-
ធ្លាក់យន្តហោះយោធាអាមេរិកនៅជប៉ុន ស្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់

តូក្យូ៖ ឆ្មាំសមុទ្រនិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ នៅថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលយន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្ស ៦នាក់បានធ្លាក់ នៅក្បែរឆ្មេរសមុទ្ររបស់ប្រទេសជប៉ុន។ ឆ្មាំសមុទ្រជប៉ុនបានបញ្ជាក់ថា មនុស្សម្នាក់បានបាត់បង់ជីវិត នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលពីមុនមានសេចក្តីរាយការណ៍ថា ផ្ទុកមនុស្ស ៨នាក់ ប៉ុន្តែឥឡូវនេះ មានចំនួន ៦នាក់ប៉ុណ្ណោះ។ អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បាននិយាយថា ពួកយើងទទួលបានព័ត៌មាន នៅវេលាម៉ោង២៖២៧នាទីរសៀលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ថា យន្តហោះ Osprey របស់យោធាអាមេរិកមួយគ្រឿង បានធ្លាក់នៅក្បែរកោះយ៉ាគូស៊ីម៉ា។ សូមរម្លឹកថា ឧប្បទ្ទវហេតុខាងលើនេះកើតឡើង បន្ទាប់ពីយន្តហោះយោធាអាមេរិក Osprey មួយគ្រឿង កាលពីខែសីហា បានធ្លាក់នៅភាគខាងជើងប្រទេសអូស្រ្តាលី និងបានផ្តាច់ជីវិតកងម៉ារីនអាមេរិកចំនួន ៣នាក់ ក្នុងចំណោម ២៣នាក់ ដែលជិះនៅលើនោះ អំឡុងពេលធ្វើសមយុទ្ធ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០១៦ យន្តហោះ Osprey ក៏បានធ្លាក់ក្នុងមហាសមុទ្រ នៅក្បែរកោះអូគីណាវ៉ា ភាគខាងត្បូងរបស់ប្រទេសជប៉ុនផងដែរ នាំឱ្យយន្តហោះយោធាអាមេរិកប្រភេទនេះ ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…
-
ជប៉ុនធ្វើម្ចាស់ផ្ទះពិព័រណ៌មនុស្សយន្តអន្តរជាតិ

តូក្យូ៖ វិស្វករមកពីជុំវិញពិភពលោក ប្រមូលផ្តុំគ្នានៅឯពិព័រណ៍មនុស្សយន្តអន្តរជាតិក្នុងទីក្រុងតូក្យូ ដើម្បីបង្ហាញពីការច្នៃប្រឌិតរបស់ពួកគេរៀងៗខ្លួន។ ក្នុងនោះមានមនុស្សយន្តម៉ាស្សាបង្កើតដោយក្រុមហ៊ុនចិន AUBO និង Kaleido មនុស្សបង្កើតដោយក្រុមហ៊ុនជប៉ុន Kawasaki ដែលអាចរើសថង់សំរាម និងកាន់របស់របរបាន។ តំណាងក្រុមហ៊ុន Kawasaki Heavy Industries លោក Mikihiko Makita បាននិយាយថា មនុស្សយន្តកាឡេដូ (Kaleido) ត្រូវបានរចនាឡើងដូចមនុស្សប្រុសពិតៗ ដែលមានកម្ពស់ ១,៨០ម៉ែត្រ និងទម្ងន់ ៨០គីឡូក្រាម។ បាវចនារបស់ក្រុមហ៊ុនយើង ពាក់ព័ន្ធនឹងឧស្សាហកម្មធុនធ្ងន់ គឺបង្កើតមនុស្សយន្តដែលរឹងមាំ ទោះបីធ្លាក់ក៏បាក់បែក។ លោក Makita បន្តថា មនុស្សយន្តនេះត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាជាច្រើន ហើយវាអាចផ្លាស់ទីដោយស្វ័យភាព។ យើងចង់ដំឡើងបញ្ញាសិប្បនិម្មិត (AI) នៅលើវា ដូច្នេះមនុស្សយន្តនេះ កាន់តែមានភាពឯករាជ្យ និងអាចរៀនស្វែងយល់ដោយខ្លួនឯងបាន។ ចំណែកតំណាងក្រុមហ៊ុន Jinki Ittai លោក Kanta Umeda បាននិយាយថា មនុស្សយន្តរបស់យើងអាចធ្វើការងារបានច្រើនយ៉ាង ដូចមនុស្សដែរ ក្នុងនោះមានការគូរគំនូរ និងការកាត់មែកឈើដែលស្ថិតនៅខ្ពស់ៗ។ មនុស្សយន្តតែមួយអាចបំពេញកិច្ចការផ្សេងៗជាច្រើនរបស់មនុស្ស នោះហើយជាអ្វីដែលយើងកំពុងព្យាយាមធ្វើ។…
-
ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន អាមេរិកបានផ្តល់ជំនួយសរុបប្រហែល ៧៥ ពាន់លានដុល្លារដល់អ៊ុយក្រែន

-
នាវាកងទ័ពជើងទឹកចិនទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ប៉េកាំង៖ នាវាកងទ័ពជើងទឹកចិន ចំនួន ៣ គ្រឿងបានធ្វើដំណើរដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ដែលនេះជាដំណើរទស្សនកិ ច្ចមិត្តភាពមួយ ហើយក៏ជាការបង្ហាញពីការចូលរួមក្នុងវិស័យពារជាតិរបស់ចិន ជាពិសេសអំឡុងពេលដែលភាពតា នតឹ ងកំពុងបន្តកើតមានរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរនៅជិតព្រំដែនចិន។កងនាវាចររំដោះប្រជាជនចិន ឬហៅកាត់ថា (People’s Liberation Navy) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការ ណ៍មួយថា នាវាបាញ់មីស៊ីលពិឃាតឈ្មោះថា ជឺប៉ូ (Zibo) និងនាវាចម្បាំងប្រភេទ ជិងចូវ (Jingzhou) ត្រូវបាននាវាចម្បាំងមីយ៉ាន់ម៉ានាំផ្លូវដើម្បីចូលចតនៅទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឧត្តមនាវីឯក ស៊ុន បូ (Sun Bo) កំពុងដឹកនាំកងកម្លាំងចំនួន ៧០០ នាក់ ក្នុងការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារយៈពេល ៤ ថ្ងៃ ក្នុងនោះក៏មាននាវាផ្គត់ផ្គង់របស់ចិនឈ្មោះថា ឈានតាវហ៊ូ (Qiandaohu) ផងដែរ ហើយពួកគេមានគម្រោងធ្វើសមយុទ្ធសន្តិសុខជើងទឹកជាមួយមីយ៉ាន់ម៉ា នេះបើយោងតាមការរាយការណ៍របស់កាសែតមីយ៉ាន់ម៉ាឈ្មោះថា Global New Light of Myanmar។ គួរដឹងដែរថា កងនាវាចិនដែលបានទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាលើកនេះ គឺជាផ្នែកមួយនៃកងនាវាទី៤៤…
-
ទីភ្នាក់ងារអវកាសជប៉ុនរងការវាយប្រហារតាមអ៊ិនធឺណិត

ជប៉ុន៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន បានរងការ វាយប្រហារតាមអ៊ិនធឺណិត ប៉ុន្តែពួកហ៊ែកឃឺរមិនអាចចូលប្រើទិន្នន័យសំខាន់ៗ ដែលរួមបញ្ជូលទាំងព័ត៌មានស្ដីពីប្រតិបត្តិការរ៉ុក្កែត និងផ្កាយរណបនោះទេ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យរបស់ភ្នាក់ងារនាថ្ងៃពុធ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីអ្នកនាំពាក្យទីភ្នាក់ងារ រុករកអវកាសជប៉ុន (JAXA) ដែលបាននិយាយថា៖ «មានលទ្ធភាពនៃការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាត ដោយការឆ្លៀតឱកាសលើភាពងាយរងគ្រោះនៃឧបករណ៍បណ្តាញ»។ មន្រ្តីនាំពាក្យដដែលនិយាយទៀតថា ទីភ្នាក់ងារអវកាសបានដឹងពី លទ្ធភាពនៃការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាត បន្ទាប់ពី ទទួល បានព័ត៌មានពីអង្គការខាងក្រៅ ហើយធ្វើការស៊ើបអង្កេតផ្ទៃក្នុង។ យ៉ាងណាមិញ អ្នកនាំពាក្យដដែលបដិសេធសុំមិនបញ្ជាក់ព័ត៌មាន លម្អិតផ្សេងៗ រួមមានថាតើការវាយប្រហារកើតឡើង ពិតប្រកដ ពេលណា ក្រុមហ៊ែកឃឺរណាមួយជាប់ការសង្ស័យថា នៅពី ក្រោយសកម្មភាពបែបនេះ ឬថា តើអង្គការខាងក្រៅណាដែលផ្ដល់ ព័ត៌មាន ឱ្យភ្នាក់ងារអវកាសស្ដីពីការវាយប្រហារ នោះទេ។ អ្នកនាំពាក្យបានបន្ថែមថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធកំពុងស៊ើប អង្កេតបញ្ហានេះ ហើយស្វែងរកការកំណត់អត្តសញ្ញាណប្រភព នៃការវាយប្រហារ វិសាលភាពនៃការខូចខាត និងភាពងាយរងគ្រោះ ណាមួយ នៅក្នុងប្រព័ន្ធសន្តិសុខរបស់ទីភ្នាក់ងារនេះ។ គួរគូសបញ្ជាក់ថា JAXA ស្ថិតក្នុងចំណោមក្រុមហ៊ុន និងវិទ្យាស្ថាន ស្រាវជ្រាវ ប្រហែល ២០០ ដែលរងគ្រោះដោយការវាយប្រហារតាម អ៊ិនធឺណិតទ្រង់ទ្រាយធំក្នុងឆ្នាំ ២០១៦…
-
ថៃជំរុញពាណិជ្ជកម្មតាមព្រំដែនជាមួយម៉ាឡេស៊ី

ថៃ៖ នាយករដ្ឋមន្ត្រីថៃ និងម៉ាឡេស៊ី បានព្រមព្រៀងពង្រឹង ទំនាក់ទំនងរបស់ពួកគេ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតទៅលើវិស័យ ជាច្រើន រួមទាំងពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។ ការឈានដល់កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលនៃកិច្ច ប្រជុំ រវាងនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់គយថ្មី ឈ្មោះថា សាដាវ (Sadao) ក្នុងខេត្តសុងក្លា (Songkhla)។ សូមជម្រាបដែរថា ជំនួបនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស្រេតថា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែតុលាកន្លងទៅ ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍន៍នៅតំបន់ព្រំដែនរួមគ្នា។ ក្នុងជំនួបនេះ ក៏មានមន្ត្រីជាន់ខ្ពស់ចូលរួមផងដែរ រួមមានរដ្ឋមន្ត្រីទេសចរណ៍និងកីឡារបស់ថៃ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃ រដ្ឋមន្ត្រីក្រសួងការងាររបស់ម៉ាឡេស៊ី និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ម៉ាឡេស៊ី។ប្រទេសទាំងពីរបានបង្ហាញពីភាពខ្នះខ្នែងក្នុងការជំរុញការអភិវឌ្ឍព្រំដែនរួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ លោក ស្រេតថា បានស្នើឱ្យមានផែនការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ និងបានស្នើឱ្យម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនៅថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម។ លោកបានជំរុញឱ្យម៉ាឡេស៊ីពន្លឿនកិច្ចព្រមព្រៀងលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងស្នើឱ្យមានការសហការកាន់តែជិតស្និទ្ធរវាងធុរជនក្នុងស្រុក ដើម្បីបង្កើនពាណិជ្ជកម្ម ទេសចរណ៍…
-
បេសកជនកូរ៉េខាងជើង និងអាមេរិកជជែកដេញដោលគ្នានៅអង្គការ សហប្រជាជាតិ

(អ.ស.ប)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្រចាំ នៅ អង្គការ សហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានជជែក ដេញដោលគ្នា នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង និងមូលហេតុនៃភាពតានតឹងនៅក្នុងតំបន់។ ការជជែកនេះបានធ្វើឡើងជាសាធារណៈដោយផ្ទាល់មុខគ្នា ដែលជារឿងដ៏កម្រកើតមានណាស់រវាងប្រទេសបច្ចាមិត្តទាំងពីរ។ គួរដឹងដែរថា បន្ទាប់ពីអវត្តមានជិត ៦ ឆ្នាំមក ប្រទេសកូរ៉េខាងជើងបានសម្រេចចាប់ផ្តើមបញ្ជូនបេសកជនរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិម្តងទៀត ដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនកាលពីខែកក្កដា ហើយកាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាដែលមានសមាជិក ១៥ ប្រទេសនេះបានជួបប្រជុំគ្នាដើម្បីជជែកអំពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីដា ថូម៉ាសហ្គ្រីនហ្វៀល (Linda Thomas-Greenfield) និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម សុង (Kim Song) បានធ្វើការថ្លែងដោយមិនបានគ្រោងទុកជាមុននោះឡើយ ពោលគឺអ្នកទាំងពីរបានចូលរួមក្នុងការជជែកដេញដោលគ្នាអំពីសិទ្ធិនៃការឆ្លើយតប ដោយម្នាក់ៗប្រកែកថាប្រទេសរបស់ពួកគេសុទ្ធតែកំពុង ធ្វើសកម្មភាពក្នុងគោលបំណងដើម្បីការពារខ្លួន និងសន្តិសុខតំបន់តែប៉ុណ្ណោះ។ លោក គីម បានថ្លែងនៅក្នុងក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិកកំពុងគំរាមកំហែងដោយអាងខ្លួនថាមានអាវុធនុយក្លេអ៊ែរ។ លោកបានបញ្ជាក់ថា វាជាសិទ្ធិស្របច្បាប់របស់កូរ៉េខាងជើង ក្នុងនាមជាភាគីមួយដែលជាប់ពាក់ព័ន្ធក្នុងជម្លោះនេះ…
-
វៀតណាមប្តេជ្ញាធ្វើការកែប្រែផែនការអាកាសធាតុមុនកិច្ចប្រជុំ COP28 ដើម្បីទាក់ទាញការវិនិយោគ ពីក្រុមប្រទេស G7

វៀតណាម៖ វៀតណាមកំពុងប្តេជ្ញាចិត្តបញ្ចប់កំណែទម្រង់ផែនការអាកាសធាតុជាមួយរដ្ឋាភិបាល G7 និងអ្នកផ្តល់ប្រាក់កម្ចីពហុភាគី ដែលអាចផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនៅក្នុងប្រទេស។ នេះបើយោងតាមមន្ត្រីបរទេសដែលដឹងអំពីកិច្ចពិភាក្សានេះ។ ឯកសារដែលគេស្គាល់ថាជាផែនការកៀរគរធនធានត្រូវតែព្រមព្រៀងជាមួយអ្នកវិនិយោគឱ្យរួចរាល់មុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកា នាទីក្រុងឌូបៃ ដើម្បីអាចទទួលកម្ចីខ្នាតធំដើម្បីយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ គេហទំព័ររដ្ឋាភិបាលវៀតណាមបានផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំ COP28 ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ខណៈគេរំពឹងថាផែនការថ្មីដែលកំពុងកំណែទម្រង់អាចត្រូវបានប្រកាសនៅទីនោះ។ បើតាមមន្ត្រីបរទេសមួយរូបដែលបដិសេធមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការងារមួយចំនួននៅតែដំណើរការជាចម្បងសម្រាប់វៀតណាម ពិសេសលើការផ្លាស់ប្តូរក្របខណ្ឌបទប្បញ្ញត្តិ និងឧបសគ្គសម្រាប់ការវិនិយោគ។ ចំណែកមន្ត្រីមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះដូចគ្នា បានឱ្យដឹងថា មកទល់ពេលនេះកំណែទម្រង់ គឺមិនមានបញ្ហាអ្វីធំដុំនោះទេ ពោលគឺរងចាំតែការអនុម័តកំណែចុងក្រោយប៉ុណ្ណោះ។ស្របពេលជាមួយគ្នានេះ ក្រសួងបរិស្ថាន និងការិយាល័យនាយករដ្ឋមន្ត្រីវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេពីសំណាក់ក្រុមអ្នកសារព័ត៌មាននោះទេ។ បើតាមកំណែទម្រង់ព្រាងកាលពីចុងខែតុលា ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានរាយបញ្ជីការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះគម្រោងជាង ៤០០ ដែលអាចនឹងទទួលបានប្រាក់សន្ធឹកសន្ធាប់ពីសមាជិកប្រទេស G7 រួមទាំងគម្រោងចំនួន ២៧២ផ្សេងទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចជាការធ្វើឱ្យប្រសើរបណ្តាញអគ្គិសនី ខ្យល់ និងកសិដ្ឋានពន្លឺព្រះអាទិត្យ ឬ solar farms។…
-
ទោះបីជាសត្វខ្លារខិន បានតាំងទីច្រើនលើទឹកដីទ្វីបអាហ្រ្វិក និងអាស៊ី ពួកវាបានបាត់បង់ជម្រកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ

ភាគច្រើនគឺដោយសារតែកំណើនប្រជាជនសកល ការរីករាលដាលនៃទីក្រុង ការយកដីធ្វើកសិកម្ម និងការកាប់បំផ្លាញព្រៃឈើជាដើម។ បច្ចុប្បន្ន ខ្លារខិន មាន ៩ ប្រភេទ។ ប្រភេទខ្លារខិនដែលសម្បូរជាងគេគឺ African subspecies (Panthera pardus pardus) ខណៈខ្លារខិនដែលមានចំនួនតិចបំផុតគឺ Amur subspecies (Panthera pardus orientalis)។ ប្រភព៖ National Geographic #ams1minute
-
លោក Guterres ជំរុញឱ្យ COP28 ដោះស្រាយ «វដ្តដ៏សាហាវ» នៃការឡើងកំដៅផែនដី

បរទេស៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃច័ន្ទ សប្តាហ៍នេះ បានជំរុញឱ្យមេដឹកនាំពិភពលោកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលកាន់តែអាក្រក់។ លោក Guterres បានថ្លែងបែបនេះ ក្នុងពេលដែលមេដឹកនាំទាំងនោះជួបជុំគ្នា នៅឯកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ នៅក្នុងសប្តាហ៍នេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «យើងកំពុងជាប់នៅក្នុងវដ្តនៃការស្លាប់ ព្រោះតែការឡើងកំដៅផែនដី ហើយដំណោះស្រាយត្រូវបានគេដឹងយ៉ាងច្បាស់»។ លោក Guterres បានបន្ថែមទៀតថា ក្រុមមេដឹកនាំទាំងនោះត្រូវតែធ្វើសកម្មភាព ដើម្បីកម្រិត «ការកើនឡើងសីតុណ្ហភាពពិភពលោក» ១.៥ អង្សាសេ ក្នុងគោលដៅការពារមនុស្ស ពីភាពវឹកវរអាកាសធាតុ និងបញ្ចប់យុគសម័យឥន្ធនៈហ្វូស៊ីល។ លោក Guterres បាននិយាយបែបនេះ នៅមុនពេលមានកិច្ចប្រជុំកំពូល ដែលនឹងមានមេដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ ប្រមាណ ៧០០០០នាក់ចូលរួម។ នេះគឺជាកិច្ចប្រជុំកំពូលអាកាសធាតុដ៏ធំបំផុត របស់អង្គការសហប្រជាជាតិ ដែលមិនធ្លាប់មានទេ ពីមុនមក។ អ្នកចូលរួមកិច្ចប្រជុំកំពូល COP28 ត្រូវបានគេដឹងថា នឹងត្រូវដោះស្រាយជាមួយបញ្ហាធំៗ រួមមានទាំង អនាគតនៃឥន្ធនៈហ្វូស៊ីល ដូចជា ប្រេង…