-
កូរ៉េខាងជើងនិយាយថា ការបាញ់បង្ហោះផ្កាយរណបចារកម្មទទួលបានជោគជ័យ

ព្យុងយ៉ាង៖ កូរ៉េខាងជើងបាននិយាយ នៅថ្ងៃទី២២ ខែវិច្ឆិកាថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់ផ្កាយរណបចារកម្មយោធា នៅលើគន្លង បន្ទាប់ពីការបរាជ័យ ពីរលើកមុន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា «គ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបបានបាញ់បង្ហោះ កាលពីយប់ថ្ងៃអង្គារ សប្តាហ៍នេះ ចេញពីខេត្ត North Phyongan ដោយបានហោះតាមគន្លង ដែលបានកំណត់ ហើយបានបាញ់បញ្ជូនផ្កាយរណបឈ្លបយកការណ៍ ‘Malligyong-1’ នៅលើគន្លងរបស់វា យ៉ាងត្រឹមត្រូវ» ។ KCNA បានចេញផ្សាយទៀតថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ទីតាំងបាញ់បង្ហោះផ្ទាល់ ហើយលោកបានអបអរសាទរដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសទាំងអស់ ដែលនៅពីក្រោយបេសកកម្មជោគជ័យនេះ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកបានប្រកាសប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន មានដូចជា ជប៉ុន និងកូរ៉េខាងត្បូង ជាដើម រួមគ្នាថ្កោលទោសយ៉ាងឆាប់រហ័ស ចំពោះការបាញ់បង្ហោះនេះ ដោយអះអាងថា «វាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយបាននិយាយថា ការបង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងបែបនេះ អាចធ្វើឲ្យតំបន់ មានអស្ថិរភាព។ មុនពេលជោគជ័យលើកនេះ កូរ៉េខាងជើងក៏ធ្លាប់បានប៉ុនប៉ងបញ្ជូនផ្កាយរណបចារកម្មនេះ ទៅក្នុងគន្លង កាលពីខែឧសភា និងខែសីហាដែរ ក៏ប៉ុន្តែ…
-
CPJ ៖ អ្នកកាសែតយ៉ាងតិច ៥០នាក់ បានស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

បរទេស៖ គណៈកម្មាធិការការពារអ្នកកាសែត ហៅកាត់ CPJ បាននិយាយថា អ្នកកាសែត យ៉ាងតិចណាស់ ៥០នាក់ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ Read. គណៈកម្មាធិការការពារអ្នកកាសែត (Committee to Protect Journalists) បាននិយាយ កាលពីយប់ថ្ងៃចន្ទ សប្តាហ៍នេះថា អ្នកសារព័ត៌មាន យ៉ាងតិចណាស់ ចំនួន៥០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីជម្លោះបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើង កាលពីខែមុន។ CPJ បានអះអាងបន្ថែមទៀតថា នេះគឺជាខែដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែត ចាប់តាំងពីក្រុមសេរីភាពសារព័ត៌មានមួយនេះ បានចាប់ផ្តើមតាមដានការស្លាប់របស់អ្នកកាសែត នៅក្នុងឆ្នាំ ១៩៩២។ CPJ បានកត់សម្គាល់ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ថា អ្នកកាសែត៥ នាក់ត្រូវបានសម្លាប់ ដែលជាថ្ងៃដែលស្លាប់បំផុតមួយ នៃជម្លោះនេះ។ ប្រភពបន្តថា ថ្ងៃដែលស្លាប់ច្រើនបំផុត គឺនៅថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមហាម៉ាសបានបើកការវាយប្រហារភេរវកម្មដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនទៅលើអ៊ីស្រាអែល ដោយនៅពេលនោះ មានអ្នកកាសែត ៦ នាក់ត្រូវបានសម្លាប់។ CPJ បាននិយាយថា…
-
ក្រុមហ៊ូទីយេម៉ែនបញ្ចេញវីដេអូរឹបអូសកប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម

កៀវ៖ ក្រុមឧទ្ទាមហ៊ូទីយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ បានបញ្ចេញវីដេអូមួយ បង្ហាញពីសកម្មភាពរបស់ពួកគេ រឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ឈ្មោះថា Galaxy Leader ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងបាននាំទៅកាន់ឆ្នេរសមុទ្រយេម៉ែន។ ការបញ្ចេញវីដេអូរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង រួមទាំងក្រុមនាវិកអន្តរជាតិនៅលើនោះ ២៥នាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមចលនាប្រដាប់អាវុធហ៊ូទីយេម៉ែន បានគំរាមដាក់គោលដៅលើនាវា ឬកប៉ាល់របស់អ៊ីស្រាអែល ជាការឆ្លើយនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ លោកឧត្តមសេនីយ អាលី អាល់ ម៉ូស្គី ដែលជាមន្ត្រីយោធាក្រុមហ៊ូទីយេម៉ែន បានប្រាប់ស្ថានីយទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ាហ៍ ថា នាវា ឬកប៉ាល់អ៊ីស្រាអែល គឺជាគោលដៅស្របច្បាប់សម្រាប់ពួកយើងនៅគ្រប់ទីកន្លែង ហើយយើងនឹងមិនស្ទាក់ស្ទើរចាត់វិធានការទេ។ មន្ត្រីយេម៉ែនម្នាក់បាននិយាយថា ក្រុមហ៊ូទីបាននាំកប៉ាល់ដឹកទំនិញដែលរឹបអូសនោះ ទៅកាន់កំពង់ផែ សាលីហ្វ នៃទីក្រុង ហូដេដា ដែលគ្រប់គ្រងដោយក្រុម ហ៊ូទី។ រីឯខាងអ៊ីស្រាអែលបានបដិសេធថា កប៉ាល់នេះមិនមែនជាកម្មសិទ្ធិរបស់ខ្លួនទេ ហើយក៏មិនមានពលរដ្ឋអ៊ីស្រាអែលណាម្នាក់ស្ថិតនៅកប៉ាល់នេះនោះដែរ។ បើតាមអាជ្ញាធរអ៊ីស្រាអែល កប៉ាល់នេះជាកម្មសិទ្ធិនៃក្រុមហ៊ុនមួយរបស់អង់គ្លេស និងប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុន ហើយបានចេញដំណើរចាកចេញពីតួកគី ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
អង់គ្លេស និងកូរ៉េខាងត្បូង ព្រមព្រៀងពង្រឹងទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ

ឡុងដ៍៖ វិមាន Downing Street បាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយជាមួយអង់គ្លេស ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក រយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងជួបពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស រីសស៊ី ស៊ូណាក់ ហើយបើតាមវិមាន Downing Street ពាណិជ្ជកម្ម និងការវិនិយោគ គឺជារបៀបវារៈសំខាន់។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស-កូរ៉េខាងត្បូង ក៏នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងឈានមុខគេលើពិភពលោក នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។ លោក ស៊ូណាក់ និយាយថា នៅពេលដែលប្រទេសទាំងពីរផ្តោតលើការច្នៃប្រឌិត, ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការការពារសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់អន្តរជាតិនោះ អង់គ្លេស និងកូរ៉េខាងត្បូង គឺជាដៃគូមានលក្ខណៈដូចគ្នាពីធម្មជាតិ។ រដ្ឋាភិបាលទីក្រុងឡុងដ៍បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក យូន នឹងទទួលបានការវិនិយោគ ២១ពាន់លានផោន ឬប្រហែល ២៦,២ពាន់លានដុល្លារ ពីក្រុមហ៊ុនកូរ៉េខាងត្បូងនៅចក្រភពអង់គ្លេស សម្រាប់ការគាំទ្រដល់គម្រោងកកើតឡើងវិញ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ យោងតាមតួលេខចុងក្រោយបានបង្ហាញថា ពាណិជ្ជកម្មប្រចាំឆ្នាំលើទំនិញ…
-
ពលរដ្ឋថៃប្រមាណ ២៥០នាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា

បាងកក៖ ក្រសួងការបរទេសថៃ នៅថ្ងៃអាទិត្យកន្លងទៅ បានបញ្ជាក់ថា ពលរដ្ឋថៃដែលកំពុងជាប់គាំងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រមាណ ២៥០នាក់ នឹងត្រូវបានជម្លៀសចេញតំបន់កំពុងមានជម្លោះរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច តាមរយៈច្រកព្រំប្រទល់ជាមួយប្រទេសចិន។ ក្នុងសេចក្ដីរាយការណ៍មួយ ក្រសួងការបរទេសថៃ បានបញ្ជាក់ថា ខ្លួនបានរៀបចំយន្ដហោះចំនួន ២ នៅទីក្រុងគន់មីង (Kunming) ដើម្បីត្រៀមទទួលប្រជាជនដែលជម្លៀសខ្លួន មកទីក្រុងបាងកក។ ប្រជាជនទាំងនោះក៏នឹងត្រូវបានពិនិត្យមើលពីប្រវត្តិផ្ទាល់ខ្លួន ដើម្បីជៀសវាងបញ្ហាជួញដូរមនុស្សជាដើម។ ពលរដ្ឋថៃប្រមាណ ៤១នាក់ ក៏ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនរួចមកហើយ ដោយមានការជួយអន្ដរាគមន៍ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងថៃផងដែរ។ បច្ចុប្បន្ន ពលរដ្ឋថៃប្រមាណ ២៦៦នាក់ត្រូវបានជម្លៀសចេញពីមីយ៉ាន់ម៉ា ត្រលប់មកប្រទេសថៃវិញ ក្រោយជម្លោះផ្ទុះឡើង និងរីករាលដាលកាន់តែខ្លាំងឡើងៗ។ គួរបញ្ជាក់ថា ជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានផ្ទុះឡើងតាំងពីចុងខែតុលា។ តំបន់ភាគខាងជើងរដ្ឋ Shan ដែលនៅជាប់ព្រំដែនជាមួយចិន និងសំបូរទៅដោយព្រៃក្រាស់ គឺជាតំបន់ដែលមានការប្រយុទ្ធក្ដៅគគុក។ ការប្រយុទ្ធគ្នាកំពុងខិតជិតទៅដល់ទីក្រុង Laukkai ដែលជាទីក្រុងល្បីល្បាញចំពោះល្បែងស៊ីសង ការផ្ដល់សេវាកម្មផ្លូវភេទ និងការបោកប្រាស់តាមរយៈអនឡាញជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍
-
បារាំងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ហ្គាហ្សា ដើម្បីសង្គ្រោះប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះ

ប៉ារីស៖ ខុទ្ទកាល័យរបស់ប្រធានាធិបតីបារាំង នៅថ្ងៃអាទិត្យសប្ដាហ៍មុន បានបញ្ជាក់ថា បារាំងកំពុងបញ្ជូននាវាចម្បាំង Dixmude របស់ខ្លួនទៅកាន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ដើម្បីផ្ដល់ជំនួយផ្នែកវិជ្ជសាស្ដ្រដល់ប្រជាជនប៉ាឡេស្ទីនដែលរងគ្រោះដោយសង្គ្រាម។ នាវាចម្បាំងនេះនឹងចេញដំណើរពីបារាំងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ឆ្ពោះទៅកាន់ប្រទេសអេហ្ស៉ីប។ ខុទ្ទកាល័យរបស់ប្រធានាធិបតីបារាំងបានបន្ថែមថា បារាំងកំពុងខ្នះខ្នែងផ្ដល់ជំនួយតាមគ្រប់មធ្យោបាយ ក្នុងការជួយសង្គ្រោះកុមារប៉ាឡេស្ទីនទាំងអស់ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវការជំនួយជាបន្ទាន់។ មិនតែប៉ុណ្ណោះ បារាំងក៏នឹងចូលរួមជាមួយសហភាពអឺរ៉ុប តាមរយៈការផ្ដល់ជំនួយជាសម្ភារៈវេជ្ជសាស្ដ្រ ដែលនឹងត្រូវបញ្ជូនទៅតំបន់ហ្កាហ្សា នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានប្រាប់នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា សង្គ្រាមនេះបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សច្រើនហួសប្រមាណ ដែលចាំបាច់ឱ្យអ៊ីស្រាអែលត្រូវបែងចែកឱ្យច្បាស់លាស់រវាងប្រជាជនស៊ីវិល និងភេវរករ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់អាយុជីវិតប្រជាជនសាមញ្ញ ដែលភាគច្រើនសុទ្ធតែជាស្ដ្រី និងកុមារ។ បច្ចុប្បន្ន មនុស្សជាង ១៣,០០០នាក់ហើយដែលត្រូវបានស្លាប់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយក្នុងនោះមានមនុស្សជាង ៥,០០០នាក់ គឺជាកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍
-
លោក ត្រាំ ប្ដេជ្ញាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់អាស៊ី ប្រសិនបើលោកជាប់ឆ្នោត

អាមេរិក៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពនាំមុខគេរបស់គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតអាណត្តិខាងមុខ បាននិយាយកាលពីថ្ងៃទី១៨ វិច្ឆិកាថា ប្រសិនបើលោកជាប់ឆ្នោត រូបលោកនឹងផ្ដាច់កិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិក ដែលបច្ចុប្បន្នកំពុងដឹកនាំដោយ លោកប្រធានាធិបតី ចូ បៃឌិន។ ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋអាយអូវ៉ា (Iowa)លោក ត្រាំ បាននិយាយថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកំពុងត្រូវបានចរចាដោយរដ្ឋបាល លោក បៃឌិន ជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត ដោយលើកហេតុផលថា វានឹងរារាំងការផលិតរបស់សហរដ្ឋអាមេរិក និងបង្កឱ្យមានបញ្ហាបាត់បង់ការងារ។ ដោយឡែក កិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្មនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) មានបំណងធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកមានលទ្ធភាពទប់ទល់នឹងឥទ្ធិពលពាណិជ្ជកម្មរបស់ប្រទេសចិន ប៉ុន្តែកិច្ចពិភាក្សាមិនទាន់ទទួលបានភាពជោគជ័យនៅឡើយទេ បន្ទាប់ពីប្រទេសមួយចំនួនរួមទាំង វៀតណាម និងឥណ្ឌូនេស៊ី បានបដិសេធមិនប្តេជ្ញាចំពោះការទាមទារដែលមានចែងនៅក្នុង IPEF ។ យ៉ាងណាមិញ ក្នុងពេលកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ ធ្លាប់បានដកកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះម្ដងរួចទៅហើយ។ក្នុងការនោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ខាងមុខ ប្រសិនបើលោកជាប់ឆ្នោត លោកនឹងសំដៅដកកិច្ចព្រមព្រៀងនេះមុនគេ។ ថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Iowa ដដែល លោកត្រាំបានសង្កត់ធ្ងន់ថា ៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ…
-
កូរ៉េខាងត្បូងនឹងហាមឃាត់ការបរិភោគសាច់សុនខ

សេអ៊ូល៖ ប្រធានគោលនយោបាយគណបក្សកាន់អំណាចបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងមានបំណងហាមឃាត់ការបរិភោគសាច់សុនខ(ឆ្កែ)និងបញ្ចប់ភាពចម្រូងចម្រាសលើទំនៀមទម្លាប់បរិភោគបុរាណមួយនេះ ចំពេលដែលការយល់ដឹងអំពីសិទ្ធិសត្វមានមានការកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍។ លោក Yu Eui-dong ប្រធានគោលនយោបាយនៃគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចនិងជាសកម្មជនសិទ្ធិសត្វបាននិយាយក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃសុក្រទី១៧ ខែវិច្ឆិកា ថា៖ «វាដល់ពេលហើយដើម្បីបញ្ចប់ជម្លោះសង្គម និងភាពចម្រូងចម្រាសជុំវិញការទទួលទានសាច់ឆ្កែ តាមរយៈការអនុម័តទង្វើពិសេសមួយដើម្បីបញ្ចប់វា»។ លោក Yu បាននិយាយថា រដ្ឋាភិបាល និងគណបក្សកាន់អំណាច នឹងដាក់ចេញនូវសេចក្តីព្រាងច្បាប់នៅឆ្នាំនេះ ដើម្បីអនុវត្តការហាមប្រាម ដោយបន្ថែមថា ច្បាប់នេះគួរតែឆ្លងកាត់សភា ដោយរំពឹងថានឹងមានការគាំទ្រទ្វេភាគី។ រដ្ឋមន្ត្រីក្រសួងកសិកម្មកូរ៉េខាងត្បូង លោក Chung Hwang-keun បានប្រាប់កិច្ចប្រជុំថា រដ្ឋាភិបាលនឹងអនុវត្តការហាមឃាត់ឱ្យបានឆាប់រហ័ស និងផ្តល់ការគាំទ្រខ្ពស់សម្រាប់អ្នកក្នុងឧស្សាហកម្មលក់សាច់ឆ្កែឱ្យបិទអាជីវកម្មរបស់ពួកគេ។ គួរបញ្ជាក់ដែរថា ច្បាប់ស្ដីពីការប្រឆាំងការបរិភោគសាច់ឆ្កែមិនអាចអនុម័តទៅបាន ដោយមានការប្រឆាំងតវ៉ាពីសំណាក់អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម និងការព្រួយបារម្ភអំពីជីវភាពរបស់កសិករ និងម្ចាស់ភោជនីយដ្ឋានលក់សាច់សុនខផ្សេងៗ។ យ៉ាងណាមិញសេចក្ដីព្រាងច្បាប់ថ្មីនឹងរួមបញ្ចូលរយៈពេលអនុគ្រោះរយៈពេលបីឆ្នាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកលក់សាច់ឆ្កែឱ្យប្ដូរអាជីវកម្មរបស់ខ្លួន។ គួរបញ្ជាក់ថា ទម្លាប់បរិភោគសត្វឆ្កែរបស់ប្រជាជនកូរ៉េ កន្លងមកបានទាញការរិះគន់ពីបរទេសចំពោះអំពើឃោរឃៅសម្លាប់សត្វសុនខ ខណៈការប្រឆាំងក្នុងស្រុក ជាពិសេសពីក្មេងៗជំនាន់ក្រោយក៏កើនឡើងកាន់តែខ្លាំង។ ទម្លាប់ចាស់គម្រិលនេះ ត្រូវបានប្រជាជនកូរ៉េជឿថា ជាវិធីមួយដើម្បីយកឈ្នះកំដៅនារដូវក្តៅ ប៉ុន្តែបច្ចុប្បន្នមិនសូវសម្បូរដូចមុននោះទេ៕ ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ South Korea…
-
លោក ស៊ី ជីនពីង ថាចិនបានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើជាដៃគូជាមួយវិនិយោគិនអាមេរិក

ប៉េកាំង៖កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អំឡុងពេលពិធីទទួលទានអាហារពេលល្ងាចជាមួយក្រុមថ្នាក់ដឹកនាំក្រុមហ៊ុនសារជីវកម្មធំៗអាមេរិកនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានធានាអះអាងទៅកាន់ពួកគេថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាដៃគូមិត្តភាពជាមួយសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើឱកាសដ៏ច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ការអះអាងរបស់លោក ស៊ី បែបនេះគឺដើម្បីស្ដារនូវទំនុកចិត្តរបស់ម្ចាស់អាជីវកម្មទាំងអស់ និងដើម្បីទាក់ទាញការវិនិយោគពីបរទេសផងដែរ។ នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិកធំៗជាច្រើនបានជួបពិភាក្សាជាមួយលោក ស៊ី។ ជំនួបនេះបានធ្វើឡើងបន្ទាប់ពីមានការជជែកពិភាក្សាជាបន្តបន្ទាប់រវាងមេដឹកនាំចិន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបានផ្តោតលើស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ គួរកត់សម្គាល់ថា លោក ស៊ី បានទទួលការងើបឈរស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនសហគ្រាសអាមេរិកចំនួន ៣ ដង ពោលគឺនៅពេលគាត់ដើរចូលទៅក្នុងសាលទទួលទានអាហារម្ដង មុនពេលគាត់ឡើងថ្លែងសន្ទរកថាម្ដង និងពេលថ្លែងសន្ទរកថាចប់ម្ដង។ អំឡុងពេលថ្លែងសន្ទរកថា លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយបានច្រានចោលគំនិតនៃការមើលឃើញប្រទេសចិនថាជាការគំរាមកំហែង។ លោក ស៊ី បានមានប្រសាសន៍ថា «បើទោះបីជាដំណាក់កាលនៃការអភិវឌ្ឍន៍ដែលខ្លួនអាចឈានដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងមិនអនុវត្តគោលនយោបាយអនុត្តរភាព ឬការពង្រីកឥទ្ធិពលរបស់ខ្លួនឡើយ ជាពិសេសគឺចិនគ្មានឆន្ទៈក្នុងការដាក់សម្ពាធទៅលើប្រទេសណាមួយឡើយ»។ លោក ស៊ី បានបង្ហាញពីទំនុកចិត្តទៅលើអនាគតនៃទំនាក់ទំនងចិន និងអាមេរិក…
-
ក្រាហ្វិកបង្ហាញពីកងកម្លាំងអ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ពីថ្ងៃទី២-១៣ វិច្ឆិកា – Financial Times
