Category: ព័ត៌មានអន្តរជាតិ

  • ស្ត្រីវ័យ ៩០ឆ្នាំម្នាក់ ក្លាយជាសិស្សចំណាស់បំផុត​បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ North Texas

    ស្ត្រីវ័យ ៩០ឆ្នាំម្នាក់ ក្លាយជាសិស្សចំណាស់បំផុត​បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ North Texas

    អាមេរិក៖ ស្ត្រីវ័យ៩០​ឆ្នាំម្នាក់ទើបនឹងបានទទួលសញ្ញាបត្រអនុបណ្ឌិតរបស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយកា​រ​ទទួ​ល​​សញ្ញាបត្រ​នេះ​បានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយលោកស្រីគឺជាមនុស្សមាន​វ័យចំណា​ស់បំផុត​ក្នុងកា​រ​បញ្ចប់វគ្គ​សិក្សា​នៅសាកលវិទ្យាល័យ North Texas។ នេះបើយោងតាមការឱ្យ​ដឹង​ពីមន្រ្តីសាកលវិទ្យាល័យ។​ បើ​តាមការឱ្យដឹងពីសាកលវិទ្យាល័យ លោកស្រី Minnie Payne អាយុ ៩០ឆ្នាំមានដើម​កំណើត​មក​ពីរដ្ឋ South Carolina ហើយ​បាន​បញ្ចប់កម្មវិធីសិក្សា​របស់ខ្លួនលើជំនាញអន្តរកម្ម តាមអ៊ីនធឺណិតក្នុងខែ​កក្កដា​ឆ្នាំ២០២៣នេះ។​ លោក Billy Roessler ជាទីប្រឹក្សានិស្សិតគ្រោងបញ្ចប់ការសិក្សានៅសាលា UNT’s Toulouse និងជា​ទីប្រឹ​ក្សា​​​របស់​លោកស្រី Payne បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ៖ «យើងតែងតែប្រើ​ពាក្យថា ការសិក្សាពេញមួ​យ​ជី​វិត ហើយពេលនេះ Payne បានបង្ហាញឱ្យយើងឃើញថាវា​ជាការ​ពិតមែន»។​ ​ លោក Billy Roessler បន្តឱ្យដឹងថា៖ «ការតស៊ូដើម្បីបញ្ចប់ការសិក្សារបស់លោកស្រីនៅអាយុ ៩០ គឺគួរឱ្យចាប់​អារម្មណ៍​ ហើយជាអ្វីដែលស្របតាម​គោល​បំណងលោកស្រីខ្លួនឯងផ្ទាល់ថែមទៀត»។​ លោកស្រី Payne ដែលបានសិក្សាផ្តោតលើការសរសេរបានធ្វើការជាអ្នកនិពន្ធឯករាជ្យ និងបុគ្គលិក​ជាច្រើ​ន​ឆ្នាំ​សម្រាប់រោងពុម្ពផ្សាយនៅទីក្រុង Dallas និងទីក្រុង Houston ព្រមជាមួយការងារមួយចំនួន​ផ្សេង​ទៀ​ត​នៅក្នុង​រដ្ឋ​តិចសាស់។​ លោកស្រី Payne បានរៀបរាប់ឱ្យដឹងថា ៖ «អ្នកនិពន្ធភាគច្រើនសរសេរដោយសារតែពួកគេចូលចិត្តវា ខ្ញុំធ្វើ​ក៏ព្រោះ​ស្រលាញ់វា…

