Category: ព័ត៌មានអន្តរជាតិ

  • ការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធ Houthi នៅច្រកសមុទ្រ Bab el-Mandeb បានរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រសំខាន់ៗ

    ការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធ Houthi នៅច្រកសមុទ្រ Bab el-Mandeb បានរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រសំខាន់ៗ

    ដែលបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សេដ្ឋកិច្ចអន្តរជាតិ។ ចលនា Houthi គាំទ្រដោយអ៉ីរ៉ង់ គឺជាអង្គការឥស្លាម Shia ដែលមានមូលដ្ឋាននៅយេម៉ែន។ ក្រុមសកម្មប្រយុទ្ធប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដើម្បីបាញ់សំដៅលើនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរទៅកាន់អ៉ីស្រាអែល។ ប្រតិបត្តិការ Prosperity Guardian គឺជាកងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក ដែលបង្កើតឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះ។ នាវាអាមេរិក និងអង់គ្លេសបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកក្រុម Houthi ជាច្រើនគ្រឿងរួចមកហើយ ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ – Politico , CNBC via Visual Capitalist #ams1minute

  • Huawei រំពឹងថា ប្រាក់ចំណូលនឹងកើនឡើងជិត ៩ភាគរយក្នុងឆ្នាំនេះ

    Huawei រំពឹងថា ប្រាក់ចំណូលនឹងកើនឡើងជិត ៩ភាគរយក្នុងឆ្នាំនេះ

    ប៉េកាំង៖ ក្រុមហ៊ុនហូវៃ នៅថ្ងៃសុក្រនេះ រំពឹងថា នឹងមើលឃើញប្រាក់ចំណូលរបស់ខ្លួន កើនឡើងជិត ៩ភាគរយក្នុងឆ្នាំ ២០២៣នេះ ទោះបីជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះក៏ដោយ។ ប្រធានប្តូរវេនរបស់ក្រុមហ៊ុនហូវៃ លោក Ken Hu បានកត់សម្គាល់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រោយធ្វើការងារយ៉ាងលំបាកជាច្រើនឆ្នាំ ទីបំផុតយើងអាចទប់ទល់នឹងព្យុះភ្លៀងបាន ប៉ុន្តែទន្ទឹមគ្នានេះ ពួកយើងក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធំនាពេលអនាគតផងដែរ។ លោក Hu បានផ្ញើសារនាឱកាសឆ្នាំថ្មីថា ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលនឹងមានជាង ៧០០ពាន់លានយ័ន ឬប្រមាណ ៩៩.៤ពាន់លានដុល្លារ។ តួលេខនេះ កើនឡើងជិត ៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនហូវៃ គឺជាចំណុចកណ្តាលនៃការប្រឈមមុខគ្នាផ្នែកបច្ចេកវិទ្យា រវាងចិន និងសហរដ្ឋអាមេរិក ដោយទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ឧបករណ៍របស់ហូវៃ អាចត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីចារកម្មរដ្ឋ។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានហូវៃច្រានចោល។ ការដាក់ទណ្ឌកម្មចាប់តាំងពីឆ្នាំ ២០១៩ បានកាត់ផ្តាច់ក្រុមហ៊ុនហូវៃ ពីការចូលប្រើគ្រឿងបន្លាស់ និងបច្ចេកវិទ្យាដែលផលិតដោយសហរដ្ឋអាមេរិក និងបង្ខំឱ្យហូវៃធ្វើពិពិធកម្មប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ចិនស្នើឱ្យពលរដ្ឋខ្លួន ចាកចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ា ព្រោះបញ្ហាអសន្តិសុខ

    ចិនស្នើឱ្យពលរដ្ឋខ្លួន ចាកចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ា ព្រោះបញ្ហាអសន្តិសុខ

    ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីសង្កាត់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនប្រទេសជិតខាង ដោយសារហានិភ័យសន្តិសុខតានតឹងខ្លាំង ខណៈក្រុមចលនាប្រដាប់អាវុធភាគតិចបង្កើនការប្រយុទ្ធនឹងយោធារដ្ឋាភិបាល។ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គម WeChat ថា ជម្លោះនៅសង្កាត់ Laukkai នៃតំបន់ Kokang នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កំពុងបន្តកើតមាន ហើយហានិភ័យសន្តិសុខបានបង្កឱ្យប្រជាជនជាច្រើនជាប់គាំងនៅទីនោះ។ ហេតុដូច្នេះហើយ ជាថ្មីម្តងទៀត ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានក្រើនរំលឹកដល់ប្រជាជនខ្លួននៅក្នុងសង្កាត់ Laukkai ចាកចេញពីទីនោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ ក្រសួងការបរទេសចិនបានពណ៌នាស្ថានភាពនៅតំបន់ Kokang ថា “ធ្ងន់ធ្ងរ និងស្មុគស្មាញ”។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិនតែងតែជឿជាក់ថា ការរក្សាបទឈប់បាញ់ និងកិច្ចចរចាសន្តិភាព គឺជាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា កាលពីដើមខែនេះ ទីក្រុងប៉េកាំងនិយាយថា ខ្លួនបានសម្របសម្រួលកិច្ចចរចារវាងយោធា និងសម្ព័នភាពក្រុមប្រដាប់អាវុធជនជាតិភាគតិច ហើយបានឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ “បទឈប់បាញ់បណ្តោះអាសន្ន”។ ប៉ុន្តែការប៉ះទង្គិចគ្នាបានបន្តកើតមាន នៅក្នុងផ្នែកខ្លះនៃរដ្ឋ Shan ជាមួយនឹងសមាជិកមួយក្រុមទៀតនៃសម្ព័ន្ធភាពនេះ គឺកងទ័ពរំដោះជាតិ Ta’ang…

  • ឈូងសមុទ្រ Ha Long ដ៏ល្បីរបស់វៀតណាម កំពុងធ្លាក់ចុះភាពទាក់ទាញ

    ឈូងសមុទ្រ Ha Long ដ៏ល្បីរបស់វៀតណាម កំពុងធ្លាក់ចុះភាពទាក់ទាញ

    ហាណូយ៖ ឈូងសមុទ្រដ៏ល្បីល្បាញរបស់ប្រទេសវៀតណាម Ha Long កំពុងបាត់បង់ទឹកសមុទ្រមានពណ៌ខៀវដ៏ស្រស់ស្អាតរបស់វា ដោយសារតែការបំពុលបរិស្ថាន និងការអភិវឌ្ឍន៍ហួសហេតុ ដែលបានគំរាមកំហែងដល់ជីវិតសត្វព្រៃ និងរូបភាពដ៏ល្អឥតខ្ចោះរបស់តំបន់នេះ។ គេហទំព័រ UNESCO បានចាត់ទុកឈូងសមុទ្រ Ha Long ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់វៀតណាម ដែលមានមនុស្សជាង ៧លាននាក់បានទៅលេងទឹកពណ៌ខៀវស្រងាត់ និងកោះថ្មកំបោរដែលមានព្រៃលិចទឹកកាលពីឆ្នាំមុន។ ប៉ុន្តែប្រជាប្រិយភាពរបស់ឆ្នេរសមុទ្រ និងការរីកចម្រើនជាបន្តបន្ទាប់នៃទីក្រុង Ha Long ដែលឥឡូវនេះជាទីតាំងរថយន្តខ្សែកាប សួនកម្សាន្ត សណ្ឋាគារប្រណីត និងលំនៅដ្ឋានថ្មីរាប់ពាន់ខ្នង កំពុងបង្កការបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកទេសចរបានតម្រង់ជួរឡើងជិះយន្តហោះ ដើម្បីធ្វើដំណើរទៅទស្សនាឈូងសមុទ្រ Ha Long ដែលមានកោះរហូតជាង ១,៩០០កោះពីលើអាកាស។ បន្ទាប់ពីការហោះហើរជាច្រើនលើកពីលើឈូងសមុទ្រ Ha Long ភ្ញៀវទេសចរបាននិយាយថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ការទប់ស្កាត់ការចោលសំរាមផ្លាស្ទិកចូលទៅក្នុងសមុទ្រ ហាក់មានភាពប្រសើរឡើងយ៉ាងខ្លាំង។ ប៉ុន្តែគាត់ចង់ឃើញពណ៌ទឹកសមុទ្រវិលមកពណ៌ខៀវដូចមុនវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ខ្យល់ព្យុះបំផ្លាញលំ នៅដ្ឋាន និងរថយន្តជាច្រើននៅភាគខាងជើងអង់គ្លេស

    ខ្យល់ព្យុះបំផ្លាញលំ នៅដ្ឋាន និងរថយន្តជាច្រើននៅភាគខាងជើងអង់គ្លេស

    ឡុងដ៍៖ ខ្យល់បក់បោកខ្លាំងដែលបង្កឡើងដោយព្យុះ Gerrit បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកខ្លះនៃតំបន់ Greater Mancherster នៅភាគខាងជើងនៃប្រទេសអង់គ្លេស។ ព្យុះដែលវាយលុកអង់គ្លេស បានបង្កឱ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បំផ្លាញផ្ទះសម្បែង លុបចោលការធ្វើដំណើរតាមរថភ្លើង និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅទូទាំងប្រទេសស្កុតឡែន និងផ្នែកខ្លះនៅភាគខាងជើងប្រទេសអង់គ្លេស។ អ្នកស្រុកត្រូវបានជម្លៀសចេញពីទីប្រជុំជន Stalybridge ជាកន្លែងដែលខ្យល់កន្ត្រាក់បង្កឡើងពីព្យុះ Gerrit បានផ្តួលរលំដើមឈើ, បំផ្លាញដំបូលផ្ទះ និងទម្លាក់កំទេចកំទីធ្វើឱ្យខូចខាតរថយន្តជាច្រើនគ្រឿង។ ក្រុមកម្មករបានប្រឈមមុខនឹងល្បឿនខ្យល់ ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ឆ្នេរមួយចំនួននៃប្រទេសស្កុតឡែន ខណៈដែលពួកគេព្យាយាមស្តារថាមពលឡើងវិញ។ ទោះបីជាយ៉ាងណា លំនៅដ្ឋានប្រហែល ១៤,០០០ខ្នងនៅតែបន្តដាច់ចរន្តអគ្គិសនី។ ព្យុះ Gerrit ក៏បានបង្កការរំខានដល់សេវាកម្មរថភ្លើងនៅទូទាំងប្រទេសស្កុតឡេនផងដែរ ដោយការធ្វើដំណើរតាមខ្សែរថភ្លើងមួយចំនួនបានផ្អាកជាបណ្តោះអាសន្ន រហូតដល់មន្ត្រីអាចត្រួតពិនិត្យខ្សែបណ្តាញពេញលេញ។ ដោយឡែកនៅឯអាកាសយានដ្ឋាន Heathrow ដែលជាមជ្ឈមណ្ឌលធ្វើដំណើរដ៏សំខាន់របស់ចក្រភពអង់គ្លេសវិញ បានលុបចោលជើងហោះហើរចំនួន ១៨ជើង កាលពីថ្ងៃពុធសប្តាហ៍នេះ។ រីឯជើងហោះហើរទៅកាន់ទីក្រុងអឺរ៉ុបមួយចំនួន ដូចជាទីក្រុង Barcelona និង Berlin ក៏រងផលប៉ះពាល់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ជប៉ុន ត្រៀមបាញ់បង្ហោះរ៉ុក្កែតអវកាសជំនាន់ថ្មី ជាលើកទី៣

    ជប៉ុន ត្រៀមបាញ់បង្ហោះរ៉ុក្កែតអវកាសជំនាន់ថ្មី ជាលើកទី៣

    តូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា នៅដើមឆ្នាំ២០២៤ ខ្លួននឹងបាញ់បង្ហោះរ៉ុក្កែតអវកាស H3 ជំនាន់ថ្មីម្តងទៀត បន្ទាប់ពីបរាជ័យចំនួន ២លើកនៅក្នុងឆ្នាំនេះ។ ទីភ្នាក់ងារអវកាសជប៉ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រ៉ុក្កែត H-3 គ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញពីកោះ Tanegashima ភាគខាងត្បូងប្រទេសជប៉ុន។ នេះជាការប៉ុនប៉ងបាញ់បង្ហោះលើកទី៣ហើយ ក្រោយរ៉ុក្កែតនេះត្រូវបំផ្ទុះចោលកាលពីខែមីនា ពីព្រោះ បេសកកម្មវាមិនអាចទទួលជោគជ័យ។ អភិវឌ្ឍឡើងដោយក្រុមហ៊ុន Mitsubishi Heavy Industries រ៉ុក្កែត H3 នឹងត្រូវប្រើប្រាស់ជំនួសរ៉ុក្កែតស៊េរីចាស់ H-IIA ដែលបានដំណើរការដំបូងតាំងតែពីឆ្នាំ២០០១។ ផែនការខាងលើ កើតឡើងបន្ទាប់ពីជប៉ុនទើបតែទទួលជោគជ័យក្នុងសប្តាហ៍នេះ ក្នុងការនាំយកយានរ៉ូបូតអវកាស SLIM មានរហស្សនាមថា Moon Sniper ចូលទៅដល់គន្លងរបស់ព្រះចន្ទ ប៉ុន្តែប្រទេសអាស៊ីមួយនេះ បានជួបប្រទះការបរាជ័យជាបន្តបន្ទាប់ ពាក់ព័ន្ធខាងវិស័យអវកាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រមុខការទូតអាមេរិកទៅម៉ិកស៊ិក ពិភាក្សារឿងវិបត្តិអន្តោប្រវេសន៍

    ប្រមុខការទូតអាមេរិកទៅម៉ិកស៊ិក ពិភាក្សារឿងវិបត្តិអន្តោប្រវេសន៍

    ម៉ិកស៊ីកូ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ព្រមទាំងមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើនរូបទៀត ធ្វើដំណើរទៅដល់ប្រទេសម៉ិកស៊ិកហើយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីម៉ិកស៊ិក ជុំវិញការធ្វើអន្តោប្រវេសន៍កើនឡើងយ៉ាងគំហុក។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រើពេល២ម៉ោង ក្នុងជំនួបពិភាក្សាបិទទ្វារជាមួយប្រធានាធិបតីម៉ិកស៊ិក លោក អាន់ទ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ រួមទាំងមន្រ្តីម៉ិកស៊ិកកំពូលៗដទៃទៀត ក្នុងកំលុងការបំពេញទស្សនកិច្ចមួយថ្ងៃ។ លោក ឡូប៉េស អូប្រាដ័រ បាននិយាយជាមួយលោក បៃដិន តាមទូរស័ព្ទកាលពីសប្តាហ៍មុន មុនពេលមានជំនួបជាមួយលោក ប្លីងគែន ថា ម៉ិកស៊ិកបាននឹងកំពុងព្យាយាមដោះស្រាយវិបត្តអន្តោប្រវេសន៍។ លោកថា ជនភៀសខ្លួនទាំងនោះបានសម្រេចចិត្តចាកចេញពីទីក្រុងរបស់ពួកគេ ក៏ព្រោះតែវិបត្តិសេដ្ឋកិច្ច និងសង្គមនៅលើពិភពលោក។ ដូច្នេះវិធានការដោះស្រាយបន្ទាន់ នោះគឺការលើកកម្ពស់សកម្មភាពផលិតភាព និងការបង្កើតការងារបន្ថែមទៀត។កាលពីប៉ុន្មានសប្តាហ៍មកនេះ ចំនួនជនអន្តោប្រវេសន៍ប៉ុនប៉ងឆ្លងព្រំដែនទៅអាមេរិកដោយខុសច្បាប់ បានកើនឡើងក្នុងចំនួនប្រមាណ១ម៉ឺននាក់ក្នុងមួយថ្ងៃ ពោលគឺច្រើនជិតទ្វេដង បើធៀបនឹងតួលេខ មុនផ្ទុះជំងឺរាតត្បាត។ រលកអន្តោប្រវេសន៍សម្រុកឆ្លងព្រំដែនច្រើនពេក រហូតដល់អាជ្ញាធរអាមេរិកសម្រេចបិទប៉ុស្តិ៍ព្រំដែន ដើម្បីងាកមើលខុសត្រូវក្រុមអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់វិញ។ ពួកគេភាគច្រើនរត់គេចពីប្រទេសកំណើតនៅតំបន់អាមេរិកកណ្តាល ដែលញាំញីដោយភាពក្រីក្រ អំពើហិង្សា និងគ្រោះមហន្តរាយធម្មជាតិ។ បើតាមអង្គការសហប្រជាជាតិ ចំនួនជនអន្តោប្រវេសន៍មកពីហៃទី ដែលមានហិង្សាបងធំបងតូច និងមកពីវេណេស៊ុយអេឡាដែលលង់ក្នុងវិបត្តិសេដ្ឋកិច្ច…

  • លោក គីម ជុងអ៊ុន អំពាវនាវឱ្យកងទ័ពពន្លឿនការត្រៀមខ្លួនសម្រាប់សង្គ្រាម

    លោក គីម ជុងអ៊ុន អំពាវនាវឱ្យកងទ័ពពន្លឿនការត្រៀមខ្លួនសម្រាប់សង្គ្រាម

    ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យគណបក្សរបស់គាត់ បង្កើនការត្រៀមខ្លួនសម្រាប់សង្គ្រាម ក្នុងនោះរួមមានទាំងការពន្លឿនកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអត្ថាធិប្បាយបែបនេះ នៅក្នុងកិច្ចប្រជុំចុងឆ្នាំដែលកំពុងបន្តរបស់កូរ៉េខាងជើង ជាទីដែលលោក គីម ត្រូវបានគេរំពឹងថា នឹងបង្ហាញការសម្រេចចិត្តពីគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើងបានរាយការណ៍ថា លោក គីម បានស្នើឱ្យបង្កើនល្បឿនត្រៀមខ្លួនសម្រាប់សង្រ្គាមនៅទូទាំងវិស័យ រួមទាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការការពារស៊ីវិល។ បន្ថែមលើនេះ លោក គីម បានសង្កត់ធ្ងន់ថា ស្ថានភាពយោធានៅលើតំបន់ឧបទ្វីបកូរ៉េ បានធ្លាក់ជ្រៅក្នុងភាពតានតឹងខ្លាំងបំផុត ដោយសារតែការប្រឈមមុខដាក់គ្នាមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងកូរ៉េខាងជើងពីសំណាក់សហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា អ្វីដែលជាសមិទ្ធិផលដ៏លេចធ្លោរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ នោះគឺបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យ និងបានលើកតម្កើងឋានៈប្រទេសរបស់ខ្លួន ជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាការឆ្លើយតប កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការបាញ់សាកល្បងអាវុធដ៏ទៃទៀតដោយកូរ៉េខាងជើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • និសិ្សតឥណ្ឌូនេស៊ីបង្ខំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចេញពីទីជម្រកបណ្តោះអាសន្ន

    និសិ្សតឥណ្ឌូនេស៊ីបង្ខំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចេញពីទីជម្រកបណ្តោះអាសន្ន

    ហ្សារកាតា៖ និស្សិតសាកលវិទ្យាល័យរាប់រយនាក់នៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធសប្តាហ៍នេះ បានសម្រុកចូលទីជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយរយនាក់ ដើម្បីបង្ខំឱ្យពួកគេចាកចេញពីទីនោះ។ ក្រុមនិសិ្សតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា បានសម្រុកចូលសាលរដ្ឋាភិបាលក្នុងរដ្ឋធានី បេនដា អាឆេ ជាទីដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ១៣៧នាក់ស្នាក់នៅ។ ក្រុមនិសិត្សទាំងនោះ បានទាមទារឱ្យពួកគេផ្លាស់ទៅការិយាល័យអន្តោប្រវេសន៍ក្នុងតំបន់ ដូច្នេះពួកគេអាចត្រូវបាននិរទេសចេញពីប្រទេសឥណ្ឌូនេស៊ី។ ក្រុមនិសិ្សតបានស្រែកថា “បណ្តេញពួកគេចេញទៅ” និង “បដិសេធជនជាតិរ៉ូហ៊ីងយ៉ារស់នៅខេត្តអាឆេ”។ ទន្ទឹមគ្នា ក្រុមនិសិ្សតទាំងនោះ ក៏បានប្រើហិង្សាលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ាផងដែរ ប៉ុន្តែត្រូវបានប៉ូលិសព្យាយាមរារាំង។ ហើយទីបំផុត ប៉ូលិសបានយល់ស្របនឹងការទាមទាររបស់ក្រុមនិសិ្សត ដោយនាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់នោះ ឡើងលើរថយន្តចាកចេញទៅកាន់ការិយាល័យរដ្ឋាភិបាលមួយផ្សេងទៀត ដែលស្ថិតនៅក្បែរគ្នា។ គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,៥០០នាក់ បានមកដល់ច្រាំងសមុទ្រនៃខេត្តអាឆេ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិនិយាយថា ជាការហូរចូលដ៏ធំបំផុតក្នុងរយៈពេល ៨ឆ្នាំ។ យ៉ាងណាមិញ ឥណ្ឌូនេស៊ីមិនមែនជាប្រទេសហត្ថលេខី នៃអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ និងបាននិយាយថា ខ្លួនមិនអាចបង្ខំឱ្យទទួលយកជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ានោះទេ ដោយអំពាវនាវជំនួសឲ្យប្រទេសជិតខាង ដើម្បីចែករំលែកបន្ទុក និងតាំងទីលំនៅថ្មីឱ្យជនជាតិរ៉ូហ៊ីងយ៉ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ថៃ៖ ទឹកជំនន់សម្លាប់មនុស្ស ៦នាក់ ខណៈរាប់ម៉ឺនគ្រួសាររងផលប៉ះពាល់

    ថៃ៖ ទឹកជំនន់សម្លាប់មនុស្ស ៦នាក់ ខណៈរាប់ម៉ឺនគ្រួសាររងផលប៉ះពាល់

    បាងកក៖ អាជ្ញាធរថៃ នៅថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានស្លាប់ និងរាប់ម៉ឺនគ្រួសារផ្សេងទៀតរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់វាយលុកភាគខាងត្បូងប្រទេសថៃ។ មន្រ្តីក្នុងតំបន់និយាយថា គ្រោះទឹកជំនន់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែធ្នូ បានជន់លិចផ្ទះសម្បែងប្រហែល ៧០,០០០ខ្នងនៅតាមខេត្តផ្សេងៗ រួមមានដូចជា Satun, Songkhla, Pattani, Yala និង Narathiwat។ ជាមួយគ្នានេះ មនុស្ស៦នាក់ដែលស្លាប់ រួមមានទាំងស្រ្តីវ័យ៨៩ឆ្នាំម្នាក់ និងកូនក្មេងម្នាក់ ស្ថិតនៅខេត្ត Narathiwat ខណៈមនុស្សម្នាក់ទៀតនៅបន្តបាត់ខ្លួន។ ក្រុមសង្គ្រោះបានធ្វើការស្ទើរពេញមួយយប់ ដើម្បីចែកចាយទឹកបរិភោគ អាហារសម្រន់ និងត្រួតពិនិត្យមើលអគារដែលរងការខូចខាត។ ទោះបីជាយ៉ាងណា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បាននិយាយថា កម្រិតទឹកជំនន់បានស្រកចុះបណ្តើរៗហើយ កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ។ គួរកត់សម្គាល់ថា ក្នុងអំឡុងរដូវវស្សា ទឹកជំនន់តែងតែវាយលុកប្រទេសថៃជាប្រចាំ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនិយាយថា ការប្រែប្រួលអាកាសធាតុពិភពលោក បង្កឡើងពីមនុស្ស កំពុងធ្វើឱ្យការធ្លាក់ភ្លៀងមានស្ថានភាពធ្ងន់ធ្ងរជាងធម្មតា។ ជាក់ស្តែង ក្នុងឆ្នាំ ២០១១ ទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់ និងបំផ្លាញផ្ទះសម្បែងរាប់លានខ្នងនៅទូទាំងប្រទេសថៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា