Category: ព័ត៌មានអន្តរជាតិ

  • ការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២០លើក បានវាយប្រហារតំបន់ Noto

    ការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២០លើក បានវាយប្រហារតំបន់ Noto

    ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Honshu របស់ប្រទេសជប៉ុន កាលពីថ្ងៃទី១ មករា ២០២៤កន្លងទៅ។ មនុស្សជាង ១៦០ នាក់បានបាត់បង់ជីវិត គិតត្រឹមថ្ងៃទី៩ មករា ឆ្នាំ២០២៤។ ការដាច់ចរន្ដអគ្គិសនីផ្ដល់បង្កផលវិបាកដល់ផ្ទះសម្បែងជាង ៣៣ ០០០ខ្នងនៅទូទាំងខេត្ត នេះបើយោងតាមការរាយការណ៍របស់ក្រុមហ៊ុនអគ្គិសនី Hokuriku Electric Power។ ការរញ្ជួយដីនេះក៏បង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ និងបានបណ្តាលឱ្យខូចខាតផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនានា និងបណ្តាញអគ្គិសនី – US Geological Survey via Voronoi #ams1minute

  • ចេញពីពេទ្យភ្លាម! មេបក្សប្រឆាំងកូរ៉េខាងត្បូងដែលត្រូវគេចាក់ អំពាវនាវឲ្យបញ្ចប់ «នយោបាយដូចសង្គ្រាម»

    ចេញពីពេទ្យភ្លាម! មេបក្សប្រឆាំងកូរ៉េខាងត្បូងដែលត្រូវគេចាក់ អំពាវនាវឲ្យបញ្ចប់ «នយោបាយដូចសង្គ្រាម»

    សេអ៊ូល៖ មេដឹកនាំគណបក្សប្រឆាំង នៅប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ដែលថ្មីៗនេះ ត្រូវបានគេយកកាំបិតចាក់ចំកញ្ចឹងក នៅទីសាធារណៈ ហើយទើបតែចេញពីមន្ទីរពេទ្យ បានអំពាវនាវឲ្យបញ្ចប់ការធ្វើនយោបាយដូចធ្វើសង្គ្រាម។ បន្ទាប់ពីទទួលការព្យាបាល លោក Lee Jae-myung បានចាកចេញពីមន្ទីរពេទ្យ នៃសាកលវិទ្យាល័យជាតិ សេអ៊ូល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ភ្លាមៗ ក្រោយពេលចេញពីមន្ទីរពេទ្យ មេបក្សប្រឆាំងរូបនេះបានអំពាវនាវឱ្យបញ្ចប់ នូវអ្វីដែលលោកហៅថា «នយោបាយដូចសង្រ្គាម»។ លោកបាននិយាយថា «ខ្ញុំពិតជាសង្ឃឹមថា ឧប្បត្តិហេតុនេះធ្វើឱ្យយើងទាំងអស់គ្នា ភ្ញាក់ផ្អើល ហើយហេតុការណ៍នេះនឹងដើរតួជាចំណុចសំខាន់មួយ ក្នុងការបញ្ចប់នយោបាយនៃការស្អប់ខ្ពើម និងការប្រឈមមុខគ្នា ហើយស្ដារឡើងវិញនូវនយោបាយសមរម្យ ដែលយើងគោរពគ្នាទៅវិញទៅមក និងរួមរស់ជាមួយគ្នា» ប្រធានគណបក្ស ប្រជាធិបតេយ្យ ហៅកាត់ DP រូបនេះមានប្រសាសន៍ថា «យើងគួរតែបញ្ចប់នយោបាយដូចសង្គ្រាម ដែលយើងត្រូវសម្លាប់ និងកម្ចាត់គូប្រជែង»។ លោក Lee ក៏បានថ្លែងអំណរគុណដល់ប៉ូលីស បុគ្គលិកពេទ្យ និងអ្នកសង្គ្រោះបឋម ដែលបានជួយព្យាបាលរូបលោក ទាំងនៅទីក្រុងប៊ូសាន និងសេអ៊ូល ហើយលោកថែមទាំងបានសន្យាថា នឹងលះបង់ជីវិតដែលនៅសល់របស់លោក ដើម្បីបម្រើប្រជាជន។…

  • បារាំងតែងតាំងស្ត្រីឲ្យធ្វើជាប្រធានទីភ្នាក់ងារចារកម្ម លើកដំបូង

    បារាំងតែងតាំងស្ត្រីឲ្យធ្វើជាប្រធានទីភ្នាក់ងារចារកម្ម លើកដំបូង

    ប៉ារីស៖ ប្រទេសបារាំងបានតែងតាំងប្រធានផ្នែកស៊ើបការណ៍សម្ងាត់ ជាស្ត្រីដំបូងគេ កាលពីថ្ងៃពុធ សប្តាហ៍នេះ។ ការតែងតាំងនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin ។ ក្នុងពេលប្រកាសតែងតាំង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin ក៏បាននិយាយអំពីការគំរាមកំហែងរបស់ភេរវករ នៅមុនការប្រកួតកីឡាអូឡាំពិកផងដែរ។ លោករដ្ឋមន្ត្រីមហាផ្ទៃបានថ្លែងអបអរសាទរ លោកស្រី Celine Berthon ចំពោះការតែងតាំងជាស្ត្រីដំបូងរបស់ប្រទេសបារាំង ក្នុងការដឹកនាំការិយាល័យចារកម្ម ក្នុងស្រុក ហៅកាត់ថា DGSI ។ លោកស្រី Berthon វ័យ៤៧ឆ្នាំ បានមកឡើងកាន់តំណែងនេះ ជំនួស លោក Nicolas Lerner។ DGSI ត្រូវបានគេដឹងថា ជាស្ថាប័នដ៏រឹងមាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងចារកម្ម ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត។ គួរបញ្ជាក់ថា លោកស្រី Celine Berthon ត្រូវបានគេដឹងថា ធ្លាប់ដឹកនាំសហជីពស្នងការប៉ូលីស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ទាហានកូរ៉េខាងត្បូងដើរល្បាតតាមឆ្នេរសមុទ្រ នៅកោះ Yeonpyeong

    ទាហានកូរ៉េខាងត្បូងដើរល្បាតតាមឆ្នេរសមុទ្រ នៅកោះ Yeonpyeong

    សេអ៊ូល៖ ទាហានប្រដាប់អាវុធយ៉ាងច្រើនបានរក្សាការឃ្លាំមើល នៅលើកោះ Yeonpyeong ព្រំដែនដាច់ស្រយាលរបស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៩ ខែមករា។ កោះដ៏ស្រស់ស្អាតមួយនេះ ត្រូវបានគេដឹងថា មានចម្ងាយតែ ៣ គីឡូម៉ែត្រ ពីទឹកដីកូរ៉េខាងជើង។ យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា ទីក្រុងព្យុងយ៉ាងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត រយៈពេលបីថ្ងៃ នៅជិតកោះ Yeonpyeong និងកោះព្រំដែនមួយផ្សេងទៀត។ ការណ៍នេះជំរុញឱ្យមានសមយុទ្ធប្រឆាំង ការបង្កើនសន្តិសុខ និងបញ្ជាជម្លៀសប្រជាជន។ មន្ត្រីកងម៉ារីនកូរ៉េខាងត្បូងម្នាក់បានប្រាប់ AFP ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ច្រកទ្វារនេះ ជាធម្មតា ត្រូវបានបិទសម្រាប់ហេតុផលសន្តិសុខ ប៉ុន្តែ វាត្រូវបានបើក នៅថ្ងៃនេះសម្រាប់បេសកកម្មរុករក តាមឆ្នេរសមុទ្រ» ។ អ្នកស្រុកនៅតែចងចាំការវាយប្រហារ កាលពីឆ្នាំ២០១០ ។ នៅពេលនោះ កូរ៉េខាងជើងបានបាញ់ផ្លោងលើកោះ Yeonpyeong ដោយបានសម្លាប់មនុស្ស ៤ នាក់ រួមទាំងទាហានម៉ារីនពីរនាក់ផងដែរ។ លោក Lee Yeon-hwan ដែលបើកភោជនីយដ្ឋាន នៅលើ Yeonpyeong បានប្រាប់ AFP ថា «ដោយសារតែការចងចាំដ៏ឈឺចាប់ពីការបាញ់ផ្លោងឆ្នាំ ២០១០ អ្នកស្រុកនៅទីនេះមានការភ័យស្លន់ស្លោនៅពេលត្រូវបានគេប្រាប់ឱ្យរត់…

  • ការបញ្ជូនយានរ៉ូបូតទៅចុះចតលើផ្ទៃព្រះចន្ទជាលើកដំបូងរបស់សហរដ្ឋអាមេរិក ប្រឈមនឹងការបរាជ័យ

    ការបញ្ជូនយានរ៉ូបូតទៅចុះចតលើផ្ទៃព្រះចន្ទជាលើកដំបូងរបស់សហរដ្ឋអាមេរិក ប្រឈមនឹងការបរាជ័យ

    វ៉ាស៊ីនតោន៖ បេសកកម្មឯកជនជាប្រវត្តិសាស្ត្រ ដើម្បីបញ្ជូនយានរ៉ូបូតអាមេរិកទៅចុះចតនៅលើឋានព្រះចន្ទជាលើកដំបូងបំផុត ក្នុងថ្ងៃចន្ទសប្តាហ៍នេះ កំពុងប្រឈមនឹងការបរាជ័យ បន្ទាប់ពីយានអវកាសនេះបានបាត់បង់ប្រេងយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្មានម៉ោងក្រោយបាញ់បង្ហោះ ក្រុមហ៊ុន Astrobotic Technology បានចាប់ផ្តើមរាយការណ៍បញ្ហាបច្ចេកទេស ក្នុងការប៉ន់ប៉ងបញ្ជូនយានរ៉ូបូតទៅចុះចតនៅលើឋានព្រះចន្ទជាលើកដំបូងបំផុត នៅថ្ងៃចន្ទម្សិលមិញ។ នេះជាការប៉ះទង្គិចដ៏ធំមួយ ដល់ក្តីសង្ឃឹមរបស់អាមេរិក ក្នុងការដាក់មនុស្សយន្តដំបូងរបស់ខ្លួននៅលើផ្ទៃព្រះចន្ទក្នុងរយៈពេល ៥ទសវត្សរ៍។ វាគឺជាបេសកកម្ម ស្ថិតក្រោមការដឹកនាំរបស់ឧស្សាហកម្មឯកជន មិនមែនរដ្ឋាភិបាលអាមេរិកនោះទេ។ គួរបញ្ជាក់ថា រ៉ុក្កែតប្រភេទថ្មីសន្លាង ឈ្មោះ Vulcan Centaur របស់ក្រុមហ៊ុន United Launch Alliance បានហោះចាកចេញពីរដ្ឋ Florida កាលពីវេលាម៉ោង២៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៨ ខែមករា (ម៉ោងក្នុងតំបន់) ក្នុងបេសកកម្មលើកទីមួយរបស់វា និងមានផ្ទុកយានរ៉ូបូតឈ្មោះថា Peregrine ផលិតឡើងដោយក្រុមហ៊ុន Astrobotic Technology។ បេសកកម្មនេះ ប្រព្រឹត្តទៅក្រោមកម្មវិធី Commercial Lunar Payload Services (CLPS) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ យោងតាមផែនការក្នុងពេលអនាគត យាន Peregrine នឹងទៅចុះទៅដល់តំបន់មួយនៃផ្ទៃព្រះចន្ទ…

  • អាកាសយានដ្ឋាន Haneda របស់ជប៉ុន បើកដំណើរការឡើងវិញ ក្រោយយន្តហោះបុកគ្នា

    អាកាសយានដ្ឋាន Haneda របស់ជប៉ុន បើកដំណើរការឡើងវិញ ក្រោយយន្តហោះបុកគ្នា

    តូក្យូ៖ មន្រ្តីនិយាយថា នៅថ្ងៃចន្ទនេះ ប្រតិបត្តិការហោះហើរនៅឯអាកាសយានដ្ឋានហាណេដា ទីក្រុងតូក្យូ បានវិលមករកភាពប្រក្រតីវិញ ពោលគឺ៦ថ្ងៃបន្ទាប់ពីយន្តហោះ ២គ្រឿងបុកគ្នាឆេះ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។ មនុស្សចំនួន ៣៧៩នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines ត្រូវបានជម្លៀសដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះនេះបុកយន្តហោះល្បាតសមុទ្រ De Havilland Dash-8 របស់ឆ្មាំសមុទ្រជប៉ុន ដោយបានសម្លាប់ពីឡុត ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្ដហោះល្បាតសមុទ្រនេះ។ ទន្ទឹមគ្នា ក្រុមអ្នកស៊ើបអង្កេតជប៉ុន រួមជាមួយក្រុមការងារមកពីប្រទេសបារាំង អង់គ្លេស និងកាណាដា កំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ។ ផ្លូវយន្តហោះរត់នៅឯអាកាសយានដ្ឋាន ហាណេដា ទីក្រុងតូក្យូ ដែលផ្លូវមួយក្នុងចំណោមបួន បានបិទចាប់តាំងពីកើតមានគ្រោះថ្នាក់ខាងលើនេះ ដែលនាំឱ្យមានការលុបចោលជើងហោះហើរក្នុងស្រុករាប់រយជើង នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ អ្នកនាំពាក្យអាកាសយានដ្ឋាន ហាណេដា ទីក្រុងតូក្យូ និយាយថា Runway C បានដំណើរការឡើងវិញហើយ នៅថ្ងៃចន្ទនេះ ដូច្នេះអាកាសយានដ្ឋានទាំងមូល អាចបើកដំណើរការធម្មតាឡើងវិញបានហើយ។ គួរបញ្ជាក់ថា ហាណេដា គឺជាអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋាន ដែលមានសកម្មភាពហោះហើរដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន និងជាមជ្ឈមណ្ឌលហោះហើរធំទីពីររបស់ទីក្រុងតូក្យូ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិណារីតា៕…

  • គណបក្សនាយករដ្ឋមន្រ្តីបង់ក្លាដែសឈ្នះឆ្នោតសាជាថ្មី បន្ទាប់ពីការបោះឆ្នោតសកលដោយគ្មានបក្សប្រឆាំង

    គណបក្សនាយករដ្ឋមន្រ្តីបង់ក្លាដែសឈ្នះឆ្នោតសាជាថ្មី បន្ទាប់ពីការបោះឆ្នោតសកលដោយគ្មានបក្សប្រឆាំង

    ដាក្កា៖ គណបក្សរបស់នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតសកលសាជាថ្មីទៀត សម្រាប់អាណត្តិទី៥ នៅថ្ងៃអាទិត្យសប្តាហ៍មុន។ អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រាប់ឱ្យដឹងនៅព្រឹកព្រលឹមថ្ងៃចន្ទនេះថា គណបក្ស Awami League ដែលកំពុងកាន់អំណាចរបស់លោកស្រី Hasina បានឈ្នះការបោះឆ្នោតសាជាថ្មីទៀត បន្ទាប់ពីការធ្វើពហិការ ដឹកនាំដោយបក្សប្រឆាំង BNP ដែលលោកស្រីដាក់ឈ្មោះថា ជា “អង្គការភេរវកម្ម”។ គណបក្សជាតិនិយមបង់ក្លាដែស (BNP) ស្ថិតក្នុងចំណោមគណបក្សជាច្រើនផ្សេងទៀត ដែលបានសម្រេចចិត្តមិនចូលរួមប្រកួត ក្នុងការបោះឆ្នោតសកល ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យសប្តាហ៍មុនឡើយ ក្រោមហេតុផលថា វាគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលនឹងពុំមានលក្ខណៈសេរី ឬយុត្តិធម៌នោះទេ។ ក្រុមប្រឆាំងក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែសកុំទៅបោះឆ្នោតថែមទៀតផង។ ទោះបីជាយ៉ាងណា បន្ទាប់ពីការរាប់សន្លឹកឆ្នោតរួច លទ្ធផលចុងក្រោយ និងតួលេខពិតប្រាកដ នឹងត្រូវប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ ខណៈដែលមន្រ្តីគណៈកម្មាធិការរៀបចំការបោះឆ្នោតនិយាយថា គណបក្សរបស់លោកស្រី Hasina បានឈ្នះភ្លូកទឹកភ្លូកដីប្រហែលបីភាគបួននៃអាសនៈនៅក្នុងសភា ឬយ៉ាងហោចណាស់ ២២០អាសនៈ ក្នុងចំនួនសរុប ៣០០អាសនៈ។ សូមជម្រាបថា លោកស្រី Hasina ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីបង់ក្លាដែសជាលើកដំបូងក្នុងឆ្នាំ១៩៩៦ និងជាប់ឆ្នោតម្ដងទៀតក្នុងឆ្នាំ២០០៩ ហើយបានបន្តកាន់អំណាចមកទល់នឹងសព្វថ្ងៃ។ ជ័យជម្នះកាលពីថ្ងៃអាទិត្យធ្វើឱ្យលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ៤អាណត្តិជាប់ៗគ្នា ហើយវាក៏ជាអាណត្តិទី៥…

  • អគ្គិភ័យលេបត្របាក់ជំរុំជនជាតិរ៉ូហ៊ីងយ៉ាងនៅបង់ក្លាដែស

    អគ្គិភ័យលេបត្របាក់ជំរុំជនជាតិរ៉ូហ៊ីងយ៉ាងនៅបង់ក្លាដែស

    ដាក្កា៖ មន្ត្រីម្នាក់ នៅថ្ងៃអាទិត្យសប្តាហ៍មុននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់នៅក្នុងប្រទេសបង់ក្លាដែស បានបាត់បង់ទីជម្រក បន្ទាប់ពីជំរុំរបស់ពួកគេ ត្រូវអគ្គិភ័យឆេះបំផ្លាញអស់ជិត ៨០០កន្លែង។ ប្រទេសបង់ក្លាដែស គឺជាទីជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាបដោយរបបយោធាក្នុងឆ្នាំ ២០១៧ ទៅកាន់ប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលឥឡូវនេះស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ជុំវិញអំពើប្រល័យពូជសាសន៍។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៧,០០០នាក់បានបាត់បង់ផ្ទះសម្បែង ព្រោះភ្លើងឆេះ ប៉ុន្តែជាសំណាងល្អ មិនមានអ្នកស្លាប់ ឬរបួសនោះទេ។ ស្នងការទទួលបន្ទុកជនភៀសខ្លួន លោក Mizanur Rahman និយាយថា ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងជំរកឬស្សី និងតង់ នៅព្រឹកថ្ងៃអាទិត្យាសប្តាហ៍មុន នៅឯជំរុំមួយកន្លែងនៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា។ លោក Rahman បានគូសបញ្ជាក់ថា យ៉ាងហោចណាស់ជម្រកចំនួន ៧១១កន្លែង ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង ហើយជម្រកចំនួន ៦៣កន្លែងទៀតបានរងការខូចខាតមួយផ្នែក។ លោក Rahman បន្ថែមថា យើងបានបញ្ជាឲ្យបើកការស៊ើបអង្កេតលើអគ្គិភ័យនេះ… ហើយយើងសង្ស័យថា មានការលួចដុត។ សូមរម្លឹកថា នៅខែមីនា ឆ្នាំ ២០២៣ ភ្លើងបានឆាបឆេះនៅជំរុំ Kutupalong ដែលជាកន្លែងតាំងទីលំនៅរបស់ជនភៀសខ្លួនដ៏ធំបំផុតមួយរបស់ពិភពលោក ដោយបានបំផ្លាញជម្រករហូតដល់ ២,០០០កន្លែង។ រីឯកាលពីពីរឆ្នាំមុន…

  • ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន៥ ពាក់ព័ន្ធនឹងការលក់អាវុធដល់តៃវ៉ាន់

    ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន៥ ពាក់ព័ន្ធនឹងការលក់អាវុធដល់តៃវ៉ាន់

    ប៉េកាំង៖ ប្រទេសចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ឆ្លើយតបការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងការលក់សម្ភារការពារជាតិឱ្យកោះតៃវ៉ាន់។ ក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសពីឈ្មោះក្រុមហ៊ុនអាមេរិកចំនួន៥ ដែលខ្លួនដាក់ទណ្ឌកម្ម មានដូចជា BAE Systems Land and Armament, Alliant Techsystems Operation, AeroVironment, ViaSat និង Data Link Solutions។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ចំណាត់ការទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនទាំងនោះ ដែលមាននៅចិន ទាំងចលនទ្រព្យនិងអចលនាទ្រព្យ ការហាមឃាត់ស្ថាប័ន និងបុគ្គលនៅក្នុងប្រទេសចិន មិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ឬកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងនោះ។ គួរបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុន ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់សម្ភារទាក់ទងវិស័យការពារជាតិទំហំ ៣០០លានដុល្លារឱ្យទៅតៃវ៉ាន់ ជាហេតុនាំឱ្យទីក្រុងប៉េកាំង ចេញមុខព្រមានចាត់វិធានការវាយបក ប្រឆាំងលើក្រុមហ៊ុនអាមេរិកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ។ បន្ថែមលើនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធខ្លាំងលើកោះតៃវ៉ាន់ ចាប់តាំងពីលោកស្រី ត្សៃ អ៊ីងវិន បានឡើងជាប្រធានាធិបតីដែនកោះនេះកាលពីឆ្នាំ២០១៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មេដឹកនាំក្រុមហាម៉ាសជំរុញឱ្យអាមេរិកបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល

    មេដឹកនាំក្រុមហាម៉ាសជំរុញឱ្យអាមេរិកបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល

    វ៉ាស៊ីនតោន៖ មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ បានអំពាវនាវឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ប្រើដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ារបស់ខ្លួន ដើម្បីបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ នៅក្នុងសារជាវីដេអូមួយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហាម៉ាស កាលពីល្ងាចថ្ងៃសុក្រ មេដឹកនាំក្រុមនេះ គឺលោក អ៊ីស្មេល ហានីយ៉េ និយាយថា ការគាំទ្ររបស់អាមេរិកដល់យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានបង្កឱ្យមានការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មសង្គ្រាមដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សា។ ប្រធានក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតារូបនេះបន្ថែមថា យើងសង្ឃឹមថា លោក ប្លីងគែន នឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល ក៏ដូចជាការកាន់កាប់ទឹកដីប៉ាឡេស្ទីនទាំងអស់។ លោក ហានីយ៉េ ក៏បានជំរុញឱ្យមេដឹកនាំក្នុងតំបន់ដែលត្រូវជួបលោក ប្លីងគែន ប្រាប់ប្រមុខការទូតអាមេរិករូបនេះថា ស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងបុព្វហេតុប្រជាជនប៉ាឡេស្ទីនរបស់យើង។ ការអត្ថាធិប្បាយបែបនេះរបស់លោក ហានីយ៉េ កើតឡើងស្របពេលដែលលោក ប្លីងគែន នឹងត្រូវជួបមេដឹកនាំតួកគី និងក្រិក ក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាមក។ ផ្តើមចេញពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅលើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១,២០០នាក់…