Category: ព័ត៌មានអន្តរជាតិ

  • ប្រជាជនប៊ុលហ្គារីចុះមុជទឹកលាងបាបក្នុងទន្លេដ៏ត្រជាក់

    ប្រជាជនប៊ុលហ្គារីចុះមុជទឹកលាងបាបក្នុងទន្លេដ៏ត្រជាក់

    សូហ្វ៊ីយ៉ា៖ មនុស្សរាប់រយនាក់ដែលមានចិត្តក្លាហាន សុខចិត្តជម្នះនឹងអាកាសធាតុត្រជាក់ បានចុះមុជទឹកលាងបាបក្នុងទន្លេ Tundzha ដ៏ត្រជាក់ ក្នុងទីក្រុងKalofer ដើម្បីអបអរសាទរពិធីបុណ្យអ៊ីភីហ្វានី (Epiphany) តាមសាសនាគ្រឹះនិកាយអ័រតូដុក (Orthodox)។ ពិធីបុណ្យអ៊ីភីហ្វានី រៀបចំឡើងដើម្បីរំឭកទៅដល់ថ្ងៃដែលព្រះយេស៊ូចុះមុជទឹកលាងបាបនៅទន្លេហ្សកដង់ (Jordan River)។ អ្នកដែលមកមុជទឹកលាងបាបនៅទន្លេ Tundzha ដ៏ត្រជាក់ របស់ប្រទេសប៊ុលការី មានជំនឿថា អំពើបាបកម្មរបស់ពួកគេទាំងអស់ នឹងរសាត់បាត់ទៅតាមខ្សែទឹក។ អ្នកដែលចូលរួមទាំងនេះ បានជ្រមុជក្បាល និងដងខ្លួនទៅក្នុងទឹកត្រជាក់ដល់កម្រិតសូន្យអង្សានៅទីក្រុងKalofer។ អ្នកមុជទឹកលាងបាបម្នាក់ប្រាប់ថា បុព្វការីជនរបស់ខ្លួន តែងតែមកមុជទឹកលាងបាបនៅទឹកទន្លេនេះ។ ទោះបីជានៅក្នុងនិកាយអ័រតូដុកដូចគ្នាក៏ដោយ ក៏អ្នកគ្រីសស្ទាននៅក្នុងនិកាយនេះ មិនប្រាកដថា រៀបចំពិធីនេះចំថ្ងៃតែ១ទេ។ តួយ៉ាងនៅរុស្ស៊ី អ៊ុយក្រែន និងស៊ែប៊ី គេប្រារព្ធនៅថ្ងៃទី១៩ ខែមករាជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅប្រទេសក្រិក ប៊ុលការី និងរ៉ូម៉ានី គេប្រារព្ធពិធីនេះនៅថ្ងៃទី០៦ ខែមករា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អត្រាមានការងារធ្វើនៅសហរដ្ឋអាមេរិក កើនឡើងក្នុងខែធ្នូ ឆ្នាំ២០២៣

    អត្រាមានការងារធ្វើនៅសហរដ្ឋអាមេរិក កើនឡើងក្នុងខែធ្នូ ឆ្នាំ២០២៣

    វ៉ាស៊ីនតោន៖ កំណើនការងារនៅសហរដ្ឋអាមេរិក បានហក់ឡើងហួសពីការរំពឹងទុកនៅក្នុងខែធ្នូឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល បង្ហាញឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ នាយកដ្ឋានការងារអាមេរិកបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ បានបង្កើតការងារបន្ថែមដល់ពលរដ្ឋខ្លួនចំនួន ២១៦,០០០នាក់ ក្នុងខែធ្នូ ឆ្នាំ២០២៣ ទោះបីជាមានការរំពឹងទុកថា តួលេខនេះនឹងមានការធ្លាក់ចុះ បើធៀបនឹងខែវិច្ឆិកាក៏ដោយ។ រីឯអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក មិនបានប្រែប្រួលទេ ពោលគឺស្ថិតនៅចំនួន ៣.៧ភាគរយ ដោយរក្សាលំនឹងនៅកម្រិតទាបជាប្រវត្តិសាស្ត្រ ប្រឆាំងនឹងការព្យាករណ៍នៃការកើនឡើង។ បើតាមនាយកដ្ឋានការងារអាមេរិក កំណើនប្រាក់ឈ្នួលបានរក្សាលំនឹងនៅក្នុងខែធ្នូ កើនឡើង ០.៤ភាគរយ បើធៀបនឹងខែវិច្ឆិកា។ ហើយបើធៀបនឹងឆ្នាំមុន ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង បានកើនឡើង ៤.១ភាគរយ លើសពីតួលេខនៅខែវិច្ឆិកាបន្តិច។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា របាយការណ៍ព្រឹកនេះបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់កម្មករអាមេរិក ខណៈដែលការបង្កើតការងារបន្តកើនឡើងខ្លាំង ក្នុងគ្រាអតិផរណាធ្លាក់ចុះ។ ទោះបីជាយ៉ាងណា លោក បៃដិន ក៏បានទទួលស្គាល់ដែរថា តម្លៃទំនិញមួយចំនួននៅតែខ្ពស់ខ្លាំង សម្រាប់ជនជាតិអាមេរិកដ៏ច្រើន ហើយលោកកំពុងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់គាត់ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ ទោះបីជាសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានប្រឆាំងនឹងការព្យាករណ៍នៃការធ្លាក់ចុះសេដ្ឋកិច្ច ចំពេលអត្រាមានការងារធ្វើកើនឡើងក៏ដោយ ក៏ប្រជាជនអាមេរិកជាច្រើននៅតែមានទុទិដ្ឋិនិយម នៅពេលដែលពួកគេប្រឈមនឹងការចំណាយខ្ពស់៕ ប្រភព៖…

  • អ៊ីតាលីគ្រោងព្យួរតំណែងសមាជិកសភា ដែលបានយកកាំភ្លើងចូលរួមពិធីជប់លៀង នៅថ្ងៃចូលឆ្នាំ

    អ៊ីតាលីគ្រោងព្យួរតំណែងសមាជិកសភា ដែលបានយកកាំភ្លើងចូលរួមពិធីជប់លៀង នៅថ្ងៃចូលឆ្នាំ

    រ៉ូម៖ នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលីបានប្រកាសអំពីគម្រោងព្យួរតំណែងសមាជិកសភាម្នាក់ ដែលបានយកកាំភ្លើង ទៅចូលរួមក្នុងពិធីជប់លៀងមួយ នៅថ្ងៃចូលឆ្នាំថ្មី។ នាពេលនោះ មានមនុស្សម្នាក់ត្រូវបានបាញ់ប្រហារ ឲ្យរងរបួស។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ អ្នកស្រី Giorgia Meloni នាយករដ្ឋមន្រ្តីអ៊ីតាលីបានរៀបរាប់ថា អ្នកស្រីមិនបានដឹងច្បាស់អំពីការពិត ក្នុងហេតុការណ៍នោះទេ។ អ្នកស្រីគ្រាន់តែនិយាយថា «ម្ចាស់កាំភ្លើងរូបនេះ មិនទាន់ទទួលខុសត្រូវ នៅឡើយទេ» ។ អ្នកស្រី Meloni បាននិយាយទៀត អ្នកស្រីបានស្នើឲ្យបញ្ជូនករណីនេះ ទៅគណៈកម្មការ គណបក្ស ហើយរង់ចាំការសម្រេចចិត្តថា តើសមាជិកសភាពរូបនេះ នឹងត្រូវព្យួរតំណែង ឬ យ៉ាងណា។ អ្នកស្រីបានបញ្ជាក់ថា «ស្ថានភាពបែបនេះ មិនអាចទទួលយកបាន ចំពោះជនជាតិអ៊ីតាលីរូបណាក៏ដោយ ដែលធ្វើរឿងនេះ មិនថាជាសមាជិកសភា នៃប្រទេសអ៊ីតាលី ក៏ដោយ» ។ សមាជិកសភានៃប្រទេសអ៊ីតាលី លោក Emanuele Pozzolo បានសារភាពថា លោកជាម្ចាស់កាំភ្លើងខ្លីនេះ ប៉ុន្តែ លោកបាននិយាយថា លោកមិនបានបាញ់ទេ។ ពេលនោះ មានអ្នកចូលរួមកម្មវិធីជប់លៀងម្នាក់ត្រូវបានបាញ់ចំភ្លៅ ក៏ប៉ុន្តែ មិនរងរបួសធ្ងន់ធ្ងរក៏ដោយ។…

  • ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី៤ ខែមករា

    ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី៤ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន   ៥២នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ១៩នាក់ ប្រើប្រាស់ ១៤ករណី ឃាត់ ៣២នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៩០,៦៣ក្រាម និង២៣កញ្ចប់តូច។ កេតាមីន(Ke) ស្មើ៣៧,៦២ក្រាម។លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • អាមេរិកចោទថា រុស្សីបានប្រើកាំជ្រួចកូរ៉េខាងជើង វាយប្រហារលើអ៊ុយក្រែន

    អាមេរិកចោទថា រុស្សីបានប្រើកាំជ្រួចកូរ៉េខាងជើង វាយប្រហារលើអ៊ុយក្រែន

    វ៉ាស៊ីងតោន ឌីស៊ី៖ សេតវិមានបាននិយាយថា ប្រទេសកូរ៉េខាងជើងបានផ្តល់ឱ្យរុស្ស៊ី នូវកាំជ្រួចមីស៊ីលផ្លោង និងកាំជ្រួចមីស៊ីល ដែលត្រូវបានប្រើប្រាស់ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Kirby បាននិយាយថា «ព័ត៌មានរបស់យើងបង្ហាញថា ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានផ្តល់ឱ្យរុស្ស៊ី នូវកាំជ្រួចមីស៊ីលផ្លោង និងកាំជ្រួចផ្លោង ជាច្រើន»។ លោកបានបន្តថា មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងនេះ អាចបាញ់បានចម្ងាយប្រហែល ៩០០ គីឡូម៉ែត្រ។ លោកបានបន្ថែមទៀតថា មីស៊ីលនេះហើយ ដែលត្រូវបានរុស្ស៊ីបាញ់ ទៅលើប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។ លោក Kirby បានអះអាងថា ការណ៍នេះគឺបង្ហាញច្បាស់ថា កូរ៉េខាងជើងបង្កើនការគាំទ្រចំពោះប្រទេសរុស្ស៊ី។ លោក Kirby បានបន្ថែមថា ការវិវឌ្ឍន៍នេះបញ្ជាក់ពីតម្រូវការសម្រាប់សភាអាមេរិក ក្នុងការអនុម័តកញ្ចប់ជំនួយយោធាដ៏សំខាន់ សម្រាប់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ លោក Kirby ថែមទាំងបានអះអាងថា រុស្សីក៏កំពុងស្វែងរកទិញមីស៊ីល ពីប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលប្រទេសនេះអស់អាវុធ ជិតពីរឆ្នាំ ក្នុងការឈ្លានពានលើអ៊ុយក្រែន…

  • ក្រោមគំនរបាក់បែក! ក្តីសង្ឃឹមមានកាន់តែតិចសម្រាប់អ្នកបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន

    ក្រោមគំនរបាក់បែក! ក្តីសង្ឃឹមមានកាន់តែតិចសម្រាប់អ្នកបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន

    តូក្យូ៖ ក្តីសង្ឃឹមដែលថា អ្នកបាត់ខ្លួននៅរស់រានមានជីវិត មានកាន់តែតិច ខណៈដែលក្រុមអ្នករុករក មានទាំងឆ្កែហិតក្លិនផង បានព្យាយាមស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលបន្តបាត់ខ្លួន អំឡុងគ្រោះរញ្ជួយដី នៅប្រទេសជប៉ុន។ គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់ មានឆ្កែហិតក្លិន ផង នៅតែបន្តប្រឹងប្រែងតស៊ូរុករក នៅក្នុងកម្ទេចថ្មបាក់បែកដែលគរលើគ្នាដ៏ស្មុគស្មាញ។ ក៏ប៉ុន្តែក្តីសង្ឃឹមកាន់តែរសាត់ទៅ សម្រាប់មនុស្សរាប់សិបនាក់ ដែលនៅតែបាត់ខ្លួន ក្នុងរយៈពេលបីថ្ងៃមកហើយនោះ។ ជាការបាត់ខ្លួន បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៨៤នាក់ នៅប្រទេសជប៉ុន។ អភិបាលខេត្ត Ishikawa លោក Hiroshi Hase បានប្រាប់កិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយថា «គិតត្រឹមម៉ោង ៤ល្ងាច ថ្ងៃទី៤ ខែមករា អត្រារស់រានមានជីវិតរបស់អ្នកបាត់ខ្លួនទាំងនោះ ត្រូវបានគេនិយាយថា ធ្លាក់ចុះយ៉ាងខ្លាំង»។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់សន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែមករាថា ការរញ្ជួយដីនេះគឺជា «គ្រោះមហន្តរាយដ៏អាក្រក់បំផុត» ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ លោកនាយករដ្ឋមន្ត្រីបានបន្តថា «ស្ថានការណ៍នៅតែលំបាក ប៉ុន្តែយើងនឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់ជនរងគ្រោះ»។…

  • ក្រុមហ៊ុន BYD វ៉ាដាច់ Tesla ក្នុងការលក់រថយន្តអគ្គិសនីច្រើនបំផុត

    ក្រុមហ៊ុន BYD វ៉ាដាច់ Tesla ក្នុងការលក់រថយន្តអគ្គិសនីច្រើនបំផុត

    ញូវយ៉ក៖ ទីបំផុតក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានធ្លាក់ពីបល្ល័ង្ករបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ជំនួសដោយក្រុមហ៊ុនចិន BYD វិញ។ ក្រុមហ៊ុនផលិតរថយន្តមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយមហាសេដ្ឋី អេលុន ម៉ាស បានចែកចាយរថយន្តចំនួន ៤៨៤,៥០៧គ្រឿងក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ កើនឡើងច្រើនជាង ១១ភាគរយ បើធៀបនឹងត្រីមាសមុន។ ប៉ុន្តែតួលេខនេះមិនអាចឱ្យ Tesla រក្សាតំណែងក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ពិភពលោកបានទេ ដោយសារតែគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន BYD របស់ចិន បានរាយការណ៍ពីការលក់រថយន្តរហូតដល់ ៥២៦,៤០៩គ្រឿង ក្នុងរយៈពេលដូចគ្នានេះ ពោលគឺច្រើនជាង Tesla រហូតដល់ ៤១,៩០២គ្រឿង។ បន្ថែមពីលើការចែកចាយរថយន្តតិចជាងនេះ Tesla ក៏តាមពីក្រោយ BYD នៅក្នុងការផលិតរថយន្តនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ផងដែរ។ ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីព័ត៌មានខាងលើត្រូវបានប្រកាស។ បើទោះបីជាបាត់បង់តំណែងកំពូល ក្នុងការលក់រថយន្តប្រចាំត្រីមាសរបស់ខ្លួនក៏ដោយ ក៏ Tesla នៅតែឈរចំណុចកំពូលលើការលក់ប្រចាំឆ្នាំ ដោយបានចែកចាយរថយន្តអគ្គិសនី (EVs) ច្រើនជាង ១.៨លានគ្រឿងដល់អតិថិជន…

  • ចិនជួបកំណត់ត្រាអាកាសធាតុក្តៅបំផុតក្នុងឆ្នាំ២០២៣

    ចិនជួបកំណត់ត្រាអាកាសធាតុក្តៅបំផុតក្នុងឆ្នាំ២០២៣

    ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីមន្ត្រី ចុះផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សីតុណ្ហភាពជាមធ្យមរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ គឺក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។ Read. ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា សីតុណ្ហភាពមធ្យមរបស់ប្រទេសចិនកាលពីឆ្នាំមុន គឺ ១០.៧អង្សាសេ កើនលើសពីកំណត់ត្រាពីមុន ១០.៥អង្សាសេ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២១ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ទីក្រុងប៉េកាំង។ ដូច្នេះសីតុណ្ហភាពនៅទូទាំងប្រទេសចិន ភាគច្រើនគឺខ្ពស់ជាង ០.៥ ទៅ ១អង្សាសេ។ ទន្ទឹមគ្នា ស្ថានីយ៍ឧតុនិយមជាតិចំនួន ១២៧ នៅទូទាំងប្រទេសចិន ក៏បានបំបែកកំណត់ត្រាសីតុណ្ហភាពដ៏ខ្ពស់ប្រចាំថ្ងៃក្នុងឆ្នាំ២០២៣ផងដែរ។ ជាក់ស្តែង ទីក្រុងប៉េកាំងបានបំបែកឯតទគ្គកម្មក្នុងរយៈពេល ២៣ឆ្នាំ កាលពីខែកក្កដាឆ្នាំមុន ជាមួយនឹងសីតុណ្ហភាពកើនលើស ៣៥អង្សាសេ ក្នុងរយៈពេល ២៧ថ្ងៃជាប់ៗគ្នា។ គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ ការកើនឡើងសកម្មភាពក្នុងរោងចក្រថាមពលធ្យូងថ្ម នាពេលថ្មីៗនេះ បានបន្ថែមការព្រួយបារម្ភថា ប្រទេសចិនអាចនឹងដើរថយក្រោយ ពីគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នខ្ពស់បំផុតនៅចន្លោះឆ្នាំ ២០២៦ និងឆ្នាំ ២០៣០ ហើយសម្រេចអព្យាក្រឹតកាបូននៅឆ្នាំ ២០៦០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • តើមូលហេតុអ្វីបានជាយន្តហោះ Airbus A-350 របស់ Japan Airlines បានផ្ទុះឆេះនៅលើផ្លូវរត់?

    តើមូលហេតុអ្វីបានជាយន្តហោះ Airbus A-350 របស់ Japan Airlines បានផ្ទុះឆេះនៅលើផ្លូវរត់?

    លោក Tetsuo Saito រដ្ឋមន្ត្រីដឹកជញ្ជូនជប៉ុនបាននិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺមិនច្បាស់លាស់ទេ ហើយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន សមត្ថកិច្ចប៉ូលីស និងផ្នែកសេវាសន្តិសុខផ្សេងទៀតនឹងធ្វើការស៊ើបអង្កេត។ លោក Saito បាននិយាយថា “ក្រសួងដឹកជញ្ជូននឹងព្យាយាមបើកដំណើរការឡើងវិញនូវអាកាសយានដ្ឋាន Haneda ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន”។ រូបភាពវីដេអូដែលបានផ្សព្វផ្សាយភ្លាមៗ ក្រោយឧបទ្ទេវហេតុ ការប៉ះទង្គិចគ្នារវាងយន្តហៅនៃក្រុមឆ្មាំសមុទ្រ បានបង្ហាញដោយក្រុមពន្លត់អគ្គិភ័យ ដែលបានកំពុងធ្វើការពន្លត់ភ្លើងនៃការឆេះនៅទីនោះ។ ក្រសួងដឹកជញ្ជូនបាននិយាយថា ផ្លូវរត់ទាំងអស់នៅព្រលានយន្តហោះត្រូវបានបិទ ក្រោយមានឿបទ្ទេវហេតុ។ Haneda គឺជាព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះ ដែលមានសកម្មភាពហោះហើរ ដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន និងជាមជ្ឈមណ្ឌលហោះហើរធំទីពីរ របស់ទីក្រុងតូក្យូ បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិ Narita។ ក្រុមហ៊ុន Airbus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្តល់ជំនួយបច្ចេកទេស ដល់អាជ្ញាធនិងក្រុមអ្នកឯកទេស ដើម្បីស្វែងរកមូលហេតុដល់ទីបញ្ចប់។ តើយើងដឹងអ្វីខ្លះអំពីយន្តហោះឆ្មាំឆ្នេរសមុទ្រ? ឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយថា យន្តហោះរបស់ខ្លួនត្រូវធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Niigata នៅឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសជប៉ុន ដើម្បីផ្តល់ជំនួយដល់អ្នកដែលជាប់ ក្នុងគ្រោះរញ្ជួយដីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលបានធ្វើឲ្យមនុស្សជិត 50 នាក់បានស្លាប់។ មន្ត្រីក្រសួងដឹកជញ្ជូនជប៉ុនម្នាក់ បាននិយាយថា មិនមានរបាយការណ៍ អំពីបញ្ហាម៉ាស៊ីនពីមុនមក នៅក្នុងយន្តហោះ JAL…

  • មេដឹកនាំបក្សប្រឆាំង នៅកូរ៉េខាងត្បូង ត្រូវជនសង្ស័យចាក់ឱ្យរងរបួសក

    មេដឹកនាំបក្សប្រឆាំង នៅកូរ៉េខាងត្បូង ត្រូវជនសង្ស័យចាក់ឱ្យរងរបួសក

    សេអ៊ូល៖ មេដឹកនាំគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង ត្រូវជនសង្ស័យប្រើកាំបិតចាក់ឱ្យរងរបួសចំកញ្ចឹងក នៅថ្ងៃអង្គារនេះ នៅឯទីក្រុងកំពង់ផែប៊ូសាន។ លោក លី ចេម្យុង ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ និងជាគណបក្សប្រឆាំងធំបំផុតមួយរបស់កូរ៉េខាងត្បូង បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជនសង្ស័យយកកាំបិតចាក់ចាំកញ្ចឹងករបស់គាត់ អំឡុងពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ក្រោយធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានសាងសង់ អាកាយានដ្ឋានថ្មីមួយកន្លែង នៅលើកោះហ្គាដឹក ទីក្រុងបូសាន។ បន្ទាប់ពីការវាយប្រហារកើតឡើង ជនដៃដល់ជាបុរសម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្ននៅពុំទាន់មានសេចក្តីរាយការណ៍ ពីស្ថានភាពរបួសរបស់លោក លី នៅឡើយទេ។ រូបភាពបានបង្ហាញឱ្យឃើញលោក លី ដេកបិទភ្នែកស្ដូកស្ដឹងនៅលើដី ហើយមនុស្សនៅជុំវិញយកកូនកន្សែង ខ្ទប់ឈាមហូរចេញពីករបស់គាត់ និងរុះរាន់បញ្ជូនគាត់ទៅមន្ទីរពេទ្យ។ គួរបញ្ជាក់ថា លោក លី ចេម្យុង មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានបរាជ័យក្រោមថ្វីដៃលោក យូន ស៊ុកយុល មេដឹកនាំគណបក្សអភិរក្សនិយម នៅក្នុងការប្រជែងតំណែងប្រធានាធិបតីដ៏តឹងតែងក្នុងឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា