-
អូស្រ្តាលីបន្តជួយបណ្តុះបណ្តាលកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាព នៃការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្ម

ភ្នំពេញ៖ នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(កាឌី,CARDI)បានប្រាប់ឱ្យដឹងថាសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថានកាឌី កំពុងជំរុញការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាកម្មដ្រូន សម្រាប់ការបាញ់ថ្នាំកសិកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្ម។ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ថា សាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី បានបញ្ជូនអ្នកជំនាញបច្ចេកទេសរបស់ខ្លួនមកជួយបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មត្រូវបានរៀបចំនៅប្រទេសកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០២៣នេះ។ លោកបន្តថា ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅមិនទាន់មានការសុំច្បាប់បានត្រឹមត្រូវ ដូចនេះវិទ្យាស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងក្នុងការប្រើប្រាស់ថ្នាំប្រកបដោយប្រសិទ្ធភាព,សុវត្ថិភាព និងផលចំណេញសេដ្ឋកិច្ច និងពេលវេលា ដោយវគ្គបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹងដល់អ្នកផ្តល់សេវាកម្មបាញ់ថ្នាំដ្រូន និងមន្រ្តីកសិកម្មខេត្ត ស្រុក និងកសិករ។ លោក ឡោ ប៊ុណ្ណា បានបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និងកសិករបានរៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងបង្កើនចំណេះដឹងក្នុងការគ្រប់គ្រងស្មៅចង្រៃដើម្បីធ្វើការកំចាត់ស្មៅប្រកបដោយប្រសិទ្ធិភាពនៅក្នុងផលិតកម្មស្រូវនៅកម្ពុជា។ លោកនាយកវិទ្យាស្ថានបានបញ្ជាក់ថា ៖ «ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្ម មានការកើនឡើងចាប់ពីឆ្នាំ២០២១រហូតមកដល់ពេលបច្ចុប្បន្ន។ វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយរបស់គម្រោង បច្ចេកទេសគ្រប់គ្រងស្មៅចង្រៃ សម្រាប់ប្រព័ន្ធផលិតកម្មស្រូវពង្រោះដោយប្រើប្រាស់គ្រឿងយន្តកសិកម្មនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលជាគម្រោងសហការណ៍រវាងវិទ្យាស្ថានកាឌី និងសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី ដែលមានរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២១…
-
មេដឹកនាំគុយវ៉ែត Sheikh Nawaf Al Ahmad Al Sabah បានទទួលមរណភាពនៅថ្ងៃសៅរ៍នេះក្នុងវ័យ៨៦ឆ្នាំ

-
គិតចាប់ពីផ្ទុះសង្គ្រាមមក អ៊ុយក្រែនទទួលជំនួយសរុប ២៣៣ ពាន់លានដុល្លារ ដោយក្នុងនោះមានជំនួយពីបណ្ដាស្ថាប័នរបស់អឺរ៉ុបប្រមាណ ៩០ ពាន់លានដុល្លារ

ចំណែក អាមេរិកបានផ្ដល់ជំនួយជាង ៧៣ ពាន់លានដុល្លារ ក្នុងនោះទឹកប្រាក់ជាង ៤៤ ពាន់លានដុល្លារជាជំនួយយោធា។ អាឡឺម៉ង់ឈរនៅលេខរៀងបន្ទាប់ជាមួយជំនួយជាង ២២ ពាន់លានដុល្លារ ខណៈអង់គ្លេសផ្ដល់ជាង ១៥ ពាន់លានដុល្លារ។ ប្រទេសន័រវែសផ្ដល់ជាង ៨ ពាន់លានដុល្លារ ខណៈជប៉ុន កាណាដា ប៉ូឡូញ ហូឡង់ និងដាណឺម៉ាក បូកបញ្ចូលគ្នាសរុបជាង ២៦ ពាន់លានដុល្លារ – Trebesch et Al #ams1minute
-
លោក ពូទីន ប្តេជ្ញាយកជ័យជំនះក្នុងសង្គ្រាមអ៊ុយក្រែន

មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្តេជ្ញាថា នឹងយកជ័យជម្នះក្នុងសង្គ្រាមអ៊ុយក្រែន ពោលគឺមួយសប្តាហ៍បន្ទាប់ពីលោកប្រកាសឈរឈ្មោះប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិថ្មី ដែលយ៉ាងហោចណាស់ដល់ឆ្នាំ២០៣០។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងកម្មវិធីមួយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថា គោលដៅដើមរបស់គាត់នៅអ៊ុយក្រែន មិនផ្លាស់ប្តូរទេ និងថា កងកម្លាំងរុស្ស៊ីកំពុងកែលម្អជំហររបស់ខ្លួននៅសមរភូមិជួរមុខភាគច្រើន។ លោក ពូទីន បន្ថែមថា រុស្ស៊ីនឹងបន្តសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវសម្រេចបានកិច្ចព្រមព្រៀង ដែលគិតគូរពីកង្វល់សន្តិសុខរបស់ទីក្រុងមូស្គូ ដោយលោកបានបន្ថែមថា ក្នុងករណីណាក៏ដោយ ប្រតិបត្តិការយោធាពិសេសនឹងសម្រេចគោលបំណងរបស់វា។ មេដឹកជើងចាស់រុស្ស៊ីវ័យ ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា លោកប្រាកដថា ជ័យជម្នះនឹងក្លាយជារបស់រុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន និងថា ទណ្ឌកម្មរបស់លោកខាងលិច និងភាពឯកោអន្តរជាតិ បានបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ ដល់សេដ្ឋកិច្ច ឬសីលធម៌របស់ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការបញ្ជូនកងទ័ពចូលទៅលុកលុយទឹកដីប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក បៃដិន ជំរុញឱ្យអ៊ីស្រាអែលប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារជីវិតជនស៊ីវិលនៅហ្កាហ្សា

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកអំពាវនាវឱ្យអ៊ីស្រាអែលបង្កើនការការពារអាយុជីវិតជនស៊ីវិលនៅហ្កាហ្សា និងកាត់បន្ថយការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជំរុញឱ្យអ៊ីស្រាអែលយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារអាយុជីវិតជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា បន្ទាប់ពីសេតវិមានបានជំរុញអ៊ីស្រាអែល ឱ្យកាត់បន្ថយការវាយលុករបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាសនាពេលខាងមុខ។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅឯមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រក្បែរទីក្រុងវ៉ាស៊ីនតោនថា ខ្ញុំចង់ឱ្យពួកគេ (អ៊ីស្រាអែល) ផ្តោតលើវិធីជួយសង្គ្រោះជីវិតជនស៊ីវិលស្លូតត្រង់ មិនមែនឈប់កម្ចាត់ក្រុមហាម៉ាសទេ ប៉ុន្តែត្រូវប្រុងប្រយ័ត្នបន្ថែមKYទៀត។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនចំនួន ១៨,៤១២នាក់បានស្លាប់ និង ៥០,១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងតាមផ្លូវគោកជាបន្តបន្ទាប់លើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដើម្បីជាការឆ្លើយតបនឹងការវាយឆ្មក់ដ៏ភ្ញាក់ផ្អើល ពីសំណាក់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
បំណុលនិស្សិតនៅអាមេរិកគ្របដណ្ដប់ប្រហែល ៧%

-
បូលីវី និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងតម្លៃ ៤៥០លានដុល្លារ វិនិយោគលើលោហៈធាតុលីចូម

ឡា ប៉ាស់៖ បូលីវី ដែលជាទីតាំងស្តុកទុករ៉ែលោហៈធាតុលីចូម (Lithium) ដ៏ធំបំផុតរបស់ពិភពលោក ក្នុងថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤៥០លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ី Uranium One Group ដើម្បីផលិតអាគុយ និងគ្រឿងបន្លាស់រថយន្តអគ្គិសនីសំខាន់ៗ។ រដ្ឋាភិបាលបូលីវី និងនាយកប្រតិបត្តិក្រុមហ៊ុនរដ្ឋរុស្ស៊ី Uranium One Group បានបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនរុស្ស៊ី Rosatom នឹងវិនិយោគនៅប្រទេសបូលីវីក្នុងរយៈពេលពីរឆ្នាំ ដើម្បីសាងសង់រោងចក្រលីចូម (Lithium) នៅភាគខាងត្បូងរបស់ប្រទេសបូលីវី។ ប្រធានាធិបតីបូលីវី លោក ល្វីស អាកសេ បានថ្លែងក្នុងពិធីចុះហត្ថលេខាថា កិច្ចព្រមព្រៀងនេះធ្វើតាមគំរូផលិតកម្ម និងការលក់ ដែលយើងកំពុងស្នើទៅគ្រប់ក្រុមហ៊ុន ដែលត្រូវការលោហៈធាតុលីចូមរបស់យើង។ ហើយយើងនឹងចូលរួមគ្រប់ខ្សែសង្វាក់ផលិតកម្ម។ រីឯនាយកប្រតិបត្តិក្រុមហ៊ុន YLB លោកស្រី ខាឡា កាល់ឌើរ៉ុន បាននិយាយថា រោងចក្រនេះ នឹងចម្រាញ់បានសារធាតុលីចូមកាបូន សម្រាប់ការផលិតថ្មអាគុយប្រមាណ ១,០០០តោនក្នុងឆ្នាំដំបូងរបស់ខ្លួន មុនពេលបង្កើនសន្ទុះដល់ ១៤,០០០តោនក្នុងមួយឆ្នាំ។ គួរញ្ជាក់ថា ទុនបម្រុងលីចូមរបស់ប្រទេសបូលីវី ដែលមានចំនួន ២៣លានតោន បានទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសចិន…
-
លោក ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចនៅវៀតណាម និងបន្សល់កិច្ចព្រមព្រៀងសហប្រតិបត្តិការច្រើនជាង ៣០

វៀតណាម៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាកចេញពីប្រទេសវៀតណាមហើយ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃលើកដំបូងក្នុងពេល ៦ឆ្នាំ។ ប្រជាជាតិទាំងពីរបានប្តេជ្ញាចិត្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ៣០ រួមទាំងការសន្យាអភិវឌ្ឍន៍ទំនាក់ទំនងផ្លូវដែករវាងវៀតណាម និងចិន។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងក្នុងអំឡុងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ថា ចិន និងវៀតណាមគួរតែប្រឆាំងរាល់ការប៉ុនប៉ងធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិករញ៉េញ៉ៃ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការប្រឆាំងនឹងការពង្រីកឥទ្ធិពលអាមេរិកជាមួយវៀតណាម។ លោក ស៊ី និយាយថា ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយវៀតណាម ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង ចំពោះបញ្ហាដែនសមុទ្រ ជាពិសេសភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ អំលុងទស្សនកិច្ចខាងលើ លោក ស៊ី ក៏បានប្រាប់ប្រធានសភាវៀតណាម លោក វឿង ឌិញហ៊ួយ ក្នុងជំនួបនាថ្ងៃពុធនេះថា ភាគីទាំងពីរបានប្រកាសពីការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ដើម្បីលើកកម្ពស់ការដំឡើងកម្រិតទំនាក់ទនងទ្វេភាគី។ រីឯក្នុងជំនួបជាមួយលោក ស៊ី នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ បានហៅការសម្រេចចិត្តនោះថា ជាសមិទ្ធិផលមួយដ៏សំខាន់ជាប្រវត្តិសាស្រ្ត។ ដោយឡែកលោក ស៊ី ក៏បានជួបប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធឿង…
-
សង្ហិបុរីនឹងបញ្ជូនខ្លាឃ្មុំ Panda ទៅបង្កាត់ពូជ នៅចិន

សង្ហិបុរី៖ នៅថ្ងៃពុធសប្តាហ៍នេះ ប្រជាជនសិង្ហបុរីនាំគ្នាទៅទស្សនាកូនខ្លាឃ្មុំ Panda អាយុពីរឆ្នាំជាលើកចុងក្រោយ មុនពេលអាជ្ញាធររៀបចំបញ្ជូនវាទៅប្រទេសចិន ជាកន្លែងដែលវានឹងចូលរួមកម្មវិធីបង្កាត់ពូជ។ Le Le ដែលជាខ្លាឃ្មុំ Panda ដំបូង កើតនៅប្រទេសសង្ហិបុរី បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយ នៅឯសួនឧទ្យានសត្វព្រៃ River Wonders មុនពេលដាក់ឱ្យនៅដាច់ដោយឡែករយៈពេលមួយខែ មុនបញ្ជូនវាទៅចូលរួមកម្មវិធីបង្កាត់ពូជនៅប្រទេសចិន។ អ្នកទស្សនារាប់សិបនាក់បានតម្រង់ជួរគ្នា ដើម្បីទៅមើលខ្មាឃ្មុំ Le Le ជុំវិញបរិវេណទ្រុងរបស់វា នៅពេលវាកំពុងសុីឈើឬស្សី និងការ៉ុត ដែលអ្នកមើលថែលាក់នៅក្រោមយន្តហោះក្រដាស និង ខាងក្នុងវ៉ាលីក្រដាសកាតុង។ នាយកប្រតិបត្តិផ្នែកទីផ្សារនៃសួនឧទ្យានេះ បានរៀបរាប់ថា ខ្ញុំគិតថា ប្រទេសសិង្ហបុរីជាផ្ទះរបស់ខ្លាឃ្មុំ Le Le។ ខ្លាឃ្មុំនេះកើតនៅឆ្នាំ២០២១ តាមរយៈការបង្កាត់ពូជសិប្បនិម្មិត បន្ទាប់ពីម៉ែឪរបស់វា គឺ Jia Jia និង Kai Kai មិនអាចបង្កាត់ពូជតាមធម្មជាតិបាន។ ខ្លាឃ្មុំទាំងពីរដែលបច្ចុប្បន្នមានអាយុ ១៥ឆ្នាំ និង ១៦ឆ្នាំ បានមកដល់ប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១២ ក្នុងកម្ចីពីប្រទេសចិន។ ក្រោមការរៀបចំនេះ កូនចៅរបស់ពួកវានឹងត្រូវបញ្ជូនទៅប្រទេសចិន ដើម្បីចូលរួមក្នុងកម្មវិធីបង្កាត់ពូជខ្លាឃ្មុំ…
-
ចិនបង្អួតយន្តហោះផលិតក្នុងស្រុក C919 នៅទីក្រុងហុងកុង

ហុងកុង៖ យន្តហោះដឹកអ្នកដំណើរថ្មី ដែលផលិតក្នុងស្រុករបស់ចិន បង្ហាញខ្លួនជាលើកដំបូងនៅក្រៅប្រទេស ក្នុងថ្ងៃពុធសប្តាហ៍នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុង។ មេដឹកនាំហុងកុង លោក John Lee បានសាទរចំពោះការអភិវឌ្ឍន៍ C919 និង ARJ21 ដែលជាយន្តហោះផលិតដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋរបស់ប្រទេសចិន (COMAC) និងបានចាត់ទុកការបង្ហាញយន្តហោះទាំងពីរម៉ូដែលនេះថា ជា “ព្រឹត្តិការណ៍សំខាន់” នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន។ ក្រុមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមសប្តាហ៍នេះ យន្តហោះ C919 បានទទួលការបញ្ជាទិញរហូតដល់ ១,០៦១គ្រឿងពីអតិថិជនជាង ៣០។ យន្តហោះនេះបានទទួលវិញ្ញាបនបត្រជាផ្លូវការក្នុងការហោះហើរកាលពីឆ្នាំមុន បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាងមួយទសវត្សរ៍ ប៉ុន្តែមិនទាន់ទទួលបានអ្នកទិញអន្តរជាតិណាមួយនៅឡើយទេ។ គួរបញ្ជាក់ថា យន្តហោះ C919 បានធ្វើការហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនកាលពីខែឧសភា។ យន្តហោះនេះបង្ហាញពីមហិច្ឆតាជាច្រើនទសវត្សរ៍របស់ប្រទេសចិន ក្នុងការប្រកួតប្រជែងជាមួយដៃគូអឺរ៉ុប និងអាមេរិកខាងផ្នែកអាកាសចរណ៍ ជាពិសេសកាត់បន្ថយការពឹងផ្អែករបស់ចិន លើបច្ចេកវិទ្យាបរទេស។ ទន្ទឹមគ្នា អាជ្ញាធរចិនសង្ឃឹមយ៉ាងមុតមាំថា យន្តហោះមានរាងតូចរលោង ដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋរបស់ប្រទេសចិន (COMAC) នឹងប្រកួតប្រជែងជាមួយយន្តហោះម៉ូដែលបរទេស ដូចជាយន្តហោះអាមេរិក Boeing 737 MAX និងបារាំង Airbus A320 ជាដើម៕ ប្រភព៖ AFP…