាន ដើម្បីរៀបចំជា​ជម្រកសម្រាប់ពេលយប់ ដោយ​ប្រើប្រា​ស់​ក្រដាសជ័រ និងសម្លៀកបំពាក់ចាស់ៗដើម្បីរក្សាភាពកក់ក្តៅ។ ស្ថិតក្នុងសភាពទុក្ខសោក និងចង្អុលទៅសាកសពចំនួន ១៣ ដែល​រុំដោយក្រណាត់ស លោក Lal Bahadur Bika ជាអ្នកស្រុក​នៅក្នុង​ភូមិ Chiuri បាននិយាយថា ៖ «យើងកំពុងរង់ចាំបូជាសពអ្នកភូមិ​របស់យើង​នៅថ្ងៃ​អាទិត្យ​ និង​​​ព្យាយាម​​មើល​ថែ​​អ្នក​ដែល​រង​របួសពី​ការ​រញ្ជួយ​ដីនេះ»។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសនេប៉ាល់បានរាយការណ៍ថា អ្នកស្លាប់​ភាគច្រើន​ត្រូវកប់ក្រោម​កំទេច​កំទី នៅពេលដែលផ្ទះរបស់ពួកគេបាន​បាក់ស្រុតចុះភ្លាមៗខណៈពេលកំពុងសម្រាកលង់លក់។ ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះក៏បានប្រញាប់ប្រញាល់ទៅរកជំនួយ ដ្បិតអី​ប្រតិបត្តិការ​មានឧបសគ្គខ្លាំងដោយគេអាចធ្វើដំណើរទៅកាន់តំបន់រងគ្រោះតាមរយៈ​ថ្មើរជើងប៉ុណ្ណោះ។ ផ្លូវថ្នល់​មិនអា​ចធ្វើដំណើរការដោយសារការបាក់ដីដែលបង្កឡើងដោយការរញ្ជួយដី។ ​ ឧបនាយករដ្ឋមន្ត្រីនេប៉ាល់លោក Narayan Kaji Shrestha បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាល​កំ​ពុ​ងព្យាយាម​ស្វែងរកវិធី និងជំនួយបន្ថែមដល់តំបន់រងគ្រោះ។ តង់ អាហារ និងថ្នាំពេទ្យ ត្រូវ​នាំ​ចូលទៅ​ដ​ល់​ទី​តាំងតាមរយៈផ្លូវអាកាសឱ្យបានលឿន ព្រោះ​មនុស្ស​រាប់ពាន់​នាក់ក្លាយ​ជា​មនុស្ស​គ្មានផ្ទះ​សម្បែង​ពេញ​មួ​យយប់មកហើយ។ លោក​ Bimal Kumar Karki…

  • កូរ៉េខាង​ជើង​កំណត់​ថ្ងៃ​បាញ់​សាក​ល្បង​មីស៊ីលផ្លោង​អន្តរទ្វីប​កាល​ពី​ឆ្នាំ​មុន​​ ធ្វើ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​

    កូរ៉េខាង​ជើង​កំណត់​ថ្ងៃ​បាញ់​សាក​ល្បង​មីស៊ីលផ្លោង​អន្តរទ្វីប​កាល​ពី​ឆ្នាំ​មុន​​ ធ្វើ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​

    ព្យុងយ៉ាង៖ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​​កូរ៉េខាង​ជើង KCNA បាន​​​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​រដ្ឋាភិបាល​កូរ៉េខាង​ជើ​ង​បាន​​អបអរ​សាទរគម្រប់​​ខួប​​មួយ​​ឆ្នាំ​នៃ​ការ​បាញ់​សាក​ល្បងដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​ផ្លោងអន្តរទ្វីប Hwasong-17 ​កាល​​ពី​ឆ្នាំ​មុន​ ដោយ​កំណត់យក​​​ថ្ងៃ​បាញ់​​សាកល្បង​នោះ​ធ្វើ​ជា​ថ្ងៃ​បុណ្យជាតិ សម្រាប់​​ឈប់​សម្រាក​​​តែម្តង​។ ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ ថ្ងៃ​ឈប់​សម្រាក​ថ្មី​មាន​ឈ្មោះ​ថា​ «​ទិវា​ឧស្សាហកម្ម​មីស៊ីល» និង​ត្រូវ​បាន​កំណត់​ឡើង​​ក្នុង​​កិច្ច​ប្រជុំ​នៃ​គណៈ​ប្រ​ធាន​នៃ​សភា​ប្រជាជន​កំពូល​​ដោយ​ KCNA ចុះ​ផ្សាយ​​ថា​ ថ្ងៃ​កំណត់​នោះ​​ «គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​​​​ក្នុង​ដំណើរ​ដ៏​ពិសិដ្ឋ​របស់​យើង ​​លើ​​ការ​អភិវឌ្ឍន៍​វិស័យ​ការពារ​ជាតិ​»។​ គួរ​រំឭក​ថា​ កូរ៉េខាង​ជើង​បាន​​បាញ់​សាក​ល្បង​ជា​លើក​ដំបូង​នូវ​មីស៊ីល​ផ្លោង​អន្តរទ្វីប​ Hwasong-17 ដែល​អ្នក​វិភាគ​ឱ្យ​ឈ្មោះ​ថា​ «មីស៊ីល​បិសាច​» ​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​មុន​។ ​ ទីភ្នាក់ងារ​សារព័ត៌មាន​ KCNA បាន​បន្ត​ថា​ ក្នុង​ការ​​​បាញ់​សាក​ល្បង​កាល​ពី​លើក​នោះ​ ​​​កូរ៉េ​ខាង​ជើង​បាន​​បង្ហាញ​ដល់​ពិភព​លោក «​នូវ​ភាព​រុង​រឿង​នៃ​មហា​អំណាច​នុយក្លេអ៊ែរ​លំដាប់​ពិភព​លោក» ​​និង​ថា​ខ្លួន​ជា​​​ប្រទេស​ដែល​មាន​​​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដ៏​ខ្លាំង​បំផុត​។ ​ គេ​មើល​ឃើញ​ថា​ កូរ៉េ​ខាង​ជើង​តែង​តែ​ធ្វើ​តេស្ត​អាវុធ​សំខាន់​ៗ​នៅ​ថ្ងៃ​ឈប់​សម្រាក​សំខាន់​ៗ​ ហើយ​ទីភ្នា​ក់ងារ​ចារកម្ម​របស់​ទីក្រុង​សេអ៊ូលបា​ន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោ​យ​នៃ​ការ​រៀប​ចំ​​​បាញ់​បង្ហោះ​ផ្កាយ​រណប​ឈ្លបយកការណ៍​យោធា​លើក​ទី​​៣​ ក្រោយ​បរាជ័យ​ពីរ​លើក​រួច​មក​។​ រាប់​តាំង​ពី​ឆ្នាំ​មុន​មក​ កូរ៉េខាង​ជើង​បាន​បង្កើន​ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​ខ្លួន​ ក្នុង​កំណត់​ត្រា​ដ៏​ញឹក​ញាប់​ និង​ច្រើន​ដោយ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​របស់​អង្គការ​សហប្រជាជាតិ​ និង​ទណ្ឌកម្ម​ផ្សេង​ៗ​ទៀត​ ដែល​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹងក្នុង​តំបន់​​ និង​ក្ដី​បារម្ភ​ជុំ​វិញ​ថា​ប្រ​ទេស​នេះ​អាច​ចាប់​ផ្ដើម​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ​វិញ​៕ ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ NK creates new holiday…

  • ជប៉ុន​ស្វែង​រក​ភាព​ជា​ដៃគូ​ជាមួយ​វៀតណាម​ ​លើ​គម្រោង​ផលិត​បន្ទះ​ឈីប​ និង​ការ​ស្រាវជ្រាវ​​ បញ្ញាសិប្បនិម្មិត

    ជប៉ុន​ស្វែង​រក​ភាព​ជា​ដៃគូ​ជាមួយ​វៀតណាម​ ​លើ​គម្រោង​ផលិត​បន្ទះ​ឈីប​ និង​ការ​ស្រាវជ្រាវ​​ បញ្ញាសិប្បនិម្មិត

    តូក្យូ៖​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ជប៉ុន​ លោក​ នីស៊ី​មូរ៉ា យ៉ាសូតូស៊ី (Nishimura Yasutoshi) ​​​បាន​ជំរុញ​​វៀតណាម​ឱ្យ​​​ធ្វើ​ជា​ដៃគូ​​លើ​ការ​ផលិត​បន្ទះ​ឈីប​ ឬ​ឧបករណ៍​ពាក់​កណ្ដាល​ចម្លង​ (Semiconductor) ​ការ​ស្រាវ​ជ្រាវ​ផ្នែក​​បញ្ញា​សិប្បនិម្មិត​ និង​ការ​រុក​រ៉ែ​កម្រ​ជា​ដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ VnExpress កាល​ពី​ថ្ងៃ​សៅរ៍​ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣​។ ​ លោក យ៉ាសូតូស៊ី ​បាន​ដាក់​សំណើ​ទាំង​នេះ​ទៅ​​កា​ន់​នាយករ​ដ្ឋ​មន្រ្តី​វៀតណាម លោក ផាម មិញជីញ​​ (Pham Minh Chinh) ​ ពេល​មន្រ្តី​ទាំង​២​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បន្ថែម​ថា​ ស្ថាប័ន​រដ្ឋាភិបាល​ជប៉ុន​នឹង​សហការ​ជាមួយ​សមភាគី​វៀតណាម​ តាម​រយៈ​ក្រុម​ការងារ​ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​ ការ​ផ្ទេរ​បច្ចេក​វិទ្យា​ និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​។​ ​​នាយក​​រ​ដ្ឋ​​មន្ត្រី​​បាន​សរសើរ​គំនិត​បង្កើត​ក្រុម​ការងារ​ ដើម្បី​ពន្លឿន​ភាព​ជា​ដៃគូ​ក្នុង​គម្រោង​ជាក់​លាក់​ ដោយ​បន្ថែម​ថា​ រដ្ឋាភិបាល​វៀតណាម​នឹង​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ចូល​មក​បណ្តាក់​ទុន​ក្នុង​ប្រទេស​។​​ លោក​​បាន​​ស្នើ​​ឲ្យ​​ជប៉ុន​ ​អនុញ្ញាត​​ឲ្យ​​ក្រុមហ៊ុន​​វៀតណាម​​ចូល​​រួម​​យ៉ាង​​ស៊ី​ជម្រៅ​​ក្នុង​​សង្វា​ក់​​ផ្គត់​ផ្គង់​។​ ខណៈ​​វៀតណាម​ចង់​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​​មាន​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​មនុស្ស​ម្នាក់​នៅ​​ឆ្នាំ​ ២០៤៥​ លោក​ជីញ​ ​​បាន​ស្នើ​សុំ​ជំនួយ​ពី​ប្រទេស​ជប៉ុន​ ​ដើម្បី​ធ្វើ​ការ​កសាង​ឆ្ពោះ​ទៅ​កាន់​គោលដៅ​មួយ​នេះ​។ ជាមួ​យ​គ្នា​ផង​ដែរ​ លោក​ចង់​ឱ្យ​​ជប៉ុន​ផ្តល់​ប្រាក់​កម្ចី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ៗ​ ដូច​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជា​ដើម​។​ ​គួរ​រំឭក​ថា​ កាល​​​ពី​​ខែ​​ឧសភា​ ប្រទេស​​វៀតណាម​ និង​​ជប៉ុន​​បាន​​ចុះ​​ហត្ថលេខា​​លើ​​គម្រោង​​ជំនួយ​​អភិវឌ្ឍន៍​​ផ្លូវ​ការ​​ចំនួន​…

  • ធ្លាក់​យន្តហោះ​ធុន​តូច​នៅ​អូស្រ្តាលី​ សម្លាប់​មនុស្ស​បី នាក់​

    ធ្លាក់​យន្តហោះ​ធុន​តូច​នៅ​អូស្រ្តាលី​ សម្លាប់​មនុស្ស​បី នាក់​

    កង់បេរ៉ា៖ ប៉ូលិស​អូស្រ្តាលី​​បាន​ឱ្យ​ដឹង​​ថា​ ​យន្តហោះ​ធុន​ស្រាល​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​រដ្ឋ​ឃ្វីនស្លែន​ ប្រទេស​អូស្រ្តាលី​កាល​ពី​ថ្ងៃ​ទី៤ ខែវិច្ឆិកា ​ដោយ​បាន​សម្លាប់​អ្នក​ពន្លត់​អគ្គិភ័យ​​បី​នាក់​ដែល​ជិះ​នៅ​លើ​នោះ​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ យន្តហោះ​ដែល​ជា​កម្មសិទ្ធិ​របស់​សេវាកម្ម​ពន្លត់​អគ្គិភ័យ និ​ង​សង្គ្រោះ​បន្ទាន់​នៃ​រដ្ឋ​ឃ្វីនស្លែននោះ​​ ​បាន​​ធ្លាក់​​ក្នុង​ប្រតិបត្តិការ​​ស្កែន​​ទីតាំង​​ពាក់​ព័ន្ធ​នឹង​ប្រតិ​បត្តិការ​​​​​ពន្លត់​​ភ្លើង​ឆេះ​ព្រៃ​ និង​​នៅ​ក្បែរ​​ទីក្រុង​ ​​McKinlay ​ដែល​ស្ថិត​នៅ​​ចម្ងាយ​ប្រហែល​ ១ ៥០០ គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​​ក្រុម​​ប្រ៊ីសបេន។ មុន​ធ្លាក់​ យន្តហោះ​ធុន​តូច​ដដែល​ហោះ​ចេញ​ពី​ក្រុង​ Toowoomba ក្បែរ​ក្រុង​ប្រ៊ីនបេន​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ Mount Isa City ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​ ១០០ គីឡូម៉ែត្រ​ពី​តំបន់​​ធ្លាក់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​អូស្រ្តាលី​ ABC។ ប៉ូលិស​បាន​បញ្ជាក់​ការ​ស្លាប់​របស់​អ្នក​ទាំង​បី​ ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​ព័ត៌មាន​លម្អិត​ ស្ដី​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​នៅ​ឡើយ​ទេ​ ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​បន្ត​។   ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​​​ថ្ងៃ​អាទិត្យ​ ​នាយករដ្ឋ​មន្រ្តី​អូស្រ្តាលី​លោក​ អ៊ែនថូនី​ អាល់បានិស​ ​បាន​សម្ដែ​ង​ការ​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ហើយ​​ហៅ​អ្នក​ទាំង​៣​​ពួក​គេ​ថា​ជា​​​ «​អ្នក​ពន្លត់​អគ្គិ​ភ័យ​​ដ៏​ក្លាហាន​»។ គួរ​​បញ្ជាក់​ថា​ ក្នុង​សប្ដាហ៍​នេះ​ ក្រុម​អ្នក​ពន្លត់​អគ្គិសភ័យ​រដ្ឋ​ឃ្វីនស្លែន​ បាន​ស្វិត​ស្វាញ​ក្នុង​ការ​ទប់​ស្កាត់​ភ្លើង​ឆេះ​​ព្រៃ​ ដែល​បាន​សម្លាប់​មនុស្ស​​យ៉ាង​ហោច​ណាស់​ពីរ នាក់​ បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​ ហើយ​បង្ក​ការ​ជម្លៀស​ម​នុស្ស​ជា​ច្រើន​នាក់​៕​ ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Light plane…