Category: ព័ត៌មានអន្តរជាតិ

  • ក្រុមប្រឹក្សាសន្តិសុខយូអិនយល់ព្រមដកកងរក្សាសន្តិភាពចេញពីកុងហ្គោ

    ក្រុមប្រឹក្សាសន្តិសុខយូអិនយល់ព្រមដកកងរក្សាសន្តិភាពចេញពីកុងហ្គោ

    អ.ស.ប៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆ័ន្ទលើដំណោះស្រាយ ដែលដាក់ចេញដោយប្រទេសបារាំង ស្តីពីការដកកងរក្សាសន្តិភាពចេញពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។ ថ្វីបើស្ថានការណ៍ក្នុងស្រុកមានការប្រែប្រួលក៏ដោយ ក៏រដ្ឋាភិបាលកុងហ្គោ ក្នុងរយៈពេលជាច្រើនខែនេះ បាននឹងកំពុងអំពាវនាវឱ្យមានការពន្លឿន ការដកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចេញពីប្រទេសខ្លួន គិតពីចុងឆ្នាំ ២០២៣ ជាជាងពន្យារពេលរហូតដល់ចុងឆ្នាំ ២០២៤។ ហើយនៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានយល់ព្រមនៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីទទួលយកការទាមទារពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងចាប់ផ្តើមដកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្តិចម្តងៗ ដែលនឹងចាប់ផ្តើមនៅចុងខែធ្នូនេះ។ សូមបញ្ជាក់ថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមានវត្តមាននៅក្នុងប្រទេសកុងហ្គោ ចាប់តាំងពីឆ្នាំ ១៩៩៩។ ហើយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខខាងលើនេះ ធ្វើឡើងស្របពេលមានការព្រួយបារម្ភ អំពីការកើនឡើងហានិភ័យ នៃការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ រវាងប្រទេសកុងហ្គោ និង រវ៉ាន់ដា។ ក្រុមប្រឹក្សាសន្តិសុខក៏ចេញសេចក្តីព្រាងដំណោះស្រាយមួយ អំពាវនាវឱ្យមាន “ភាពស្ងប់ស្ងាត់ និងការសន្ទនា” រវាងប្រទេសជិតខាងទាំងពីរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មនុស្សជិត ១០០នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅចិន

    មនុស្សជិត ១០០នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅចិន

    ប៉េកាំង៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៦.២រ៉ិកទ័រ បានវាយប្រហារខេត្ត Gansu ភាគពាយព្យរបស់ប្រទេសចិន បណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៨៦នាក់បាត់បង់ជីវិត នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ កើតឡើងនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Lanzhou ខេត្ត Gansu។ គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ វាយប្រហារនៅថ្ងៃចន្ទវេលាម៉ោង១១:៥៩នាទីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយក្រោយមក ក្រុមមន្ត្រីបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់ និងបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់តំបន់នោះ។ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ មនុស្ស ៩៦នាក់ផ្សេងទៀតក៏ត្រូវរបួសផងដែរក្នុងខេត្តនេះ។ ដោយឡែកមនុស្ស៩នាក់ក៏ស្លាប់ និង១២៤នាក់ទៀតរងរបួសផងដែរ ក្នុងទីក្រុង Haidong ខេត្ត Qinghai ដែលស្ថិតនៅជិតខាង។ ទន្ទឹមគ្នា បណ្តាញផ្គត់ផ្គង់ទឹក និងថាមពលត្រូវរងការរំខាននៅភូមិមួយចំនួនក្នុងតំបន់។ សូមរម្លឹកផងដែរថា គ្រោះរញ្ជួយដី មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន។ តួយ៉ាង កាលពីខែសីហា គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិកទ័រ បានវាយប្រហារភាគខាងកើតប្រទេសចិន ធ្វើឱ្យមនុស្ស២៣នាក់រងរបួស និងបាក់អគាររាប់សិបខ្នង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រលកកម្តៅវាយប្រហារទីក្រុង Porto Alegre ប្រទេសប្រេស៊ីល

    រលកកម្តៅវាយប្រហារទីក្រុង Porto Alegre ប្រទេសប្រេស៊ីល

    ប្រាស៊ីលីយ៉ា៖ ប្រជាជនរស់នៅទីក្រុង Porto Alegre រដ្ឋ Rio Grande do Sul កំពុងជួបប្រទះនឹងរលកកំដៅ ដែលកំពុងវាយប្រហារតំបន់ភាគច្រើនរបស់ប្រទេសប្រេស៊ីល។ វិទ្យាស្ថានជាតិឧតុនិយម (Inmet) បានចេញការប្រកាសអាសន្នពីរលក “កំដៅខ្លាំង” នៅក្នុងរដ្ឋយ៉ាងហោចណាស់ ១៥ របស់ប្រទេសប្រេស៊ីល។ អ្នកលក់ដូរតាមចញ្ចើមផ្លូវនៅទីក្រុង Porto Alegre លោក Luiz Claudio Souza បាននិយាយថា ខ្ញុំធ្លាប់ជួបប្រទះរលកកំដៅពីមុនមកដែរ តែរលកំដៅលើកនេះ វាពិតជាក្តៅខ្លាំងណាស់។ ខ្ញុំចង់ឈឺដោយសារវា… វាពិតជាពិបាកណាស់។ រីឯអ្នកជំនាញកុំព្យូទ័រ លោក Oscar Serrano បានបញ្ជាក់ថា ខ្ញុំជឿថា សព្វថ្ងៃនេះ យើងកំពុងរស់នៅជាមួយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយសារទង្វើរបស់មនុស្ស មិនបានថែរក្សាភពផែនដី។ ដូច្នេះពួកយើងនឹងរងការឈឺចាប់ ដែលជាលទ្ធផលបង្កឡើងពីរលកកម្តៅ, អាកាសធាតុអាក្រក់ និងខ្យល់ព្យុះជាដើម។ សូមរម្លឹកថា នៅថ្ងៃទី១៣ ខែធ្នូនេះ តំណាងមកពីប្រទេសជិត២០០ បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសកល ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយនេះជាកិច្ចព្រមព្រៀងដំបូងបង្អស់…

  • ប្រមុខការទូតចិន៖ មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ

    ប្រមុខការទូតចិន៖ មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ

    ប៉េកាំង៖ ប្រមុខការទូតចិន និងមន្ត្រីកូរ៉េខាងជើង បានសម្តែងការគាំទ្រ និង ជឿជាក់យ៉ាងមុតមាំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈប្រទេសផ្សេងទៀតបានថ្កោលទោស ការបាញ់សាកល្បងមីស៊ីលចុងក្រោយនេះ របស់ទីក្រុងព្យុងយ៉ាង។ Read. រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក ម្យុងហូ ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញនៅទីក្រុងប៉េកាំងថា មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលភាគីទាំងពីរបានចែករំលែក។ លោក វ៉ាង បន្តថា ចំពោះមុខស្ថានការណ៍អន្តរជាតិដ៏ចលាចល ចិន និងកូរ៉េខាងជើង តែងតែគាំទ្រ និងជឿជាក់គ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមិត្ត នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសចិន។ បើតាមក្រសួងការបរទេសចិន ជំនួបរវាងលោក វ៉ាង និង លោក ផាក បានពិភាក្សាពីការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាក្តីកង្វល់រួម ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ កិច្ចប្រជុំខាងលើនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង រៀងៗខ្លួន ដោយចាត់ទុកថា នេះជាទង្វើបង្កការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ តែជារឿយៗកូរ៉េខាងជើងក៏បានអះអាងដែរថា ការធ្វើតេស្តអាវុធគឺជាសិទ្ធិស្វ័យការពារខ្លួន៕ ប្រភព៖ AFP…

  • ចិន ​និង​កូរ៉េ​ខាង​ជើង​ បើក​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ ​ស្រប​ពេល​​​ក្រុង​ព្យុងយ៉ាង​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​

    ចិន ​និង​កូរ៉េ​ខាង​ជើង​ បើក​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ ​ស្រប​ពេល​​​ក្រុង​ព្យុងយ៉ាង​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​

    ប៉េកាំង៖រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក​ វ៉ាង​ យី​ បាន​​ជួប​ពិភាក្សា​​​គ្នា​​​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​នៅ​ទីក្រុង​ប៉េកាំង​នា​​ថ្ងៃ​ចន្ទ​ទី​ ១៨ ខែធ្នូ​ឆ្នាំ២០២៣ នេះ​ ស្រ​ប​ពេល​ដែល​ទីក្រុង​ព្យុងយ៉ាង​​បាញ់មីស៊ីល​ផ្លោង​អន្តរទ្វីប​​ដែល​មាន​សមត្ថភាព​ទៅ​ដល់​គ្រប់​ទីកន្លែង​នៃ​ទឹក​ដី​របស់​សហរដ្ឋ​​​អាមេរិក​។​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​យោងតាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​ចិន​ ​​លោក​ វ៉ាង​ ​បាន​និយាយ​នៅ​ពេល​ជួប​​​​​​​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ លោក​ Pak Myong Ho ​ថា​ ​ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​ទំនា​ក់​ទំនង​ និង​ការ​សម្រប​សម្រួល​ទ្វេ​ភាគី​ និង​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ​ក្នុ​ង​វិស័យ​ផ្សេង​ៗ​។​ លោក​ វ៉ាង​ និង​លោក​​ Pak ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​នៃ​​ក្តី​បារម្ភ​រួម​ ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​​ពី​ក្រសួង​ការបរទេស​ចិន​មិន​បាន​រៀប​រាប់​លម្អិត​ស្ដី​ពី​កិច្ច​ប្រជុំ​នោះ​ទេ​។​ ចំណែក​ឯ​លោក​ Pak វិញ​ បាន​និយាយ​ថា​ ​កូរ៉េ​ខាង​ជើង​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​ជា​មួ​យ​ចិន​ ដើម្បី​​ការពារ​ផល​ប្រយោជន៍​រួម​​ ​និង​​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងកា​រណ៍​របស់​ក្រសួង​ការបរទេស​ចិនដដែល​​។ ​ គួរ​គូស​បញ្ជាក់​ថា​ កូរ៉េ​ខាង​ជើង​​​ជា​សម្ព័ន្ធ​មិត្ត​​ផ្លូវ​ការ​​តែ​​មួយ​​គត់​​របស់​​ចិន​​។ ​ក្រោម​​សន្ធិ​សញ្ញា​ឆ្នាំ​ ១៩៦១ ប្រទេស​ទាំង​២​ ​​ត្រូវ​ចាត់​វិធានការ​ចាំ​បាច់​ទាំង​អស់​ រួម​ទាំង​ជំនួយ​ផ្នែក​យោធា​ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ ឬ​ការ​ប៉ុន​ប៉ង​វាយ​ប្រ​ហារ​ដោយ​ប្រទេស​ទី​៣​។ ជំនួបចុង​ក្រោយ​ ដែល​រ៉យទ័រ​រាយការណ៍​ថា​ជា​ជំនួប​ថ្នាក់​ខ្ពស់​ នា​ថ្ងៃ​ចន្ទ​​នេះ​ ធ្វើ​ឡើង​ស្រប​គ្នា​​នៃ​ការ​បាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប​របស់​កូរ៉េខាង​ជើង​ ដែល​កើត​ឡើង​បន្ទាប់​ពី​ការ​បាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។ កូរ៉េខាង​ជើង​និយាយ​ថា​ ការ​បាញ់​សាក​ល្បង​របស់​ខ្លួន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​ទៅ​នឹង​សកម្មភាព​យោធា​ក្នុង​តំ​បន់​របស់​អាមេរិក​ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជូននាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​ទៅ​កាន់​កូរ៉េខាង​ត្បូង​។ កូរ៉េខាង​ជើង​ថ្កោល​ទោស​សកម្ម​ភាព​នេះ​ថា​ជា​ការ​គៀង​គរ​អាវុធ​ដើម្បី​ធ្វើ​សង្រ្គាម​។…

  • អេឡុន ម៉ាស់ និយាយថាប្រេងនិងឧស្ម័នមិន​គួរបោះបង់ភ្លាមៗពេកទេ

    អេឡុន ម៉ាស់ និយាយថាប្រេងនិងឧស្ម័នមិន​គួរបោះបង់ភ្លាមៗពេកទេ

    រ៉ូម៖ លោក អេឡុន ម៉ាស់(Elon Musk)ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កាលពីថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២​៣ បាននិយាយថា ប្រេង និងឧស្ម័ន មិនទាន់គួរត្រូវពិចារណា​ឈប់ប្រើប្រាស់ក្នុង​រយៈពេល​មធ្យម​​នោះ​ទេប៉ុ​ន្តែលោកក៏បាននិយាយថា វាមានសារៈសំខាន់ក្នុងការកាត់បន្ថយ​ការបញ្ចេញកាបូនដើម្បី​ការពារ​ភពផែនដី​ដែរ។​ នៅក្នុង​កិច្ច​​ជួបជុំនយោបាយស្តាំនិយមដែលរៀបចំដោយគណបក្ស Brothers of Italy របស់​នាយករដ្ឋមន្រ្តី​អ៊ីតាលី Giorgia Meloni លោក Musk បាននិយាយថា ការព្រមានអំពី​ការប្រែប្រួល​អាកា​សធាតុ​ក្នុងរយៈពេលខ្លី​​​គឺនិយាយបំផ្លើស​ ដោយបន្ថែមថា​ចលនាបរិស្ថានអាចនឹងទៅឆ្ងាយពេក ដែលបណ្តា​លឱ្យមនុស្សបាត់បង់ជំនឿទៅថ្ងៃអនាគត។​ គួរជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ក្នុងខែនេះ អ្នកតំណាងមកពីប្រទេសជិត ២០០ ប្រទេស បាន​ព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសាកល ដើម្បី​ទប់ទល់​នឹង​​ការប្រែប្រួល​អាកាសធាតុដ៏អាក្រក់បំផុត ដែលជាសញ្ញាបង្ហាញពីការបញ្ចប់នៃយុគសម័យប្រេង។​ ដោយឡែក លោក Musk បាននិយាយថា លោកចាត់ទុកខ្លួន​ជាអ្នកបរិស្ថាន ហើយបានបន្ថែមថា វាពិតជា សំខាន់បែបនោះមែនបើគិតក្នុងរយៈពេលយូរ ដោយ​ឧស្សាហកម្មកាត់​បន្ថយកាបូនរាប់ពាន់លាន​ដែលពួកគេ​យកពីផែនដី ហើយបញ្ចេញទៅក្នុងបរិយាកាសដោយការដុតឥន្ធនៈហ្វូស៊ីល។​ ក៏ប៉ុន្តែម្តងហើយម្តងទៀតមហាសេដ្ឋីរូបនេះ​បានបញ្ជាក់​ថា ​៖ «​យើង​មិន​គួរបោះបង់​ប្រេង និង​ឧស្ម័ន​ក្នុង​រយៈ​ពេល​មធ្យម​នោះ​ទេ​»​។​ ក្រៅតែពីនិយាយបញ្ហាប្រេង នៅពេលដែលអ្នកសម្របសម្រួល​សួរថា​តើក្រុមហ៊ុនរបស់លោក​នឹងវិនិយោគ​នៅ​ក្នុងប្រទេសអ៊ីតាលីឬទេ លោក Musk…

  • ជប៉ុន និងអាស៊ាន ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

    ជប៉ុន និងអាស៊ាន ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

    តូក្យូ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំរបស់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងជប៉ុនបានព្រមព្រៀងគ្នា ជំរុញកិច្ចស​ន្ទនា និងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខដែនសមុទ្រ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងឥទ្ធិពលរបស់ចិនដែលកំ​ពុងកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។​ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែបានទាមទារ ចង់គ្រប់គ្រងស្ទើរតែទាំងស្រុងទៅលើតំបន់សមុទ្រចិនខាងត្បូង ដែលជាច្រ​ក​របៀងពាណិជ្ជកម្មដ៏សំខាន់ ហើយចិនក៏បានបង្កើនការដាក់ពង្រាយនាវា និងសកម្មភាពយោធាផ្សេងៗទៀត ដែលបា​ន​ធ្វើឱ្យប្រទេសនានានៅក្នុងតំបន់ និងទីក្រុងវ៉ាស៊ីនតោន មានការមិនពេញយ៉ាងខ្លាំង។​ ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ​បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចពិភា​ក្សា និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិសុខដែនសមុទ្រ តាមរយៈការអនុវត្តតាមនីតិរដ្ឋ ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរប្រកបដោយសុវត្ថិភាព ព្រមទាំងការធ្វើពាណិជ្ជកម្មដោយរលូន នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីចប់កិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។​ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងដោយមិនសរសេរចំឈ្មោះប្រទេសចិនថា ពួកគេនឹងជំរុញលើកកម្ពស់ការយល់ដឹងអំពីតំបន់សមុទ្រ ធ្វើការរួមគ្នាជាមួយឆ្មាំឆ្នេរសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិ​បត្តិការលើការកសាងសមត្ថភាពដែនសមុទ្រ និងធានាដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី មិនប្រើការគំរាមកំ​ហែ​​​ង ឬការប្រើប្រាស់កម្លាំងយោធា ដែលទាំងអស់នេះគឺ​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួល​ស្គាល់​ជា​សា​កល។​ គួរដឹងដែរថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងបង្កើនការចំណាយថវិកាជាតិទៅលើវិស័យការពារជាតិ និងពង្រីកភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងការដោះស្រាយជម្លោះមួយចំនួនជាមួយប្រទេសចិន។​ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ប្រទេសជប៉ុនបានលើកឡើងថា ខ្លួននឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី និងផ្តល់ជំនួយប្រហែលជា ២,៨ លានដុល្លារអាមេរិក សម្រាប់រៀបចំឧបករណ៍ប្រកាសអាសន្ន និងឃ្លាំមើលស្ថានភា​ពដែនសមុទ្រ។ គួររំឮកថា កាលពីខែមុន ជប៉ុនក៏បានយល់ព្រមជួយប្រទេសហ្វ៊ីលីពីនក្នុងការទិញកប៉ាល់ការពារឆ្នេរសមុទ្រ…

  • លោក ពូទីន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឯករាជ្យ មិនស្ថិតក្រោមគណបក្សនយោបាយ

    លោក ពូទីន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឯករាជ្យ មិនស្ថិតក្រោមគណបក្សនយោបាយ

    មូស្គូ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​បានរាយការណ៍ដោយ​ដក​ស្រង់​សម្តី​របស់អ្នក​គាំទ្រលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា លោក ពូទីន នឹងឈរឈ្មោះជាប្រធានាធិបតីដោយឯករាជ្យ ហើយលោកបានទទួ​លការគាំទ្រយ៉ាងខ្លាំង ពោលគឺលោកមិនបានឈរឈ្មោះក្រោមគណបក្សនយោបាយជាក់លាក់ណាមួយនោះទេ។​ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីដដែលបានឱ្យដឹងថា ក្រុមអ្នកនយោបាយ និងបុគ្គលល្បីៗមកពីវិស័យកីឡា និងវប្បធម៌ ចំនួន ៧០០ នាក់​ បានជួបប្រជុំគ្នានៅទីក្រុងមូស្គូ ហើយបានព្រមព្រៀងគ្នាគាំទ្រការតែងតាំងរបស់លោក ពូទីន ជាបេក្ខជនប្រធានាធិបតីឯករាជ្យតែម្នាក់គត់។​ លោក ពូទីន បានធ្វើការដឹកនាំប្រទេសរុស្ស៊ី ក្នុងនាមជាប្រធានាធិបតីផង និងជានាយករដ្ឋមន្ត្រីផង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ លោកនឹងឈរឈ្មោះសម្រាប់អាណត្តិ ៦ ឆ្នាំទៀតនៅក្នុងការបោះឆ្នោតនៅខែមីនាឆ្នាំ២០២៤ ខា​ងមុខនេះ ដែលគេរំពឹងថា លោកនឹងឈ្នះការបោះឆ្នោតយ៉ាងងាយស្រួលបំផុត។​ ជាក់ស្ដែង លោក ពូទីន មានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សរបស់លោក ឈ្មោះថាគណបក្សសហព័ន្ធរុស្ស៊ី (United Russia Party) ដែលជាគណបក្សកាន់អំណាច ប៉ុន្តែលោកសម្រេចមិនឈរឈ្មោះជាបេក្ខជនមកពីគណបក្សនេះឡើយ។ ផ្ទុយទៅវិញ លោកនឹងឈរឈ្មោះជាបេក្ខជនឯករាជ្យ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច លោក អាន់ដ្រី…

  • មនុស្សរាប់រយនាក់ភៀសខ្លួន ចេញពីទឹកជំនន់នៅភាគឦសានប្រទេសអូស្ត្រាលី

    មនុស្សរាប់រយនាក់ភៀសខ្លួន ចេញពីទឹកជំនន់នៅភាគឦសានប្រទេសអូស្ត្រាលី

    កង់បេរ៉ា៖ ប៉ូលិសនិយាយថា ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សជាង ២០០នាក់ពេញមួយយប់ទៅកាន់តំបន់មានសុវត្ថិភាព និងបានបញ្ជូនឧទ្ធម្ភាគចក្រយោធា ទៅចូលរួមក្នុងប្រតិបត្តិការជួយជម្លៀសមនុស្ស នៅតំបន់ដែលត្រូវកាត់ផ្តាច់ដោយទឹកជំនន់។ រដ្ឋ Queensland បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធាប់ បន្ទាប់ពីការវាយប្រហារពីព្យុះស៊ីក្លូនត្រូពិក Jasper នៅចុងសប្តាហ៍មុន។ មជ្ឈមណ្ឌលទេសចរណ៍នៃទីក្រុង Cairns ត្រូវហ៊ុព័ទ្ធស្ទើរតែទាំងស្រុងដោយទឹកជំនន់ ដែលបានជន់លិចផ្លូវហាយវេសំខាន់ៗ និងហូរចូលទៅក្នុងទីក្រុង ដែលមានមនុស្សប្រមាណ ១៥០,០០០នាក់រស់នៅនេះ។ ទឹកជំនន់ក៏បានរាំងស្ទះដល់ការហោះហើរនៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងCairns កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនផងដែរ។ ជាការឆ្លើយតប អភិបាលរដ្ឋ Queensland លោក Steven Miles បានប្រាប់អ្នកយកព័ត៌មានថា យើងបានដាក់ពង្រាយទូកតូច-ធំក្នុងទីក្រុង Cairns ដើម្បីជម្លៀសប្រជាជន ដែលមិនអាចជម្លៀសខ្លួនបានដោយសុវត្ថិភាព។ ជាមួយនឹងភ្លៀងធ្លាក់កាន់តែច្រើន ដែលរំពឹងទុកនឹងកើតមាននៅក្នុងថ្ងៃចន្ទនេះ រដ្ឋមន្រ្តីរតនាគាររដ្ឋ Queensland លោក Cameron Dick បាននិយាយថា គ្រោះមហន្តរាយដែលកើតឡើង នឹងបង្កការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លាររបស់រដ្ឋ។ សូមជម្រាបថា អូស្ត្រាលីស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino នៅរដូវក្តៅនេះ ដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ រាប់ចាប់តាំងពីភ្លើងឆេះព្រៃរហូតដល់ព្យុះស៊ីក្លូនត្រូពិច និងគ្រោះរាំងស្ងួតក្នុងរយៈពេលវែង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • ជប៉ុន និងអាស៊ាន ព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

    ជប៉ុន និងអាស៊ាន ព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

    តូក្យូ៖ អំឡុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ក្នុងទីក្រុងតូក្យូ នៅថ្ងៃអាទិត្យសប្តាហ៍មុន មេដឹកនាំមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន បានឈានដល់ការឯកភាពគ្នាលើការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសន្តិសុខដែនសមុទ្រ។ យោងតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំជប៉ុន និងអាស៊ាន នឹងពង្រឹងចំណេះដឹងកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងទីភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងដែនសមុទ្រ រួមទាំងធានានូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនសម្លុតគំរាម ឬប្រើប្រាស់កម្លាំងបាយនោះឡើយ ស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ។ អាស៊ាន និងជប៉ុន នឹងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព រួមទាំងសណ្ដាប់ធ្នាប់សមុទ្រ ផ្អែកលើច្បាប់ជាមូលដ្ឋាន ក្នុងនោះរួមមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងសេរីភាពពណិជ្ជកម្ម។ បន្ថែមលើនេះ មេដឹកនាំជប៉ុន និងអាស៊ាន ក៏បានព្រមព្រៀងគ្នា ក្នុងការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ថាមពល សារធាតុរ៉ែសំខាន់ៗ ទីអវកាស និងវិស័យផ្សេងៗទៀតដូចជា បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិតជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា