Category: ព័ត៌មានអន្តរជាតិ

  • លោក គីម ជុង ចូលរួមពិធីជួបជុំស្វាគមន៍ឆ្នាំថ្មីនៅរដ្ឋធានីព្យុងយ៉ាង

    លោក គីម ជុង ចូលរួមពិធីជួបជុំស្វាគមន៍ឆ្នាំថ្មីនៅរដ្ឋធានីព្យុងយ៉ាង

    ព្យុងយ៉ាង៖ ទូរទស្សន៍ផ្លូវការ KCTV បានចេញផ្សាយវីដេអូមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងភរិយា រួមទាំងកូនស្រី ចូលរួមពិធីជួបជុំស្វាគមន៍ឆ្នាំថ្មីដ៏ធំនៅកីឡដ្ឋាន រុងក្រាដូ ក្នុងរដ្ឋធានីព្យុងយ៉ាង។ ស្របពេលដែលពិភពលោកប្រារព្ធពិធីអបអរសាទរឆ្លងឆ្នាំចាស់២០២៣ ឈានចូលឆ្នាំថ្មី២០២៤ ប្រទេសកូរ៉េខាងជើងក៏បានរៀបចំពិធីជួបជុំដ៏ធំមួយផងដែរ ក្នុងកីឡដ្ឋានមួយ នារដ្ឋធានីព្យុងយ៉ាង ដោយមានការចូលរួមពីលោក គីម ជុងអ៊ុន និងភរិយា រួមទាំងកូនស្រី មន្រ្តី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ នាឱកាសនោះដែរ ក៏មានការសម្តែងសិល្បៈ និងបាញ់កាំជ្រួចចម្រុះពណ៌ផងដែរ។ ក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ក្នុងជំនួបជាមួយក្រុមមេបញ្ជាការជាន់ខ្ពស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ លោក គីម ជុងអ៊ុន បានប្តេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណបថ្មីចំនួន៣បន្ថែមទៀត, ផលិតយន្តហោះដ្រូនយោធា និងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ។ បន្ថែមលើនេះ លោក គីម បានប្រាប់ក្រុមមេបញ្ជាការរបស់លោក ឱ្យប្រើប្រាស់កម្លាំងជាអតិបរមា ដើម្បីកម្ទេចកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំងពីរនេះ ហ៊ានបង្កជម្លោះយោធាមុន។ ទន្ទឹមគ្នា ទីក្រុងវ៉ាស៊ីនតោន បានព្រមានត្រឡប់ទៅវិញដែរថា ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរណាមួយលើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក នឹងនាំទៅរកថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន៕ ប្រភព៖…

  • សារឆ្នាំថ្មី! លោក ស៊ី ជីនពីង សាទរភាពធន់នៃសេដ្ឋកិច្ចចិន

    សារឆ្នាំថ្មី! លោក ស៊ី ជីនពីង សាទរភាពធន់នៃសេដ្ឋកិច្ចចិន

    ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអាទិត្យចុងសប្តាហ៍មុនថ្លែងថា សេដ្ឋកិច្ចចិនបានរីកចម្រើន “រឹងមាំ និងខ្លាំងក្លាជាងមុន” នៅឆ្នាំ២០២៣ ទោះបីជាតួលេខហិរញ្ញវត្ថុនៅតែបន្តខកចិត្ត ក្រោយជំងឺរាតត្បាតកូវីដក៏ដោយ។ នៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលប្រកបដោយសុទិដ្ឋិនិយមទៅកាន់ប្រជាជាតិខ្លួន លោក ស៊ី ជីនពីង ថ្លែងថា ប្រទេសចិននឹងមានការបង្រួបបង្រួមមួយដ៏ពិតប្រាកដ។ សារនេះចង់សំដៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថា ជារបស់ខ្លួន និងបានសន្យាដណ្តើមកាន់កាប់។ លោក ស៊ី បានស៊ូទ្រាំនឹងបញ្ហាប្រឈមនៅឆ្នាំ២០២៣ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ដោយរដ្ឋបាលរបស់លោកបានតស៊ូរក្សាសន្ទុះសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ។ ប៉ុន្តែលោក ស៊ី ថ្លែងថា ទោះបីជួបព្យុះភ្លៀង ក៏សេដ្ឋកិច្ចចិនអាចរក្សាភាពធន់ និងស្វាហាប់ជាងមុន ដោយលោកបានសាទរ ចំពោះការលើកកម្ពស់ការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ និងឧស្សាហកម្មដែលកំពុងរីកចម្រើន មានដូចជា រថយន្តអគ្គិសនី រោងចក្រផលិតអាគុយលីចូម និងបន្ទះសូឡា។ តួលេខផ្លូវការដែលចេញផ្សាយក្នុងថ្ងៃអាទិត្យសប្តាហ៍មុន បានបង្ហាញពីការធ្លាក់ចុះ នៃសកម្មភាពរោងចក្រទូទាំងប្រទេសចិន ដែលបានធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូឆ្នាំមុន ជាខែទី៣ នៃការធ្លាក់ចុះជាប់ៗគ្នា។ យ៉ាងណាមិញ ក្រុមអ្នកវិភាគនិយាយថា ប្រទេសចិនអាចនឹងតស៊ូដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំ ប្រហែល ៥ភាគរយ ដែលជាមហិច្ឆតាទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕ ប្រភព៖…

  • គ្រោះរញ្ជួយដី ៧.៥រ៉ិចទ័រវាយប្រហារជប៉ុន សម្លាប់មនុស្ស ៦នាក់ និងបង្ក រលកយក្សស៊ូណាមិកម្ពស់ជាង ១ម៉ែត្រ

    គ្រោះរញ្ជួយដី ៧.៥រ៉ិចទ័រវាយប្រហារជប៉ុន សម្លាប់មនុស្ស ៦នាក់ និងបង្ក រលកយក្សស៊ូណាមិកម្ពស់ជាង ១ម៉ែត្រ

    តូក្យូ៖ មន្រ្តីប៉ូលិសនិយាយថា ចំនួនអ្នកស្លាប់កើនដល់ ៦នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ វាយប្រហារភាគកណ្តាលប្រទេសជប៉ុន ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យមានរលកយក្សស៊ូណាមិកម្ពស់ជាងមួយម៉ែត្រ បំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) និយាយថា គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារខេត្ត Ishikawa នៅម៉ោង៤និង១០នាទីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យប្រជាជនក្នុងតំបន់រងគ្រោះ ភៀសខ្លួនជាបន្ទាន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទៅកាន់តំបន់មានសុវត្ថិភាព។ គ្រោះរញ្ជួយដីនេះ ក៏បង្កជារលកយក្សស៊ូណាមិមានកម្ពស់ ១.២ម៉ែត្រ វាយប្រហារកំពង់ផែ Wajima ហើយនឹងរលកយក្សស៊ូណាមិតូចៗជាបន្តបន្ទាប់ ត្រូវបានគេរាយការណ៍នៅកន្លែងផ្សេងទៀតផងដែរ។ រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា ខ្លួនកំពុងវាយតម្លៃពីទំហំនៃការខូចខាតដោយសារការរញ្ជួយដី ដែលបានអង្រួនអគារស្នាក់នៅក្នុងទីក្រុងតូក្យូ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យជប៉ុន មនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន។ ចំណែកក្រសួងការពារជាតិជប៉ុនក៏បានអះអាងដែរថា មនុស្សប្រហែល ១,០០០នាក់កំពុងស្នាក់នៅក្នុងមូលដ្ឋានយោធាមួយកន្លែង។ អាជ្ញាធរក្នុងតំបន់និយាយថា ប្រជាជនប្រហែល ៣៣,៥០០គ្រួសារនៅក្នុងខេត្ត Toyama, Ishikawa និង Niigata គ្មានអគ្គិសនីប្រើប្រាស់ ហើយលំនៅដ្ឋានជាច្រើនទៀតនៅទីក្រុង Suzu ដួលរលំ។ ភ្លាមៗក្រោយទទួលបានដំណឹងនេះ…

  • ប្រធានាធិបតីកុងហ្គោ លោក Tshisekedi ជាប់ឆ្នោតអាណត្តិទីពីរ ក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី

    ប្រធានាធិបតីកុងហ្គោ លោក Tshisekedi ជាប់ឆ្នោតអាណត្តិទីពីរ ក្នុងជ័យជម្នះភ្លូកទឹកភ្លូកដី

    គីនស្សាសា៖ ប្រធានាធិបតីប្រទេសកុងហ្គោ លោក Felix Tshisekedi បានឈ្នះការបោះឆ្នោត អាណត្តិទីពីរ ជាមួយនឹងជ័យជម្នះភ្លូកទឹកភ្លូកដី នេះបើយោងតាមលទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាស កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍។ Read. យ៉ាងណាមិញ សម្រាប់ការបោះឆ្នោតនេះ ត្រូវបានក្រុមមេដឹកនាំបក្សប្រឆាំងច្រានចោល ដោយបានអះអាងថាជា «ការបោកប្រាស់»។ លទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាសដោយគណៈកម្មាធិការបោះឆ្នោតរបស់ប្រទេស កុងហ្គោ បង្ហាញថា លោក Tshisekedi បានឈ្នះសម្លេងគាំទ្រ ចំនួន៧៣ភាគរយ នៅក្នុងការបោះឆ្នោតនេះ។ ចំនួនអ្នកចូលរួមបោះឆ្នោត មានចំនួន ៤៣ភាគរយ។ លោក Tshisekedi បានប្រាប់អ្នកគាំទ្ររបស់លោកថា «ខ្ញុំបានជាប់ឆ្នោតជាប្រធានាធិបតី សម្រាប់ប្រជាជនកុងហ្គោទាំងអស់គ្នា»។ ក្រុមបក្សប្រឆាំងធំៗ កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដោយច្រានចោលនូវអ្វីដែលពួកគេហៅថា «ការបោះឆ្នោតបោកប្រាស់» ហើយបានអំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញ។ មេបក្សប្រឆាំងមួយរូប លោក Fayulu បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងរដ្ឋធានី Kinshasa ថា លទ្ធផល «គឺជាការក្លែងបន្លំ ហើយលទ្ធផលនេះ មិនត្រូវទទួលយកឡើយ»៕ ប្រភពពី AFP ប្រែសម្រួល៖…

  • បំណុលរបស់រដ្ឋាភិបាលសកល ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៩៧ ទ្រីលានដុល្លារនៅឆ្នាំ២០២៣ នេះ ដែលកើនឡើង ៤០% គិតចាប់ពីឆ្នាំ ២០១៩ មក

    បំណុលរបស់រដ្ឋាភិបាលសកល ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៩៧ ទ្រីលានដុល្លារនៅឆ្នាំ២០២៣ នេះ ដែលកើនឡើង ៤០% គិតចាប់ពីឆ្នាំ ២០១៩ មក

    ជាមួយបំណុលរដ្ឋាភិបាលជាង៣៣ទ្រីលានដុល្លារ អាមេរិកក្ដោបក្ដាប់ជាង ១/៣នៃចំនួនបំណុលសរុបពិភពលោក ដែលស្មើនឹង ១២៣%នៃGDP។ ឈរបន្ទាប់ពីអាមេរិក គឺប្រទេសចិន ជាមួយនឹងបំណុលជាង ១៤,៦ទ្រី លានដុល្លារ ឬស្មើជាង៨៣% នៃGDP – IMF via Visual Capitalist #ams1minute

  • កូរ៉េ​​ខាង​ជើង​​ នឹង​​បាញ់​​បង្ហោះ​​ផ្កាយ​រណប​​ចារកម្ម​​​៣​​ទៀត​ ​នៅ​​ឆ្នាំ​​២០២៤​

    កូរ៉េ​​ខាង​ជើង​​ នឹង​​បាញ់​​បង្ហោះ​​ផ្កាយ​រណប​​ចារកម្ម​​​៣​​ទៀត​ ​នៅ​​ឆ្នាំ​​២០២៤​

    ​​ព្យុងយ៉ាង៖ ទីភ្នាក់ងារ​​ព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង​ KCNA បាន​រាយការណ៍​​នៅ​ថ្ងៃ​អាទិត្យ​​ ទី​៣១ ខែ​ធ្នូ​ នេះ​ថា​ ប្រទេស​កូរ៉េ​ខា​ង​ជើង​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ចំនួន​​៣​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២៤​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​កម្លាំង​យោធា​របស់​ខ្លួន​។​ ​KCNA ផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ភារកិច្ច​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​​​បន្ថែម​ចំនួន​ ៣​ នៅ​ឆ្នាំ​ ២០​២​៤​ ត្រូវ​បាន​ប្រកាស​» ជា​ការ​សម្រេច​ចិត្ត​គោល​នយោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ឆ្នាំ​ក្រោយ​នៅ​ឯ​កិច្ច​ប្រជុំ​បក្ស​​​​ចុង​ឆ្នាំ​​រយៈ​ពេល​៥​ថ្ងៃ​ ​​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​ចូល​រួម​ដោយ​លោក​ប្រធានាធិបតី​ គីម​ ជុង​អ៊ុន​។ ​ សូម​​បញ្ជាក់​ថា​ ការ​ប្រកាស​ស្ដី​ពី​ផែនការ​បង្ហោះ​ផ្កាយរណប​ចារកម្ម​បន្ថែម​នា​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​កូរ៉េខា​ង​ជើង​​​ជោគ​ជ័យ​ក្នុង​ការបាញ់​​បង្ហោះ​​ផ្កាយ​រណប​​ចារកម្ម​មួយ​ចូល​ទៅ​ក្នុង​គន្លង​តារា​វិថី​កាល​ពី​ខែ​មុន​ ហើ​យ​​អះ​អាង​ចាប់​តាំង​ពី​ពេល​នោះ​មក​ថា​ ​ផ្កាយ​រណប​នោះ​ចាប់​បាន​​រូបភាព​នៃ​ទីតាំង​យោធា​សំខាន់​ៗ​របស់​ស​ហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​។ ​​វឌ្ឍនភាព​ចុង​ក្រោយ​​​នេះ​​កើត​ឡើង​​ក្នុង​​ឆ្នាំ​ជាមួយ​គ្នា​ ដែល​គេ​មើល​ឃើញ​ថា​ ​​កូរ៉េខាង​ជើង​បាញ់​សាក​ល្បង​អាវុធ​ផ្សេង​ៗ​រួម​ទាំង​មីស៊ីល​ផ្លោង​អន្តរទ្វីប ដល់​​កំណត់​ត្រា​ថ្មី​ ដោយ​​ទម្លាក់​កំហុស​ទៅ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​សហរដ្ឋ​អាមេរិក​។​ ជា​ថ្មី​ម្ដង​ទៀត​ លោក​ គីម​​ បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​ចុង​ឆ្នាំ​ថា​​ ៖ «ស​ហរដ្ឋ​អាមេរិក​ ដែល​បាន​បង្ក​អស្ថិរភាព​នយោបាយ​ជា​យូរ​មក​ហើយ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ នៅ​តែ​បន្ត​បង្ក​ការ​គម្រាម​កំហែង​ផ្នែក​យោធា​ជា​ច្រើន​មុខ​​ដ​ល់​​ប្រទេស​របស់​យើង​ ទោះ​បី​ជា​ឆ្នាំ​(២០២៣​) ជិត​បញ្ចប់​ទៅ​ហើយ​ក្ដី​»។ ​ គួរ​​​សម្គាល់​ថា​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​រួម​មាន​កូរ៉េខាង​ត្បូង​ និង​ជប៉ុន​ ​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិនៅ​ឆ្នាំ​នេះ​​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដោយ​​មីស៊ីល​ និង​​នុយក្លេអ៊ែរ​ពី​​កូរ៉េខាង​ជើង​ ​ហើយ​ថ្មី​ៗ​នេះ​បាន​បង្កើត​​​ប្រព័ន្ធ​​មួយ​​ដើម្បី​ចែក​រំលែក​ទិន្នន័យ​​តាម​ពេល​វេលា​ជាក់​ស្តែ​ងជាមួយ​គ្នា​ ​លើ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​​។​កាល​ពី​ដើម​ខែ​ធ្នូ​ ​សហរដ្ឋ​អាមេរិក​បាន​រំកិល​ខ្លួន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមព​ល​នុយក្លេអ៊ែរ​​របស់​ខ្លួន​ទៅ​​ដល់​​​ក្រុង​កំពង់ផែ​ប៊ូសាន​របស់​កូរ៉េ​ខាង​ត្បូង​ ហើយ​​​​បាន​ប្រើ​​យន្តហោះ​ទម្លាក់​គ្រាប់​បែក​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​ក្នុង​សម​យុទ្ធ​ជាមួយកូរ៉េខាង​ត្បូង​…

  • ប្រជាជនហ្គាហ្សាសង្ឃឹមថា ឆ្នាំ២០២៤ នឹងនាំមកនូវសន្តិភាព

    ប្រជាជនហ្គាហ្សាសង្ឃឹមថា ឆ្នាំ២០២៤ នឹងនាំមកនូវសន្តិភាព

    ហ្គាហ្សា៖ សម្រាប់ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្គាហ្សារងគ្រោះពីសង្គ្រាម បានដាក់ក្តីសង្ឃឹមថា ឆ្នាំថ្មីនេះនឹងនាំមកនូវសន្តិភាព និងការបញ្ចប់សង្រ្គាម នៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះ។ ក្រុមគ្រួសារប៉ាឡេស្ទីនដែលកំពុងរស់នៅក្នុងតំបន់ហ្គាហ្សា នាភាគខាងត្បូង បានអធិស្ឋានសុំឱ្យមានការធូរស្បើយ ពីសង្គ្រាម នៅឆ្នាំ២០២៤នេះ។ អ្នកស្រី Mahmoud Abou Shahma រស់នៅក្នុងជំរុំភៀសខ្លួន ស្ថិតក្នុងតំបន់ Rafah ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប បាននិយាយថា «យើងសង្ឃឹមថា ឆ្នាំ២០២៤ នឹងនាំឲ្យមានជំនួយឧបត្ថម្ភ កាន់តែច្រើន ហើយយើងអាចប្រារព្ធពិធីឆ្នាំថ្មី នៅផ្ទះជាមួយគ្រួសាររបស់យើង»។ អ្នកស្រីបានបន្តទៀតថា «យើងសង្ឃឹមថា សង្គ្រាមនឹងត្រូវបញ្ចប់ ហើយយើងនឹងអាចត្រឡប់ទៅផ្ទះរបស់យើងវិញ រស់នៅ ដោយសន្តិភាព»។ លោក Nir Shafran បាននិយាយថា «ខ្ញុំសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងបន្ថែមទៀត ..ខ្ញុំព្យាយាមរក្សាសេចក្តីសង្ឃឹម ទោះបីជាមានតិចក្តី»។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមាន នាពេលថ្មីៗនេះថា «សង្រ្គាមផ្ទុះឡើងពីការវាប្រហារបស់ពួកហាម៉ាស ថ្ងៃ៧ ខែតុលា» នឹងបន្តអូសបន្លាយ រយៈពេលជាច្រើនខែទៀត។ លោកបានថ្លែងបែបនេះ ចំពេលដែលមានការវាយប្រហាររបស់អ៊ីស្រាអែល…

  • លោក Zelensky ៖ អ៊ុយក្រែននឹងមានដ្រូនបន្ថែមយ៉ាងហោចណាស់មួយលានគ្រឿង នៅឆ្នាំក្រោយ

    លោក Zelensky ៖ អ៊ុយក្រែននឹងមានដ្រូនបន្ថែមយ៉ាងហោចណាស់មួយលានគ្រឿង នៅឆ្នាំក្រោយ

    គៀវ៖ លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកថា អ៊ុយក្រែននឹងមានយន្តហោះគ្មានមនុស្សបើក យ៉ាងហោចណាស់ «មួយលានគ្រឿង» នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន នៅឆ្នាំក្រោយ។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា «អាកាសយានិករបស់យើងបានស្ទាត់ជំនាញ លើយន្តហោះ F-16 រួចហើយ ហើយយើងនឹងឃើញយន្តហោះប្រភេទនេះ កាន់តែច្រើននៅលើមេឃរបស់យើង.. ដូច្នេះ សត្រូវរបស់យើងអាចមើលឃើញថា កំហឹងពិតប្រាកដរបស់យើង គឺជាអ្វី»។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច រក្សាការគាំទ្រ ចំពេលមានការកើនឡើងនូវសញ្ញានៃភាពស្បើយកម្លាំង ជាមួយនឹងសង្គ្រាមនេះ។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថែមទាំងបានប្តេជ្ញាថា នឹងដុតឲ្យមាន «កំហិងដ៏ខ្លាំង» ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅឆ្នាំ ២០២៤ ទៀតផង។ សាររបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានធ្វើឡើង នៅរយៈពេលតិចជាង ៧២ម៉ោង បន្ទាប់ពីរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក វាយប្រហារទីក្រុងនានា របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៣៩នាក់។ វាត្រូវបានចាត់ទុកជាការវាយប្រហារពីលើអាកាសដ៏ធំបំផុតមួយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕ ប្រភពពី…

  • ចិន​ ហៅបេក្ខភាព​ជួរមុខ​ប្រធានាធិបតី​តៃវ៉ាន់ថ្មី ​ថា​ជា​អ្នក​បំផ្លាញ​សន្តិភាព

    ចិន​ ហៅបេក្ខភាព​ជួរមុខ​ប្រធានាធិបតី​តៃវ៉ាន់ថ្មី ​ថា​ជា​អ្នក​បំផ្លាញ​សន្តិភាព

    ប៉េកាំង៖ រដ្ឋាភិបាលប្រទេសចិនបានហៅបេក្ខភាពជួរមុខសម្រាប់តំណែងប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ថា ជាអ្នកប្រឆាំងនិងជាអ្នកបំផ្លាញសន្តិភាព បន្ទាប់ពីលោក​បាននិយាយនា​ការជជែកដេញ​ដោល​ប្រធានាធិបតី ​ថាអធិ​​បតេយ្យភាព និងឯករាជ្យរបស់កោះនេះជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន។​ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤​កំ​ពុ​ងតែកើតឡើងចំពេលដែលទំនាក់ទំនងកំពុងអាក្រក់រវាងទីក្រុងប៉េកាំង និងតៃប៉ិ។ ប្រទេស​ចិន​បាន​និង​កំពុ​ង​​បង្កើន​សម្ពាធ​យោធា​ដើម្បី​អះអាង​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន​ជុំវិញ​ការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​តៃវ៉ាន់។​ ប្រទេសចិនបានតាមដានពិសេសចំពោះអនុប្រធានាធិបតីបច្ចុប្បន្នលោក Lai Ching-te ដែលជាបេក្ខភាពប្រ​ធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ (DPP) និងនាំមុខក្នុងការស្ទង់មតិ ដោយលើកឡើងថាលោកជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។​ ឆ្លើយតប ចំពោះការអត្ថាធិប្បាយរបស់លោក Lai កាលពីយប់ថ្ងៃទី ៣០ ខែធ្នូ នៅឯការជជែក​ដេញដោល​របស់ប្រធានាធិបតី​តាមកញ្ចក់ទូរទស្សន៍​ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា លោក Lai បានលាតត្រដាងមុខមាត់ពិតរបស់គាត់ថាជា «មនុស្សរឹងរូសដើម្បីឯករាជ្យភាពតៃវ៉ាន់ និងជាអ្នកបំផ្លាញសន្តិភាពរបស់តៃវ៉ាន់»។​ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោក Chen Binhua បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ពាក្យរបស់គាត់គឺពោរពេញដោយគំនិតប្រឆាំង»។​ លោក Chen ធ្លាប់បាននិយាយតាំងពីឆ្នាំ២០១៦ នៅពេលដែលប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Tsai Ing-wen ចូលកាន់តំណែងថា រដ្ឋាភិបាលដឹកនាំដោយ DPP បានជំរុញឱ្យមានការបំបែកខ្លួន ជាមេឧក្រិ​ដ្ឋ​កម្ម និងធ្វើឱ្យខូចផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់។​​ មិនខុសពីគូរប្រជែងដ៏សំខាន់របស់លោក Lai នៅក្នុងការបោះឆ្នោតគឺលោក…

  • ប្រធានាធិបតីរុស្ស៊ីសរសើរកងទ័ព នៅក្នុងសុន្ទរកថាឆ្នាំថ្មី

    ប្រធានាធិបតីរុស្ស៊ីសរសើរកងទ័ព នៅក្នុងសុន្ទរកថាឆ្នាំថ្មី

    មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កោតសរសើរកងទ័ព នៅក្នុងសុន្ទរកថាថ្ងៃចូលឆ្នាំសកលរបស់លោក ដោយលើកហេតុផលថា សង្គមបាន «រួបរួម» នៅពីក្រោយវិមានក្រឹមឡាំង។ Read. លោក ពូទីន បាននិយាយថា «ចិត្តរបស់យើង គឺនៅជាមួយ អស់លោកអ្នកដែលបំពេញកាតព្វកិច្ច ជាជួរមុខនៃការតស៊ូ ដើម្បីការពិត និងយុត្តិធម៌»។ លោក ពូទីន បានអះអាងទៀតថា «ប្រជាជនរុស្ស៊ីយល់ថា ប្រទេសរបស់ពួកគេកំពុងឆ្លងកាត់ ដំណាក់កាលប្រវត្តិសាស្ត្រ ដ៏សំខាន់»។ លោកបានប្តេជ្ញាថា «ខ្ញុំនឹងធានាឱ្យមានការអភិវឌ្ឍប្រកបដោយទំនុកចិត្ត នៃមាតុភូមិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋយើង»។ សុន្ទរកថារបស់ លោក ពូទីន នេះ បានកើតឡើង ស្របពេលដែលលោកប្រធានាធិបតីរុស្ស៊ីរូបនេះបានត្រៀមខ្លួនសម្រាប់យុទ្ធនាការបោះឆ្នោត នៅឆ្នាំ២០២៤ ។ កត្តានេះហើយដែលជម្លោះនៅអ៊ុយក្រែនទំនងជានឹងបន្ធូរបន្ថយច្រើន ដោយសារកិច្ចការបោះឆ្នោតត្រូវបានចាត់ទុកជា កិច្ចការអាទិភាព ក្នុងប្រទេសរុស្ស៊ី។ លោក ពូទីន បាននិយាយទៀតថា «យើងបានបង្ហាញម្តងហើយម្តងទៀតថា យើងអាចដោះស្រាយកិច្ចការដ៏លំបាកបំផុត ហើយនឹងមិនថយក្រោយឡើយ ពីព្រោះគ្មានកម្លាំងណា ដែលអាចបំបែកពួកយើងបាន»៕ ប្រភពពី AFP ប្រែសម្រួល៖…