-
សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធជាបន្ទាន់ ក្នុងតម្លៃជាង ១០៦លានដុល្លារទៅឱ្យអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធជាបន្ទាន់ ជាមួយនឹងគ្រាប់រំសេវជិត ១៤,០០០គ្រាប់សម្រាប់រថក្រោះទៅឱ្យអ៊ីស្រាអែល ក្នុងតម្លៃជាង ១០៦លានដុល្លារ។ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ខ្លួនបានជូនដំណឹងដល់សភា អំពីការលក់គ្រាប់រំសេវរថក្រោះកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីប្រមុខការទូតអាមេរិក លោក អាន់ថូនី ប្លីងគែន បានកំណត់ថា មានស្ថានភាពបន្ទាន់ ដែលតម្រូវឱ្យមានការលក់ភ្លាមៗនោះ ដើម្បីផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វាមានន័យថា ការលក់គ្រាប់រំសេវទាំងនោះ នឹងមិនចាំបាច់ឆ្លងកាត់ការពិនិត្យវាយតម្លៃពីសភាអាមេរិក ដែលជាគោលការណ៍ទូទៅ សម្រាប់ការលក់ផ្នែកយោធាឱ្យទៅបរទេសឡើយ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែល ហើយវាមានសារៈសំខាន់បំផុត ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ីស្រាអែលដើម្បីអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និងការត្រៀមខ្លួន។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកខាងលើនេះ កើតឡើងស្របពេលដែលសំណើរបស់លោក ចូ បៃដិន ស្តីពីកញ្ចប់ថវិកាជំនួយជិត ១០៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងបញ្ហាសន្តិសុខជាតិដទៃទៀត កំពុងនៅជាប់គាំងក្នុងសភា ព្រោះតែការជជែកដេញដោលគ្នា ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក និងបញ្ហាសន្តិសុខព្រំដែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កាតានិយាយថា កិច្ចប្រឹងប្រែងឱ្យមានបទឈប់បាញ់សាជាថ្មីទៀតកំពុងបន្ត

ដូហា៖ មេដឹកនាំកាតា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ថ្លែងថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកំពុងបន្ត ដើម្បីបង្កើតបទឈប់បាញ់សាជាថ្មីទៀតនៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងបន្ថែមទៀតពីក្រុមហាម៉ាស។ នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ ហ្សេក មហាំម៉ាត់ ប៊ីន អាប់ដុលរ៉ាម៉ែន អាល់ថានី បានប្រាប់វេទិកាមួយក្នុងទីក្រុងដូហា ថា កិច្ចខិតខំប្រឹងប្រែងរបស់យើង រួមជាមួយនឹងដៃគូរបស់យើងកំពុងបន្ត ហើយយើងប្តេជ្ញាថា នឹងមានការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ព្រះអង្គម្ចាស់បន្ថែមថា យើងក៏ប្តេជ្ញាបញ្ឈប់សង្គ្រាមផងដែរ ប៉ុន្តែព្រះអង្គម្ចាស់បានអះអាងថា យើងមិនឃើញមានឆន្ទៈដូចគ្នាពីសំណាក់ភាគីក្នុងជម្លោះទាំងពីរនៅឡើយទេ។ កាតាគឺជាអ្នកសម្រុះសម្រួលដ៏សំខាន់មួយ ដែលនាំឱ្យមានបទឈប់បាញ់រយៈពេល ៧ថ្ងៃ ព្រមទាំងការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ក៏ដូចជាជំនួយមនុស្សធម៌ រហូតដល់វាបានបញ្ចប់ទៅនៅដើមខែធ្នូនេះ។ សង្រ្គាមរបស់អ៊ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងខែទី៣ហើយ បន្ទាប់ពីវាបានផ្ទុះឡើងដំបូង កាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមខ្មាន់កាំភ្លើងហាម៉ាស បានឆ្មក់សម្រុកចូលលុកលុយភាគខាងត្បូងអ៊ីស្រាអែល រួចសម្លាប់មនុស្សចំនួន ១,២០០នាក់ និងចាប់មនុស្សរាប់រយនាក់ផ្សេងទៀត យកធ្វើជាចំណាប់ខ្មាំង។ ចំណែកក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា តួលេខចុងក្រោយបង្អស់នៃចំនួនអ្នកបាត់បង់ជីវិត ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តកើនឡើងដល់យ៉ាងហោច១៧,៧០០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រទេសចិន ជាប្រទេសនេសាទត្រីធំបំផុតរបស់ពិភពលោក ដោយនេសាទបានជិត ១២ លានតោន ក្នុងឆ្នាំ២០២០

-
លោកពូទីន សាទរទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងពេលជួបមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Raisi

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីការសាទរនឹងទំនាក់ទំនងរបស់ប្រទេសលោក ជាមួយនឹងប្រទេសអ៊ីរ៉ង់ ក្នុងជំនួបជាមួយសមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi។ ចាប់តាំងពីចាប់ផ្តើមការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ទីក្រុងមូស្គូបានព្យាយាមធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែស៊ីជម្រៅជាមួយ ទីក្រុងតេហេរ៉ង់។ ការណ៍នេះបានធ្វើឲ្យបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់សាធារណរដ្ឋអ៊ីស្លាមមួយនេះថា បានគាំទ្រការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ពួកគេចោទទៀតថា អ៊ីរ៉ង់ថែមទាំងផ្តល់ឱ្យរុស្ស៊ី នូវយន្តហោះគ្មានមនុស្សបើក និងសព្វាវុធក្នុងបរិមាណដ៏ច្រើន។ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT បានឲ្យដឹងថា ក្នុងជំនួបនោះ លោកប្រធានាធិបតីរុស្ស៊ីបាននិយាយថា រុស្ស៊ីនិងអ៊ីរ៉ង់កំពុងសហការគ្នាលើវិស័យជាច្រើនចាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការអប់រំ។ លោកបានបញ្ជាក់ដែរថា ទីក្រុងមូស្គូ និងក្រុងហេអេរ៉ង់បានបង្កើតទំនាក់ទំនងរឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាលទ្ធផល បានជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើន រៀងៗខ្លួន។ គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅទីនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ស៊ុយអែត និងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដើម្បីពង្រឹងសន្តិសុខក្នុងតំបន់

ស្តុកខុល៖ប្រទេសស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិមួយ ជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យអាមេរិកចូលប្រើប្រាស់មូលដ្ឋានយោធាទាំងអស់នៅទូទាំងប្រទេសរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។ ក្រៅតែពីជំរុញសន្តិសុខក្នុងតំបន់ រដ្ឋមន្រ្តីក្រសួងការពារជាតិស៊ុយអែត លោក Pål Jonson បានថ្លែងថាកិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចឡើងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ហើយវានឹងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ស៊ុយអែត ដើម្បីទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកក្នុងករណីមានសង្គ្រាម ឬវិបត្តិ។ លោក Jonson បានប្រាប់ទូរទស្សន៍ស៊ុយអែត SVT កាលពីថ្ងៃពុធ ថា អាមេរិកនឹងមិនប្រើគ្រប់ទីតាំងមូលដ្ឋានយោធាទាំង ១៧ នោះទេ ប៉ុន្តែនឹងប្រើមូលដ្ឋានណាដែលសមប្រកបតាមទស្សនវិស័យយោធា អាចទុកឧបករណ៍ការពារជាតិរបស់ខ្លួនបាន។កិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានចុះហត្ថលេខានៅមន្ទីរបញ្ចកោណដោយលោក Jonson និងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ដែលបាននិយាយថា វានឹងធ្វើឱ្យសម្ព័ន្ធភាពក្នុងតំបន់កាន់តែរឹងមាំ។ លោក Austin បន្តថា កិច្ចព្រមព្រៀងនេះ «បញ្ជូនសញ្ញាដ៏រឹងមាំមួយ ដែលយើងនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខជាមួយគ្នា»។គួរគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដដែលសម្រេចឡើង ខណៈស៊ុយអែតជិតក្លាយជាសមាជិកអង្គការណាតូ ដោយភ័យខ្លាចការគំរាមកំហែងសន្តិសុខពីរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន។ នាពេលនេះ ស៊ុយអែតរងចាំការផ្ដល់សច្ចាប័នពីសមាជិកណាតូចំនួន២ប្រទេស រួមមានហុងគ្រី និងតួកគី ដើម្បីក្លាយជាសមាជិកផ្លូវការរបស់ណាតូ។កន្លងមក តួកគីបានពន្យារពេលការផ្តល់សច្ចាប័នរបស់ខ្លួន ដោយចោទប្រកាន់ថា ស៊ុយអែតមិនយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ រួមទាំងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជនជាតិកួដ និងក្រុមផ្សេងទៀត…
-
មេដឹកនាំចិន លោក ស៊ី ព្រមានមន្រ្តីសហភាពអឺរ៉ុបកំពូលៗ កុំឱ្យពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃព្រហស្បតិ៍នេះ បានព្រមានមន្រ្តីកំពូលៗរបស់សហភាពអឺរ៉ុបថា ប្រទេសចិន និងអឺរ៉ុបមិនគួរមានទស្សនៈដូចគូប្រជែង ឬចូលរួមពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាដោយសារតែប្រព័ន្ធនយោបាយរបស់ខ្លួននោះទេ។ នេះតាមការរាយការណ៍ការរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ការព្រមានរបស់លោក ស៊ី នាពេលនេះ ធ្វើឡើងពេលជួបជាមួយមន្រ្តីកំពូលៗអឺរ៉ុប រួមមាន ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von Der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Josep Borrell ជាដើម ក្នុងកិច្ចប្រជុំកំពូលចិន – អ៊ឺរ៉ុប ដែលខានធ្វើអស់រយៈពេលបួនឆ្នាំរួចមកហើយ។ ក្នុងអំឡុងកិច្ចប្រជុំ ដែលពិភាក្សាគ្នារាប់តាំងពីអតុល្យភាពនៃពាណិជ្ជកម្មរហូតដល់បញ្ហាអ៊ុយក្រែននោះ លោក ស៊ី បាននិយាយទៀតថា ចិនមានឆន្ទៈធ្វើឱ្យសហភាពអឺរ៉ុបក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ និងមានសម្ទុះធ្វើកិច្ចសហប្រតិបត្តិការលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI)។ លោកថែមបានជំរុញផងដែរ ឱ្យសហភាពអឺរ៉ុបលុបបំបាត់ការជ្រៀតជ្រែកគ្រប់ប្រភេទក្នុងទំនាក់ទំនងទ្វេភាគី។ គួរបញ្ជាក់ថា ក្នុងទស្សនកិច្ចទៅចិនរយៈពេលមួយថ្ងៃលើកនេះ លោកស្រី Ursula និងលោក Borrell ក៏ត្រូវជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក លី កាង ផងដែរ។ វាគឺជាឱកាសចុងក្រោយរបស់មន្រ្តីកំពូលៗទាំង២…
-
ប្រាក់ចំណូលពីការលក់អាវុធ និងសេវាកម្មយោធាដោយក្រុមហ៊ុនធំៗចំនួន ១០០

នៅក្នុងឧស្សាហកម្មនេះមានចំនួនសរុប ៥៩៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ថយចុះ ៣,៥% ធៀបនឹងឆ្នាំ២០២១។ ប្រាក់ចំណូលផ្នែកសព្វាវុធរបស់ក្រុមហ៊ុនអាមេរិកចំនួន ៤២ នៅក្នុងតារាងកំពូលទាំង ១០០ បានធ្លាក់ចុះ ៧,៩% មកនៅត្រឹម ៣០២ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ដោយឡែក ប្រាក់ចំណូលផ្នែកសព្វាវុធរបស់ក្រុមហ៊ុនចំនួន ២២ មកពីអាស៊ី និងអូសេអានី កើនឡើង ៣,១% រហូតដល់ ១៣៤ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ SIPRI #ams1minute
-
ផ្ទៃផែនដី ដែលមានទំហំ ៥១០,១លានគីឡូម៉ែត្រការ៉េ

-
តង់សានី៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់កើនដល់ ៦៥នាក់

ដាអេសសាឡឹម៖ នាយករដ្ឋមន្ត្រីតង់សានី លោក ខាស្ស៊ីម ម៉ាចាលីវ៉ា បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ៦៥នាក់បានស្លាប់ ក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេស។ ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យរថយន្ត និងអគារជាច្រើននៅក្នុងទីប្រជុំជន ខាតេស មានចម្ងាយ ៣០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីឌូឌូម៉ា កប់នៅក្រោមល្បាប់ភក់ ខណៈដែលប្រតិបត្តិការបោសសម្អាតកំពុងបន្ត។ នាយករដ្ឋមន្ត្រីតង់សានី លោក ខាស្ស៊ីម ម៉ាចាលីវ៉ា និយាយថា ការស្វែងរកដែលកំពុងបន្ត បានរកឃើញសាកសពមនុស្ស ២នាក់ទៀត ហើយឥឡូវនេះចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥នាក់។ អ្នកនាំពាក្យរដ្ឋាភិបាលតង់សានី លោក ម៉ូហា ម៉ាទីនយី បាននិយាយថា មនុស្សប្រហែល ៥,៦០០នាក់ត្រូវបានជម្លៀសពីហេតុការណ៍បាក់ដី ដោយសាលារៀនមួយកន្លែងនៅទីប្រជុំជន ខាតេស បានប្រែក្លាយទៅជាមជ្ឈមណ្ឌលជនភៀសខ្លួន។ តង់សានី និងប្រទេសជិតខាងនៅអាហ្វ្រិកខាងកើត មានដូចជាកេនយ៉ា សូម៉ាលី និងអេត្យូពី កំពុងតស៊ូប្រយុទ្ធនឹងទឹកជំនន់ភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលទាក់ទងនឹងបាតុភូតអាកាសធាតុ អែល នីណូ។ ទឹកជំនន់កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងៗ ខណៈដែលវាកើតចេញពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់អត់ឃ្លាន។ សូមរម្លឹកថា នៅចន្លោះខែតុលា…
-
មនុស្សស្លាប់ និងបាត់ខ្លួន ១២នាក់ ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ មន្ត្រីជួយសង្គ្រោះម្នាក់និយាយថា មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបានលេបត្របាក់ផ្ទះសម្បែងរាប់សិបខ្នង រួមទាំងសណ្ឋាគារមួយកន្លែង នៅក្នុងភូមិមួយរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន។ ការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់មានប្រជាជនរស់នៅជិតបឹង Toba ភាគខាងលិចនៃកោះស៊ូម៉ាត្រា កាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ២នាក់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ព្រមទាំងបង្ខំឱ្យអ្នកស្រុកជាច្រើនជម្លៀសខ្លួន។ លោក Budiono ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ១១នាក់កំពុងបាត់ខ្លួន ប៉ុន្តែក្រោយមកអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សម្នាក់ កាលពីថ្ងៃចន្ទ ទើបនាំឱ្យអ្នកបាត់ខ្លួននៅសល់ចំនួន ១០នាក់។ លោក Budiono បន្តថា ក្មេងៗដែលមានអាយុពី ៦ ទៅ ៧ឆ្នាំ គឺស្ថិតក្នុងចំណោមអ្នកកំពុងបាត់ខ្លួន។ យោងតាមទីភ្នាក់ងាររុករក និងសង្គ្រោះជាតិ Basarnas បានឱ្យដឹងថា មនុស្សប្រហែល ១៤០នាក់ត្រូវបានជម្លៀសចេញពីភូមិដោយសុវត្ថិភាព។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសងាយនឹងកើតមានហេតុការណ៍បាក់ដីក្នុងរដូវវស្សា ហើយបញ្ហាបានកើតឡើងកាន់តែធ្ងន់ធ្ងរទៅៗនៅកន្លែងខ្លះ ដោយសារការកាប់បំផ្លាញព្រៃឈើ ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសប្រជុំកោះមួយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…