  • ស្រីលង្កាដោះលែងអ្នកទោសជាង ១,០០០នាក់ក្នុងថ្ងៃបុណ្យគ្រឹស្មាស់

    ស្រីលង្កាដោះលែងអ្នកទោសជាង ១,០០០នាក់ក្នុងថ្ងៃបុណ្យគ្រឹស្មាស់

    កូឡុំបូ៖ មន្ត្រីពន្ធនាគារស្រីលង្កា នៅថ្ងៃចន្ទនេះនិយាយថា ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ បានលើកលែងទោសដល់ទណ្ឌិតជាង ១,០០០នាក់ និងដោះលែងពួកគេចេញពីពន្ធនាគារទូទាំងប្រទេស ក្នុងឱកាសប្រារព្ធពិធីបុណ្យគ្រឹស្មាស់។ ស្នងការពន្ធនាគារស្រីលង្កា លោក Gamini Dissanayake និយាយថា ក្នុងចំណោមទណ្ឌិតដែលត្រូវបានដោះលែងចំនួន ១,០០៤នាក់ នៅថ្ងៃចន្ទនេះ គឺជាប្រជាជនស្រីលង្កាដែលជាប់ពន្ធធនាគារ ដោយសារគ្មានលុយបង់ប្រាក់ពិន័យ។ ការលើកលែងទោសចុងក្រោយនេះ កើតឡើងបន្ទាប់ពីប៉ូលីសបានចាប់ខ្លួនមនុស្សជិត ១៥,០០០នាក់ ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលគាំទ្រដោយយោធាក្នុងពេលមួយសប្តាហ៍ ហើយត្រូវបានបញ្ឈប់វិញ នៅមុនថ្ងៃបុណ្យគ្រឹស្មាស់។ សេចក្តីថ្លែងការណ៍របស់ប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យចំនួន ១៣,៦៦៦នាក់ត្រូវបានចាប់ខ្លួន ខណៈដែលអ្នកញៀនជិត ១,១០០នាក់ត្រូវឃុំខ្លួន និងបញ្ជូនទៅស្តារនីតិសម្បទាជាកំហិតនៅឯមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។ ពន្ធនាគាររបស់ប្រទេសដីកោះមួយនេះ បច្ចុប្បន្នមានទំហំតូចចង្អៀត ប៉ុន្តែដាក់អ្នកទោសយ៉ាងច្រើនកកកុញ។ តួយ៉ាង គិតត្រឹមថ្ងៃទី២២ ខែធ្នូឆ្នាំនេះ មានអ្នកទោសជិត ៣០,០០០នាក់ជាប់ក្នុងពន្ធធនាគារ ដែលសាងសង់ឡើងអាចមានលទ្ធភាពដាក់ទណ្ឌិតបានត្រឹមតែ ១១,០០០នាក់ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលស្រីលង្កា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ខណៈឌីជីថលូបនីយកម្មកំពុងវិវត្តកាន់តែខ្លាំង ផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតនឹងកាន់តែកើនឡើង

    ខណៈឌីជីថលូបនីយកម្មកំពុងវិវត្តកាន់តែខ្លាំង ផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតនឹងកាន់តែកើនឡើង

    ជាក់ស្ដែង អត្តសញ្ញាណអនឡាញ (online credentials) ចំនួន ២៤ ពាន់លានផ្សេងៗគ្នា ដូចជាឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ត្រូវបានលួចតាំងពីឆ្នាំ ២០១៦ ដែលនេះបានធ្វើឱ្យការខាតបង់ដោយសារឧក្រិដ្ឋកម្មតាមអ៉ីនធើណិតកើនពី ៨,៤៤ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២២ មក ១១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៣។ គេរំពឹងថា ការខាតបង់នេះ នឹងកើនដល់ ១៤,៥៧ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២៤ ហើយបន្ដកើនដល់ ២៣,៨២ ទ្រីលានដុល្លារក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ – Statista via World Economic Forum #ams1minute

  • លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងប្រយុទ្ធរហូតដល់សន្តិសុខ នៅហ្គាហ្សាស្តារឡើងវិញ

    លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងប្រយុទ្ធរហូតដល់សន្តិសុខ នៅហ្គាហ្សាស្តារឡើងវិញ

    ហ្ស៊េរុយសាឡឹម៖ មេដឹកនាអ៊ីស្រាអែលថ្លែងថា សង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងកំណត់តម្លៃដ៏ធ្ងន់មួយ ចំពេលដែលចំនួនទាហានដែលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសបានកើនឡើង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអែលនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់ ហើយសន្យាថា នឹងស្តារសន្តិសុខឡើងវិញទាំងនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់គាត់។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា សង្រ្គាមកំពុងធ្វើឱ្យយើងខាតបង់យ៉ាងខ្លាំង ប៉ុន្តែយើងគ្មានជម្រើសអ្វីក្រៅពីការបន្តការប្រយុទ្ធគ្នានោះទេ។ លោកបន្ថែមថា ជម្លោះនេះនឹងក្លាយជាសង្រ្គាមដ៏យូរអង្វែង រហូតដល់ក្រុមហាម៉ាសត្រូវបានបោសសម្អាត ហើយយើងនឹងស្ដារសន្តិសុខទាំងនៅខាងជើង និងខាងត្បូងតំបន់ហ្គាហ្សា។ ការអត្ថាធិប្បាយបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ កើតមានឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបាត់បង់ទាហាន ១៥៣នាក់នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមការវាយលុកតាមផ្លូវគោករបស់ខ្លួន កាលពីថ្ងៃទី២៧ ខែតុលា ក្នុងនោះរួមទាំង ១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រុមហ៊ុនយក្សចិន BYD នឹងសាងសង់រោងចក្ររថយន្តអគ្គិសនីនៅហុងគ្រី

    ក្រុមហ៊ុនយក្សចិន BYD នឹងសាងសង់រោងចក្ររថយន្តអគ្គិសនីនៅហុងគ្រី

    ប៉េកាំង៖ ក្រុមហ៊ុន BYD នឹងសាងសង់រោងចក្រផលិតរថយន្តនៅក្នុងប្រទេសហុងគ្រី ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិនមួយនេះ មានផែនការពង្រីកទីផ្សារទៅកាន់តំបន់អឺរ៉ុប។ ក្រុមហ៊ុនចិន BYD Europe និយាយថា រោងចក្រនៅភាគខាងត្បូងនៃទីក្រុង Szeged នឹងបញ្ជាក់ពី “ជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការវិនិយោគលើថាមពលបៃតងនៅអឺរ៉ុប”។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនេះ នឹងក្លាយជាការវិនិយោគដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចហុងគ្រី ប៉ុន្តែមិនបានប្រកាសពីទឹកប្រាក់វិនិយោគទេ។ យ៉ាងណាមិញ ក្រុមហ៊ុន BYD មានប្រតិបត្តិការរួចហើយក្នុងប្រទេសហុងគ្រី រួមទាំងរោងចក្រឡានក្រុងអគ្គិសនី។ ប៉ុន្តែជាមួយនឹងរោងចក្រផលិតរថយន្តថ្មីនេះ ក្រុមហ៊ុន BYD សង្ឃឹមថា នឹងពន្លឿនការចែកចាយរថយន្តដឹកអ្នកដំណើរអគ្គិសនីថ្មីទៅក្នុងទីផ្សារតំបន់អឺរ៉ុប ក៏ដូចជាជំរុញការប្រើប្រាស់ថាមពលបៃតងជាសកល។ក្រុមហ៊ុន BYD បានគូសបញ្ជាក់ថា រោងចក្រនេះនឹងត្រូវបានសាងសង់ជាដំណាក់កាល ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារក្នុងប្រទេសហុងគ្រីរាប់ពាន់កន្លែង។ សម្រាប់ពេលអនាគត ហុងគ្រីក៏នឹងក្លាយទៅជាប្រទេសផលិតអាគុយផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនី (EV) ដ៏ធំទីពីរនៅអឺរ៉ុបផងដែរ បន្ទាប់ពីអាល្លឺម៉ង់ ក្រោយរោងចក្រដ៏ធំមួយលេចឡើង ក្រោមផែនការវិនិយោគរបស់ក្រុមហ៊ុនចិន Group CATL ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • បង់ក្លាដែសជាប្រទេសនាំចូលស្បៀងអាហារធំជាងគេទី៣លើពិភពលោក

    បង់ក្លាដែសជាប្រទេសនាំចូលស្បៀងអាហារធំជាងគេទី៣លើពិភពលោក

    ដាកា៖ បង់ក្លាដែសជាប់ចំណាត់ថ្នាក់ទីបីលើពិភពលោក ជាប្រទេសនាំចូលស្បៀងអាហារធំជាងគេ ជាមួយនឹងការនាំចូលផលិតផលម្ហូបអាហារប្រមាណ១០០លានតោន ពីទីផ្សារពិភពលោកក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ បង់ក្លាដែសផលិតបានផលិតផលកសិកម្មក្នុងឆ្នាំ២០២១ ប្រហែល៩៣.៣លានតោន ខណៈដែលប្រទេសនេះបាននាំចូលផលិតផលម្ហូបអាហារប្រហែល ១០០លានតោន។ បង់ក្លាដែសជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសកំពូលទាំង១០លើពិភពលោក ក្នុងការផលិតផលិតផលកសិផលចំនួន ២២ផងដែរ នេះបើយោងតាមស្ថិតិរបស់អង្គការ FAO ស្តីពីស្បៀងអាហារ និងកសិកម្មពិភពលោកឆ្នាំ២០២៣ នាពេលថ្មីៗនេះ។ របាយការណ៍របស់អង្គការ FAO បានឱ្យដឹងទៀតថា បង់ក្លាដែសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសនាំចូលអាហារធំជាងគេរបស់ពិភពលោក ខណៈដែលចិនគឺជាប្រទេសនាំចូលកំពូល ហើយតាមពីក្រោយដោយហ្វីលីពីននៅលំដាប់ទី២។ ហើយប្រទេសកំពូលទាំង៥លើពិភពលោក ទាក់ទងនឹងការនាំចេញស្បៀងអាហារ គឺសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ចិន និងបារាំង។ បើតាមរបាយការណ៍របស់អង្គការ FAO ការពឹងផ្អែករបស់បង់ក្លាដែសលើការនាំចូលម្ហូបអាហារពីទីផ្សារពិភពលោកកំពុងកើនឡើង។ តួយ៉ាងក្នុងឆ្នាំ២០១០ បង់ក្លាដែសបាននាំចូល ៩.៣ភាគរយនៃតម្រូវការម្ហូបអាហារសរុបរបស់ខ្លួន តួលេខនេះកើនឡើងដល់ ១១.២ភាគរយនៅឆ្នាំ២០២២។ ទន្ទឹមគ្នា បង់ក្លាដែសក៏បាននាំចេញផលិតផលម្ហូបអាហាមានតម្លៃជាង៩លានដុល្លារក្នុងឆ្នាំ២០២២ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Tesla បើករោងចក្រអាគុយខ្នាតយក្សថ្មីមួយទៀតនៅទីក្រុងសៀងហៃ

    Tesla បើករោងចក្រអាគុយខ្នាតយក្សថ្មីមួយទៀតនៅទីក្រុងសៀងហៃ

    សៀងហៃ៖ ក្រុមហ៊ុន Tesla បានបើកដំណើរការជាផ្លូវការ នូវគម្រោងរោងចក្រផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapacks) នៅទីក្រុងសៀងហៃ កាលពីសប្តាហ៍មុន ជារោងចក្រខ្នាតយក្សទីពីររបស់ខ្លួននៅប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា តំណាងក្រុមហ៊ុន Tesla បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានដីសាងសង់រោងចក្រនៅជាយក្រុងសៀងហៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ រោងចក្រនេះ ត្រូវបានគេរំពឹងថា នឹងផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) បានរហូតដល់ ១០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយវានឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី១ ឆ្នាំ ២០២៤ ហើយនឹងចាប់ផ្តើមការផលិតអាគុយនៅត្រីមាសទី៤។ ក្រុមហ៊ុន Tesla បានបញ្ជាក់ថា អាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) របស់ខ្លួន អាចផ្ទុកថាមពល និងស្ថេរភាពផ្គត់ផ្គង់អគ្គិសនី លើសពី៣មេហ្គាវ៉ាត់ម៉ោង។ រោងចក្រនេះនឹងក្លាយជារោងចក្រទីពីររបស់ក្រុមហ៊ុន Tesla នៅក្នុងទីក្រុងរបស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន Shanghai Gigafactory ដ៏ធំរបស់ខ្លួន ដែលបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០១៩។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Tesla មានរោងចក្រ Megafactory នៅទីក្រុង Lathrop រដ្ឋកាលីហ្វ័រញ៉ា ដែលមានសមត្ថភាពផលិតអាគុយផ្ទុកថាមពលអគ្គិសនីទំហំធំ (Megapack) បានរហូតដល់ ១០,០០០គ្រឿងជារៀងរាល់ឆ្នាំ ប៉ុន្តែចំនួននេះអាចត្រឹមតែផ្គត់ផ្គង់នៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ…

  • អ៊ីរ៉ង់ព្រមានពីការបិទច្រកសមុទ្រមេឌីទែរ៉ាណេ

    អ៊ីរ៉ង់ព្រមានពីការបិទច្រកសមុទ្រមេឌីទែរ៉ាណេ

    តេហេរ៉ង់៖ ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ក្រុមឧទ្ទាមដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បានបង្កភាពចលាចល នៅតាមច្រកដឹកជញ្ជូនសមុទ្រធំៗ តាមរយៈការឆ្មក់វាយប្រហារកប៉ាល់ដឹកទំនិញ។ សកម្មភាពនេះ បាននាំឱ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិរិះរកផ្លូវផ្សេង ដោយបញ្ចៀសច្រកសមុទ្រក្រហម និងច្រកសមុទ្រមេឌីទែរ៉ាណេ។ ដោយឡែក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិយាយបែបគម្រាមថា ពួកគេនឹងបិទច្រកសមុទ្រមេឌីទែរ៉ាណេ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅបន្តចូលរួមគាំទ្រការប្រយុទ្ធនៅតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ប៉ុន្តែមិនបានពន្យល់ថាការបិទច្រកសមុទ្រ នឹងធ្វើឡើងក្នុងរូបភាពបែបណានោះទេ។ ការចោទប្រកាន់អាមេរិកបែបនេះ ធ្វើឡើងក្រោយការផ្ទុះឡើងកាន់តែខ្លាំងនូវការប្រយុទ្ធ តាមរយៈការទម្លាក់គ្រាប់បែកនៅតំបន់កាហ្សា និងបានសម្លាប់ជីវិតប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ ហើយជាច្រើននាក់ទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ។ មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិយាយថា៖«បន្តិចទៀតច្រកសមុទ្រមេឌីទែរ៉ាណេភាគខាងលិច (Gibraltar) ដែលត្រូវនឹងភាគខាងត្បូងប្រទេសអេស្ប៉ាញ ក៏នឹងត្រូវបិទផងដែរ»។ គិតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយខែហើយ ដែលក្រុមឧទ្ទាម Houthi (សម្ព័ន្ធមិត្តអ៊ីរ៉ង់) វាយឆ្មក់កាប៉ាល់ដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រក្រហម។ ការណ៍នេះបានធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសការដឹកជញ្ជូនទំនិញពីប៉ែកអឺរ៉ុប មកកាន់តំបន់អាស៊ី។ ទោះបីជាយ៉ាងនេះក្ដី អ៊ីរ៉ង់មិនមានសិទ្ធិអំណាចអ្វីក្នុងការកាន់កាប់តំបន់សមុទ្រមេឌីទែរ៉ាណេនោះទេ ម្លោះហើយសម្ដីរបស់មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិងកំពុងធ្វើឱ្យគេឆ្ងល់ថា តើពួកគេនឹងបិទច្រក សមុទ្រទាំងអស់ដោយប្រើវិធីណា? ប៉ុន្តែវាអាចទៅរួច ប្រសិនបើអ៊ីរ៉ង់ប្រើប្រាស់សម្ព័ន្ធមិត្តរបស់ខ្លួនដូចជា លីបង់ ស៊ីរី ហេបូឡា ដែលមានអធិបតេយ្យភាពលើផ្នែកខ្លះនៃសមុទ្រមេឌីទែរ៉ាណេ រហូតដល់ច្រក Gibraltar (ភាគខាងលិចសមុទ្រមេឌីទែរ៉ាណេ)។ គួរបញ្ជាក់ថា…

  • ខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ ​២០​នាក់​នៅ​ភាគ​ខាងលិច​ប្រទេស​ប៊ូ​រុន​ឌី​

    ខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ ​២០​នាក់​នៅ​ភាគ​ខាងលិច​ប្រទេស​ប៊ូ​រុន​ឌី​

    ប៊ូរុនឌី៖ រដ្ឋាភិបាលនៃប្រទេស​ប៊ូរុនឌី កាលពីថ្ងៃសៅរ៍បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ខ្មាន់កាំភ្លើងបាន​សម្លាប់មនុស្សយ៉ា​ង​ហោច​ណាស់ ២០​នាក់ និងរបួស ៩ នាក់ផ្សេងទៀតនៅជិតព្រំដែនភាគខាងលិច​ជាប់នឹង​សា​ធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោនៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងថាបានធ្វើឡើងដោយក្រុ​មឧទ្ទាមតាបារ៉ាក្រហម។​ អ្នកនាំពាក្យរដ្ឋាភិបាលលោក Jérôme Niyonzima បាននិយាយថា ការ​វាយឆ្មក់​កាលពីល្ងាចថ្ងៃសុក្រ​កើតឡើ​ងនៅ​ក្នុងភូមិ​មួយឈ្មោះថា Vugizo ។ចំណែកជនរងគ្រោះក្នុងនោះរួមមានកុមារចំនួន ១២​នាក់ ស្ត្រីមានផ្ទៃ​ពោះពីរនាក់ និងមន្ត្រីប៉ូលិសម្នាក់។​ ដោយឡែកពីសំណាក់ក្រុមបារ៉ាក្រហម​ ដែលកំពុងប្រយុទ្ធជា​មួយរដ្ឋាភិបាល​ប៊ូរុនឌី​ នៅភាគខាងកើត​កុងហ្គោ​បានអះអាងនៅលើបណ្តាញសង្គម X ថាបានសម្លាប់​ទាហាន ៩នាក់ និងប៉ូលីសម្នាក់។ ខណៈក្រុម​នេះ​​​បដិសេធ​ថា​មិន​បាន​កំណត់​គោលដៅ​ជន​ស៊ីវិល​ទេ។ សាក្សីដែលបាននិយាយទៅកាន់សារព័ត៌មាន បាននិយាយថា ក្រុមឧទ្ទាម ហាក់​ដូចជា​ស្លៀកពាក់​ឯកស​ណ្ឋា​​នកងទ័ពប៊ូរុនឌី ហើយជនស៊ីវិលត្រូវបានទុកចោល​ បន្ទាប់ពីយោធា និងប៉ូលីសបាន​រត់គេច​ខ្លួន។ លោក Priscille Kanyange ជាកសិករម្នាក់បាននិយាយថា ៖ «យើងបានដឹងថាពួកគេជាអ្នកវាយប្រហារ​នៅ​ពេលដែលពួកគេបានវាយប្រហារទីតាំងប៉ូលីសដែលការពារព្រំដែន»។ កសិករម្នាក់ទៀតឈ្មោះ Innocent Hajayandi ដែលបានឃើញការវាយប្រហារនេះ បាននិយាយថា កងក​ម្លាំងសន្តិសុខបានរត់គេចខ្លួន ដោយទុកឱ្យអ្នកស្រុកការពារខ្លួនពួកគេផ្ទាល់។ ការវាយប្រហារនេះគឺជាលើកទី២ ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍​មកនេះ​នៅក្នុងប្រទេសប៊ូរុនឌី បន្ទាប់ពី​ពួកឧ​ទ្ទាមខកខានសកម្មភាពនៅក្នុងប្រទេសចាប់តាំងពីខែកញ្ញាឆ្នាំ ២០២១មកម្ល៉េះក្រោយ​ពេលដែលពួកគេ​​បានធ្វើការវាយប្រហារជាបន្តបន្ទាប់រួមទាំងនៅលើអាកាសយានដ្ឋាន Bujumbura ផងដែរ។​ ស្របពេលជាមួយគ្នានេះកាលពីថ្ងៃសុក្រ ប្រធានាធិបតីប៊ូរុនឌី លោក…

  • អ៊ីស្រាអែល​ វាយ​ប្រហារ​លើ​ផ្ទះ​ ពីរខ្នង​នៅ​ហ្គាហ្សា​ ដោយ​សម្លាប់​មនុស្សជាង​​ ៩០ នាក់​

    អ៊ីស្រាអែល​ វាយ​ប្រហារ​លើ​ផ្ទះ​ ពីរខ្នង​នៅ​ហ្គាហ្សា​ ដោយ​សម្លាប់​មនុស្សជាង​​ ៩០ នាក់​

    ហ៊្សេរ៉ុយសាឡិម៖ ទីភ្នាក់ងារ​សារព័ត៌មាន​ AP បាន​រាយការណ៍​ថា​ ជន​ស៊ីវិល​ប៉ាឡេស្ទីន​ជាង​ ៩០ នាក់​ រួម​ទាំង​មនុស្ស​រាប់​សិ​ប​នាក់​ដែល​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​នៃ​​ពូជ​​ពង្ស​​វង្ស​​​ត្រកូល​តែ​​មួយ​ ត្រូវ​បាន​សម្លាប់​ក្រោម​ការ​វាយ​ប្រហារ​រប​ស់​អ៊ីស្រាអែល​ ទៅ​លើ​ផ្ទះ​ចំនួន​​២​ខ្នង​​ក្នុង​តំបន់​ហ្គាហ្សា​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​​ក្រុម​អ្នក​ជួយ​សង្គ្រោះ ​និង​មន្ត្រី​មន្ទីរពេទ្យ​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​សៅរ៍​​ ពោល​គឺ​១​ថ្ងៃ​ បន្ទាប់​ពី​​​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមានជា​ថ្មី​​ថា​ គ្មាន​កន្លែង​ណា​មាន​សុវត្ថិភាព​នៅ​ក្នុង​តំបន់​ហ្គាហ្សា​នោះ​ទេ​ ​ហើយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ ​បាន​បង្កើត​​ឧបសគ្គ​ដ៏​ធំ​​ដល់​ការ​ចែក​ចាយ​ជំនួយ​មនុស្ស​ធម៌​។​ ​ ​លោក​ Mahmoud Bassal ​អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​​នៅ​ហ្គាហ្សា​ បាន​​និយាយ​ថា​ ការ​វា​យ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សុក្រ​ ​បាន​​កម្ទេច​ផ្ទះ​ចំនួន​២​ខ្នង​ឱ្យ​រាប​ស្មើ​​។ មនុស្ស​​​ចំនួន​ ៧៦នាក់ដែ​ល​​រស់​​ក្នុង​​ផ្ទះ​មួយ​​ខ្នង​នៅ​​​​​ទីក្រុង​ហ្គាហ្សា​ ​​​​ដែល​ជា​​ផ្ទះ​នៃ​​​គ្រួសារ​វង្សត្រកូល​ al-Mughrabi ​ត្រូវ​បាន​សម្លាប់​ ​​ដែ​ល​ធ្វើ​ឱ្យ​ការ​វាយ​ប្រហារ​លើ​ផ្ទះ​​នេះ​ ​ក្លាយ​ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​​បំផុត​នៃ​សង្រ្គាម​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា​។  ​​ ចំណែក​ឯ​ការ​វាយ​ប្រហារ​មួយ​ទៀត​ បាន​កើត​ឡើង​នៅជុំ​រំ​ភៀស​ខ្លួន​ Nuseirat ​​និង​នៅ​​លើ​ផ្ទះ​របស់​លោក​ Mohammed Khalifa ​ដែល​ជា​​យក​ព័ត៌មាន​ឱ្យ​​ទូរទស្សន៍​ក្នុង​ស្រុក​ ដោយ​បាន​សម្លាប់​មនុស្ស​ ១៥​ នាក់​ រួម​ទាំង​លោក​ Mohammed Khalifa ផង​ដែរ​។ នេះ​បើ​តាម​មន្រ្តី​​មន្ទីរពេទ្យ​ Al Aqsa Martyrs’ Hospital ដែល​ទទួល​សាក​សព​ជន​រង​គ្រោះ​។ តួលេខ​នៃ​ជន​រង​គ្រោះទាំង​ ៩០…